Wednesday, December 11, 2013
បទអត្ថាធិប្បាយ៖ ទិវាសិទ្ធិមនុស្សនៅកម្ពុជា ឆ្នាំ២០១៣ នេះ ត្រូវគេជាន់ឈ្លី
រត្ន័ សណ្ដាប់
ឆ្នាំនេះជាខួបលើកទី៦៥
នៃទិវាប្រកាសសិទ្ធិមនុស្សអន្ដរជាតិ។ ប្រទេសនានានៅក្នុងពិភព លោក
គេបាននាំគ្នាប្រារព្ធធ្វើទិវានេះ
តាមរបៀបរៀងៗខ្លួន អបអរសាទរនូវសមិទ្ធផលអ្វីដែលប្រទេសគេទទួលបានក្នុងការអនុវត្តតាមគោលការណ៍អន្ដរជាតិនេះ។
ដោយឡែកនៅកម្ពុជា
រាជរដ្ឋាភិបាលបានយកទិវានេះ ប្រារព្ធជាទិវាជាតិ និងអន្ដរជាតិសម្រាប់
លើកកំពស់ការរស់នៅប្រជាជនដែលមានពិការភាព។ ជនពិការរាប់ពាន់នាក់ និងអង្គការសង្គមស៊ីវិល អង្គការក្រៅរដ្ឋាភិបាលរាប់រយនាក់ទៀត
បានចូលរួមអបអរសាទរជាមួយនិងរាជរដ្ឋាភិបាល។ សមេ្ដចតេ ជោ ហ៊ុន
សែន
បានថ្លែងថា
“ យើងបានស្គាល់ច្បាស់ណាស់ នូវរសជាតិជីវិតរស់នៅដោយគ្មានសិទ្ធិ សេរីភាព
ពី សម័យសង្រ្គាម
និងពីសម័យប្រល័យពូជសាសន៍ កម្ពុជាប្រជាធិបតេយ្យ។ ការក្រោក ឈររបស់យើង នា ពេលនោះត្រូវបានបញ្ចាប់យុគ្គសម័យ
ខ្មៅងងឹត ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ហើយនំាមកសិទ្ធិ សេរីភាព សិទ្ធិជាម្ចាស់ នា ថ្ងៃទី៧
មករា ១៩៧៩ ” ។
ដោយទ្បែកក្រុមបក្ខពួកប្រឆាំង រួមជាមួយគូកន សង្គមស៊ីវិលក្នុងស្រុក អង្គការក្រៅរដ្ឋាភិបាលបរទេស ដែលបានទទួលជំនួយយ៉ាងក្រាស់ក្រែលពីរដ្ឋាភិលបាលបរទេសបានយកទិវានេះមកជាន់ឈ្លី យ៉ាងងងើល។ ពួកគេទាំងនោះបានខិតខំប្រឹងប្រែងយ៉ាងចចេស បន្ដការស្រែកឡាំប៉ារបស់ខ្លួនយ៉ាងស្រគៀត្រចៀក គៀងគរប្រជាជនក្រីក្រ
អ្នកស្រែចំការ តាំងពីជនបទ ចុងកាត់ម៉ាត់ញក ឲ្យគាំទ្រមហិច្ឆតានយោបាយចាញ់ឆ្នោតរបស់ខ្លួន។
ពួកគេទាំងនោះ បានប្រមូលទាំងព្រះសង្ឃរាប់រយអង្គផងដែរ នាំគ្នាដើរ និងនិមន្ដតាមផ្លូវរាប់សិបគីឡូមកកាន់រាជធានីភ្នំពេញ ត្រកង់គ្នានៅមុខរដ្ឋសភាជាតិ
នៅទីលានប្រជាធិបតេយ្យរាប់ និងនៅវត្ដភ្នំ ដែល សរុបប្រមាណពីរ- បីពាន់នាក់ ។
រឿងដែលគួរឲ្យចម្លែក គួរឲ្យកត់សម្គាល់នោះ គឺពួកនេះបានយកទិវាដ៏មហាឱឡារិកនៃសិទ្ធិ មនុស្សអន្ដរជាតិ
មកធ្វើជាឈ្នាន់នយោបាយរបស់ខ្លួន ដោយពួកនេះនៅតែទទូចឲ្យមានការផ្លាស់ប្ដូរអ្នកដឹកនាំ
ដែលសកម្មភាពនេះ គេចាត់ទុកស្មើនឹង “ ចលនាបះបោរ ធ្វើរដ្ឋប្រហារ ” ។
ទាំងនៅក្នុងស្រុក និងប្រទេសដែលគាំទ្រកម្ពុជាជាច្រើនក្នុងពិភពលោក គេដឹងណាស់ថា រាជរដ្ឋាភិបាលបច្ចុប្បន្នបានខិតខំប្រឹងប្រែងដោយឥតរុញរា ដឹកនាំប្រទេសចាប់តាំងពីបាតដៃទទេ
