Wednesday, March 12, 2014

សមោសរតន្ត្រីសប្បុរសធម៌ ជួយដល់ប្រជាជនតំបន់តូហូគឹ ប្រទេសជប៉ុនដែលរងគ្រោះ

)

សមោស​រតន្ត្រី​សប្បុ​រស​ធម៌ ជួយ​ដល់​ប្រជា​ជន​តំបន់​តូហូគឹ ប្រទេស​ជប៉ុន​ដែល​រង​គ្រោះ​ដោយ​រញ្ជួយ​ដី និង​រលក​យក្ស​ស៊ូ​ណា​មិ ក្រោម​អធិ​បតី​ភាព​ដ៏​ខ្ពង់​ខ្ពស់ ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ សុខ អាន ឧប​នាយក​រដ្ឋ​មន្រ្តី

លិខិត​ចំហរទៅកាន់ លោក Philip Rudduck



[លោក Philip Rudduck តំណាង​ឲ្យ​បក្ស​សេរី​​និយម​របស់​អូស្ដ្រាលី​ក្នុង​សភាតំ​ណាង​រាស្ត្រកាល​ពី​មុន​ជា​​​រដ្ឋ​មន្ដ្រី​​អន្ដោប្រវេសន៍ ពី​ឆ្នាំ​១៩៩៦ ដល់ឆ្នាំ​២០០៣ ។ ចំណាប់​អារម្មណ៍​របស់​លោក​បានត្រូវ​កាសែត The Cambodia Daily លើក​យក​មក​ផ្សាយ​ នៅ​ថ្ងៃ​ទី៨ ខែ​មីនា ឆ្នាំ​២០១៤ កន្លង​ទៅ​នេះ។]

ខ្ញុំ​ផ្ទាល់​មាន​ការ​ចាប់​អារម្មណ៍​ណាស់ ពេលបាន​​អាន​ព័ត៌មាន ដែល​លោក​បាន​លើក​ឡើង​អំពី​កម្ពុជា និង​ការ​បោះ​ឆ្នោត។

ខ្ញុំ​នឹក​ឃើញ​ កាល​ពី​លោក​បាន​ធ្វើ​ទស្សនៈ​កិច្ច​ចុង​ក្រោយ​នៅ​កម្ពុជា​ នៅ​​ចុង​ទសវត្សរ៍​ឆ្នាំ​១៩៨០ ពេល​នោះ​ខ្ញុំ​យល់ថា វា​សម​រម្យហើយ​ដែល​លោកបាន​​លើក​ឡើង​ថា កម្ពុជា​ជា​ប្រទេស​ “ឯកបក្ស”​ ។ (នេះ​មិន​ចាំ​បាច់​រិះ​គន់​ថា អ្វី​ជា​ឯក​បក្ស​នោះ​ទេ ព្រោះ​កាល​ណោះ​​​ពុំ​មាន​គណបក្ស​ច្រើនដែល​មាន​ចេតនា​ ឬ​ក៏​ពុះ​ពារ​ដើម្បី​កសាង​ស្រុកទេស និង​ប្រយុទ្ធ​ជាមួយ​ខ្មែរ​ក្រហម ​ដែល​កាល​ណោះ​កំពុង​​គាំទ្រ​​ដោយ​មហា​អំណាច​បរទេស​មួយ​ចំនួន)។

ប៉ុន្ដែ​ក្រោយមក​ ចាប់​តាំង​ពី​ឆ្នាំ​១៩៩៣ កម្ពុជា​បាន​ឆ្លង​កាត់​ការ​បោះឆ្នោត​ជា​ច្រើនលើក​ក្នុង​ក្រប​ខណ្ឌ​ពហុ​បក្ស​ ​ ហើយ​ចុង​ក្រោយ​នេះ គណបក្ស​ប្រឆាំង​ទទួល​​បាន​អាសនៈ​សភា​តំណាង​រាស្ដ្រ​យ៉ាង​សន្ធឹក​សន្ធាប់ គឺ​ច្រើន​ជាង​គណបក្ស​សេរី​និយម​​របស់​លោកដែល​ជា​បក្ស​ប្រឆាំង កាល​ពី​​បោះឆ្នោត​​ចុង​ក្រោយ​នេះ​ទៅ​ទៀត។

ក្នុង​កាសែត The Cambodia Daily ដែល​ខ្ញុំ​បានអាន លោក​បានលើក​ឡើង​ថា “​គណបក្ស​ប្រជាជន​ បាន​ដឹកនាំ​រដ្ឋាភិបាល​អស់​​រយៈ​ពេល​ជា​យូរឆ្នាំ​​មក​ហើយ” គឺ​ជា​​អ្វី​ដែល​បញ្ជាក់​ថា កម្ពុជា​ជា “​រដ្ឋ​ឯកបក្ស​”​។ ជា​ការពិត​ណាស់​ហើយ ដែល​គេ​ថា​គណបក្ស​ប្រជាជន​កម្ពុជា បាន​បម្រើ​ការ​ក្នុង​រាជរដ្ឋាភិបាល​ តាំង​ពីឆ្នាំ​១៩៩៣ ថ្វីបើ​ក្នុងអំឡុង​ឆ្នាំ​១៩៩៣-១៩៩៨ គណបក្ស​នេះ​ជា​គណបក្ស​​លំដាប់​ទីពីរ​ ក្នុង​រដ្ឋាភិបាល​ចំរុះ​ក៏ដោយ។

២១​ឆ្នាំ គឺ​ពិត​ជា​មាន​រយៈ​ពេល​វែង។ ក៏​ប៉ុន្ដែ​ វា​មិន​វែង​ជាង​២៣​ឆ្នាំ​ ដែល​គណបក្ស​សេរី និយម​​របស់​លោក ​បានដឹកនាំ​រដ្ឋាភិបាលអូស្ដ្រាលី ពីឆ្នាំ​១៩៤៩ ដល់ឆ្នាំ១៩៧២ (ដោយ​មិន​ដែល​​​ធ្វើ​ជា​ដៃ​គូ​ជា​គណបក្ស​តូច​ទីពីរ ក្នុង​រដ្ឋាភិបាល​ចំរុះនោះ​ឡើយ​)។ ខ្ញុំ​គិត​ថា ប្រទេស​អូស្ដ្រាលី​ជា​ប្រទេស​​ឯក​​បក្ស​ក្នុង​រយៈ​កាល​ណោះ។

ទោះជាយ៉ាង​ណាក៏​ដោយ ខ្ញុំ​ឯកភាព​ជាមួយ​លោក​ថា ការ​បោះឆ្នោត​នៅ​កម្ពុជាជា​រៀង​រាល់​ដងបាន​ប្រព្រឹត្ត​ទៅ​មិន​ដូចជា​ប្រទេស​អូស្ដ្រាលី​ទេ។ សំណាង​ណាស់​ដែល​មិន​ដូច។

លោកក៏​ប្រហែល​ជា​ដឹង​ឮ​ហើយថា កាល​ពី​បោះ​ឆ្នោត​ខែកញ្ញាកន្លង​ទៅ ដែល​បាន​លើក​​​​គណបក្ស​លោកឲ្យ​​ដឹកនាំ​រដ្ឋាភិបាលនោះ អាជ្ញាធរ​កាន់កាប់ការបោះឆ្នោតនៅ​រដ្ឋ​អូស្ដ្រាលី​ខាង​លិច​បាន​បាត់សន្លឹក​ឆ្នោតចំនួន ១.៣៧០សន្លឹក ក្នុង​អំឡុង​ពេល​បោះឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធ​សភា​។ ​ ​គេ​រក​ឃើញ​ករណីនេះ​ដោយ​សារ​កាល​ណោះ​លទ្ធផល​វា​ប្រ​កិត​គ្នាពេក​ ហើយ​​មាន​បេក្ខជន​មួយ​រូប​ បាន​ស្នើ​សុំ​ឲ្យ​មាន​ការ​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ។​ យើង​​សូម​សួរ​ថា ​តើ​ចំនួន​សន្លឹកឆ្នោត​ប៉ុន្មាន​ទៀត​ដែលដើរ​​​ខុស​គន្លង​ ខណៈ​ដែល​ពុំ​មាន​បេក្ខ​ជន​ណា​ទាម​ទារ​ឲ្យ​រាប់​ឡើង​វិញ​នោះ? រឿង​នេះ​ប្រហែល​ជា​នៅ​តែ​គ្មាន​នរណា​ដឹង​ទាល់​តែ​សោះ។

បើ​រឿង​នេះវា​មិន​ទាន់​គ្រប់​គ្រាន់​នឹង​បន្តុះ​​បង្អាប់​ដំណើរ​ការ​បោះឆ្នោត​នៅ​អូស្ដ្រាលី​នោះ ខ្ញុំ​​សុំ​លើក​យក​ព័ត៌​មាន​​មួយ​ទៀត ដែលបាន​​ចុះ​ផ្សាយ​ក្នុង​ទំព័រ​​កាសែត​អង់​គ្លេស​មួយ​ឈ្មោះ​ The Guardian កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ថា៖ គណៈ​កម្មការ​បោះឆ្នោត​អូស្ដ្រាលី​បាន​កំពុង​ពិនិត្យ​ឯក​សារ​បោះឆ្នោត​របស់​ខ្លួន​ ចំនួន ១៩.០០០ករណី ដែល​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ប្រជាពលរដ្ឋ​បាន​​បោះ ឆ្នោតលើស​ពី​មួយ​ដង។ អត្ថ​បទក្នុង​កាសែត​នោះ​បាន​បន្ថែម​ទៀត​​ថា មាន​អ្នកខ្លះ​ម្នាក់​ឯងបាន​​​បោះឆ្នោត ៧ដង ឬ ៩ដង ឬដល់​ទៅ ១៥ដង​ឯណោះ។

បើ​យោង​តាមសម្ដី​ដែលគេ​ស្រង់​ពាក្យ​​របស់​អាជ្ញាធរទទួល​បន្ទុក​ការ​បោះឆ្នោតនោះ បាន​បញ្ជាក់​ថា ករណី​​ជាង ៨.០០០ «ត្រូវ​បាន​ទាត់​ចោល ​ថា​ជា​កំហុស​ផ្លូវ​ការ»។ ចុះ​លោក​វិញ តើ​លោក​គិត​ថា អ្នក​គ្រប់​គ្រង​ការ​បោះឆ្នោត​នោះ គួរ​ឆ្លើយ​យ៉ាង​ដូច​ម្ដេ​ច​ទៅវិញ?

លើស​ពី​នេះ​ទៅទៀត ភាព​អាស្រូវ​នេះ មិនមែនកើត​ឡើង​ទទេៗដោយ​គ្មាន​ហេតុ​ផល​នោះ​ទេ។ ក្នុង​អំឡុង​ដែល​អូស្ដ្រាលី​ជា​ប្រទេស​ឯក​បក្ស​ឆ្នាំ​១៩៥៤-១៩៦១ និង​១៩៦៩ ការ​បោះ​ឆ្នោត​​ទាំង​៣លើក​នោះ គណបក្ស​​ពល​កម្ម​​ដែល​ជា​គណបក្ស​ប្រឆាំង ទទួល​សម្លេង​​ឆ្នោត​ច្រើន​ជាង​​គណបក្ស​​សេរីនិយម (តាម​លទ្ធ​ផល​ផ្លូវ​ការ​របស់​គណៈ​កម្មការ​បោះឆ្នោត) ក៏ប៉ុន្ដែ​គណបក្ស​សេរី​និយម​នៅ​តែ​ទទួល​បាន​អាសនៈ​ភាគ​ច្រើន​ក្នុង​សភា។
មើល​ទៅ ​ទម្លាប់​នេះ​ហាក់​ដូច​ជា​មិនទាន់​រលត់បាត់​ស្រមោល​នៅ​ឡើយ។ បន្ទាប់​ពី​គណបក្ស​សេរី​និយម​ត្រូវ​បាន​ជាប់​ឆ្នោត​ដឹកនាំ​រដ្ឋាភិបាល​នៅឆ្នាំ​១៩៩៦មក​ ​នៅ​ឆ្នាំ​១៩៩៨ មាន​ការ​​បោះឆ្នោត​លើក​ទីមួយ​ក្នុង​អាណត្តិ​របស់​ខ្លួន គណបក្ស​ពលកម្មបាន​ឈ្នះ ៥១% (ក្នុង​ការ​បោះ​ឆ្នោត​ដែល​មាន​គណបក្ស​តែ​ពីរ) រីឯ​គណបក្ស​សេរី​និយម​បាន​សម្លេង​ឆ្នោត ៤៩%។ វា​​ជា​លទ្ធ​ផល​​ដែល​ប្រកាស​ជា​ផ្លូវ​ការ​ដោយ​គណៈ​កម្មការ​បោះ​ឆ្នោត។ តែ​គណបក្ស​សេរី​និយម​​បែរ​ជា​បាន​ទទួល​៨០​អាសនៈ​ រីឯ​បក្ស​ប្រឆាំង​ទទួល​បានតែ​​ ៦៧​អាសនៈ​ទៅវិញ! (គណបក្ស​សេរី​និយម​ក៏ធ្លាប់ “ឈ្នះ” និង​ដឹកនាំ​រដ្ឋាភិបាល​កាល​ពី​ឆ្នាំ​១៩៤០ ដែរ ដោយ​ទទួល​សម្លេង​តិច​តួច​ជាង​គណបក្ស​ពលកម្ម​ទទួល​បាន។ មាន​តែ​មួយ​លើក គឺនៅ​ឆ្នាំ​១៩៩០ ពេល​ដែល​គណបក្ស​ទាំង​ពីរ​ឈ្នះ​បាន​សន្លឹ​ក​ឆ្នោត​ខុស​គ្នា​តែ ០,២% ប៉ុណ្ណោះ។ គណបក្ស​ពលកម្ម​ឈ្នះ​ហើយ​បាន​ដឹកនាំ​រដ្ឋាភិបាល​ ខណៈ​ខ្លួន​ឈ្នះ​គណបក្ស​សេរីនិយម តែ​សន្លឹក​ឆ្នោត​លើ​ស​ខ្វះ​គ្នា​តិច​តួច​ប៉ុណ្ណោះ។

