Saturday, May 12, 2012

បទអត្ថាធិប្បាយ៖ ហេតុអ្វី​បាន​ជា​ប្រទេស​នានា​ដែល​ត្រូវបាន​ទទួល​ស្គាល់​ជាអន្តរជាតិ​ថាសំបូរ​ទៅដោយ​ភេរវករ និង​សកម្មភាព ផ្តល់​ហិរញ្ញប្បទាន​ដល់​ភេរវករ មាន​ការ​ផ្តល់​ចំណាត់​ថ្នាក់​ល្អជាង​ប្រទេស​កម្ពុជា​ទៅវិញ?

បទអត្ថាធិប្បាយ៖

របាយការណ៍នៃវិទ្យាស្ថានបាស៊ែលស្តីពីអភិបាលកិច្ច (Basel Institute on Governance)៖

ហេតុអ្វីបានជាប្រទេសនានាដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិថាសំបូរទៅដោយ​ភេរវករ និងសកម្មភាព ផ្តល់ហិរញ្ញប្បទានដល់​ភេរវករនិង ​​​ការ​​ផ្តល់​ចំណាត់​ថ្នាក់ល្អជាងប្រទេសកម្ពុជាទៅវិញ?

          សារព័ត៌មានភ្នំពេញប៉ុស្តិ៍ ចុះថ្ងៃទី១០ ខែឧសភា ឆ្នាំ ២០១២ ទំព័រទី៥ ក្រោមចំណងជើងថា៖ «ប្រទេសកម្ពុជា​ចូលដល់​ដំណាក់​កាល​ទុំជោរ​សម្រាប់លាងលុយ» ដោយ Bridget Di Certo ហាក់​ដូច​ជា បាន​ពង្រី​កបំភ្លើស បន្ថែមទៅលើរបាយការណ៍ថ្មីៗនេះនៃវិទ្យាស្ថានបាស៊ែលស្តីពីការលាងលុយ និងការធ្វើ ហិរញ្ញប្បទានដល់ភេរវករ​ក្នុងប្រទេសកម្ពុជាពី «កម្រិតហានិភ័យខ្ពស់បំផុត» ទៅជា «ចូលដល់​ដំណាក់​កាល ទុំជោរ​សំរាប់» លាង​លុយ​ទៅ​វិញ ហើយក្នុងការធ្វើដូច្នេះ អ្នកសារព័ត៌មាន Bridget Di Certo​ រូបនេះ បាន បង្កប់ន័យ​ថា មាន​កម្រិតនៃភាពប្រាកដប្រជា​មួយក្នុងការលាងលុយ និងសកម្មភាពផ្តល់ហិរញ្ញប្បទាន ដល់​ភេរវករ​ក្នុងប្រទេសកម្ពុជា ហើយ​ដែលត្រូវបាននិយាយក្នុងរបាយការណ៍បាស៊ែល ថាបាន​ជាប់ចំណាត់ ថ្នាក់ជា «ប្រទេសមានហានិយភ័យខ្ពស់បំផុតទី៣» បន្ទាប់ពីប្រទេសអ៊ីរ៉ង់ ដែលជាប្រទេសហានិភ័យ​​ខ្ពស់ បំផុតទី១ និងប្រទេស មួយទៀតក្នុងចំណោមប្រទេសកេនយ៉ា (Kenya) ហៃទី (Haiti) និងតាជីហ្គីស្ថាន (Tajikistan) ដែល​ត្រូវ ជាប់ចំណាត់ថ្នាក់ទី២។
          ម្យ៉ាងវិញ​ទៀត របាយការណ៍ដូចគ្នានេះនៅក្នុងសារព័ត៌មានភ្នំពេញប៉ុស្តិ៍ជាភាសាខ្មែរ ចុះថ្ងៃខែឆ្នាំ ដដែលនៅទំព័រទី៣ ដែលមានការ​ចូលរួម​និពន្វ​របស់ ឆាយ ចាន់នីដា ផង​នោះ បានចោទប្រកាន់ដ៏ឆ្កួតលីលា និងអះអាងយ៉ាងខ្លាំងក្លាតាមរយៈចំណងជើងរបស់ខ្លួនថា «កម្ពុជាសំបូរទៅដោយសកម្មភាពលាងលុយ» ដែល ត្រូវបានបកស្រាយក្នុងសេចក្តីផ្តើមរបស់អត្ថបទនេះថា «កម្ពុជាសំបូរទៅដោយសកម្មភាពលាងលុយ និងការ ផ្តល់ហិរញ្ញប្បទានដល់​​ភេរវករគឺថា ក្នុងរយៈពេលប្រហែលជាបីសប្តាហ៍មុនការបោះឆ្នោត ឃុំ/សង្កាត់ ក្នុង ប្រទេសកម្ពុជា ការបកស្រាយខុសចំពោះរបាយការណ៍បាស៊ែលពីសំណាក់ Bridget Di Certo និង ឆាយ ចាន់នីដា ក្នុងសារព័ត៌មានភ្នំពេញប៉ុស្តិ៍ភាសាខ្មែរនោះ ហាក់ដូចជាមានចេតនាជួយដល់យុទ្ធនាការបំពុល បរិយាកាស ដែលរៀបចំឡើងដើម្បីប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា និងគណបក្សប្រជាជនកម្ពុជា ហើយកាន់ ជើងគណបក្សនយោបាយដទៃទៀត។
          ប្រសិនបើ Bridget Di Certo និង ឆាយ ចាន់នីដា ហ៊ានគាំ​ទ្រកា​រពារ អត្ថបទរបស់ខ្លួនជាភាសាខ្មែរ នោះ ខ្លួនមានកាតព្វកិច្ចបង្ហាញសកម្មភាពទាំងនោះឱ្យសាធារណនបានដឹងផង បើមិនដូច្នេះទេពួកគេបាន ដើរ​​ហួស​ព្រំដែន​វិជ្ជា​ជីវៈ  យ៉ាងធ្ងន់​ធ្ងរក្នុងការធ្វើសេចក្តីរាយការណ៍​លើ​របាយការណ៍បាស៊ែល។ គោលបំណង ដើម្បីបង្ខូចកិត្តិយសរាជរដ្ឋាភិបាលកម្ពុជា គឺមានលក្ខណៈច្បាស់ពេកណាស់ដែលមិនអាច​មើល​​រំលង​បានឡើយ។
ក្នុងករណី​​ក្រោយនេះ យ៉ាងហោចណាស់ចាំបាច់ត្រូវមានការកែតម្រូវ ហើយល្អបំផុតនោះតម្រូវឱ្យមានការ កែតម្រូវ និងការសូមអភ័យទោស​ទៀត​ផង។ សារព័ត៌មានភ្នំពេញប៉ុស្តិ៍ គួរស្ថិតក្នុងជំហរ​មួយដែល​ត្រូវដឹងថា៖