បន្ទាប់ពីថ្ងៃរំដោះឆ្នាំ១៩៧៩ រហូតដល់ឆ្នាំ១៩៩១ ដែលជាឆ្នាំចុះហត្ថលេខាកិច្ចព្រមព្រៀងដើម្បីសន្ដិភាព
បង្កើតនូវ កំណើតទីពីរនៃរដ្ឋធម្មនុញ្ញកម្ពុជា ដែលបានទ្បាយព្រះហត្ដលេខាដោយព្រះវីរក្សត្រ ព្រះបរមរតនកោដ្ឋិ ព្រះបាទនរោត្ដម សីហនុ ។ តមកព្រះមហាក្សត្រ ព្រះបាទនរោត្ដម សីហមុនី
ជាទីគោរពសក្ការ: ក៏ បានបន្ដ នូវមរតក ដ៏ថ្លៃថ្លានេះយ៉ាងភ្ជាប់ខ្ជួនបំផុត។
បច្ចុប្បន្នការអនុវត្ដសិទ្ធិសេរីភាពនេះ ត្រូវបានគេមើលឃើញយ៉ាងច្បាស់ថា
ប្រជាពលរដ្ឋគ្រប់ៗរូប កំពុង ទទួលបានសិទ្ធិសេរីភាពគ្រប់យ៉ាង និងសិទ្ធិបញ្ចេញមតិពេញបរិបូណ៍
តាមរយះការអនុវត្តលទ្ធិ ប្រជាធិបតេយ្យ សេរីពហុបក្ស។
ការវិវត្ដនេះឆ្លងកាត់ដំណាក់កាលបោះឆ្នោតសកលថ្មី មួយទៀត គឺថ្ងៃ ទី២៨ កក្ដដា
ដែលការបោះឆ្នោតនេះ បានប្រព្រឹត្ដទៅជាទៀងទាត់រៀងរាល់៥ឆ្នាំម្ដង អស់រយះពេល ២០ឆ្នាំមកហើយ។
ការបោះឆ្នោតទាំង៥លើកនេះ ក៏ត្រូវបានអ្នកសង្កេតការណ៍ជាតិ-អន្ដរជាតិ ចាត់ទុកថាជា ដំណើរការ បោះឆ្នោតដែលប្រព្រឹត្ដទៅដោយ សេរី
ត្រឹមត្រូវ យុត្ដិធម៌ និងក្នុងបរិយាកាសអហិង្សា សុវត្ថិភាព គ្មានការគំរាមគំហែង។ ផ្អែកតាមលទ្ធផលនៃការបោះឆ្នោតអាណត្ដិទី៥នេះ
រាជរដ្ឋាភិបាលក៏បាន ប្រសូត្រ ទ្បើង
ស្របតាមរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិ។ ផ្ទុយទៅវិញ ក្រុមប្រឆាំងដែលចាញ់ឆ្នោត
នោះបានយក ទិវាសិទ្ធិមនុស្សអន្ដរជាតិបំភ្លៃ ឲ្យទៅជាទិវាប្រឆាំងទៅ និងរាជរដ្ឋាភិបាលប្រឆាំង
ដោយចេញមុខ ច្បាប់រដ្ឋធម្មនុញ្ញកម្ពុជា។
ជាការពិតណាស់
រាល់សកម្មភាពទាំងទ្បាយរបស់ក្រុមប្រឆាំងដែលកំពុងបង្កទ្បើង គឺជាការជាន់ ឈ្លី រំលោភសិទ្ធិរបស់ប្រជាពលរដ្ឋ
ដែលចង់រស់នៅក្នុង ភាពស្ងាប់ស្ងាត់សុខសាន្ដក្នុងនាម ជាពលរដ្ឋ
ដែលត្រូវបានច្បាប់ការពារផងដែរ។ ក្រុមប្រឆាំងបានយកទិវាអន្ដរជាតិនេះ
អូសទាញប្រជាពលរដ្ឋ ឲ្យមក ធ្វើបាតុកម្មបំរើ មនោគមន៍វិជ្ជា ក្រុមខ្លួន បក្ខពួក ខ្លួនដោយមិនគិតពីការខាតបង់ពេលវេលា
និងការនឿយ ហត់របស់ម្ចាស់ឆ្នោតដែលគាំទ្រខ្លួន។ ជាពិសេសទៅទៀតពួកនេះ
បាននិងកំពុងរំលោភសិទ្ធិសិទ្ធិម្ចាស់ ឆ្នោតដែលបានបោះគាំទ្រគណបក្សប្រជាជនកម្ពុជា
ដែលពួកគេចង់រស់នៅក្នុងភាពសុខសាន្ដ។ តើនេះ មិនមែនជាការរំលោភ លើសិទ្ធិអ្នកដ៏ទៃទេឬអី?
ឬមួយសិទ្ធិនេះជាសិទិ្ធផ្ដាច់មុខរបស់ខ្លួន?
