វាច្បាស់ណាស់ គឺជាអ្វីដែលអ្នកកាសែតហៅថា « ថ្ងៃមិនសូវមានដំណឹង » ។ ប្រធានការិយា ល័យកាសែត Associated Press ប្រចំានៅទីក្រុងបាងកក លោក Denis Gray ដែលត្រូវតែ ផលិត «ព័ត៌មាន» សម្រាប់អតិថិជនរបស់ AP ប៉ុន្តែវាមិនមានការប្រយុទ្ធគ្នានៅតាមព្រំដែន កម្ពុជា-ថៃ យុទ្ធនាការបោះឆ្នោតនៅក្នុងប្រទេសថៃកំពុងតែប្រព្រឹត្តទៅ ហើយក៏គ្មានរលកយក្សសូណាមីតូច ណាមួយនៅក្បែរនេះដែរ។ តើត្រូវធ្វើអ្វី?
Gray បានដោះស្រាយបញ្ហារបស់គាត់នេះតាមរយៈការចាប់ផ្តើមពណ៌នាគួរឲ្យរង្គៀស និង មើលស្រាលមកលើប្រមុខរដ្ឋកម្ពុជា គឺព្រះមហាក្សត្រ នរោត្តម សីហមុនី។ តាមការសរសេររបស់ Gray សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាអ្នកធ្វើឱ្យព្រះមហាក្សត្រ «ជាអ្នកទោសនៅ ក្នុងព្រះបរមរាជវំាងរបស់ព្រះអង្គ» ដែលហ៊ុំព័ទ្ធទៅដោយ «អ្នកឃ្លាំមើល» ដែលជាពាក្យប្រមាថ ដែល Gray និយាយសំដៅទៅលើបុគ្គលិកនៅក្នុងព្រះបរមរាជវំាង។
ចេតនារបស់ Gray ដើម្បីពិពណ៌នាព្រះមហាក្សត្រថា ជាអ្នកទោសគួឱ្យអាណិតរបស់ លោកនាយករដ្ឋមន្ត្រីដ៏ឆ្លាតវ័យ មានកលល្បិច និងគ្មានធម៌មេត្តា គឺជាការបន្ថែមល្បោយជាមួយ នឹងពាក្យសម្តីរបស់សមាជិកសភាគណបក្សប្រឆាំង សុន ឆ័យ ដែលមិនបាននិយាយច្បាស់ថា ព្រះមហាក្សត្រជាប់ពន្ធនាគារនោះទេ ប៉ុន្តែមានលក្ខណៈដូចជាថា ព្រះអង្គទទួលយករាជាភិសេក ដោយមានការគាបសង្កត់ពីព្រះមាតា និងបិតារបស់ព្រះអង្គ។ នេះមិនមែនជាការពិតទេ ដោយសារតែវាពិបាកដឹងថា តើលោក សុន ឆ័យ ដឹងយ៉ាងដូចម្ដេច។ តើនេះលោក Gray គិតថា ព្រះ វររាជមាតា និងព្រះវររាជបិតាជាតិពិតជាមានជំនឿទុកចិត្តទៅលើលោក សុន ឆ័យ មែនឬ?។
ប្រហែលជាការពោលអះអាងប្រកបដោយការប្រមាថបំផុតរបស់លោក Gray នោះគឺ៖ «ប្រាំពីរឆ្នាំក្រោយមក (បន្ទាប់ពីឡើងគ្រងរាជ) ភាពស្រងូតស្រងាត់ ឯកោ និងការបោះបង់ឲ្យ នៅតែព្រះអង្គឯង គឺជាពាក្យដែលសម្តែងនូវក្តីអាណិតអាសូរដែលប្រជាជនកម្ពុជាតែងតែប្រើ ជារឿយៗ នៅពេលដែលធ្វើការពណ៌នាអំពីព្រះមហាក្សត្ររបស់ខ្លួន»។ ដោយគ្មានឈ្មោះ គ្មានភាពជាក់លាក់ គឺគ្មានអ្វីទាំងអស់ជាភស្តុតាង៖ អត្ថបទរបស់ Gray មើលទៅអណ្តែតអណ្តូងដូចជា ចំរៀងក្នុងល្ខោនអូប៉េរ៉ាច្រើនជាងអាជីពសារព័ត៌មានដែលគាត់សរសេរថា ត្រូវបានឯកោជាមួយ នឹងអនុស្សាវរីយ៍ពេលសប្បាយរីករាយ មុនពេលដែលព្រះអង្គក្លាយជាព្រះមហាក្សត្រដ៏រារែក របស់កម្ពុជា » ។
