Thursday, January 20, 2011

យន្តហោះ​ស៊ើប​កាណ៏​ថៃ​ហោះ​កាត់​តំបន់ហាមឃាត់​ត្រង់​ព្រំដែន​ស្រុក​អន្លង់វែង​

ព្រំដែន​កម្ពុជា​-​សៀម: យន្តហោះ​ប្រភេទ ស៊ើប​ការណ៏ របស់​សៀម បាន​ហោះ​កាត់​តំបន់ហាមឃាត់ លើ​បន្ទាត់​ព្រំដែន នៅ​ស្រុក​អន្លង់វែង ហោះហើរ ពី​កើត​ទៅ​លិច ដោយ​ហោះ​កាត់​ពីលើ​ប៉ុស្តិ៍ ត្រល់ នៅ​ម៉ោង​១២ ថ្ងៃត្រង់ និង​ហោះ​កាត់​ប៉ុស្តិ៍ ជាំ នៅ​ម៉ោង​១២ និង ០៤​នាទី ហើយ​បាន​ហោះ​កាត់​ប៉ុស្តិ៍ តា​ទុំ នៅ​ម៉ោង​១២ និង ១០​នាទី កាលពី​រសៀល​ថ្ងៃ​ទី ២០ មករា ២០១១​នេះ ។​

​    ​សំរាប់​ដើមឆ្នាំ​២០១១​នេះ មន្ត្រី​យោធា​នៅ​ព្រំដែន​កម្ពុជា​-​សៀម ស្ថិតក្នុង​តំបន់​អន្លង់វែង បាន​ចាត់ទុកថា នេះ​ជា​លើក​ទី​១ ដែល​មាន​យន្តហោះ​ប្រភេទ ស៊ើប​ការណ៏ បាន​ហោះ​កាត់​តំបន់ហាមឃាត់ លើ​បន្ទាត់​ព្រំដែន នៅ​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ ឈម​និង​ស្រុក​ភូ​ស៊ីន ខេត្ត​សុរិន្ទ ប្រទេស​សៀម ។​

​    ​ក្រុម​មន្ត្រី​យោធា​នៅ​ទីនោះ​បាន​ហៅ​ការ ហោះហើរ​យន្តហោះ​បែប​ស៊ើប​ការណ៏​លើ​បន្ទាត់​ព្រំដែន​ខាងលើ គឺជា​ការរំលោភ​បំពាន ជា​ថ្មី​សំរាប់​ដើមឆ្នាំ​២០១១​នេះ ។ ករណីនេះ មន្ត្រី​កម្ពុជា​ក៏​បាន​សំដែង​ការខកចិត្ត​ផងដែរ ចំពោះ​ទង្វើរ របស់​សៀម ថា​ធ្វើ​អ្វីៗ មិន​បាន​ប្រាប់​កម្ពុជា ឲ្យបាន​ដឹង​ជា​មុន ។ ជា​ទូទៅ​បើ​តំបន់​ណា​មិន​ច្បាស់លាស់ ភាគី​នៃ​ប្រទេស​ទាំង​ពីរ​ត្រូវ​ប្រាប់ ភាគី​ម្ខាង​ទៀត​ដែល​ខ្លួន​ចង់​ចូលមក ឬ ដើរល្បាត​នៅ តំបន់​ណា​មួយ នេះ​គឺជា​ច្បាប់ និង​ជា​ការសន្យា​គ្នា រួច​ហើយ​រវាង​ភាគី​ទាំងពីរ ដែល​បាន​អនុវត្ត​ន៏​តាំងពីដើម​រៀងមក ៕
 
ដោយ : បាយ័ន​ CEN

ចូល​ទៅ​អូស​ឈើ​ក្រញូងត្រូវ​សៀម​ចាប់ខ្លួន៤នាក់និង​ម្នាក់​ទៀត​បាត់​ខ្លួន

ព្រំដែន​កម្ពុជា​-​សៀម: មាន​ឈ្មួញ​ឈើ​ក្រញូង​ម្នាក់ ជា​ទាហាន​នៅ​ប្រចាំ​តំបន់​អូរ​ស្វាយ បាន​នាំ​ប្រជាពលរដ្ឋ​ចំនួន ៥ នាក់​ខាងលើ​ឲ្យទៅ​អូស​យក​ឈើ​ក្រញូង ដែល​កាប់​រួច​វេលា​ព្រឹក​ថ្ងៃ​ទី ១៨ មករា ប៉ុន្តែ​នៅ​ម៉ោង​ប្រមាណ ១៦ និង ៣០ នាទី ថ្ងៃ​ដដែល ពលរដ្ឋ​កម្ពុជា​ទាំង ៥ នាក់ ត្រូវ​ទាហាន​សៀម​ដេញ​បាញ់ ហើយ​ចាប់​សំរេច​ចាប់ខ្លួន​បាន​ចំនួន ៤ នាក់ និង​ម្នាក់​ទៀត បាន​បាត់​ខ្លួន​មិនដឹង​ថា មានជីវិត ឬ​ស្លាប់​នោះឡើយ ។ 