សរុបសេចក្ដី ក្រុមប្រឆាំងនៅកម្ពុជាភ្លេចខ្លួនថា
គេកំពុងជាន់ឈ្លី សេចក្ដីប្រកាសសកល ស្ដីពីសិទ្ធិ មនុស្សអន្ដរជាតិ ដែលមាត្រាទី២៩ចែងថា
“…ក្នុងការអនុវត្ដសិទ្ធិសេរីភាពរបស់ខ្លួន មនុស្សគ្រប់រូប ត្រូវស្លិតក្នុងការកំណត់ទាំងទ្បាយណាដែលច្បាប់បានកំណត់
ក្នុងគោលបំណង ឲ្យការទទួលស្គាល់ និង ការគោរពដល់សិទ្ធិ និងសេរីភាពទាំង
ទ្បាយរបស់អ្នកដ៏ទៃ និងដើម្បីឆ្លើយទៅ និងការតម្រូវយ៉ាងត្រឹមត្រូវ នៃសីលធម៌
និងសណ្ដាប់ធ្នាប់ និងសុខមាភាព ជាទូទៅនៅក្នុង សង្គមប្រជាធិបតេយ្យ ” ។
កំណត់អ្នកនិពន្វ ៖
អតីតអនុប្រធានអាជ្ញាធរជាតិទេសចរណ៍កម្ពុជា
បុរាណវិទូ ៖ សាស្រ្ដាចារ្យ
និងជាអ្នកនិពន្វសៀវភៅប្រវត្ដិ ទង់ជាតិ ភ្លេងជាតិ នគររាជ និងប្រវត្ដិ
ប្រដាល់ក្បាច់ខ្មែរ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឧទ្ទិសការឈឺចាប់ដោយពិការភាពទៅជាឱកាសមាសសម្រាប់ជនពិការ
ថ្លែងសុន្ទរកថានាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៣ នៅក្នុងមិទ្ទិញអបអរសាទរទិវាជនពិការកម្ពុជាលើកទី១៥ និងទិវាជនពិការអន្តរជាតិលើកទី៣១ ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៣ នៅសាលមហោស្រពកោះពេជ្រ ក្រោមប្រធានបទ «លុបបំបាត់ឧបសគ្គនានា និងផ្តល់ឱកាសដល់ជនពិការដើម្បីសង្គមមួយសំរាប់យើងទាំងអសគ្នា» សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានឧទ្ទិសទិវានៃជនពិការដោយត្រូវប្រែក្លាយការឈឺចាប់ពីពិការភាពនេះ ឲ្យទៅជាឱកាសមាននៃការបង្កើនសមត្ថភាព ការរឹតចំណងសាមគ្គីភាព និងស្មារតីម្ចាស់ការ ក៏ដូចជាប្រកាសឲ្យដឹងអំពីការអនុញ្ញាតិឲ្យក្រសួងអប់រំធ្វើការជ្រើសរើសគ្រូបង្រៀនក្រមខណ្ឌរដ្ឋ គឺចំនួន ៦០០០នាក់ ក្នុងឆ្នាំ២០១៤។
សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា «ខ្ញុំសូមឧទ្ទិសទិវានេះជាការប្រែក្លាយសេចក្តីឈឺចាប់ដោយពិការភាពទៅជា «ឱកាសមាស» នៃការបង្កើនសមត្ថភាព និងទេពកោសល្យថ្មីៗ ការលើកកម្ពស់សិទ្ធិ ការរឹតចំណងសាមគ្គីភាព កិច្ចសហការគ្នា និងស្មារតីម្ចាស់ការរបស់ជនពិការ»។ សម្តេចនាយករដ្ឋមន្ត្រីថ្លែងថា ខ្ញុំសូមថ្លែងនូវការ គាំទ្រចំពោះការបន្តកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់សមត្ថភាព ជំនាញវិជ្ជាជីវៈ និងលើកទឹកចិត្ត ព្រមទាំងការផ្តល់តម្លៃ និងសេចក្តីថ្លៃថ្នូរដល់ជនពិការគ្រប់រូបក្នុងនាមជាមនុស្សជាតិ។ នៅក្នុងសុន្ទរកថា សម្តេចនាយករដ្ឋមន្ត្រីបានស្នើឲ្យក្រសួងអប់រំយុវជន និងកីឡា និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាពិនិត្យអំពីការបញ្ចូលគ្រូបង្រៀននៅតាមបណ្តាអង្គការនានា ចូលជាក្របខណ្ឌគ្រូបង្រៀនរបស់រដ្ឋបានទទួលប្រាក់បៀវត្សពីរដ្ឋ ដូចដែលធ្លាប់បានអនុវត្តន៍នៅអង្គការគ្រួសារថ្មី ដោយបញ្ចូលជាគ្រូក្របខណ្ឌរដ្ឋរួចហើយនោះ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការដាក់បញ្ចូលគ្រូបង្រៀននៅតាមអង្គការនានាចូលទៅក្នុងក្របខណ្ឌរដ្ឋនោះ ក្នុងគោលបំណងឲ្យពួកគេទទួលបានប្រាក់ខែពីរដ្ឋផង និងបានទទួលប្រាក់ឧបត្ថម្ភពីអង្គការផងដែរ។
សម្ដេចបានមានប្រសាសន៍ថា ឆ្នាំ២០១៤ រាជរដ្ឋាភិបាលបានសម្រេចឲ្យជ្រើសរើសគ្រូបង្រៀនក្រមខណ្ឌរដ្ឋគឺចំនួន ៦០០០នាក់ ដែលឆ្នាំមុនៗជ្រើសរើសតែ ៥០០០នាក់ប៉ុណ្ណោះ ហើយនៅឆ្នាំ២០១៥ ការជ្រើសរើសគ្រូបង្រៀនគឺមានចំនួន ៧០០០នាក់ ដូចនេះយើងអាចបញ្ចូលគ្រូៗ ដែលស្ថិតនៅតាមអង្គការនានាទូទាំងប្រទេសឲ្យចូលជាក្របខណ្ឌគ្រូតែម្តង មិនអាចបញ្ចូលអង្គការមួយ ហើយអង្គការមួយទៀតមិនបញ្ចូលនោះទេ។ សម្ដេចនាយករដ្ឋមន្ដ្រីក៏បានស្នើឲ្យក្រសួងអប់រំយុវជន និងកីឡា រៀបចំចងក្រងនូវឯកសារអក្សរស្ទាប