ហើយដើម្បីបំពេញការសរសេរបែបវាយប្រហារដ៏ខ្លាំងនេះ គឺមានការកុហកទាំងស្រុងជា ច្រើន៖ «ព្រះរាជពិធីចំរើនព្រះជន្មាយុរបស់ព្រះអង្គកន្លងផុតទៅនាពេលថ្មីៗនេះមានការចាប់អារម្មណ៍ តិចតួច»។ ដូចដែលមនុស្សគ្រប់រូបទាំងនៅក្នុងទីក្រុងភ្នំពេញ និងកន្លែងដ៏ទៃទៀតបានដឹង គឺមាន ថ្ងៃឈប់សម្រាកជាសាធារណៈបីថ្ងៃ ដោយរួមមានទាំងការបាញ់កាំជ្រួចនៅមុខព្រះបរមរាជវាំង ជាមួយនឹងការប្រគុំតន្ត្រីដែលសម្តែងដោយតន្ត្រីករខ្មែរ និងកូរ៉េដែលគ្រប់កម្មវិធីទាំងអស់ត្រូវ បានផ្សព្វផ្សាយតាមគ្រប់បណ្តាញវិទ្យុ និងទូរទស្សន៍។
ការបង្ហាញខុសពីការពិត និងប្រកបដោយការប្រមាថរបស់លោក Gray មកលើព្រះ មហាក្សត្រថា ជាអ្នកទោសគ្មានពំនឹងនោះ គឺត្រូវបានរៀបចំឡើងសំដៅបង្កើតនូវអារម្មណ៍នៃក្តី អាណិតដែលគាត់ (Gray) សង្ឃឹមថា ធ្វើឲ្យអំណះអំណាងដ៏សំខាន់របស់គាត់បានត្រឹមត្រូវ។ នោះគឺថារាជរដ្ឋាភិបាលបានដកហូតអំណាចព្រះមហាក្សត្រដោយខុសច្បាប់ ហើយថា រាជានិយម ស្ថិតនៅក្រោមការគំរាមកំហែង។
Gray មិនទាំងចូលចិត្ត និងមិនទាំងយល់ពីរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញនេះផង។ ដូច្នេះ គាត់ស្វែងរក និងដកស្រង់សម្តីពីមនុស្សណាដែលមានឥរិយាបថដូចគាត់។ លោក សុន ឆ័យ ហៅព្រះមហាក្សត្រថា «ស្តេចអាយ៉ង» ពីព្រោះ «អំណាចរបស់ព្រះអង្គត្រូវបានគេកាត់បន្ថយទាល់ តែអស់»។ មន្ត្រីវ័យក្មេងមួយរូបនៅក្នុងកន្លែងមួយនោះប្រាប់ Gray ថា «ព្រះមហាក្សត្រមានបញ្ហា មួយ គឺគ្មានអំណាច»។
នៅក្នុងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា ៧ និង៨ បានចែងច្បាស់ណាស់ថា៖ « ព្រះមហាក្សត្រកម្ពុជាទ្រង់គ្រងរាជសម្បត្តិ ប៉ុន្តែព្រះអង្គមិនកាន់អំណាចឡើយ»។ ព្រះមហាក្សត្រព្រះអង្គជាព្រះប្រមុខរដ្ឋមួយជីវិត។ អង្គព្រះមហាក្សត្រមិន អាចនរណារំលោភបំពានបានឡើយ។ ព្រះមហាក្សត្រទ្រង់ជានិមិត្តរូបនៃឯកភាពជាតិ និងនិរន្តរភាពជាតិ។ ព្រះមហាក្សត្រ ព្រះអង្គជាអ្នកធានាឯករាជ្យជាតិ អធិបតេយ្យ និង បូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា និងជាអ្នកធានាការគោរពសិទ្ធិ និងសេរីភាពរបស់ ប្រជាពលរដ្ឋ និងការគោរពសន្ធិសញ្ញាអន្តរជាតិ។ ប្រជាជនកម្ពុជាបានយល់ច្បាស់អំពីស្មារតីនៃមាត្រាខាងលើនេះ។ព្រះមហាក្សត្រព្រះអង្គតែងតែគង់នៅអព្យាក្រឹត មិនពាក់ព័ន្ធនឹងបញ្ហានយោបាយដូចដែល Gray ចង់ឲ្យទ្រង់ចូលពាក់ព័ន្ធនោះឡើយ ។
