Tuesday, January 11, 2011

Letter to the Editor BANGKOK POST NEWSPAPER

Letter to the Editor
BANGKOK POST NEWSPAPER
136 NA RANONG ROAD,
KLONG TOEY, BANGKOK 10110
Fax: +02 2403666,

Dear Editor,
The Press and Quick Reaction Unit (PRU) of the Office of the Council of Ministers (OCM) of the Royal Government of Cambodia (RGC) demands vigorously that the Bangkok Post, which is a professional newspaper, to publish immediately a correction to the misquoted article under the title: “Court slaps 2 Thais with spying charge,” published on 11 January 2011 at 12:00AM in the Newspaper section: News, stating that “...... Hun Sen said that on the night of December 29, Thai Foreign Minister Kasit Piromya called him about 10 times, but he did not answer the phone.” This was in fact wrong, misleading, and speculative, which led to create confusion and misunderstanding between the Royal Government of Cambodia and the Thai Royal Government. 

The truth is that Samdech Akka Moha Sena Padei Techo Hun Sen, Prime Minister of the Kingdom of Cambodia, in his address during the degree conferment at the National Institute of Education on the 10th January, 2011, had clearly stated that "... He had found about 10 missed international incoming calls in his mobile phone on the night of December 29, 2010. He failed to answer those calls given the fact that he had earlier set his cell phone on silent mode". Prime Minister Hun Sen did not reveal who were trying to call him, especially he did not say even a single word referring to the name of Thai Foreign Minister Kasit Piromya.  

To put the record straight, the Press and Quick Reaction Unit (PRU) insists that a correction must be published immediately the clarified article on the same page so that the Thai and international public could obtain the factual situation on the ground in order to help them to make their proper opinions concerning the arrests and charges of the 7 Thai trespassers who had illegally intruded into Cambodian territory on December 29, 2010.

Sincerely,
Phnom Penh January 11, 2011
The Press and Quick Reaction Unit

លិខិតរបស់ អង្គភាពព័ត៌មាន និង ប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្រ្តី នៃ រាជរដ្ឋាភិបាល កម្ពុជា ផ្ញើជូន លោកនិពន្ធនាយក កាសែតបាងកកប៉ុស្តិ៍ ទាមទាអោយ កែតម្រូវ

ជូនចំពោះលោកនិពន្ធនាយក
កាសែតបាងកកប៉ុស្តិ៍
អគារលេខ១៣៦ ផ្លូវ Na Ranong
Klong Toey ទីក្រុងបាងកក ១០១១០
ទូរសាៈ ០២ ២៤០ ៣៦៦៦

លោកនិពន្ធនាយកជាទីរាប់អាន

អង្គភាពព័ត៌មាន​ និងប្រតិកម្មរហ័ស នៃទីស្តីការ គណៈរដ្ឋមន្រ្តី នៃរាជរដ្ឋាភិបាល កម្ពុជា ទាមទារ យ៉ាងម៉ឺងម៉ាត់ ឲ្យកាសែត បាងកកប៉ុស្តិ៍ ដែលជាកាសែត វិជ្ជាជីវៈមួយឲ្យ ធ្វើការចុះផ្សាយ អត្ថបទ​កែតម្រូវ ជាបន្ទាន់មួយ ចំពោះអត្ថបទដែល ​បាន​ដក​ស្រង់​សម្ដី​ខុស ក្រោម​ចំណង​​​ជើងថា «តុលាការបានបន្ថែម ទោស ជនជាតិថៃ ២នាក់លើ ករណីចារកម្ម» ដែល​បាន​ចុះ​ផ្សាយ​ កាល​ពី​ថៃ្ងទី ១១ ខែមករា ឆ្នាំ ២០១១ នៅវេលាម៉ោង ១២យប់ នៅ​ក្នុង​ទំព័រ​មួយ​របស់​ កាសែត​បាងកកប៉ុស្តិ៍ ដែលបាន សរសេរថា «… ហ៊ុន សែន បាន​មាន ​ប្រសាសន៍ថា កាលពីយប់ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០១០ រដ្ឋមន្រ្តីការបរទេស ថៃ កាស៊ីត ភិរម្យ៉ា បាន​ទូរ​ស័ព្ទ​មក សម្តេចប្រមាណ ១០ ដង ក៏ប៉ុន្តែលោក​មិនបានឆ្លើយការ ហៅចូលនោះ ទេ។» តាម​ការ​ពិតនេះ គឺជាការ​ចុះផ្សាយ ​នូវ​ព័ត៌មាន​ខុសការ​ពិត​ ធ្វើឲ្យភ័ន្តច្រឡំ និងជាការស្មាន ​មិន​ប្រាកដ​​ដែល​នាំបង្កើត​ឲ្យមាន ការច្របូក​ច្របល់​ និង​យល់​ខុស​រវាង​ រាជ​រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាល​ថៃ។

ការពិតនោះគឺថា សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា ដែលនៅក្នុងសុន្ទរកថា របស់សម្តេច ក្នុងពីធីប្រគល់សញ្ញាបត្រនៅ វិទ្យាស្ថានជាតិអប់រំ កាលពីថ្ងៃទី ១០ ខែមករា ឆ្នាំ២០១១ បានមាន ប្រសាសន៍យ៉ាងច្បាស់ថា «... សម្តេច បានឃើញមាន ការ ហៅចូលពីបរទេស ចំនួនប្រហែល ១០ ដង ក្នុងទូរស័ព្ទដៃ​ របស់​សម្ដេច​ នៅរាត្រីថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០១០។ សម្តេច លោក​ខកខាន​ក្នុង​ការ​ ឆ្លើយការ​ហៅ​ចូលទាំង​នោះ ដោយ​សារតែ​មុននេះ ​លោក​បាន​ដាក់​ ទូរស័ព្ទមិន​ឲ្យ​ឮសំឡេង ​រោទិ៍»។សម្តេច​នាយក​រដ្ឋ​មន្ត្រី​ លោក​មិនបានមាន ​ប្រសាសន៍ថា​ តើអស់​លោក​ពី​ ខាងណា​ព្យាយាម​​ទូរ​ស័ព្ទ មក​រកសម្ដេច​​​នោះទេ ជាពិសេស សម្តេច មិន​បាន​មាន​ប្រសាសន៍​​ សូម្បីតែពាក្យ​ មួយម៉ាត់ណាទៅ​ដល់ ​​ឈ្មោះ​របស់​ លោក​រដ្ឋមន្ត្រីការ បរទេសថៃ កាស៊ីត ភិរម្យ៉ា​នោះ​ឡើយ។

ដើម្បី​រក្សាទុក​ ឯកសារ​ជា​ផ្លូវការ​ អង្គភាពព័ត៌មាន​ និងប្រតិកម្មរហ័ស​ ទាមទារ​ដោយ​ ទទូចឲ្យមាន ការចុះផ្សាយនូវការ កែតម្រូវឡើងវិញជាបន្ទាន់ នៅទំព័រដដែលដើម្បី ឲ្យសាធា​រណ​មតិ​ថៃ និង អន្តរជាតិ អាច​ទទួល​បាន​ហេតុការ ​ពិតដើម្បី​ជួយ​ពួក​គេ​ បង្កើតបាន​នូ​វទស្សនៈ​ ត្រឹមត្រូវ​មួយ​ទាក់​ទង​ ទៅ​នឹងការ​ឃាត់ខ្លួន​ និង​បទចោទប្រកាន់​ លើ​ជន​ជាតិថៃទាំង ៧នាក់ ដែល​បាន​ឆ្លងដែន ខុសច្បាប់ចូលមកក្នុង ទឹកដីកម្ពុជា កាលពី ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០១០។

សូម​លោក​ទទួល​នូវការ​រាប់អានអំពីយើង​ខ្ញុំ។
រាជធានីភ្នំពេញ ថ្ងៃទី ១១ ខែមករា ឆ្នាំ ២០១១
អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស

នាំ​ខ្លួន​ទណ្ឌិតវីរៈស៊ុមខ្វាមឃីត និង​រ៉ាទ្រី​ប៉ៃ​ពូតាណា​ប៉ៃប៊ូន មក​សាក​សួរ​ករណី​ប្រមូល​ផ្ដុំ​ព័ត៌មាន​ចារកម្ម​លើ​ទឹក​ដី​កម្ពុជា