និងភាសាសញ្ញាសម្រាប់ជនពិការដែលអង្គការគ្រួសារថ្មីបានបង្កើតឡើង សម្រាប់បង្រៀនកុមារពិការភ្នែកដើម្បីឲ្យឯកសារនេះត្រូវបានបោះពុម្ព និងមានការទទួលស្គាល់ពីក្រសួងអប់រំ ដោយត្រូវធ្វើឯកភាពវូបនីយកម្មនៃសញ្ញាភាសា គ រួចហើយរៀបចំឲ្យទៅជាសញ្ញារួម។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការធ្វើបែបនេះនឹងជួយធ្វើឲ្យជនពិការ គ ថ្លង់ អាចធ្វើការទំនាក់ទំនងជាមួយអ្នកមិនពិការបាន និងអ្នកមិនពិការក៏អាចធ្វើទំនាក់ទំនងជាមួយអ្នកពិការបានទូលំទូលាយ ផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ក្នុងនីតិកាលទី៥ នៃរដ្ឋសភានេះរាជរដ្ឋាភិបាលផ្តោតការយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីជួយដល់ជនពិការ ដោយបានបន្តអនុវត្តន៍ច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ការជំរុញកិច្ចការពារលើកកម្ពស់សិទ្ធិ និងសុខុមាលភាពជនពិការ ស្របតាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីសិទ្ធិជនពិការ ព្រមទាំងការពង្រឹងគុណភាព និងប្រសិទ្ធភាព នៃសេវារបស់មូលនិធិជនពិការ។ «ខ្ញុំ សូមសំដែងនូវការគាំទ្រចំពោះសកម្មភាពទាំងឡាយដែលកំពុងអនុវត្តន៍នៅ លើទឹកដីកម្ពុជា ក្នុងទិសដៅដោះស្រាយតម្រូវការចាំបាច់ជាមូលដ្ឋានរបស់ជនពិការឲ្យ បានជាផលប្រយោជន៍ដល់ជនពិការគ្រប់សញ្ជាតិគ្រប់ពណ៌សម្បុរ ដែលកំពុងរស់នៅលើទឹកដីនៃកម្ពុជា»។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងឲ្យដឹងថា កម្ពុជាកំពុងតែគាំទ្រ និងជំរុញដល់ការអនុវត្តអនុសញ្ញាអូតាវ៉ាស្តីពីការហាមប្រាមការប្រើប្រាស់ ការរក្សាទុក ការផលិត ការផ្ទេរគ្រាប់មីនប្រឆាំងមនុស្ស និងការបំផ្លាញគ្រាប់មីន ការអនុវត្តក្របខណ្ឌការងារទសវត្សរ៍ប៊ីវ៉ាកូ និងប៊ីវ៉ាកូបូក ៥ ទសវត្សរ៍ថ្មីនៃជនពិការប្រចាំអាស៊ីនិងប៉ាស៊ីហ្វិក ផែនការយុទ្ធសាស្ត្រអ៊ីនឈាន់សម្រាប់ជនពិការឆ្នាំ ២០១៣-២០២២ និងអនុសញ្ញាស្តីពីសិទ្ធិជនពិការ ។
សម្តេចតេជោថ្លែងថា ជនពិការគឺទទួលផលវិបាកទាំងផ្លូវកាយ និងផ្លូវចិត្ត ដែលចាំបាច់ត្រូវមានកិច្ចសម្របសម្រួលពិសេសនានា ដើម្បីឲ្យពួកគាត់អាចរស់នៅក្នុងសេចក្តីថ្លៃថ្នូរក្នុងនាមជា មនុស្សជាតិ។ សម្តេចតេជោថ្លែងថា ចំពោះមុខនេះ កម្ពុជាបានត្រៀមជាស្រេចក្នុងសហការ ជាមួយគណៈកម្មាធិការអង្គការសហប្រជាជាតិប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ក្នុងការកៀរគររាល់ការឧបត្ថម្ភគាំទ្រ ដើម្បីអនុវត្តន៍ទសវត្សរ៍ជនពិការប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្នាំ២០១៣-២០២២ យុទ្ធសាស្ត្រអ៊ីនឈាន់ «ធ្វើឲ្យសិទ្ធិក្លាយជាការពិត»។
សម្តេចបានផ្ដល់នូវអនុសាសន៍ជាក់ស្ដែងមួយចំនួនបន្ថែមទៀត ដើម្បីធ្វើជាមូលដ្ឋាននៃការអនុវត្ដ និងជាការចែករំលែកនូវគំនិតថ្មីៗបន្ថែមទៀតសំរាប់អនុវត្តបន្ត ក្នុងនោះរួមមាន៖ត្រូវបន្ដពង្រឹងពង្រីកវិធានការទប់ស្កាត់ពិការភាព ឱ្យមានប្រសិទ្ធភាពថែមទៀត តាមរយៈការបន្ដ កាត់បន្ថយភាពងាយរងគ្រោះនៅក្នុងសង្គម ទប់ស្កាត់អំពើហិង្សា គ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់ការងារ ការពង្រឹងប្រព័ន្ធសុខាភិបាល ការដោះមីន និងកាកសំណល់ជាតិផ្ទុះសល់ពីសង្គ្រាម ពង្រឹងសេវាស្ដារលទ្ធភាព ពលកម្ម អប់រំ ផ្សព្វផ្សាយការបង្ការពិការភាពឱ្យបានកាន់តែទូលំទូលាយ, ត្រូវបន្ដជំរុញការអនុវត្ដច្បាប់ស្ដីពីកិច្ចការពារ និង លើកកម្ពស់សិទ្ធិជនពិការ និងលិខិតបទដ្ឋាន គតិយុត្តិក្រោមច្បាប់នានាឱ្យមានប្រសិទ្ធភាពខ្ពស់, ត្រូវចូលរួមអនុវត្ដអនុសញាអន្ដរជាតិនានា ដែលព្រះរាជាណាចក្រកម្ពុជា បានចូលជាភាគីដូចជា អនុសញ្ញាអូតាស្ដីពីការហាមប្រាម ការប្រើប្រាស់ ការរក្សាទុកការផលិត