ពលរដ្ឋ​ទាំង ៥ ដែល​ត្រូវ​ទាហាន​សៀម​ចាប់ខ្លួន​និង​បាន​ខ្លួន​មានឈ្មោះ ទី​១: យឿន គឿន អាយុ ២៣ ឆ្នាំ​, ទី​២: ហ៊​ន ពៅ អាយុ ២៧ ឆ្នាំ​, ទី​៣: ដួង សារ៉េត អាយុ ២៦ ឆ្នាំ​, ទី​៤: វង់ ប្រុស អាយុ ២១ ឆ្នាំ និង​ទី​៥: ឈ្មោះ ជឹង ផាន អាយុ ២១ ឆ្នាំ ។ ប៉ុន្តែ​ក្នុង​ចំណោម​បុរសទាំង ៥នាក់​នោះ គេ​ដឹងថា មាន៤នាក់ ត្រូវ​ទាហាន​ថៃ​ចាប់ ហើយ​ម្នាក់​បាន​បាត់​ខ្លួន ។

នេះ​ជា​រឿង​ថ្មី​មួយ​បន្ថែម​ទៀត ព្រោះ​វា​មាន​ប្រជាពលរដ្ឋ​កម្ពុជា​ចំនួន ៤ នាក់ ត្រូវ​ទាហាន​ចាប់ខ្លួន និង​ពលរដ្ឋ​កម្ពុជា​ម្នាក់ បាន​បាត់​ខ្លួន​ពេល​ចូល​ទៅ​ធ្វើ​សកម្មភាព​អូស​ឈើ​ក្រញូង​ក្នុង​ទឹកដី​សៀម ។​

​ព័ត៌មាន​រាយការណ៍​ខាងលើ​បានបញ្ជាក់​ថា ពលរដ្ឋ​កម្ពុជា​ទាំង ៥ នាក់​នោះ បាន​ចូល​ទៅ​អូស​ឈើ​ក្រញូង​ដែលមាន​មេក្លោង​ជា​យោធា នៅ​ចំណុច​ទឹកដី​សៀម​ត្រង់​ភូមិ​អូរ​ត្រាវ ឃុំ​កន្ត្រា​ម ស្រុក​សុន​ហាន ខេត្ត​ស៊ីសាកេត ប្រទេស​សៀម ចំណុះ​ដែល​ទាហាន​សៀម​សៀម ចាប់​ពលរដ្ឋ​ខ្មែរ ខាងលើ​គឺ ឈម​គ្នា​និង​ចំណុច​ភូមិ​អូរ​ស្វាយ ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រសាទ ខេត្ត​ឧត្តរមានជ័យ ប្រទេស​កម្ពុជា ៕​
 
ដោយ : ​បាយ័ន CEN

ទាហាន​ថៃ​ត្រូវបាន​អនុញ្ញាតឲ្យ​ចូល​ក្នុងវ​ត្តកែវ​សិក្ខា​គិរី​ស្វារៈ​រយៈពេល​ខ្លី​នៅ​ព្រឹក​មិញ​

ភ្នំពេញ​: ​គណៈប្រតិភូ​យោធា​ថៃ​មួយ​ក្រុម​បាន​ចូល​មក​ថ្វាយបង្គំ​នៅក្នុង​វត្ត​កែវ​សិក្ខា​គិរី​ស្វា​រៈ កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​២០​មករា​នេះ​បន្ទាប់ពី​ទទួល​ការអនុញ្ញាត​ពី មេទ័ព​កម្ពុជា​ប្រចាំ​ទិស​ប្រាសាទ​ព្រះវិហារ​តាម​ការស្នើសុំ​របស់​ពួកគេ​។ 