យោង​តាមប្រវត្តិសាស្ដ្រនេះ និង​រឿង​អាស្រូវ​ទាំង​នេះ​នៅ​ក្នុងពេល​​បោះ​ឆ្នោត​ខែ​កញ្ញា (ចុះ​​ មាន​នរណា​ទៀត​ដឹង​ថា មាន​រឿង​អាស្រូវ​ដែល​ត្រូវ​បា​ន​លាក់​បាំង​ប៉ុន្មាន​ទៀត?) ពលរដ្ឋ​អូស្ដ្រាលី​មិន​អាច​មាន​ទំនុកចិត្ត​លើ​លទ្ធ​ផល​ផ្លូវ​ការ​នោះទេ។

ដូច្នេះ ក្នុង​នាម​ជា​ប្រជាជន​អូស្ដ្រាលី​ស្នេហា​ជាតិ​មួយ​រូប ខ្ញុំ​ចង់​ឲ្យ​សាធារណ​ជន​ដឹង​អំពី​តម្រូវ​ការ​ឲ្យ​មានការ​ស៊ើប​អង្កេត ​ដែល​គ្រប់គ្រង​ដោ​យ​អង្គការ​សហប្រជាជាតិ​ឥត​លំអៀង​ទៅ​លើ​ភាពមិនប្រក្រតី​ នានា​ក្នុង​ការ​បោះឆ្នោត​ខែ​កញ្ញា។ ប្រសិនបើ​ការ​ស៊ើប​អង្កេត​​បែប​នោះ ត្រូវ​បាន​បង្កើត​ឡើង​ វា​ប្រហែល​ជា​ត្រូវ​ការ​ជំនួយ​ពី​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា ដែល​មាន​ជំនាញ​ក្នុង​ការ​រកកំហុស​ឆ្គង​នៃ​ការ​បោះ​ឆ្នោត។ ​លោកប្រហែល​ជា​អ្នក​ដែលបាន​ផ្ដល់​​មូល​និធិ​ដល់​អង្គ​ការ​​ទាំង​នោះផង។

ខ្ញុំសង្ឃឹម​ថា លោក​តំណាង​រាស្ដ្រ​នឹង​ចូលរួម​ជាមួយ​នឹង​ខ្ញុំ​ដើម្បី​គាំទ្រ​ការ​ទាម​ទារ​សុំ​ឲ្យ​មាន​គណៈកម្មការ​អន្ដរ​ជាតិមួយ​ដើម្បី​ស៊ើប​អង្កេត​ការ​បោះឆ្នោត​ខែកញ្ញា​នៅ​អូស្ដ្រាលី។​

ដោយ​ការ​គោរព​ដើម្បី​ការ​បោះឆ្នោត​យុត្តិធម៌

Allen Myers

Open letter to Philip Ruddock

[Philip Ruddock holds an important position (“chief whip”) for the Liberal Party in the Australian parliament, and was previously immigration minister from 1996 to 2003. His remarks in parliament quoted below were reported in the Cambodia Daily on 8 March 2014.]

I was interested to read press reports of your recent comments on Cambodia and its elections.
In the 1980s, which I gather is the last time you visited Cambodia, it would probably be fair to describe Cambodia as a “one-party state”. (That is not necessarily a criticism of the one party, because at that time there were not many parties willing and able to take on, or even help with, rebuilding the country and fighting the Khmer Rouge, who were being supported by a number of powerful foreign governments.)

However, since 1993 Cambodia has had regular multiparty elections; in the most recent one, the opposition won a larger proportion of seats than was won by the Labor opposition in the last Australian election.

The report I read quoted you as saying that “the CPP being in government for such a long period” is what defines Cambodia as a “one-party state”. And it is true that the CPP has been in the government since 1993, although in the first mandate, 1993-98, it was the junior partner.
Twenty-one years is indeed a long time. But it is not as long as 23 years. Twenty-three years, from 1949 to 1972, was the length of time that the Liberal Party provided the government of Australia (without ever being the junior partner in a coalition). That’s the party you belong to. I guess Australia must have been a one-party state for all that time.

However, I do agree with you that Cambodian elections “do not always look the same as” Australia’s. Fortunately not.

As you may have heard, in the election last September that brought your party into government, the electoral authorities in the state of Western Australia somehow lost 1370 ballots for the state’s members of the Senate. This was discovered only because the official vote total was very close, and one of the candidates requested a recount. How many other ballots went astray in electorates where a recount was not requested, we will probably never know.

As if this were not enough to discredit the Australian electoral process, on 26 February the Guardian reported that the Australian Electoral Commission (AEC) was looking into 19,000 cases where electoral records show that individuals voted more than once. In some instances, the individuals voted multiple times: the article mentioned instances of single persons voting 7, 9, 12 and 15 times.

According to the authorities quoted in the article, more than 8000 of the incidents “have been ruled out as official mistakes”, but what would you expect them to say?
Moreover, these scandals do not occur in a vacuum. In three elections during the period when Australia was a one-party state – in 1954, 1961 and 1969 – the opposition Labor Party won more votes than the Liberals, even in the official tally, but the Liberals were nevertheless awarded a majority of seats in parliament.

And these practices seem not to have died out then. After the Liberals were elected to government in 1996, in the first election under their rule, in 1998, the Labor Party won 51% of the two-party vote and the Liberals 49%. The result as declared by the AEC? The Liberals were awarded 80 seats and the opposition 67! (The Liberals also “won” government in 1940 with fewer votes than the Labor Party received. Only once, in 1990, when the difference between the parties was only 0.2%, did Labor win government with fewer votes than the Liberals.)

Given this history and the admitted scandals in the September election (who knows how many still hidden ones there are?), Australian citizens can have no confidence in the official results.

Therefore, as a patriotic Australian, I am seeking to popularise the demand for an impartial UN-supervised investigation of the irregularities in the September election. If such an investigation is established, it might use the assistance of Cambodian civil society organisations that have expertise in finding electoral flaws. You may even be funding some of them.

I hope you will join me in supporting the demand for an international investigation.
Yours for fair elections,

Allen Myers



ទស្សនៈ កឹម សុខា ជាជនមិច្ឆាទិដ្ឋិ និង​រមិលគុណ!

         វាគ្រាន់​តែ​ជា​ការបោក​ប្រាស់​ប្រជាពល​រដ្ឋតែ​ប៉ុណ្ណោះ ដែល​ កឹម សុខា ផ្ញើ​សារ​ចេញ​ពី​វត្ត​មួយ​កន្លែង​ក្នុង​រាជ​ធានី​ភ្នំ​ពេញ ជាទីកន្លែង​ប្រមូល​ផ្តុំ​ដោយ​ក្រុម​ប្រឆាំង​ដ៏ជ្រុល​និយម​ និង​បាន​​បង្ក​នូវ​សកម្មភាព​ហិង្សា អានាធិបតេយ្យ​វឹក​វរក្នុង​សង្គម​នាពេល​កន្លង​មក នូវ​ពាក្យ​ថា « អ្នក​ដឹក​នាំ​ដែល​មិន​គោរព​ពុទ្ធឱវាទនាំ​ឱ្យ​រាស្ត្រ​រង​ទុក្ខ»។

          ពាក្យលើកតំ​កើងពុទ្ធឱវាទ​នេះ បើ​ស្តាប់​ទៅ​ពិត​ជាពិរោះ និង​ជា​ទី​ទាក់​ទាញដល់​សមាន​ចិត្ត​​របស់​ប្រជាពល​រដ្ឋ​ជា​ខ្លាំង ប៉ុន្តែ ការពិត​ គឺកឹម​ សុខា ខ្លួន​ឯងទៅ​វិញ​នោះ​ទេ ដែលបាន​ និង​កំ​ពុង​​ជាន់​ឈ្លីលើ​ពុទ្ធោវាទ ដែល​ជា​ពាក្យ​ទូន្មាន​ប្រៀន​ប្រដៅ​របស់​ព្រះ​សម្មាសម្ពុទ្ធ។ ផ្ទុយ​ទៅ​វិញ​ ​កឹម​ សុខា នេះ​ហើយ គឺជា​ជន​មិច្ឆាទិដ្ឋិ និង​រមិល​គុណ ដែល​ប្រជាពល​រដ្ឋ​ខ្មែរគួរដឹង​ឱ្យ​បាន​ច្បាស់​ចៀសវៀង​ចាញ់​ឧបាយកល និង​វង្វេង​ដោយសារតែ​ពាក្យ​បោក​បញ្ឆោតរបស់​គាត់។

កាលពី​ថ្ងៃ​ទី១០ ខែ​មីនា ឆ្នាំ​២០១៤ ក្នុង​ពិធី​ជួប​ជា​មួយ​អ្នក​គាំ​ទ្ររបស់​ខ្លួន​នៅ​វត្តសាមគ្គី​រង្សី លោក កឹម សុខា បាន​ចោទប្រកាន់មកលើ​ប្រមុខរាជ​រដ្ឋាភិបាលថា ជា​មេដឹកនាំ​ដែល​ពោរពេញ​ទៅ​ដោយ លោភៈ ទោសៈ មោហៈ ហើយ​ថា ការដឹក​នាំ​បែប​នេះ នឹង​ធ្វើ​ឱ្យ​ប្រជារាស្ត្រនឹង​មិន​មាន​សេចក្តី​សុខឡើយ និង​ថែម​ទាំង​ឌឺដង​ដោយ​ពាក្យ​ចំ​អក​ឡក​ឡើយមកលើ​រាជ​រដ្ឋាភិបាល​ថា បាន និង​កំ​ពុង​វង្វេង ដោយយក​មិត្ត​ធ្វើជា​សត្រូវ​ និងនិយាយ​សំ​ដៅទៅលើជន​ជាតិ(យួន គេចោទ​ថា​ជាសត្រូវ )​ ហើយបែរជារាជ​រដ្ឋាភិបាល​យក​ធ្វើ​ជា​មិត្តទៅ​វិញ។

ហេតុអ្វី​បាន​យើង​ខ្ញុំ​ ជា​អ្នក​សរសេរអត្ថបទ​វិភាគនេះ ហៅ​លោក កឹម សុខា ថាជា​ជន​មិច្ឆាទិដ្ឋិ និង​រមិល​គុណ? យើង​ខ្ញុំ​សូម​ការ​អនុញ្ញាតិបក​ស្រាយ​ដូច​តទៅ​នេះ៖

ពាក្យ​ថា មិច្ឆាទិដ្ឋិ គឺសេចក្តី​យល់​ឃើញ​ខុស ឬដំ​ណើរយល់​ឃើញ​ខុសអំពី​សេចក្តី​ពិត។

តើ​ កឹម សុខា បាន​ធ្វើ​ខុសអ្វីខ្លះ​ពី​សេចក្តី​ពិត តាំងពី​មុនចាប់ផ្តើមជី​វិតធ្វើ​នយោបាយ រហូត​មក​ដល់​ពេល​នេះ? និង​ហេតុ​អ្វី​បាន​ជា​យើង​ខ្ញុំហៅ​ កឹម សុខា ថា​ ជា​ជន​រមិល​គុណ?

