Monday, October 15, 2012

សារាចរ​ណែនាំ ​ស្តីពីការ​ចូលរួម​គោរព​វិញ្ញាណ​ក្ខន្ធ ព្រះបរម​សព ព្រះ​ករុណា ព្រះបាទ​សម្តេច​ព្រះនរោត្ត​ម ​សីហនុ ព្រះមហា​វីរក្សត្រ ព្រះវរ​រាជបីតា ឯករាជ្យ បូរណ​ភាពទឹកដី និង​ឯកភាព​ជាតិខ្មែរ



លិខិត​ឯក​ឧត្តម សាយ ឈុំ ប្រធាន​ស្តីទីព្រឹទ្ធ​សភា ជូន​ឯកឧត្តម Juan Ponce Enrile ប្រធាន​ព្រឹទ្ធសភា នែសាធា​រណៈ​រដ្ឋហ្វីលី​ពីន



Letter H.E. SAY Chhum Acting President of the Senate of the Kingdom of Cambodia to H.E. Mr. Juan Ponce Enrile President of the Senate of the Republic of the Philippines Manila



បរិយាយ​៖ ជនកម្ពុជា​គ្រប់រូប​សូម​ថ្វាយបង្គំ​លា​សម្តេចឪ​ដោយ​សោកសៅ​បំផុត

ភ្នំពេញ: ​ការ​សោយ​ទីវ​ង្គ​ត់របស់​សម្តេចឪ​នៅក្នុង​ព្រះជន្ម​៩០​ព្រះវស្សា​ជា​ដំណឹង​យ៉ាង​ក្រៀមក្រំ​បំផុត​សម្រាប់ ប្រជាជន​កម្ពុជា​នៅក្នុង​ប្រវត្តិសាស្ត្រ​កន្លះ​សតវត្សរ៍​មកនេះ​។​ ជា​អតីតព្រះមហាក្សត្រ​ដែល​ធ្វើអោយ​ប្រទេស កម្ពុជា​មានការ​រីកចម្រើន​នៅក្នុង​សង្គមរាស្ត្រនិយម ជា​បិតា​ឯករាជ្យ សម្តេចឪ​បានទទួល​ការគោរព​បំផុត​ពី​ប្រជារាស្ត្រ​កម្ពុ​ជាជាង​១៤​លាន​នាក់​។​

​ភ្លាមៗ​បន្ទាប់ពី​ដំណឹង​នៃ​ការ​សោយ​ទីវ​ង្គ​ត់របស់​ព្រះអង្គ​បាន​ផ្សព្វផ្សាយ​ចេញពី​ក្រុង​ប៉េកាំង​តាំងពីព្រឹកព្រលឹម​នោះ ប្រជាជន​កម្ពុជា​បាននាំគ្នា​បញ្ចេញ​ទឹកចិត្ត​ស្រឡាញ់ សោកស្តាយ និង​ក្រៀមក្រំ​ក្នុង​បេះដូង​យ៉ាង​លឿន​បំផុត​តាម​សារព័ត៌មាន​សង្គម​ដូចជា​Facebook​ជាដើម​។ នេះ​ដោយសារតែ​ការ​រ​ន្ធត់​ចិត្តខ្លាំង​ដោយសារតែ​កម្ពុជា​បាត់បង់​ព្រះ​វរ​ក្សត្រ​និង​បិតា​ឯករាជ្យ​ជាតិ​។​

​ព្រះមហាក្សត្រ​និង​សម្តេចនាយក​រដ្ឋមន្ត្រី​បាន​យាង​និង​ចាក​ចេញទៅ​ទទួល​ព្រះរាជ​សព​សម្តេចឪ កាលពី​ព្រឹក​ថ្ងៃ​ច័ន្ទ ខណៈ​គណរដ្ឋមន្ត្រី​បានប្រកាស​អំពី​ការរៀបចំ​រាជពិធី​បុណ្យ​ព្រះរាជ​សព​។ ចំណែក​ទង់ជាតិ​ប្រទេស​កម្ពុជា​ក៏បាន​បង្ហូត​ពាក់កណ្តាល​ដង​ភ្លាមៗ​ដើម្បី​ជាការ​កាន់ទុក្ខ​។ ​មនុស្ស​គ្រប់គ្នា​នៅ​កម្ពុជា​សុ​ទ្ធ​តែ​ខ្វល់ខ្វាយ​និង​ឈឺចាប់​បំផុត​ដោយសារតែ​ការបាត់បង់​គ្មាន​វិល​វិញ​នូវ​ក្សត្រ​មួយអង្គ​ដែល​ពួកគេ​តែងតែ​គោរព​និង​ស្រឡាញ់​បំផុត​។​