​លោក​ខៀវ កាញារីទ្ធ អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជាក់​អោយដឹងថា គណៈប្រតិភូ​យោធា​ថៃ​នោះ​មាន​សមាសភាព​ចំនួន​៨​នាក់ ដែល​ក្នុងនោះ​រួម​មាន​អភិបាលខេត្ត​ស៊ីសាកេត​របស់​ថៃ​ផង​។ លោក​ខៀវ កាញារីទ្ធ​ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ផង​នោះ​បាន​មានប្រសាសន៍​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ថា​យើង​អនុញ្ញាតអោយ​ពួកគេ​៨​នាក់​ជា​មេៗ​(​យោធា​) រួម​ទាំង​ចៅហ្វាយខេត្ត​ស៊ីសាកេត​។ ឥឡូវ​ពួកគេ​ចេញ​ទៅ​វិញ​ហើយ​។​

​ទាហាន​ថៃ​បាន​ស្នើ​មក​ភាគី​កម្ពុជា​ដើម្បី​ពួកគេ​បាន​ចូល​មក​ថ្វាយបង្គំ​នៅក្នុង​វត្ត​កែវ​សិក្ខា​គិរី​ស្វា​រៈ​ដោយ​ពួកគេ​ក៏​ចង់​នាំ​ជន​ស៊ីវិល​មក​ផង​ដែរ ប៉ុន្តែ កម្ពុជា​បាន​បដិសេធ​។ តែ​ទីបំផុត គេ​ក៏​បាន​អនុញ្ញាត​ឲ្យ​ក្រុមយោធា​ថៃ​ចូល​ក្នុង​វត្ត​។ ពួកគេ​ចូល​មក​ដល់​ក្នុង​វត្ត​តែ​មួយ​ភ្លែត​ទេ ប្រហែល​១០​នាទី ហើយ​ក៏​ត្រឡប់​ចេញ​ទៅ​វិញ​ដោយ​មាន​ទាហាន​កម្ពុជា​នាំ​ផ្លូវ​ពួកគេ​រហូត​។​ក្រៅ​ពី​ការ​ថ្វាយបង្គំ ក្រុម​ទាហាន​ថៃ​មិន​បាន​ពិភាក្សា និង​លើក​សំណើ​អ្វី​នោះឡើយ​។​

​ក្នុង​ពេល​កន្លងមក មេបញ្ជាការ​កងទ័ព​ថៃ​ធ្លាប់បាន​លើក​សំណើ​មក​ខាង​កម្ពុជា ដើម្បី​បញ្ជូន​ទាហាន​ថៃ​មកឈ​ជើង​នៅ​វត្ត​កែវ​សិក្ខា​គិរី​ស្វារៈឡើងវិញ ប៉ុន្តែ កម្ពុជា​បាន​បដិសេធ​យ៉ាង​ដាច់អហង្ការ​។ បញ្ហា​នេះ​បានធ្វើអោយ​ថៃ​បង្កើន​កំលាំង​ទ័ព​របស់​ពួកគេ ហើយ​យោធា​កម្ពុជា​បាន​ស្ថិតនៅក្នុង​ភាព​ប្រុង​ជើងការ​ខ្លាំង​។ គេ​មិនដឹងថា​ថៃ​ចង់​ចូល​មក​ទីនោះ​ដើម្បី​អិវី​ទេ​៕
 
ដោយ : សម្បត្តិ CEN

ក្រុមហ៊ុន EZECOM បំភ្លឺ​ថា មិន​មាន​ការ​បិទ​គេហទំព័រ​ណា​មួយ​ឡើយ

ភ្នំពេញ ៖ យោង​តាម​លិខិត​បញ្ជាក់​របស់​ក្រុមហ៊ុន EZECOM ដែល​កម្ពុជា​ថ្មី​ទទួល​បាន​នៅ ល្ងាច​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០១១​នេះ​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន EZECOM ពុំ​បាន​បិទ(block) គេហទំព័រ ណាមួយ ឬ​ទទួល​បទ​បញ្ជា ឬ​ការ​ណែ​នាំ​ណា​មួយ​ពី​រាជ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​បិទ​គេហទំព័រ​ណា​មួយ នោះ​ឡើយ។ អ្វី​ដែល​យើង​លើក​ឡើង​នេះ គឺ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង បណ្ដា​សារព័ត៌មាន​ទាំង​ឡាយ ដែល​បាន​ផ្សព្វផ្សាយ​កាល​ពី​ព្រឹក​ម៉ិញ ទាក់​ទិន​ទៅ​នឹង​បញ្ហា​ខាង​លើ។
លោកPaul Blanche-Horgan បានបញ្ជាក់ថា ក្រុមហ៊ុន EZECOM ពិតជា​ជួប​នូវ​បញ្ហា​បច្ចេក​ទេស មួយចំនួនមែន​កាលពីម្សិលមិញ ដែលអាចជាដើមហេតុ​នាំ​ឲ្យ​មានបញ្ហា ដល់អ្នកប្រើប្រាស់ មួយចំនួន។ បញ្ហាទាំងនេះ ត្រូវបាន​ដោះស្រាយ​រួចរាល់​កាលពី​វេលាម៉ោង​២០​និង​៣០​នាទី​យប់ ថ្ងៃទី ១៩ ខែមករា ឆ្នាំ២០១១។

