Friday, October 7, 2011

Press Release of the Department of Information and Documentation of Ministry of Foreign Affairs and International Cooperation


បទ​សម្ភាសន៍ លោក បណ្ឌិត ឈឹម ផល​វរុណ ប្រធាន​វិទ្យាស្ថាន​ពលរដ្ឋ​វិជ្ជា ជា​មួយ លោក ជុំ កុសល អ្នក​សម្រប​សម្រួល​កម្ម​វិធី បញ្ញា​ជន ទូរទស្សន៍ ស៊ី ធី អិន ស្តីពី គណបក្ស​​ប្រឆាំង​​គិត​​តែ​​បង្ក​រឿង​​អត់​​ជួយ​​ដោះ​ស្រាយ​​បញ្ហា​


ថ្ងៃទី0៧ ខែតុលា​ ឆ្នាំ២០១១
         លោក ជុំ កុសល ៖
          សំណួរ ៖  ពេល​រាជរដ្ឋាភិបាល​រវល់​ដោះ​ស្រាយ​បញ្ហា​ទឹក​ជំនន់​ចែក​អំណោយ​ដល់​ជន​ រងគ្រោះ​ តែ​បក្ស​ប្រឆាំង​អត់​រវល់​។​ សម រង្ស៊ី គិត​តែ​បៀម​ឈាម​ព្រួស​ដាក់​គេ​ ជេរ​ ចោទ​ប្រកាន់​រាជរដ្ឋាភិបាល​។​ តើ​លោ​ក​បណ្ឌិត​ចាប់​អារម្មណ៍​យ៉ាង​ណា​ដែរ​?
          លោក បណ្ឌិត ឈឹម ផលវរុណ ៖
          ចម្លើយ ៖ រាជរដ្ឋាភិបាល​ កាកបាទក្រហម​កម្ពុជា​ រវល់​សង្គ្រោះ​ប្រជាពលរដ្ឋ​ តែ​បក្ស​ប្រឆាំង​បែរ​ជា​យក​វេទិកា​សាធារណៈ ប្រព័ន្ធ​ផ្សព្វផ្សាយ​ វាយ​ប្រហារ​រាជរដ្ឋាភិបាល​។ សម រង្ស៊ី គាត់​ចោទ​ថា​ រាជរដ្ឋាភិបាល​កាត់​ដី​ឲ្យ​បរទេស ធ្វើ​បាប​ប្រជាពលរដ្ឋ​ បើ​ស្តាប់​ទៅ​វា​ក្រក់​ហួស​។ ព្រោះ​បើ​រដ្ឋាភិបាល​ច្របាច់​ក​រាស្រ្ត​ គឺ​មិន​បាច់​មាន​ការ​បោះ​ឆ្នោត​អីទេ​។ ក្នុង​បរិបទ​ទឹក​ជំនន់​នេះ​ លោក សម រង្ស៊ី តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង គួរ​មាន​មុខ​នៅ​កន្លែង​ទឹក​ជំនន់​ ឆ្លៀត​សួរ​សុខ​ទុក្ខ​​ប្រជាពលរដ្ឋ​ តែ​គ្មាន​សោះ​។ ការ​អំពាវ​នាវ​របស់​ សម រង្ស៊ី ទៅ​អន្តរជាតិ​ឲ្យ​ជួយ​គឺ​ធ្វើ​កុំ​ឲ្យ​ខ្មាស់​គេ​ប៉ុណ្ណោះ​ ព្រោះ​ខ្លួន​អត់​បាន​ធ្វើ​អ្វី​សោះ​។
          -របប​ ប៉ុល ពត អត់​មាន​ការ​កាប់​ព្រៃ​ឈើ​ទេ​ មាន​តែ​ការ​សម្លាប់​មនុស្ស​ ហេតុ​អ្វី​ក៏​ឆ្នាំ ១៩៧៨ មាន​ទឹក​ជំនន់​ដែរ​ ម៉េច​មិន​ថា​ផង​។
