Friday, August 29, 2014

ឯ.ឧសុខ ​អាន ណែនាំឲ្យអ្នកតាក់តែងច្បាប់និងលិខិតបទដ្ឋានគតិយុត្តត្រូវតែសិក្សា និង វាយតម្លៃឱ្យបានហ្មត់ចត់​លើ​ផលប៉ះពាល់នានា

​ជាការពិត ប្រទេសណាក៏ត្រូវមាន​ច្បាប់និង​លិខិត​បទដ្ឋានគតិយុត្ត​ដើម្បីគ្រប់គ្រងសង្គមនិង​សេ​ដ្ឋ​កិច្ច​ប៉ុន្តែយើងក៏ត្រូវប្រុងប្រយ័ត្ន​អំពីផល​ប៉ះពាល់​អវិជ្ជមាន​នៃបញ្ញត្តិកម្ម​ទាំងនោះ ដូចជាការ​រារាំង​ដល់ភាពប្រកួតប្រជែង ឬការដាក់បន្ទុក​ចំណាយ​​ធ្ងន់ធ្ងរ​ទៅ​លើ​ធុរកិច្ច ជាដើម។ ដូច្នេះអ្នក​​​តាក់​តែង​ច្បាប់​និងលិខិតបទដ្ឋាន​គតិយុត្តត្រូវតែសិក្សា និងធ្វើការវាយតម្លៃឱ្យ​បាន​ហ្មត់​ចត់លើ​ផល​ប៉ះ​ពាល់​ដែល​អាចកើតមានឡើងពីច្បាប់ឬបទប្បញ្ញត្តិនានា ​។ ​

​ពិធីបើកអង្គសិក្ខាសាលាផ្សព្វផ្សាយគម្រោងវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត (Regulatory Impact Assessment – (RIA  (រៀ)ដែលជាគម្រោងអនុវត្ត​ដោយ​ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ECOSOCC) ក្រោម​ហិរញ្ញប្បទានឥតសំណង​របស់​​ធនាគារ​អភិវឌ្ឍន៍អាស៊ី  កាលពីថ្ងៃទី២៨ខែ​សីហាឆ្នំា២០១៤ នៅទីស្តីការវិមានមិត្តភាព។

ឯ.ឧ​យឹម ណុលឡា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស​និងជាប្រធានក្រុមប្រឹក្សាសេដ្ឋ​កិច្ច​សង្គមកិច្ច និងវប្បធម៌មានប្រសាសន៏ថា  ដើម្បីផ្លាស់ប្តូរបទពិសោធន៏ក្នុងការធ្វើរបាយការណ៏​វាយ​តម្លៃ​​​បឋមលើផ លប៉ះ ពាល់ ត្រួតពិនិត្យសកម្មភាពការងារកន្លងមក និងលើកទិសដៅថ្ងៃខាងមុខ ហើយ​ក៏ជាការលើក ទឹកចិត្តមន្រ្តី គម្រោងអោយខិតខំបំពេញការងារប្រកបដោយប្រសិទ្ធភាព និង​សាម​គ្គី​​ភាពផងដែរ។ ជាលទ្ធផល គុណ ភាពនៃរបាយការណ៏វាយតម្លៃបឋមលើផលប៉ះពាល់ ក៏កាន់តែមាន​ប្រសិទ្ធ​​ភាពប្រសើរឡើង។

ថ្លែងបើកសិក្ខាសាលាផ្សព្វផ្សាយ​គម្រោង​វាយ​តម្លៃលើផលប៉ះ​ពាល់នៃ​លិខិត​បទដ្ឋាន​គតិយុត្ត​ហៅកាត់ថា (RIA) នៅទីស្ដីការ​គណៈ​រដ្ឋមន្ត្រី នាព្រឹកថ្ងៃទី២៨ ខែសីហា  នេះ ឯកឧត្តម​​បណ្ឌិត​សភាចារ្យ សុខ អាន​ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួល​បន្ទុក​ទីស្តី​ការ​​គណៈរដ្ឋមន្ត្រី​បាន​ណែ​នាំ​ឲ្យ​ អ្នក​តាក់​តែង ច្បាប់និង​លិខិតបទ​ដ្ឋាន​គតិយុត្ត​ត្រូវ​តែសិក្សា និងធ្វើការវាយតម្លៃឱ្យបាន ហ្មត់​ចត់លើ ផលប៉ះ ពាល់ ដែល អាច​កើត​មាន​ឡើងពីច្បាប់ឬបទប្បញ្ញត្តិនានា នៅ​អំឡុង​ពេល​​រៀបចំសេចក្ដីព្រាង ច្បាប់ នីមួយៗ។ព្រោះថានៅលើពិភពលោកយើងនេះប្រទេសណាក៏ ដោយ​​គឺត្រូវតែមានច្បាប់​និងលិខិតបទ​ដ្ឋាន​គតិយុត្តដើម្បី គ្រប់គ្រង​សង្គម​និង​សេដ្ឋកិច្ច​ប៉ុន្តែ​យើងក៏ត្រូវប្រុងប្រយ័ត្នអំពីផលប៉ះ ​ពាល់អវិជ្ជមាននៃបញ្ញត្តិកម្ម​ទាំងនោះ ដូចជា​ការរារាំង​ដល់​ភាព​ប្រកួតប្រជែង ឬការដាក់បន្ទុក ចំណាយធ្ងន់ធ្ងរទៅលើធុរកិច្ច ជាដើម។ ដូច្នេះ​ការវិភាគ​និង​ពិចារណាឱ្យបានល្អិតល្អន់​អំពីបន្ទុក ចំណាយ និងផលចំណេញនៃច្បាប់​និង​បទប្បញ្ញត្តិ​ទាំង​ឡាយ​គឺជាការចាំបាច់ នៅមុនពេលដែល យើងត្រូវធ្វើ​ការអនុម័ត​លើច្បាប់​និង​លិខិត​បទដ្ឋាន​គតិយុត្តទាំងនោះ។