លោកPaul Blanche-Horgan បានលើកឡើងថា «នៅ​ក្នុង​សេចក្ដីរាយការណ៍​មួយ​ចំនួន​បញ្ជាក់ ថា បុគ្គលិក​បម្រើ​សេវា​អតិថិជន​របស់​ក្រុមហ៊ុន EZECOM បាន​អះអាង​ថា យើង​ទទួល​បាន​បទ​បញ្ជា​នេះ​ពី​រដ្ឋាភិបាល។ ដូច្នេះ ក្នុង​នាម​ជា​អគ្គនាយក​ក្រុមហ៊ុន EZECOM ខ្ញុំ​សូម​ប្រកាស​ជា​ផ្លូវការ​ថា យើង​ពុំ​បាន​ទទួល​បទ​បញ្ជា​ណា​មួយ ឬ​ក៏​ធ្វើ​សកម្មភាព​ណា​មួយ​ក្នុង​ការ​បិទ​គេហទំព័រ​ណា​មួយ ឡើយ»៕
កោះកែវ

មេទ័ព​ព្រះវិហារ​បញ្ចៀស​ការ​ប្រឈម សម្រេច​ឲ្យ​មេ​ទ័ព​សៀម​និង​ចៅហ្វាយ​ខេត្ត​ស៊ីសាកេត ចូល​អុជ ធូប​ក្នុង​វត្ត

ព្រះវិហារ ៖ មេ​ទ័ព​កម្ពុជា​ប្រចាំ​ប្រាសាទ​ព្រះវិហារ លោក​ឧត្ដម​សេនីយ៍​ទោ ស្រី ឌឹក បាន​ប្រាប់ កម្ពុជា​ថ្មី​ថា ស្ថានភាព​នៅ​ព្រំដែន​បាន​វិល​ទៅ​រក​សភាព​ដូច​ដើម​វិញ​ហើយ ក្រោយ​ពី​តាន​តឹង​រយៈ ពេល​ប៉ុន្មាន​ម៉ោង​កាល​ពី​ព្រឹក។
លោកស្រី ឌឹក និយាយ​ថា​ ដើម្បី​បញ្ចៀស​ការ​ប្រឈម យើង​សុខ​ចិត្ត​ឲ្យ​មេ​ទ័ព​ថៃ​ភូមិ​ភាគ​៤ និង​កង​ពល​លេខ​៦ រួម​ដំណើរ​ជាមួយ​ចៅហ្វាយ​ខេត្ត​ស៊ីសាកេត សរុប​ទាំងអស់​៧​ទៅ​៨​នាក់ បាន​ដើរ ចូល​តាម​ច្រក​ខាង​ក្រៅ​ប្រាសាទ ឡើង​មក​អុជ​ធូប​នៅ​លើ​វត្ត​កែវសិក្ខាគីរីស្វារៈ រួច​ហើយ​បន្ត​ទៅ​អុជ ធូប​នៅ​ប្រាសាទ​តូច ក៏​បញ្ចប់​ដំណើរ​ទស្សនកិច្ច​រយៈពេល​តែ​ជាង​១០​នាទី​ប៉ុណ្ណោះ។
ឥឡូវ ស្ថាន​ភាព​ជា​ទូទៅ​នៅ​ប្រាសាទ​ព្រះវិហារ មាន​សភាព​ធូរ​ស្រាល​ឡើង​វិញ តែ​កង​ទ័ព មាន​​ការ​ប្រុង​ប្រយ័ត្ន

ជំនួប​ប្រមុខ​ការ​ទូត​កម្ពុ​ជា​-ថៃ​នៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​