​សម្តេចឪ​បានទទួល​ការគោរព​ខ្លាំង​ដោយសារតែ​សម័យ​សង្គមរាស្ត្រនិយម ប្រទេស​កម្ពុជា​មានការ​រីកចម្រើន​គួរអោយកត់សម្គាល់​ហើយ​ព្រះអង្គ​បាន​ដណ្តើម​ឯករាជ្យភាព​ពី​ប្រទេស​បារាំង​។ បន្ថែម​លើ​នេះ ព្រះមហាវរក្សត្រ​របស់​យើង​និង​សម្តេច​ ហ៊ុន សែន​បានរួម​គ្នា​កសាង​សន្តិភាព​ដែល​នាំមក​នូវ​ភាព​រីកចម្រើន​និង​ការអភិវឌ្ឍ​ប្រទេស​ដូច​សព្វថ្ងៃ​។ គុណបំណាច់​របស់​ព្រះអង្គ​និង​សម្តេច ហ៊ុន សែន ក្នុង​ការកសាង​ព្រះរាជាណាចក្រ​កម្ពុជា​លើក​ទី​ពីរ​នេះ​ពិតជា​មានតម្លៃ​មិនអាច​កាត់ថ្លៃ​បានឡើយ ហើយ​យើងទាំងអស់គ្នា​មាន​អារម្មណ៍​ជំពាក់​គុណ​របស់​ព្រះអង្គ​ក៏ដូចជា​សម្តេច​ហ៊ុន សែន ​ផងដែរ​។​

​យើង​គិត​ថាបើ​គ្មាន​ការខិតខំ​អស់ពី​កម្លាំង​កាយពល​និង​ព្រះរាជ​បញ្ញាញាណ​របស់​ស​ម្តេច​ឪ ​និង​សម្តេច ហ៊ុន សែន នៅក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៩០​ទេ កម្ពុជា​នឹងមិន​អាចមាន​សន្តិភាព​ព្រមទាំង​ការរីកចម្រើន​ដល់​សព្វថ្ងៃ​ឡើយ​។​

​ទោះបីជា​ព្រះអង្គ​បាន​លាចាក​យើងទាំងអស់គ្នា​គ្មាន​ថ្ងៃ​ត្រឡប់​វិញ​ក្តី ប៉ុន្តែ​ព្រះរាជ​កិត្តិនាម​របស់​ព្រះអង្គ​និង​ស្នាដៃ​របស់​ព្រះអង្គ​ដែល​បានសម្រេច​ជូន​ជាតិ​នៅតែ​ក្រអូប​និង​ដិត​ជាប់​បេះដូង​យើងទាំងអស់គ្នា​។ ព្រះអង្គ​នឹងត្រូវ​បាន​ចងចាំ​ថា​ជា​ព្រះមហាវរក្សត្រ​និង​បិតា​ឯករាជ្យ​ដែល​បាន​កម្ពុជា​បាន ទទួល​ពី​បារាំង​នៅក្នុង​ឆ្នាំ​១៩៥៣​។​

​យើងទាំងអស់គ្នា​នៅតែ​ចងចាំ​នូវ​អ្វីៗ​ដែល​ព្រះអង្គ​បាន​កសាង​ចំពោះ​ជាតិ​។​ ព្រះរាជ​កិត្តិនាម​របស់​ព្រះអង្គ នឹងត្រូវ​បាន​ចារិក​នៅក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា​ហើយ​ជនកម្ពុជា​គ្រប់​ជំនាន់​នឹង​នៅតែ​សម្តែង​ការគោរព​ចំពោះ​ព្រះអង្គ​។​

​សូម​ព្រះមហាវរក្សត្រ​យាង​ទៅកាន់​សុខគ​តិភព​ជា​រៀងរហូត​៕​

សារព័ត៌មាន​ពិភពលោក​ ផ្តោតទៅលើ​ការ​សោយ​ទិវ​ង្គ​តរបស់​សម្តេចឪ

ភ្នំពេញ: ​ការ​សោយ​ទិវ​ង្គ​តរបស់​សម្តេចឪ​ កាលពី​ម៉ោង ​១​ និង ​២០ ​នាទី ​ព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ​មិន​ត្រឹមតែ​បានធ្វើអោយ​ប្រេះស្រាំ​ដល់​បេះដូង​ប្រជាជន​កម្ពុជា ​ដែល​គោរព​ និង​ស្រឡាញ់​ព្រះអង្គ​នោះទេ ប៉ុន្តែ​សារព័ត៌មាន​ពិភពលោក ​ក៏បាន​ចាត់ទុកថា ​នេះ​ជា​ដំណឹង​ដ៏​សំខាន់បំផុត​មួយ ​ហើយ​ធ្វើការ​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​។​

​ទាំង​នៅ​ប្រទេស​ចិន វៀតណាម ជប៉ុន បារាំង​ អង់គ្លេ​ស  និង​អាមេរិក ​ជាដើម សារព័ត៌មាន​​ល្បីៗ​ និង​ធំៗ​ បានធ្វើ​ការផ្សាយ​ព័ត៌មាន​អំពី​ការ​សោយ​ទិវ​ង្គ​តរបស់​សម្តេចឪ​ នរោត្តម សីហនុ។​