ឯ.ឧឧបនាយករដ្ឋមន្ត្រីបានគូសបង្ហាញដែរថា៖   កន្លងមក ទីស្ដីការគណៈ​រដ្ឋមន្ត្រីបាន​រៀបចំ​គោល​ការណ៍ណែ​នាំស្តីពីនីតិវិធី​និងវិធាននៃ​ការតាក់តែង​សេចក្តីព្រាង​ច្បាប់និង​លិខិត​បទ​ដ្ឋានគតិ​យុត្ត និងនីតិវិធី ដើម្បីពិនិត្យច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ដូចជាប្រជុំចង្អៀត ប្រជុំ​បច្ចេកទេស ប្រជុំអន្តរក្រសួង ប្រជុំត្រួតពិនិត្យចុងក្រោយ ប៉ុន្តែក្រុម​ការងារប្រតិបត្តិ​គម្រោងវាយតម្លៃលើផលប៉ះ​ពាល់នៃ​លិខិតបទដ្ឋានគតិយុត្ត(RIA)មិនទាន់​បានអនុវត្តទូលំ​ទូលាយនៅឡើយទេនៅក្នុង​ដំណើរ​ការតាក់តែងសេចក្តីព្រាង​ច្បាប់និងលិខិត​បទដ្ឋាន​គតិយុត្តកន្លងមក។

ឯ.ឧបណ្ឌិតសភាចារ្យសុខ  អាន បាន​ឲ្យដឹង​ដែរ​ថា៖ ការរៀបចំ​ឱ្យមាន​គម្រោង​វាយ​តម្លៃ​លើ​​ផលប៉ះពាល់នៃលិ​ខិតបទដ្ឋានគតិយុត្ត នៅតាម​បណ្ដាក្រសួង-ស្ថាប័ននានា​នឹងជួយ​ពង្រឹង​​ដល់​ប្រសិទ្ធភាព និងប្រសិទ្ធផល​នៃ​ច្បាប់​និងលិខិតបទដ្ឋានគតិយុត្ត តាម​រយៈ​ឧត្តមានុវត្តន៍​ក្នុង​ការ​តាក់តែងបញ្ញត្តិកម្ម។ ឯ.ឧបាន​ចាត់ទុកវេទិកា​ផ្សព្វផ្សាយ​គម្រោង​វាយ​តម្លៃលើផល​ប៉ះពាល់​នៃលិខិត​បទដ្ឋាន​គតិយុត្តនៅពេលនេះ ថាវាមានសារ​សំខាន់​ខ្លាំង​​ណាស់ដែល​នឹងផ្តល់​ឱកាស​សម្រាប់​យើង​ទាំង​អស់គ្នា បាន​ស្វែង​​យល់អំពី​គម្រោង RIA នៅកម្ពុជា និងផល​ប្រយោជន៍​នៃ RIA ក្នុងការរៀបចំតាក់​តែងសំណើ​បញ្ញត្តិកម្មឱ្យកាន់តែច្បាស់ថែមទៀត សំដៅ​ធានាឱ្យបានជាអតិបរមានូវ​ផលប៉ះពាល់​ជាវិជ្ជមាន​ក៏ដូចជាកាត់​បន្ថយឱ្យ​នៅកម្រិត​អប្បបរមា​នូវផល​ប៉ះពាល់ជាអវិជ្ជមាននៃបញ្ញត្តិកម្មនីមួយៗមកលើសង្គម។
S…thy
  

ប្រកាសព័ត៌មាន ស្ដីពី ឯកឧត្ដម លី ណារុន ត្រូវបានព្រឹទ្ធស​ភា​បោះឆ្នោត​ជ្រើស​តាំងជាសមាជិកក្រុមប្រឹក្សាជាតិ ប្រឆាំងអំពើពុករលួយ តំណាង​ព្រឹទ្ធសភា


សេចក្ដីប្រកាសព័ត៌មានស្ដីពី លទ្ធផលនៃសម័យប្រជុំលើកទី៥ព្រឹទ្ធសភា នីតិកាលទី៣ នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៤