ភ្នំ​ពេ​ញៈ​ ​លោក​ឧបនាយក​រដ្ឋ​ម​ន្ដ្រី​ហោ​ ​ណាំ​ហុង​ ​រដ្ឋ​ម​ន្ដ្រី​ក្រសួង​ការ​បរទេស​កម្ពុ​ជា​បាន​ជួប​ពិភាក្សា​ជាមួយ​ភា​គី​ថៃ​ ​លោក​កា​ស៊ី​ត​ ​ភិ​រ​ម្យ៉ា​ ​ក្រៅ​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋ​ម​ន្ដ្រី​ការ​បរទេស​អា​ស៊ា​ន​កាល​ពី​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​១៨កន្លង​ទៅ​នេះ​នៅ​ ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ដោយ​បាន​ព្រម​ព្រៀ​ង​ថា​ ​នឹង​ដោះ​ស្រាយ​ខ្សែ​បន្ទាត់​ព្រំ​ដែន​រវាង​ប្រទេស​ទាំង​ពីរ​ដោយ​ស​ន្ដិ​វិធី​ ​។
លោក​ហោ​ ​ណាំ​ហុង​ ​បាន​ប្រាប់​ដល់​អ្នក​កាសែត​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​មក​រា​ ​ឆ្នាំ​២០១១នៅ​រាជ​ធានី​ភ្នំពេញ​ថា​ ​ក្នុង​ជំនួប​រវាង​លោក​ជា​ ​មួយ​នឹង​កា​ស៊ី​ត​ ​ភិ​រ​ម្យ៉ា​ ​បាន​ព្រម​ព្រៀ​ង​គ្នា​ប​ន្ដ​លើ​កិច្ច​ការ​ខ្សែ​បន្ទាត់​ព្រំ​ដែន​ដោយ​មិន​បង្ក​ឱ្យ​មាន​អំពើ​ហិង្សា​ទេ​ ​។ លោក​បាន​រំលឹក​ថា​ ​ការ​ចាប់​ខ្លួន​ជន​ជាតិ​ ​ថៃ​៧នាក់​កាល​ពី​ថ្ងៃ​ទី​២៩ធ្នូ​ ​ឆ្នាំ​២០១០កន្លង​ទៅ​ ​ក្រោម​បទ​ចោទ​ប្រកាន់​ចូល​ទឹក​ដី​កម្ពុ​ជា​ខុស​ច្បាប់​ ​ហើយ​កម្ពុ​ជា​បាន​អនុ​វ​ត្ដ​ ​តាម​នីតិ​វិធី​របស់​ប្រទេស​កម្ពុ​ជា​ ​ពុំ​មាន​ការ​សង​សឹក​ ​ឬ​គំ​កួន​អ្វី​ឡើយ​ ​។ លោក​បន្ថែម​ថា​ ​ខ្ញុំ​បាន​ជម្រាប​លោក​កា​ស៊ី​ត​ ​ភិ​រ​ម្យ៉ា​ឡើង​វិញ​ដូច​ទៅ​នឹង​សេចក្ដី​ថ្លែង​ការណ៍​របស់​ក្រសួង​ការ​បរទេស​កម្ពុ​ជា​កន្លង​មក​ ​យើង​ធ្វើ​នេះ​ ​គឺ​តាម​នីតិ​វិធី​ ​របស់​តុលាការ​ ​គ្មាន​គំនិត​ចង់​ធ្វើ​អាក្រក់​ជាមួយ​ប្រទេស​ថៃ​ទេ​ ​គឺ​តុលាការ​អនុ​វ​ត្ដ​ទៅ​តាម​ច្បាប់​អ​ន្ដោ​ប្រវេ​ស​ន៍​របស់​ ​ប្រទេស​កម្ពុ​ជា​ ​។
លោក​រដ្ឋ​ម​ន្ដ្រី​ហោ​ ​ណាំ​ហុង​បាន​បញ្ជាក់​ថា​ ​ភា​គី​កម្ពុ​ជា​ ​និង​ថៃ​បាន​ឯក​ភាព​គ្នា​កាល​ពី​ដើម​ស​បា្ដ​ហ៍​នេះ​ថា​ ​ភា​គី​ទាំង​ពីរ​ ​នឹង​ប​ន្ដ​ដោះ​ស្រាយ​ព្រំ​សីមា​ដោយ​ស​ន្ដិ​វិធី​ ​និង​ជៀស​វាង​មិន​ឱ្យ​មាន​អំពើ​ហិង្សា​ឡើយ​ ​៕
ដោយ​ ៖ ភិរម្យ