ភ្នំពេញ ៖ នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​១២ ខែ​មករា ឆ្នាំ​២០១១ អនុរក្ស​ពន្ធនាគារ​ព្រៃស បាន​នាំ​ខ្លួន​ទណ្ឌិត​ជន​ជាតិ​ថៃ​​ចំនួន​២​នាក់​​មក​សាក​​សួរ​បន្ថែម ពាក់​ព័ន្ធ​​ទៅ​​នឹង​​ករណី​​ដែល​​មាន​​ការ​​ចោទ​​ប្រកាន់​ពី​​បទ​​ប្រមូល​ផ្ដុំ​ព័ត៌មាន​​ដែល​ធ្វើ​ឲ្យ​អន្តរាយ​ការ​ការពារ​ជាតិ​តាម​មាត្រា​៤៤៦ នៃ​ក្រម​ព្រហ្មទណ្ឌ​ និង​​មាត្រា​​២៩ នៃ​ច្បាប់​ស្ដីពី​អន្តោ​​ប្រវេសន៍​​របស់​កម្ពុជា។
បុរស​ស្រ្តី​ជនជាតិ​ថៃ​ជាទណ្ឌិត​ជន ដែល​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួនជាបណ្ដោះ​អាសន្ន​នៅពន្ធនាគារ ហើយ ក៏​បាន​នាំ​មក​កាន់​តុលាការ​សួរ​ចម្លើយ​បន្ថែម​នេះ ទី១ឈ្មោះ VEERA Somkwamkid មានមុខងារជាអគ្គលេខា​ធិការ​បណ្ដាញ​ប្រជាជន ប្រឆាំង​អំពើ​ពុករលួយ ទី២ឈ្មោះ RATREE Paiputanapaiboon ភេទស្រី ជាអ្នកសារ ព័ត៌មាន។
ស៊ុមខ្វាមឃីត និងរ៉ាទ្រី ត្រូវបានព្រះរាជអាជ្ញាអមតុលាការរាជធានីភ្នំពេញ សម្រេចចោទប្រកាន់បន្ថែម តាមមាត្រា៤៤៦ នៃក្រម​ព្រហ្មទណ្ឌ ពីបទប្រមូលផ្ដុំព័ត៌មានជាអាទិ៍ដែលអាចធ្វើ​ឲ្យអន្តរាយ​ការការពារជាតិ។ អំពើទទួល​ឬ​ប្រមូល​ផ្ដុំព័ត៌មាន ដើម្បីផ្ដល់ឲ្យពលរដ្ឋបរទេស ឬភ្នាក់ងារបរទេសនូវព័ត៌មាន វិធី វត្ថុតាង ឯកសារ ទិដ្ឋន័យព័ត៌មានវិទ្យា ឬសលាកបត្រ ដែលអាចធ្វើឲ្យអន្តរាយការការពារជាតិ ត្រូវផ្ដន្ទាទោសដាក់ពន្ធ នាគារពី៥ឆ្នាំទៅ១០ឆ្នាំ។
ហេតុផល​ដែល​តុលាការ​កម្ពុជា​សម្រេច​ចោទប្រកាន់បន្ថែមទៅ​លើទណ្ឌិតជនឈ្មោះវីរៈ ស៊ុមខ្វាមឃីត និងឈ្មោះរ៉ាទ្រី ប៉ៃពូតាណាប៉ៃប៊ូន ដោយសារតែពួកគេ​បាននាំយកនូវសម្ភារៈបច្ចេកវិទ្យាទំនើបពាក់ព័ន្ធនឹង ការប្រមូលផ្ដុំចងក្រង​ព័ត៌មានបែបចារកម្ម​ នូវខណៈពេល​ដែលពួកគេ​បាន​ឆ្លង​ចូលមក​ក្នុង​ទឹកដីកម្ពុជា ជំរៅ ជាង​៣០០ម៉ែត្រ​​តាមបង្គោលព្រំដែនលេខ៤៦ ស្ថិតនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយ មានជ័យ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១០ កន្លងទៅ។ ឧបករណ៍អេឡិចត្រូនិកបច្ចេកវិទ្យាជាន់ខ្ពស់ ដែលពួក​គេបាននាំយកមកប្រើ​ ដើម្បី​ប្រមូល ព័ត៌មាននៅលើទឹកដីកម្ពុជា​រួមមាន ម៉ាស៊ីន​ថត​រូបភាព​វីដេអូឌីជីថល និង ម៉ាស៊ីនថត​សម្លេង​ខ្នាតតូច​តែអាចផ្ទុក​ព័ត៌មាន​បាន​ច្រើន​បំផុត​។
ជាមួយ​គ្នា​នេះ​ទណ្ឌិតជនទាំង​២នាក់ ក៏ត្រូវបានចោទ​ប្រកាន់​ពីបទ​ចូល​មកក្នុង​ព្រះរាជាណាចក្រកម្ពុជា ដោយគ្មានការអនុញ្ញាតតាមមាត្រាទី២៩ នៃច្បាប់​ស្ដីពីអន្តោប្រវេសន៍​ផង​ដែរ។ តាមស្មារតី​និងខ្លឹមសារនៃ​មាត្រា​២៩​ច្បាប់​អន្តោប្រវេសន៍មាត្រានេះ ត្រូវបានផ្ដន្ទាទោស​ជន​ត្រូវ​ចោទដាក់ពន្ធនាគារ​ពី​៣​ខែទៅ៦ខែ ប៉ុន្តែ​ក្នុងកត្តាខណ្ឌទី១ នៃមាត្រា២៩ ករណីដែល​ជន​ត្រូវ​ចោទ​បានជួយ​សម្រួល​ក្នុងការ​បញ្ចូល​ជនបរទេស​ដោយ គ្មាន​ការអនុញ្ញាត​ឬសម​គំនិត ត្រូវផ្ដន្ទាទោស​ដាក់ពន្ធនាគារ​ពី៦ខែ​ទៅ១ឆ្នាំ ហើយគ្រប់​មធ្យោបាយ​សម្ភារៈ​ប្រើ​ប្រាស់​សម្រាប់ប្រព្រឹត្តបទល្មើសត្រូវរឹបអូស។
គួរកត់សម្គាល់ថា នៅខណៈពេលដែលមានការបញ្ជូនខ្លួនទណ្ឌិតជនឈ្មោះវីរៈ ស៊ុមខ្វាមឃីត និងស្រ្តី ឈ្មោះរ៉ាទ្រី ប៉ៃពូតាណាប៉ៃប៊ូន គេឃើញបណ្ដាញផ្សព្វផ្សាយព័ត៌មានរបស់ថៃ យ៉ាងច្រើនកុះករបានមក​ប្រយិតប្រតោង របងតុលាការរាជធានីភ្នំពេញ ថតរូបភាពនិងសាកសួរព័ត៌មាន​ជន​ត្រូវចោទ​ទាំង​២នាក់ នៅ ពេល​ដែល​ពួកគេត្រូវបាន​អនុរក្សពន្ធនាគារបណ្ដើរយកទៅប្រគល់ខ្លួនឲ្យចៅក្រមស៊ើបសួរ។ នៅពេលមាន ការសាកសួរ ពីអ្នកកាសែតជនជាតិថៃ លោកស៊ុមខ្វាមឃីត បានងាកទៅឆ្លើយតបនឹងសំណួររបស់អ្នក​កាសែត ក្នុងអាការៈខ្សឹកខ្សួល​ហើយ​ពួក​គេ​ត្រូវបានដាក់បញ្ចូលទៅក្នុងបន្ទប់សវការទី៣​ដើម្បីបន្តនីតិវិធីស៊ើប អង្កេតសាកសួរ នូវបទល្មើសដែលមានចរិកប្រមូលផ្ដុំនូវព័ត៌មានចារកម្ម៕
អមតៈ

