Wednesday, January 19, 2011

កម្ពុជានឹងបើកសាវនការជនជាតិថៃ៧នាក់ នៅដើមខែក្រោយ

ភ្នំពេញៈថៃទាំង៧នាក់ដែលកម្ពុជា បានចាប់ខ្លួនពីបទឆ្លងចូលក្នុងទឹកដីកម្ពុជា ដោយច្បាប់នឹងឡើងសវនកានៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១១ នៅវេលាម៉ោង ៧ នឹង ៣០នាទីព្រឹកក្រោយនេះហើយ។
លោក Prasas Prasasvinitchai ឯកអគ្គរាជទូតថៃប្រចាំនៅ ក្នុងប្រទេសកម្ពុជា បានមានប្រសាសន៍ថាលោកកំពុងធ្វើ ការប្រឹក្សាជាមួយជនជាតិថៃ ៦រូប ដែល តុលាការកម្ពុជា បានអនុញ្ញាត្តអោយក្រៅឃុំ និងស្នាក់នៅក្នុងស្ថានទូតថៃប្រចាំ នៅក្នុងប្រទេសកម្ពុជា នូវសេចក្តីតំរូវការរបស់ពួកគេ។
ក្នុងចំណោមថៃទាំង៧នាក់នោះ គឺមានម្នាក់មិនត្រូវបានតុលាការខ្មែរ អនុញ្ញាត្តអោយនៅក្រៅឃុំនោះទេ គឺ មេដឹកនាំថៃអាវលឿង ឈ្មោះ វីរ៉ា ស៊ុំខ្វាមឃីត ដែល តុលាការកម្ពុជា បានធ្វើការចោទពីបទចារកម្ម។
គួរបញ្ជាក់ដែរថាថៃទាំង៧នាក់ ត្រូវអាជ្ញាធរកម្ពុជា បានចាប់ខ្លួន កាលពីថ្ងៃ ទី២៩ ខែធ្នូ ឆ្នាំ២០១០ ដែលបានចូលក្នុងទឹកដីកម្ពុជា ដោយខុសច្បាប់ នៅភូមិ ជោគជ័យ ខេត្តបន្ទាយមានជ័យ៕
ដោយៈ កញ្ញាដាលីន

វេបសាយ ki-media ត្រូវបាន​ក្រសួង​មហាផ្ទៃ បញ្ជា​ឲ្យ​បិទ

ភ្នំពេញ: គេហទំព័រ ki-media ត្រូវបាន​មន្ត្រី​ក្រសួងមហាផ្ទៃ ដាក់​បញ្ជា​ទៅ​កាន់​ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវា​អ៊ិនថឺណេត​ទាំងអស់​នៅ​កម្ពុជា ប្លុក មិនឲ្យ​មើលឃើញ​ទៀតឡើ​យ​។ បញ្ជា​នោះ ត្រូវបាន​ធ្វើឡើង កាលពី​ថ្ងៃ​ទី​១៨​មករា ឆ្នាំ​២០១១​។​ នេះបើតាមបញ្ជាក់របស់អ្នកផ្តល់សេវាអ៊ិនថឺណេត។

​    ​មិនទាន់​អាច​ទាក់ទង​លោក​ឧត្តមសេនីយ៍ឯក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ ជុំវិញ​បទបញ្ជា​ឲ្យ​បិទ​រាំងខ្ទប់​ចំពោះ​គេហទំព័រ ki-media នៅឡើយ​ទេ នា​រសៀល​ថ្ងៃ​ពុធ ទី​១៩​មករា ឆ្នាំ​២០១១​។​
​    ​ក៏​ប៉ុន្តែ​អ្នក​ផ្តល់​ព័ត៌មាន របស់​ក្រុមហ៊ុន​សេវា​អ៊ិនថឺណេត EZECOM បានឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១៩​មករា​ថា ក្រសួងមហាផ្ទៃ បាន​ប្រាប់​មក​ខាង​ក្រុមហ៊ុន ឲ្យ​បិទ​ចំពោះ​រាល់​គេហទំព័រ​អ៊ិនថឺណេត​ទាំងឡាយណា ដែល​មាន​អាស័យដ្ឋាន blogspot​។ ក្នុងនោះ ក៏​មាន​វេបសាយ ki-media ផងដែរ​។​
​    ​សូម​រម្លឹកថា គេហទំព័រ ki-media បាន​ធ្វើ​ការរិះគន់ និង​ប្រមាថ​ឥត​សំចៃ ដល់​ប្រមុខ​ថ្នាក់ដឹកនាំ​ជាតិ ដោយ​ប្រើ​ពាក្យ ក្បត់ជាតិ លើ​សំណុំរឿង​ព្រំដែន​កម្ពុជា​-​វៀតណាម​។ 
​    ​កាលពី​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០១០ តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ផ្តន្ទាទោស​បុគ្គលិក កម្មវិធី​ស្បៀងអាហារ​ពិភពលោក WFP លោក សេង គុណ​ការ អាយុ ៤០ ឆ្នាំ ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន ៦ ខែ និង​ពិន័យ​ជា​ប្រាក់ ១ លាន​រៀល ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ ដែល​មានចែង និង​ផ្តន្ទាទោស តាម​មាត្រា ៤៩៥ នៃ​ក្រម​ព្រហ្មទណ្ឌ​ថ្មី​។ ការផ្តន្ទាទោស​ដូច្នេះ ដោយសារ​តែ​បុគ្គលិក​របស់​អង្គការសហប្រជាជាតិ WFP បាន​បោះពុម្ព​គេហទំព័រ ki-media ដែល​មាន​និន្នាការ​ប្រឆាំង​រដ្ឋាភិបាល​៕​