អតីតកាលរបស់​ កឹម សុខា បានចងឱបភ្ជាប់ជាមួយនឹងប្រវត្តិដ៏​អាមាស់ និង​ការ​និយាយ​តៗគ្នា​ថា  កឹម សុខា ចោរលួចអង្កៗៗៗ នៅ​ខណៈដែល​ប្រជាពល​រដ្ឋក្រលំ​បាក វេទនារក​អ្វី​បរិភោគ​​​គ្មាន​ ​ព្រោះ​​ទើបនឹង​ងើបចេញ​ពី​របបប្រល័យ​ពូជសាសន៍​ ប៉ុល ពត​។ ប៉ុន្តែ កឹម សុខា បាន​រស់​នៅ​ដោយ​ការ​ហូប​ចុក​គ្រប់​គ្រាន់ និងមាន​បាន​​យ៉ាង​ហូរហៀរ ។ កឹម សុខា មិន​បាន​ស្គាល់​អ្វី​ទៅដែលហៅ​ថា​អត់​ឃ្លាន​នោះទេ។ ការ​មិន​អើពើ​នឹង​អ្នក​ក្រខ្សត់នោះ​ហើយ គឺ កឹម សុខា ត្រូវ​ជាប់​ឈ្មោះ ម៉្យាងថា ជាចោរ និង​ម៉្យាង​ទៀត ក៏ជាប់​ឈ្មោះ​ថាជា​ជន​ អាត្មានិយម គ្មាន​គិត​អ្នក​ដទៃ​នៅ​ជុំ​វិញ​ខ្លួន​ដែល​កាលណោះ​ប្រឈម​នឹង​ការ​អត់​ឃ្លានជាខ្លាំង។

មួយ​វិញ​ទៀត ចំ​ពោះពាក្យ​ចោទប្រកាន់​របស់កឹម សុខា ទៅ​លើ​ជន​ជាតិ​វៀត​ណាម​ ថា ត្រូវ​បាន​រាជ​រដ្ឋាភិបាល​យក​ធ្វើមិត្ត តែ​ចំ​ពោះ​ខួរក្បាលរបស់​ កឹម សុខា វិញ​ចាត់​ទុក វៀតណាម​ គឺជា​សត្រូវ​របស់ខ្លួនជារៀង​រហូត​នោះ គឺកឹម សុខា បាន​បំ​ភ្លេចចោល​ទាំង​ស្រុង​នូវ​សច្ចធម៌​ប្រវត្តិ​សាស្ត្រ​ និង​គុណ​បំ​ណាច់​ដែល​កង​ទ័ព​ស្មគ្រ័ចិត្ត​វៀត​ណាម​បាន​ចូល​រួម​កម្លាំង​ក្នុង​ការ​រំ​ដោះ​ទឹក​ដីខ្មែរចេញ​ពី​ពួក​របប​អាវ​ខ្មៅ​ដ៏​យង់​ឃ្នង និង​នាំ​មក​នូវ​សន្តិភាព​ដល់​បច្ចុប្បន្ន គឺជន​ជាតិ​វៀត​ណាម​ ដែល​ត្រូវ​បាន​ កឹម សុខា ហៅ​ដាច់​សាច់ ថា យួន​ៗនោះហើយ ជាអ្នក​បាន​នាំ​ឱ្យ​ កឹម សុខា មាន​ឱកាសធ្វើ​នយោបាយ​ដូចសព្វ​ថ្ងៃ ប៉ុន្តែ កឹម សុខា បាន​ធ្វើ​ខ្លួន​ជា​សត្វ​ក្រពើរមិល​គុណ​ ។ នេះ​ហើ​យ​ជា​ការ​ប្រព្រឹត្តប្រាស់​ចាកអំ​ពី​ពុទ្ធោវាទ។

ជាប់​ឈ្មោះ​ជាចោរ​លួចអង្ក​រប៉ុណ្នឹង​ហើយ កឹម សុខា មិន​បញ្ឈប់​នូវ​អំ​ពើខុសឆ្គង​ត្រឹម​នេះ​ទេ ថែម​ទាំង​ត្រូវ​បាន​មន្ត្រី​ដែល​បំ​រើការងារនៅ​មជ្ឈមណ្ឌលសិទ្ធិ​មនុស្ស​កម្ពុជា​ប្តឹង​ចោទ​ពី​បទ​ ប្រព្រឹត្ត​អំ​ពើ​ពុក​រលួយ​ កិប​កេង​ប្រាក់​ជំ​នួយ​ពីបរទេស​ ដើម្បី​យក​ធ្វើ​មាន​បាន​សម្រាប់​ខ្លួន​ឯង​យ៉ាង​ចាស់​ដៃ ខណៈខ្លួន​ជាប្រធាន​អង្គការ​សិទ្ធិ​មនុស្សមួយ​ មុនពេល​ចូល​​ប្រឡូកក្នុង​ឆាក​នយោបាយ។ នេះ ហើយ ដែល​គេហៅ​ថា លោភៈ ដែល​កើតចេញ​ពី​មោហ៍​បាំង​។

បើ​និយាយ​អំពី សីលធម៌​រស់​នៅ​ក្នុង​សង្គម​វិញ កឹម សុខា មិន​ស័ក្តិ​សមជាមេដឹក​នាំ​គណបក្ស​នយោបាយ​ដែល​ប្រកប​ដោយកិត្តិយស និង​សេចក្តី​ថ្លៃ​ថ្នូរ និង​ជា​ស្វាមី​ដែល​ជាទី​គោរព​ ពេញញ​ចិត្ត​សម្រាប់​ផ្តល់នូវ​ភាព​កក់​ក្តៅ​សម្រាប់​ក្រុម​គ្រួសារនោះ​ទេ    ពីព្រោះ​តែ​ការមាន​​ទំ​នាក់​ទំនង​ស្នេហា​លួចលាក់ដោយ​មាន​​ប្រពន្ធ​ចុង​ជា​ច្រើន​នាក់​ គឺជា​អំ​ពើផិត​ក្បត់ និង​បំ​ពាន​លើ​ច្បាប់​ឯកព័ន្ធ​ភាព​​​​យ៉ាង​កំ​រោល​។ នេះ ហើយជា​ការ​រំ​លោភលើសិក្ខាបទ នៃ​និច្ចសីល ត្រង់​កន្លែង កាមេ​សុមិច្ឆាចារា វេរមុនី សិក្ខាបទំ​សម្មាទិយាមិ គឺ​ការ​ប្រព្រឹត្តខុសក្នុង​កាម​។

បើ​និយាយអំពី​ការ​ភូត​កុហក់វិញ យើង​សូម​មិន​និយាយពី​មេបក្ស​ប្រឆាំងទេ គឺ​និយាយចំ​ពោះ​តែបុគ្គល កឹម សុខាប៉ុណ្ណោះ គឺធ្លាប់​បាន​ភូត​កុហក បោក​ប្រាស់​ប្រជា​ពល​រដ្ឋ​ស្ទើ​រគ្រប់​ទី​កន្លែង តាំង​ពី​មុន​បោះ​ឆ្នោត រហូត​មក​ដល់​បច្ចុប្បន្ន គឺ​ កឹម សុខា បាន​យក​គោល​នយោបាយ​ សន្យាខ្យល់ ធ្វើ​ជា​វិធី​សាស្ត្រ​ក្នុង​ការ​ធ្វើ​នយោបាយ​របស់​ខ្លួន។ ការ​ធ្វើ​ប្រជាភិថុត​លើទឹក​ចិត្តប្រជារាស្ត្រ​នេះ​ហើយ ដែល​ជា​ការ​បំ​ពានលើព្រះ​ពុទ្ធឱវាទ ត្រង់​ចំ​នុច មុសាវាទាវេរមុនីសិក្ខាបទំ​សម្មាទិយាមិ។ បុគ្គល​​អ្នក​ភូត​ភរ​មែង​នាំ​មក​នូវ​សេចក្តី​វិនាស ទាំង​ក្នុង​បច្ចុប្បន្ន និង​អនាគត។

បើ​ពិនិត្យ​លើ​ ទិដ្ឋភាព​ជាក់​ស្តែង នៃ​ស្ថានការណ៍​នយោបាយ​ក្នុង​ប្រទេសក្រោយ​ការ​បោះ​ឆ្នោត គឺកឹម សុខា បានបដិសេធ​នូវ​ការ​ពិត​ជាប់​រហូត​មក បន្ទាប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ចាញ់​ឆ្នោតហើយ​នោះ ធ្វើ​ពហិកា មិន​ចូល​ប្រជុំ​សភា និង​ដើរភូត​កុហកពល​រដ្ឋ​ខ្មែរក្នុង​ និង​នៅ​ក្រៅ​ប្រទេស ហើយ​ថែម​ទាំង​ភូត​ភរសហគមន៍​អន្តរជាតិ​ថា កម្ពុជា​កំ​ពុង​ជួប​វិបត្តនយោបាយ ដុត​បញ្ឆេះ​​កំ​ហឹង​ប្រជាពល​រដ្ឋ​ឱ្យបះ​បោរប្រឆាំង​ជា​មួយ​នឹង​រាជ​រដ្ឋាភិបាលស្របច្បាប់ និង​ញុះ​ញង់​ បង្ក​​ហិង្សាបណ្តាល​ឱ្យ​មាន​មនុស្សស្លាប់​ និង​របួសនាពេល​កន្លង​មក​នោះ ទង្វើ​នេះ​​ក៏​ចាត់​ចូល​ជា​ បុគ្គល​ មិច្ឆាទិដ្ឋិ​ផង​ដែរ គឺ​នាំ​ឱ្យ​អ្នក​ដទៃ​យល់​ខុសតាម​ខ្លួន​ និង​ពោរពេញ​ទៅ​ដោយ​លោភៈ ទោសៈគ្រប់​ពេល​វេលា។

យើង​ខ្ញុំជា​អ្នក​សរសេរទស្សនៈវិភាគ​នេះ គ្រាន់​តែ​អធិប្បាយមក​យ៉ៗប៉ុណ្ណោះ ក៏អាច​ឱ្យ​បងប្អូន​ប្រជាពល​រដ្ឋ​ បាន​ដឹង​ថា ការ​លើក​យក​ពុទ្ធឱវាទ យក​មក​លើក​តម្កើង ឬ​ជាសំ​អាង​ថា ខ្លួន​ឯង​ល្អ ហើយ​លាប​ព៌ណមកលើ​អ្នក​ដទៃ​ថា ជា​បុគ្គល​អាក្រក់​នោះ គឺ​ កឹម សុខា នេះ​ឯង​ជាជន​ដែល​ដើរខុសពី​គន្លង​គោល​ការណ៍​ព្រះ​ពុទ្ធ​សាសនា ដើម្បី​តែ​បំ​រើ​ប្រយោជន៍​សួន​តួ និង​បក្ខពួក​។

ផ្ទុយ​ពី​ការ​យល់​ខុសរបស់​ កឹម សុខា គេបាន​ដឹង​ថា ប្រមុខនៃ​រាជ​រដ្ឋាភិបាល​កម្ពុជា ស័ក្តិ​សម​បំ​ផុត​ជា​មេដឹក​នាំ​ប្រកប​ដោយ​គុណ​ធម៌  និង​ជា​បុគ្គល​សម្មាទិដ្ឋិ ឃើញ​ពិត និយាយពិត និង​ជា​បុគ្គល​ដែល​ដឹង​គុណ​ចំពោះ​អ្នក​ដែល​មាន​ឧបក្ការៈ ​សម​ដូច​ទស្សនទាន​របស់​ សម្តេច​តេជោ ដែលថ្លែង​​ដឹង​គុណ​ចំ​ពោះ​កង​ទ័ពស្មគ្រ័ចិត្ត​វៀត​ណាម​ និង​ឥស្សរជន​ខ្មែរជា​ច្រើន​រូប​ដែល​បាន​តស៊ូ ហ៊ាន​ជីវិតដើម្បី​ជាតិ មាតុភូមិ ដែល​សម្តេច​បាន​បញ្ជាក់ថា « ផឹក​ទឹក​កុំភ្លេចប្រភព​ទឹក»។

ឃ្លាមួយ​ប្រយោគនេះ មាន​ន័យ​គ្រប់​គ្រាន់​បំ​ផុត​សម្រាប់​ដាស់​សតិ​ កឹម សុខា ពី​ការ​វង្វេង​ភ័ន្ត​ ឱ្យ​ងាក​មក​រក​ផ្លូវ​ប្រតិបត្តិ​ដ៏​ពិត​ប្រាកដតាម​ពុទ្ធឱវាទ ដើម្បី​បាន​គេចចេញ​ផុត​ពី​អំ​ពើខុសដែល​កើត​ចេញ​​ពី​ការ​ភូត​កុហក​នៅ​ពីក្រោយ​ជី​វិត​នយោបាយ​របស់ខ្លួន​ ប្រសិន​បើ​ កឹម សុខា មាន​ការ​ភ្ញាក់​រលឹក​​​ទាន់​ពេលវេលា ៕

អត្ថបទដោយ៖ គង់ សម្បត្តិ

ឯកឧត្តម​​បណ្ឌិត​​សភា​ចារ្យ សុខ អាន ​៖​ សមោស​រ​តន្ត្រី​​សប្បុ​រសធម៌​នឹង​អាច​​ជួយ​បន្ធូរ​បន្ថយ​អារម្មណ៍​​តាន​តឹង​​របស់​ប្រជាជន​​​ជប៉ុន​​ដែល​​រង​​គ្រោះ​​ដោយ​​រញ្ជួយ​​ដី និង​​រលក​យក្ស​ស៊ូ​ណា​មិ

ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការ​គណៈរដ្ឋមន្ត្រី នា​រសៀល​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១៤ ក្នុង​នាម​រាជរដ្ឋាភិបាលកម្ពុជា បាន​សម្តែង​នូវ​មនោ​សញ្ចេតនា​សោក​ស្តាយ និង​ចូល​រួម​មរណៈទុក្ខជា​ថ្មី​ម្តង​ទៀត​ចំពោះ​ប្រជាពលរដ្ឋ​ជប៉ុន ពិសេស​ពលរដ្ឋ​នៅតំបន់ ​Tohoku ប្រទេស​ជប៉ុន បានទទួលរងគ្រោះ​យ៉ាងធ្ងន់ធ្ងរ​ពី​ការរញ្ជួយដី និង​រលក​យក្សស៊ូណាមីដែលមិនធ្លាប់មានកាល​ពី​ ៣ឆ្នាំ​មុន​។

