Friday, July 20, 2012

សេចក្តីថ្លែងការណ៍​ រដ្ឋមន្រ្តីការ​បរទេស​អាស៊ាន ស្តីពី ៦ចំនុច​ជាគោល​ការណ៍​របស់អាស៊ាន លើ​បញ្ហាសមុទ្រ​ចិនខាង​ត្បូង


សេចក្តីថ្លែងការណ៏រួម របស់​បណ្តាញ​ប្រជាជន​កម្ពុជាដើម្បី​សន្តិភាព​ (CPNP)

សេចក្តីថ្លែងការណ៏រួម
របស់​បណ្តាញ​ប្រជាជន​កម្ពុជាដើម្បី​សន្តិភាព​ (CPNP)
3
បណ្តាញប្រជាជនកម្ពុជាដើម្បីសន្តិភាព(CPNP) ជាសមាគម  អង្គការមិន​មែន​រដ្ឋា​ភិបាល និង​សហជីព​​នៅកម្ពុជាចំនួន១៤៩ ដែលមានបេសសកម្ម​តស៊ូមតិ ដើម្បីលើក​កម្ពស់​សិទ្ធិ​មនុស្ស​ និង​យុត្តិធម៌​សង្គម សូម​សំដែង​នូវ​ការ​សោក​ស្តាយ​យ៉ាង​ខ្លាំង​ បន្ទាប់​ពី​បាន​ឃើញ​សេចក្តី​ថ្លែងការណ៏មួយ​ប្រាស់​ចាកពី​ការពិត ចេញ​ផ្សាយ​ដោយ​​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​(Human Rights Watch) កាល​ពីថ្ងៃទី១៥ ខែ កក្កដា ឆ្នាំ២០១២ ​ ដែល​បាន​​ចោទ​ប្រកាន់មកលើ​រាជ​រាជ​រដ្ឋាភិបាល​ ថាបាន​គំ​រាម​កំ​ហែង កៀប​​សង្កត់​សិទ្ធិ​សេរីភាព​ និង​​បំ​បិទមាត់​ទៅ​លើ​ក្រុម​គណបក្ស​​ប្រឆាំង និង​មាន​ការ​ត្រៀម​ទុក​ជាមុន ក្នុង​ការ​ចាប់​ខ្លួន​លោក ម៉ម សូណង់​ដូ​ ប្រធានវិទ្យុសំបុកឃ្មុំ និងជាប្រធាន​សមាគម​អ្នក​ប្រជា​ធិប​​តេយ្យ​ដាក់​ពន្ធនាគារ។
             បណ្តាញប្រជាជនកម្ពុជាដើម្បីសន្តិភាព(CPNP) បាន​កត់​សម្គាល់​ឃើញ​ថា​ សេចក្តីថែ្លងការណ៏ របស់  អង្គការសិទ្ធិមនុស្សអន្តរជាតិ​(Human Rights Watch) គឺមានលក្ខណៈមិន​គ្រប់​ជ្រុង​ជ្រោយ និយាយ​ភូត​កុហក​មួល​បំ​ភ្លៃខុសពី​ការពិត​ និង​បាន​ដើរឆ្លាយពី​ស្ថានការណ៍​ពិត​នៅកម្ពុជា ដែល​ជា​រដ្ឋឯករាជ្យ អធិបតេយ្យ ដែល​​បាន​ និង​កំ​ពុង​លើកស្ទួយ​នីតិរដ្ឋតាម​រយៈការពង្រឹងការ​គោរព​​ និង​អនុវត្តច្បាប់​។
             បណ្តាញប្រជាជនកម្ពុជាដើម្បីសន្តិភាព(CPNP) បាន​កត់​សម្គាល់​ឃើញ​ថា​ ករណី​ឃាត់​ខ្លួន​លោក​ ម៉ម សូណង់​ដូ ប្រធាន​សមាគមអ្នក​ប្រជាធិបតេយ្យ​ គឺជា​ការ​អនុវត្តវិធាន​ការ​ច្បាប់​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច តាម​ដីកាបង្គាប់​របស់​សាលដំ​បូង​ខេត្តក្រចេះ  សង្ស័យ​ក្នុង​ការ​ប្រព្រឹត្តបទ​ល្មើស​ព្រហ្ម​ទណ្ឌ។
                 លោក ម៉ម សូណង់​ដូ ត្រូវ​បាន​ចោទ​ប្រកាន់​ចំ​នួន​៤ករណី​ គឺ​ ផ្តួចផ្តើមគំ​និត​ប្រឆាំង​អ្នករាជកាសាធារណៈ , ធ្វើ​​កុបកម្មជ្រៀត​ជ្រែក​ខុសច្បាប់​នៅក្នុង​ការបំ​ពេញ​មុខងារ​សាធារណៈ  ញុះញង់​ឱ្យ​ប្រជាពល​រដ្ឋកាន់​អាវុធ​ខុសច្បាប់​ និង​ប្រឆាំង​នឹងអាជ្ញាធរស្រប​ច្បាប់។ ប៉ុន្តែ នៅ​ក្នុង​ដំ​ណាក់​កាលនេះ លោក​ម៉ម សូណង់​ដូ ស្ថិត​នៅ​ជា​ជន​សង្ស័យ​នៅឡើង​ទេ។​
                 បទ​ល្មើសខាងលើ​​នេះ  គឺបាន​ពាក់​ព័ន្ធ​ទៅ​នឹង​ឧបទ្ទវហេតុ​នៅស្រុក​ស្នួលខេត្តក្រចេះ កាលពី​ថ្ងៃទី​២៤ ខែ ឧសភា ឆ្នាំ ២០១២ ក្នុង​យុទ្ធនាការ​បំ​បែក​ក្រុម​បង្កើត​តំ​បន់​អបគមន៍​ប្រកបដោយ​គ្រោះ​ថ្នាក់​ បង្កឡើង​ដោយ​ពួក​​ក្រុម​ជន​ល្មើសមួយ​ចំ​នួន​ដែល​បាន​រត់​គេចខ្លួន និង​មួយ​ចំ​នួន​ទៀត​បាន​ចូល​មក​សារភាព​។
             ប៉ុន្តែ បណ្តាញ​ប្រជាជន​កម្ពុជាដើម្បិ​សន្តិភាព​ បាន​សង្កេត​ឃើញ​ថា  នៅ​ក្នុង​ការ​ចេញ​ផ្សាយ​​​សេចក្តី​ថ្លែង​ការ​ណ៍របស់​អង្គការ​ទាំង​នោះ ជាពិសេសសេចក្តី​ថ្លែង​ការណ៍​របស់​លោក ប្រែត អាដាម​ ​មិន​ដែល​បាន រាយការណ៍​ផ្សព្វ​ផ្សាយ អំពី​ឬសគល់​ និង​គោលដៅ​នយោបាយរបស់​ជន​ល្មើស​ឡើយ​ ពោល​គឺ​សកម្មភាព​របស់​ជន​ល្មើស​ដែលបានរំលាយ​រដ្ឋបាល​អាជ្ញាធរមូលដ្ឋាន កាន់កាប់ដី​សាធារណៈ​របស់រដ្ឋ និងបង្ខំប្រជាពល​រដ្ឋឲ្យ​ផ្តាច់​ខ្លួនពីអាជ្ញាធររបស់រាជ​រដ្ឋាភិបាល ដើម្បី​បង្កើ​តឡើង​នូវ​តំ​បន់​អបគមន៍​ គឺ​ជាទង្វើរ​​ខុច្បាប់ ​ដែល​តម្រូវ​ឲ្យ​រាជ​រដ្ឋាភិបាលប្រើវិធាន​ការ​តាម​ផ្លូវ​ច្បាប់​ ដើម្បី​ការពារ​រដ្ឋធម្មនុញ្ញ
             ចំ​ពោះ​ទង្វើ​បង្កើ​ត​តំ​បន់​អបគមន៍​នេះ បណ្តា​ញ​​ប្រជាជន​កម្ពុជាដើម្បី​សន្តិ​ភាព​យល់​ឃើញ​ថា ទោះ​បី​នៅ​ក្នុងប្រទេស​ដែល​ប្រកាន់​យកលទ្ធិ​ប្រជាធិប​តេយ្យ​ដ៏ទៃ​ផ្សេង​ៗទៀតណាក៏ដោយ ក៏​គេមិន​អនុញ្ញាតឱ្យ​ជន​ណាម្នាក់​បង្កើ​តតំ​បន់​អបគមន៍​ ឬ​ប្រព័ន្ធ​រដ្ឋក្នុង​រដ្ឋនេះ​ដែរ។
          អាស្រ័យដោយពិនិត្យឃើញនូវសេចក្តីថ្លែងការណ៏របស់អង្គការមិនមែនរដ្ឋាភិបាលមួយចំនួន បាន និងកំពុងបំរើដល់ប្រយោជន៏នយោបាយបែបនេះ បណ្តាញប្រជាជនកម្ពុជាដើម្បីសន្តិភាព (CPNP) ​សូម​ផ្តោតជាសំ​នួរតប​ទៅ​វិញ​ថា តើរាល់​បទល្មើសព្រហ្មទណ្ឌគួរត្រូ​វ​តែលើក​លែង​ចំ​ពោះជន​គ្រប់​រូប​ ជាពិសេសក្រុម​បក្សប្រឆាំង​មែន​ឬ? តើ អង្គការ​ក្រៅ​រដ្ឋាភិបាល​ទាំង​នោះ​ ចង់​ឃើញនៅ​ក្នុង​សង្គម​ខ្មែរធ្លាក់​ចូលក្នុង​ភាព​អាណាធិបតេយ្យគ្មានការអនុវត្តច្បាប់​ ឬក៏​ចាំបាច់​ត្រូវ​ដើរតាម​គន្លង​នីតិរដ្ឋ?
បណ្តាញ​ប្រជាជន​កម្ពុជាដើម្បី​សន្តិភាព​ មាន​ការសោក​ស្តាយ​យ៉ាង​ខ្លាំង​​ចំពោះសេចក្តីថ្លែង​ការណ៏មិន​គ្រប់​ជ្រុង​ជ្រោយ​ខ្វះ​សច្ចៈភាព​​របស់​​អង្គ​ការ​​មិន​មែន​រដ្ឋា​ភិបាល​ទាំង​នេះ ដែលមិន​បាន​ឆ្លុះបញ្ចាំងនូវបញ្ហាពិត​ដែល​កើតមាន​​​​ឡើងនៅ​កម្ពុជា ជាពិសេសជានិច្ចកាល​មាន​សកម្ម​ភាព​​​លំអៀង និង​បំ​រើ​នយោបាយ​គណបក្ស​​ប្រឆាំង ពីព្រោះជាដែន​សមត្ថ​កិច្ច​របស់​​តុលាការ​មិន​គួរត្រូវ​​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ(Human Rights Watch)ជ្រៀត​ជ្រែកនោះទេ​​​​។ ម្យ៉ាងវិញទៀតសេចក្តី​ថ្លែង​ការ​ណ៍​ របស់​អង្គការមួយចំ​នួនដែល​ខ្វះ​សច្ចភាព គឺ​បាន​បង្ហាញឱ្យ​ឃើញ​យ៉ាង​ច្បាស់​​​នូវ​ភាព​​ផ្ទុយស្រឡះ​ពីសារ​​ជាតិ​​របស់​​អង្គការសង្គម​ស៊ីវិល​ ដែល​​ជា​អង្គការ​ឯករាជ្យ​​​​​​​ និង​មិនធ្វើនយោបាយ


STATEMENT of ASEAN Foreign Ministers on ASEAN's Six-Point Principles on the South China Sea

សេចក្តី​ប្រកាស​ព័ត៌មាន ស្តីពី​សម័យ​ប្រជុំ​ពេញ​អង្គគណៈ​រដ្ឋមន្ត្រី ថ្ងៃទី ២០ កក្កដា ២០១២