ដោយ : លីហូវ CEN

បទវិចារណកថា៖សមិទ្ធ​ផល​របស់​កម្ពុជាជុំវិញ​ការចាប់​ខ្លួន​ជន​ជាតិ​ថៃ​៧​នាក់​

          ជន​ជាតិ​ថៃ​៧នាក់​ដែល​ត្រូវ​បានចាប់​ខ្លួន​ដោយ​​សមត្ថកិច្ច​កម្ពុជាកាលពី​ថ្ងៃ​ទី​២៩ ខែធ្នូឆ្នាំ​២០១០ និង ​ការ​អនុវត្ត​យ៉ាង​ត្រឹម​ត្រូវ​តាម​ដំ​ណើរការ និង​​និតិវិធី​របស់​តុលាការកម្ពុជាទៅលើ​ជន​ជាតិ​ថៃ​ទាំង​នោះ និង​ការ​ខិត​ខំបញ្ចៀសនូវ​ការ​ប្រឈម​មុខដាក់​គ្នា គឺ ​បាន​នាំ​ឲ្យ​ប្រទេស​ទាំង​ពីរ កម្ពុជា‑ថៃ ស្ថិត​ក្នុង​ក្រសែ​ភ្នែក​នៃមហាជន ជាតិ​ និង​អន្តរជាតិ ​ពី​ការ​​រក្សា​បាន​​​នូវ​ទំ​នាក់​ទំនង​ល្អ ការធានាបាន​នូវ​និរន្ត​រភាព​​​ធុរៈ​កិច្ច​នៅ​តាម​តំ​បន់​ព្រំ​ដែន ជាពិសេស គឺសមិទ្ធ​ផល​ជាច្រើន​ដែល​ជា​ជោគ​ជ័យ​របស់​កម្ពុជា ត្រូវ​បាន​​ស្តែងចេញតាម​​​របៀប​​ដោះ​​ស្រាយបញ្ហា​ដោយ​សន្តិ​វិធី និង​តាម​អំ​ណាច​យុត្តាធិការ​នៃ​ច្បាប់ ​។
ជនជាតិ​ថៃ​ទាំង​៧នាក់​ ដែល​​មាន​ទាំង​អ្នក​តំ​ណាង​រាស្ត្រទី​ក្រុង​បាង​កកម្នាក់​ផង​ ត្រូវ ​​បាន​ចោទ​ប្រកាន់​​​ពី​បទ​ឆ្លង​ដែន​ខុសច្បាប់​ បទ​ចោទ​ចូល​ទីលាន​យោធាកម្ពុជាក្នុង​បំ​ណង​ទុច្ច​រិត​ និងបទ​ចោទ​​ប្រកាន់​​បន្ថែម​ថ្មី​មួយ​ទៀត​​ទៅ​លើ​ជន​ជាតិ​ថៃ​២នាក់ក្នុង​ចំ​ ណោម​នោះ ​គឺ​លោក វី​រៈ​ ស៊ុម​ក្វាម​ឃីត​ និង​នាង​​រ៉ា​ទ្រី ភិផាត់​ថៈណាផៃ​ប៊ូន​ ពី​បទប៉ុនប៉ងប្រមូល​ព័ត៌មាន ដែល​នាំឲ្យ​អន្តរាយ​ដល់កិច្ច​ការ​ការ​ពារជាតិឬហៅ​ថា​បទ​ល្មើសចារកម្ម​ គឺ​បាន​បង្ហាញពី​ភាព​រឹង​មាំ​នៃ​សំ​ណាញ់​ច្បាប់របស់​​តុលាការ​​​​កម្ពុជា ក្នុង​ចំ​ណាត់​ការដ៏​មាន​ប្រសិទ្ធិ​ភាព​ ​បញ្ចៀសបាន​នូវ​រការ​​ប្រឈម​មុខដាក់​គ្នា​ដ៏​គ្រោះ​ថ្នាក់​​ក្រៅ​ប្រព័ន្ធ​ ច្បាប់ ឬអាច​ចាត់​ទុក​ថាជាស្មារតី​នៃ​ការ​ទទួល​ខុសត្រូវ​ក្នុង​កំ​រិត​ខ្ពស់​បំ​ ផុតរបស់​ប្រមុខ​ដឹក​នាំ នៃ​​​រាជ​រដ្ឋាភិបា​ល​កម្ពុជា​ ដើម្បី​រក្សាបាន​នូវ​សន្តិ​សុខ ស្ថិរភាព​នៅ​តាមតំ​បន់​ព្រំ​ដែន និង​កិច្ចសហប្រតិបត្តិ​ការគ្នាដ៏ល្អរវាង​​ប្រទេស​ទាំង​ពីរ កម្ពុជា‑ ថៃ​។
ផ្តើម​ចេញ​ពី​សមាណ​ចិត្ត និង​ដំ​ណោះស្រាយ​នៃ​ការយោគ​យល់ ពុំ​មាន​​​វប្បធម៌សង​សឹក​ ក្រោម​ការ​ដឹក​នាំប្រកប​ដោយ​គតិបណ្ឌិត​​របស់​​សម្តេច​តេជោ ហ៊ុន សែន បាន​ពញាក់​អារម្មណ៏ និង​ការ​ប្រែក្លាយ​គំ​និត​ពីភាព​​ចចេះ​រឹង​រូសរបស់​​ថ្នាក់​ដឹក​នាំ​ប្រទេស​ ថៃ នាំ​ឲ្យ​មាន​ការ​​ផ្លាស់​ប្តូរឥរិយាបថ ពី​ការ​ប្រកែក​តវ៉ា​និង​ ការទាម​ទារឲ្យ​ដោះ​លែង​ថៃ​ទាំង​នោះ​ដោយ​ឥត​លក្ខខណ្ឌ មក ​​ជា​ការ​ព្រម​ទទួល​ស្គាល់​ការ​ពិត​ថា​ ថៃ​ទាំង​៧នាក់​នោះ​ ពិត​ជា​បានឆ្លង​ដែនចូល​មក​ក្នុង​ទឹក​ដី​កម្ពុជា​ដោយ​ខុសច្បាប់​មិន​អាច​ ប្រកែក​បាន​ ហើយលោក​នាយក​រដ្ឋមន្ត្រី​ថៃ អាប់​ភី​ស៊ីត វេចាជី​វ៉ាក់ ​ក៏បានសុំ​ឲ្យ​ពួក​គេទាំង​អស់​នោះ​ ត្រូវ​តែ​គោរព​សេចក្តី​សម្រេចរបស់​តុលាការ​​កម្ពុជា ទៀត​ផង​។