ក្នុង​ឱកាស​អញ្ជើញ​ចូល​រួម​ជា​អធិបតី​ក្នុងពិធីសម្តែង​សិល្បៈសប្បុរសធម៌ នៅ​សណ្ឋាគារស៊ូហ្វី​តែល ភូគីត្រា រាជធានីភ្នំពេញ ដើម្បីជួយ​ដល់​តំបន់ Tohoku ប្រទេស​ជប៉ុន ដែល​រៀប​ចំ​ធ្វើ​ឡើង​ដោយ​ស្ថាន​ទូត​ជប៉ុន​ប្រចាំ​នៅព្រះ​រាជាណចក្រ​កម្ពុជា និង​​មូល​និធិ​ផ្កាឈូក ​ឯកឧត្តមបណ្ឌិត​សភាចារ្យ សុខ អាន បាន​មាន​ប្រសាសន៍​ថា យើងទាំងអស់គ្នា​នៅ​ចងចាំ​យ៉ាងច្បាស់អំពី​គ្រោះមហន្តរាយ​​ដ៏ធំនេះ​ ហើយ​យើងពិតជា​មាន​ការតក់ស្លុតនិង​រន្ធត់​យ៉ាង​ខ្លាំងចំពោះ​​ទំហំនៃការខូចខាតនិងការបាត់បង់​ជីវិតមនុស្ស​រហូត​ជិតដល់ ២០.០០០នាក់​។ ឆ្លៀត​​ឱកាសនេះខ្ញុំក៏សូមកោតសរសើរ​​ចំពោះមូល​និធិផ្កាឈូក និង​​​ស្ថាន​ទូត​ជប៉ុនប្រចាំ​ព្រះរាជាណា​ចក្រកម្ពុជា​ ក្នុងការ​​រៀបចំពិធី​រំឮកខួបលើកទីបីនៃ​គ្រោះធម្មជាតិ​ដ៏ធ្ងន់ធ្ងរ​នេះ ដែល​អនុញ្ញាតឱ្យ​យើង​ទាំងអស់​​មានឱកាស​ម្តងទៀត ដើម្បី​​គោរពវិញ្ញាណក្ខន្ធជនរងគ្រោះ ព្រម​ទាំង​បញ្ជូន​សារចូលរួម​មរណៈទុក្ខ​ទៅកាន់ប្រជាជន និង​រដ្ឋាភិបាល​ជប៉ុន ជាពិសេស​ទៅកាន់​ក្រុមគ្រួសារ​ជនរងគ្រោះ​ក្នុងសោកនា​ដ​កម្មនេះ​។ ក្នុង​នាម​ប្រជាជន និង​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្ដេចអគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាថ្មីម្ដងទៀតខ្ញុំ​សូម​សម្ដែងនូវក្ដីអាណិតអាសូរ និង​សោកស្តាយ​ចំពោះអ្នកដែល​បាន​បាត់បង់​ក្រុមគ្រួសារ​ជាទី​ស្រឡាញ់​ មិត្តភ្ងា សហការី ក៏ដូចជា​បាត់បង់​ផ្ទះ​សំបែង ទ្រព្យសម្បត្តិ និង​របរអាជីវកម្ម​ដោយសារមហន្តរាយ​ថ្ងៃទី១១ ខែមីនាឆ្នាំ២០១១ នៅតំបន់​ Tohoku។

ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន ក៏​បាន​មាន​ប្រសាសន៍​ថ្លែង​អំណរគុណ​ចំពោះ​ប្រទេស​ជប៉ុន ដែល​តែង​តែ​ផ្តល់​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ប្រទេស និង​ប្រជាពលរដ្ឋ​កម្ពុជា​ទទួលរងគ្រោះពីខ្យល់​ព្យុះទីហ្វុង Ketsanaដែល​បាន​បណ្តាលឱ្យបាត់​បង់​ជីវិត​មនុស្ស​ ខូចខាត​​​ទ្រព្យ​សម្បិត្តនិងផលដំណាំ​យ៉ាងដំណំកាល​ពី​ឆ្នាំ​២០០៩។ ឯកឧត្តម​បណ្ឌិត​សភាចារ្យឧបនាយករដ្ឋមន្ត្រី ប្រទេសជប៉ុនគឺជាប្រទេស​មួយ​ក្នុង​ចំណោម​​ប្រទេស​ជាមិត្ត​ដទៃ​ទៀត ដែល​បាន​ផ្ដល់​ជំនួយ​ភ្លាមៗ​មក​កម្ពុជា ទាំងស្មារតីនិងហិរញ្ញវត្ថុ។ នេះ​គឺ​ជា​កាយ​វិការ​ដ៏ឧត្តុង្គឧត្តម​ឆ្លុះបញ្ចាំងឱ្យ​ឃើ​ញ​​នូវ​ការ​ជួយគ្នា​ទៅ​វិញ​ទៅ​មក មិត្តភាព​ និង​សាមគ្គី​ភាពជា​អន្តរជាតិ។​

មាន​ប្រសាសន៍​ក្នុង​ឱកាស​នោះ​ដែរ ឯកឧត្តម Yuji Kumamaru ឯកអគ្គ​រាជទូត​ជប៉ុន​ប្រចាំ​នៅកម្ពុជា​ បាន​រំលឹក​ដល់​មនោសញ្ចេតនា​របស់​ប្រជាពលរដ្ឋ និង​រាជរដ្ឋាភិ​បាល​កម្ពុជា ដែល​បាន​ចូ​ល​រួម​រំលែក​ទុក្ខ​ជា​មួយ​ប្រជាជនជប៉ុន ក្នុង​ពេល​មាន​ឧបទវហេតុរញ្ជួយ​ដី និង​រលក​យក្សស៊ូណាមិ កាល​ពី​ឆ្នាំ​២០១១កន្លង​មក​នេះ​នៅ​តំបន់ Tohuku និ​ងអរគុណ​ចំពោះ​ភ្ញៀវ​ដែល​បាន​ចូល​រួម​ក្នុង​កម្ម​វិធី​សមោសរតន្ត្រី​សប្បុរសធម៌ ជួយ​ដល់​តំបន់​ Tohuku ផង​ដែរ។

សូម​បញ្ជាក់​ថា ក្នុង​ពិធី​សម្តែង​សិល្បៈ​នេះ  មាន​កុមារាកុមារីកម្ពុជាជាច្រើនបាន​ច្រៀង​ចម្រៀង​ជាភាសា​​ជប៉ុន​ដែល​និពន្ធឡើង​ជាពិសេស​​ដើម្បីផ្តល់​​ជា​កម្លាំង​ចិត្តដល់ជនរងគ្រោះ និង​ក្រុម​គ្រួសារ​ពី​ការ​រញ្ជួយដី និង​រលក​យក្សស៊ូណាមី។ ឯកឧត្តម​បណ្ឌិត​សភាចារ្យ​ សុខ អាន បាន​ចាត់​ទុក​​ចម្រៀង​ដ៏មាន​អត្ថន័យ​របស់ក្មួយៗសិល្បៈករ សិល្បៈការិនី​កម្ពុជា​បាន​ច្រៀង និង​សម្តែង​ប្រាកដជា​នឹងបាន​ឮ​ដោយ​​ប្រជាជនជប៉ុន ហើយ​នឹងអាច​ជួយបន្ធូរ​បន្ថយ​អារម្មណ៍​តានតឹង​របស់​ជនរងគ្រោះ​ និង​ក្រុម​គ្រួសារ​៕

រាជ​រដ្ឋា​ភិបាល​​សម្រេច​​បញ្ចូល​​ក្រប​ខ័ណ្ឌ​គ្រូ​​បង្រៀន​​ចំនួន​​៦០០០​នាក់​ក្នុង​​ឆ្នាំ​​២០១៤ និង​​ប្រកាស​​លុប​​បំបាត់​​កាំ​​ប្រាក់​​ក្រប​​ខណ្ឌ​ប្រភេទ “ឃ”

សម្ដេច​អគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រកម្ពុជា បាន​ប្រកាស​នា​ព្រឹក​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១៤ សម្រេច​ឱ្យបញ្ចូល​ក្របខ័ណ្ឌ​គ្រូបង្រៀន ត្រឹម​៦០០០ នាក់ទៀត នៅ​ឆ្នាំ​២០១៤ ក៏​ដូច​ជា​ការ​ប្រកាស​ឲ្យ​ដឹង​ពីការលុបចោល​កាំ​ប្រាក់​ក្រប​ខណ្ឌ​ប្រភេទ ​«​ឃ​» របស់​មន្ត្រីរាជការ​ដែល​មាន​ចំនួន​ប្រមាណ​ជាង ១ម៉ឺន​នាក់ ​នៅ​ទូទាំង​ប្រទេស​​ដោយ​ដំឡើង​ឲ្យ​ទៅជា​ក្របខណ្ឌ​ប្រភេទ ​«​គ​»​ ទាំងអស់​ដើម្បី​បន្ថយ​គម្លាត​ប្រាក់បៀវត្ស​ក្នុង​ជួរ​មន្ត្រីរាជការ​។​

ថ្លែង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​គរុ​និស្សិត កម្រិត​​ឧត្តម (បរិញ្ញាបត្រ​+១) ជំនាន់​ទី​១៨ និង​គ្រូ​បង្រៀន កម្រិត​មូលដ្ឋាន ឯកទេស ភាសា​បារាំង​​ខ្មែរ​ជំនាន់​ទី​១៥ នៅ​វិទ្យាស្ថានជាតិ​អប់រំ​ទាក់​ទង​នឹង​ការ​សម្រេច​ឲ្យ​ជ្រើ​ស​រើស​ក្រប​ខ័ណ្ឌ​គ្រូ​បង្រៀន​ចំនួន ៦០០០នាក់​នេះ សម្ដេច​តេជោ​នាយករដ្ឋមន្ត្រីបានមាន​ប្រសាសន៍​ពន្យល់​ថា​ នៅ​ឆ្នាំ​២០១៤នេះ ក្របខ័ណ្ឌ​គ្រូបង្រៀន ដែល​ត្រូវ​ជ្រើសរើស​ថ្មី មាន​ចំនួន​ដល់​ទៅ​៦.០០០​នាក់ ប៉ុន្តែ ឯកឧត្តម ហង់ ជួន​ណារ៉ុន បាន​ស្នើសុំ​ដល់ ទៅ​៧០០០​នាក់​ឯណោះ ប៉ុន្តែ​ដោយសារ តែ​ការស្នើសុំ​នេះ បាន​ធ្វើឡើង​ក្រោយពេល​ដែល​ច្បាប់​ថវិកា​បាន​រៀបចំ​រួច ដូច្នេះ​បានជា​អនុញ្ញាត​ផ្តល់ជូន​តែ​ចំនួន​៦០០០​នាក់​តែ​ប៉ុណ្ណោះ​។ ​ សម្តេចតេជោ​បាន ណែនាំ​ឱ្យ​ក្រសួង​អប់រំ លើក​ផែនការ​ដែល ទាក់ទង​នឹង បញ្ហា​បន្ថែម​បុគ្គលិក​នេះ សម្រាប់​ឆ្នាំ​២០១៥ ទៅ​ក្រសួង​មុខងារ សាធារណៈ និង​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ សម្រាប់​ចំនួន​៧.០០០​នាក់​។ ដោយឡែក​សម្រាប់​ការស្នើ​សម្រាប់​ឆ្នាំ ២០១៤​ដោយសារ​ច្បាប់​ថវិកា​បាន​រៀបចំ​រួច សម្តេច​ក៏​បាន​អនុញ្ញាត​ពី​ចំនួន​៥០០០ នាក់ ដល់​៦០០០​នាក់ ដោយ​មិន​អាច សម្រេច​ផ្តល់​ជូន​ដល់ ៧០០០​នាក់​នោះ​ទេ​។

ទាក់ទង​នឹង​ការរីកចម្រើន​នៃ​ការបណ្តុះបណ្តាល​គ្រូបង្រៀន​​  ​​ សម្ដេច​​តេជោ​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា​ ក្រោយ​រំដោះពី​របប​ ប៉ុល ពត ជា​ពិសេស​ចាប់តាំងពី​ដំណាក់កាលមួយ ដែល​យើងបាន​រៀបចំ​នូវ​វិស័យ​អប់រំ នេះ​ឡើង បន្ទាប់​ពី​ការដួលរលំ​របប ​ប៉ុល ពត ការបណ្តុះបណ្តាល​គ្រូ ដើម្បី​បន្តវេន គឺជា​រឿង​ត្រឹមត្រូវ!​។ ប៉ុន្តែ​មាន​ដំណាក់ កាល​មួយ​របស់​កម្ពុជា គឺ​គ្មាន​ទេ ដែល​ហៅ ថា ដំណាក់កាល​បន្តវេន​នោះ គឺ​របប ​ប៉ុល ពត ​នោះ​ឯង​។ សម្តេចតេជោ​មាន​ប្រសាសន៍​កត់​សំគាល់​ថា​ វិស័យ អប់រំ បើសិនជា​គ្មាន​ការចូលរួម​ដោយ សង្គមទាំងមូល​ទេ តើ​វិស័យ​អប់រំ​របស់យើង អាច​ឈាន​មក​ដល់​កម្រិតប៉ុណ្ណេះបាន ដែរឬទេ? នេះ​ជា​ចំនុច​ដែល​យើងត្រូវ​ចោទសួរ!។