          -​គណបក្ស​​សិទ្ធិ​មនុស្ស​របស់​លោក កឹម សុខា គឺ​ដូច​ពួក​ខ្មែរ​ក្រហម​ ប៉ុលពត​ គិត​តែ​ពីជេរ​ បង្ក​ឲ្យ​មាន​កំហឹង​វណ្ណៈ​។ ជាង​នេះ​ទៅ​ទៀត​​គណបក្ស​សិទ្ធិមនុស្ស​ លោក កឹម សុខា ពេល​គេ​រវល់​ជួយ​ប្រជាពលរដ្ឋ​ ឯង​រវល់​តែ​ខាង​ជេរ​។​
          លោក ជុំ កុសល ៖ បច្ចុប្បន្ន​ប្រជាជន​រង​គ្រោះដោយ​សារ​ទឹក​ជំនន់​​គ្រប់​ទី​កន្លែង​ទោះ​តិច​ ច្រើ​ន​ទទួល​បាន​ជំនួយ​ ចែក​ឥត​រើស​អើង​។ តែ​មេ​បក្ស​មួយ​ដាក់​កម្ម​វិធី​ជួប​ប្រជាពលរដ្ឋ​ ដល់​​ពេល​មាន​ទឹក​ជំនន់​លើក​ពេល​​អត់​ទៅ​។​ បើ​ខ្ញុំ​វិញ​ខ្ញុំ​ទៅហើយ ដើម្បី​ជួប​សួរសុខទុក្ខ​​ប្រជាពលរដ្ឋ​។ សម រង្ស៊ី ក្លាយ​ទៅ​ជា​ទណ្ឌិត​ទៅ​ហើយ​ តែ​​ឥរិយាបថ​គាត់​ធ្វើ​ឲ្យ​គេ​ក្តៅ​អត់​ឈប់​ គិត​តែ​ចង​គំនំ​បុគ្គល​ជាមួយ​សម្តេច​តេជោ​ បៀម​ឈាម​ព្រួស​ដាក់​គេ​។ ខ្លួន​ឯងអួត​ថា​​បណ្ឌិត​សេដ្ឋកិច្ច​ គួរ​តែ​យល់​អំពី​តម្រូវ​ការ​ខាង​ពន្ធដា ។​ ក្នុង​បទ​សម្ភាសន៍​កាល​ពី​ថ្ងៃទី ៣ ខែ​ តុលា ក្នុង​កម្ម​វិធី​ភ្លើង​ទៀន​ លោក សម រង្ស៊ី ចាត់​ទុក​អ្នក​វិនិយោគ​ទុន​ជា​សត្រូវ​របស់​ប្រជាពលរដ្ឋ​ ផ្ទុយ​ពី​រាជរដ្ឋាភិបាល​អំពាវ​នាវ​ឲ្យ​គេ​មក​វិនិយោគទុន​បង្កើត​ការ​ងារ​ឲ្យ ​ប្រជាពលរដ្ឋ​។
          លោក បណ្ឌិត ឈឹម ផលវរុណ ៖
          ចម្លើយ ៖ នេះ​ហើយ គេ​ហៅ​ថា​នយោបាយ​ប្រើ​អំពើហឹង្សា​។ សម រង្ស៊ី ប្រកាន់​គោល​ជំហ​រ​ បែង​ចែក​ និង​បង្ក​កំហឹង​វណ្ណៈ​ដូច​ កឹម សុខា ដែរ​ ដោយ​គ្រាន់​តែ​ពួក​គេ​ប្រើ​ពាក្យ​ប្រជាធិបតេយ្យ​មក​បិទ​បាំង​ ។​ខ្មែរ​ក្រហម​ក៏​ប្រើ​ពាក្យ​ប្រជាធិបតេយ្យ​មក​បិទ​បាំង​ដែរ ដើម្បី​ចង​កំហឹង​វណ្ណៈ​។ សម រង្ស៊ី កឹម សុខា គួរ​តែ​យល់​ពី​និយមន័យ​នៃ​រដ្ឋ​ ដែល​មាន​តាំង​ពី​ពន្ធដាឡើង​ទៅ​។ រដ្ឋ​ប្រកាន់​របប​សេរី​ គេ​ឲ្យ​ប្រជាជន​មាន​សេរី​ភាព​ក្នុង​ការ​រក​ស៊ី​ និង​ធ្វើ​អ្វី​ៗ​ ហើយ​រដ្ឋ​ជា​អ្នក​យក​ពន្ធ​ ផ្ទុយ​ពី​របប​កុំម្មុយនីស្ត​ ដែល​រដ្ឋ​យកពន្ធតិច​ ព្រោះ​អ្វី​ៗ​លើ​ដៃ​រដ្ឋ​អស់​ទៅ​ហើយ​។ សួរ​ថា ប្រទេស​សេរី​ណាខ្លះ​ដែល​គេ​អត់​យក​ពន្ធ​? ស្រុក​ណា​ក៏​មានអ្នក​​វិនិយោគ​ មាន​ក្រុម​ហ៊ុន​រក​ស៊ី ដែ​រ​ គេ​មិ​ន​ប្រឆាំង​ក្រុម​ហ៊ុន​វិនិយោគ​ អ្នក​រក​ស៊ី​ឯកជន​ ដូច​សម រង្ស៊ី ទេ​។ សម រង្ស៊ី កឹម សុខា សុទ្ធ​តែ​មាន​ជម្ងឺ​ដូច​គ្នា គឺ​ជម្ងឺ​រក​រឿង​តែ​មិន​បាន​ដាក់​ចេញ​វិធី​ដោះ​ស្រាយ​ឡើយ​។
លោក ជុំ កុសល ៖ បើ សម រង្ស៊ី ថា​មិន​ឲ្យ​យក​ពន្ធ​​ លុប​អ្នក​រក​ស៊ី​ចេញ​ពី​ប្រទេស​ តើ​លោក​ សម រង្ស៊ី សម​​ជា​អ្នក​សេដ្ឋ​កិច្ច​ដែរ​ឬទេ។ បើ​គាត់​ដឹក​នាំ​រដ្ឋាភិបាល​គាត់​បាន​លុយ​ពី​ណា​ បើ​គ្មាន​អ្នក​វិនិយោគ​ តើ​មាន​អ្វី​មក​អភិវឌ្ឍន៍​ នេះ​សុំ​ឲ្យ​ប្រជាពលរដ្ឋ​គិត​ពិចារណា​។
          -ថ្មី​ៗ​នេះ​មានស្ត្រី​ជា​​និស្សិតបេក្ខជន​បណ្ឌិត​​មក​ពី​ប្រទេស​អង់គ្លេស​ បាន​​មក​សុំ​សម្ភាសន៍​ជាមួយ​សម្តេច​តេជោ អំពី​បទពិសោធន៍​ និង​ការ​ដឹក​នាំ​ ដែល​ឲ្យ​ទទួល​ជោគ​ជ័យ​នៅ​ប្រទេស​កម្ពុជា ដើម្បី​ធ្វើ​និក្ខេបបទ​បណ្ឌិត​របស់​គាត់​ ហេតុអ្វី​គាត់​សុខ​ចិត្ត​ជិះ​យន្ត​ហោះ​ពី​អង់គ្លេស​មក​កម្ពុជា​ ម៉េច​មិន​សម្ភាសន៍​ តូនីប្លែរ កាមើរ៉ូន​ ឬ សម រង្ស៊ី កឹម សុខា ទៅ ម៉េច​គេ​មក​រក​សម្តេច​ហ៊ុន សែន វិញ ? មូលហេតុ​គឺ​ដោយ​សារ​គេជឿ​លើ​សមត្ថភាព​ដឹក​នាំ​របស់​សម្តេច​ ហ៊ុន សែន ។​ កាសែត​ ឌឺណេសិន របស់​ថៃ​ក៏​សរសេរ​ថា ក្រោម​ការ​ដឹក​នាំ​របស់​សម្តេច​តេជោ ហ៊ុន សែន កម្ពុជា​ នឹង​ក្លាយ​ជា​ខ្លា​នៅ​អាស៊ី​ផង​ដែរ​។
          លោក បណ្ឌិត ឈឹម ផលវរុណ ៖