          ១. កម្ពុជាមានច្បាប់ស្តីពីការលាងលុយជាច្រើនឆ្នាំមកហើយ
      ​​ ២. រាជរដ្ឋាភិបាលកម្ពុជាមានរចនាសម្ព័ន្ធ និងយន្តការល្អ ក្រោមការដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដើម្បីប្រឆាំងនឹងសកម្មភាពភេវរកម្ម
         ៣. មកដល់ពេលនេះ រាជរដ្ឋាភិបាកម្ពុជា បានប្រយុទ្ធប្រឆាំងយ៉ាងជោគជ័យចំពោះភេវរកម្មតាម រយៈយុទ្ធសាស្ត្រការពារទុកជាមុន

       គួរកត់សម្គាល់ថា របាយការណ៍បាស៊ែលខ្លួនឯងនោះ បានទទួលស្គាល់ថា «អំពើពុករលួយ និងការ លាងលុយ គឺជាសកម្មភាពសំងាត់តាមធម្មជាតិ ដូច្នេះតែងតែមានបញ្ហាប្រឈមដ៏ធំធេងក្នុងការរកឱ្យឃើញអ្វី ដែលជាទំហំពិតប្រាកដនៃការខូតខាតពីការលាងលុយនេះ»។
  ទោះបីជាមានការពិតដែលថា លទ្ធផល​ជាពិន្ទុ តាមប្រទេស បានមកពីអាំងឌីកាទ័រសាធារណៈចំនួន១៥ ក៏ដោយ ក៏កម្រិតហានិភ័យ គឺមិន​មាន​លក្ខណៈចាំបាច់ជាអាំងឌីកាទ័រវិទ្យាសាស្ត្រដែលបង្ហាញថាការលាងលុយ និង​សកម្មភាពផ្តល់ហិរញ្ញប្បទានដល់ភេរវករ​កើតមាន នឹងកើតមាន នៅក្នុ​ងទំហំ ទៅតាមចំណាត់​ថ្នាក់​​ប្រទេស ដែលបានបង្ហាញក្នុងរបាយការណ៍បាស៊ែលនោះទេ។ ប្រទេស​ហានិភ័យ​ ខ្ពស់មួយ​ តាមចំណាត់ ថ្នាក់របស់ របាយការណ៍បាស៊ែល មិនមែនជាសញ្ញាបង្ហាញថាការលាងលុយ និងសកម្មភាព ផ្តល់ ហិរញ្ញប្បទានដល់ ភេរវ​ករកើតមាន ឬនឹងកើតមាននោះទេ។ ប្រទេសហានិភ័យ​ ទាបមួយ តាម ចំណាត់​ ថ្នាក់ របស់របាយការណ៍ បាស៊ែល ក៏មិនមែនជាសញ្ញាបង្ហាញថាការលាងលុយ និងសកម្មភាពផ្តល់ហិរញ្ញប្បទានដល់​ភេរវករ មិនកើត មាន ឬនឹងមិនកើតមាននោះដែរ។ ដោយមិន​ចាំបាច់និយាយ​បកស្រាយបន្តទៀតនោះ ហើយ ​ដូចដែលកំពុង កើតមានក្នុងអតីតកាលថ្មីៗ ក៏ដូចជាក្នុងពេលបច្ចុប្បន្ន ក្នុងប្រទេសជាច្រើន (ដោយ មិនបាច់ ប្រាប់ឈ្មោះ ប្រទេសនោះទេ) ការលាងលុយកម្រិតតូចអាចត្រូវបានមើលឃើញ ហើយការលាង លុយក ម្រិតធំអាចត្រូវតាម