និងការផ្ទេរគ្រាប់មីនប្រឆាំងមនុស្ស, ត្រូវបន្ដពង្រឹងពង្រីកសេវាស្ដារលទ្ធភាពពលកម្មកាយសម្បទាជូនជនពិការ ឱ្យមាននិរន្ដរភាព តាមរយៈការពង្រឹងកិច្ចសហប្រតិបត្ដិការជាមួយអង្គការជាតិ អន្ដរជាតិ និងដៃគូអភិវឌ្ឍន៍នានា ដើម្បីកៀរគរ ប្រភពធនធានក្នុងការដំណើរការកម្មវិធី និងការផ្ដល់សេវាតាមមជ្ឈមណ្ឌលស្ដារលទ្ធភាពពលកម្មកាយសម្បទា ទូទាំងប្រទេស ,ត្រូវបន្ដពង្រឹងពង្រីកស្មារតីម្ចាស់ការរបស់ជនពិការផ្ទាល់ ដែលជាកត្ដាគន្លឹះនៃការងារជនពិការ ,ត្រូវបន្ដការកៀរគរប្រភពធនធាន ដើម្បីអភិវឌ្ឍវិស័យសុខុមាលភាពជនពិការ ,ត្រូវលើកទឹកចិត្ដឱ្យមានការចូលរួមពីវិស័យឯកជន រោងចក្រ សហគ្រាស និងគ្រឹះស្ថានទាំងអស់ ក្នុងការងារជនពិការ ការអនុវត្ដដោយស្ម័គ្រចិត្ដ ភ្ញាក់រលឹកនូវកាតព្វកិច្ចដែលមានចែងក្នុងច្បាប់ស្ដីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ និងគាំទ្រដល់ការធ្វើសមាហរណកម្មជនពិការ ដោយដាក់បញ្ចូលបញ្ហាពិការភាព ទៅក្នុងសកម្មភាពរបស់ខ្លួន ហើយបង្ករលក្ខណៈឱ្យជនពិការទទួលបាននូវការធ្វើសមាហរណកម្មក្នុងកម្រិតអតិបរមា។ គ្រប់ស្ថានីយ៍វិទ្យុ របស់រដ្ឋ និងឯកជនព្រមទាំងគ្រប់ភ្នាក់ងារសារព័ត៌មាន សូមជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវការយកចិត្តទុកដាក់និង ការលើកស្ទួយសុខុមាលភាពជនពិការនៅកម្ពុជា ពិសេសត្រូវមានការបកប្រែជាភាសាសញ្ញានៅតាមបណ្តា ស្ថានីយ៍ទូរទស្សន៏ ដើម្បីសម្រួលដល់ជនពិការក្នុងការទទួលព័ត៌មានផ្សេងៗ។
សូមបញ្ជាក់ថា ការប្រារព្ធទិវាជនពិការកម្ពុជាលើកទី១៥ និងជនពិការអន្តរជាតិលើកទី៣១ មានគោលបំណងបង្ហាញពីសមិទ្ធផលនានា លើវិស័យសុខមាលភាពជនពិការវិស័យពិការភាព ពិសេសការលើកកំពស់សិទ្ធិជនពិការឱ្យស្របតាមអនុសញ្ញាស្តីពីជនពិការ ទស្សវត្សជនពិការឆ្នាំ២០១៣-២០២២ ដែលហៅយុទ្ធសាស្ត្រអ៊ីឈាន់ ធ្វើឱ្យសិទ្ធក្លាយជាការពិត ។
ឯកឧត្តម វង សូត រដ្ឋមន្រី្តក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា បានសំដែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅចំពោះ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសសម្តេចតេជោ និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិតដែលបានធ្វើសកម្មភាពជាច្រើន ដើម្បីបុព្វហេតុជនពិការកម្ពុជា។ បន្ថែមលើនេះទៀត សម្តេចបាន ជួយជាសំភារៈថវិកា ដល់មណ្ឌលស្តារលទ្ធភាពពលកម្ម មជ្ឈមណ្ឌលកុមារពិការ គ-ថ្លង់ កសាងតំបន់អភិវឌ្ឍន៏លំនៅឋានជនពិការនៅតំបន់តាកែនកោះស្លា ខេត្តកំពត,ស្រុកគូលេនខេត្តសៀមរាប និងភ្នំឆ័ត្រ ខេត្តបន្ទាយមានជ័យ និងបានដាក់បញ្ជូលគម្រោងទាំងនេះទៅក្នុងគម្រោងវិនិយោគសាធារណៈរបស់ រដ្ឋទៀតផង។
យោងជំរឿនទូទៅប្រជារាស្ត្រឆ្នាំ២០០៨ប្រទេសកម្ពុជាមានជនពិការ ចំនួន១៩២ពាន់៥៣៨នាក់ស្មើនិង១,៤៤%នៃចំនួនប្រជាជនសរុប៕
សម្តេចតេជោ ហ៊ុន សែន ផ្ដាំនិស្សិតទទួលអាហារូបករណ៍អូស្ត្រាលីចំនួន៤០នាក់ ត្រូវខិតខំរៀនសូត្រដើម្បីប្រទេសជាតិ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៣ បានសំដែងនូវការកោតសរសើរចំពោះនិស្សិត ចំពោះនិស្សិតកម្ពុជាចំនួន ៤០នាក់ ដែលបានទទួលអាហារូបករណ៍ ទៅសិក្សាថ្នាក់ក្រោយឧត្តមសិក្សា នៅតាមគ្រឹះស្ថានសិក្សានានា ក្នុងប្រទេសអូស្ត្រាលីនាឆ្នាំ២០១៣នេះ។
ក្នុងឱកាសជួបសំណេះសំណាល នៅវិមានសន្តិភាព ជាមួយនិស្សិតដែលត្រូវទៅបន្តការសិក្សា ថ្នាក់ក្រោយឧត្តមសិក្សានៅប្រទេសអូស្ត្រាលីនេះ និស្សិតទាំង៤០នាក់ ដែលត្រូវបានជ្រើសរើស ក្នុងចំណោមបេក្ខជនជាង១ពាន់នាក់ ដែលបានដាក់ពាក្យប្រឡងយកអាហារូបករណ៍ របស់រដ្ឋាភិបាលអូស្ត្រាលី សម្តេចតេជោនាយករដ្ឋមន្ត្រី បានផ្តាំផ្ញើឱ្យនិស្សិតទាំងអសត្រូវ យកចិត្តទុកដាក់ខិតខំរៀនសូត្រ លើអ្វីដែលជាសក្តានុពលរបស់ប្រទេសគេ ដើម្បីយកមកអភិវឌ្ឍប្រទេសកម្ពុជា។