ការទម្លាក់ ​ចុះនូវ​គំ​និត​មានៈដោយការ​​ចង់ប្រើ​ឥទ្ធិ​ពលប្រទេស​ខ្លួន​ធំ​ មក​គាប​សង្កត់​​កម្ពុជាដែលជាប្រទេស​តូច​ ត្រូវ​បាន​វាយ​បំ​បាក់​ ដោយ​ការលាត​ត្រដាងនូវភាពជាក់​លាក់នៃទី​តាំង​ពិត​ប្រាកដដែល​ត្រូវ​បានឈ្លាន​ ពានដោយ​ថៃ នៅ​ចំ​នុចភូមិ​ជោគ​ជ័យ ឃុំ​អូបី​ជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយ​មាន​ជ័យ ​ ​ ​តាមរយៈ​រូប​ភាព​វី​ដេអូ​ ដែល​ថត​ដោយ​ជន​ជាតិ​ថៃជាប់​ចោទ​ ហើយ​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ (យូ​ធូប​) ជាសាធារណៈ  គឺបាន​បង្ហាញ​ពី​ចំ​ណាត់​ការ​ប្រកប​ដោយ​ ប្រសិទ្ធភាព និង​ទាន់​ពេល​វេលា ដែល​ជា​ផ្នែក​មួយ​ដ៏​សំ​ខាន់​ក្នុង​កាតព្វ​កិច្ច​ការ​ពារ​ជាតិ​របស់​ រាជរដ្ឋាភិបាល​កម្ពុជា។
​ការចាប់​ខ្លួនជន​ជាតិ​​ថៃទាំង​​៧រូប​​ បាន​ក្លាយ​ទៅ​ជាព្រឹត្តិ​ការណ៍​ប្រវត្តិ​សាស្ត្រដែល​​មិន​ធ្លាប់​មាន​ចំ​ពោះ​ទឹក​ចិត្ត​ពល​រដ្ឋកម្ពុជា  ជាមួយការគាំទ្រនិង ​​​សាទរ​ទៅ​នឹង​ចំ​ណាត់​ការ​របស់​រាជ​រដ្ឋាភិបាល ដោយ​សារតែ​មហា​​ជន​​ទូទៅ​បាន​កត់​សម្គាល់​ឃើញ​ពី​សកម្ម​ភាព​របស់​ជន​ជាតិ​ថៃ ​ទាំង​នោះ​ ធ្លាប់​បាន​​ប្រឆាំងជំ​ទាស់​ទៅ​នឹង​​ការ​ចុះ​ប្រាសាទ​ព្រះ​វិហារ​​ខែ្មរចូល​ ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិ​ភព​លោក និង​ការតវ៉ា​ចង់​បាន​ទឹក​ដី​ខ្មែរជាបន្ត​បន្ទាប់​ ។
​ សកម្ម​ភាពដែលបង្ក​ឡើង​ដោយ​ក្រុម​​ជ្រុល​និយម​អាវ​លឿង​ថៃ​​​ គឺបាន​បង្កប់​ទៅ​ដោយ​ចរិត​នយោ​បា​យ​ និង​​ការ​យក​ការ​សម្ងាត់​ក្នុង​មូល​ដ្ឋាន​យោធា​កម្ពុជា គឺពួក​គេបាន​រំ​លោភយ៉ាង​កំ​រោល​លើ​គោល​ការ​ណ៏​ច្បាប់​អន្តរជាតិ​ ។ ដូច្នេះ​ ការ​អនុវត្ត​វិធាន​ការផ្លូវ​ច្បាប់ជារឿង​​អទិភាពដែល​មិន​អាចខ្វះ​បាន​ ដើម្បីទប់ទល់​នឹង​ ចរិត​ឈ្លាន​ពានមក​លើ​​ទឹកដី​កម្ពុជា​ ដោយឧបាយ​កល​ទុច្ចរិតក្នុង​ផែន​ការ​គិត​ទុក​ជាមុន​នោះ​ ។
សមិទ្ធ ​ផល​ដ៏​ធំ​ធេង​ ដែល​បង្ហាញ​ពី​ភាព​ស្រប​ច្បាប់ទទួល​ស្គាល់​ជា​អន្តរជាតិ​​នៃ​​អធិ​ បតេយ្យព្រំ​ដែន​ដ៏​ច្បាស់​លាស់​​រវាង​កម្ពុជា‑ ថៃ​  និង​ ឯករាជ្យ​ភាព​នៃ​ប្រព័ន្ធ​តុលាការ​កម្ពុជា គឺ​ការព្រម​ទទួល​យក​ការ​ពិត​ ដើម្បី​បញ្ចប់​នូវ​ការ​អះ​អាង​ពី​សំ​ណាក់​ភាគីថៃ​ដែលធ្លាប់តែបាន​លើក​ឡើង​​ ថា​តំ​បន់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ គឺស្ថិត​នៅ​ក្នុង​ប្រទេស​ថៃ​ គឺពួក​គេ​អាច​បញ្ជូន​ភស្តុ​តាង​ទាំង​ឡាយ​ទៅ​តុលាការ​បាន​  ប៉ុន្តែ ​តាម​រយៈកម្ម​វិធី​តុមូល​របស់​ទូរទស្សន៍​ ASTV ថ្ងៃទី១៦ ខែ មករា ឆ្នាំ ២០១១ លោក​នាយក​រដ្ឋមន្ត្រី​ថៃ​​អាប់​​ភី​ស៊ីត​ វេចាជី​វ៉ាក់​  បាន​ទទួល​ស្គាល់​ថា​ « ចំ​ណុចដែល​ជន​ជាតិ​ថៃ​ទាំង​៧​នាក់​ត្រូវ​បាន​ខ្មែរចាប់ខ្លួននោះ​ គឺ​ជាទឹក​ដី​របស់​ខ្មែរ មិន​ចាំ​បាច់​ទៅ​ពិ​សោធអ្វី​ទេ ពី​ព្រោះ​បាន​ទទួល​សេចក្តី​រាយការណ៍គ្រប់​ផ្នែក​ បាន​អះ​អាង​ដូច​គ្នា​ថា​ ជារបស់​ខ្មែរ​ មាន​ទាំង​រូប​វី​ឌី​អូ​ទុក​ជា​ភស្តុ​តាង​ផង​ដែរ ដូច្នេះ​ មាន​ន័យ​ថា​ជន​ជាតិ​ថៃ​ទាំង​៧​នាក់​នោះ​ពិត​ជា​ខុស​ បន្ទាប់​ពី​នេះ​សូម​មហាជន​ថៃទោះជា​អ្នក​ណា​ក៏​ដោយ​ សូម​កុំ​សង្ស័យ​តទៅ​ទៀត​ ប្រយ័ត្ន​ធ្វើ​ឲ្យហេតុ​ការណ៍ច្របូក​ច្របល់ ទន្ទឹម​នឹង​នេះ​សូម​ឲ្យ​រង់​ចាំ​ការកាត់​ទោសរបស់​កម្ពុជាថា តើកាត់​សេចក្តី​ដោយ​វិធី​ណា?​ »​។ នៅថ្ងៃ​ដដែល​នោះ​ដែរ​ទូរទស្សន៍​ ASTV ក៍​បាន​ចាក់​ផ្សាយ​ឡើង​វិញ​នូវ​បទ​សម្ភាសន៍​របស់​លោក ប្រាវីទ វុង​សុវណ្ណ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ថៃ​ ដែល​មានខ្លឹម​សារថា​ « ទី​កន្លែង​ដែល​ចាប់​ខ្លួន​នោះ​ ជា​កន្លែង​របស់​ខ្មែរ​ ខ្មែរ​គេនៅ​តាំង​ពី​យូរ​មក​ហើយ​ តាំង​ពី​ឆ្នាំ​១៩៧៧ ទី​នោះ​ជា​កន្លែង​ដែល​កំ​ណត់​ថា​ ជា​របស់​កម្ពុជា។ ក្រោយ​ពីពិនិត្យ​ម្តង​ទៀត​នៅ​ឆ្នាំ ២០០៦ ក៏​ជា​ផ្នែក​មួយដែរ​ ដែល​មាន​បង្គោល​ព្រំដែន​ ហើយ​ថៃ​យើង​ក៏​ទទួល​ស្គាល់​ថា​ ត្រង់​នោះ​ ជា​របស់​កម្ពុជា»។
​            ប​ទ​បង្ហាញ​ខាង​លើ​នេះ​  គឺ​បាន​កើត​មាន​ឡើងក្រោយ​ពេល​ដែលថ្នាក់​ដឹក​នាំ​ថៃ​ជាបន្ត​បន្ទាប់ដែលក្នុង​នោះ​មាន​ទាំង​​លោកឧបនាយក​រដ្ឋ​មន្ត្រី​ថៃ ស៊ូ​ថេប​ ធឿង​សុបាន់ និងលោកកាស៊ីត​ ភិ​រម្យ៉ា រដ្ឋមន្ត្រី​ការបរទេស​ថៃក៏បាន​និយាយដែរ​ថា​ ថៃ​ទាំងនោះ​ បាន​ចូល​ជ្រៅមក​ក្នុង​ទឹក​ដី​កម្ពុជា ហើយ​លោកក៍​បាន​ជំ​រុញ​ឲ្យ​តុលាការ​​កម្ពុជា​ពន្លឿន​ដំ​ណើរការ​និវិធី​របស់​ ខ្លួន​ឲ្យ​បាន​ឆាប់​ និង​ការ​ប្រកាស​គោរពនូវ​​សេចក្តី​សម្រេច​របស់​តុលាការ​ទៀត​ផង។ ដោយ​ឡែក​ភស្តុតាង​សំ​ខាន់​មួយ​ទៀត​ក្នុង​ចំ​ណោម​ការ​ព្រម​ទទួល​យក​នូវ​ ការពិត​​​របស់​ក្រុម​មន្ត្រី​ថៃ ទៅ​នឹង​ចំ​ណាត់​ការ​របស់​កម្ពុជានោះ​ គឺ តាម​ប្រភព​ព័ត៌មាន​ Inn news  កាលពីថ្ងៃ​ទី​១០ ខែមករា ឆ្នា​២០១១ មេបញ្ជាការភូមិ​ភាគ២ថៃ លោក ឧត្តម​សេនីយ៍​ទោ ថៈវ៉ាត់​ឆៃ សមុត​សាខន  បាន​ចេញ​មក​អះអាង​ដែរ​ថា  « ត្រូវ ​​​​រង់​​ចាំដំ​ណើរការរបស់​តុលាការ ទន្ទឹម​នឹង​នេះត្រូវ​ទទួល​ស្គាល់​ថា​ ថៃ​៧នាក់​បាន​បំ​ពាន​ចូល​ទឹក​ដី​កម្ពុជា​តាម​អំ​ពើ​ចិត្ត​ដែល​មិន​បាន​ជូន​ ដំ​ណឹង​ដល់​សមត្ថកិច្ច​ជាមុន ប្រសិន​បើ​បាន​ជូន​ដំ​ណឹង​ជាមុននោះ ក៏​នឹង​គ្មាន​បញ្ហា​ពិ​បាក​ដោះ​ស្រាយ​តាម​ក្រោយ​ទេ​។ លោកបាន​បន្ត​ថា​ ប្រសិន​បើ​នរណាចូល​មក​ក្នុង​ទឹក​ដី​ថៃ​ក្នុង​លក្ខណៈ​​បែប​នេះ​ ក៏ត្រូវ​ចាប់​ខ្លួនដូចគ្នា​ដែរ​ ព្រោះជា​រឿង​នៃ​សេចក្តី​ថ្ងៃ​ថ្នូរ ត្រូវ​តែ​ផ្តល់​កិត្តិ​យស​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ »
យោង ​តាម​អំ​ណះ​អំ​ណាង​ដូចបាន​រៀប​រាប់​មកនេះ​ យើង​អាច​សន្និដ្ឋាន​បាន​ថា​ មេដឹក​នាំនៃ​រដ្ឋាភិបាល​ថៃបាន​ព្រម​ព្រៀង​គ្នា​ជាធ្លុង​មួយ​ ទទួល​ស្គាល់​ថា ​ជន​ជាតិ​របស់​ខ្លួន​​ដែល​មាន​ចរិតដុត​បញ្ឆេះ​កំ​ហឹង​​នៃចរន្ត​ជាតិ​និយម​ជ្រុល​ហួសហេតុ ដែល​ពួក​គេរហូត​មាន​ការ​បំ ​ពានចូល​ក្នុង​ទឹក​ដី​កម្ពុជាដោយ​ខុសច្បាប់​​នោះ រដ្ឋាភិបាល​ថៃ​ត្រូវ​តែមាន​វិធាន​ការ​ទប់​ស្កាត់​ជាដាច់​ខាត​ ពី​ព្រោះទាំង​​នោះ គឺជា​​ ទង្វើខ្វះសុច្ចរិតភាពដែលមិនបាន​ឆ្លុះ​បញ្ចាំង​ពី​ជាតិ​សាសន៍​ដែល​ ប្រកាន់ខ្ជាប់នូវការគោរព​ច្បាប់ទម្លាប់​ ឬជា​ប្រទេស​ជិត​ខាង​ល្អនោះ​ឡើយ។
ទោះជា ​យ៉ាង​ណា​ គេបាន​កត់​សម្គាល់ឃើញ​ថា ​នាពេល​ថ្មី​នេះ​ រដ្ឋាភិបាល​ថៃ​បាន​ពង្រឹង​នូវ​ការ​ទប់​ស្កាត់​យ៉ាង​តឹង​រឹង​ ដោយ​មិន​អនុញ្ញាតឲ្យ​ក្រុម​អ្នក​តវ៉ា​អាវ​លឿង​មក​បង្ក​ការ​រាំង​ស្ទះដល់​ ប្រជាជន​រស់នៅ​តាម​តំ​បន់​ព្រំ​ដែន​នោះ​ឡើយ ។ ជាមួយ​គ្នា​នេះ​ ដើម្បី​បន្ធូរ​បន្ថយ​ភាព​តាន​តឹង​ និង​បង្ហាញពី​ទំ​នាក់​ទំ​នង​ល្អនៃ​ប្រទេស​ទាំង​ពីរ​ មុន​ការ​សម្រេច​របស់​តុលាការ​ឲ្យ​ជន​ជាតិ​ថៃ​ចំ​នួន​៦នាក់​បាន​នៅ​ក្រៅ​ឃុំ​ ជា​បណ្តោះ​អាសន្ន គេបានមើលឃើញ​ថា​​​ រដ្ឋាភិបាល​ថៃ​ មាន​ការ​​ដោះ​លែង​ និង​បញ្ជូន​ត្រឡប់​មក​វិញ​នូវ​ពល​រដ្ឋខ្មែរ​ប្រមាណ​ជិត​២០០នាក់ដែល​ត្រូវ​ បាន​ចាប់​ខ្លួន​ជា​បន្ត​បន្ទាប់​នាពេល​កន្លង​មក​ ក្នុង​ចំ​ណោម​នោះ​ មាន​ពល​រដ្ឋខ្មែរខ្លះ​ មិន​ត្រឹម​​តែពាក់ព័ន្ធ​នឹង​បទ​ល្មើស​ព្រហ្ម​ទណ្ឌ​ប៉ុណ្ណោះ​ទេ​  គឺ ​មាន​ការ​ប្រព្រឹត្តបទ​ឧក្រិដ្ឋទៀត​ផង​ ត្រូវ​បា​ន​ដោះ​លែង​ឲ្យ​មាន​សេរី​ភាព​មក​រស់​នៅ​ក្នុង​ប្រទេស​កំ​ណើត​របស់​ ខ្លួន​វិញ​។ ជាការ​ចាប់​អារម្ម​ណ៍​មួយ​ទៀត​នោះ​ កាលពី​​​ថ្ងៃ​ទី ១៨ ខែ​ មករា ឆ្នាំ​២០១១​  សមត្ថកិច្ច​ថៃ​ ក៏​បាន​ចាប់​ខ្លួន​មេដឹក​នាំ​បណ្តាញ​​អ្នក​ស្នេហាជាតិថៃមា្នក់​ គឺ​លោក Chaiwat Sinsuvong  ដោយ ​ចោទប្រកាន់​ពី​បទទាក់​ទង​ទៅ​នឹង​ការឡោម​ព័ទ្ធ​ព្រលាន​យន្ត​ហោះ​កាល​ពី​ ឆ្នាំ​២០០៨។ បើ​យោង​តាម​ព័ត៌មាន​​ដែល​ទទួល​បានមុន​ពេល​ចាប់​ខ្លួន​​ គឺ​លោក ​​ Chaiwat  បាន ​ដឹក​នាំ​ក្រុម​អ្នក​គាំ​ទ្រ​អាវ​លឿង​ដើម្បី​ផ្ញើ​ញត្តិប្រឆាំង​នឹង​ រដ្ឋាភិបាលថៃទៅ​កាន់​ព្រះ​មហាក្សត្រ ហើយ​ក្រុម​នេះ​ ក៍បាន​ចោទ​ប្រកាន់​រដ្ឋាភិបាល​ថៃ​ថា ខ្វះ​ការ​គ្រប់​គ្រង​លើបញ្ហា​នៃ​ការ​បោះ​បង្គោល​ព្រំ​ដែន​ជា​មួយ​ប្រទេស​ កម្ពុជា​​ផង​ដែរ។
ដូច្នេះ ​ ការសម្រេចជាឆន្ទានុសិទ្ធ​​របស់​សាលាដំ​បូង និង​សាលាឧទ្ធ​រណ៍នៃ​​តុលាការកម្ពុជា ដែល​បាន​អនុញ្ញាត​ដោះលែង​ជន​ជាប់​ចោទ​ជាជន​ជាតិ​ថៃ​៦​នាក់​ ឲ្យ​នៅ​ក្រៅ​ឃុំ​ជាបណ្តោះអាសន្ន គឺ​ជា​សញ្ញាមួយ​ដ៏​ល្អ​នៃ​ការបន្ធូរបន្ថយ​ភាព​តាន​តឹង​ និង​ការរក្សាបាន​នូវ​ទំ​នាក់​ទំ​នង​ល្អផ្នែក​ការទូត​ ​ការ​ធានាបាន​នូវ​ស្ថិរភាព និង​បាន​ជួយ​​សម្រួល​ដល់​ការ​ប្រកប​របរទទួល​ទាន​  ក៍ ​ដូចជា​ការ​ផ្លាស់​ប្តូរ​ពាណិជ្ជកម្ម​​រវាងគ្នា​ទៅ​វិញ​ទៅ​មក​របស់​ប្រជា​ជន ​នៅ​តាម​ព្រំ​ដែន​​​​នៃប្រទេស​ទាំង​ពីរ ដែល​ជានិរន្ត​រភាព​នៃធុរកិច្ច​ ​ប្រក្រតីភាពនៃការចេញ​ចូលរបស់​​​ភ្ញៀវ​ទេស​ចរណ៍ ជាពិ​សេស គឺ​បាន​បង្ហាញ​ប្រាប់​ពិ​ភព​លោក​ថា​ កិត្តិ​យស និង​កិត្យានុភាព ការឯកភាព​ជាតិ​ កិច្ចការ​ការ​ពារ​ទឹក​ដី​ គឺត្រូវ​បាន​រាជ​រដ្ឋាភិបាល​គោរព​យ៉ាង​ម៉ឺង​ម៉ាត់ស្រប​តាម​រដ្ឋធម្មនុញ្ញ ក៏ដូច​ជាភាព​រឹង​មាំ​នៃ​អំ​ណាច​តុលាការដែល​ជា​ស្ថាប័នឯករាជ្យ​នៅ​ក្នុង​ ប្រទេស​​កម្ពុជា បាន​ក្លាយ​ទៅជា​គំ​រូ​ដ៏ល្អ​នៃ​មាគ៌ាសន្តិ​ភាពសម្រាប់​បណ្តា​ប្រទេស​ក្នុង​​ តំ​បន់​និងនៅលើសកល​លោក ៕
ពូន សំ​រេច

ថៃ​ចាប់​ពលរដ្ឋ​ខ្មែរ​៥​នាក់​ទៀត នៅ​ច្រក​ព្រំដែន​ជោគជ័យ

ភ្នំពេញ ៖ បើ​យោង​តាម​ការ​ប្រាប់​ឲ្យ​ដឹង ពី​អភិបាល​ស្រុក​អូរជ្រៅ លោក​កែវ សែន ឲ្យ​កម្ពុជា​ថ្មី​ដឹង​ថា ពលរដ្ឋ​ខ្មែរ​ចំនួន​៥​នាក់​ទៀត ត្រូវ​បាន​ទាហាន​ប៉ារ៉ា​ថៃ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មករា កន្លង​ទៅ​នេះ។ លោក​កែវ សែន​និយាយ​ថា ពលរដ្ឋ​ទាំង​៥​នាក់​នោះ​រស់​នៅ​ក្នុង​ភូមិ​ជោគជ័យ ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយ មានជ័យ។ ពួក​គាត់​បាន​ធ្វើ​ដំណើរ​ទៅ​ស៊ី​ឈ្នួល​ជា​កម្មករ​នៅ​ក្នុង​ទឹក​ដី​ថៃ។
ពួក​គេ​ទាំង​៥​នាក់​នោះ​ត្រូវ​បាន​គេ​ចាប់​ខ្លួន​នៅ​ក្នុង​ស្រុក វឌ្ឍនានុខន ខេត្ត​ស្រះកែវ ក្នុង​ទឹក​ដី​ថៃ ខណៈ​ដែល​ពលរដ្ឋ​ទាំង​នោះ​ចូល​ទៅ​ធ្វើ​ជា​​កម្មករ​ដូច​សព្វ​ដង។ លោក​កែវ សែន​ និយាយ​ទៀត​ថា យើង​កំពុង​តែ​ព្យាយាម​ទាក់​ទង​ជាមួយ​អាជ្ញាធរ​ថៃ ដើម្បី​ឲ្យ​ដឹង​ថា តើ​ពលរដ្ឋ​ទាំង​៥​នាក់​នោះ​កំពុង​តែ​ស្ថិត​នៅ​ទី​ណា​ឥឡូវ​នេះ។ ពលរដ្ឋ​ទាំង​៥​នាក់​នោះ​មាន​ទី​១​-ឈ្មោះ ម៉ាក់ មី ភេទស្រី អាយុ២៧ឆ្នាំ, ទី២-ឈ្មោះម៉ាក់ ចិត្រា, ភេទប្រុស អាយុ១៦ឆ្នាំ ត្រូវ​ជា​បង​ប្អូន​បង្កើត,ទី៣-សួន ថាន ភេទប្រុស អាយុ១៩ឆ្នាំ, ទី៤-ឈ្មោះធន ថាន ភេទប្រុស អាយុ៣០ឆ្នាំ និង​ទី៥-ឈ្មោះ​ធន ធី ភេទប្រុស អាយុ ១៦ឆ្នាំ អ្នក​ទាំងអស់​គ្នា​រស់​នៅ​ក្នុង​ភូមិ​ជោគ​ជ័យ។ ទាក់​ទង​នឹង​ការ​ចាប់​ខ្លួន​នេះ ប្រធាន​វរៈព្រំដែន​ច្រក​ជោគ ជ័យ​បាន​បដិសេធ​ថា​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ ហើយ​ក៏​មិន​ទាន់​ដឹង​ថា តើ​ពួក​​គេ​ទាំង​៥​នាក់​ឆ្លង​កាត់​ចូល​ទឹក​ដី​ថៃ​តាម​ច្រក​ព្រំដែន​ណា​នោះ​​ទេ៕