ជាការគួរឲ្យខកចិត្តដែរ Gray ធ្វើឲ្យអន្តរាយដល់ជំហររបស់ខ្លួនគាត់ផ្ទាល់ នៅពេលដែល គាត់ព្យាយាមប្រៀបធៀបផ្ទុយគ្នារវាងព្រះមហាក្សត្រ និងតួនាទីជាប្រវត្តិសាស្ត្ររបស់សម្តេចឳ។ Gray បន្តរៀបរាប់តាមរបៀបល្ខោនអូប៉េរ៉ា (soap opera) ទៀតថា «វាមិនមែនដូច្នេះ ជានិច្ចកាល នោះទេ» ។ «នរោត្តម សីហនុ ដែលជាព្រះបិតាដ៏មានភាពទាក់ទាញ និងមានទេពកោសល្យ របស់ព្រះមហាក្សត្រ សីហមុនី បានគ្រប់គ្រងប្រទេសកម្ពុជាដូចជាមនុស្សដ៏មហិមាជាច្រើន ទសវត្ស» ។ អ្វីដែល Gray ភ្លេច ឬមិនដែលដឹងនោះ គឺថានៅពេលដែលព្រះមហាវីរក្សត្រ ព្រះវររាជបីតាជាតិខ្មែរ សម្តេចព្រះនរោត្តម សីហនុ ដឹកនាំនយោបាយកម្ពុជាក្នុងទសវត្សឆ្នាំ ៦០ នោះ ព្រះអង្គមិនមែនជាព្រះមហាក្សត្រសោយរាជនោះទេ ។ នៅពេលដែលព្រះអង្គសម្រេចចិត្តចូលប្រឡូកក្នុងនយោបាយ ព្រះអង្គបានដាក់រាជសម្បត្តិហើយ ហើយនៅពេលដែលព្រះអង្គបានត្រឡប់មកវិញជាព្រះមហាក្សត្រក្នុងឆ្នាំ ១៩៩៣ នោះ គឺដើម្បីគ្រងរាជសម្បត្តិ ប៉ុន្តែមិនមែន ដើម្បីកាន់អំណាចនោះទេ ដូចដែលរដ្ឋធម្មនុញ្ញបានចែង ។
ដោយចងខ្លួនគាត់ជាមួយចំណងជាច្រើនទៀត Gray អះអាងថា «ទោះបីជារដ្ឋធម្មនុញ្ញ បានថ្វាយព្រះមហាក្សត្រនូវអំណាចយ៉ាងច្រើនក៏ដោយ ក៏អំណាចទាំងនោះមិនដែលត្រូវបាន ផ្តល់នោះទេ»។ Gray បានពន្យល់ហេតុផលនៃការអះអាងនេះដោយដកស្រង់សំដីទីប្រឹក្សាជាន់ខ្ពស់ព្រះមហាក្សត្រគឺលោក សឺន ស៊ូប៊ែរ្តិ៍ ដោយមានន័យជារួមថា «រដ្ឋាភិបាលបានរាំងខ្ទប់ ការអនុម័តទៅលើខពីរដែលមានចែងក្នុងរដ្ឋធម្មនុញ្ញដែរនោះគឺ៖ ការបង្កើតឧត្តមក្រុមប្រឹក្សា ការពារជាតិដែលមានអំណាចខ្លាំង ហើយមានព្រះមហាក្សត្រជាអ្នកដឹកនាំ ហើយនិងសមាជជាតិ ប្រចាំឆ្នាំដែលអាចនឹងបន្តប្រពៃណីឲ្យប្រជារាស្ត្រធ្វើការតវ៉ាផ្ទាល់ទៅកាន់ព្រះមហាក្សត្រ» ។