ជាមួយនឹងប្រសាសន៍រំលឹកអំពីដំណើរការនៃការអភិវឌ្ឍប្រទេសជាតិ ទាក់ទងទៅនឹងការកសាងហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាកំណែទម្រង់លើយន្តការរបស់រាជរដ្ឋាភិបាលលើគ្រប់វិស័យ សម្តេចតេជោមានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាលបានខិតខំពង្រឹងគ្រប់វិស័យ ដើម្បីជាប្រយោជន៍ដល់យុវជនជំនាន់ក្រោយបានយល់ដឹងអំពីបេសកកម្ម ដ៏ឧត្តុងឧត្តមរបស់រាជរដ្ឋាភិបាល។
ក្រសួងអប់រំយុវជននិងកីឡា បានឱ្យដឹងថា និស្សិតកម្ពុជា ៤០នាក់ ដែលនឹងត្រូវទៅបន្តការសិក្សាថ្នាក់ក្រោយឧត្តមសិក្សានៅប្រទេសអូស្ត្រាលីនឹងត្រូវសិក្សាលើផ្នែករដ្ឋបាលសាធារណៈ, ការគ្រប់បរិស្ថាន, គោលនយោបាយសាធារណៈ, កសិពាណិជ្ជកម្ម, ហិរញ្ញវត្ថុ និងធនាគារ, បម្រែបម្រួលអាកាសធាតុ, ការគ្រប់គ្រងធនធានទឹក, ការអភិវឌ្ឍសេដ្ឋកិច្ច, គណនេយ្យនិងហិរញ្ញវត្ថុ, ការសិក្សាលើការអភិវឌ្ឍសុខភាពសាធារណៈ, ទំនាក់ទំនងអន្តរជាតិ និងប្រព័ន្ធផ្សព្វផ្សាយ៕
Cambodia, UK exchange views on temple preservation, tourism, trade
PHNOM PENH, 9 Dec. 2013 – H.E. Deputy Prime Minister Dr. Sok An and the outgoing UK Ambassador H.E.
Mark Gooding met and exchanged views on Monday on Cambodia’s success in the
protection, preservation and sustainable development of Angkor. Both sides were
also pleased with their bilateral cooperation in tourism and trade.
The Deputy Prime Minister
also requested the United Kingdom to continue to support the national side of
the Extraordinary Chambers in the Courts of Cambodia (ECCC) for the Khmer Rouge
trials.
Dr. Sok An, Minister in
Charge of the Office of the Council of Ministers, said that the joint efforts
by Cambodia’s government and the donors in protecting, preserving and
sustainably developing Angkor since 1992 have satisfied the international
community, which pledged more support for restoration of the ancient temples.
Cambodia’s preservation and
sustainable development are contributing to attract more visitors, including
British tourists, to visit the Kingdom of Wonder, which has more than 1,000
historic temples.
Dr. Sok An, who is also
President of the APSARA National Authority for Protection and Management of
Angkor and the Region of Siem Reap, told the Ambassador of the success of the
International Coordinating Committee for the Safeguarding and Development of
the Historic Site of Angkor (ICC-Angkor), established in 1992 and co-chaired by
Japan and France.
Last week in Siem Reap province
Cambodia hosted the 20th plenary session of ICC-Angkor and the 22nd ICC-Angkor
technical session.
The Third Intergovernmental
Conference on Angkor was also held in Siem Reap, presided over by Prime
Minister Samdech Techo Hun Sen.
Aurélie Filippetti, Minister
of Culture and Communication of France, and deputy foreign minister of Japan,
Yasumasa Nagamine, also participated along with archaeologists and cultural
experts from more than 30 countries.