​ទីភ្នាក់ងារ​ព័ត៌មាន​ធំៗ​ ដូចជា ​ស៊ីន​ហួរ​របស់​ចិន អា​អេ​ហ្វ​ប៉េ​របស់​បារាំង អាសូ​សី​អេ​ធី​ត របស់​អាមេរិក ក្យូ​ដូ​របស់​ជប៉ុន និង​សារព័ត៌មាន ប៊ី​ប៊ី​ស៊ី របស់​អង់គ្លេស​ សុទ្ធតែ បាន​ប្រណាំង​​គ្នា​ធ្វើសេចក្តីរាយការណ៍​ព័ត៌មាន អំពី​ការ​សោយ​ទិវ​ង្គ​ត របស់​សម្តេចឪ ដែល​បានធ្វើអោយ​មានការ​ភ្ញាក់ផ្អើល ទូទាំង​ពិភពលោក​។​

​សារព័ត៌មាន​ទាំងនោះ​ បានធ្វើ​ការផ្សាយនៅ​លើទំព័រមុខ​របស់​ពួកគេ​ផងដែរ​។ សេចក្តី​រាយការណ៍​ កើតមាន​ចាប់ពី​ការ​ផ្តល់ដំណឹង​អំពី​ការចូលទិវង្គត ការនិយាយ​អំពី​ប្រវត្តិ​របស់​ព្រះអង្គ ​និង​ឈានដល់​ការវិភាគ​ទៅលើ​ភាព​ពាក់ព័ន្ធ​នៃ​នយោបាយ​ និង​សេដ្ឋកិច្ច​ដែល​អាច​កើតមាន​ពី​ការ​សោយ​ទិវ​ង្គ​តរបស់​ព្រះករុណា សម្តេចព្រះ នរោត្តម សីហនុ របស់កម្ពុជា។

ចំណែកប្រព័ន្ធផ្សព្វផ្សាយជាតិ ពិសេសទូរទស្សន៍ជាតិកម្ពុជា ទទក នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ បានចាក់ផ្សាយ​នូវឯកសារវិដេអូ អមដោយបទភ្លៀង ដោយ​បង្ហាញ​ពីការរីកចម្រើនរបស់ប្រទេសកម្ពុជា លើវិស័យឧស្សាហកម្ម ក្នុងសម័យ​សង្គមរាស្ត្រ​និយម ពិសេសលើការផលិតស៊ីម៉ង់ត៍ និងរោងចក្រកែច្នៃ ជ័រកៅស៊ូ ជាដើម៕

សម្តេច ​ហ៊ុន សែន​ លុបចោល​ដំណើរទៅចូលរួម​កិច្ចប្រជុំ​កំពូល​ CLV​ ដោយសារ​ការ​សោយ​ទិវ​ង្គ​តរបស់​សម្តេចឪ

ភ្នំពេញ: សម្តេច ​ហ៊ុន សែន​ បានសម្រេច​លុបចោល​គម្រោង​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​នៃ​ប្រទេស​កម្ពុជា វៀតណាម និង​ឡាវ​ CLV លើកទី៧ ដែល​នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី​១៩ ​ដល់​ថ្ងៃទី​២០ ​ខែតុលា​ ឆ្នាំ២០១២​ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។​

​មន្ត្រី​រដ្ឋាភិបាល​មួយរូប ​បាន​ប្រាប់​ CEN ​ថា ​បន្ទាប់ពី​បានទទួល​ដំណឹង​អំពី​ការ​សោយ​ទិវង្គ​តរបស់​សម្តេចឪ ភ្លាម​ សម្តេច​ ហ៊ុន សែន ​បានចេញ​បញ្ជា​អោយ​មានការ​បង្ហូតទង់​ជាតិ​ ពាក់កណ្តាល​ដង ​ដើម្បី​ជាការកាន់ទុក្ខ​សម្តេចឪ​ ហើយ​សម្តេច​ក៏បាន​សម្រេច​លុប​ចោល​​កម្មវិធី​មួយចំនួន​ ដោយ​រួមទាំង​គម្រោង​ចូលរួមកិច្ចប្រជុំ​កំពូល​នៃ​ប្រទេស​កម្ពុជា ឡាវ និងវៀតណាម ​នៅ​ថ្ងៃទី​១៩ ​ដល់​ថ្ងៃទី​២០ ​ខែតុលា ឆ្នាំ២០១២ ​ផង​។​

​ជាមួយគ្នា​នោះ ព្រះមហាក្សត្រ​ សម្តេចព្រះ នរោត្តម សីហមុនី និង​សម្តេច ​ហ៊ុន សែន ​បាន​យាង ​និង​ចាក​ចេញពី​ប្រទេស​កម្ពុជា នៅព្រឹកថ្ងៃទី១៥តុលា ឆ្នាំ២០១២ ​ដើម្បី​ទៅ​ទទួល​​ព្រះសពរបស់សម្តេចព្រះ នរោត្តម សីហនុ ​មក​ធ្វើបុណ្យ ​តាម​ប្រពៃណី​ខ្មែរ​ នៅរាជធានី​ភ្នំពេញ៕​