ថៃ​ចាប់​ខ្លួន​ពលរដ្ឋ​ខ្មែរ​៥៥​នាក់​ជា​រឿង​សង​សឹក

ភ្នំពេញ ៖ ពលរដ្ឋ​ខ្មែរ​ចំនួន​៥៥​នាក់ ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់​ខ្លួន​នៅ​ផ្សារ​រុងក្លឿ ច្រក​ព្រំដែន​អន្តរជាតិ​ ប៉ោយប៉ែត​ តែក្រោយ​មក​ដោះ​លែង​មក​វិញ ២៣​នាក់ នៅ​សល់ ៣២នាក់​កំពុង​ជាប់​ឃុំ។
លោក​ឧត្ដមសេនីយ៍​មិថុនា អនុ​ប្រធាន​ការិយាល័យ​ទំនាក់ទំនង​កម្ពុជា​-ថៃ​ បាន​ប្រាប់​កម្ពុជាថ្មីថា​ កង​ទ័ព​ឈុត​ខ្មៅ​ថៃ ក្នុង​អង្គ​ភាព ១២០៦ បាន​ចាប់​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​៣០​កាលពី​ល្ងាច​ម៉ោង​៦ ថ្ងៃទី​១០ ខែមករា ឆ្នាំ២០១១ នៅក្នុង​​ផ្សារ​រុង​ក្លឿ ប៉ុន្តែ​ក្រោយ​មក​បាន​ដោះ​លែងវិញ ចំនួន​​២៣​នាក់ ទុក​៧នាក់​បញ្ជូន ទៅ​ឃុំ​ឃាំង​នៅ​ខេត្ត​ស្រះកែវ។
លោក​ឧត្ដមសេនីយ៍​បាន​និយាយថា លុះ​មកដល់​ថ្ងៃទី១១ ខែមករា​នេះ ប្រជាពលរដ្ឋ​ខ្មែរ​២៥នាក់ ត្រូវ​បាន​អាជ្ញាធរថៃ​ចាប់​ថែមទៀត ដោយ​ចោទប្រកាន់​ថាឆ្លង​ដែន​ខុស​ច្បាប់។ ដូច្នេះ​ការចាប់​ខ្លួន​ពលរដ្ឋ​សាមញ្ញ ដែល​ទៅរក​ស៊ី​នៅ​តាម​ព្រំដែន​​បាន​ក្លាយ​ជារឿង​ចាប់​សង​សឹក​ទៅវិញ។
លោក​កុយ គួង អ្នកនាំពាក្យ​ក្រសួងការ​បរទេស​កម្ពុជា បាន​ប្រាប់​​​កម្ពុជា​ថ្មី​ថា លោក​បាន​ទទួល​ព័ត៌មាន ពីការចាប់​ខ្លួន​ពលរដ្ឋ​ខ្មែរ​ទាំងនោះហើយ​ ឥឡូវ​ក្រសួង​ការបរទេស​កំពុង​ឲ្យ​អង្គកុងស៊ុល​កម្ពុជា​​ប្រចាំនៅ ខេត្ត ស្រះកែវ អន្តរាគមន៍​សុំ​ឲ្យដោះ​លែង ប្រជាពលរដ្ឋ​ខ្មែរ​មកវិញ។
លោកកុយ​ គួង និយាយថា គេមិន​គួរ​ធ្វើ​បាប​ពលរដ្ឋសាមញ្ញ ដែល​កំពុងរកស៊ី​ប្រកប​របរ​តិច​តួច​នៅ តាមជាយ​ដែន​នោះទេ ព្រោះ​ពួក​គាត់​ជា​ប្រជាពលរដ្ឋ​ធម្មតា មិនពាក់​ព័ន្ធ​នយោបាយ​អ្វី​ឡើយ។
លោក​ឧត្ដម​សេនីយ៍ មិថុនា បាន​និយាយថា ក្នុងចំណោម ប្រជាពលរដ្ឋ​៣០​នាក់ ដែលថៃ​ចាប់​ខ្លួន នៅ ក្នុង​ផ្សាររុងក្លឿ កាល​ពី​ថ្ងៃទី​១០ ខែមករា គេបាន​ដោះលែង​មកវិញ​២៣នាក់ នៅព្រឹក​​ថ្ងៃទី​១១ ខែមករា ចេញ​តាមច្រក​​អន្តរជាតិ​ប៉ោយប៉ែត។ ចំណែក​ប្រជាពលរដ្ឋ​ខ្មែរ ៧នាក់ទៀត ត្រូវបាន​គេ​បញ្ជូន​ទៅ​ឃុំ​ឃាំង នៅខេត្ត ស្រះកែវ ដោយ​ចោទ​​ប្រកាន់​ថា​ប្រើប្រាស់​លិខិត​ហួស​សុពលភាព ក្នុងការ​ឆ្លងដែន។ តាមធម្មតា​លិខិតឆ្លង​ដែន​សម្រាប់​អ្នករកស៊ីនៅ​ទីនោះ អាជ្ញាធរថៃ​ គេកំណត់​មួយ​​ឆ្នាំ​ម្ដង តែ៣ខែ​ត្រូវ​ទៅ​ពិនិត្យ​ម្ដង។ ដូច្នេះ​ពលរដ្ឋ​ទាំង ៧នាក់ ត្រូវ​បានគេ​ចោទថា​ឆ្លងដែន​ខុសច្បាប់ ដោយ​អាច​ប្រឈម​មុខ​នឹងតុលាការ​នៅ​ខេត្ត​ស្រះកែវ​ទៀត ផង។
ដោយឡែក​ប្រជាពលរដ្ឋ​២៥នាក់​ផ្សេងទៀត ដែល​អាជ្ញាធរ​ចាប់​ខ្លួន​កាលពី​ថ្ងៃទី១១ ខែមករា ដោយ សារតែ​ពួកគាត់​បាន​ចូល​តាម​ច្រក​របៀង​អត់​ទិញ​សំបុត្រ​ចូលតាមច្រក។ ប្រជាជនកម្ពុជា​ទាំង​២៥នាក់(ប្រុស ១៧ ស្រី៨)ត្រូវបាន​គេចោទ​ថា​ឆ្លងដែន​ខុស​ច្បាប់។
តាមធម្មតា​នៅច្រក​អន្តរជាតិ​ប៉ោយ​ប៉ែត ប្រជាពលរដ្ឋ​ខ្មែរ-ថៃ បាន​ចេញចូលរកស៊ី​ផ្លាស់​ប្ដូរ​ទំនិញ​គ្នា ទៅ​វិញ​ទៅមក ដោយ​គេប្រើ​ប្រាស់​សំបុត្រ​ចេញ​ចូល​ប្រចាំ​ថ្ងៃ សម្រាប់​មួយ​ថ្ងៃៗ។ ប៉ុន្តែ​កន្លង​មក​ប្រជាពលរដ្ឋ ខ្លះ​មិន​បាន​ទិញ​សំបុត្រ​ មិនថា​ឡើយប្រជាពលរដ្ឋ​ខ្មែរ​ឬថៃទេ តែអាជ្ញាធរ​នៅ​តាមច្រក​បាន​អនុគ្រោះ​ពួកគាត់ ទៅវិញទៅមក។ ពេលខ្លះ​គ្រាន់​តែ​ពិន័យ​គាត់​ជាប្រាក់​មិន​ដែល​ចាប់ខ្លួន​ទេ។ តែ​ក្រោយពី​កម្ពុជា​ចាប់​ខ្លួនជន​ជាតិថៃ​៧នាក់ ជាមេដឹកនាំ​នយោបាយ​នៅ​ច្រក​បង្គោល​ព្រំដែន​លេខ​៤៦​ ដែល​បាន​ចូល​ព្រំដែន​កម្ពុជា​ខុស ច្បាប់ ស្រាប់​តែឥឡូវ​អាជ្ញាធរ​ថៃ បាន​ចាប់​ពលរដ្ឋ​ខ្មែរ​សាមញ្ញ​វិញ​ជា​រឿង​សងសឹក៕
ឫទ្ធី

ប៉ូលិស​ព្រំដែន​៩១១​ឃាត់​​ខ្លួន​បុរស​​ចំណាស់​ជន​ជាតិ​ថៃ​ម្នាក់​ឆ្លង​ចូល​ដី​ខ្មែរ​ខុស​ច្បាប់​

បន្ទាយមានជ័យ​៖បុរស​ចំណាស់​ជន​ជាតិ​ថៃ​ម្នាក់​ដែល​លួច​ឆ្លង​ដែន​ចូល​ទឹក​ដី​កម្ពុជា​ដោយ​ខុស​ច្បាប់​នៅ​ក្រុង​ប៉ោយ​ប៉ែត​ខេត្ត​បន្ទាយ​មាន​ជ័យ​ត្រូវ​បាន​សមត្ថកិច្ច​ប៉ូលិស​ការ​ពារ​ព្រំដែន​គោក​លេខ​៩១១​ធ្វើ​ការ​ឃាត់​ខ្លួន​បាន​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១១​ខែ​មករា​ឆ្នាំ​២០១១​វេលា​ម៉ោង​៨​ព្រឹក​ត្រង់​ចំណុច​ភូមិ​ព្រៃ​លិច​ឃុំ​ក្បាល​ស្ពាន​ក្រុង​ប៉ោយ​ប៉ែត​។
លោក​ឈុត​អាង​មេ បញ្ជា​ការ​ការ​ពារ​ព្រំដែន​គោក​លេខ​៩១១​ឈរ​ជើង​តាម​បន្ទាត់​​ព្រំដែន​តំបន់​ប៉ោយ​ប៉ែត​បាន​អោយ​ដឹង​ថា​បុរស​ចំណាស់​ដែល​សមត្ថកិច្ច​របស់​លោក​ឃាត់​ខ្លួន​បាន​មាន​ឈ្មោះ PHUK​ PREE ​CHA​ PHOL​ អាយុ​៧៦​ឆ្នាំ​មុខ​របរ​ជា​អ្នក​ម៉ៅ​ការ​សាង​សង់​។តាម​ការ​សាក​សួរ​របស់​សមត្ថកិច្ច​ជន​នេះ​បាន​មក​ទឹក​ដី​កម្ពុជា​តាម​ច្រក​អន្តរជាតិ​ប៉ោយ​ប៉ែត​ពី​ថ្ងៃ​ទី​១០​ខែ​មករា​ឆ្នាំ​២០១១​ហើយ​បាន​ត្រឡប់​ទៅ​វិញ​ដោយ​មាន​កាន់​លិខិត​ឆ្លង​ដែន​លេខ​I977634​ហើយ​ស្រាប់​តែ​ត្រឡប់​មក​កម្ពុជា​វិញ​ដោយ​មិន​ចូល​តាម​ច្រក​អន្តរជាតិ​បែរ​ជា​លួច​ចូល​មក​វិញ​តាម​ផ្លូវ​កាត់​ម្ដុំ​ច្រក​ស្ពាន​មិត្ត​ភាព​កម្ពុជា​ថៃ​។

លោក​បាន​បន្ត​ទៀត​ថា​ចំពោះ​ជន​ជាតិ​ថៃ​នេះ​សមត្ថកិច្ច​កំពុង​តែ​សួរ​នាំ​និង​សុំ​យោបល់​ស្នង​ការ​តើ​គួរ​អនុវត្ត​បញ្ជូន​ទៅ​ស្នង​ការ​ឬ​បញ្ជូន​ចេញទៅ​ថៃ​វិញ​៕

ឯកឧត្តម​ វ៉ា គឹមហុង​ ជួប​សំណេះ​សំណាល​ជាមួយ​ប្រធាន​ថ្មី​ នៃ​គណៈកម្មការ​ចំរុះ​ខ័ណ្ឌ​សីមា ព្រំដែន​គោក​ថៃ​-កម្ពុជា​

 
នា​ព្រឹក​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១១ នៅ​ទី​ស្តី​ការគណៈរដ្ឋមន្រ្តី ​ឯកឧត្តម​ វ៉ា គឹមហុងទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ច​ការ​ព្រំដែន​ បាន​ទទួល​ជួប​សមភាគីថៃ​ឯកឧត្តម អាសាដា ឆៃយ៉ាណម​(Asda Jayanama)​ដែល​​​ត្រូវ​បាន​តែង​តាំង​​ជា​ប្រធាន​ថ្មី​ នៃ​គណៈកម្មការ​ចំរុះ​ខ័ណ្ឌ​សីមា ព្រំដែន​ គោក​ថៃ-កម្ពុជា​។
 
            ឯកឧត្តម វ៉ា គឹមហុង ​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា នេះ​ជា​ជំនួប​ធម្មតា​ រវាង​ឯកឧត្តម​​​ និង​ឯកឧត្តម​ អាសាដា ឆៃយ៉ាណម​(Asda Jayanama)​​ ដែល​ទើប​នឹងត្រូវ​​តែង​តាំង​ថ្មី​ ហើយ​បាន​ដឹក​នាំ​ប្រតិភូ​​គណៈកម្មការ​​ចំរុះ​ខ័ណ្ឌ​សីមា ព្រំដែន​គោក​ថៃ-កម្ពុជា មក​សំដែង​ការ​គួសម​។​
 
            ​ឯកឧត្តម​ វ៉ា គឹម​ហុង បាន​មាន​ប្រសាសន៍​ចាត់​ទុក​ថា ជំនួប​នៅ​ពេល​នេះ​គឺ​ជា​ចំនុច​ល្អ​ ដែល​នឹង​នាំ​ឲ្យ​មាន​ការ​ជួប​គ្នា​​រវាង​​គណៈកម្មការ​ចំរុះ​ខ័ណ្ឌ​សីមា ព្រំដែន​គោក​ប្រទេស​ទាំង​ពីរ​​កម្ពុជា​​-ថៃ​ នាពេលក្រោយ​បន្ត​បន្ទាប់​ទៀត​។​ ឯកឧត្តម អាសាដា ឆៃយ៉ាណម​(Asda Jayanama)​​ បាន ​ស្វាគមន៍​ ដោយ​បាន​លើក​ឡើង​ថា គណៈកម្មការ​ចំរុះ​ខ័ណ្ឌ​សីមា ព្រំដែន​គោក​ប្រទេស​ទាំង​ពីរ ​​ត្រូវ​តែ​ ជួប​ធ្វើ​ការងារ​ជាមួយ​គ្នា​បន្ត​ទៀត​។
 
​​            សូម​រំលឹក​ផង​ដែរ​ថា គណៈកម្មការ​ចំរុះ​ខ័ណ្ឌ​សីមាព្រំដែន​គោកកម្ពុជា​ដឹក​នាំ​ដោយ​ ឯកឧត្តម វ៉ា គឺមហុង ​និង​ ​ឯកឧត្តម​ វ៉ា​ស៊ីន ទីរ៉ា​វិឈីយ៉ាន​(Vasin Teeravechyan)  អតីត​ប្រធាន​ គណៈ​កម្មការ​ចំរុះ​ខ័ណ្ឌ​សីមាព្រំដែន​គោកថៃ ​ បាន​ជួប​ប្រជុំ​ជា​មួយ​គ្នា​ជា​លើក​ចុង​ក្រោយ​នៅ​រាជធានី​ ភ្នំ​ពេញ​កាល​​ពី​​ឆ្នាំ​២០០៩ កន្លង​មក ហើយ​ត្រូវ​បាន​អាក់​ខាន​ដោយ​សារ​តែ​ កំណត់​ហេតុ​នៃ​ការ ​ប្រជុំ​​នា​ពេល​កន្លង​មក​ មិន​ត្រូវ​បាន​អនុម័ត​ ដោយ​រដ្ឋសភា​ថៃ​។​ ទាក់ទិន​នឹង​បញ្ហា​នេះ​ ឯកឧត្តម អាសាដា ឆៃយ៉ាណម​(Asda Jayanama)​​ បាន​ឲ្យ​ដឹង​ថា រដ្ឋ​សភាថៃ​បាន​ពន្យារ​ពេល​នៃ​ការ​ពិភាក្សា​ បញ្ហានេះ​ក្នុង​រយៈ​ពេល​ ៣០ ថ្ងៃ​ ដើម្បី​សុំ​ការ​អនុម័ត​ពី​​តុលាការ​ធម្មនុញ្ញ​របស់​ថៃ​។​ ឯកឧត្តម អាសាដា ឆៃយ៉ាណម​(Asda Jayanama)​​ បាន​បញ្ជាក់​ថា នៅ​ក្នុង​ខណៈ​ដែល​​រដ្ឋ​សភា​ និង​រដ្ឋាភិបាល ​ថៃ​មិន​ទាន់​បាន​សម្រេច​យ៉ាង​ណា​នោះ​​ ​ខ្ញុំ​បាន​គិត​ថា គណៈកម្មការ​ចំរុះ​ខ័ណសីមា ព្រំដែន​គោក​ប្រទេស ​ទាំង​ពីរ​​ត្រូវ​តែបន្ត​​ជួប​ធ្វើ​ការងារ​ជាមួយ​គ្នា​ទៀត​។
 
 ឯកឧត្តមទេសរដ្ឋមន្រ្តី​ វ៉ា គឺមហុង​ ​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ក្នុង​ជំនួប​នេះ​ភាគី​ ទាំង​ពីរ​បាន​ពិភាក្សា​លើ​បញ្ហា​ធម្មតា​ ​ដែល​មិន​ទាក់​ទង​ដល់​ការ​​សុំ​ការ​អនុម័ត​ពីរដ្ឋ​សភាថៃ ​គឺ​ការ​បញ្ជូន​ អ្នក​បច្ចេកទេស​ នៃ​គណៈ​កម្មការ​ចំរុះ​ខ័ណ្ឌ​សីមា ព្រំដែន​គោក​ប្រទេស​ទាំង​ពីរ​កម្ពុជា​-ថៃ​ ដើម្បី​ទៅ​ពិនិត្យ​ មើល​បង្គោល​លេខ​១ នៅច្រក​​ ជាំសាងាំ​ និង​ទៅ​បង្គោល​លេខ ២៣ ជា​ដើម​។​

កម្លាំងការពារព្រំដែនវរៈ ៩១១ ចាប់ខ្លួនថៃម្នាក់ ដើរក្នុងព្រៃទឹកដីខ្មែរ

បញ្ជាការការពារព្រំដែនវរៈ ៩១១លោក ឈូក អាង បានមានប្រសាសន៍ថា បុរសថៃរូបនេះមានវ័យ៧៦ឆ្នាំ មាន ឈ្មោះ ភុក ព្រី ឆាតថុល នៅលើខ្លួនបុរស រូបនោះមានលិខិតឆ្លងដែនស្របច្បាប់ ហើយត្រូវចាកចេញពីកម្ពុជាវិញកាលពីម្សិលមីញ ប៉ុន្តែកាលពីយប់មិញមិនដឹងជាយ៉ាងម៉េចបែរជាមកដើរនៅ ក្នុងព្រៃ ក្នុងទឹកដីខ្មែរ ហើយក៍ត្រូវចាប់ខ្លួនមកសួរនាំ តែម្តង ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១០ បុរសថៃរូមនេះបានចូលមកលេងកាស៊ីណូប៉ោយប៉ែតម្ដងរួច មកហើយ លុះរសៀលថ្ងៃដដែល គាត់បានចេញត្រឡប់ទៅដីថៃវិញ រហូតទល់ម៉ោង២រំលងអធ្រាត្រចូលថ្ងៃទី១១ ខែមករា ឆ្នាំ២០១១ គាត់បានពឹងពាក់ជនជាតិថៃ ដើម្បីជួយនាំផ្លូវមកកាន់កាស៊ីណូប៉ោយប៉ែតជាថ្មីម្ដងទៀត ដោយឱ្យ ឈ្នួល៧០០បាតក្នុងការនាំផ្លូវ ។ លុះមកដល់ចំណុចព្រៃព្រិច ភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ក្រុមអ្នកនាំផ្លូវគាត់ បានព្រួតគ្នាវាយតប់ប្លន់យកលុយអស់ចំនួន២ពាន់បាត និង នាឡិកាដៃមួយគ្រឿង រួចគេចខ្លួនទាំងយប់បាត់អស់ ធ្វើឱ្យ រូបគាត់ដើរ វង្វេង ក្នុង ព្រៃ នោះរហូតទល់ភ្លឺ ហើយត្រូវបាននគរបាលការពារព្រំដែនកម្ពុជាចាប់ឃាត់ខ្លួនតែម្ដង ។

CamBN

លោកស៊ូថេប ៖ ​អត្ថាធិប្បាយ​​របស់​សម្តេច​តេជោហ៊ុន សែន ​មិនប៉ះពាល់​​ដល់ទំនាក់ទំនង​​ទ្វេភាគី

យោង​តាមគេហទំព័រ MCOT កាលពីថ្ងៃទី​​១១ មករា ថា លោក​ស៊ូថេប ធឿ​កស៊ូបាន់ ​​ឧប​នាយករដ្ឋ​មន្ត្រី​​ថៃ នៅថ្ងៃទី​១១ មករា ​នោះថ្លែង​​ថា រូបលោក​មានជំនឿ​ថា ​អត្ថាធិប្បាយ​​របស់​​សម្តេច​​តេជោហ៊ុន សែន ​​នាយករដ្ឋ​មន្ត្រី​​​កម្ពុជា​ ដែលថា គ្មាន​អ្នក​ណា​ម្នាក់​​ រួមទាំង​​អង្គ​ការ​​សហ​ប្រជាជាតិ​​ផង​មិនអាច​ធ្វើអន្តរាគមន៍​​​ក្នុង​ដំណើរ​​ការ​កាត់ក្តី​របស់​តុលាការ​កម្ពុជា​ចំពោះ​ករណី​​ជន​ជាតិសៀម​​​៧​នាក់ ដែលកំពុង​​ឃុំខ្លួន​បណ្តោះ​អាសន្ន​​ក្នុង​ប្រទេស​កម្ពុជានោះមិនធ្វើ​ឱ្យ​ប៉ះពាល់​​ដល់ទំនាក់ទំនង​​ទ្វេភាគី​​រវាង​ប្រទេសថៃ​​និង​ប្រទេស​កម្ពុជា​​ទេ គឺ​សម្តេច​តេជោ​ធ្វើ​​តាម​គោលការណ៍​​នីតិវិធី​ច្បាប់ប៉ុណ្ណោះ ។​
គេហទំព័រ​​ថៃដដែល​​បានចេញផ្សាយ​​​ព័ត៌មាន​​​ដោយដកស្រង់​​សំដី​​លោកស៊ូថេប​​ ដែលថ្លែង​​ថា ឥឡូវនេះ​​​​ភាគីថៃ​​មិនអាចធ្វើ​​អ្វីបានឡើយ​​​ក្រៅ​ពី​រង់ចាំ​​ការចេញ​សាលក្រម​របស់​តុលាការ​ ហើយ​​​លោកស៊ូថេប ​ក៏បាន​​ណែនាំ​ដល់ភាគី​​ពាក់ព័ន្ធ​​ទាំងអស់​​កុំ​ឱ្យធ្វើ​អ្វីដែល​បង្ក​ឱ្យ​មាន​ផលប៉ះពាល់​​​ជា​អវិជ្ជមាន​​ដល់​​ករណី​​​ពលរដ្ឋថៃ​​៧​នាក់ ។​
សម្តេច​​អគ្គ​មហាសេនាបតីតេជោហ៊ុន សែន ​​នាយករដ្ឋ​មន្ត្រីនៃព្រះរាជាណាចក្រ​កម្ពុជា ​មាន​ប្រសាសន៍​​កាលពីព្រឹកថ្ងៃទី​​១០ មករា ​កន្លងមក​​ថា ​ពុំ​មាន​នរណាម្នាក់​អាចធ្វើ​អន្តរាគមន៍​​ក្នុង​​ករណី​​​របស់​​ជន​ជាតិ​​សៀម​​ទាំង​​៧​នាក់នោះ​បាន​ឡើយ ។
លោក​ស៊ូថេប ថ្លែង​ទទួល​​ស្គាល់​ថា នីតិវិធី​​របស់តុលាការ​​កម្ពុជា​មិនខុស​ពី​នីតិវិធី​​របស់​តុលា​ការ​​ថៃ​ទេ ​គឺ​មិនត្រូវ​​ដាក់​​សម្ពាធ​​លើ​តុលាការ​​​ទេ ហើយ​អ្វីដែល​​សម្តេចតេជោហ៊ុន សែន ​បានថ្លែង​​នោះ​គឺគ្រាន់តែ​​ជាគោលការណ៍​​នីតិ​វិធីច្បាប់​ប៉ុណ្ណោះ ​ដោយសម្តេច​តេជោពុំ​មាន​ចេតនា​​បង្ក​ឱ្យ​មានផលប៉ះពាល់​​ដល់​​ទំនាក់ទំនង​​ទ្វេ​ភាគី​​នោះ​​ទេ ។
ឧបនាយករដ្ឋ​មន្ត្រី​​​ថៃ​រូបនេះ​​​អះអាង​បញ្ជាក់​សារ​ជាថ្មី​​ថា ពេល​នេះអាជ្ញាធរ​ថៃ​កំពុង​ប្រើ​ប្រាស់​ និងរិះរកគ្រប់​​មធ្យោបាយ​​ទាំងអស់​ ដើម្បី​ជួយពលរដ្ឋថៃ​​ទាំង​៧​នាក់ ដែល​កំពុង​​ជាប់ឃុំ​ឃាំង​​នៅ​ក្នុង​ប្រទេសកម្ពុជា ។​
សម្តេច​​តេជោហ៊ុន សែន ​ត្រូវបាន​ដក​ស្រង់​សំដីដោយ​​ទីភ្នាក់ងារ​​សារព័ត៌មាន​​ផ្លូវការ​​ចិន​ស៊ីន​ហួ​​​ដែល​ថ្លែង​ថា «វាមិនអាច​​​ឡើយ សូម្បីតែ​​អង្គ​ការ​​សហប្រជាជាតិ​ចំពោះ​​ការធ្វើអន្តរាគមន៍​ក្នុង​​ករណីនេះ ។ ខ្ញុំ​គ្រាន់តែ​​អះអាង​​​បញ្ជាក់​ថា គ្មាន​នរណា​ម្នាក់​​អាចធ្វើ​​អន្តរាគមន៍​ក្នុង​​ប្រព័ន្ធ​តុលា​ការ​​កម្ពុជា​ឡើយ» ។ ​សម្តេចតេជោថ្លែង​​បន្ត​ទៀត​ថា ​ក្រោយពី​ការកាត់ទោស​​​ជនជាប់​ចោទ​ទាំង​​៧​នាក់ ​អាច​ប្តឹង​​ឧទ្ធរណ៍​​ ប្រសិន​បើ​​ពួកគេ​មិន​​​ឯកភាព​​ចំពោះ​​សាលក្រម​នៃ​ការកាត់​​ទោស​ពួកគេ ។​
ដោយឡែក​ កាលពីថ្ងៃទី​១០ មករា ​លោក​នាយករដ្ឋ​មន្ត្រី​​អាប់ភីស៊ីត ​វ៉េចាជីវ៉ា បានកោះ​​ឱ្យ​​មានកិច្ច​​ប្រជុំ​​បន្ទាន់មួយ​ជាមួយ​មន្ត្រីសន្តិសុខ​​ជាន់​ខ្ពស់​​​​ ដើម្បីរិះ​រកវិធានការ និង​​មធ្យោបាយជួយ​ពលរដ្ឋ​​ថៃ​​៧​នាក់ ​ដែល​​កំពុងជាប់​ឃុំឃាំង​​នៅ​ពន្ធនាគា​រព្រៃ.សរបស់​កម្ពុជា ។ កិច្ចប្រជុំ​​នោះ​ចូល​រួម​ដោយលោក​​ឧប​នាយករដ្ឋ​មន្ត្រី​​​ស៊ូថេប ​ធឿក​ស៊ូ​បាន់ ​លោក​ប្រាវីត វង្ស​ស៊ូវុន ​រដ្ឋ​មន្ត្រី​​​ក្រសួង​​ការពារ​​ប្រទេស និង​​លោក​​កាស៊ីត ​ភីរម្យ ​រដ្ឋ​​មន្ត្រី​​ក្រសួង​ការបរទេស ។​
នៅពេល​​ថ្លែងទៅកាន់​​សារព័ត៌មាន​​ក្រោយពី​​កិច្ច​ប្រជុំ​​នោះ ​​លោក​អាប់ភីស៊ីត ​ពោល​ថា កិច្ច​ប្រជុំ​​ត្រូវ​បានរៀបចំឡើង​ដើម្បីពិភាក្សា​​​អំពី​​វិធានការ​​​ និង​​រិះរក​មធ្យោ​បាយ ដើម្បី​ជួយ​ពល​រដ្ឋ​​​ថៃ​ទាំង​៧​នាក់ ​ក្រោយ​ពី​តុលាការ​​កម្ពុជា​ចេញ​​សាល​ក្រម​​របស់​ខ្លួន ។ លោក​​អាប់​ភីស៊ីត ​ថ្លែង​ដូច្នេះ​​ក្រោយ​ពីសម្តេច​តេជោហ៊ុន សែន ​ថ្លែង​ថា ​មាន​តែ​តុលា​ការ​​ប៉ុណ្ណោះ​​ដែល​​​នឹង​សំរេច​​ពី​​ជោគ​វាសនា​​របស់​ជន​​ជាប់​ចោទ​សៀម​ទាំង​​៧​នាក់
នោះ ។
ទន្ទឹមគ្នានេះ​​ អ្នក​នាំ​ពាក្យ​​ក្រសួង​ការបរទេស​ថៃ​​ លោកថានី ​ថុង​ភក្តី ​ថ្លែង​អះ​អា​ង​ថា ​មេ​ធាវី ​បានដាក់​សំណើ​​សុំ​ការ​នៅក្រៅឃុំ​​ដោយការ​បង់​ប្រាក់​​ធានា​​សំរាប់ពលរដ្ឋ​​ថៃ​​៧​នាក់​នោះ​រួចហើយ ​ហើយ​ប្រសិនបើ​​តុលាការ​​កម្ពុជាយល់ព្រម​ចំពោះ​សំណើ​នេះ ហើយ​កំណត់​លក្ខខណ្ឌ​ពីការបង់ប្រាក់​​ធានានេះ ស្ថានទូត​​ថៃ​ប្រចាំ​​ទីក្រុងភ្នំពេញ ​​នឹង​ត្រៀម​​ខ្លួន​ផ្តល់​ជំនួយ​ដល់ពួកគេ ៕

(ប្រុសកោះ)

លោកស្រី​មួរ សុខ​ហួរ ទាមទារ​អភ័យឯកសិទ្ធិ​សភា​វិញ​បន្ទាប់​ពី​បង់លុយ​គ្រប់​ចំនួន​

ភ្នំពេញ​: ​លោកស្រី​មួរ សុខ​ហួរ តំណាងរាស្ត្រ​គណបក្ស​សម រង្ស៊ី បាន​អះអាង​នៅ​ថ្ងៃ​នេះ​ថា លោកស្រី​សុំ​ទាម ទារ​អភ័យឯកសិទ្ធិ​សភា​រប​ស់លោក​ស្រី​មក​វិញ ហើយ​សូមឲ្យ​រដ្ឋសភា​ផ្តល់​អភ័យឯកសិទ្ធិនេះ​វិញ ឲ្យបាន​ឆាប់​ពីព្រោះថា លោកស្រី​បាន​បង់លុយ​គ្រប់​ចំនួន​ជូន​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន រួចហើយ​។​

​ការទាមទារ​នេះ​បាន​ធ្វើឡើង​បន្ទាប់​ពី​រដ្ឋសភា​បាន​កាត់​ប្រាក់ខែ​របស់​លោកស្រី​គ្រប់​ចំនួន ១៦​លាន ៥​សែន​រៀល​ដើម្បី​សងជំងឺចិត្ត​សម្តេច ហ៊ុន សែន និង​បង់​ការផាកពិន័យ​ចូល​ថវិកា​ជាតិ​រួចមក​។​

​លោកស្រី​តំណាងរាស្ត្រ​ខេត្ត​កំពត​ត្រូវបាន​តុលាការ​រាជធានី​ភ្នំពេញ​កាត់ទោស​ឲ្យ​ចាញ់​ក្តី​សម្តេច ហ៊ុន សែន​ពី​បទ​បរិហារកេរ្តិ៍ និង​តម្រូវឲ្យ​បង់​ប្រាក់​សង​ជំងឺ​ចិត្ត​ជូន​ដើមបណ្តឹង​ចំនួន ៨​លាន​រៀល និង​បង់ ប្រាក់​ពិន័យ​ចំនួន​៨​លាន​៥​សែន​រៀល​ដែល​សរុប​ទាំងអស់​មាន​១៦​លាន​៥​សែន​រៀល​។​

​លោកស្រី​ត្រូវបាន​តុលាការ​សម្រេច​បង្ខំ​ឲ្យ​កាត់​ប្រាក់ខែ​សង​រហូត​គ្រប់​ចំនួន​ពី​ព្រោះតែ​លោកស្រី មិន​ព្រម​បង់​ប្រាក់​នោះ​ដោយ​សំរួល​។ តែ​ឥឡូវនេះ ការ​កាត់​ប្រាក់ខែ​បាន​គ្រប់​ចំនួន​ហើយ​។ លោក​ជាម យៀប តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​បានឲ្យដឹងថា សភា​ត្រូវ​រង់ចាំ​សំបុត្រ​ពី​តុលាការ ដើម្បី​ចាត់ការ​រឿងនេះ ពោល​គឺ​ចូល​តាម​ច្រក​ណា​ត្រូវ​ចេញ​តាម​ច្រក​នោះ​វិញ​។ 

​មានន័យ​ថា ប្រសិនបើ​តុលាការ​សរសេរ​លិខិត​ទៅ​រដ្ឋសភា​បញ្ជាក់ថា​លោកស្រី​រួច​ទោស​ពេល​ណា រដ្ឋសភា​នឹង​ព្រគ​ល់​អភ័យឯកសិទ្ធិ​ជូន​លោកស្រី​មួរ សុខ​ហួរ​ភ្លាម​ដែរ​៕