Gray ពិពណ៌នាបញ្ហានេះ ដោយលើកយកសម្តីរបស់លោកសឺន ស៊ូប៊ែរ្តិ៍ ហាក់ដូចជាក្នុងន័យចង់ឲ្យកម្ពុជាវិលត្រឡប់ទៅរករបបរាជានិយមផ្តាច់ការនៃអតីតកាលវិញ ។ ស្រដៀងគ្នានេះដែរ រដ្ឋធម្មនុញ្ញមិនបានកំណត់សមាជជាតិថាជាមធ្យោបាយរបស់ប្រជារាស្ត្រក្នុងការតវ៉ាផ្ទាល់ទៅកាន់ព្រះមហាក្សត្រនោះទេ»។ ព្រះមហាក្សត្រ គឺធ្វើជាអធិបតី ប៉ុន្តែតួនាទីរបស់សមាជ គឺទទួលយកអនុសាសន៍ដើម្បីឲ្យអាជ្ញាធររដ្ឋ និងរដ្ឋសភាជាតិធ្វើការពិចារណា។ ហើយស្ថាប័នទាំងនេះមិនមែនជាអ្វីដែលត្រូវបានលុបបំបាត់ចោល នៅពេលដែលព្រះមហាក្សត្រ ព្រះវររាជបីតាជាតិសម្តេចព្រះនរោត្តម សីហនុ ដាក់រាជនៅក្នុងឆ្នាំ ២០០៤ នោះទេ។ ទោះបីជារដ្ឋធម្មនុញ្ញឆ្នាំ ១៩៩៣ និយាយពីស្ថាប័នទាំងនេះថាជាស្ថាប័នដែល នឹងត្រូវបង្កើតដោយច្បាប់ក៏ដោយ ក៏មកដល់ពេលនេះប្រទេសកម្ពុជាមិនទាន់គិតថា មានតម្រូវការចាំបាច់សម្រាប់បង្កើតស្ថាប័នទាំងនេះនៅឡើយទេ។ ថ្មីៗនេះប្រទេសកម្ពុជាទើបនឹងបានអនុម័តច្បាប់សមាជរដ្ឋសភា និងព្រឹទ្ធសភា ដើម្បីដោះស្រាយបញ្ហាសំខាន់ៗរបស់ប្រទេសជាតិតាមតម្រូវការចាំបាច់។
Gray ថែមទាំងអាចបង្ហាញអារម្មណ៍ឈឺចាប់ចំពោះការពិតដែលថា «ព្រះមហាក្សត្រ សីហមុនី គ្រាន់តែមានការពាក់ព័ន្ធក្រោមបែបពិធីការប៉ុណ្ណោះជាមួយនឹងតុលាការខ្មែរក្រហម» ។ ច្បាស់ណាស់ព្រះមហាក្សត្រទ្រង់មានសុភវិនិច្ឆ័យជាង Denis Gray ។ តើ Gray ចង់ឲ្យព្រះ មហាក្សត្រធ្វើអ្វី? កោះអញ្ជើញចៅក្រមមក ហើយប្រាប់ពួកគេពីអ្នកដែលទ្រង់គិតថាមានទោស ឬ? បណ្តេញមេធាវីដើមចោទមួយចំនួនចេញឬ?
Gray ថែមទាំងបារម្ភថា ព្រះមហាក្សត្រមិនបានរៀបអភិសេក ដូច្នេះហើយ «ទំនងជាមិន មានរាជទាយាទទេ»។ ច្បាស់ណាស់ គាត់មិនបានដឹងនោះទេថាតើព្រះមហាក្សត្រកម្ពុជាត្រូវ បានជ្រើសរើសដោយរបៀបណាទៅតាមរដ្ឋធម្មនុញ្ញ។ ប៉ុន្តែគ្មានមូលហេតុដែលគាត់គួរត្រូវដឹង ច្បាស់ពីប្រធានបទនេះ ជាងប្រធានបទដទៃទៀតនោះទេ ។
បើយោងតាមច្បាប់ស្តីពីរបបសារព័ត៌មានមាត្រ១៣ ចែងថា សារព័ត៌មានមិនត្រូវបោះពុម្ព ផ្សាយ ឬផ្សាយបន្តការមិនពិតដែលជាការជេរប្រមាថ ការមាក់ងាយដល់ស្ថាប័នជាតិឡើយ។ ការផ្សាយបែបនេះ អាចត្រូវផ្តន្ទាទោស ។
រាជធានីភ្នំពេញ ថ្ងៃទី ០៣ ខែ មិថុនា ឆ្នាំ ២០១១
អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស
រាជធានីភ្នំពេញ ថ្ងៃទី ០៣ ខែ មិថុនា ឆ្នាំ ២០១១
អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស