Thursday, December 22, 2011

ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា​ចូលរួម​​​​គោរព​វិញ្ញាណ​ក្ខ័​ន្ធ​សព​លោក​សេនា​ប្រមុខ ​គីម ជុងអ៊ីល ​នៅ​ស្ថាន​ទូត​កូរ៉េ​ខាង​ជើង​ ​



​          ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន សែន​ បាន​ដឹកនាំ​គណៈប្រតិភូ ជាន់ខ្ពស់ ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ ចូល​រួម​ក្នុង​ពិធី​គោរព​វិញ្ញាណ​ក្ខ័​ន្ធ​សព​របស់​លោក​សេនាប្រមុខ​ គីម ជុល​អ៊ី​ល​ នៅ​ឯ​ស្ថាន​ឯកអគ្គរដ្ឋ​ទូត​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​កូរ៉េ​នៅ​ក្នុង​រាជធានី​ភ្នំពេញនា​ព្រឹក​​ថ្ងៃ​ទី​ ២២​ ខែធ្នូ​ ឆ្នាំ ២០១១។
លោ​កម​សេនាប្រមុខ​ គីម ជុងអ៊ីល ប្រធានា​ធិបតីនៃ​​ សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​កូរ៉េ​បាន​ទទួល​​មរណភាព​កាលពី​ថ្ងៃទី ១៧​ ធ្នូ ឆ្នាំ ២០១១​ ដោយ សារ​តែ​ជំងឺ​គាំងបេះដូង​ ក្នុង​ជន្មាយុ​ ៦៩ ឆ្នាំ នៅពេល​កំពុងតែ​ធ្វើដំណើរ​តាម​រថភ្លើង​​ក្នុង​ប្រទេស​ ​។​ 
​ក្នុង​ពិធី​គោរព វិញ្ញាណ​ក្ខ័​ន្ធ​នោះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក្នុង​ឯកសណ្ឋាន​ពណ៌​ខ្មៅនិង​មាន​ទឹកមុខ​យ៉ាង​ស្រពាប់​ស្រពោន​បាន​សរសេរ​ក្នុង​សៀវភៅ​ក្រាំងមាស​ប្រកបដោយ​អត្ថ ន័យ​យ៉ាង​ជ្រាលជ្រៅ​បំផុតថា​ «ក្នុងនាម​រាជរដ្ឋាភិបាល និង ប្រជាជន​កម្ពុជា  ខ្ញុំ​សូម​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាមួយ​ប្រជាជន​កូរ៉េ​ជា​បងប្អូន ដែល​បាន​បាត់បង់​អគ្គម​គ្គុ​ទេស របស់ខ្លួន​គឺ​ឯកឧត្តម​សេនាប្រមុខ​ គីម ជុងអ៊ីល»។​


ឯកឧត្តម​បណ្ឌិត​ សុខ អាន និង​លោក​ជំទាវ​ផ្តល់​ជ័យ​លាភី​ដល់​បេក្ខជន នៃ​​មហោស្រព​​សិល្បៈ​ចម្រៀង​​ខ្មែរ​ជា​សកល​លើក​ទី២


បេក្ខជន​បេក្ខ​នារី​​ខ្មែរ​ផ្នែក​សិល្បៈ​ចម្រៀង​​សម័យ​ និង​បុរាណ​​សរុប​ចំនួន​ ២០ រូប​ មក​ពី​បណ្តា​ខេត្ត​នានា​ និង​មក​ពី​បរទេសដែល​ទទួល​​បាន​ចំណាក់​ថ្នាក់​បី​លេខ​១ ដល់ លេខ៥ បាន​ទទួល​រង្វាន់​ជ័យ​លាភី​ពី​ឯកឧត្តម​បណ្ឌិតសភា​ចារ្យ សុខ អាន ឧបនាយក​រដ្ឋ​មន្រ្តី រដ្ឋ​មន្រ្តី​ទទួល​បន្ទុក​ទីស្តី​ការ​គណៈ​រដ្ឋមន្រ្តី និង​លោក​ជំទាវ​ ក្នុង​ពិធី​​​បិទ​មហោស្រព​​សិល្បៈ​​ចម្រៀង​​ខ្មែរ​ជា​សកល​លើក​ទី២ នា​រសៀល​ថ្ងៃ​ទី ២១ ខែ​ធ្នូ ឆ្នាំ ២០១១​ នៅ​មហោស្រព​កោះ​ពេជ្រ​។

ក្នុង​នាម​​សម្តេច​អគ្គមហាសេនា​បតីតេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្រ្តី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន បាន​ចាត់​ទុក​មហោ​ស្រព​សិល្បៈចម្រៀង​​ខ្មែរ​ជា​សកល​នេះ​ ជា​ព្រឹត្តិការណ៍​វប្បធម៌​ដ៏មាន​សារៈសំខាន់​ ដែល​អាច​រួម​វិភាគ​ទាន​ដោយ​ផ្ទាល់​ដល់​ការ​​ងារ​អភិរក្ស​ និង​អភិវឌ្ឍន៍​បេតិកភណ្ឌ​វប្បធម៌​អរូបីរបស់​ជាតិ​ឲ្យ​​កាន់​តែ​មាន​ភាព​ប្រសើរ​ឡើង​។​ ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន មាន​ប្រសាសន៍ថា លទ្ធផលដែលយើងទទួល​បាន​នៅថ្ងៃនេះ គឺមានអត្ថន័យមិនត្រឹមតែជាការ​ផ្តល់​នូវ​​ពានរង្វាន់​ជូន​ជ័យលាភី​​​នៅក្នុងវិស័យ​សិល្បៈ​ចម្រៀង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំងជា​ការ​បង្ហាញ​​នូវផលិត​​ផល​វ​ប្បធម៌​ថ្មីៗ​របស់សិល្បៈ​ចម្រៀង​​ខ្មែរទៀ​តផង។

ជា​មួយ​នឹង​ការ​លើក​ឡើង​នូវ​​ទិស​ស្លោក​​សិល្បៈដើម្បី​សិល្បៈ សិល្បៈដើម្បី​ការអប់រំ សិល្បៈ​​ដើម្បី​ភាព​រីករាយ សិល្បៈ​​​ដើម្បីការ​អភិវឌ្ឍ សិល្បៈ​ដើម្បីផល​កម្រៃ និង​សិល្បៈ​ដើម្បីវប្បធម៌​សន្តិភាព ឯកឧត្ត​ម​​បណ្ឌិត សុខ អាន​ បាន​មាន​​ប្រសាសន៍​​បញ្ជាក់​ថា  ខ្ញុំសូម​គាំទ្រ​និង​ជំរុញ​ឱ្យ​មាន​​សកម្មភាព​​រៀប​ចំនិង​បង្កើត​ទីផ្សា​រវប្បធម៌​សម្រាប់​បម្រើ​ភ្ញៀវទេសចរ នៅ​ទូទាំង​ប្រទេសឱ្យ​កាន់​​តែមាន​ភាព​ប្រសើរឡើង ដើម្បី​​ទាញ​យក​ផលក​ម្រៃមក​ទ្រទ្រង់​ជីវភាព​ប្រជាពល​រដ្ឋយើង ក៏​ដូច​​​ជារួម​ចំណែកលើក​​កម្ពស់ត​ម្លៃសិល្បៈ​វប្បធម៌​និង​កិត្យានុភាព​ជាតិឱ្យ​ស្របតាម​គោលដៅ “កម្ពុជា៖ ព្រះរាជាណាចក្រនៃវប្បធម៌” រួមជាមួយ​នឹង​យុទ្ធសាស្ត្រ​ទេស​ចរណ៍ “កម្ពុជា៖ ព្រះ​រាជា​ណាចក្រ​អច្ឆរិយៈ”។


ឯកឧត្តម​បណ្ឌិត សុខ អាន បាន​ផ្តល់​ជា​អនុសាសន៍​ថា ដើម្បី​សម្រេច​បាននូវ​គោលដៅ​ខាង​លើ​នេះ  យើងទាំង​អស់គ្នា​គប្បី​រួមចំណែក​គាំទ្រនិង​លើកទឹក​ចិត្ត​អ្នក​និពន្ធ សិល្បករ និង​សិល្ប​ការិនី​ទាំងអស់ ឱ្យ​មានស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់ក្នុង​អាជីព​របស់ខ្លួន តាមរយៈ​ការគោរព​និង​ឱ្យ​តម្លៃ​ចំពោះ​កម្ម​សិទ្ធិបញ្ញា ការ​ប្រកាន់​ខ្ជាប់នូវ​សីលធម៌​វិជ្ជាជីវៈ​ខ្ពស់ ជា​ពិសេស គឺជួយ​ជំរុញឱ្យស្នា​ដៃសិល្បៈ​ទាំងនោះ​មានបង្កប់​ទៅដោយ​តម្លៃវប្បធម៌ និង​អត្តសញ្ញាណ​ជាតិ។ ជាង​នេះ​ទៅ​ទៀត កវីនិពន្ធ តន្ត្រីករ តួសម្តែង និងសិល្បករ សិល្ប​ការិនី គ្រប់​រូប​ត្រូវ​តែខិត​ខំ​សិក្សា​ស្វែង​យល់​ឱ្យបាន​ទូ​លំទូលាយ និង​ស៊ីជម្រៅ​នូវ​ចំណេះដឹង​និង​បទពិសោធ នៅ​​ក្នុងវិជ្ជាជីវៈ​របស់ខ្លួន ពិសេស​គឺត្រូវ​ស្វែង​យល់ឱ្យ​បានត្រឹម​ត្រូវអំពី​គោល​នយោបាយ​និងផែនការ​អាទិភាព​​ផ្នែក​វប្បធម៌​ដើម្បី​ជា​មូល​ដ្ឋាន និង​ជាត្រីវិស័យ​តំរង់ទិស​ដល់​ការតែង​និពន្ធ ការ​សម្តែង​តួ ការ​អនុវត្ត និងការ​ផលិត​ស្នាដៃ​សិល្បៈ​នានា ដែល​អាច​ឆ្លុះ​បញ្ចាំង​នូវ​តថភាព​សង្គម។

ឯកឧត្តម បណ្ឌិត សុខ អាន ក៏​បាន​អំពាវ​នាវ​ដល់ស្ថានីយ​ទូរទស្សន៍​ទាំងអស់ និងក្លឹប​សិល្បៈ​​នានា ឲ្យជួយ​ជ្រោម​ជ្រែង និងផ្តល់​ការងារ​ជូនដល់​សិល្បករ សិល្ប​ការិនី ដែលទើប​ទទួល​បានជ័យ​លាភីនា​ពេល​នេះ ដើម្បីឱ្យ​ក្មួយៗមាន​ឱកាស​គ្រប់គ្រាន់​ក្នុងការ​អភិវឌ្ឍន៍​ខ្លួន​ឯងផង ក៏ដូច​ជា រួមចំណែក​លើក​កម្ពស់​តម្លៃ​វប្បធម៌​ជាតិផងដែរ​។ ឯកឧត្តម​បណ្ឌិត សុខ អាន បាន​មាន​ប្រសាសន៍​ថា  “ខ្ញុំសូម​ស្នើឱ្យ​ក្រសួងវប្បធម៌​និងវិចិត្រ​សិល្បៈ បន្ត​រៀបចំ​ព្រឹត្តិការណ៏​បែប​នេះ​តទៅ​ទៀត ដោយ​​ត្រូវ​សហការជា​មួយ​ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ អង្គការ សមាគម ជាពិសេស​ដៃ​គូ​ឯកជន ដើម្បី​ពង្រីក និងបង្កើន​គុណភាព​ផលិតផល និង​សេវា​កម្មវប្បធម៌ ដែល​ជាសរ​សៃឈាម ឬជា​ឆ្អឹង​ខ្នង​មួយ​នៃសេដ្ឋ​កិច្ចគ្រួសារ សហគមន៏ និងសង្គមជាតិ ឱ្យកាន់​តែមាន​ភាពប្រសើរ​ឡើង។ សកម្មភាព​​​នេះពិត​ជាមាន​សារៈសំខាន់​ណាស់ ក្នុង​ការ​រួមចំណែក​ផ្តល់​ការងារ រកចំណូល​សម្រាប់​សិល្បករ​សិល្បការិនី​ផង និងកាត់​បន្ថយភាព​​ក្រីក្រ​របស់​ប្រជាពល​រដ្ឋនៅ​ក្នុងសហគមន៍​ផង”។

ដោយ​មាន​ការ​គាំទ្រ​ពី​ សម្តេច​អគ្គមហាសេនា​បតីតេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្រ្តី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជាក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ សហការ​ជា​មួយ​ក្រសួង​ព័ត៌មាន​ ក្រសួង​ទេស​ចរណ៍​បាន​ប្រារព្ធ​ធ្វើ​មហោ​ស្រព​​សិល្ប​ចម្រៀង​ខ្មែរ​សកល​លើក​ទី​២ នេះ​​ នៅ​រាជធានី​ភ្នំពេញ​ចាប់ ពី​ថ្ងៃ ១១ ដល់ ២១ ធ្នូ ឆ្នាំ ២០១១ ។​ មហោស្រព​​សិល្ប​ចម្រៀង​ខ្មែរ​សកល​លើក​ទី​២នេះ ក៏​ទទួល​បាន​គាំទ្រ​ពី​សប្បុរស​ជន​ជា​ក្រហ៊ុន​​ឯក​ជន​នានា​ មាន​ជា​អាថ៍ ធនាគារ​កាណាឌីយ៉ា បណ្តាញ​ទូរស័ព្ទ Beeline ក្រុម​ហ៊ុន​ស្រាបៀរ​កម្ពុជា​ សណ្ឋាគារ និង​ក្លឹប ណាហ្គាវឺល និង​បណ្តាញ​ទូរទស្សន៍​បាយ័ន​។ ក្រៅ​ពីបេក្ខជន​ បេក្ខនារី​មក​ពី​បណ្តា​ខេត្ត​ក្រុង​ក្នុង​ប្រទេស​ក៏​មាន​បេក្ខជន​មក​ពី​ប្រទេស​បារាំង ជប៉ុន អូស្រ្តាលី កាណាដា និង​សហរដ្ឋ​អាមេរិក​ផង​ដែរ។​ សិល្បៈ​ករចម្រៀង​សម័យ​ និង​បុរាណ​ទាំង​ពី​រ​ភេទ​ចំនួន​​ ២០ រូប​ដែល​ទទួល​បាន​ចំណាត់​ថ្នាក់​ពី​លេខ​ ១ ដល់​លេខ​ ៥ ក្រៅពី​បាន​ទទួល​ថវិការ​ឧបត្ថម្ភ​ពីរាជរដ្ឋាភិបាល​ក៏​ទទួល​បាន​ការ​ឧបត្តម្ភ​ពី​ឯកឧត្តម​បណ្ឌិត សុខ អាន និង​លោកជំទាវ​ ឯកឧត្តម​ ថោង ខុន​ រដ្ឋ​មន្រ្តី​​ក្រសួង​ទេសចរណ៍​ និង​សប្បុរស​ជន​មក​ពី​ក្រុម​ហ៊ុន​នានា​ផង​ដែរ​។​








Pakistan seeks to invest in Cambodian tourism and improve bilateral cooperation


PHNOM PENH, Dec. 22, 2011 (PRU) – The Pakistani ambassador to the Kingdom of Cambodia told Deputy Prime Minister Dr. Sok An on Thursday that Pakistan sees investment potentials in tourism and is now seeking to sign bilateral agreement on protection of investment and trade that will encourage Pakistani investors to Cambodia.
H.E. Dr. Sok An was assured by the Ambassador that Pakistan wants to improve bilateral investment and trade with Cambodia, and an agreement on the protection of investment is needed to safeguard both areas.

Ambassador Dr. Fazal-ur-Rahman Kazi said in the meeting that the bilateral relations have been excellent because the two Asian nations have shared a common destiny. H.E. Dr. Kazi said that both countries should take more advantage from such cooperation and more investment is needed for mutual benefit.

“We should normalise our trade relations, and our delegation should come here. Pakistan has opened its economy and this has caused no more problems”, the Ambassador assured the Deputy Prime Minister.

Dr. Kazi said that current two-way trade is worth $25 millions, and there is much more room for improvement in various sectors.

Dr. Sok An, who is also Minister in Charge of the Office of the Council of Ministers, told Dr. Kazi that Cambodia fully supports these points.

Dr. Sok An said that the Kingdom of Wonder has high potential for investment, especially in tourism and agriculture.

Tourism arrivals in Siemreap province, the home of Angkor, have recently increased 27 percent. Cambodia receives an estimated 3 million tourists a year.

Cambodia has commercial flights linking Siem Reap to Sihanoukville, where the Kingdom’s beaches have been recognised among the 32 Most Beautiful Bays in the World.

The Kingdom of Wonder has an estimated 1000 historic temples, including 90 historic sites in Siemreap province, said Dr. Sok An.

“Once our bilateral cooperation in tourism is in place, other sectors will follow suit”, Dr. Sok An told the diplomat.

The Deputy Prime Minister recalled that previously Japan led tourist arrivals in Cambodia, but it is now replaced by South Korea thanks to bilateral cooperation in tourism.
H.E. Dr. Sok An also encouraged Pakistani investors to look into investment in aviation to support an increasing tourism sector.

“Tourism cooperation is really a window for all sectors”, Dr. Sok An assured the diplomat.
Dr. Kazi also said, “The two countries should sign a bilateral agreement on the protection of trade and investment as soon as possible”.

Pakistan has good services in banking and railroads in addition to training in English, a commercial language, said the Ambassador.

Pakistan also looks to help train Cambodians in the oil and gas sector, and Cambodian Buddhist monks would be invited to visit a holy site that has been existed for 5,000 years in Pakistan.

Pakistan congratulated Cambodia, which is now the rotating chair of the Association of Southeast Asian Nations, will host the ASEAN summit next year.

មាន​​សំឡេង​​ផ្ទុះ​ដ៏​​ខ្លាំង​​ជា​​បន្ត​បន្ទាប់ នៅ​លើ​​អាកាស ចំណុច​​តំបន់​​ប្រាសាទ​​ព្រះវិហារ


ព្រះវិហារ ៖ មាន​សំឡេង​ផ្ទុះ​ដ៏​ខ្លាំង​ជា​បន្តបន្ទាប់ នៅលើ​អាកាស ចំណុច​តំបន់​ប្រាសាទព្រះវិហារ កាលពី​វេលា​ម៉ោង ១០ និង ៣៥ នាទី​ព្រឹក ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១១​។ បន្ទាប់ពី​ឮ​សំឡេង​ផ្ទុះ​នោះ កងទ័ព​កម្ពុជា​នៅ​ចំណុចកើតហេតុ បាន​រកឃើញ​បំណែក​ដែក​ជាច្រើន ដែល​ធ្លា​ក់រាយប៉ាយ នៅ​តំបន់​នោះ​។​
សេចក្ដីរាយការណ៍អោយដឹងថា មាន​ស្នូរ​ផ្ទុះ​នៅ​ចំ​ពី​លើ​ខាង​ជើង​គោបុរៈទី ៥ ជាច្រើន​គ្រាប់​ថែម​ទាំង​មាន​ផ្សែង ប្រហែល ១០ នាទី​ក្រោយ​ស្រាប់​តែ​ឃើញ​មាន​អំបែង​ធ្លាក់​មក​លើ​ដី នៅ​ចំណុច​ខាង​កើត​គោបុរៈ ទី ៥​ ឈាង​ខាង​ជើង​ចម្ងាយ​ប្រហែល ៨០ ម៉ែត្រ ចំនួន​មួយ​បំណែក​មាន​ទំហំ ០.៨០ គុណ ០.៨០ នៅ​ខាង​ត្បូង​ជណ្ដើរ​បុរាណ​ក្បាល​នាគ​ខាង​កើត​មាន​ចម្ងាយ​ប្រហែល ១៥០ ម៉ែត្រ​ប្រអប់​មួយ​មាន​ខ្សែ​ភ្លើង(ទំហំ​ដូច​អាគុយ ៥០ A) ខាង​លិច​គោ​បុរៈទី ៥ ចម្ងាយ​ប្រហែល​ ៦០ ម៉ែត្រ មួយ​អំបែង​មាន​ទំហំ​ប្រហែល ០.២០ គុណ ០.៥០ និង​មួយ​អំបែង​ទៀត​មាន​ចម្ងាយ​ប្រហែល ៩០ ម៉ែត្រ មាន​ទំហំ​ប្រហែល ០.២០ គុណ ០.៥០ ៕

បទសម្ភាសន៍ លោកបណ្ឌិត ឈឹម​ ផលវរុណ ប្រធាន​វិទ្យាស្ថាន​ពលរដ្ឋវិជ្ជា​​ជាមួយ​ទូរទស្សន៍​បាយ័ន ​ស្តី​ពី​​​ ​បច្ចុប្បន្ន​ភាព​​កម្ពុជា​


 ថ្ងៃទី ១៩ ខែ ធ្នូ​ ​ ឆ្នាំ២០១១
លោក សត្យា រក្ស
          សំណួរ៖ ជាទូទៅ​យើង​ឃើញ​ថា រាល់​វត្តមាន​របស់​លោក ស៊ូយ៉ាស៊ូបេឌី ដែល​អញ្ជើញ​មក​​​កម្ពុជា​ យើង​ឃើញ​ថា សកម្មភាព​របស់​គណបក្ស​ប្រឆាំង​ហាក់​បី​ដូច​ជា​មាន​ការ​ភ្ញាក់​ផ្អើល​ខុស​ពី​ ធម្ម​តា​ ទាំង​​គណបក្ស​ សម រង្ស៊ី ទាំង​គណបក្ស​ កឹម សុខា  គឺ​មាន​ភាព​ចលាចល​ ដើម្បី​ដណ្តើម​ប្រជាប្រិយភាព នៅ​ចំពោះ​មុខ​លោក ស៊ូយ៉ាស៊ូបេឌី ។ ប៉ុន្តែ​ដូច​លោក​បណ្ឌិត​ជ្រាប​ហើយ​ថា ក្រោយ​ពី​លោក​ ស៊ូយ៉ា​ស៊ូបេឌី​ ត្រឡប់​ទៅ​វិញ​ សកម្មភាព​ផ្សេងៗ​ហាក់​ដូច​ជា​មាន​សភាព​ស្ងប់​ស្ងាត់​ធម្មតា អញ្ចឹង​ជុំ​វិញ​វត្តមាន​របស់​លោក ស៊ូយ៉ា​ស៊ូបេឌី ដែល​អញ្ជើញ​មក​កម្ពុជា​ កាល​ពី​សប្តាហ៍​មុន​ តើ​លោក​បណ្ឌិត​យល់​ឃើញ​យ៉ាង​ណាដែរ​?​​


លោកបណ្ឌិត ឈឹម​ ផលវរុណ​
          ចម្លើយ៖​  យើង​មើល​ឃើញ​ទិដ្ឋភាព​មួយ​ហាក់​ដូច​ជា​មាន​ទិដ្ឋភាព​ប្រែប្រួល​នៅ​ក្នុង​ រង្វង់​នៃ​ទំនាក់​ទំនង​ របស់​បេសកៈជន​​ពិសេស​ ​ឬឥឡូវ​គេ​ឲ្យ​ឈ្មោះ​ថា អ្នក​រាយ​ការណ៍​ពិសេស​របស់​អគ្គលេខា​ធិការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។​ ចំពោះ​ការ​ងារ​សិទ្ធិ​មនុស្ស​យើង​ឃើញ​ថា នៅចំពោះ​មុខ​ទិដ្ឋភាព​របស់​អ្នក​រាយការណ៍​ពិសេស​ហ្នឹង ដូច​យើង​បានដឹង​​ហើយ ​ឲ្យ​តែ​បរទេស​គេ​មក​ ខាង​គណបក្ស​ប្រឆាំង​ ក៏​ដូច​ជា​អង្គការ​សិទ្ធិ​មនុស្ស​មាន​និន្នាការ​ប្រឆាំង​តែងតែ​ ស្រ ទៅ ស្រ មក ដូច​ចៅហ្វាយ​នាយ​គេ​មក​អញ្ចឹង ។​ចំណុច​ហ្នឹង​ដែល​យើង​ធ្លាប់​លើក​ហើយ​ថា ពួក​គាត់​ឲ្យ​តម្លៃ​អង្គការ​សហប្រជាជាតិ​ច្រឡំ​ ហើយ​ឲ្យ​តម្លៃ​អ្នក​រាយការណ៍​ពិសេស​ទទួល​បន្ទុក​កិច្ច​ការ​សិទ្ធិ​មនុស្ស​នៅ ​កម្ពុជា​ច្រឡំ​ ។​ តើ​គេ​ឲ្យ​តម្លៃ​ច្រឡំ​យ៉ាង​ម៉េច?​​ គេ​ចាត់​ទុក​ថា អង្គការ​សហប្រជាជាតិ​ ពិសេស​ក្រុម​ការងារ​ខាង​សិទ្ធិ​មនុស្ស​ ​​ជា​ប៉ូលីស UN មកចាប់​កម្ពុជា មក​​ដាក់​ពិន្ទុ​ ។​ អញ្ចឹង​ហើយខាង​គេ​ត្រូវ​ចិត្ត ​គឺ​​និន្នាការ​ប្រឆាំង​នៅ​កម្ពុជា​ គណបក្ស​ប្រឆាំង​ ហើយ​និង​ NGO ប្រឆាំង​ ឲ្យ​តែ​ដល់​ពេល​​ណា​មួយ​ដែល​តំណាង​ពិសេស​ ឬ ក៏​អ្នក​រាយ​ការណ៍​ពិសេស​មក​ គេ​ចាត់​ទុក​ថា ចៅហ្វាយ​នាយ​គេ​ គេ​នឹង​ស្វែង​រក​​ការ​ជួប​ដើម្បីទូលពិត​ ។ មិន​មែនជា​​ការ​ជួប​ក្នុង​ន័យ ​គេ​មក​សហប្រតិបត្តិ​ការទេ​ ។​ ចំណុច​នេះ​ហើយ​ដែល​ខ្ញុំ​ចង់​បញ្ជាក់​ថា គណបក្ស​ប្រឆាំង​​​ ដោយ​សារ​ខ្លួន​ឈរ​ទៅ​លើ​តួនាទីខុស​ គណបក្ស​ប្រឆាំងនៅ​កម្ពុជា​អត់​ស្គាល់​តួនាទី​ខ្លួន​ឯង​ ជា​គណបក្ស​នយោបាយ​ ហើយ​អង្គការ​សិទ្ធិ​មនុស្ស​និន្នាការ​ប្រឆាំង​ក៏​ធ្វើ​តួនា​ទី​ខុស​ គឺ​គេ​មិន​មែន​ធ្វើ​តួនាទី​សម្រាប់​ការ​លើក​ស្ទួយ​ និង​អភិវឌ្ឍន៍​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ ក្នុង​រង្វង់​ក្របខ័ណ្ឌ​ជាតិ​របស់​ខ្លួន​ទេ​ គឺ​គេ​ធ្វើ​ហាក់​ដូច​ជា​គេ​ទទួល​ធុរៈកិច្ច​​ជា​បាវព្រាវ​ឲ្យ​បរទេស​ ដើម្បី​បំពេញ​ការងារ​សិទ្ធិមនុស្ស​នៅ​កម្ពុជា។​ ត្រង់​ហ្នឹង​ហើយ​ដែល​គេ​ច្រឡំ​តួនាទី​ យើង​អាច​ប្រៀប​ធៀប​កន្លង​មក​និង​បច្ចុប្បន្ន​ ឲ្យ​តែ​អ្នក​រាយការណ៍​ពិសេស​គេរៀប​ចេញ​ទៅ​គេ​ធ្វើ​សន្និសីទ​សារព័ត៌មាន​ គេ​យក​ភាសា​ទិតៀន​ហ្នឹង​ គេ​យក​ភាសា​របស់​បរទេស​ហ្នឹង​​ យក​មក​ធ្វើ​អត្ថធិប្បាយ​ ពង្រីក​វាយ​ប្រហារ​​កម្ពុជា​ខ្លួន​ឯង​។​ ការ​មក​លើក​នេះ​ក៏​ដូច​លើក​មុន​ដែរ​ គណបក្ស​ប្រឆាំង​ ហើយ​និង​អង្គការ​ NGO សិទ្ធិ​មនុស្ស​និន្នាការ​ប្រឆាំង​ក៏​ ស្រ ទៅ​ ស្រ​​ មក​ ហើយ​គេ​រង់​ចាំ​ស្វាគមន៍​លោក ស៊ូបេឌីខ្លាំង​ណាស់​ ហើយ​ការ​រង​ចាំ​ស្វាគមន៍​ហ្នឹង គឺ​ដូច​សព្វ​ដង​អញ្ចឹង​គឺ​គេ​ត្រៀម​ទុក​អស់​ហើយ​ គេចាំ​​​រាយ​ការណ៍ ហើយ​យើង​មើល​របាយការណ៍​របស់​គណបក្ស​ប្រឆាំង​ សម រង្ស៊ី គេរាយការណ៍​ទូលពិត​ទៅ​លោក ស៊ូបេឌី មួយ​បែប​ទៅ​ ហើយ​គេ​អត់​រាយ​ការ​ណ៍​ក្នុង​នាម​ខ្លួន​ឯង​ជា​ម្ចាស់​ផ្ទះ​ទេ គេ​រាយការណ៍​ក្នុង​នាម​ខ្លួន​ឯង​ជា​បាវព្រាវ​ របស់​​តំណាង​អង្គការ​សហប្រជា​ជាតិ​។​​
​ងាក​មក​ លោក​ កឹម សុខា​ រឹត​តែ​អត់​ថ្លៃថ្នូរ​ទៅទៀត​ ចំពោះ​ករណី​គណបក្ស​ សម រង្ស៊ី ខ្ញុំ​មិន​ចង់​វាយ​តម្លៃ​ដល់​ថ្នាក់​អត់​ថ្លៃ​ថ្នូរ​ ព្រោះ​គាត់​និយាយ​ដដែលៗ​​ទេ​តែ​រឿង​បរិបទ​លោក​ សម រង្ស៊ី រឿង​បរិបទ​ប្រជាធិបតេយ្យ​សិទ្ធិ​មនុស្ស​ដើរ​ថយ​ក្រោយ​វា​ដដែល​ទេ តែ​លោក​ កឹម សុខា អត់​ថ្លៃថ្នូរ​ត្រង់​ថា ខ្លួន​ឯង​មាន​តែ​ ៣ កៅអី ភូត​គេ​ បំភ្លៃ​គេ​ ថា​គណបក្ស​ប្រជាជន​ គ្រប់​គ្រង​រដ្ឋាភិបាល​ ក៏​លោក​ កឹម សុខា ទូលពិត​ទៅ​​ចៅហ្វាយ​គាត់​ហ្នឹង​​សុទ្ធ​តែ​អាក្រក់​ ហើយ​ទៅ​ទូលពិត​ថា គណបក្ស​ សម រង្ស៊ី ក៏​អាក្រក់​អញ្ចឹង​ល្អ​មាន​តែ​ កឹម សុខា។​ អញ្ចឹង​យើង​មើល​ទៅ​ដូច​ជា​​ក្មេង​ល្មិល្មក់​ទៅ​ចាត់​ទុក​កិច្ច​នេះ​ដូច​ជា​ រឿង​លេង​សើច​។​
 យើង​អាច ​គិត​ពិចារណា​ ទី​១​គណបក្ស​ប្រឆាំង​ សម រង្ស៊ី។​ បើសិន​ជា​គណបក្ស​ សម រង្ស៊ី មាន​សមត្ថភាព​ធ្វើ​នយោបាយ​ ហើយ​ស្គាល់​អំពី​ដំណើរ​ការ​​​គ្រប់​គ្រង​​ប្រទេស​ បែប​សភា​និយម​ ដែល​ត្រូវ​ការ​នូវ​តុល្យភាព​ការងារ​ផ្ទៃក្នុង​សភា​ រវាង​ក្រុម​ភាគ​ច្រើន​ និង​ក្រុម​ភាគ​តិច​ ពេល​នោះ​ខ្ញុំ​ជឿថា គណបក្ស​ សម រង្ស៊ី ប្រហែល​នឹង​មាន​ការ​ផ្លាស់​ប្តូរ​គំនិត​ខ្លះ​ ប៉ុន្តែ​យើង​ឃើញ​ថា​អត់​ ដោយ​សារ​​ខ្វះ​ការ​យល់​ដឹង​ អញ្ចឹង​ដល់​ទៅ​និយាយ​ជា​មួយ​លោក ស៊ូបេឌី ខ្ញុំ​អត់​ឲ្យ​តម្លៃ​គាត់​ជា​អាទិ​ទេព នៃ​ប៉ូលីស​សិទ្ធិ​មនុស្សទេ​ ខ្ញុំ​ឲ្យ​តម្លៃ​ថា ប្រសិន​បើ​លោក ស៊ូបេឌី យក​ជំនាញ​ឯក​ទេស​របស់​គាត់​ ផ្នែក​នីតិ​រដ្ឋ​ធម្មនុញ្ញ​មក​ធ្វើ​ការ​វិភាគ​ នៅ​ពេល​ដែល​គាត់​ស្តាប់​ការ​ទូលពិត​របស់​គណបក្ស​ សម រង្ស៊ី ដែល​ថា រដ្ឋ​សភា​បាត់​តុល្យភាព ហើយ​គាត់​ចង់​ឲ្យ​រដ្ឋ​សភា​ និង​រដ្ឋាភិបាល​មាន​តុល្យភាព។​ ខ្ញុំ​ថាបើ​លោក ស៊ូបេឌី​ ស្តាប់​ ហើយ​យក​ជំនាញ​មក​គិត​ គឺ​គេ​សើច​ក្នុង​ពោះ​ល្មួល​ពោះ​វៀន​ហើយ មេដឹក​នាំ​គណបក្ស​ប្រឆាំង​មួយ​ មាន​កៅអី​ ២៦ ​នៅ​ក្នុង​រដ្ឋ​សភា ហើយ​អត់​យល់​ដំណើរ​ការ​សភា​​និយម​ ទៅ​ជា​ចង់​ឲ្យ​មាន​តុល្យភាព​ រវាង​រដ្ឋ​សភា​ និង​រដ្ឋាភិបាល​យ៉ាង​ម៉េច ព្រោះ​គាត់​អត់​យល់​​តុល្យភាព​ រវាង​រដ្ឋ​សភា និង​រដ្ឋាភិបាល​ មិន​អាច​ដូច​ប្រព័ន្ធ​គ្រប់​គ្រង​ប្រធានាធិបតីនិយម​នៅ​អាមេរិក​ទេ​ គឺ​ឆ្លុះ​​បញ្ចាំង​ទៅ​បែប​​បទ​នៅ​កម្ពុជា ក៏​ដូច​នៅ​បណ្តា​ប្រទេស​ផ្សេង​ទៀត​ដែល​អនុវត្ត​របប​សភានិយម​ គឺ​អាស្រ័យ​ទៅ​ហ្នឹង​សមាមាត្រ​​កម្លាំង​នៅ​ក្នុង​រដ្ឋ​សភាខ្លួន​ឯង​។​
លោក សត្យា រក្ស
          សំណួរ៖ លោក​បណ្ឌិត​មាន​ប្រសាសន៍​ពី​ខាង​ដើម​គឺ លោក​បណ្ឌិត​មាន​ប្រសាសន៍​ថា លោក ស៊ូយ៉ា ស៊ូបេឌី ដែល​មាន​វត្តមាន​នៅ​កម្ពុជា​កាល​ពី​សប្តាហ៍​មុន​លោកមាន​ប្រសាសន៍ថា ហាក់​បីដូច​ជា​មាន​ផ្លាស់​ប្តូរ​ឥរិយាបទ​បន្តិច​ អញ្ចឹង​ចំណុច​នេះ​ខ្ញុំ​ចង់​ឲ្យ​លោក​បណ្ឌិត​ជួយ​បញ្ជាក់​មើល ថា​តើ​រវាង​លោក ស៊ូបេឌី ដែល​ជា​អ្នក​រាយ​ការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​ ហើយ​នឹង​មេបក្ស​ប្រឆាំង​នៅកម្ពុជា តើ​ការ​រាយ​ការ​ណ៍​របស់​​​មេបក្ស​ប្រឆាំង​នៅ​កម្ពុជា ​ជា​ការ​រាយការណ៍​ខូច​ ឬ​ក៏​លោក​ ស៊ូបេឌី​ មាន​គំនិត​លំអៀង​នៅ​ក្នុង​ការ​ចង់​ដាក់​សម្ពាធ​មក​លើ​កម្ពុជា​​ឬ យ៉ាង​ម៉េច​?

លោកបណ្ឌិត ឈឹម​ ផលវរុណ​
          ចម្លើយ៖​  ផ្អែក​លើ​លក្ខណៈសម្បត្តិ​ធំពីរ​​ ដែល​លោក ស៊ូបេឌី មាន​ឱកាស​បាន​ជួប​គណបក្ស​ប្រឆាំង​នៅកម្ពុជា​ញឹក​ញាប់​គាត់​អាច​ដឹង​ហើយ ដឹង​តាម​រយៈ​ជំនាញ​របស់​គាត់​បើ​សិន​គាត់​យក​ជំនាញ​ជា​ការ​ងារ​អាជីព​របស់​ គាត់​ ក៏​ដូច​ជា​ការងារ​របស់​គាត់​កំពុង​ធ្វើ​ គាត់​នឹង​​ឃើញ​ថា គណបក្ស​ប្រឆាំង​នៅ​កម្ពុជា​ខ្សោយ​។​ កាល​ពី​មុន​គាត់​ជឿគណបក្ស​ប្រឆាំង​ទូលពិត​ថា រដ្ឋាភិបាល​គាប​សង្កត់​ ឥឡូវ​តាម​រយៈ​ការ​សាសង​ប៉ុន្មាន​លើក​របស់​លោក ស៊ូបេឌី និង​គណបក្ស​ប្រឆាំងនៅ​កម្ពុជា​ គឺ​លោក ស៊ូបេឌី អាច​នឹង​ឃើញ​ថា គណបក្ស​ប្រឆាំង​ខ្សោយ​ ខ្សោយ​ចំពោះ​ការ​រៀប​ចំ​គណបក្ស​របស់​ខ្លួន​ និង​ក្រុម​តំណាង​រាស្រ្ត​របស់​ខ្លួន​ក្នុង​ការងារ​សភា​ ក្នុង​នោះ​គឺ​ផ្អែក​ទៅ​លើ​មូលដ្ឋាន​នៃ​កម្ម​វិធី​នយោបាយ​ គឺ​គណបក្ស​ប្រឆាំង​អត់មាន​។​ ទី២​ ខ្សោយ​ក្នុង​ការ​យល់​ដឹង​ អំពី​តើ​ធ្វើ​ម៉េច​ ដើម្បី​ឲ្យ​រដ្ឋ​សភា​ដំណើរ​ការ​បាន​ នៅ​ពេល​ដែល​គេ​ស្តាប់​ឃើញ​ថា គណបក្ស​ប្រឆាំង​ទាម​ទារ​ឲ្យ​រដ្ឋាភិបាល​ ឬ​ក៏​ឲ្យ​រដ្ឋ​សភា​ ឯករាជ្យ​ពី​រដ្ឋាភិបាល​ អាហ្នឹង​គេ​ដឹង​ថា ​គាត់​មិន​ត្រឹម​តែ​ខ្សោយ​ក្នុង​ការ​រៀប​ចំ​ការ​ងារ​ទេ​ ខ្សោយ​ក្នុង​ការ​យល់​ដឹង​ ​បញ្ហា​ខួរ​ក្បាល​នៃ​ការ​ចេះ​ដឹង​ ព្រោះ​ធម្ម​តា​គណបក្ស​មួយ​គេ​ត្រូវ​ការ​មាន​អ្នក​ចេះ​ដឹង​ ទើប​​អាច​ពឹង​ពាក់​ក្នុង​ការ​អភិវឌ្ឍន៍​នយោបាយ​ប្រទេស​ ដល់​ខ្វះ​​ការ​យល់​ដឹង​ អញ្ចឹង​លោក ស៊ូបេឌី អាច​មើល​ឃើញហើយ។ មួយ​ទៀត​ដែល​អាច​យើង​រំលង ​ជា​មួយ​នឹង​​ស្ថាន​ភាព​ដែល​លោក ស៊ូបេឌី​​ មក​លើក​នេះ​គួរ​ឲ្យ​ប្លែក​ផ្លាស់​ប្តូរពី​​ទិដ្ឋភាពមុន​ ដោយ​សារ​តែ​នៅ​ក្នុង​ការិយាល័យ​​ឧត្តម​ស្នងការ​​អង្គការ​សហប្រជាជាតិ​ទទួល​ បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា វា​បាត់​មេរោគ​មួយ​គឺ​លោក​ម្នាក់​ យើង​មិន​ចាំ​បាច់​និយាយ​ឈ្មោះ​គេទេ ​ត្រូវ​បាន​បញ្ចប់​មុន​អាណត្តិ​ហើយ​បាន​ចាក​ចេញ​​ ដូច​មេរោគ​​គឺ​ត្រូវ​បាត់​បង់​ ព្រោះ​អ្នក​ហ្នឹង​ហើយ​គឺ​ជា​មេ​រោគ​មួយ​ដែល​ទំនាក់​ទំនង​ភ្ជាប់​គ្នា​ជា​មួយ ​អង្គការ​​សិទ្ធិ​មនុស្ស​និន្នាការ​ប្រឆាំង​ និង​​អ្នក​នយោបាយ​ប្រឆាំង​ ដើម្បី​ពូន​គរ​ជា​ភ្នំ​ ជា​ស្ថិតិ​រាយការ​ណ៍​ទៅ​អង្គការ​សហប្រជាជាតិ​ ដើម្បី​មួល​​បង្កាច់ ​បង្ខូច​ កម្ពុជា​ក្នុង​គោល​ដៅ​​ប្រឆាំង​សុទ្ធ​សាធ​។​ ឥឡូវ​ដល់​តែ​បាត់​មេរោគ​ហ្នឹង​ អញ្ចឹង​កូន​មេរោគ​តូច​ៗ​នៅ​ក្នុង​ការិយាល័យ​ឧត្តម​ស្នង​ការ​ទទួល​បន្ទុក​ សិទ្ធិ​មនុស្ស​នៅ​កម្ពុជា មាន​ទាំង​ខ្មែរ​ទៀត​ សុទ្ធ​តែ​ពួក​ចំណុះ​​បរទេស​ គ្មាន​បំរើ​​ការងារ​សម្រាប់​សតិសម្បជញ្ញៈជាតិទេ​ ពួក​ហ្នឹង​បាត់​មេ​របស់​ខ្លួន​ ដល់​អញ្ចឹង​ទៅ​​​ច្រក​មក​បុករុក​លែង​មាន។​​​​ជាមួយ​នោះ​ទៀត​​​អង្គការ​ សិទ្ធិមនុស្ស​បរ​ទេស​​​ ដូច​ humane right watch ក៏បាត់​អ្នក​ទំនាក់​ទំនង​ផ្ទាល់​​ ហើយ​ចំណុចហ្នឹង​ក៏​ជះឥទ្ធិពល​ដល់​​រូប​ភាព​ថ្មី​ដែរ​ ដោយ​សារ​ពេល​ហ្នឹង​ជា​ការ​ផ្តល់​ឱកាស​ថ្មី​មួយ​​សម្រាប់​លោក ស៊ូបេឌី ក្នុង​ការ​ទទួល​យក​ព័ត៌មាន​គ្រប់​ជ្រុង​ជ្រោយ​មួយ​ជំហាន​ទៀត។​​ កាល​ពីមុន​អត់​ទេ ព័ត៌មាន​របស់​​គាត់​ គឺ​គាត់​មាន​បុរេវិនិច្ឆ័​យ​ហើយ​មុន​ឡើង​យន្ត​ហោះ​​ពី​អង្គការ​សហប្រជាជាតិ​ មកកម្ពុជា​ គាត់​មាន​បុរេ​វិនិច្ឆយ​ពី​ជ្រុង​ពួក​មេរោគ​សិទ្ធិ​មនុស្ស​ទាំង​នោះ​បាត់​ ទៅហើយ។​ ឥឡូវ​យើង​ឃើញ​មាន​ប្លែក​គឺ​កត្តាបី​ ដែល​ខ្ញុំ​​ពិនិត្យ​ឃើញ​ ហើយ​នៅ​ពេល​ដែល​ជួប​យើង​ឃើញ​ ការ​ពន្យល់​របស់​ក្រុម​ប្រឆាំង​មាន​និន្នា​ការ​មិន​ល្អ​ក្នុង​ឧត្តម​គតិជាតិ ​​របស់​ខ្លួន​ ធ្វើ​ឲ្យ​លោក​ស៊ូបេឌី​ ឃើញ​ ហើយ​ការ​រាយការណ៍​របស់​អង្គការ​សិទ្ធិមនុស្ស​និន្នាការ​ប្រឆាំង​ផ្សេង​ទៀត ក៏​កាន់​តែ​ឃ្លាត​ឆ្ងាយ​ពី​គ្នា​ អញ្ចឹង​គឺ​ឥទ្ធិពល​ហ្នឹង​ធ្វើ​ឲ្យ​លោក​ ស៊ូបេឌី មាន​ឱកាស​ស្វែង​យល់​ពី​ព័ត៌មាន​គ្រប់​ជ្រុង​ជ្រោយ​ ដោយ​ធើ្វ​ទំនាក់​ទំនង​ជាមួយ​អង្គការ​ផ្សេង​ទៀត​ តំណាង​រដ្ឋាភិបាល ហើយ​អង្គការ​ផ្សេង​ៗ​ដែល​មាន​ជំនាញ​ក្នុងកិច្ច​ការ​សិទ្ធិមនុស្ស​ ខ្ញុំ​មិន​បង្ហើប​ថា ​តើ​លោក ស៊ូបេឌី អាច​មាន​ទទួល​ទំនាក់​ទំនង​ពី​​ប្រភព​ណា​ផ្សេង​ទៀត​ទេ។​​​ ប៉ុន្តែ​ក្នុង​ឱ​កាស​ដែល​គណបក្ស​ប្រឆាំង​ និង​អង្គការ​សិទ្ធិ​មនុស្ស​មាន​ និន្នាការ​ប្រឆាំង​ វា​បាត់​មេរោគ​មួយ​ដែល​នៅក្នុង​ការិយាល័យ​ឧត្តម​ស្នង​ការ​សិទ្ធិ​មនុស្ស​ ហ្នឹង​ គឺ​ជា​ឱ​កាស​ឲ្យ​លោក ស៊ូបេឌី​ អាច​ជួប​អ្នក​​ដ៏ទៃ​បាន​ទៀត​ អញ្ចឹង​ហើយ​បាន​ជា​ពេល​វេលា​នៃ​ការ​ជួប​​គឺ​ការិយាល័យ​ឧត្តម​ស្នង​ការ​​ សិទ្ធិ​មនុស្ស​អត់​ប្រកាស​ទេ​ ព្រោះ​ការ​ជួប​លែង​កំណត់​បាន​ដូច​មុន​។​
លោក សត្យា រក្ស
          សំណួរ៖ ឥឡូវ​សុំ​ងាក​មក​បរិបទ​លោក សម រង្ស៊ី ជាទូទៅ​គឺ​លោក​បណ្ឌិត​ជ្រាប​ហើយ ក៏​ដូច​ជា​ជន​រួម​ជាតិ​ក៏​បាន​ជ្រាប​ផង​ដែរ​ នៅ​ពេល​ដែល​វត្តមាន​របស់​អ្នក​រាយ​ការណ៍​អង្គការ​សហប្រជាជាតិ​ និយាយ​ឲ្យ​ចំ​គឺ​វត្ត​មាន​របស់​បរទេស​ដែល​មាន​និន្នាការ​ប្រឆាំង​ គឺ​ថា គណបក្សប្រឆាំង​​ សម រង្ស៊ី ក្តី​ គណបក្ស​ប្រឆាំង​ កឹម សុខា ក្តី គេតែ​ង​តែ​រាយ​ការណ៍​ដូច​ដែល​លោកបណ្ឌិត​មាន​ប្រសាសន៍​អញ្ចឹង​ ប៉ុន្តែ​ខ្ញុំ​ចង់​ផ្តោត​ទៅ​លើ​លោក សម រង្ស៊ី ត្រង់​ថា វត្តមាន​របស់​អ្នក​រាយ​ការ​ណ៍​ពិសេស​ គ្រប់​លើក គ្រប់​ជើង​ ដែល​គាត់​មាន​វត្តមាន​នៅ​កម្ពុជា​ហ្នឹង គណបក្ស​ សម រង្ស៊ី ​តែង​តែ​ស្នើ​សុំ​ឲ្យ​អ្នក​រាយការណ៍​ពិសេស​ដាក់​សម្ពាធ​មក​លើ​រាជរដ្ឋាភិបាល ​ ចំពោះ​ការ​​ធ្វើ​យ៉ាង​ណា​ឲ្យ​សម រង្ស៊ី បាន​វិល​ត្រឡប់​មក​កាន់​ប្រទេស​វិញ​។​ ប៉ុន្តែ​ថ្មី​ៗ​នេះ​ផង​ដែរ​ សម្តេច​អគ្គ​មហា​សេនាបតីតេជោ ហ៊ុន សែន លោក ​បាន​មាន​ប្រសាសន៍​ថា រឿង​លោក សម រង្ស៊ី ​នេះ​មិនមែន​​ជា​រឿង​នយោបាយនោះទេ​​ គឺ​មិន​ទាក់​ទង​អ្វី​ទាំង​អស់​​គឺ​ទាក់​ទង​ទៅ​​លើ​ផ្លូវ​ច្បាប់​។​ ចំណែក​ព្រឹត្តិ​ការណ៍​ដែល​គណបក្ស​ប្រឆាំង​រាយ​ការណ៍​ទៅ​អង្គការ​សហ​ប្រជា​ ជាតិ​​​យើង​ឃើញ​ថា ក៏​មិន​មាន​អ្វី​ដែល​ជា​ការ​ប្រែប្រួល​​​ដែរ គឺ​ហាក់​មាន​ភាព​នៅទ្រឹង​​ដដែល​ អញ្ចឹង​ចំពោះ​បញ្ហា​ដែល​គណបក្ស​ប្រឆាំង​ សម រង្ស៊ី ស្វះស្វែង​រក​ការ​វិល​ត្រឡប់​មក​វិញ​ លោក បណ្ឌិត​យល់​ឃើញថា តើ​​អាច​ដំណើ​រ​ការ​បាន​ទេ​លោក​បណ្ឌិត?​

លោកបណ្ឌិត ឈឹម​ ផលវរុណ​
          ចម្លើយ៖​  ត្រង់​ហ្នឹង​ជា​រឿង​ពីរ​ដាច់​ពី​​គ្នា​ ដែល​លោក ស៊ូបេឌី​ បាន​យល់​ ដោយ​សារ​គណបក្ស​ប្រឆាំង​ សម រង្ស៊ី រាយការណ៍​​ តែ​មួយ​កំណាត់​។​ ឧទាហរណ៍ ជាក់​ស្តែង​គឺ​រឿង​​លោក​ សម រង្ស៊ី ដក​បង្គោល​ មិន​មែនជា​​រឿង​ស្នេហា​ជាតិ​ទេ​ បើ​សិន​ជា​រឿង​នយោបាយ​ស្នេហា​ជាតិ​ វា​មិន​ដែល​អ្នក​ណា​ អ្នក​ស្នេហា​ជាតិ​គេ​ទៅ​ចាប់​ដាក់គុក​ទេ​។​ រឿង​លោក​ សម រង្ស៊ី គឺ​ជា​ទង្វើ​ដែល​គាត់​ទៅ​បបួល​គេ​បបួល​ឯង​ ដោយ​ទាំង​ប្រជាពលរដ្ឋ​នៅ​ទី​នោះ​ ទៅ​ដក​បង្គោល​ ហើយ​ទង្វើ​នេះ​គណបក្ស​ប្រឆាំង​ សម រង្ស៊ី ពុំ​បាន​ប្រាប់​​ទៅ​លោក​ ស៊ូបេឌី ទេ​។​ ប៉ុន្តែ​តាម​ការ​ផ្សព្វ​ផ្សាយ​ព័ត៌មាន ពី​ប្រភព​ផ្សេង​ៗ​ក៏​ជា​ឱ​កាស​ឲ្យ​លោក​ ស៊ូបេឌី ក៏​ដូច​ជា​អង្គការ​សហប្រជាជាតិ និង​អង្គការ​អន្តរជាតិ​ផ្សេង​ៗ​អាច​ដឹង​ថា រឿង​លោក​ សម រង្ស៊ី ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​ មិន​មែន​ជា​រឿង​នយោបាយ​ស្នេហា​ជាតិ​នោះ​ទេ​ គឺ​ជា​រឿង​ទង្វើ​រំលោភ​ច្បាប់​។​ គេ​កាត់​ទោស​រំលោភ​ច្បាប់​ ហើយ​កាត់​ទោស​ដំណាក់​កាល​ទី​២ រឿង​ដែល​គាត់​ក្លែង​ឯកសារ​ ដើម្បី​​ញុះ​ញង់​ឲ្យ​មាន​ការ​រើស​អើង​ ឬក៏​ហឹង្សា​រវាង​ប្រទេស​និង​ប្រទេស​​ ដូច្នេះ​ចំណុចនេះ​​វា​ខុស​នឹង​នយោបាយ​អន្តរជាតិ​ ដែល​គេ​ចង់​បាន​នូវ​សន្តិភាព សុខក្សេម​ក្សាន្ត​ និង​ សន្តិសហវិជ្ជមាន នៃ​ទំនាក់​ទំនង​ប្រទេស​និង​ប្រទេស។​​​ អញ្ចឹង​លោក​ សម រង្ស៊ី គាត់​មាន​ទោស​រឿង​ហ្នឹង​ អញ្ចឹង​ទៅ​ពេល​វេលា​បាន​ផ្តល់​ឲ្យ​លោក ស៊ូបេឌី ដឹង​ថា តើ​កាត់​ទោស​ឲ្យ​លោក​ សម រង្ស៊ី ជាប់​ពន្ធនាគារ​ហ្នឹង​ គឺ​មិន​មែន​ជា​ការ​កាត់​ទោស​រឿង​គាត់​មាន​ឧត្តម​គតិ​ស្នេហា​ជាតិ​ទេ គឺ​រឿង​គាត់​​ប្រព្រឹត្ត​បទ​ល្មើស​ នេះ​គេ​ចាប់​ផ្តើម​យល់​ហើយ ពេល​ហ្នឹង​ហើយ​ដែល​យើង​ឃើញ​ថា ​នៅ​ពេល​ដែល​លោក ស៊ូបេឌី​ មក​កម្ពុជា​ចុង​ក្រោយ​នេះ​ ហើយ​ធ្វើ​សន្និសីទ​សារព័ត៌មាន​ហ្នឹង លោក ស៊ូបេឌី អត់​បាន​វាយ​ប្រហារ​ទៅលើ​​​អ្វី​ដែល​ជា​ការ​ចោទ​ប្រកាន់​​របស់​លោក សម​ រង្ស៊ី ថា​រដ្ឋាភិបាល​គាប​សង្កត់​ ឬយក​តុលាការ​មក​ដាក់​គំនាប​ទេ​  បើ​គាត់​និយាយ​គឺ​និយាយ​បញ្ចេញ​ទស្សនៈ​ក្នុង​ន័យ​សម្រួល​​បរិយាកាស​មួយ​ ត្រង់​ថា ចង់​ឲ្យ​មាន​ការ​ផ្សះផ្សា​រ​ មិន​មែន​ផ្សះផ្សារ​ជាតិ​ទេ បន្តិច​ទៀត​ខ្ញុំ​​នឹង​បញ្ចាក់​ថា ​​តើ​គណបក្សប្រឆាំង​ខូច​យ៉ាង​ម៉េច​ ។ ផ្សះផ្សា​រ​ មិនមែន​ផ្សះ​ផ្សារ​​ជាតិ​ទេ គឺ​ផ្សះផ្សារវាង​គណបក្ស​ សម រង្ស៊ី និង​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ជា​មូល​ដ្ឋាន​​បន្ត​ដំណើរ​ការ​ប្រជាធិបតេយ្យ​ទៅ​មុខ។​​ ដូច្នេះ​យើង​វិភាគ​ពាក្យ​ហ្នឹង​ទៅ​បាន​ន័យ​ថា ប្រជាធិប​តេយ្យ​​នៅ​កម្ពុជា​បាន​ធ្វើ​ ហើយ​កំពុង​តែ​ដំណើរ​ការ​ធ្វើ​ដំណើរ​ទៅ​មុខ​ អញ្ចឹង​គ្រាន់​តែ​ឆន្ទៈរបស់​លោក​ ស៊ូបេឌី ចង់​ឲ្យ​ ប៉ូល​នយោបាយ​ធំពីរ​ គឺ​គណបក្ស​គ្រប់​គ្រប់​រដ្ឋាភិបាល​គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​ប៉ូល​នយោបាយ​ធំមួយ​ទៀត​គឺ​គណបក្សប្រឆាំង​ផ្សះផ្សា​រ​នយោបាយ​មួយ​​ដើម្បី ​ជា​មូល​ដ្ឋាន​នៃ​ការ​បន្ត​ប្រជា​ធិ​ប​តេយ្យ​របស់​កម្ពុជា​។​
លោក សត្យា រក្ស
          សំណួរ៖ ត្រង់​ចំណុច​នេះ​ខ្ញុំ​ចាប់​អារម្មណ៍​ជាមួយ​នឹង​ការ​លើក​ឡើង​របស់​គណបក្ស​ សម រង្សី ទាំង​លោក គង់ គាំ​ ក្តី​ ទាំង​លោក​ សម រង្ស៊ី ដែល​ជា​ទណ្ឌិត​កំពុង​ភៀស​ខ្លួន​នៅ​បរទេស​​ក្តី​ គឺ​គាត់​បាន​ប្រកាស​ហើយ​ថា កម្ពុជា​ប្រសិន​បើ​អត់​ សម រង្ស៊ី ទេ​ គឺ​គ្មាន​ប្រជាធិបតេយ្យ តើ​ចំណុចត្រង់​នេះ​លោក​បណ្ឌិត​មាន​អ្វី​បំភ្លឺ​ជូន​ប្រជាពលរដ្ឋ​?

លោកបណ្ឌិត ឈឹម​ ផលវរុណ​
          ចម្លើយ៖​  ត្រង់ចំណុច​នេះ​បង​ប្អូន​ប្រជាពលរដ្ឋ​ស្តាប់​ឲ្យ​បាន​ពាក្យ​មួយ​ម៉ាត់​ៗ​ ពី​ការ​អះអាង​របស់​​លោក​ស៊ូបេឌី និង​​ការ​អះអាង​របស់​​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​​ហើយ​យើង​អាច​ធ្វើ​ការ​ ប្រៀប​ធៀប​។​​ លោក​ ស៊ូបេឌី អត់​មាន​បាន​បញ្ជាក់ថា កម្ពុជា​អត់​មាន​ប្រជា​ធិបតេយ្យ​ទេ​ ផ្ទុយ​ទៅ​វិញ​កម្ពុជា​ដំណើរ​ការ​ទៅ​មុខ​ ហើយ​ចង់​ឲ្យ​ដំណើរ​ការ​​កាន់​តែ​ល្អ​ថែម​ទៀត​ សូម​កុំ​ឲ្យ​មាន​អរិភាព​ ឬ​ បដិបក្ខ​ គ្នា​រវាង​គណបក្ស​ពីរ​ហ្នឹង។​ ហើយ​និយាយ​ឲ្យ​ខ្លី​គណបក្ស​ កឹម សុខា នៅ​ជ្រុង​មួយ​ដែល​​គេ​ភ្លេច​ទៅហើយ​​​ ព្រោះ​គេ​អត់​មាន​លើក​ទេ គេ​លើក​តែ​​រឿង​ផ្សះ​ផ្សារ​ ​រវាង​​គណបក្ស សម រង្ស៊ី និង​គណបក្ស​ប្រជាជន​កម្ពុជា គឺ​ក្នុង​ន័យ​ផ្សះផ្សារ​​​នយោបាយ​ទេ​ ដើម្បី​​អាច​ឲ្យ​ដំណើរ​ការ​នយោបាយ​តទៅ​ទៀត​។​​ តែ​រឿង​ កឹម សុខា ដែល​ចោទ​ប្រកាន់​រដ្ឋាភិបាល​ចោទ​ប្រកាន់​គណបក្ស​ប្រជាជន​ លោក ស៊ូបេឌី អត់​យក​មក​ជា​ចំណុច​សំខាន់​ទេ​ អញ្ចឹង​យើង​អាច​ពិនិត្យ​មើល​​ថា ការ​យល់​ឃើញ​របស់​លោក ស៊ូបេឌី គឺ​ផ្តល់​នូវ​ចំណុច​វិជ្ជមាន​មួយ​ថា កម្ពុជា​ដំណើរ​ការ​ប្រជាធិបតេយ្យ​ទៅ​មុខ​។
 ឥឡូវ​ ងាក​មក​ការ​អះ​អាង​បំប៉ោង​របស់​មេ​ដឹកនាំ​គណបក្ស សម រង្ស៊ី ​​វិញ។ បំប៉ោង​ទី១ គាត់​និយាយ​ពី​ផ្សះផ្សា​រ​ជាតិ​ កម្ពុជា​អត់​មាន​បែក​បាក់​ទេ​​។​​ បើ​មុន​ ១៩៩៣ កម្ពុជា​បែក​បាក់​ ហើយ​មុន​ ១៩៩៨ កម្ពុជាមាន​សង្គ្រាម ប៉ុន្តែ​មក​ដល់​ថ្ងៃ​នេះ​សន្តិភាព​ក៏​កម្ពុជា​មាន កំពុង​តែ​ថែទាំ​ និង​រក្សា​យ៉ាង​ថ្នាក់​ថ្នម​​ ហើយ​ការ​បែក​បាក់​ជា​តិ​គឺ​កម្ពុជា​គ្មានទេ​។​​ បើ​និយាយ​ពី​វប្បធម៌​​នយោបាយ​នៃ​ការ​តតាំង​គឺ​​កម្ពុជា​មាន​បញ្ហា​​។​ ប៉ុន្តែ​បញ្ហា​ វប្បធម៌​នៃ​ការ​តតាំង​​នយោបាយមិន​មែនជា​​បញ្ហា​របស់​​គណបក្សណា​មួយ​​​​ទេ គឺ​បញ្ហា​​របស់​គណបក្ស​ប្រឆាំង​ហ្នឹង​តែ​ម្តង ​ប៉ុន្តែ​គណបក្ស​ប្រឆាំង​ខូច​ បំប៉ោង ។ កម្ពុជា​អត់​ត្រូវ​ការ​ផ្សះ​ផ្សា​រ​ជាតិទៀត​​ទេ កម្ពុជា​ត្រូវ​ការ​ ការពារ​គោល​នយោបាយ​ផ្សះផ្សារ​​ជាតិ​ គោលនយោបាយ​បង្រួប​បង្រួម​ជាតិ​ និង​ការ​ពារ​ថែទាំ​សន្តិភាព ។ ន័យ​ដែល​លោក​ ស៊ូបេឌី និយាយ​គឺ​ចង់​ឲ្យ​លើក​ស្ទួយ​វប្បធម៌​នយោបាយ​នៃ​ការ​ប្រកួត​ប្រជែង​ មិន​មែន​​ក្នុង​ន័យ​ផ្សះផ្សា​ជាតិ​ទេ​ ប្រយ័ត្ន​ច្រឡំ​ គេ​ប្រើ​ពាក្យ​ផ្សះផ្សា​រ​រវាង​គណបក្ស​ពីរ​ហ្នឹង គឺ​មាន​ន័យ​ថា លើក​ស្ទួយ​នយោបាយ​នៃ​ការ​ប្រកួត​ប្រជែង​ ដើម្បី​ប្រជាធិបតេយ្យ​។ ឥឡូវ​ងាក​មក​គណបក្ស​ប្រឆាំង​ សម រង្ស៊ី ទៀត។​ បើ​អត់​លោក សម រង្ស៊ី ចូលរួម​បោះ​ឆ្នោត​កម្ពុជា​អត់​ប្រជាធិបតេយ្យ​ អាហ្នឹង​មិន​មែន​ទស្សនៈ​របស់​លោក ស៊ូបេឌី ទេ គឺ​ទស្សនៈ
របស​ គណបក្ស​ប្រឆាំង​ដែល​មាន​តាំង​ពី​យូរ​មក​ហើយ​​ តាំង​ពី​លោក​ ស៊ូបេឌី មិន​ទាន់​បាន​ធ្វើ​ជា​អ្នក​រាយការណ៍​ពិសេស​ទៅ​ទៀត​នោះ។​  ឥឡូវ​យើង​ពិចារណា​​ តើ​ពិត​ឬមិន​ពិត​ បើ​អត់​លោក សម​ រង្ស៊ី គណបក្ស សម រង្ស៊ី ដេក​ទេ ២៦ នាក់​ ដេកទេ?​ ​មន្ទីរបក្ស​បិទទ្វាទេ?​ រដ្ឋាភិបាល​មាន​ហាម​មិន​ឲ្យ​តំណាង​រាស្រ្ត​ ២៦ និង​សមាជិក​ព្រឹទ្ធសភា​គណបក្ស​ សម រង្ស៊ី ព្រម​ទាំង​សមាជិក​ ខេត្ត​ ក្រុង​ ស្រុក ខណ្ឌ ឃុំ សង្កាត់​ ឲ្យ​​ បិទ​ទ្វារ​​ទាំង​អស់​ទេ?​ គឺ​អត់​ទេ មន្ទីរបក្ស​ របស់ គណបក្ស​ សម រង្ស៊ី ដំណើរ​ការ​ទាំង​អស់​ មនុស្ស​ចេញ​ចូល​ទាំង​អស់​ គ្រាន់​តែ​ថា អ្នក​ឯង​មាន​សមត្ថភាព​ធ្វើ​ការ​ប៉ុណ្ណា​រឿង​របស់​អ្នក​ឯង​ ។​ប៉ុន្តែ​រដ្ឋាភិបាល​ពុំ​បាន​ចេញ​បទ​បញ្ជា​ណា​មួយឲ្យ​​បិទ​មន្ទីរ​បក្ស​ សម រង្ស៊ី គ្រប់​ជាន់​ថា្នក់​នោះ​ទេ​។​ ​​​បើ​យើង​ប្រៀប​ធៀប​នៅ​ភូមា​ ឥឡូវ​ដំណើរ​ការ​ល្អ​ ពីមុន​នៅ​ពេល​ដែល​លោក​ស្រី​ អង់សានស៊ូជី និង​មេដឹកនាំ​គណបក្ស​ របស់​គាត់​ដទៃ​ទៀត​ ស្ថិត​នៅ​ក្នុង​ការ​ឃុំ​ គឺ​គណបក្ស​ក៏ត្រូវ​​មិន​ឲ្យ​មាន​សកម្មភាព​ដែរ​។​ យើង​អាច​ប្រៀប​ធៀប​ យើង​កុំ​បន្តុះបង្អាប់​ប្រទេស​គេ​ តែ​យើង​ប្រៀប​ធៀប​​ស្ថាន​ភាព​ពិត​វិញ​ គណបក្ស​ប្រឆាំង​នៅ​ភូមា​ មេដឹក​នាំ​កំពូល​ប៉ុន្មាន​ជាប់​ពន្ធនាគារ ហើយ​បទបញ្ជា​គឺ​បក្ស​ត្រូវ​បិទ​សកម្មភាព ឯនៅ​កម្ពុជា​សួរ​ថា អត់​លោក សម រង្ស៊ី តើ​មន្ទីរ​បក្ស​ សម រង្ស៊ី ថ្នាក់​ជាតិ​រហូត​ដល់​ថ្នាក់​ឃុំ​សង្កាត់​ បិទទេ​?​ ហើយ​សកម្មជន​របស់​ គណបក្ស​ សម រង្ស៊ី បិទទេ?​ ហើយ វិទ្យុ ដែល​ផ្សាយ​នៅក្នុង​កម្មវិធី​របស់​ គណបក្ស​ប្រឆាំង​បិទ​ទេ?​ អត់​បិទ​ទេ អញ្ចឹង​គ្រាន់​តែ​ការ​ឃ្លាត​ឆ្ងាយ​របស់​បុគ្គល​ម្នាក់​ ដែល​ជា​មេ​ដឹក​នាំ​របស់​ខ្លួន​ទេ​ ដែល​សម្រាប់​​គណបក្ស​ ស​ម រង្ស៊ី ត្រូវ​ពិចារណា​ខ្លួន​ឯង​ ដូច្នេះ​យើង​និយាយ​ពីការ​ពិត​ យើង​ត្រូវ​និយាយ​ពី​សុច្ចរិត​​​​ចំពោះ​នយោបាយ​​មួយ​។​
ទី២​ រៀងរាល់ការបោះឆ្នោត​ លោក សម រង្សី​ គឺមានវត្តមាន ប៉ុន្តែ​នៅពេល​ដែល​ចេញ​លទ្ធផល​បោះឆ្នោត​ប្រកាស​ជាបណ្តោះអាសន្នក្តី ជាផ្លូវការក្តី​ ហើយដឹងថា​ស្អែកឡើង​ប្រាកដ​ជាចាញ់​ហើយ​ លោកសម រង្ស៊ី តែងតែនិយាយថា ការបោះឆ្នោតនោះអត់សេរី អត់យុត្តិធម៌​ អត់​ប្រជាធិបតេយ្យ គឺដោយទាំង NGO ប្រឆាំងក្បាលខូច​មួយចំនួនទៀត​​មករួមគ្នា​។ ឥឡូវ​ដល់ពេល​អត់​លោក សម រង្ស៊ី​ បែរជា​ទាំង​គណបក្ស​ សម រង្ស៊ី ទាំង NGO ក្បាលខូច​ទាំងអស់នោះ​ថាអត់​ប្រជាធិប​តេយ្យ​ដដែល​។ អញ្ចឹង​សូម​ប្រាប់​​ឲ្យច្បាស់មក​ថា​​ចង់បានអ្វី ឬ​ប្រហែលជានៅតែពាក្យមួយម៉ាត់ទេថា​ បោះឆ្នោត​ប្រជាធិបតេយ្យ​ទាល់​តែ សម រង្ស៊ី ឈ្នះ​ គឺនៅសល់តែពាក្យមួយម៉ាត់ហ្នឹងទេ នេះបើយើង​និយាយឲ្យ​សុច្ចរិត​ទាំង​អស់​គ្នា​​​។​ចំណុចនេះគឺទៅមិនរួចទេ​ ប្រជាពលរដ្ឋខ្មែរប្រាកដជាយល់ហើយ ប្រជាធិប​តេយ្យ​មិនអាស្រ័យ​បុគ្គល​ទេ​​ហើយអស់លោក NGO ដែលមាននិន្នាការ​គាំទ្រគណបក្ស​ប្រឆាំង​គួរតែ​រកវិធី​ជួយ​គណបក្ស​ប្រឆាំង​ តាមវិធីមួយបែប​ផ្សេង គឺជួយពន្យល់​ឲ្យ​គណបក្ស​ប្រឆាំង​ចេះ​ធ្វើ​ការងារនយោបាយ​​។ បើសិន​ជា​ចង់ជួយឲ្យលោក សម រង្ស៊ី ឬឲ្យ​គណបក្ស សម រង្ស៊ី​ មានការ​គាំទ្រ​កើនឡើង គឺត្រូវផ្លាស់ប្តូរនូវ​វិធី​នៃ​ការ​ប្រតិកម្ម​ជា​សាធារណៈ​របស់​ខ្លួនចេញ​។​ ខ្ញុំចង់បញ្ជាក់ថា​​ប្រជាធិបតេយ្យ ទាំងដំណើរការ ទាំង​​ការ​​បោះឆ្នោត​ គឺមិនអាស្រ័យទៅនឹងវត្តមាន ឬអវត្តមាន​របស់​លោក សម រង្ស៊ីទេ គឺអាស្រ័យទៅនឹង​ដំណើរ​ការប្រកបដោយសមត្ថភាព​ និងវប្បធម៌​នយោបាយ​របស់​គណបក្ស សម រង្ស៊ីខ្លួនឯងផ្ទាល់​។​
          លោកសត្យា រក្ស​
          សំណួរ​៖​ លោក កឹម សុខា ឥឡូវនេះកំពុងតែជាប់ឈ្មោះល្បីខាងដើរតាមគន្លងរបស់ ប៉ុល ពត​ ពីព្រោះបើយោងតាមប្រសាសន៍របស់គាត់​ដែលបានលើកឡើងកន្លងមក សូម្បីតែ​គុគទួលស្លែង ដែល​ជាសារៈមន្ទីរ​ប្រល័យ​ពូជសាសន៍ដ៏ធំ ហើយដែលពិភពលោក កំពុង​តែចាប់អារម្មណ៍ និង​បាន​បញ្ចូល​ជាបេតិកភ័ណ្ឌ​សម្រាប់ការចងចាំ​ដល់មនុស្សជាតិហើយនោះ ក៏លោក កឹម សុខា​ ធ្លាប់បាន​អះអាង​ថា គុគទួលស្លែងនេះ​គឺជាឆាកសម្តែង និងគាត់បានការពារ ប៉ុល ពត​ ថាបើប៉ុល ពត បាន​សម្លាប់​មនុស្សដូចអ្វីដែលប្រជាពលរដ្ឋខ្មែរចោទប្រកាន់មែន​​នោះ ប៉ុល ពត នឹងបំផ្លាញភស្តុតាង​នេះ​​ចោល​​​មុនពេលដែលកងទ័ព​រណសិរ្ស​ចូលមកដល់​បាត់ទៅហើយ​ ។​ ម្យ៉ាងទៀត នៅពេល​ដែល​ពួក ប៉ុល ពត យកឪពុកគាត់ទៅសម្លាប់ គាត់ថាគាត់អត់មានឈឺចាប់​អីបន្តិចទេ ​និងបានច្រាន​ចោល​ថ្ងៃ៧ មករា​ ដែលបានរំដោះប្រជាជន​ឲ្យរួចផុតពីរបប ប៉ុល ពត នេះទៀត​។​ អញ្ចឹង​ពាក្យដែល កឹម សុខា ជម្រុញ​ឲ្យ​ប្រជាពលរដ្ឋនិយាយថា ដូរ ឬមិន​ដូរនេះ​តើលោកបណ្ឌិត​យល់ឃើញ​យ៉ាងម៉េច​ដែរ​បាទ​?​​
          លោកបណ្ឌិត ឈឹម ផលវរុណ​
          ចម្លើយ​៖ លោក កឹម សុខា ដែលប្រើពាក្យ​ថា ដូរៗ នោះ​ កាលពីឆ្នាំ២០០៨ យើង​ក៏​ឮ​ពាក្យ​នេះ​ដែរ​ តែយើងមិនដឹងថាខ្លឹមសារទាំង​អស់​នៃពាក្យនោះយ៉ាងណាទេ ដោយសារតែ​គាត់​ទើប​តែ​បង្កើត​​គណបក្ស​​ទាំងតក់ក្រហល់​។ មកទល់ពេលនេះ​ ចាប់ពីបោះឆ្នោត​មក គឺមានរយះ​ពេល​ជាង​៣ឆ្នាំ​​ហើយ លោកកឹម សុខា នៅតែនិយាយដដែលៗថា ដូរៗ ខុសពេល ខុសវេលា​ទៅទៀត​។ ការបក​ស្រាយ​​របស់គាត់ គឺកាន់តែធ្វើឲ្យ​យើងមើល​ឃើញកាន់តែច្បាស់​ថា​មានចំណុចសំខាន់២ ដែល​​​​គាត់ចង់ដូរទៅណា​​។ ទី១ គឺគាត់កំពុងបញ្ឆេះកំហឹងវណ្ណៈឲ្យ​ប្រជាពលរដ្ឋ​ដែលមាន​ជីវភាព​រស់​នៅ​​ ខុសៗគ្នា​ គឺរវាងអ្នកមាន និងអ្នកក្រ​ មានទំនាស់គ្នា ជាពិសេសគាត់រុញឲ្យអ្នក​ក្រខឹង​នឹង​អ្នកមាន ហើយ​​យកអ្នកមានជាសត្រូវ​។ ចំណុចនេះគឺគាត់ចង់ដូរឲ្យដូចទៅនឹង ប៉ុល ពត ហើយ គឺ ប៉ុល ពត ចង់ដូរ​​សង្គមរបៀបហ្នឹ​ង​ឲ្យមានភាពស្មើគ្នាដាច់ខាត ដោយគ្មានអ្នកមាន និងគ្មានអ្នកក្រ​​​។ ទី២​ គាត់​កំពុ​ង​​​បញ្ឆេះកំហឹង​ជាតិនិយមជ្រុល​ ហួសហេតុធ្វើជាសត្រូវជាមួយប្រទេសជិតខាង​ ជាពិសេស​ជាមួយ​ប្រទេស​វៀតណាម ដោយគាត់ទៅ​យក​​រឿងអតីតកាល ប្រវត្តិសាស្ត្រយូរលង់​មកដុតកំហឹង និង​បញ្ឆេះ​កំហឹង​។ ចំណុចនេះគឺដូចគ្នាទៅនឹងនយោបាយរបស់ ប៉ុល ពត ជាមួយវៀតណាមដែរ​។​​អញ្ចឹង​យើង​មើលឃើញថាលោក កឹម សុខា គាត់ចង់ឲ្យ​ដូរដូចទៅនឹង ប៉ុល ពត ដើម្បី​ក្លាយជាសត្រូវ ជា​មួយ​​ប្រទេស​ជិតខាង ជាពិសេសជាមួយនឹងប្រទេសវៀតណាម​។ មូលហេតុដែល​យើង​ហ៊ាន​និយាយ​ដូច្នេះ​ គឺគាត់យកប្រវត្តិសាស្ត្រ ដែលសម្រាប់​ប្រជាពលរដ្ឋ​យើងសព្វថ្ងៃ​នេះ​គ្មាន​នរណាមួយ​បាន​ធ្វើ​ខុស​​ចំពោះ ​ប្រវត្តិសាស្ត្រ​ ដែលមានតាំងពីយូរណាស់មកហើយ រវាងរាជានិយមនៅកម្ពុជា ក៏​ដូចជា​រាជា​និយម​នៅប្រទេស​វៀតណាម​ និងប្រទេសដ៏ទៃទៀតដែលមានទំនាស់​ប្រវត្តិសាស្ត្រ​ដណ្តើម​ដី​គ្នា​នោះទេ​។ រឿងប្រវត្តិសាស្ត្រទាំងនេះរឿងអីដែលលោក កឹម សុខា យក​មក​ទម្លាក់​កំហុស​មក​​លើ​គណបក្ស​​ប្រជាជន​កម្ពុជា​ទៅវិញ​ ដោយចេះតែបំភ្លៃរឿងទៅជារឿង​ដីសម្បទាន​ រឿងបោះ​បង្គោល​ឯណាទៅវិញ។​ ចំណុចនេះគឺគាត់ចង់បញ្ឆេះកំហឹងប្រជាពលរដ្ឋឲ្យដូច ប៉ុល ពត​ ដោយទៅ​ធ្វើ​សង្គ្រាម​រាំងជល់​​ជាមួយប្រទេស​ជិតខាង​តទៅទៀត​ហើយ​។
បច្ចុប្បន្នលោក កឹម សុខា មិនបានឈរលើទស្សនៈនៃវប្បធម៌​ប្រជាធិបតេយ្យ​ ក្នុង​ការ​ប្រកួត​ប្រជែង​គោលគំនិត​​ គឺការដូរ​របៀប​គ្រប់គ្រងប្រទេស​ ក្នុងន័យ​ប្រកួត​ប្រជែង​គ្នា​តាមរយះ​ការបោះឆ្នោត​នៅរៀង​​រាល់៥ឆ្នាំ​ម្តង​ នោះទេ​ គឺគាត់ចង់ដូរ​ដោយ​​ប្រើគោលនយោបាយអចិន្ត្រៃយ៍ បានន័យថា​ គាត់​ចង់​លើកពីរឿងកម្ពុជាក្រោម រឿងបុរេប្រវត្តិ​ជាមួយវៀតណាម​ ដែល​ឈានចូលតាមគន្លងរបស់ ប៉ុល ពត​ ​​​​​​​​ទៅវិញ​។ ម្យ៉ាងទៀតគាត់បានបញ្ឆេះ​កំហឹងវណ្ណៈ ក្នុងស្រទាប់ប្រជាជន​ ។ល។ ចំណុចនេះ​ហើយ​​សូម​​ឲ្យប្រជាពលរដ្ឋមើលឲ្យច្បាស់ កុំចេះតែដូរៗតាម កឹម សុខា​ និងបន​នយោបាយ​របស់​គាត់​នោះ​ គឺវានឹងដូច​គ្នាទៅនឹងប្រជាធិបតេយ្យជំនាន់ ប៉ុល ពត ហើយ​។​
រឿងដ៏ទៃទៀតដែលអាចបញ្ជាក់ពីលក្ខណៈរបស់កឹម សុខា ថាដូចគ្នា​ទៅនឹង ប៉ុល ពត សម័យ​​ថ្មី​​នោះ​​គឺគាត់បានសន្យា​ជាមួយ​ប្រជាពលរដ្ឋថា បើគាត់ឈ្នះឆ្នោត​ គាត់នឹង​បែងចែក​ប្រជា​ពលរដ្ឋ​ ប៉ុន្មានលានគ្រួសារ​ឲ្យ​ធ្វើកសិកម្ម ប៉ុន្មាន​លានជាមន្ត្រីរាជការ ឬមួយផ្នែក​ជាកម្មករ​ជាដើម។ ចំពោះ​​បញ្ហានេះ សូម្បីតែប្រមុខរដ្ឋាភិបាល សម្តេច​អគ្គមហា​សេនាបតី ក៏លោក​បានមានប្រសាស៍ដែរ ថា​លោក​មិនអាចធ្វើអញ្ចឹងបានទេ​ ពីព្រោះ​វាជា​ការ​រំលោភ​ទៅ​លើ​ការ​សម្រេច​ចិត្ត​របស់​ប្រជាពលរដ្ឋ​។​
លោកសត្យា រក្ស
សំណួរ៖ ចំណុចមួយទៀតខ្ញុំចង់ឲ្យលោកបណ្ឌិតបំភ្លឺ​ គឺនៅពេលដែលដំណើរ​ការ​នៃ​ការ​បោះឆ្នោត​​​​ឈាន​ជិត​ចូល​មកដល់​ លោក កឹម សុខា បានបង្ហាញនូវភាពស្លន់ស្លោរខុសពីធម្មតា​។ ពេល​ខ្លះ​គាត់ស្រមើស្រមៃដល់ការចងសម្ព័ន្ធភាពជាមួយ សម រង្ស៊ី​ ។ តែពេលខ្លះ​គាត់ជេរ​ប្រមាថ​ពី​ជំហរ​​មិនព្រមបង្រួបបង្រួមរបស់សម រង្ស៊ី​។ ជួនកាលគាត់បែរ​ជាមក​ខឹង​ប្រជាពលរដ្ឋ​ដែល​មិនព្រម​បោះឆ្នោត​​​ឲ្យគាត់​​។ រហូតដល់ចំណុចខ្លះគាត់ថា ការដែលគាត់​មិនទទួលបានជោគជ័យ មិនបាន​ធ្វើ​ជា​​នាយករដ្ឋមន្ត្រី​ គឺដោយសារតែគណបក្សប្រជាជនលួចសន្លឹកឆ្នោត​។​ជុំ​វិញ​ភាពស្លន់ស្លោរ​របស់ កឹម​ សុខា នេះ​តើលោកបណ្ឌិត​មើលឃើញសញ្ញាយ៉ាងណាដែរទៅនៅក្នុងគណបក្សកឹម សុខា នេះ​?​
លោកបណ្ឌិតឈឹម ផលវរុណ​
ចម្លើយ៖ រឿងនេះយើងអាចធ្វើការពិចារណាទាំងអស់គ្នា។ អ្វីដែលលោក កឹម សុខា បាន​ធ្វើ​សព្វថ្ងៃនេះគឺមាន​ភាពមិន​ប្រក្រតីហើយ​ ពីព្រោះធម្មតា​ថ្វីត្បិតតែ​យើង​មានសេរីភាព​នៃការ​បញ្ចេញ​មតិ មានសេរីភាពធ្វើនយោបាយ​ក៏ពិតមែន ប៉ុន្តែ​​​ ​​​ការប្រើសេរីភាពរបស់យើងតែកាលណាមិនធម្មតា​គឺ​វា​មិនស្រួលហើយ​។​ បើយើងមើល​ទៅ​ឃើញ​ថា​ជីវិត​នយោបាយ​​​របស់លោក កឹម សុខា គឺមិនអាច​រស់​បាន​យូរអង្វែង​ទេ ។ បញ្ហា​របស់លោក កឹម សុខា គឺមានតាំង​ពីពេលដែលគាត់​ ឃោសនា​តាំង​ពី​ឆ្នាំ២០០៨ គឺវាមិនបានដូចចិត្តគាត់​ គឺគាត់ចាប់ផ្តើមចលាចល​ ដូចជាគាត់ថា​​ គាត់ជាអ្នក​ប្រឆាំង​បរទេស​ឈ្លានពាន ប្រឆាំង​នេះ ប្រឆាំងនោះ តែទីបំផុតសូម្បី​តែប្អូន​ប្រុសរបស់​គាត់​ដែលធ្វើ​នយោបាយ​​ជាមួយគ្នា​​ ក៏មិនអាចនៅជាមួយលោក កឹម សុខាកើតដែរ​។​ ទោះបីជា​ពេលវេលា​នៃការ​បោះឆ្នោត​សកលឆ្នាំ​២០១៣ នៅសល់២ឆ្នាំទៀតក៏ដោយ​ តែលោក កឹម សុខា ចាប់ផ្តើម​ចលាចល​តាំងពី​ពេលនេះរួចទៅហើយ​។ រដ្ឋាភិបាល​ក៏ពុំបាន​គៀបសង្កត់​ដែរ​ ទោះបីជាគាត់​ទៅប្រើ​វេទិកា​របស់​គាត់​​ជេរគេផ្អើលភូមិក៏ដោយ​។ យូរៗម្តង គឺគេទាមទារ​ឲ្យគាត់មានការគោរពចំពោះអាជ្ញាធរដែនដី​ ប៉ុន្តែ​គាត់បែរជាទៅបំប៉ោងសម្លេងបង្ខូចទៅវិញ​។​ជាក់ស្តែង​នៅពេលដែល​លោក កឹម សុខា ទៅ​ធ្វើ​វេទិកា​នៅទីណា​ គឺគាត់តែងតែ​ដាក់បន្ទុកទៅលើអាជ្ញាធរដែនដី​ ដោយចោទ ពេល​ដែល​អាជ្ញាធរ​ដែនដី​មិនហ៊ានមកជិត គាត់ថា​អាជ្ញាធរមិនទទួលខុសត្រូវចំពោះសុវត្ថិភាពរបស់គាត់​។ ផ្ទុយទៅវិញ​នៅពេល​ដែល​អាជ្ញាធរ​​ដែន​ដី​​​ចូលរួម​ កឹម សុខា ថាមេឃុំ ឬប៉ូលីសនោះមក​​ស៊ើបការពីគាត់។ តើ​អាជ្ញាធរ​ដែនដីត្រូវ​សម្រេចចិត្ត​យ៉ាង​ម៉េច​នៅពេលឃើញ កឹម សុខា​ មកធ្វើវេទិកា នេះជាចំណុច​ដែល​​ពិបាក​​​មែនទែន​​។​ចំណុចដែលមិន​ធម្មតារបស់លោក​កឹម សុខា គឺគាត់កំពុង​តែ​មាន​បញ្ហា​ផ្ទៃក្នុង​បក្ស​។ ខ្ញុំធ្វើ​ការ​វិភាគនេះដោយផ្អែកទៅលើវិទ្យាសាស្ត្រនយោបាយ​។ ជាធម្មតាលោកកឹម សុខា គាត់​មាន​គណបក្ស​មួយ​ដែល​​មាន​ស្ថាបនិកពីដំបូងចេញអស់​។​ អ្នកថ្មី​ដែលទើបតែ​ចូលមក​គឺគ្មាន​អតីតភាព​​ក្នុង​ការ​បង្កើតគណបក្សទេ​។ ម្យ៉ាង​ទៀត​ កាលពីឆ្នាំ២០០៨ គាត់បានធ្វើបញ្ជី​បេក្ខជន​ឈរឈ្មោះ​គណបក្ស​តាម​មណ្ឌល​ខេត្ត​ក្រុង​ទៅ​លក់​ឲ្យ ​ខ្មែរ​នៅក្រៅប្រទេស​ ជាពិសេស​ខ្មែរ​នៅ​អាមេរិក និងខ្មែរ​នៅ​បារាំង ដែល​គ្នាអត់​ទទួលបានព័ត៌មានពិត​។ ឧទាហរណ៍ បើឈរ​នៅ​មណ្ឌល​ភ្នំពេញ ឬខេត្ត​ក្នុង​លំដាប់​លេខ​១​គឺលក់ក្នុងតម្លៃ​ពី៥ម៉ឺន ទៅ៨ម៉ឺន​ដុល្លារ​។ អញ្ចឹង​ពេលនេះ​គេដឹង​រឿង​នេះអស់​ទៅ​ហើយ​ ដូច្នេះគេមិនមកទិញទំ​និញក្លែងក្លាយរបស់គាត់ទៀតទេ​។ ឥឡូវ​ពេលនេះ​គាត់​កំពុងតែ​ដើរ​លក់​នូវទំនិញក្លែងក្លាយទៅឲ្យអ្នកដែលនៅអាមេរិក និងបារាំង​ផ្សេងទៀត​ដែល​មិន​ទាន់​​​បានសាក​ទំនិញ​ក្លែងក្លាយរបស់គាត់។ អ្នកដែលទិញ​ពីមុន គឺចាញ់បោក​គាត់​រហូត​ដល់អ្នក​ខ្លះ​លែងលះ​ប្តី​ប្រពន្ធ​​។ លុយដែលពួកគេចាញ់បោកនោះបានធ្វើឲ្យលោក កឹម សុខា និងប្រពន្ធ​កូន​រស់​នៅ​យ៉ាង​សុខ​ស្រួល មានរហូត​ដល់កូន​២នាក់​រៀននៅអាមេរិក​។ ចំណែក​ខ្មែរដែល​ចូល​លុយ​ជា​មួយ​លោក កឹម សុខា បែរជាអត់មានលុយឲ្យកូនទៅរៀនទៅវិញ​។​ ហើយពេលថ្មីៗនេះលោក កឹម សុខា អាច​ទិញ​​​ខុនដូរឲ្យកូននៅអាមេរិកទៀត​។​ម្យ៉ាងទៀត​មានព័ត៌មាន​ថាអ្នកដែល​ ចាញ់បោកលោក កឹម សុខា​​​នៅអាមេរិក​​បានត្រៀមរៀបចំសំណុំឯកសារដាក់​ ពាក្យបណ្តឹងមកតុលាការកម្ពុជា​។ ​នេះជា​ចំណុច​​​​​​មួយ​ប្រហែល​ជាយើងនឹងបាន​ ឃើញនូវរឿងនេះជាក់ច្បាស់នៅពេលខាងមុខនេះ​​។ ចំណុច​ទាំងនេះ​​ហើយ​ដែល​ធ្វើឲ្យលោក កឹម សុខា ហាក់ដូចជាស្លន់ស្លោរ​ខ្លាំង​។​​ ​​​​អញ្ចឹងនៅពេលដែលលោក កឹម សុខា ចាយវាយ​ថវិការមិនស្មោះ​ត្រង់ ធ្វើឲ្យគេលែងទុកចិត្ត​ចុងក្រោយ ប្រហែល​ដូចជា​ខ្ញុំទាយ​ទុក​អញ្ចឹង គឺ​ជោគវាសនារបស់លោក កឹម សុខា នឹង​ទៅដល់ផ្លូវទាល់ច្រក​មួយ គឺផ្លូវ​សុំ​លន់តួ​ក្នុង​ការ​លើក​លែង​ទោសនូវអ្វីដែលខ្លួនបានធ្វើខុស​ចំពោះ​ ថ្នាក់ដឹកនាំ​គណ​បក្ស​ប្រជាជន​កម្ពុជា​ និងសុំរស់ ឬ​ក៏​​ងាក​ទៅបោកប្រាស់គណបក្ស​ សម រង្ស៊ី ដើម្បីបន្តមហិច្ឆតារបស់ខ្លួន​តទៅ​ទៀត​៕​​
សម្រង់ព័ត៌មាន៖ លោក នូ សាវុធឌី​​​​

ដំណើរ​ទស្សន​កិច្ច​របស់​ក្រុម​អ្នក​ជំនាញ​ការ​អន្តរជាតិ​ថ្នាក់​កំពូល​ផ្នែក​អភិរក្ស ទៅកាន់ប្រាសាទ​ព្រះវិហារ



          តាមសំណើរ​របស់ ឯក​ឧត្តម​បណ្ឌិត​ សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋ​មន្រ្តី​ទទួល​បន្ទុក​ទីស្តីការ​គណៈ​រដ្ឋ​មន្រ្តី អ្នកជំនាញការ​អន្តរជាតិថ្នាក់កំពូល​ផ្នែក​អភិរក្សមួយ​ក្រុម​ក្នុង​ចំណោម​ប្រតិភូ​អន្តរជាតិ​ ដែល​បាន​ចូលរួម​​ក្នុង​កិច្ច​ប្រជុំ​លើក​ទី​១៨ នៃ​គណៈ​កម្មា​ធិការ​​សម្រប​សម្រួល​អន្តរជាតិ​អង្គរ​(ICC-Angkor) នា​ទីក្រុង​សៀម​រាប​កាល​ពី​ថ្ងៃ​ទី​១៣ ខែ ធ្នូ ឆ្នាំ ២០១១ បានអញ្ជើញទៅធ្វើ​ទស្សនកិច្ច​នៅតំបន់ប្រាសាទព្រះវិហារ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១១  ដើម្បីធ្វើការ​ពិនិត្យ​ និង​​វាយតម្លៃ​ការអំពី​ខូចខាត​​ទៅ​លើប្រាសាទ ដោយសារ​ការ​ប៉ះទង្គិច​ដោយ​កម្លាំង​ប្រដាប់​អាវុធ​​​នានៅខែកុម្ភៈ ឆ្នាំ២០១១ ​កន្លងមក និងផ្តល់​អនុសាសន៍អំពីកិច្ចការដែលត្រូវធ្វើដើម្បីអភិរក្សប្រាសាទសមាស​ភាព​​​គណៈប្រតិភូ រួមមានអ្នកជំនាញ​ការ​ពិសេស និង​តំណាង​អង្គការ​យូណេស្កូ​ប្រចាំកម្ពុជា ១១រូប អម​ដំណើរដោយមន្រ្តីរាជរដ្ឋាភិបាល​កម្ពុជា មកពីទីស្តីការគណៈរដ្ឋមន្រ្តី និងអាជ្ញាធរ​ជាតិ​ព្រះវិហារ​ចំនួន ១១រូប។
            នៅក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តម សួស យ៉ារ៉ា អនុប្រធាន​ប្រចាំការក្រុម​ការងារ​ពិសេស​ថ្នាក់ជាតិ​តំបន់​ព្រះវិហារ បាន​ធ្វើបទបង្ហាញ​ជូនគណៈប្រតិភូ ដែល​មានខ្លឹមសារ​សំខាន់ៗ​ជាអាទិ៍ថា
- សភាពការណ៍​សន្តិសុខមាន​សភាពស្ងប់ស្ងាត់​នៅតំបន់​ប្រាសាទព្រះវិហារ
- ការសាងសង់​ផ្លូវ​សុវត្ថិភាពឡើង​ទៅកាន់​ប្រាសាទ​ព្រះវិហារ​ពី​ខាងកម្ពុជាជិត​រួចរាល់​ហើយ
- ភាគីកម្ពុជា​បានផ្លាស់​កម្លាំង​យោធារបស់​ខ្លួនចេញពី​តំបន់ប្រាសាទ​ព្រះវិហារ ដោយបាន​ដាក់​ជំនួសវិញនូវ​នគរ​បាលទេសចរណ៍ និង​ឆ្មាំប្រាសាទ។
          បន្ទាប់ពីបាន​ស្តាប់បទបង្ហាញ​អំពីសភាព​ការណ៍​ទូទៅនៅតំបន់​ប្រាសាទ​ព្រះវិហារ អ្នក ជំនាញ​ការ​អន្តរជាតិបានអញ្ជើញ​ទៅទស្សនា​ប្រាសាទ​ព្រះវិហារ និងពិនិត្យ​មើល​កន្លែង​ដែលទទួល​រងការ​ខូចខាត​ដោយ​សារ​គ្រាប់​កាំភ្លើង​នៅគោបុរៈទី១ ទី២ ទី៣ ទី៤ និងទី៥ ដែល​នៅ​ទីតាំងខ្លះ អ្នកជំនាញ​ការអន្តរជាតិ​បានឃើញ​ថា ថ្មប្រាសាទ​បានពុកផុយ​ដូចជាម្សៅ​ទៅហើយ។ ការ​ខូចខាត​មិន​ត្រឹមតែកើត​មាននៅលើ​ផ្ទៃថ្មខាង​ក្រៅប៉ុណ្ណោះ​ទេ ប៉ុន្តែធ្ងន់ធ្ងរ​ជាងនេះ​ទៅទៀត គ្រាប់កាំ​ភ្លើង បាន​ធ្វើឱ្យផ្នែក​ខាងក្នុងនៃ​ថ្មប្រាសាទ​មានសភាព​ប្រេះស្រាំ ។
          អ្នកជំនាការ​អន្តរជាតិ ក៏បាន​ឃើញ​រណ្តៅគ្រាប់​កាំភ្លើងធំ ដែល​បានធ្វើ​ឱ្យរញ្ជួយ​ដល់តួ​ប្រាសាទ​ និង​ធ្វើឱ្យគ្រឹះប្រាសាទចុះខ្សោយ ផងដែរ។
          នៅក្នុងពេល​ធ្វើទស្សនកិច្ច​នោះ លោក​សាស្រ្តាចារ្យ Azedine Beschaouch លេខា​ធិការ​អចិន្រ្តៃយ៍​វិទ្យាសាស្រ្ត​នៃ ICC និងបច្ចុប្បន្នជា​រដ្ឋមន្រ្តី​ក្រសួងវប្បធម៌​នៃប្រទេស​ទុយណេស៊ី បានមាន​ប្រសាសន៍​ថា
            “ថ្ងៃនេះ អ្នកជំនាញ​ការបាន​មកពិនិត្យ​ស្ថានភាពជាក់​ស្តែងនៅ​ប្រាសាទ​ព្រះវិហារ និង​ផ្តល់​អនុសាសន៍។ សម្រាប់​យើងខ្ញុំ វាចាំ​បាច់ត្រូវ​អភិរក្ស និងចាត់​វិធានការការ​ពារ​ជា​បន្ទាន់។ បន្ទាប់​មក លោក​សាស្រ្តាចារ្យ​ក៏បាន​អញ្ជីញ លោក​សាស្រ្តាចារ្យ Mounir Bouchenaki អតីត​អគ្គនាយក​មជ្ឈម​ណ្ឌល​អន្តរជាតិ​សម្រាប់ការ​សិក្សា​ ដើម្បី​ការ​អភិរក្សនិង​ការស្តារ​សម្បត្តិវ​ប្បធម៌ (ICCROM) និងជា​បុរាណ​វិទូ មកពី​ប្រទេស​អាល់ហ្សេរី ឱ្យធ្វើ​បទអត្ថាធិប្បាយ​ដែល​មាន​ខ្លឹម​សារ​សំខាន់ៗ​​ដូច​​តទៅ

ជាអកុសល​ប្រាសាទ​នេះ ត្រូវ​បាន​វាយ​ប្រហា​រដោយ​គ្រាប់​កាំភ្លើង​ធំមួយ​ចំនួន​នៅដើម​ឆ្នាំនេះ ហើយ​ជាមួយគ្នា​នេះដែរ អង្គការ​យូណេស្កូ​ក៏បានទទួល​របាយការណ៍​អំពីការ​ខូច​ខាត​នោះផងដែរ។
គំនិត​ផ្តួចផ្តើម​របស់ ឯកឧត្តម ឧបនាយក​រដ្ឋមន្រ្តី សុខ អាន គឺឱ្យ​អ្នកជំនាញ​ការធ្វើ​ដំណើរ​មក​កាន់​ទីនេះ ដើម្បី​ពិនិត្យមើល​ពីទីតាំងជាក់​ស្តែងដែល​ទទួល​រងការ​ខូចខាត។ នេះគឺជា គោល​បំណង​ដ៏សំខាន់ទី​មួយ។ ជានិច្ចកាល នៅពេល​ដែលមាន​ការខូចខាត​បណ្តាល​មកពី​បញ្ហា​សង្រ្គាម ឬវិបត្តិ​ផ្សេងៗ អង្គការ​យូណេស្កូ និងសហគមន៍​អន្តរជាតិ ត្រូវតែមាន​របាយការណ៍​ឯករាជ្យពី​អ្នកជំនាញ​ការ។
ទីពីរ វត្ត​មានរបស់​អ្នកជំនាញការ គឺជាឱកាស​ដ៏សំខាន់​មួយសម្រាប់​ពួក​យើងធ្វើការ​ពិភាក្សា​ជាមួយ​នឹងអ្នក​ជំនាញ​ការកម្ពុជា ដែល​ជាអ្នក​ទទួលខុស​ត្រូវលើ​ប្រាសាទនេះ ដូច​ជា​ឯកឧត្តម ជុច ភឿន (ប្រធាន​អាជ្ញាធរ​ជាតិ​ព្រះ​វិហារ​)និង​អ្នកជំនាញ​ការដទៃ​ទៀត ដែលមាន​វត្ត​មាន​នៅទី​នេះស្រាប់ ដើម្បី​ពិនិត្យ​មើលថា​តើ​គួរចាត់វិធាន​ការ​បន្ទាន់​បែបណា? យើងបាន​ឃើញ​ ថ្ម​ប្រាសាទ​មួយចំនួន​បានរង​នូវការ​ខូចខាត។ ប្រសិន​បើយើង​ទុកការខូច​ខាតនេះ ដោយមិនចាត់​វិធានការ ការ​ខូច​ខាតនេះនឹង​មានសភាព​រឹតតែ​ធ្ងន់ធ្ងរ។ ដូច្នេះ យើងបាន​នាំអ្នកជំនាញការ​មកពី​ប្រទេស​អ៊ីតាលី ចក្រភពអង់គ្លេស ដែលពួកគាត់​យល់ដឹងពីអ្វី​ដែលត្រូវធ្វើ​សម្រាប់​ការអភិរក្សថ្ម​ប្រាសាទ​​។​ ពួកយើងរីក​រាយនឹង​វត្តមាន​របស់​អ្នក​ជំនាញការ​មកពីមន្ទីរ ពិសោធន៍​អភិរក្ស​នៃមហា​វិទ្យាល័យ​ប៉ាឡឺម័រ។ យើង​មានពួក​គេនៅ​ទៅនេះ ដើម្បីផ្តល់នូវ​ដំបូន្មាន និង​យោបល់ដ៏​ល្អដែល​ជា​ប្រយោជន៏​ដល់អ្នក​ជំនាញ​ការ​កម្ពុជា​​ក្នុង​ការអភិរក្ស​ថ្មប្រាសាទ។ ដូចនេះខ្ញុំគិត​ថា ដំណើរ​ទស្សនកិច្ច​នេះនឹងមាន​ផល​ប្រយោជន៍​​ក្នុងការ​អភិរក្ស​ថ្មប្រាសាទ​ដែល​ទទួល​រងការ​ខូចខាត។
ទីបី ប្រាសាទ​ព្រះវិហារ គឺជាសម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ដ៏សំខាន់​មួយរបស់ប្រទេស កម្ពុជា ហើយពួក​យើងបាន​អញ្ជើញ​ស្ថាបត្យករ និង​វិស្វករសំណង់ ដែល​ធ្លាប់បាន​ឃើញនូវ រចនាបទ​រ​បស់​ប្រាសាទ​ដូចនេះ​ និងធ្លាប់​បានមក​ទស្សនា ប្រាសាទ​នេះផង​ដែរកាលពី​ពេល​មុន។ ខណៈពេល​នេះ​ ពួកយើង​បានឃើញ​ប្រាសាទនេះ ក៏ដូចជា​ប្រាសាទ​ជាច្រើន​ទៀត​ដែល​ត្រូវបានកសាង​ឡើងក្នុង​សម័យចក្រ​ភពខ្មែរ ត្រូវការ​ការអ​ភិរ​ក្ស និង​ការធ្វើឲ្យរឹង​មាំ​ឡើង​វិញ។ គោលបំណង​ទីបី​នៃបេសកកម្ម​នេះ គឺដើម្បី​​ផ្តល់​នូវយោបល់​ដល់​អាជ្ញាធរ និង​ស្ថាប័ន​ពាក់ព័ន្ធ ជាពិសេស ឯកឧត្តម​ឧបនាយក​រដ្ឋមន្ត្រី អំពីការងារ​ដែល​ត្រូវធ្វើក្នុង​ពេល​អនាគត ​ដែល​មិនមែន​ជាបញ្ហា​ដែលកើត​ឡើង​ពីសង្រ្គាម​នាដើម​ឆ្នាំនេះទេ ប៉ុន្តែវាជា​បច្ច័យ​នៃពេល​វេលា។​ ពួកយើង​ក៏បានអញ្ជើញ​អ្នកជំនាញ​ការ​ខាងចារិកសាស្ត្រ និង​បុរាណ​វិទូ​ផងដែរ។ ដូច្នេះ​ហើយ យើងគួរ​ប្រមូល​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ប្រាសាទ​ឲ្យ​បាន​ច្រើនក្នុង​អំឡុង​ពេល​នៃ​ដំណើរ​ទស្សន​កិច្ចនេះ ។​
យោង​​តាមរបាយការណ៍​របស់អាជ្ញាធរ​ជាតិ​ព្រះវិហារ នៅក្នុង​ខែវិច្ឆិកា ឆ្នាំ២០១១ កន្លង​ទៅ​នេះ​បាន​​ឲ្យ​ដឹង​ថា មានភ្ញៀវ​ទេសចរ​ចំនួន​ប្រហែល​​៦០០០​នាក់​បានទៅ​ទស្សនា​ប្រាសាទព្រះវិហារ ក្នុង​​នោះ​៦០០នាក់​ជាភ្ញៀវទេស​ចរបរទេស។ ក្រុមអ្នក​ជំនាញ​ការ​អន្តរជាតិ​ក៏បានជួប​ជាមួយ​ភ្ញៀវ​ទេសចរ​អង់គ្លេស និង​ជប៉ុន​នៅលើ​ប្រាសាទ​ផងដែរ។​
              សូម​បញ្ជាក់ថា ថ្លែង​នៅក្នុ​ង​ពិធីបិទ​កិច្ច​ប្រជុំ​លើកទី១៨ នៃ​គណៈកម្មាធិការ​សម្រប​សម្រួល​អន្តរជាតិ​អង្គរ​(ICC-Angkor) ជា​មួយ​នឹង​ការ​កោត​សរសើរ​ចំពោះ​សមិទ្ធផល​ ដែល​ គណៈកម្មាធិការ​សម្រប​សម្រួល​អន្តរជាតិ​អង្គរ​(ICC-Angkor) សម្រេច​បាន​ ហើ​យ​បាន​និង​កំពុង​ដើរ​តួនាទី​ជា​ស្ថាប័ន​គំរូ​នៅក្នុង​ពិភពលោក​ ស្តីពី​ការ​អភិរក្ស​ និង​អភិវឌ្ឍន៍​សម្បត្តិ​បេតិកភណ្ឌ​ឯកឧត្តម​បណ្ឌិត​ សុខ អាន ក៏​បាន​មាន​ប្រសាសន៍​សម្តែង​នូវ​ការ​សង្ឃឹម​ថា នៅ​ពេល​ខាងមុខ គណៈ​កម្មាធិការ​មួយ​ ដែល​មាន​តួនាទី​ដូច​ គណៈកម្មាធិការ​សម្រប​សម្រួល​អន្តរជាតិ​អង្គរ​(ICC-Angkor) នឹង​កើត​ឡើង​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​៕

Civil code serves as legal basis and attracts trade and investment


Cambodia’s Deputy Prime Minister Dr. Sok An said on Wednesday at the ceremony for the coming into effect of the civil code that it will provide the legal basis for harmonising the daily activities of people and also serve social justice.

Dr. Sok An, who is also Minister in Charge of the Office of the Council of Ministers, said that the civil code will also play a key role in improving the investment climate, trade and economic activity in Cambodia.

Cambodia is also looking to establish a commercial court or chamber in the future to resolve  commercial disputes that might occur in the future as the country’s economic development picks up speed, said the Deputy Prime Minister.

“This civil code will improve justice for the people as well as ensuring social development”, the Deputy Prime Minister told the meeting, attended by top government officials along with Minister of Justice Ang Vong Vathana, the Japanese Ambassador and Japanese legal experts and students.

H.E. Dr. Sok An regarded the launching of the civil code today as “a milestone in the judicial system of the Kingdom”.

“It is another milestone in building a legal framework for the Kingdom of Cambodia, which shows the good will of the Royal Government in building and strengthening the rule of law under the wise leadership of Samdech Akka Moha Sena Padei Techo Hun Sen, Prime Minister of the Kingdom of Cambodia.”

The Deputy Prime Minister thanked and highly appreciated the efforts of the leader of the Ministry of Justice, legal experts and other institutions involved in drafting the civil code in cooperation with the Japan International Cooperation Agency.
The civil code consists of 1305 articles.