CEN

កម្ពុ​ជា​-ថៃ​ ​កំពុង​ស្វែង​រក​កម្ម​ករ​នេសាទ​ជន​ជាតិ​ខ្មែរ​១៥នាក់​

ស្ថាន​ទូត​កម្ពុ​ជា​ប្រចាំ​ប្រទេស​ថៃ​ ​កំពុង​ធ្វើ​ការងារ​ជាមួយ​ទូត​ថៃ​ ​ដើម្បី​ស្វែង​រក​កម្ម​ករ​នេសាទ​ ​ជន​ជាតិ​ខ្មែរ​ ​១៥រូប​ ​ដែល​ត្រូវ​បាន​ជួយ​សង្គ្រោះ​ ​នៅ​ឯ​ប្រទេស​អូ​ម៉​ង់​ ​បន្ទាប់​ពី​ត្រូវ​ចោរ​សមុទ្ទ​ ​សុ​ម៉ា​លី​ ​ប្លន់​កាល​ពី​ដើម​ខែ​ ​វិ​ច្ចិ​កា​ ​ឆ្នាំ​២០១០កន្លង​ទៅ​។​
សូម​ជំ​រាប​ថា​ ​គិត​រហូត​មក​ទល់​នឹង​ពេល​នេះ​ ​គឺ​រយះ​ពេល​ ​ជិត​ ​៣ខែ​ទៅ​ហើយ​ ​ដែល​ថៃ​សន្យា​ថា​ ​នឹង​នាំ​កម្ម​ករ​នេសាទ​ខ្មែរ​ ​ទាំង​១៥នាក់​នោះ​ ​ត្រលប់​មក​កាន់​ ​ប្រទេស​ថៃ​វិ​ញ​។​
ម​ន្ត្រី​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ ​និង​សហ​ប្រតិបត្តិ​ការ​អន្តរ​ជាតិ​ ​លោក​កុយ​គួ​ង​ ​បាន​ប្រាប់​វិទ្យុ​ន​រ​គ​វត្ត​ ​នៅ​ព្រឹក​ថ្ងៃ​ទី​១១ មក​រា​នេះ​ថា​ ​យើង​កំពុង​តែ​ទន្ទឹង​រង​ចាំ​ព័​ត៏​មាន​ ​ជុំ​វិញ​ប្រជា​នេសាទ​ទាំង​ ​១៥នាក់​នោះ​។​


ដោយ​ ៖ លុយ លីដា

អាប់​ភី​ស៊ី​ត​ ​កោះ​ប្រជុំ​ម​ន្ត្រី​រក្សា​សន្តិ​សុខ​ជាតិ​ ​រក​វិធី​ជួ​ថៃ​ទាំង​៧

នាយក​រដ្ឋ​ម​ន្ត្រី​ថៃ​ ​លោក​អាប់​ភី​ស៊ី​ត​វេចា​ជី​វ៉ា​ ​បាន​កោះ​ប្រជុំ​ ​ម​ន្ត្រី​រក្សា​សន្តិ​សុខ​ជាតិ​ ​ដើម្បី​ពិភាក្សា​រក​មើល​វិធី​ ​ដើម្បី​ជួយ​ជន​ជាតិ​ថៃ​ទាំង​៧ ដែល​កម្ពុ​ជា​ ​បាន​ចាប់​ឃុំ​ខ្លួ​ន​។​
ការ​កោះ​ហៅ​ម​ន្ត្រី​រក្សា​សន្តិ​សុខ​ជាតិ​ ​ដែល​ចូល​រួម​ដោយ​ឧបនាយក​រដ្ឋ​ម​ន្ត្រី​ថៃ​ ​លោក​ស៊ូ​ថេ​ប​ថង​ស៊ូ​បាន​ ​ ​លោក​រដ្ឋ​ម​ន្ត្រី​ក្រសួង​ការពារ​ជាតិ​ ​ប្រា​វិ​ត​វង្ស​ស៊ូ​វ៉ុ​ន​ ​ ​និង​លោក​រដ្ឋ​ម​ន្ត្រី​ក្រសួង​ការ​បរទេស​ ​កា​ស៊ី​ត​ភី​រម្យ​ផង​ដែរ​ ​ ​បាន​ធ្វើ​ឡើង​នៅ​ជាមួយ​នឹង​ ​ស្ថាន​ការណ៍​ ​ដែល​មាន​ការ​គាប​សង្កត់​ពី​ក្រុម​ថៃ​អាវ​លឿង​ ​ដែល​បង្ខំ​អោ​យ​នាយក​រដ្ឋ​ម​ន្ត្រី​ថៃ​ ​អាប់​ភី​ស៊ី​ត​ ​ប្រើ​កម្លាំង​ដាក់​គំនាប​មក​លើ​កម្ពុ​ជា​ ​ដើម្បី​ដោះ​លែង​ជន​ជាតិ​ថៃ​ទាំង​៧។
ពី​ភ្នំពេញ​នេះ​វិញ​ ​ស​ម្តេ​ច​នាយក​រដ្ឋ​ម​ន្ត្រី​ ហ៊ុន​សែន​ ​បាន​ថ្លែង​ដាច់​ណាត់​ ​ប្រឆាំង​រាល់​ការ​ប៉ុន​ប៉ង​ធ្វើ​អន្តរា​គម​ណា​មួយ​ ​ដែល​មាន​បំ​ន​ង​ដាក់​ការ​គាប​សង្កត់​មក​លើ​កម្ពុ​ជា​ ​និង​ ​បញ្ជាក់​ដាច់​ណាត់​ថា​ ​រឿង​ថៃ​ទាំង​៧ នឹង​ត្រូវ​ស្ថិត​ក្នុង​អំណាច​ច្បាប់​ ​របស់​តុលាការ​កម្ពុ​ជា​ ​ដែល​នឹង​មិន​ស្ថិត​ក្រោម​ឥទ្ធិ​ពល​ ​ការ​ធ្វើ​អន្តរាគមន៍​ពី​សំណាក់​បរទេស​ណា​មួយ​នោះ​ឡើ​យ​។​
នាយក​រដ្ឋ​ម​ន្ត្រី​ថៃ​ ​ក្រោយ​កិច្ច​ប្រជុំ​នោះ​ ​បាន​ប្រាប់​អ្នក​កាសែត​ថា​ ​ថៃ​ ​នឹង​ដាក់​ចេញ​នូវ​គោល​ការណ៍​ច្បាស់លាស់​ ​ប៉ុន្តែ​នឹង​មិន​អាច​រៀបរាប់​នា​ពេល​នេះ​បាន​ទេ​។​ ​លោក​នាយក​រដ្ឋ​ម​ន្ត្រី​ថៃ​ ​បញ្ជាក់​ទៀត​ថា​ ​បញ្ហា​នេះ​ ​នឹង​ត្រូវ​គេ​យក​ចិត្ត​ទុកដាក់​ ​និង​សើរើ​ពិ​និត្យ​មើល​សា​ឡើង​វិ​ញ​។​
លោក​នាយក​រដ្ឋ​ម​ន្ត្រី​ថៃ​ ​បញ្ជាក់​ថា​ ​មក​ទល់​ពេល​នេះ​ ​មិន​មាន​ការ​ពិភាក្សា​ ​ក្នុង​ការ​បញ្ចុះ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​២នោះ​ទេ​។​