ឫទ្ធី- .ពៅ

កម្ពុជា​ថៃ​ឯកភាព​គ្នា​ថា​ការចាប់ខ្លួន​ថៃ​៧​នាក់​មិន​ប៉ះពាល់​ទំនាក់ទំនង​ការទូត​

ភ្នំពេញ​: ​បន្ទាប់​ពី​ជំនួប​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​កូឡុំប៊ី​នៅ​ព្រឹក​មិញ លោក​ហោ ណាំហុង​រដ្ឋមន្ត្រី ការបរទេស​កម្ពុជា​បាន​អះអាង​នៅ​ព្រឹក​នេះ​ថា កម្ពុជា​និង​ថៃ បាន​ឯកភាពគ្នា​ថា​ការចាប់ខ្លួន ជនជាតិ​ថៃ​ទាំង​៧​នាក់​មិន​បាន​ធ្វើឲ្យប៉ះពាល់​ដល់​ចំណង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ​ទេ​។​

​ការឯកភាព​គ្នា​នេះ​បាន​ធ្វើឡើង​ក្នុង​ជំនួប​រវាង​រដ្ឋមន្ត្រី​ការ​បរទេស​ទាំង​ពី​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​កាលពី​ថ្ងៃ​ទី​១៧​មករា​។ លោក​ហោ ណាំហុង​អះអាងថា ភាគី​ថៃ​បាន​គោរព​ការអនុវត្ត​ច្បាប់​អន្តោប្រវេសន៍​របស់​កម្ពុ​ជា ហើយ​ថា​កម្ពុជា​គ្មាន​បំណង​អាក្រក់​ណាមួយ​ចំពោះ​ថៃ​ក៏​ដូចជា​គ្មាន​ការ​គុំគួន​ជាមួយ​ជនជាតិ​ថៃ​ដែរ​។​

​រដ្ឋមន្ត្រី​ការបរទេស​ថៃ​ក៏​បាន​ថ្លែងអំណរគុណ​កម្ពុជា​ដែល​បាន​ដោះលែង​ជនជាតិ​ថៃ​ឲ្យនៅ​ក្រៅ​ឃុំ​ជា​បន្តបន្ទាប់​៕

ក្រុមជ្រុលនិយមអាវលឿងថៃស្ងៀមស្ងាត់ នៅតាមច្រកព្រំដែន

អាជ្ញាធរខ្មែរប្រចាំនៅតាមច្រកព្រំដែន កម្ពុជាថៃក្នុងខេត្តបន្ទាយមានជ័យបាន បញ្ជាក់ថាក្រុមថៃអាវលឿងបាននាំ គ្នាដកថយអស់ហើយនៅថ្ងៃទី១៩ខែមករា នេះក្រោយពីព្យាយាម ចង់ចូលមកពិនិត្យបង្គោលឡាក់លេខ៤៦ និង៤៨នោះតែ មិនបានសម្រេចនោះ ។ តាមប្រសាសន៍របស់ ប្រធានការិយាល័យទំនាក់ទំនង ព្រំដែនអន្តរជាតិកម្ពុជាថៃ បានឲ្យដឹងថាកាលពីថ្ងៃទី១៨ខែមករាម្សិលមិញនេះ ប្រតិភូថៃអាវលឿងបានដាក់សំណើរចង់ចូល ទៅពិនិត្យបង្គោលឡាក់លេខ ៤៦ និង៤៨ ស្ថិតក្នុងភូមិជោគជ័យស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ប៉ុន្តែត្រូវបាន ភាគីកម្ពុជាបដិសេធសំណើរនោះ ។ សូមជម្រាថាការប៉ុនប៉ងចង់ចូលពិនិត្យបង្គោលឡាក់លេខ៤៦និង៤៨កម្ពុជាដែល ជាទីតាំងអាជ្ញាធរកម្ពុជា ចាប់ខ្លួនថៃ៧នាក់ពីបទឆ្លងចូលទឹកដីខ្មែរខុសច្បាប់នោះ គឺនៅគ្រាដែលមេដឹកនាំថៃអាវលឿងឈ្មោះ វិរ៉ាស៊ុម ក្វាមឃីតត្រូវបន្តជាប់ឃុំក្នុង មន្ទីរឃុំឃាំងព្រៃសរនៅឡើយ។