          ចម្លើយ ៖ បាទការ​ធ្វើ​និក្ខេបបទ​គឺ​គេ​ត្រូវ​រក​អ្វី​ដែល​មាន​លក្ខណៈ​ពិសេស​គំរូ ដើម្បី​យក​ទៅ​សរសេរ​សម្រាប់​មនុស្ស​ទូទៅ​ គឺ​គេ​មិន​យក​អ្វី​ដដែល​នោះ​ទេ​។ ករណីនិស្សិត​​អង់គ្លេស​ គឺ​​ប្រធាន​បទ​របស់​គេ​ និយាយ​ពី​ការ​ដឹក​នាំ​ចេញ​ពី​​ការ​លំបាក​ទៅ​រកភាព​ជោគជ័យ​ អញ្ចឹង​គឺ​គេ​ឃើញ​សម្តេច​តេជោ ហ៊ុន សែន ដែល​​ដឹក​នាំ​បាន​ជោគ​ជ័យ​ទើប​គេ​មក ។ អញ្ចឹង​ទេ​បើ​ពិនិត្យ​នយោបាយ​របស់​គណបក្ស​ សម រង្ស៊ី កឹម​ សុខា គឺ​ខុសពី​នយោបាយ​របស់​គណបក្ស​កាន់​អំណាច​។  សម រង្ស៊ី កឹម សុខា ប្រកាន់​គោល​​នយោបាយ​ចង​កំហឹង​វណ្ណៈ​ ផ្ទុយ​ពី​គោ​ល​នយោបាយ​របស់​សម្តេច ហ៊ុន សែន យក​បញ្ហា​ឈ្នះឈ្នះ មក​ដោះស្រាយ​បញ្ហា​ ។ កម្ពុជា​​ទើប​តែ​បញ្ចប់​សង្រ្គាម​​មាន​សុខសន្តិភាព បាន​ប្រមាណ​ជាង​ ១០ ឆ្នាំ ប៉ុណ្ណោះ នៅ​មាន​បញ្ហា​ច្រើន​ត្រូវ​ដោះ​ស្រាយ​ និង​ធ្វើ​បន្ត​។ ដូច្នោះ​គណបក្ស​នយោបាយ​នានា​ត្រូវ​បង្ហាញ​ពី​នយោបាយ​របស់​ខ្លួន​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​មក​ប្រកួត​ប្រជែង​ មិន​មែន​បង្កើត​បញ្ហា​ ធ្វើ​ការ​ចង​កំហឹង​វណ្ណៈ​ក្នុង​សង្គម​​នោះ​ទេ​។
លោក ជុំ កុសល ៖
          សំណួរ ៖ ខ្ញុំ​សុំ​ចាប់​អារម្មណ៍​ពី​បញ្ហា​ពន្ធ​អចលនៈទ្រព្យ​​បន្តិច​ ខាង​ពន្ធដា​គួរ​ធ្វើ​វេទិកា​មួយ​ ដើម្បី​ពន្យល់​ប្រជាពលរដ្ឋ​តាម​ទូរទស្សន៍​ ដើម្បី​កុំ​ឲ្យ​មាន​ការ​ភ័ន្ត​ច្រឡំ​។ ខាង​លោក សម រង្ស៊ី ក៏​គួរ​តែ​យល់​ដែរ​ក្នុង​នាម​លោកជា​អ្នក​សេដ្ឋកិច្ច​ តើ​គេយក​ពន្ធ​ដើម្បី ធ្វើអ្វី​?     
លោក បណ្ឌិត ឈឹម ផលវរុណ ៖
          ចម្លើយ ៖ ការ​ធ្វើ​នយោបាយ​គឺ​គេ​ធ្វើ​ដោយ​រក​វិធី​ដោះ​ស្រាយ​បញ្ហា​ មិន​មែន​បង្កើត​​បញ្ហា​នោះ​ទេ​។ តើ​បក្ស​ប្រឆាំង​​មាន​សមត្ថភាព​ដោះ​ស្រាយ​បញ្ហា​បាន​ទេ​សព្វ​ថ្ងៃ​នេះ​ ព្រោះ​​គេ​ឃើញ​តែ​ក្រុម​បក្ស​ប្រ​ឆាំងសព្វ​ថ្ងៃ​​គិត​តែ​ស្វែង​រក​បញ្ហា បង្កើត​បញ្ហា​ ហើយ​ឲ្យ​រដ្ឋ​ដោះ​ស្រាយ​ទៅ​វិញ​។​
សម្រង់​ព័ត៌មាន៖ ឱម ច័ន្ទតារ៉ា