ដានបានក្នុងខណៈពេលដែលសកម្មភាពភេរវកម្មត្រូវបានផ្សាយនៅទំព័រមុខនៃសារព័ត៌មាន និងផ្សព្វផ្សាយ តាមកញ្ចក់ទូរទស្សន៍នាពេលព្រឹក ក្នុងពេលថ្ងៃ និងយប់។ តាមពិត រដ្ឋាភិបាលប្រទេសអភិវឌ្ឍន៍ និងកំពុង អភិវឌ្ឍន៍ដែលទទួលខុសត្រូវ បានធ្វើសមាហរណកម្មយន្តការហិរញ្ញវត្ថុ និងនយោបាយ ដើម្បីតាមដានការ លាងលុយដល់​ភេរវករ និងក្រុមដែលជាប់ទាក់ទងនឹងភេរវករ។ មានតែមនុស្ស និងអង្គការដែលមិនទទួល ខុសត្រូវទេដែលមាននិន្នាការនិយាយ បំផ្លើសអំពីសមត្ថភាពរបស់ពួកគេ ដោយការបកស្រាយខុស និងការ ចោទប្រកាន់​​​​​​​​​​​​​​​​ដ៏ខ្មៅងងឹត។
          ដោយសារការពិតដែលថារាជរដ្ឋាភិបាលកម្ពុជា ទទួលបានជោគជ័យក្នុងការសហប្រតិបត្តិការជាមួយ នឹងសហគមន៍អន្តរជាតិ ជាពិសេសសហរដ្ឋអាមេរិក ក្នុងការបង្ក្រាប និងបង្ការសកម្មភាពភេវរកកម្ម​ក្នុង​រង្វង់ ព្រំដែន​ប្រទេស​ខ្លួន​នោះ  គេមើលឃើញថា «របាយការណ៍បាស៊ែលនេះ» ខ្វះខាតនូវការពិតជាក់ស្តែង ក្នុង ការផ្តល់ពិន្ទុទៅតាមអ្វីដែលកម្ពុជាបានអនុវត្ត។ វានឹងជាការយុត្តិធម៌ និងសមហេតុផល បើប្រសិន​ណា ការ ផ្តល់ចំណាត់ថ្នាក់ នៃសកម្មភាពឧក្រិដ្ឋកម្មត្រូវបានផ្សព្វផ្សាយនៅជាប់​ជិតគ្នានឹងការផ្តល់ចំណាត់ថ្នាក់នៃ របាយការណ៍បាស៊ែលនេះ។
          គឺត្រូវសួរទៅ​វិញថា ហេតុអ្វីបានជានៅក្នុងរបាយការណ៍ វិទ្យាស្ថានបាស៊ែលស្តីពីអភិបាលកិច្ចនេះ ប្រទេសដែលកំពុងបង្កសកម្មភាពឧក្រិដ្ឋកម្មភេវរកម្ម ផ្តល់ទីតាំងដល់​ភេរវករ​បរទេស និង​ធ្វើខ្វាក់​មិនអើពើ ដល់សកម្មភាពផ្តល់ហិរញ្ញប្បទាន ដល់​ភេរវករ​ទាំងក្នុងទ្រង់ទ្រាយតូច និងធំ បែរ​ជាមានចំណាត់ថ្នាក់ល្អជាង ប្រទេសកម្ពុជាទៅវិញ?

ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១២
សាស្ត្រាចារ្យ ប៉ែន ងឿន
ទីប្រឹក្សានៃសកលវិទ្យាល័យពុទ្ធិសាស្ត្រ
ទូរស័ព្ទដៃ៖ ៨៥៥-៩៧ ៧០ ១១៦ ៧០
សារអេឡិចត្រូនិច៖ ngoeuncom@yahoo.com