ពលរដ្ឋខ្មែរ៥នាក់ត្រូវបានថៃបញ្ជូនមកឲ្យកម្ពុជាវិញហើយ

ពលរដ្ឋខ្មែរ៥នាក់ត្រូវបានអាជ្ញាធរថៃ បញ្ជូនមកឲ្យកម្ពុជាវិញហើយ ក្រោយពីមានការសុំដោះលែងពីខាងភាគីកម្ពុជា ។ តាមប្រសាសន៍របស់អ្នកនាំពាក្យ ក្រសួងការបរទេសនិង សហប្រតិបត្តិការអន្តរជាតិ លោក កុយ គួង បានឲ្យដឹងថា ពលរដ្ឋខ្មែរទាំង៥នាក់នោះត្រូវបាន ដោះលែងកាលពីថ្ងៃ ទី១៨ខែមករា ម្សិលមិញនេះជាមួយ នឹងកម្មករខ្មែរផ្សេងទៀតសរុបទាំង អស់ចំនួន៧៣នាក់ ។
ការដោះលែងនេះគឺក្រោយដែលមាន សេចក្តីរាយការណ៍ថាពលរដ្ឋខ្មែរ៥នាក់ ដែលបានឆ្លងចូលទៅក្នុងដីថៃដោយ ខុសច្បាប់ត្រូវបានប៉ូលិសថៃប្រចាំការនៅចំណុចស្រុកវត្តថាណានកន ខេត្តស្រះកែវចាប់ខ្លួននៅវេលាម៉ោង៣ ទៀបភ្លឺថ្ងៃទី១៨មករាម្សិលមិញ ។
ពលរដ្ឋទាំងនោះមានឈ្មោះម៉ាក់ មី ភេទស្រី អាយុ២៧ឆ្នាំ ឈ្មោះម៉ាក់ ចិត្រា ភេទប្រុស អាយុ១៦ឆ្នាំ ឈ្មោះ ផុន ថាន ភេទប្រុស អាយុ ៣១ឆ្នាំ ឈ្មោះ ផុនលី ភេទប្រុស អាយុ ១៦ឆ្នាំ និងឈ្មោះផាន ភេទប្រុសអាយុ ១៦ឆ្នាំ។ ពួកគេត្រូវបានអាជ្ញាធរខេត្តអះអាងថាជាអ្នកស្រុកកំពង់ធំ ត្រូវចេញទៅធ្វើជា កម្មករ នៅប្រទេសថៃតែត្រូវបានថៃបញ្ជូនមក កម្ពុជាវិញហើយ។
ជុំវិញការចាប់ខ្លួនពលរដ្ឋខ្មែរដែលចេញទៅធ្វើការនៅក្រៅប្រទេសនេះ ផងដែរ អាជ្ញាធរខ្មែរប្រចាំនៅខេត្តបន្ទាយមានជ័យបានឲ្យដឹងថាអាជ្ញាធរតែងតែធ្វើការ ណែនាំអប់រំប្រជាពលរដ្ឋនៅតាមបណ្តោយព្រំដែនឲ្យងាកមកធ្វើការងារនៅក្នុង ប្រទេសកម្ពុជា។
ដើម្បីជៀសវាងនូវគ្រោះថ្នាក់និងការចាញ់បោកណាមួយនៅ ទឹកដីថៃនោះ
គួរបញ្ជាក់ផងដែរថា អាជ្ញាធរកម្ពុជានិងថៃបានធ្វើការទំនាក់ទំនងគ្នា ជាបន្តបន្ទាប់នៅពេលដែលមានសេចក្តីរាយការណ៍ ពីការចាប់ពលរដ្ឋនៃប្រទេស ទាំងពីរ ។ កាលពីពីសប្តាហ៏មុនអាជ្ញាធរថៃ បានប្រគល់ពិរុទ្ធជន ខ្មែរចំនួន២០៩ នាក់មកឲ្យកម្ពុជាវិញ ហើយទន្ទឹមនឹងនេះ ថៃ៦នាក់ត្រូវបាន សម្រេចឲ្យនៅ ក្រៅឃុំហើយ នៅសល់តែមេដឹកនាំថៃអាវលឿង ឈ្មោះ វីរ៉ាស៊ុមក្វាមឃីត តែមួយប៉ុណ្ណោះដែល នៅតែជាប់ឃុំក្នុងមន្ទីរឃុំ ឃាំងព្រៃសរ នៅឡើយនោះ។ ទោះបីជាយ៉ាងណាក៏ដោយមន្ត្រីរាជរដ្ឋាភិបាលកម្ពុជាបានអះអាងថាទំនាក់ទំនង ការទូតនៃប្រទេសទាំងពីរនៅតែមានភាពប្រសើរឡើងដដែល ក្រោយដែល នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរបានជួបគ្នា៤លើករួចមកហើយនោះ ៕

កម្ពុជា​ថៃ​ឯកភាព​គ្នា​ថា​ការចាប់ខ្លួន​ថៃ​៧​នាក់​មិន​ប៉ះពាល់​ទំនាក់ទំនង​ការទូត

ភ្នំពេញ​: ​បន្ទាប់​ពី​ជំនួប​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​កូឡុំប៊ី​នៅ​ព្រឹក​មិញ លោក​ហោ ណាំហុង​រដ្ឋមន្ត្រី ការបរទេស​កម្ពុជា​បាន​អះអាង​នៅ​ព្រឹក​នេះ​ថា កម្ពុជា​និង​ថៃ បាន​ឯកភាពគ្នា​ថា​ការចាប់ខ្លួន ជនជាតិ​ថៃ​ទាំង​៧​នាក់​មិន​បាន​ធ្វើឲ្យប៉ះពាល់​ដល់​ចំណង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ​ទេ​។​

​ការឯកភាព​គ្នា​នេះ​បាន​ធ្វើឡើង​ក្នុង​ជំនួប​រវាង​រដ្ឋមន្ត្រី​ការ​បរទេស​ទាំង​ពី​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​កាលពី​ថ្ងៃ​ទី​១៧​មករា​។ លោក​ហោ ណាំហុង​អះអាងថា ភាគី​ថៃ​បាន​គោរព​ការអនុវត្ត​ច្បាប់​អន្តោប្រវេសន៍​របស់​កម្ពុ​ជា ហើយ​ថា​កម្ពុជា​គ្មាន​បំណង​អាក្រក់​ណាមួយ​ចំពោះ​ថៃ​ក៏​ដូចជា​គ្មាន​ការ​គុំគួន​ជាមួយ​ជនជាតិ​ថៃ​ដែរ​។​

​រដ្ឋមន្ត្រី​ការបរទេស​ថៃ​ក៏​បាន​ថ្លែងអំណរគុណ​កម្ពុជា​ដែល​បាន​ដោះលែង​ជនជាតិ​ថៃ​ឲ្យនៅ​ក្រៅ​ឃុំ​ជា​បន្តបន្ទាប់​៕