ទាក់​ទង​នឹង​ប្រាក់​បៀរវត្សរ៍​របស់​មន្ត្រី​រាជការ សម្ដេច​តេ​ជោ​នាយក​រដ្ឋ​ម​មន្ត្រី​មានប្រសា​ស​ន៍​ពន្យល់​ថា ការដំឡើង​ប្រាក់បៀវត្ស​តាម​ពហុ​អត្រា​ប្រ​ភេទកាំ​ប្រាក់ គ​៣-១៤ គ​៣-១៣ គ​៣-១២ គឺ​ឡើង​ដល់​ជាង ២០% ប៉ុន្តែ​ក្របខណ្ឌ​ «​ក​» ​វិញ​ឡើង​បានតែ ២%​ទេ ព្រោះថា កន្លងមក​បើ​ក្របខណ្ឌ​ប្រភេទ​«​ក​»​ប្រាក់ខែ​១​លាន​រៀល បើ​ឡើង ២០% នោះ​នឹង​បាន ២០ម៉ឺន​រៀល ហើយ​បើ​កាំ​ប្រាក់​ប្រភេទ​«​គ​»​ប្រាក់ខែ ៣៦ម៉ឺន​រៀល​ពេល​ឡើង ២០% បាន​តែ​ ៧​ម៉ឺន​រៀល ដូច្នេះ​ត្រូវ​រៀបចំ​ឡើងវិញ​អត់​តម្លើង ២០% ស្មើគ្នា​នោះ​ទេ ​គឺ​តាម​របៀប​ពហុ​អត្រា​ក្រប​ខណ្ឌ​ណា​ត្រូវ​ឡើង​បាន​ប៉ុន្មាន ក្របខណ្ឌ​ណា​ឡើង​បាន​ប៉ុន្មាន​រុញ​តាម​របៀប​ដែល​ហៅថា រុញ​បំបាស់។ ឥឡូវ​ត្រូវ​រុញ​ក្របខណ្ឌ​ប្រភេទ​ «​គ​»​ ឲ្យ​វា​បាស់​ឡើង​បន្តិច​ទៅ ដែល​នេះ​ជា​កម្មវិធី​នៃ​ការ​រៀបចំ​ប្រព័ន្ធ​បៀវត្ស​នៅ​ពេល​ខាង​មុខ។

សម្ដេច​តេ​ជោបាន​មាន​ប្រសាសន៍​ថា យើង​ត្រូវ​ធ្វើដំណើរ​បន្តិច​ម្ដងៗ​តាម​កម្មវិធី​កំណែទម្រង់​របស់​រាជរដ្ឋាភិ​បាល ហើយ​ការកែទម្រង់​លើក​នេះ យ៉ាងហោចណាស់ បើ​ទោះ​បី​ជា​ប្រាក់ខែ​របស់​យើង មិន​ទាន់​ស្របតាម​ការ​ចង់​បាន ប៉ុន្តែ​វា​នឹង​ប្រសើរ​ឡើង​បន្តិច​ម្តងៗ​។ បើ​ឲ្យ​មនុស្ស​ស្រប​គ្រប់គ្នា​លើ​ពិភពលោក ​វា​ទាល់តែ​ពិភព​លោក​ទាំងមូល​មាន​លុយ​ម្នាក់ៗ​ស្មើនឹង ប៊ែ​ល​ហ្គែ​ត ឯណោះ​នោះ​ទើប​ពិភពលោក​គឺ​វា​អស់​មាន​បញ្ហា។ ប៉ុន្តែ​នៅ​លើ​ពិភពលោក​នេះ​វា​មាន​អ្នក​មាន មាន​អ្នកក្រ មាន​អ្នក​មាន​ប្រាក់ខែ​ច្រើនមាន​អ្នក​ប្រាក់ខែ​តិច វា​ជា​រឿង​ធម្មតា​ខ្លាំ​ងណាស់។ ឯ​រឿង​អ្នក​សន្យា​គឺ​អត់​លំបាក​ទេ​ព្រោះ​រឿង​គ្រាន់តែ​និយាយ​វា​គ្មានអ្វី​លំបាក​ទេ ប៉ុន្តែ​ការ​ធ្វើ​ឲ្យ​បាន​នោះ​ថា តើ​ត្រូវ​ដោះស្រាយ​របៀប​ម៉េច មិនមែន​គ្រាន់តែ​ការ​និយាយ​ហើយឲ្យ​ចប់​នោះ​ទេ។

ក្នុង​បញ្ហា​ថវិកា​នេះ​ដែរ សម្ដេច​តេជោ ក៏ បាន​ថ្លែង​សំដៅទៅ មេ​បក្ស​ប្រឆាំង​ថា​៖ បញ្ហា​ការប្រើប្រាស់​ថវិកា មិនមែន​ជា​បញ្ហា ធម្មតា​ទេ ហើយ​អ្នក​ដែល​គេ​និយាយ​គឺ សម្បូរបែប! គេ​និយាយ​យ៉ាងម៉េច​ក៏​បាន ដែរ! ចង់​ឱ្យ​ម្នាក់​៥​លាន! ម្នាក់​២​លាន! ម្នាក់​៣​លាន! ស្រេច​តែ​ចិត្ត​ចង់! ប៉ុន្តែ អង្គរក្ស​និង​អ្នកបើកបរ​រថយន្តរ​បស់​ខ្លួនឯង គឺ​ឱ្យតែ​៨០ ដុល្លារ​ទេ! បញ្ហា​នេះ​គឺ​សុំ​ឡើង​ផង! ។​

សម្តេច​តេជោ​នាយករដ្ឋមន្ត្រីមាន​ប្រសាសន៍​បញ្ជាក់​ថា​ ការចំណាយ​ទៅលើ​បញ្ហា​បៀវត្សរ៍ ក្នុង​១​ខែៗ​មិន​មែន​​ជា​រឿង​តូច​ទេ​ ហើយ​ការចាយ​ទៅលើ​បញ្ហា​បៀវត្សរ៍ បើកាលណាចាយ​ហើយ គឺ​មិន​អាច​ដកហូត​វិញ​បាន​ទេ​...​ឥឡូវនេះ​កំណែទម្រង់​ការបើក​បៀវត្សរ៍​របស់​មន្ត្រីរាជកា​រ កងកម្លាំងប្រ​ដា​ប់​អាវុធរបស់​យើង គឺ​បាន​ធ្វើ​ក្នុង​ខែ​គឺ​ធានា​យ៉ាងណា​ឱ្យ​បើក​លុយ​ក្នុង​ខែ។

សម្តេច​តេជោ​​មានប្រសាសន៍ថា ការជំរុញ​ឲ្យ​បើក​ប្រាក់ខែ​ក្នុង​ខែ​ត្រូវតែ​បញ្ជាក់​ជាមួយ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បញ្ជាក់​ជាមួយ​រតនាគារជាតិ​ឲ្យ​បាន​ច្បាស់​ថា ក្នុង​ពេល​ដែល​យើង​​រុញ​មក ដើម្បី​បើក​ប្រាក់ខែ​ឲ្យ​បាន​ក្នុង​ខែ សាច់ប្រាក់​មាន​ពិតប្រាកដ​ឬ​អត់​ដូច្នេះ​ត្រូវ​រៀបចំ​រំកិល​សាច់​ប្រាក់​ តាំងពី​ប៉ុន្មាន​ខែ​មុន រំកិល​ជា​បណ្ដើរៗ​ព្រោះ​បញ្ហា​រឿង​ថវិកា​វា​មាន​ជា​ក្រដាស និង​វា​មាន​ជា​សាច់ប្រាក់ បើ​មាន​អាណាប័ក​ទៅ​បើក​វា​គ្រាន់តែ​ជា​ក្រដាស​ទេ ប៉ុន្តែ​ទៅ​ដល់​​រតនា​គារ​​វា​មាន​សាច់ប្រាក់​ឬ​អត់ នេះ​វា ជា​រឿង​មួយទៀត។

សម្តេចតេជោ​បានមាន​ប្រសាសន៍​ថា ក្នុង​ឋានៈ​ជា​នាយករដ្ឋមន្ត្រី​មក​និយាយ​នៅ​ទី​នេះ ស្រាប់​តែ​ដល់ពេល​អនុវត្តន៍​ជាក់ស្ដែង​គេ​ទៅ​បើក​លុយ​បែរជា​ខាង​រតនាគារ​ថា អត់​មាន​សាច់​លុយ បើ​អីញ្ចឹង​យើង​ជា​នាយករដ្ឋមន្ត្រី​យើង​ធ្វើ​នាយករដ្ឋមន្ត្រី​របៀប​ម៉េច​ទៅ ប៉ុន្តែ​គេ​គ្រាន់តែ​នាយក​រដ្ឋ​មន្ត្រី ឧទាហរណ៍​អត់​បញ្ហា​អ្វី​ទាំងអស់ នេះ​ខ្ញុំ​គ្រាន់តែ​ឧទាហរណ៍​ទេតើ បើ​ខ្ញុំ​ឈ្នះ​ខ្ញុំ​ឲ្យ​ប្រាក់ខែ​១​លាន ហើយ​បើក​ឲ្យ​លឿន បើក​តាំងពី​ថ្ងៃទី​១ ច្បាស់​ណាស់​គេ​នឹង​និយាយ​ព្រោះ​គេ​ជា​នាយក​រដ្ឋ​មន្ត្រី ឧទាហរណ៍ ប៉ុន្តែ​នាយករដ្ឋមន្ត្រី​ពិត​និយាយ​ត្រូវតែ​ធ្វើ​៕

ឯកឧត្តម​ ហង់ ជួន​ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា បានថ្លែង​ឱ្យ​ដឹង​ថា​ ចាប់ពី​ឆ្នាំ ១៩៩៣​មក វិទ្យាស្ថាន​ជាតិ​អប់រំ បានចាប់ផ្តើម​បណ្តុះបណ្តាលរយៈពេល​វែង ដល់​គ្រូ​បង្រៀន កម្រិត​ឧត្តម គ្រូបង្រៀន​កម្រិត​មូលដ្ឋាន ឯកទេស​ភាសា​បារាំង​ខ្មែរ អង់​គ្លេស​​ខ្មែរ គ្រូ​បឋមសិក្សា គ្រូឧទ្ទេស​បឋមសិក្សា គ្រូ ឧទ្ទេស​ភាសា​បារាំង​អធិការ​បឋមសិក្សា និង​​អធិការ​មធ្យម​សិក្សា សរុប​ចំនួន ១៣.៥៣៨​នាក់​ក្នុងនោះ​នារី​៣.៥៦៣ នាក់​។ ចាប់ពី​ឆ្នាំ​សិក្សា ២០១២-២០១៣ មក វិទ្យាស្ថាន​ជាតិ​អប់រំ បាន​បើក​វគ្គ​បណ្តុះ បណ្តាល​ថ្នាក់ បរិញ្ញាបត្រ​ជាន់​ខ្ពស់​ផ្នែក គ្រប់​គ្រង​អប់រំ​។ ដោយឡែក​នៅ​ឆ្នាំ​សិក្សា ២០១៣-២០១៤​នេះ  វិទ្យាស្ថាន ក៏​មានបើក​វគ្គ​បណ្តុះ​បណ្តាល គ្រូឧទ្ទេស​អធិការ អប់រំ​ផង​ដែរ ដែល​មាន​សិក្ខាកាម​ចូលរួម​២១​នាក់ ក្នុងនោះ​មាន​នារី​៨​នាក់​។​

ជាមួយ​នោះ លោក​រដ្ឋមន្ត្រី​ក្រសួង​អប់រំ ថ្លែង​ដែរ​ថា​ រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំប្រក​ប​ដោ​យ​គតិបណ្ឌិត និង​ឈ្លាសវៃ របស់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បានដោះស្រាយទាន់​ពេល​វេលា នូវ​រាល់​បញ្ហា ខ្វះខាត​នានា​របស់​វិស័យ​អប់រំ​។ ជាក់ស្តែងក្រៅ​ពី​ជំនួយ​ឧបត្ថម្ភនូវ​សំណង់​អគារ សិក្សា​ជា​ច្រើន សម្តេច​បាន​យកចិត្ត​ទុកដាក់​សម្រេចដំឡើង​ប្រាក់​បៀវត្សរ៍ជូនគ្រូ​បង្រៀន និង​ផ្តល់​អាទិភាព​ឱ្យ​ក្រសួងអប់រំ ធ្វើការ​ជ្រើសរើស​គ្រូ​បង្រៀន ក្នុង​១ឆ្នាំៗ ចំនួន ៥០០០​នាក់​តាំង​ពី​ឆ្នាំ​២០០២ មក​។

ដោយឡែក​សម្រាប់​ឆ្នាំ​២០១៤​នេះ សម្តេច​បាន​អនុញ្ញាត ឱ្យ​ក្រសួង​ជ្រើសរើស​គ្រូ​បង្រៀន​ចំនួន​៦០០០​នាក់ ដើម្បី​ឆ្លើយ តប​ទៅ​នឹង​សំណូមពរ រីកចម្រើន​របស់ វិស័យ​អប់រំ នៅ​ទូទាំង​ប្រទេស​។

ក្នុង​ពិធី​ប្រគ់​សញ្ញា​បត្រ​នោះ សម្តេច​តេជោ​នាយករដ្ឋមន្ត្រីបាន​សម្តែង​នូវ​ទឹក​ចិត្ត​សោមនស្ស​ចំពោះ លទ្ធផល​បណ្ដុះ បណ្ដាល​គរុ​និស្សិត ដែល​​មាន​ចំនួនយ៉ាងច្រើន រហូតដល់​១០៣៨​នាក់​នោះ​៕