The third conference
addressed fundamental aspects for the
future of Angkor: how to better publicize the site based on new technologies,
how best to meet the requirements of environmental protection and how to take
better account of the human presence in these places, whether residents or
visitors.
“We have never had any conflict of ideas within the
framework of ICC-Angkor”, Dr. Sok An said of the smooth process of the
ICC-Angkor projects.
Since the establishment of
the APSARA Authority in 1995, more than US$250 million has been spent for 60
projects to restore the temples, some of which have been completed and some of
which are being implemented now with support from 15 countries and 28
international organisations.
“LIVING PROJECT OF ICC-ANGKOR”
Speaking at a press
conference in Siem Reap after the conclusion of the Third Inter-Governmental
Conference on Thursday in Siem Reap, H.E. Dr. Sok An called the ICC-Angkor a
“living project” that will continue in the long run.
“The project has been in place for 20 years and we
still receive support from donors”, Dr. Sok An told Ambassador Gooding who is
leaving on Saturday after two and half years working in Cambodia.
H.E. Dr. Sok An said that
India, New Zealand, Japan, France and UNWTO announced last week their continued
commitment to the ICC-Angkor projects. “This
is a very big success”, he said.
Ambassador Gooding said he
shared the view of the Deputy Prime Minister about Cambodia’s preservation and
sustainable development of Angkor, and that contributes to attract more British
tourists to Cambodia.
TOURISM
The Tourism Ministry reported
that tourists from United Kingdom increased to 110,182 in 2012, from 104,052 in
2011. In the first 10 months of this year, 98,976 British tourists visited
Cambodia.
Cambodia received 3.58
million tourists last year, and that figure is expected to increase to 4.2
million this year. Siem Reap province, the home of Angkor, is the country’s
biggest tourist destination.
The Kingdom expects to
receive 4.5 million tourists by 2015 and 7 million in 2020, Dr. Sok An said at
the opening ceremony of the Sea Festival in Kep on Saturday.
CAMBODIA- UK TRADE
The Ambassador was pleased
with bilateral relations that contributed to boost the two-way trade, which
reached $1 billion in 2012. Britain is looking to promote trade and investment in
Cambodia.
Gooding said that Cambodia-
UK trade envoy plans to visit Cambodia.
In June this year, Lord
Green, Britain’s Minister for Trade and Investment, was pleased with the
British business community that is operating in Cambodia. His visit was to promote
opportunities for British businesses in Cambodia. The UK Trade & Investment
Office opened in the British Embassy in Phnom Penh in January 2013.
“Lord Green’s decision to visit Cambodia during his
mission to South East Asia underlines the strong links and the potential for
more trade between our two countries”, said the press release of the British
Embassy.
SEEKING UK SUPPORT FOR THE ECCC
Dr. Sok An, who is also Chairman of the Royal Government Task Force
on the Khmer Rouge Trials, on Monday sought further UK contributions to the
national side of the Court. “The court is like a
plane; it cannot fly with one wing”, he said.
The UK has contributed $10
million to the Court, of which $1.5 million went to the national side. The
remains went to the international side of the Court.
Ambassador Gooding welcomed
the joint mission of Cambodia and the U.N. that visited capitals of the
