Friday, May 23, 2014
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន អញ្ជើញបើកពិព័រណ៍អប់រំឧត្តមសិក្សាប្រទេសចិនលើកទី២ នៅរាជបណ្ឌិតសភាកម្ពុជា
ស្តង់
ពិព័រណ៍អប់រំកម្រិតឧត្តមសិក្សាមកពីប្រទេសចិនចំនួន២២
ត្រូវបានដាក់តាំងនៅរាជបណ្ឌិតសភាកម្ពុជា
ដើម្បីបើកឲ្យសាធារណជនចូលទស្សនាចាប់ពីថ្ងៃទី២២ ខែឧសភា
ឆ្នាំ២០១៤តទៅ។
ឯកឧត្តម
បណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីបានអញ្ជើញជាអធិបតី
ក្នុងពិធីបើកសម្ពោធការតាំងពិព័រណ៍អប់រំឧត្តមសិក្សាប្រទេសចិនលើក
ទី ២ នៅកម្ពុជា នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៤។
ពិព័រណ៍
អប់រំឧត្តមសិក្សាប្រទេសចិនលើកទី២
នេះរៀបចំឡើងដោយវិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា
និងសាកលវិទ្យាល័យអាស៊ីអឺរ៉ុប សំដៅចូលរួមលើកកម្ពស់គុណភាព
និងប្រសិទ្ធភាពនៃការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា។
វត្តមានក្នុងពិធីសម្ពោធពិព័រណ៍អប់រំឧត្តមសិក្សាប្រទេសចិនលើកទី២
មានឯកឧត្តម លី ជាវគង់
ភារធារីនៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា
លោកស្រី លីវ ជីងហួយ
អគ្គលេខាធិការក្រុមប្រឹក្សាជាតិអាហារូបករណ៍របស់ប្រទេសចិន
ចូលរួមជាមួយនឹងមន្ត្រីជាន់ខ្ពស់នៃទីស្តីការគណៈរដ្ឋមន្ត្រីជាច្រើន
រូបទៀតផងដែរ។
ឯកឧត្តម
បណ្ឌិតសភាចារ្យ សុខ អាន បានមានប្រសាសន៍ចាត់ទុកថា ការរៀបចំ
“ពិព័រណ៍អប់រំឧត្តមសិក្សាប្រទេសចិន”
នេះគឺជាការរួមចំណែកដ៏សំខាន់ឆ្លើយតបទៅនឹងតម្រូវការថ្មីៗ
នៃការអភិវឌ្ឍធនធានមនុស្សកម្ពុជាប្រកបដោយគុណភាពខ្ពស់ ទាំងចំណេះដឹង
ចំណេះធ្វើ គុណធម៌ និងសីលធម៌។
ឯកឧត្តម
បណ្ឌិតសភាចារ្យ សុខ អាន បានមានប្រសាសន៍ផ្តល់ការលើកទឹកចិត្តថា
“ខ្ញុំសូមលើកទឹកចិត្ត
និងគាំទ្រឱ្យមានការងារពិព័រណ៍នេះជារៀងរាល់ឆ្នាំដើម្បីផ្តល់
ពុទ្ធិ និងបទពិសោធន៍បន្ថែមដល់សិស្ស-និស្សិតកម្ពុជា
អំពីស្ថានភាពសិក្សាថ្នាក់ឧត្តមសិក្សានៅប្រទេសចិន”។
ពិព័រណ៍នេះ ក៏ជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា
នៅក្នុងកិច្ចខិតខំប្រឹងប្រែងកំណែទម្រង់វិស័យអប់រំឱ្យកាន់តែ
ស៊ីជម្រៅថែមទៀត។ លើសពីនេះទៀតពិព័រណ៍នេះ
ក៏រួមចំណែកផងដែរដល់បេសកកម្មពង្រឹង
និងពង្រីកចំណងការទូតរវាងព្រះរាជាណាចក្រកម្ពុជា
និងសាធារណរដ្ឋប្រជាមានិត
ចិនតាមរយៈទំនាក់ទំនងនៃវិស័យអប់រំនៃប្រទេសយើងទាំងពីរ។
ឯកឧត្តម
បណ្ឌិតសភាចារ្យ សុខ អាន បានមានប្រសាសន៍រំឭកឡើងវិញថា កាលពីថ្ងៃទី២២
ខែធ្នូ ឆ្នាំ២០១៣ កន្លងមកនេះ
នៅក្នុងពិធីបិទសន្និសីទអន្តរជាតិលើកទី២របស់វិទ្យាស្ថានខុងជឺនៃរាជ
បណ្ឌិត្យសភាកម្ពុជា ស្តីពី «ខួប៥៥ឆ្នាំនៃទំនាក់ទំនងការទូតកម្ពុជា-ចិន» ឯកឧត្តមបណ្ឌិតសភាចារ្យ បានរំឭកអំពីប្រវត្តិនៃទំនាក់ទំនងរវាងប្រទេសយើងទាំងពីរដែលមានតាំងពីយូរលង់ណាស់មកហើយ។
ទាក់
ទងនឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា
និងសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន
បានមានប្រសាសន៍បញ្ជាក់ថា បច្ចុប្បន្ននេះ ទំនាក់ទំនងចំណងមិត្តភាព
សាមគ្គីភាព និងភាតរភាពនេះ កាន់តែមានភាពស្អិតរមួតថែមទៀត
ដោយឈរលើគោលការណ៍គោរពអធិបតេយ្យភាព
និងការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក
រហូតសម្រេចបាននូវដំណាក់កាល ថ្មីដ៏គួរឱ្យកត់សម្គាល់ គឺភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។
ជាលទ្ធផលកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យកាន់តែត្រូវបានពង្រឹង
និងពង្រីកថែមទៀត ដែលជាកត្តានាំមកនូវការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម
សម្រាប់ផលប្រយោជន៍ទៅវិញទៅមក នៃប្រជាពលរដ្ឋ និងប្រទេសយើងទាំងពីរ។
ជាងនេះទៅទៀត នៅក្នុងគោលនយោបាយការបរទេស
រាជរដ្ឋាភិបាលកម្ពុជាជានិច្ច កាលគាំទ្រគោលនយោបាយចិនតែមួយ
និងជាដៃគូយុទ្ធសាស្ត្រដ៏ស៊ីជម្រៅ ។
នេះគឺឆ្លុះបញ្ចាំងឱ្យឃើញនូវជំហរឥតងាករេរបស់រាជរដ្ឋាភិបាល
កម្ពុជា ចំពោះគោលនយោបាយការបរទេសអព្យាក្រឹត សន្តិសហវិជ្ជមាន
មិនចូលបក្សសម្ព័ន្ធ
កសាងទំនាក់ទំនងមិត្តភាពនិងសហប្រតិបត្តិការជាមួយគ្រប់ប្រទេស
ដោយឈរលើគោលការណ៍សមភាព គោរពឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី
និងមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងគ្នា។
ឯកឧត្តម
បណ្ឌិតសភាចារ្យ សុខ អាន បានមានប្រសាសន៍ឲ្យដឹងថា
រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិ
បណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ទៅលើវិស័យអប់រំដែលជាវិស័យ
អាទិភាពមួយដ៏សំខាន់ ដោយហេតុថាវិស័យនេះ
គឺជាឆ្អឹងខ្នងសម្រាប់ទ្រទ្រង់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ
ព្រមទាំងការអភិវឌ្ឍវិស័យដទៃៗទៀត។
លោកជុំ
ទាវបណ្ឌិតសភាចារ្យ ខ្លូត ធីតា
ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានបញ្ជាក់ថា ពិព័រណ៍លើកទី១
បានរៀបចំឡើងនៅសាកលវិទ្យាល័យអាស៊ីអឺរ៉ុបកាលពីថ្ងៃទី១៧ ខែឧសភា
ឆ្នាំ២០១៣ ដោយមានការចូលរួមពីសាកលវិទ្យាល័យល្បីៗរបស់ចិនចំនួន១៤។
ដោយឡែកពិព័រណ៍លើកទី២ នេះ មានសាកលវិទ្យាល័យល្បីៗរបស់ចិនចំនួន ២២
បានមកចូលរួមផងដែរ។
លោកជុំ
ទាវ ខ្លូតធីតា បន្តថា
“ជារៀងរាល់ឆ្នាំសាធារណរដ្ឋប្រជាមានិតចិនបានផ្តល់អាហារូបករណ៍
ជាច្រើនដល់និស្សិតកម្ពុជា។
ដោយសារធនធានមនុស្សជាកត្តាសំខាន់មិនអាចខ្វះបានក្នុងការអភិវឌ្ឍ
ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ស្ថានទូតចិនប្រចាំកម្ពុជា
និងក្រុមប្រឹក្សាជាតិអាហារូបករណ៍របស់ប្រទេសចិន
នឹងពិចារណាផ្តល់អាហារូបករណ៍ឱ្យកាន់តែច្រើនបន្ថែមទៀតដល់និស្សិត
កម្ពុជា”។
សូម
បញ្ជាក់ថា បច្ចុប្បន្នមាននិស្សិតកម្ពុជាចំនួន ១៤០០នាក់
បាននិងកំពុងសិក្សានៅសាធារណៈរដ្ឋប្រជាមានិតចិន
ដោយការផ្តល់ការអាហារូបករណ៍ពីប្រទេសចិន
និងការបង់ថ្លៃសិក្សាដោយខ្លួនឯង៕
Subscribe to:
Posts (Atom)