មោទន​ភាព​​របស់​​សម្តេច​​តេជោ គឺ​ការ​​ប្រែ​ក្លាយ​​តំបន់​​អតីត​​សមរ​ភូមិ​​ប្រយុទ្ធ​​ឲ្យ​ក្លាយ​​ទៅ​ជា​​តំបន់​​អភិវឌ្ឍន៍ និង​​ជាទី​ផ្សារ

សម្តេច​អគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​មាន​ប្រសាសន៍​អះ​អាង​ពីស្រុក​បវេល ខេត្ត​បាត់ដំបង់ នា​ព្រឹក​ថ្ងៃ​ទី១០ ខែ​មីនា ឆ្នាំ​២០១៤ ថា គណ​បក្ស​ប្រជា​ជន​កម្ពុជា​មិន​មាន​នយោបាយ​ប្រជាភិថុតិ​ណា​មួយ​ទេ។ នយោបាយ​របស់​យើង​ជានយោ​បាយ​ជាក់​ស្តែង​ ហើយ​នយោបាយ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​យើងបាន និង​កំពុង​ធ្វើ​នៅ​តែជា​នយោ​បាយ​អាទិភាព​របស់​គណបក្ស​ប្រជាជន​កម្ពុជា។

នៅ​ក្នុងឱកាស​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ផ្លូវជាតិ​លេខ ៥៧ បេ ដែល​ត្រូវ​បានចាត់​ទុក​ជា​ផ្លូវ​យុទ្ធ​សាស្ត្រ​សំខាន់​តភ្ជាប់​ពីផ្លូវជាតិ​លេខ៥ ពី​ខេត្ត​បាត់ដំបង​ទៅកាន់​ព្រំដែន កម្ពុជា-ថៃ តាម​ទីតាំង​ផ្សេងៗគ្នា ដោយ​មានវត្តមាន​លោក​ជំទាវ ពូ ជៀនគួ (Bu Jianguo) ឯកអគ្គរដ្ឋទូត​សាធារណ​រដ្ឋ​ប្រជា​មានិត​ចិន​ប្រចាំ​កម្ពុជា​ចូលរួម​ផង សម្តេចតេជោ​នាយករដ្ឋមន្ត្រី​មាន​ប្រសាសន៍​បញ្ជាក់​ឲ្យ​ដឹង​ថា ជា​ការ​សម្ពោធផ្លូវ​ចុង​ក្រោយ​ក្នុង​ចំណោមផ្លូវ​៣ខ្សែ នៅ​ភាគពាយ័ព្យ​ប្រទេសកម្ពុជា​ដែល​សម្ដេច​ធ្លាប់​បាន​ហៅថា ជា «មុំ ចង្ក្រានអភិវឌ្ឍន៍» ដែល​ក្នុងនោះ​រួមមាន​ខេត្តបាត់ដំបង បន្ទាយ​មានជ័យ និង​ប៉ៃលិន ហើយ​ដែលមុននេះ​ខេត្តទាំងបី​ជាសមរភូមិ​ដ៏ក្ដៅគគុក​នោះ។

«មុំចង្ក្រាន អភិវឌ្ឍន៍»ដែល​សម្តេចតេជោ​បានមាន​ប្រសាសន៍ គឺ​សំដៅទៅ​ដល់​ការសាងសង់ ផ្លូវ​បី​ខ្សែ ក្នុងនេះ ផ្លូវទី១ គឺផ្លូវ​ភ្ជាប់​ពី​បាត់ដំបង​ទៅ​ប៉ៃលិន, ផ្លូវទី២ គឺផ្លូវជាតិ​លេខ​៥៧បេ ដែល​មាន​កំណាត់​ផ្លូវ​ទាំងបី​ដែល​សម្ពោធ និងផ្លូវទី៣ គឺផ្លូវជាតិ លេខ៥៩ ដែល​តភ្ជាប់​ពី​កូន​ដំរី ម៉ាឡៃ ទៅ ប៉ៃលិន។ សម្ដេចតេជោ​មានប្រសាសន៍​ឲ្យ​ដឹង​ថា ទិសពាយ័ព្យ នឹង​ទទួ​ល​បាន​ផ្លូវ​១ខ្សែ​ទៀត គឺផ្លូវ​ជាតិ​លេខ​៥៥ ដែល​តភ្ជាប់​រវាង​ទីរួម​ខេត្តពោធិ៍សាត់ ទៅ​ទល់​នឹង​ថ្មដា ព្រំដែន​កម្ពុជា-ថៃ ដែល​ផ្លូវ​នេះ មាន​ប្រវែង ១៨២គ.ម ហើយ​នឹងត្រូវ​បើក​ការ​ដ្ឋាន​សាង​សង់​ខាង​មុខ។ បន្ទាប់​ពីផ្លូវ​ជាតិលេខ​៥៥ គឺ​ចិនបានជួយ​នៅតំបន់​ពាយ័ព្យ​ប្រទេស​កម្ពុជា​នូវ​ផ្លូវ​ដល់​ទៅ​ជាង​៧០០គ.ម ដើម្បី​កម្ពុជា​ភ្ជាប់​ផ្ទៃក្នុង​របស់​ខ្លួន និងភ្ជាប់​រវាង​កម្ពុជា​ជាមួយ​ព្រះ​រាជា​ណា​ចក្រ​ថៃ​ដែល​នេះជានយោបាយ​អាទិភាព​របស់​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងការ​តភ្ជាប់​ផ្ទៃ​ក្នុង​របស់ខ្លួន និង​ម្ខាង​ទៀតភ្ជាប់ជាមួយ​ប្រទេស​ជិត​ខាង។

ដោយ​រម្លឹក​ពីគោល​បំណង​ជាក់លាក់ ក្នុង​ការប្រែក្លាយ​តំបន់ អតីត​សមរភូមិ​ប្រយុទ្ធ ឱ្យក្លាយ​ទៅ​ជា​តំបន់​អភិវឌ្ឍន៍ និង​ជាទីផ្សារ​នោះ សម្តេចតេជោ​បានបង្ហាញ​នូវមោទន​ភាព​យ៉ាង​ខ្ពស់​ដោយ​នៅក្នុងមួយជីវិត​របស់​សម្តេច ដែល​បានប្រមូល​ខ្មែរ ដែល​មាននិន្នា​ការខុសៗ​គ្នាទាំ​ង​អស់​ឱ្យឈប់​វ៉ៃគ្នា ហើយ​មក​អង្គុយ​ធ្វើការ​ជាមួយ​គ្នា។ សម្ដេចតេជោ​ថ្លែងថា «អ្វីដែល​សំខាន់​នោះ នៅ​ត្រង់​ថា គោល​បំណង​ជាក់លាក់​បន្ទាប់ពីកា​រអនុវត្ត នយោបា​យ​ឈ្នះ-ឈ្នះ បង្កើត​ឡើង​នូវ​សន្តិភាព សម្រាប់​តំបន់នេះ​និយាយដោ​យឡែក និង​និយាយ​ជារួម​គឺទូ​ទៅ​ចាប់​តាំង​ពីឆ្នាំ១៩៩៦ ខ្ញុំ​ព្រះ​ករុណាខ្ញុំ មាន​បំណង​យ៉ាង​ខ្លាំង ក្នុង​ការប្រែ​ក្លាយ​តំបន់អតីត​សមរភូមិ ប្រយុទ្ធ​ក្លាយ​ទៅជា​តំបន់​អភិវឌ្ឍន៍ និងជា​ទីផ្សារ។ ចំណុចនេះ​គឺជាចំណុច​ដែល​យើង​ត្រូវ​មើល​ឃើញ! អតីតកាល​របស់យើង​ទម្រាំ មាន​សុខសន្តិភាព ដែល​កើតឡើង​ដោយ​កម្ពុជា​ខ្លួន​ឯង​ស្វែង​រក ក្នុងឋានៈ​ជាក្មេង​ជំនាន់​ក្រោយ ហើយ​ដែល​ដោះ​ស្រាយ​បញ្ហា​ចំណង​អ្នកមុនបាន​បង្ក​នេះ គឺ​យើង​ត្រូវការ​ធ្វើយ៉ាងណា​ឱ្យតំបន់​អតីតសមរភូមិ​ប្រយុទ្ធ​នោះ ក្លាយ​ទៅ​ជាតំបន់​អភិវឌ្ឍ​ពិត​ប្រាកដ នេះ​ជាចំណុច​សំខាន់ណាស់​សម្រាប់ខ្ញុំ ព្រះករុណាខ្ញុំ ក៏ដូចជា​ពលរដ្ឋ​កម្ពុជា ជា​ទូទៅ... ខ្ញុំព្រះ​ករុណា​ខ្ញុំ មាន​មោទន​ភាពមួ​យជីវិត  នៅត្រង់​ការ​ប្រមូល​ខ្មែរ​ដែល​មាន​និន្នាការ​ខុស​គ្នាទាំ​ង​អស់​ឱ្យឈប់​វ៉ៃគ្នា ហើយមកអង្គុយ​ធ្វើការ​ជាមួ​យគ្នា។ អត់​មានប្រើគ្រាប់​កាំភ្លើងមួយ​គ្រាប់​ទេ អត់មា​នយកមនុស្ស​ទៅសម្លាប់​ទេនោះ​គឺជាមោទន​ភាព​បំផុត»។

សម្តេច​តេជោបានមាន​ប្រសាសន៍​ឲ្យដឹង​ថា ទន្ទឹមនឹ​ងការ​យកចិត្តទុ​កដាក់ទៅ​លើវិស័យស​ង្គម និងវិស័​យដទៃ​ទៀតដែ​លទាក់​ទង ទៅនឹ​ងការក​សាងប្រ​ទេស ប៉ុន្តែ​បើគ្មាន​ផ្លូវ គ្មាន​ស្ពាន គ្មាន​ប្រឡាយ​ទឹក គ្មាន​អគ្គិសនី និង​គ្មានធនធានមនុស្សទេ យើងក៏មិន​អាច​ធ្វើអ្វី​បានដែរ។ ចំពោះ​អ្នក​បោកប្រាស់​ធ្វើយ៉ាងណាជា​នយោបាយ​របស់គេ​ដោយឡែក។ ព្រោះពលរដ្ឋ​បាន​បោះ​ឆ្នោត​បញ្ជាក់​អំពីការ​ជ្រើសរើស​នយោបាយ​របស់​ខ្លួន សម្រាប់​បណ្តា​បក្សនយោ​បាយ​កន្លង​ទៅ ហើយ​ក្នុងនោះ​នយោបាយ​របស់ប្រជាជ​នកម្ពុជា​ដើរព្រមគ្នា​នឹងការ​ដោះស្រាយ បញ្ហា​សេដ្ឋកិច្ច និង​បញ្ហា​សង្គម បញ្ហា​អប់រំ និ​ង​វិស័យដទៃទៀត​គឺផ្តោតការ​យកចិត្ត​ទុក​ដាក់​លើ​បញ្ហា​ទាក់​ទង​នឹង​បញ្ហាហេដ្ឋា​រចនា​សម្ព័ន្ធ​ដែលបាន​នឹងកំពុងធ្វើ និងបន្តធ្វើត​ទៅទៀតជា​នយោ​បាយអាទិ​ភាព​ដែលចរន្តជា​ទូទៅនៃកា​រចង់​បាន​របស់ ប្រជាជន​នៅក្នុងប្រទេ​សរបស់​យើង ក៏ដូចជា​ការ​ចង់​បាន​នៃសហគម​ន៍ទាំង តំបន់​មេគង្គ និង​ទាំង​តំបន់អាស៊ាន​ដែលកំពុង​តែធ្វើកា​រតភ្ជាប់។

ជាមួយ​គ្នានេះតាង​នាម​ឲ្យប្រធាន និង​ប្រធានកិត្តិយស និង​សមាជិក សមាជិកា គណបក្ស​ប្រជា​ជន​កម្ពុជាបានថ្លែងអំ​ណរគុណចំពោះ​ពលរដ្ឋកម្ពុជា​ដែលបាន បោះឆ្នោតជូ​នដែល​នាំឲ្យ​រាជ​រដ្ឋាភិបាល​មានលទ្ធភាព​ក្នុងការ​ដឹកនាំ និងបន្ត​កសាងប្រទេសជា​តិឲ្យមាន​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​បន្តទៀត​នោះ។

សម្តេចតេជោ​នាយករដ្ឋមន្ត្រីបាន​មានប្រសាស​ន៍ថា ក្នុង​នាម​សម្តេច ជា ស៊ីម, សម្តេច ហេង សំរិន និងក្នុង​នាមរូប​សម្តេចផ្ទាល់​ស​ម្តេចសូម​ថ្លែង ​អំណរគុណ​ចំពោះពល​រដ្ឋទាំង​អស់ដែល បានបោះឆ្នោត​គាំទ្រចំពោះគ​ណបក្ស​ប្រជាជន​កម្ពុជា​កាលពី​សម័យបោះ​ឆ្នោត​កន្លង​ទៅដែ​ល​ការបោះ​ឆ្នោតនោះ​ហើយ ដែល​ផ្តលឱកាស​ដ​ល់សម្តេច​បាន​មក​សម្ពោធ​ផ្លូវ​នៅថ្ងៃនេះ។