ដោយ​ ៖ នគរវត្ត

ចោទ​ប្រកាន់​ទោស​ដាច់​ដោយ​ឡែក​ ​លើ​ជន​សង្ស័យ​ថៃ​២នាក់​ ​ក្នុង​ចំ​នោម​៧នាក់​

ម​ន្ត្រី​តុលាការ​ ​បាន​ចោទ​ប្រកាន់​ទោស​ដាច់​ដោយ​ឡែក​ ​លើ​ជន​សង្ស័យ​ ​ថៃ​២នាក់​ ​ក្នុង​ចំណោម​ជន​សង្ស័យ​ថៃ​ទាំង​៧ ដែល​ទោស​នោះ​ ​នឹង​អាច​អោ​យ​ប្រឈម​នឹង​ការ​ជាប់​គុក​ ​រវាង​ពី​៥ទៅ​១០ឆ្នាំ​នៅ​កម្ពុ​ជា​។​
សូម​ជំ​រាប​ថា​ ​ជន​សង្ស័យ​ថៃ​ទាំង​៧ នា​ពេល​នេះ​ ​កំពុង​រង​ពី​បទ​ចោទ​ប្រកាន់​ ​២ គឺ​ការ​ឆ្លង​ដែន​ខុស​ច្បាប់​ ​និង​ឆ្លង​កាត់​កន្លែង​យោធា​ ​ដែល​គេ​ហាម​ឃា​ត់​។​ ​ដោយ​ឡែក​ ​កាល​ពី​ថ្ងៃ​សុក្រ​ស​ប្តា​ហ៍​មុន​ ​ចៅក្រម​ស៊ើប​អង្កេត​ ​តុលាការ​រាជ​ធានី​ភ្នំពេញ​ ​បាន​សម្រេច​ចោទ​ប្រកាន់​បន្ថែម​ ​លើ​ជន​សង្ស័យ​ថៃ​២នាក់​ ​ក្នុង​ចំណោម​៧នាក់​នោះ​ ​នូវ​បទ​ល្មើស​មួយ​ទៀត​ ​ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​ចេតនា​ ​នៃ​ការ​ប្រមូល​ផ្តុំ​ព័ត៌មាន​បែប​ចារ​ក​ម្ម​។​ ​ជន​ជាតិ​ថៃ​ទាំង​២ ដែល​គេ​បាន​ចោទ​បទ​ល្មើស​បន្ថែម​នោះ​ ​គឺ​មាន​ ​ឈ្មោះ​វី​រ៉ា​ស៊ុម​ក្វា​ម​ឃី​ត​ ​ដែល​ជា​អគ្គ​លេខាធិការ​ ​ប​ណ្តា​ញ​ប្រជា​ជន​ ​ប្រឆាំង​អំពើ​ពុក​រលួយ​ ​និង​ម្នាក់​ទៀត​ឈ្មោះ​ ​រ៉ា​ទ្រី​ ផៃ​ ​ភូ​ថា​ណា​ផៃ​ប៊ូ​ន​ ​ភេទ​ស្រី​ជា​អ្នក​សារ​ព័​ត៌​មា​ន​។​ ​អ្នក​ទាំង​២ ត្រូវ​បាន​ចោទ​ប្រកាន់​បន្ថែម​ ​តាម​មាត្រា​ ​៤៤៦ នៃ​ក្រម​ព្រហ្ម​ទណ្ឌ​ ​ពី​បទ​ប្រមូល​ផ្តុំ​ព័ត៌មាន​ជា​អា​ទិ៍​ ​ដែល​អាច​ធ្វើ​អោ​យ​អន្តរាយ​ ​ការ​ការពារ​ជា​តិ​។​ ​មាត្រា​ច្បាប់​ ​៤៤៦ បាន​ចែង​ថា​ ​អំពើ​ទទួល​ឬ​ប្រមូល​ផ្តុំ​ ដើម្បី​ផ្ត​ល់​អោ​យ​ទៅ​រដ្ឋ​បរទេស​ឬ​ ​ភ្នាក់ងារ​បរទេស​នូវ​ព័ត៌មាន​ ​ ​វិធី​ ​ ​វត្ថុ​តាង​ឯក​សារ​ ​ ​ទិ​ន្ន័​យ​ព័ត៌មាន​វិទ្យា​ ​ ​ឬ​សាលា​កប​ត្រ​ ​ ​ដែល​អាច​ធ្វើ​អោ​យ​អន្តរាយ​ ​ការ​ការពារ​ជាតិ​ ​ត្រូវ​ផ្ត​ន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី​ ​៥ទៅ​១០ឆ្នាំ​។​
ដូច្នេះ​ ​បើ​សិន​ជា​អ្នក​ទាំង​២ ត្រូវ​បាន​តុលាការ​រក​ឃើញ​ថា​ ​ពិត​ជា​មាន​កំហុស​នោះ​មែន​ ​ទោស​ធ្វើ​ចារ​កម្ម​ ​ប្រមូល​ព័ត៌មាន​ ​ដែល​នាំ​អោ​យ​អន្តរាយ​ការ​ការពារ​ជាតិ​ ​នឹង​ត្រូវ​ ​ប្រឈម​ការ​ជាប់​គុក​ពីរ​វាង​ ​៥ទៅ​១០ឆ្នាំ​

ចាប់ជនជាតិថៃម្នាក់ដែលចូលដីខ្មែរទាំងយប់

ប៉ោយប៉ែត ៖ នគរបាលការពារព្រំដែនម្នាក់បានប្រាប់ឱ្យដឹងថា ព្រឹកថ្ងៃទី១១នេះ នគរបាលការពារព្រំដែនវរៈលេខ ៩១១ បានប្រទះឃើញជនជាតិថៃម្នាក់ដើរក្នុងព្រៃ ដោយមានស្នាមរបួសលើផ្ទៃមុខផង ហើយបាននាំយកមកស្នាក់ ការដើម្បីសាកសួរព័ត៌មានលំអិត ។
ជនជាតិថៃម្នាក់នេះបានសារភាពប្រាប់នគរបាលថា ខ្លួនឈ្មោះ ភុក ព្រីឆាតថុល អាយុ៧៦ឆ្នាំ អតីតតម្រួតថៃ បច្ចុប្បន្ន ចូលនិវត្ដរ៍ ហើយមានការងារម៉ៅការសំណង់ ។ កាលពីថ្ងៃទី១០ គាត់បានចូលមកលេងកាស៊ីណូប៉ោយប៉ែតម្ដងរួច មកហើយ លុះរសៀលថ្ងៃដដែល គាត់បានចេញត្រឡប់ទៅដីថៃវិញ រហូតទល់ម៉ោង២រំលងអធ្រាត្រចូលថ្ងៃទី១១ ខែមករា ឆ្នាំ២០១១ គាត់បានពឹងពាក់ជនជាតិថៃ ដើម្បីជួយនាំផ្លូវមកកាន់កាស៊ីណូប៉ោយប៉ែតជាថ្មីម្ដងទៀត ដោយឱ្យ ឈ្នួល៧០០បាតក្នុងការនាំផ្លូវ ។ លុះមកដល់ចំណុចព្រៃព្រិច ភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ក្រុមអ្នកនាំផ្លូវគាត់ បានព្រួតគ្នាវាយតប់ប្លន់យកលុយអស់ចំនួន២ពាន់បាត និងនាឡិកាដៃមួយគ្រឿង រួចគេចខ្លួនទាំងយប់បាត់អស់ ធ្វើឱ្យ រូបគាត់ដើរវង្វេងក្នុងព្រៃនោះរហូតទល់ភ្លឺ ហើយត្រូវបាននគរបាលការពារព្រំដែនកម្ពុជាចាប់ឃាត់ខ្លួនតែម្ដង ។
មន្ដ្រីនគរបាលបានបញ្ជាក់ថា ជនជាតិថៃរូបនេះកំពុងស៊ើបសួរយ៉ាងលំអិត ដើម្បីឱ្យដឹងច្បាស់ថា មូលហេតុពិតប្រាកដ ជាអំពើប្លន់មែន ឬយ៉ាងណា ?

អាជ្ញាធរខេត្ដស្រះកែវ បញ្ជូនខ្លួនពលរដ្ឋខ្មែរ ៧ នាក់ ទៅតុលាការ ព្រឹកនេះ

កាមសេចក្តីរាយការណ៏នៅរសៀល ថ្ងៃអង្គារ៏នេះពីតំបនជាយដែនស្ថិតនៅ ក្នុងផ្សារ រុងក្លឿង ភូមិខ្លងលឹក ឃុំខ្លងលឹក ស្រុកអារញ្ញ ខេត្ដស្រះកែវ បានអោយដឹងថា អាជ្ញាធរខេត្ដស្រះកែវ និងបញ្ជូនខ្លួនពលរដ្ឋខ្មែរ ៧ នាក់ ទៅតុលាការ នៅព្រឹកនេះអាជ្ញាធរខេត្ដស្រះកែវ
ថា គ្មានបញ្ហារទេ ចំពោះប្រជាពលរដ្ឋខ្មែទាំង៧នាក់ ក្នុងនោះដែរក៏មានសេចក្តីរាយការណ៏បន្ថែមថា អាជ្ញាធរខេត្ដស្រះកែអោយអាជ្ញាធរខាងកម្ពុជា ត្រៀមថវិការ ដើម្បី ដាក់ធានា ក្នុងម្នាក់ ២ពាន់បាតនោះមានការដោះលែងមកវិញ ។
តែទោះជាយ៉ាងណា គេនៅមិនទាន់ជឿរជាក់ចំពោះអាជ្ញាធរថៃបាននៅឡើយទេនៅពេលនេះ ។
ប្រភពបានបញ្ជាក់ថា មូលហេតុដែលអាជ្ញាធរសៀម ចាប់ពលរដ្ឋខ្មែរទាំង ៧នាក់ នៅក្នុងផ្សាររុងក្លឿងខាងលើនេះ ភាគីខាងថៃបានបញ្ជាក់ថាបរជាពលរដ្ឋកម្ពុជា
ស្នាក់នៅដោយខុសច្បាប់ នៅទីនោះ ។ បុរសជនជាតិខ្មែរទាំង ៧ នាក់ ឃុំខ្លួនខាងលើនេះ អាជ្ញាធរកម្ពុជាកំពុងតែស្វះស្វែងអន្ដរាគមន៍ ឱ្យមានការដោះលែង អាជ្ញាធរខេត្ដ ខេត្ដស្រះកែវ ។