Association of Southeast Asian Nations (ASEAN) in August in an effort to raise
funds for the Court.
Both sides shared the view
that it is time “to talk about completion strategy of the Court”.
Since its establishment in
2006, the ECCC has spent US$187 million. Cambodia and the U.N. have continued
to seek new donors and contributions from existing friends of the ECCC to
support completion of its mission of providing justice to nearly 2 million
victims who died under the Democratic Kampuchea regime from 17 April 1975 to 6
January 1979.
End.
ឯកឧត្តម ខៀវ កាញារីទ្ធប្រកាសបញ្ឈប់បញ្ជូនអ្នកយកព័ត៌មានទៅយកព័ត៌មានការជួបជុំរបស់ CNRP ក្រោយផ្ទុះហិង្សា
AKP ភ្នំពេញថ្ងៃទី១០ ខែធ្នូ ឆ្នាំ ២០១៣ –
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានប្រកាសឈប់បញ្ជូនអ្នកយកព័ត៌មាន ក្រសួង ក៏ដូចជា
អ្នកព័ត៌មានរបស់ទូរទស្សន៍ជាតិកម្ពុជាទៅយកព័ត៌មានរាល់ការជួបជុំនានារបស់គណបក្សសង្រ្គោះជាតិ(CNRP) លើកលែងតែមានការធានាសុវត្ថិភាពត្រឹមត្រូវពីថ្នាក់ដឹកនាំរបស់គណបក្ស នេះ។
ការប្រកាសរបស់ឯកឧត្តមរដ្ឋមន្រ្តីបានធ្វើឡើង បន្ទាប់ពីក្រុមសន្តិសុខរបស់គណបក្សសង្រ្គោះជាតិ
បានឡោមព័ទ្ធព្រួតគ្នាវាយទាត់ធាក់និងគប់ដបទឹកសុទ្ធដាក់ទាំងបំពានលើលោក សេង ចាន់ អ្នកយកព័ត៌មានទូរទស្សន៍ជាតិកម្ពុជា ខណៈអ្នកព័ត៌មានរូបនេះចុះទៅយកព័ត៌មានស្តីពីការជួបជុំរបស់
គណបក្សសង្រ្គោះជាតិ នៅលើទីលានប្រជាធិបតេយ្យ កាលពីព្រឹកថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០១៣។
ឯកឧត្តម ខៀវ កាញារីទ្ធ បានថ្លែងសារជាបន្តបន្ទាប់នៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនថា«ទាមទារ ឲ្យគេផ្សាយពីខ្លួន ដល់ទូរទស្សន៍ជាតិចុះយកព័ត៌មាន បែរជាឲ្យសន្តិសុខរបស់ខ្លួនដេញវាយអ្នកយក ព័ត៌មានដូចឆ្កែឆ្មា ។ ឥឡូវនេះ សូមកុំបន្ទោសគេរឿងមិនផ្សាយ ។ មិនទាន់កាន់អំណាចផង ឬកដូចឆ្កែ បានជិះឡាន» ។
ក្នុងសារបន្តទៀតឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថា «ដើម្បីសន្តិសុខរបស់មន្ត្រីព័ត៌មានរបស់យើង
ក្រសួងនឹងមិនបញ្ជូនអ្នកយកព័ត៌មានទៅរាល់ការជួបជុំនានារបស់គណបក្សសង្គ្រោះជាតិ ទៀតទេ
លើកលែងតែមានការធានាត្រឹមត្រូវពីថ្នាក់ដឹកនាំរបសគណបក្សនេះ»។
ឯកឧត្តម កឹម គុណវឌ្ឍន៍ អគ្គនាយកទូរទស្សន៍ជាតិ បានថ្លែងថា ក្រុមសន្តិសុខរបស់គណបក្សសង្គ្រោះជាតិ
បានវាយអ្នកថតទូរទស្សន៍ជាតិឈ្មោះ សេង ចាន់ នៅទីលានប្រជាធិបតេយ្យចំថ្ងៃបុណ្យសិទ្ធិមនុស្ស។
តើយុត្តិធម៌ទេ ទង្វើដ៏កម្រោលរបស់កូនចៅ របស់លោកសូមបញ្ឈប់ការរើសអើងទៀត៕ ដោយជ័យ ភូមិពល
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានប្រកាសឈប់បញ្ជូនអ្នកយកព័ត៌មាន ក្រសួង ក៏ដូចជា
អ្នកព័ត៌មានរបស់ទូរទស្សន៍ជាតិកម្ពុជាទៅយកព័ត៌មានរាល់ការជួបជុំនានារបស់គណបក្សសង្រ្គោះជាតិ(CNRP) លើកលែងតែមានការធានាសុវត្ថិភាពត្រឹមត្រូវពីថ្នាក់ដឹកនាំរបស់គណបក្ស នេះ។
ការប្រកាសរបស់ឯកឧត្តមរដ្ឋមន្រ្តីបានធ្វើឡើង បន្ទាប់ពីក្រុមសន្តិសុខរបស់គណបក្សសង្រ្គោះជាតិ
បានឡោមព័ទ្ធព្រួតគ្នាវាយទាត់ធាក់និងគប់ដបទឹកសុទ្ធដាក់ទាំងបំពានលើលោក សេង ចាន់ អ្នកយកព័ត៌មានទូរទស្សន៍ជាតិកម្ពុជា ខណៈអ្នកព័ត៌មានរូបនេះចុះទៅយកព័ត៌មានស្តីពីការជួបជុំរបស់
គណបក្សសង្រ្គោះជាតិ នៅលើទីលានប្រជាធិបតេយ្យ កាលពីព្រឹកថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០១៣។
ឯកឧត្តម ខៀវ កាញារីទ្ធ បានថ្លែងសារជាបន្តបន្ទាប់នៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនថា«ទាមទារ ឲ្យគេផ្សាយពីខ្លួន ដល់ទូរទស្សន៍ជាតិចុះយកព័ត៌មាន បែរជាឲ្យសន្តិសុខរបស់ខ្លួនដេញវាយអ្នកយក ព័ត៌មានដូចឆ្កែឆ្មា ។ ឥឡូវនេះ សូមកុំបន្ទោសគេរឿងមិនផ្សាយ ។ មិនទាន់កាន់អំណាចផង ឬកដូចឆ្កែ បានជិះឡាន» ។
ក្នុងសារបន្តទៀតឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថា «ដើម្បីសន្តិសុខរបស់មន្ត្រីព័ត៌មានរបស់យើង
ក្រសួងនឹងមិនបញ្ជូនអ្នកយកព័ត៌មានទៅរាល់ការជួបជុំនានារបស់គណបក្សសង្គ្រោះជាតិ ទៀតទេ
លើកលែងតែមានការធានាត្រឹមត្រូវពីថ្នាក់ដឹកនាំរបសគណបក្សនេះ»។
ឯកឧត្តម កឹម គុណវឌ្ឍន៍ អគ្គនាយកទូរទស្សន៍ជាតិ បានថ្លែងថា ក្រុមសន្តិសុខរបស់គណបក្សសង្គ្រោះជាតិ
បានវាយអ្នកថតទូរទស្សន៍ជាតិឈ្មោះ សេង ចាន់ នៅទីលានប្រជាធិបតេយ្យចំថ្ងៃបុណ្យសិទ្ធិមនុស្ស។
តើយុត្តិធម៌ទេ ទង្វើដ៏កម្រោលរបស់កូនចៅ របស់លោកសូមបញ្ឈប់ការរើសអើងទៀត៕ ដោយជ័យ ភូមិពល
Subscribe to:
Posts (Atom)