តាមរយៈ​លោកជំទាវ ឯកអគ្គរដ្ឋទូ​តសាធារ​ណរដ្ឋប្រជា​មានិតចិន​ប្រចាំក​ម្ពុជា សម្តេចតេ​ជោ បាន​ថ្លែងអំណ​រគុណចំ​ពោះរដ្ឋាភិ​បាល និង​ប្រជាជ​នចិន ដែល​តែងតែ​ជួយ​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​​កម្ពុជា ក្នុងវិស័​យជា​អាទិ​ភាព រប​ស់រាជរ​ដ្ឋាភិបា​ល គឺ ទឹក ផ្លូវ ភ្លើង និង​ធនធាន​មនុស្ស។ សម្ដេចតេ​ជោថ្លែង​សំដៅទៅកា​ន់ឯកអគ្គរដ្ឋទូ​ត​ចិន​ថា «ធ្វើ​អគ្គរដ្ឋទូត​ចិន​នៅ​កម្ពុជា ត្រូវដើរជា​មួយនាយ​ករដ្ឋមន្ត្រី​ច្រើន ដោយសារ​តែមាន​សមិទ្ធផល​ច្រើនត្រូវ​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់ និង​បើក​ការដ្ឋាន»។ ទាក់ទិ​ននឹង​ទំនាក់ទំន​ងកិច្ច​សហ​ប្រតិបត្តិការ រវាង​កម្ពុជា និង​ចិន​ដែល​បាន​ឈានដល់​ដំណាក់កាល ដៃគូជាយុទ្ធសាស្ត្រ​គ្រប់ជ្រុង​ជ្រោយ សម្ដេចតេជោ​មាន​ប្រសាសន៍​បញ្ជាក់ថា កម្ពុជា​នៅត្រូវការ​ទុនយ៉ាង​ច្រើនពីមិ​ត្តចិន ដើម្បីបន្ត​ការ​កសាង​ប្រទេស​ជាតិ​តទៅ​ទៀត។

ឯកឧត្តម ត្រាំ អ៊ីវ តឹក រដ្ឋមន្ត្រី​ក្រសួងសាធារណការ និង​ដឹកជញ្ជូន​បានឱ្យ​ដឹងថា នៅតាម​កំណាត់​ផ្លូវ ទាំងបីនេះ មានសាងស​ង់លូគ្រប់​ប្រភេទ ២៥៩ កន្លែង និងស្ពាន៤១កន្លែង ប្រវែង សរុប ៧៣០ម៉ែត្រ។ ផ្លូវនេះអនុវ​ត្តការសា​ងសង់ដោ​យក្រុមហ៊ុន​សាជីវកម្ម​ស្ពាន និង​ថ្នល់​ចិន និង​ត្រួតពិនិត្យ​បច្ចេកទេ​សដោយ​ក្រុមហ៊ុន​ក្វាងចូ​វវ៉ានអា​ន បាន​បើកការដ្ឋាន​កាល​ពីថ្ងៃទី​២​១​ខែមីនា ឆ្នាំ២០១១ និង​បញ្ចប់​នៅ​ថ្ងៃ​ទី១៦ ខែធ្នូ ឆ្នាំ២០១៣ កន្លងទៅ ដែល​តាមការ​គ្រោង​ទុក​ផ្លូវនេះ ត្រូវ​ប្រើរយៈ​ពេល​សាង​សង់ ៤៨ខែ ប៉ុន្តែបាន​បញ្ចប់មុ​នផែ​នការ។

ឯកឧត្តមរ​ដ្ឋមន្ត្រីក្រ​សួងសាធា​រណ​ការ និង​ដឹកជញ្ជូន​បាន​ឱ្យដឹងថា ផ្លូវ​ជាតិលេខ ៥៧បេ គឺ​ជា​ផ្លូវ​យុទ្ធសាស្ត្រយ៉ា​ងសំ​ខាន់ តភ្ជាប់ពីផ្លូវ​ជាតិលេ​ខ៥ រហូត​ដល់ព្រំដែន​កម្ពុជា-ថៃ តាម​ទីតាំង​ផ្សេងៗគ្នា ដែល​មានពលរ​ដ្ឋរស់​នៅអមសងខា​ងផ្លូវ​ដ៏ច្រើន​កុះករ ភា​គច្រើនប្រ​កបរ​បរកសិ​កម្ម ដោយសា​រដីនៅតំ​បន់នេះ មានជីជា​តិល្អ និង​ការធ្វើពាណិ​ជ្ជកម្ម និង​ពលក​ម្មឆ្លង​ដែន។

ការសា​ងស​ង់រួច នូវផ្លូវជា​តិលេ​ខ៥៧បេ ទាំង​បីកំណា​ត់នេះត្រូវ​បានចា​ត់ទុក​ថា បានធ្វើ​សមាហ​រណ​កម្មផ្ទៃក្នុង​បន្ថែម ព្រម​ទាំងបង្ក​លក្ខណៈ​ងាយស្រួល​ក្នុងការ​ទំនាក់ទំនង និងការ​ធ្វើ​ដំណើរ រវាងខេត្តបា​ត់ដំប​ងឆ្ពោះទៅព្រំ​ប្រទល់​កម្ពុជា-ថៃ និងតាម​រយៈផ្លូ​វជាតិ​លេខ៥៩ ឆ្ពោះទៅ​ខេត្ត​ប៉ៃលិន ដែលតភ្ជា​ប់គ្នានូវ​តំបន់​ប៉ៃលិន កំរៀង ភ្នំព្រឹក្ស សំពៅលូន ម៉ាឡៃ ទៅ​នឹង​ច្រក​ទ្វារព្រំដែន​ ប៉ោយប៉ែត-អារញ្ញ​ប្រាថេត ហើយតាមរ​យៈ ផ្លូវជា​តិលេ​ខ៥៧ និងផ្លូវ​ជាតិ​លេខ៥ ឆ្ពោះទៅរាជធា​នីភ្នំ​ពេញ។ ផ្លូវជា​តិលេខ​៥៧បេ និងជួយ​សម្រួល​បន្ថែម​ដល់ការ​ធ្វើ​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន ទេសចរណ៍ និងការអភិវ​ឌ្ឍដាំដុះដំ​ណាំកសិ​កម្ម និងកសិ-ឧស្សាហ​កម្ម ដ៏មាន​សក្តានុពល ពិសេស​ដំណាំស្រូវ ដំឡូងមី ពោត សណ្ដែក របស់​ខេត្ត​បាត់​ដំបង និងតំបន់ តា​មបណ្ដាយ​ព្រំដែន​កម្ពុជា ថៃ ជាការរួ​មចំណែ​កយ៉ាងធំ ក្នុងការ​ជំរុញ​ល្បឿន​នៃ​ការអភិវឌ្ឍសេ​ដ្ឋកិច្ចជាតិ និងកាត់ប​ន្ថយភាពក្រីក្រ របស់ ប្រ​ជាជនកម្ពុជា បា​នយ៉ាង​ឆាប់​រហ័ស​ផងដែរ​។ បច្ចុប្បន្ន នេះខេត្តបាត់ដំបង បាននឹងកំពុ​ងធ្វើសមាហ​រណក​ម្មផ្ទៃក្នុង ដោយខេត្ត​មាន​ផ្លូវក្រាល កៅ​ស៊ូជាច្រើ​នខ្សែ តភ្ជាប់ពី​ទីរួម​ខេត្ត ឆ្ពោះ ទៅកាន់​ទីរួម​ស្រុក​ចំនួន​១៣ ក្នុងចំណោម​ ស្រុក​ទាំង១៤ របស់ខេត្ត។ ដៅយឡែ​ក រាជ​រដ្ឋាភិ​បាល ក៏នៅមាន​​គម្រោង​សាង​ស​ង់ផ្លូវខេត្តលេខ ១៥៧៧​បន្ថែមប្រ​វែង៥៥គ.ម តភ្ជាប់ពី ផ្លូ​វជាតិលេ​ខ៥៧ កាត់តាម​សេកសក និងស្រុ​កសំឡូត ឆ្ពោះទៅច្រក​ទ្វារព្រំដែន ”ច្រក៤០០” ដែ​លបានបញ្ចូល​ក្នុងផែន​ការ​ឆ្នាំ២០១៥ និង​គ្រោងប្រើប្រាស់​ហិរញ្ញប្បទាន ពីសាធារណរ​ដ្ឋប្រជាមា​និតចិន។

គម្រោងនេះ​នឹងបំពេញប​ន្ថែមបណ្ដាញផ្លូ​វ ថ្នល់តំបន់​ពាយ័ព្យ​ទិស និងប​ញ្ចប់ស​មាហរ​ណកម្ម​ផ្ទៃ​ក្នុងរប​ស់ខេត្តបា​ត់ដំបង។ ផ្លូវជាតិ​លេខ៥៧បេ មានប្រ​វែងសរុប ១៧៦៣៥គ.ម បាន​សាង​សង់​ឡើងដោយ​ចំណាយប្រាក់កម្ចី​សម្បទា​នពីសាធា​រណរដ្ឋប្រជា​មានិ​តចិន ៨៩លាន ៩សែន ៨​ម៉ឺនដុល្លារ​អាមេរិក និងថវិកា​បដិភាគមួយចំ​នួនរបស់ រាជរដ្ឋាភិ​បាល​កម្ពុជា ចំណាយ​ទៅ​លើ​កា​រដោះមីន យុទ្ធភណ្ឌមិន​ទាន់ផ្ទុះ និងដោះស្រាយ​ផលប៉ះ​ពាល់៕

សុន្ទរកថា ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ក្នុង​ពិធី​រំឮក​ខួប​លើក​ទីបី​នៃ​ការ​រញ្ជួយ​ដី និង​រលក​យក្ស​ស៊ូ​ណា​មី នៅ​តំបន់ Tohoku ប្រទេស​ជប៉ុន

រាជធានីភ្នំពេញ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៤

-   ឯកឧត្តម Yuji Kumamaru ឯក​អគ្គ​រាជ​ទូត​ជប៉ុន​ប្រចាំ​នៅព្រះរាជាណាចក្រកម្ពុជា
-   លោកស្រី Tomiko Kimura ស្ថាប​និកា​មូល​និធិ​ផ្កា​ឈូក​និងជានាយិកាសាលាអូរីហ្គាមី
-   ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវ​កិត្តិ​យស​ជាតិ​និង​អន្តរជាតិ​
-   ក្មួយៗ កុមារា កុមារី សិស្សានុសិស្សទាំង​អស់​ជាទី​មេត្រី!

ថ្ងៃនេះ​ កាល​ពី​ឆ្នាំ​២០១១ តំបន់​ Tohoku ប្រទេស​ជប៉ុនបានទទួលរងគ្រោះ​យ៉ាងធ្ងន់ធ្ងរ​​​​​​​ពី​​ការរញ្ជួយដី និង​រលក​យក្ស​ស៊ូណាមី ដែលមិនធ្លាប់មានពីមុនមក ។ យើងទាំងអស់គ្នា​នៅ​ចងចាំ​យ៉ាងច្បាស់អំពី​គ្រោះមហន្តរាយ​​ដ៏ធំ​នេះ​ ហើយ​យើងពិតជា​មាន​ការតក់ស្លុត និង​រន្ធត់​យ៉ាង​ខ្លាំងចំពោះ​​ទំហំនៃការខូចខាត និង​ការ​បាត់​បង់​ជីវិត​មនុស្ស​​រហូត​ជិតដល់ ២០.០០០នាក់​។ ឆ្លៀត​​​​ឱកាសនេះ ខ្ញុំក៏សូមកោតសរសើរ​ចំពោះមូលនិធិផ្កាឈូក និង​​​ស្ថាន​ទូត​ជប៉ុនប្រចាំព្រះរាជាណា​ចក្រកម្ពុជា​ ក្នុងការ​​រៀបចំពិធី​រំឮកខួបលើកទីបីនៃ​គ្រោះធម្មជាតិ​ដ៏ធ្ងន់ធ្ងរ​នេះ ដែល​អនុញ្ញាតឱ្យយើងទាំងអស់​​មានឱកាស​ម្តងទៀត ដើម្បី​​គោរពវិញ្ញាណក្ខន្ធជនរងគ្រោះ ព្រម​ទាំង​បញ្ជូន​សារ​ចូល​រួម​មរណៈទុក្ខ​ទៅកាន់ប្រជាជន និងរដ្ឋាភិបាលជប៉ុន ជាពិសេសទៅកាន់ក្រុមគ្រួសារ​​ជនរងគ្រោះក្នុងសោកនា​ដ​កម្មនេះ​។

ក្នុងនាមប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាថ្មីម្ដងទៀត ខ្ញុំ​សូម​សម្ដែងនូវក្ដីអាណិតអាសូរ និង​សោកស្តាយ ចំពោះអ្នកដែលបានបាត់បង់ក្រុមគ្រួសារជាទី​ស្រឡាញ់​ មិត្តភ្ងា សហការី ក៏ដូចជាបាត់បង់ផ្ទះសំបែង ទ្រព្យសម្បត្តិ និង​របរអាជីវកម្ម ​ដោយសារមហន្តរាយ​ថ្ងៃទី១១ ខែមីនាឆ្នាំ២០១១ នៅតំបន់​ Tohoku។

កាលពីឆ្នាំ២០០៩ ប្រទេសកម្ពុជាបានទទួលរងគ្រោះពីខ្យល់ព្យុះទីហ្វុង Ketsana ដែល​​​បាន​បណ្តាលឱ្យបាត់​បង់​ជីវិត​មនុស្ស​ ខូចខាត​​​ទ្រព្យ​សម្បិត្ត និងផលដំណាំ​​​យ៉ាងដំណំ​។ ប្រទេសជប៉ុន គឺជាប្រទេសមួយក្នុងចំណោម​​ប្រទេសជាមិត្តដទៃទៀត ដែលបានផ្ដល់ជំនួយភ្លាមៗមកកម្ពុជា ទាំងស្មារតី និងហិរញ្ញវត្ថុ។ នេះ​គឺ​ជា​កាយ​វិការ​ដ៏ឧត្តុង្គឧត្តម​ឆ្លុះបញ្ចាំងឱ្យ​ឃើ​ញ​​នូវ​ការ​ជួយគ្នា​ទៅ​វិញ​​ទៅ​មក មិត្តភាព​ និង​សាមគ្គី​ភាពជា​អន្តរជាតិ។

នាថ្ងៃនេះ កុមារា កុមារីកម្ពុជាជាច្រើន បានច្រៀងចម្រៀងជាភាសាជប៉ុន ដែលនិពន្ធឡើងជាពិសេស​ ដើម្បីផ្តល់​​ជា​កម្លាំង​ចិត្តដល់ជនរងគ្រោះ និង​ក្រុម​គ្រួសារ​ពី​ការ​រញ្ជួយដី និងរលកយក្សស៊ូណាមី។ ខ្ញុំជឿជាក់ថា ចម្រៀង​ដ៏មានអត្ថន័យរបស់ក្មួយៗប្រាកដជា​នឹងបាន​ឮ​ដោយ​​ប្រជាជនជប៉ុន ហើយ​នឹងអាច​ជួយបន្ធូរ​បន្ថយអារម្មណ៍តានតឹង​របស់ជនរងគ្រោះ​ និងក្រុមគ្រួសារ​។ ខ្ញុំក៏សូមកោតសរសើរ និងវាយតម្លៃខ្ពស់​ចំពោះមូលនិធិផ្កាឈូក និងផ្នែក​  ឯកជន​របស់ជប៉ុននៅកម្ពុជា ដែល​បានប្រមូលមូលនិធិ​ ដើម្បីជួយ​ដល់​ជនរងគ្រោះពីមហន្តរាយនេះ។

ជាទីបញ្ចប់ ខ្ញុំសូមជូនពរឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ​និង​អន្តរជាតិ ក្មួយៗសិស្សានុសិស្ស​ទាំង​អស់ សូមមាន​សុខភាព​​​​​​​ល្អ ទទួល​បាន​ជោគជ័យ​គ្រប់​​ភារកិច្ច និងមាន​​សុភមង្គលក្នុងក្រុមគ្រួសារ។
 សូមអរគុណ!

បទអត្ថាធិប្បាយ៖ មួយ​​ជីវិត​​របស់​​មេដឹក​​នាំគណ​បក្ស​​ប្រឆាំង​ គិត​​តែ​ម៉្យាង​​គត់ គឺ បង្កច​លាច​ល​សង្គម និង​​បំ​ផ្លាញ​​ជាតិ!

នៅក្រោយពេលជួប​ចរចាគ្នាម្តងៗរវាង​គណបក្ស​ប្រជាជន​កម្ពុជា​ និងគណ​បក្ស​សង្រ្គោះ​ជាតិ​ គេតែងតែ​កត់​សម្គាល់​ឃើញថា  លោក សម រង្ស៊ី ប្រធាន​គណ​បក្ស​សង្រ្គោះ​ជាតិ ជានិច្ចកាល​បាន​បង្ហាញមុខតាមរយៈ​បណ្តាញសង្គមហ្វេសបុករបស់​ខ្លួន ​( Facebook ) ដែល​បាន​លើក​ឡើង​ថា «យើងមិន​ចូលប្រជុំ​សភា​ដាច់ខាត ដរាបណា ការៀប​ចំការ​បោះ​ឆ្នោត​ត្រឹម​ត្រូវ​ឡើង​វិញ មិនទាន់​បាន​ដោះ​ស្រាយនោះ»។

ការលើកឡើងរបស់មេដឹក​នាំ​គណបក្ស​ប្រឆាំង ត្រូវ​បានអ្នក​វិភាគ​ឯក​រាជ្យ​​មួយចំនួន​វិភាគ​ថា វាគ្រាន់​តែជាការដោះសារ ឬគ្រាន់តែជាការដោះបំណុល​សន្យា​របស់​ខ្លួន​តែ​ប៉ុណ្ណោះ។

ចាប់តាំងពីចុងខែកុម្ភៈ រហូត​មក​ដល់ដើមខែ​មីនាឆ្នាំ២០១៤នេះ ទោះបីតំណាងក្រុមបច្ចេក​ទេស​នៃគណៈកម្មការ​ចម្រុះរបស់​​គណ​​បក្ស​​​​ទាំង​ពីរបាន​ដំណើរការ​ចរចា​ មាន​ការ​ឯកភាព​គ្នា​ជា​បន្ត​បន្ទាប់​ ​និង​មានការ​ខ្វែងគំនិតគ្នាមួយចំនួនក្តី ក៏ក្រុមបច្ចេកទេសនៃគណបក្សទាំងពីរ នឹង​នៅ​តែ​បន្ត​​​ជួបចរចា នាថ្ងៃច័ន្ទទី១៧ ខែមីនា ឆ្នាំ២០១៤ ខាងមុខក្តី ប៉ុន្តែបែរជាថ្នាក់​ដឹក​នាំ​របស់​គណ​បក្ស​សង្រ្គោះ​​ជាតិ ជាពិសេស​ លោក សម រង្ស៊ី  ជារើយ​ៗតែងតែ​បោះពាក្យ​សម្តី​តាម​រយៈ​សារ​ព័ត៌​មាន​នានាជាញ៉ឹកញាប់ មាន​ជា​អាទិ៍៖

កាលពីថ្ងៃទី១៨ ខែកុម្ភៈ និង​ថ្ងៃ​ទី​០៣ និង ថ្ងៃទី១១ ខែមិនា ឆ្នាំ២០១៤   សម​ រង្ស៊ី បាន​លើក​ឡើង​ថា ​« ប្រសិនបើគណបក្សប្រជាជនកម្ពុជាមិន​ព្រមព្រៀង​នៅសប្តាហ៍ខាងមុខ​ចំពោះ​សំណើររបស់​គណ​បក្សសង្រ្គោះជាតិឲ្យប្រើរូបមន្តពីរភាគបី​របស់រដ្ឋសភា ដើម្បីតែងតាំង​សមាជិក​គណៈ​កម្មា​ធិការ​​ជាតិរៀបចំ​ការបោះឆ្នោត​ទេនោះ នឹងមិនមាន​​កិច្ចប្រជុំ​គណៈកម្មាធិការ​គណ​បក្ស​ចម្រុះ​ក្នុង​អនា​គត​​ទៀតទេ  .....ប្រសិនបើគ្មានចម្លើយតបវិជ្ជមាន​ទេមិនចាំបាច់បន្តពិភាក្សាទៀត​ទេ​ ...​យើង​ឈប់​ចរចា...។ល។»។

ការលើកឡើងរបស់​​លោក សម រង្ស៊ី មួយម៉ាត់ណាក៏គម្រាម​​ឈប់​ចរចា ​មួយ​ម៉ាត់​ណា​ក៏ព្រមានយកការមិន​ចូលប្រជុំសភាមក​​​ធ្វើចំណាប់ខ្មាំង​​លើគណបក្សប្រជាជនកម្ពុជា និងមកលើ​រាជ​រដ្ឋា​ភិបា​លដែរ។

គេនៅចាំបានថា កាលឆ្នាំ២០០៤ លោក សម រង្ស៊ី បាន​យល់​ព្រម​លើក​ដៃ​អនុម័ត​វិសោ​ធន​កម្ម​​រដ្ឋធម្មនុញ្ញពី​២ភាគ៣ មក ៥០បូក១ ដោយខ្លួនឯង ប៉ុន្តែ​បច្ចុប្បន្ន​នេះ  បែរជាលោក សម រង្ស៊ី ទាម​ទារ​​ចង់​ធ្វើវិសោធកម្មពី​៥០បូក១ មក​២ភាគ​៣ វិញ។ នេះ គឺជា​ចេតនា​បង្ក​ការ​រាំង​ស្ទះផ្នែក​នយោ​បាយ​ជា​ថ្មីបង្កឡើង​ដោយ​គណបក្ស​ប្រឆាំង​ និង​មាន​បំ​ណង​រុញ​ស្ថាន​ការណ៍​នយោបាយ​ដែល​កំ​ពុង​ល្អប្រសើរ ឱ្យ​វិល​ទៅ​រក​វិបត្តិដូច​ពី​អតីកាល។

កាលពីថ្ងៃទី១០ខែមិនាឆ្នាំ២០១៤ គណបក្សសង្រ្គោះជាតិ បានចេញសេចក្តីថ្លែងការណ៍ ថា«គោលជំហរគណបក្សសង្រ្គោះជាតិ​ ទាមទារឲ្យស្ថាប័នគ.ជ.ប​ជាស្ថាប័នធម្មនុញ្ញ និងការ​ជ្រើស​​តាំងសមាសភាព គ.ជ.ប ត្រូវអនុម័តដោយសម្លេង ពីរភាគបី នៃ​សមា​ជិកសភា​ទាំង​មូល...។ល។

ឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍នោះ គណបក្ស​ប្រជា​ជន​ក៏​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍របស់​ខ្លួន​ ដោយ​បញ្ជាក់​ជំ​ហរថា ជំនួបរបស់គណៈកម្មការ​ចម្រុះ​​គណបក្ស​ប្រជា​ជន​កម្ពុជា និងគណបក្សសង្រ្គោះជាតិនៅវិមានព្រឹទ្ធសភា នាថ្ងៃទី​១០ ខែមីនា ឆ្នាំ២០១៤ មិន​អាច​ឈាន​ដល់ការធ្វើសេចក្តីប្រកាសរួមឡើយ។គណៈកម្មការចម្រុះដើម្បី​​សិក្សា និងរៀប​​ចំក្របខ័ណ្ឌ​កំណែ​ទម្រង់​ការបោះឆ្នោត ខាងគណបក្សប្រជាជនកម្ពុជា​ បានឯកភាពឲ្យដាក់ប្រធានបទ​«កំណែ​ទម្រង់​ស្ថាប័ន​រៀបចំការបោះឆ្នោត»ទៅក្នុង​​ក្របខ័ណ្ឌ​កំណែទម្រង់ការបោះឆ្នោត តែមិនឯកភាព ការ​ចែង​អំពីស្ថាប័នរៀបចំការបោះឆ្នោតជាស្ថាប័នធម្មនុញ្ញ ហើយអនុម័តសមាសភាព ស្ថាប័ន​នេះ​ដោយ​សម្លេងពីរភាគបីនៃសមាជិករដ្ឋសភាទាំងមូលទេ។​ គណបក្សប្រ​ជាជន​​កម្ពុជា មាន​ការ​សោក​ស្តាយ ដោយគណបក្សសង្រ្គោះជាតិនៅតែយកបញ្ហានេះមកធ្វើជាលក្ខខ័ណ្ឌ ដែល​អាច​បង្ក​​ការ​រាំងស្ទះដល់ដំណើរការកំណែទម្រង់​ការបោះឆ្នោត​នាពេលខាងមុខ។ គណបក្សប្រជាជន នៅតែ​ប្រកាន់ជំហរបន្តការចរចា តាមស្មារតីនៃកិច្ចប្រជុំ​​នាថ្ងៃទី១០ខែមីនាឆ្នាំ២០១៤។

ការទាមទាររបស់គណបក្សសង្រ្គោះជាតិត្រូវឱ្យ​​ស្ថាប័នគ.ជ.ប ជាស្ថាប័ន​ធម្ម​នុញ្ញ គឺមាន​តម្លៃ​ស្មើនឹង​ការទាត់​ចោល​ស្ថាប័ន​ក្រុម​ប្រឹក្សាធម្មនុញ្ញ ដែល​បាន​ធ្វើ​ការ​ប្រកប​ដោយ​សុក្រិតភាព​នាពេល​កន្លង​មក​ ក្នុង​ការ​ដោះស្រាយ​ពាក្យបណ្តឹង និង​ភាព​មិនប្រក្រតី​នានាពាក់​ព័ន្ធ​នឹង​ដំ​ណើរ​ការ​បោះ​ឆ្នោត​នាពេល​កន្លង​មក​ដោយ​ផ្អែក​លើ​គោល​ការណ៍​ច្បាប់នោះ ។

ម៉្យាងទៀត ការ​ទាម​ទារ​របស់​មេដឹក​នាំ​គណបក្ស​ប្រឆាំងចង់​ប្តូរពីរូប​មន្ត​៥០ភាគ​រយបូក​១ មក​២ភាគ​៣វិញនោះ សង្គម​កម្ពុជា​ នឹង​អាចប្រឈម​ជា​មួយ​វិបត្តិដែលនឹង​កើត​មាន​ជា​ថ្មី​ ហើយ​ច្បាប់​សំ​ខាន់ៗជា​ច្រើន​ដែល​ត្រូវ​ការ​អនុម័តអាច​នឹង​ជាប់​គាំង ដោយ​ការ​បដិសេធពី​តំ​ណាង​រាស្ត្រ​គណបក្សប្រឆាំងជាក់​ជា​ពុំ​ខានឡើយ៕

អត្ថបទដោយ៖ លី​ គាំ​