រម្លឹក​ពី​ព្រះរាជ​បណ្តាំ​របស់​សម្តេច​ឪ ចំពោះ​ព្រះរាជ​សព​របស់​ព្រះអង្គ​

ភ្នំពេញ: ​កាលពីដើមឆ្នាំ​នេះ អតីតព្រះមហាក្សត្រ សម្តេចឪ នរោត្តម សីហនុ បាន​ព្រះរាជ​សំណេរ នៅក្នុង​ព្រះរាជសារ ដើម្បី​ផ្តាំផ្ញើ​អោយ​រៀបចំ​ព្រះរាជ​ពិធី​បូជាព្រះសព​របស់​ព្រះអង្គ ក្រោយ​ពេល​ព្រះអង្គ​សោយ​ទិវង្គត​។ ព្រះរាជ​បណ្តាំ​នេះ ត្រូវបាន​ព្រះអង្គ​សរសេរ​ជា​ភាសា​បារាំង ហើយ​ព្រះរាជ​ខុទ្ទកាល័យ​របស់​ព្រះអង្គ បាន​ផ្ញើមក​អ្នកកាសែត កាលពី​ថ្ងៃ​ទី​៦ ខែ​មករា ឆ្នាំ​២០១២​។​

​ព្រះរាជសារ​នោះ មាន ៣ ចំណុច ដែល​សម្តេចឪ នរោត្តម សីហនុ មាន​ព្រះរាជ​សំណេរ​ខ្លីៗ​។ ទី​១ គឺ​ព្រះអង្គ​បញ្ជាក់​ពី​ការលុបចោល​ព្រះរាជ​បណ្តាំ​មុនៗ ដែល​ព្រះអង្គ​ធ្លាប់​ប្រកាសថា មិន​អោយ​គេ​បូជាព្រះសព​របស់​ព្រះអង្គ​។ ទី​២ នៅពេលដែល​ព្រះអង្គ សោយ​ទិវង្គត ព្រះអង្គ​ផ្តាំ​អោយមាន​ការរៀបចំ​ពិធី​បូជាព្រះសព​របស់​ព្រះអង្គ នៅលើ​វាល​មេន ទៅ​តាម​ប្រពៃណី​សាសនា​ខ្មែរ និង​ទី​៣ មួយ​ថ្ងៃ​បន្ទាប់​ពី​ពិធី​បូជាព្រះសព ព្រះអង្គ​បាន​ផ្តាំផ្ញើ​ថា អដ្ឋិធាតុ​របស់​ព្រះអង្គ នឹង​ត្រូវ​លាង​សំអាត ហើយ​ដាក់​នៅក្នុង​កោដ្ឋមួយ ជា​កោដ្ឋធ្វើ​អំពី​មាស​ក៏បាន ឬ​កោដ្ឋ​ធម្មតា​ក៏​បាន​។​

​ព្រះរាជសារ​របស់​ព្រះករុណា សម្តេចព្រះ នរោត្តម សីហនុ កាលណោះ បាន​បន្តថា កោដ្ឋ​នោះ ត្រូវ​យក​ទៅ​តំកល់​នៅក្នុងចេ​តិយគ​ន្ធ​បុប្ជា នៅ​ក្នុង​ព្រះវិហារ​ព្រះ​កែវ​មរកត ក្នុង​ព្រះបរមរាជវាំង​។​

​សម្តេចព្រះ នរោត្តម សីហនុ ក៏​បាន​បញ្ជាក់​ក្នុង​ព្រះរាជសារ​ដដែល​ថា នៅពេល​ដែល​សម្តេចម៉ែ សោយ​ទិវង្គត ព្រះអង្គ​ក៏​សូមអោយ​គេ​រៀបចំ​ធ្វើ​ដូច​ករណី​របស់​ព្រះអង្គ​ដែរ​។​
 
​រាជរដ្ឋាភិបាល​កម្ពុជា ដឹកនាំ​ដោយ​សម្តេច ហ៊ុន សែន បាន​រៀបចំ​ព្រះរាជ​ពិធី​ដ៏​វិសេសវិសាល ថ្វាយ​សម្តេច​ឪ នរោត្តម សីហនុ កាលពី​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០១១ នៅ​មុខ​ព្រះបរមរាជវាំង ដើម្បី​ឧទ្ទិស​ដល់​ព្រះរាជ​ពិធី​រម្លឹក​ខួប ២០ ឆ្នាំ នៃ​ការយាង​មាតុភូមិ​និវត្ត​មក​កម្ពុជា និង​ព្រះរាជ​ពិធី​ចម្រើន​ព្រះជន្ម គម្រប់ ៨៩ យាង​ចូល ៩០ ព្រះវស្សា​៕​

ព្រះរាជ​បណ្តាំ៖ សម្តេចឪ​នរោត្តម សីហនុ​ចង់អោយ​រៀបចំ​ពិធី​បូជាព្រះសព

នៅពេលដែល​ព្រះអង្គ ព្រះមហាវីរៈក្សត្រ​នៅមាន​ព្រះជន្ម ព្រះអង្គ​បានធ្វើ​ព្រះរាជសារ​ច្រើនដង​ជា​ព្រះរាជ​បណ្តាំ​ទាក់ទង​នឹង​ការរៀបចំ​ពិធី​ក្រោយ​ពេលដែល​ព្រះអង្គ​សោយ​ទិវង្គត។ ព្រះរាជ​បណ្តាំ​ដែល​ព្រះអង្គ​បានដាក់​ផ្សាយ​ជា​សាធារណៈ​ក្នុង​គេហទំព័រ​របស់​ព្រះអង្គ​នោះ គឺ​ការបូជា។



ព្រះរាជសា​ចុងក្រោយ​មាន​ខ្លឹមសារ​ដូចតទៅ៖ ព្រះរាជសារ​មាន៣ចំណុច​ដែល​ព្រះអង្គ​មាន​ព្រះរាជ​សំណេរខ្លី។

ទីមួយ​គឺ​ព្រះអង្គ​បញ្ជាក់​លុបចោល ព្រះរាជ​បណ្តាំមុនៗដែល​ព្រះអង្គ​ធ្លាប់មាន​ព្រះរាជបន្ទូល​ថា មិន​អោយគេ​បូជាព្រះសព​របស់​ព្រះអង្គ។

ទី២ បើ​យោងតាម​ព្រះរាជ​សំណេរ​របស់​ព្រះអង្គ នៅពេលដែល​ព្រះអង្គ​សោយ​ទិវង្គត ព្រះអង្គ​ផ្តាំ​អោយមាន​ការរៀបចំ​ពិធី​បូជាព្រះសព​របស់​ព្រះអង្គ​នៅលើ​វាលមេរុ ទៅតាម​ប្រពៃណី​សាសនា​ខ្មែរ។

ទី៣ មួយថ្ងៃ​បន្ទាប់ពី​ពិធី​បូជាព្រះសព សម្តេចឪ​នរោត្តម សីហនុ​បាន​មាន​ព្រះរាជបន្ទូល​អោយដឹងថា អដ្ឋិធាតុ​របស់​ព្រះអង្គ​នឹងត្រូវ​លាង​សម្អាត​ហើយ​ដាក់​នៅក្នុង​កោដ្ឋ​មួយ ជា​កោដ្ឋ​ធ្វើ​អំពី​មាស​ក៏បាន ឬ​កោដ្ឋ​ធម្មតា​ក៏បាន។ កោដ្ឋ​នោះ​ត្រូវ​យកទៅ​តម្កល់​នៅក្នុង​ចេតិយ​គន្ធ​បុ​ប្ជា​នៅក្នុង​ព្រះវិហារ​ព្រះ​កែវ​មរកត​ក្នុង​ព្រះបរមរាជវាំង។

សម្តេចឪ​នរោត្តម សីហនុ​ក៏បាន​មាន​ព្រះរាជឱង្កា​បញ្ជាក់​ផងដែរ​ថា នៅពេលដែល​សម្តេចម៉ែ​សោយ​ទិវង្គត​ព្រះអង្គ​សូមអោយ​គេ​រៀបចំ​ធ្វើ​ដូចគ្នា​ដូច​ករណី​របស់​ព្រះអង្គ​ដែរ៕

ព្រះមហាក្សត្រ នរោត្តម សីហមុនី និង សម្តេច​តេ​ជោ ហ៊ុន សែន យាង​និង​ចាក​ចេញពី កម្ពុជា ទៅកាន់ ទីក្រុង​ប៉េកាំង​


ភ្នំពេញ: ព្រះមហាក្សត្រ នរោត្តម សីហមុនី និង សម្តេច​តេ​ជោ ហ៊ុន សែន យាង​និង​ចាក​ចេញពី កម្ពុជា ទៅកាន់ ទីក្រុង​ប៉េកាំង នៅ​ព្រឹក​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១២ ដើម្បី​ទទួលយក ព្រះរាជ​សព របស់ អតីតព្រះមហាក្សត្រ​កម្ពុ​ជា សម្តេចព្រះ នរោត្តម សីហនុ ដែល​បាន​សោយ​ទីវ​ង្គ​ត់ មកកាន់​កម្ពុជា​វិញ​។​

​យោង ព្រះរាជបន្ទូល របស់​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បាន​ឲ្យ​CEN ដឹងថា អតីតព្រះមហាក្សត្រ​កម្ពុ​ជា សម្តេចព្រះ នរោត្តម សីហនុ បាន​សោយ​ទីវ​ង្គ​ត់ នៅក្នុង​ព្រះ​ជន្មាយុ ៩០ ព្រះវស្សា យាង​ចូល ៩១ ព្រះវស្សា កាលពី​យប់​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១២ នៅក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ដោយ​ព្រះរោគ គាំងបេះដូង​។ 

​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ទីប្រឹក្សា​ផ្ទាល់​របស់​សម្តេចឪ នរោត្តម សីហនុ បាន​មាន​ព្រះបន្ទូល ប្រាប់ CEN នៅ​ព្រឹក​ព្រលឹម​ស្រ៊ាង ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១២​ថា ព្រះករុណា នរោត្តម សីហនុ បាន​សោយ​ទីវ​ង្គ​ត់ ដោយសារ​គាំងបេះដូង កាលពី​វេលា​ម៉ោង ១ និង ២៥ នាទី ម៉ោង​នៅ​ប្រទេស​កម្ពុជា នា​យប់​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១២​។​

​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បាន​មាន​ព្រះបន្ទូល​ថា "​សម្តេចឪ បាន​សោយ​ទ​វ​ង្គ​ត់​ហើយ​។ នេះ​ជាការ​ខាតបង់​មួយ​ដ៏​ធំ​សម្រាប់​ប្រទេស​កម្ពុជា​"​។​

​ព្រះករុណា​សម្តេចព្រះ នរោត្តម សីហមុនី នឹង​យាង​ទៅកាន់​ទីក្រុង​ប៉េកាំង ដើម្បី​ទទួល​សព​ព្រះរាជ​បិតា​របស់​ទ្រង់​។​

​ទីភ្នាក់ងារ ស៊ីន​ហួរ របស់​ចិន ក៏​ផ្សព្វផ្សាយ​អំពី​ដំណឹង​សោយ​ទីវ​ង្គ​ត់របស់​ព្រះបិតា​ជាតិ​កម្ពុជា សម្តេចព្រះ នរោត្តម សីហនុ ផងដែរ​។ ព្រះករុណា​ព្រះមហាក្សត្រ សម្តេចព្រះ នរោត្តម សីហនុ បាន​យាង​ទៅ​សម្រាក​ព្យាបាល​ព្រះរោគ នៅក្នុង​ប្រទេស​ចិន ជា​យូរ​មកហើយ​៕

អតីតព្រះមហាក្សត្រ សម្តេចព្រះ នរោត្តម សីហនុ សោយ​ទីវង្គត់​

ភ្នំពេញ: ​អតីត​ព្រះមហាក្សត្រ​កម្ពុ​ជា សម្តេចព្រះ នរោត្តម សីហនុ បាន​សោយ​ទីវង្គត់ នៅ​ក្នុង​ព្រះ​ជន្មាយុ ៩០ ព្រះវស្សា យាង​ចូល ៩១ ព្រះវស្សា កាលពីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ នៅក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន​ ដោយ​ព្រះរោគ គាំងបេះដូង។ នេះ​បើ​យោងព្រះរាជបន្ទូលរបស់ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ។

ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ទីប្រឹក្សា​ផ្ទាល់​របស់​សម្តេចឪ នរោត្តម សីហនុ បាន​មាន​ព្រះបន្ទូល ប្រាប់ CEN នៅ​ព្រឹក​ព្រលឹម​ស្រ៊ាង ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១២​ថា ព្រះករុណា នរោត្តម សីហនុ បាន​សោយ​ទីវង្គត់ ដោយសារ​គាំងបេះដូង កាលពី​វេលា​ម៉ោង ១ និង ២៥ នាទី ម៉ោង​នៅ​ប្រទេស​កម្ពុជា​ នាយប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២។​

​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បាន​មាន​ព្រះ​បន្ទូល​ថា "​សម្តេចឪ បាន​សោយ​ទ​វង្គត់​ហើយ​។ នេះ​ជា​ការខាតបង់​មួយ​ដ៏​ធំ​សម្រាប់​ប្រទេស​កម្ពុជា​"​។​

​ព្រះករុណា​សម្តេច​ព្រះ នរោត្តម សីហ​មុនី នឹង​យាង​ទៅ​កាន់​ទីក្រុង​ប៉េកាំង ដើម្បី​ទទួល​សព​ព្រះរាជ​បិតា​របស់​ទ្រង់​។​

ទីភ្នាក់ងារ ស៊ីន​ហួរ របស់​ចិន ក៏ផ្សព្វផ្សាយអំពី​ដំណឹងសោយទីវង្គត់​របស់​ព្រះ​បិតា​ជាតិ​កម្ពុជា សម្តេចព្រះ នរោត្តម សីហនុ ផងដែរ​។ ព្រះករុណា​ព្រះមហាក្សត្រ សម្តេចព្រះ នរោត្តម សីហនុ បាន​យាង​ទៅ​សម្រាក​ព្យាបាល​ព្រះរោគ នៅក្នុង​ប្រទេស​ចិន ជា​យូរ​មក​ហើយ​។​

ព្រះរាជ​ជីវប្រវត្តិ​សង្ខេប របស់​អតីត​ព្រះមហាក្សត្រ សម្តេចព្រះ នរោត្តម សីហនុ​


​ព្រះករុណា ព្រះបាទ​សម្ដេចព្រះ នរោត្ដម សីហនុ ព្រះមហាវីរក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះអង្គ​ប្រសូត្រ នៅ​ថ្ងៃ​អង្គារ ១១ កើត ខែ​ក​ក្ដិក ឆ្នាំច ចត្វា​ស័ក ព​.​ស​.២៤៥៦ ត្រូវ​នឹង​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​១៩២២ នៅ​រាជធានី​ភ្នំពេញ ព្រះរាជាណាចក្រ​កម្ពុជា​។​

-​អំពី​ការ​សិក្សា​៖
​ពី​ឆ្នាំ​១៩៣០ ដល់​ឆ្នាំ​១៩៤០ ព្រះអង្គ បាន​ចូល​សិក្សា នៅ​សាលាបឋមសិក្សា Francois Baudoin និង​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ រាជធានី​ភ្នំពេញ ក្រុងភ្នំពេញ​។ បន្ទាប់មក ព្រះអង្គ​បាន​បន្ត​ការសិក្សា​នៅ​វិទ្យាល័យ​បារាំង សាស​លូ​ឡូ​បា ( Lycée Chasseloup Laubat ) នៅ​ព្រៃនគរ ( វៀតណាម​ខាងត្បូង )​។​

​នៅ​ឆ្នាំ​១៩៤៦ និង​១៩៤៨ ព្រះអង្គ​បាន​បន្ត​ការសិក្សា​ជាន់ខ្ពស់ នៅ​សាលា​អនុវត្ត​ទ័ព​សេះ និង​កងទ័ព​រថពាសដែក នៅ​សូ​មៀរ ( Saumur ) ប្រទេស​បារាំង​។​

-​ការគ្រងរាជ្យសម្បត្តិ លើក​ទី​១៖
​នៅ​ខែ​មេសា ឆ្នាំ​១៩៤១ ក្រុមប្រឹក្សា​ព្រះរាជបល្ល័ង្គ បាន​ជ្រើសតាំង និង​ថ្វាយ​ព្រះរាជ​ឋានៈ​ព្រះអង្គ ជា​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​រាជធានី​ភ្នំពេញ​។ ព្រះអង្គ ឡើង​គ្រង​រាជសម្បត្តិ នៅ​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​១៩៤១​។ បន្ទាប់​ពី​ប្រទេស​កម្ពុជា​បាន​ទទួលឯករាជ្យ​ពី​ប្រទេស​បារាំង ព្រះអង្គ​បាន​ដាក់​រាជ្យ​ថ្វាយ​ព្រះបិតា នៅ​ថ្ងៃ​ទី​២ ខែ​មីនា ឆ្នាំ​១៩៥៥​។​

-​ការគ្រងរាជ្យសម្បត្តិ​លើក​ទី​២៖
​ព្រះអង្គ​ទ្រង់ បាន​ឡើង​គ្រងរាជ្យ​ជា​លើក​ទី​២ នៅ​ថ្ងៃ​ទី​២៤ ខែ​កញ្ញា ឆ្នាំ​១៩៩៣ ហើយ​ទ្រង់​បាន​ដាក់​រាជ្យ​វិញ នៅ​ថ្ងៃ​ទី​៧ ខែ តុលា ឆ្នាំ​២០០៤​។ ក្រោយ​ពី​ការដាក់​រាជ្យ ព្រះអង្គ​ត្រូវ​បាន​ថ្វាយ​ព្រះបរមនាម​ថា ព្រះមហាវីរក្សត្រ​។​

-​ព្រះរាជ​បូជនីយកិច្ច ទាមទារ​ឯករាជ្យ​ពី​បារាំង​៖
​ក្នុង​ឆ្នាំ​១៩៤៧ ព្រះបាទ​សម្ដេចព្រះ នរោត្ដម សីហនុ ព្រះអង្គ​មាន​មហា​ជោគជ័យ ក្នុង​ការទាមទារ​ឲ្យ​រាជាណាចក្រ​ថៃ​ឡង់​ដ៍ សង​មក​ព្រះរាជ​អាណាចក្រ​កម្ពុជា​វិញ​ជា​ដាច់ខាត​នូវ​ខេត្ត​ខ្មែរ ដែល​ក្នុង​ពេល​មាន​ចម្បាំង​សកលលោក​លើក​ទី​២ ថៃឡង់​ដ៍ បាន​យក​ពី​កម្ពុជា​ទៅ គឺ​ខេត្ត​បាត់ដំបង សៀមរាប កំពង់ធំ និង​ខេត្ត​ស្ទឹងត្រែង​។​

​ឆ្នាំ​១៩៤៩ ព្រះអង្គ​បាន​ទាមទារ​ឲ្យ​ប្រទេស​បារាំង បញ្ឈប់​នូវ​សន្ធិសញ្ញា​អាណាព្យាបាល ដែល​បាន​ចុះហត្ថលេខា​នៅ​ឆ្នាំ​១៨៦៣ និង​ឆ្នាំ​១៨៨៤​។ នៅ​ឆ្នាំ​១៩៤៩​ដដែល ព្រះអង្គ​បាន​ឡាយ​ព្រះ​ហត្ថលេខា លើ​សន្ធិសញ្ញា​ឯករាជ្យ ដែល​ប្រទេស​បារាំង ព្រម​ទទួលស្គាល់​តាម​ផ្លូវច្បាប់​នូវ​ឯករាជ្យ​របស់​ព្រះរាជ​អាណាចក្រ​កម្ពុជា​។ សន្ធិសញ្ញា​ឆ្នាំ​១៩៤៩ លុបចោល​នូវ​សន្ធិសញ្ញា​អាណាព្យាបាល​ឆ្នាំ​១៨៦៣ និង​ឆ្នាំ​១៨៨៤​។​

​ចាប់ពី​ឆ្នាំ​១៩៥២ ដល់​ឆ្នាំ​១៩៥៣ ព្រះអង្គ​បាន​យាង​បំពេញ​ព្រះរាជ​បូជនីយកិច្ច​ទាមទារ​កេតនភណ្ឌ​ឯករាជ្យ ១០០ ភាគរយ ជូន​ជាតិ​មាតុភូមិ​។​

​នៅ​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​១៩៥៣ ដោយ​ស្នា​ព្រះ​ហ​ស្ថ​ដ៏​ឧត្ដុង្គឧត្ដម​របស់​ព្រះអង្គ ព្រះរាជ​អាណាចក្រ​កម្ពុជា បាន​ទទួល​ឯករាជ្យ​ទាំងស្រុង​ពី​សាធារណរដ្ឋ​បារាំង​។ ប្រជារាស្ត្រ​កម្ពុជា​ទូទាំង​ប្រទេស បាន​ថ្វាយ​ព្រះកិត្តិនាម​ព្រះអង្គ​ជា "​ព្រះមហា​វីរបុរស​ជាតិ -​ព្រះបិតា​ឯករាជ្យ​ជាតិ​"៕​

ព្រះករុណា ព្រះបាទ សម្តេច ព្រះ នរោត្តម សីហនុ ព្រះបិតាជាតិ បានសោយទីវង្គត ដោយរោគគាំងបេះដូង នៅទីក្រុង ប៉េកាំង វេលាម៉ោង ១និង២០នាទីព្រឹក ថ្ងៃ ច័ន្ទ នេះ


យោងតាមសម្តី លោកឧបនាយករដ្ឋមន្រ្តី ញឹក ប៊ុនឆៃ បានថ្លែងប្រាប់ដើមអម្ពិល នូវព័ត៌មានទុក្ខដ៏ក្រៀមក្រំថា សម្តេច​ព្រះបាទ នរោត្តម សីហនុ ព្រះបិតាជាតិ បានសោយទីវង្គត់ ដោយរោគគាំងបេះដូង នាទីក្រុងប៉េកាំង វេលាម៉ោង ១និង២០នាទី ព្រឹក ថ្ងៃច័ន្ទ ទី ១៥ ខែតុលា ឆ្នាំ ២០១២ ។
លោកឧបនាយករដ្ឋមន្រ្តីបានថ្លែងថា " មុននឹងកន្លះម៉ោង ខ្ញុំបានទទួលព័ត៌មានថា សម្តេចឳព្រះឈួន បេះដូង ត្រូវនាំ​ចូល​មន្ទីរ​​ពេទ្យសង្គ្រោះ ភ្លាមៗនៅទីក្រុង ប៉េកាំង ប៉ុន្តែ១៥នាទី ក្រោយ ក៏បានទទួលដំណឹងថា សម្តេចតា សោយ​ទីវង្គត់​ទៅ​ហើយ "  ។
លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា សម្តេចព្រះបិតាជាតិ សម្តេចឳ បានសោយទីវង្គត ដោយរោគបេះដូង នាទី​ក្រុង​ប៉េកាំង​ នៅវេលាម៉ោង ១និង២០នាទី ព្រឹកថ្ងៃច័ន្ទ នេះ ក្នុងព្រះជន្មាយុ ៩០ព្រះវស្សា ។
យោងតាមទីភ្នាក់ងារព័ត៌មាន ក្យូដូ ជប៉ុន ដែលបានដកស្រង់សម្តីព្រះអង្គម្ចាស់ ថូមីកូ ជំនួយការផ្ទាល់ ព្រះមហាវរក្សត្រ នរោត្តម សីហនុ ថា  ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបិតាជាតិ ពិតជាបានសោយទីវង្គត់ ដោយរោគគាំងបេះដូង នៅទីក្រុង ប៉េកាំង នៅវេលាម៉ោង ២៖២៥នាទី (ម៉ោងនៅប៉េកាំង) ព្រឹកថ្ងៃ ច័ន្ទ ទី ១៥ ខែ តុលា ឆ្នាំ ២០១២ ។ ព្រះអង្គបានបន្តថា ដោយសារបញ្ហារោគបេះដូង សម្តេចឳ បានបន្តសម្រាកព្យាបាល  ចាប់តាំងពី ខែ មករា ដើមឆ្នាំ ២០១២ មកម៉្លេះ ។
យោងតាមសេចក្តីជូនដំណឹង របស់រាជរដ្ឋាភិបាលកម្ពុជា ព្រះសព សម្តេចព្រះបិតាជាតិ នរោត្តម សីហនុ នឹង​ត្រូវ​ដង្ហែមក​កាន់​រាជធានីភ្នំពេញ ដើម្បីតម្កល់ និងប្រារព្វព្រះរាជពិធីបុណ្យតាមប្រពៃណីជាតិ នៅព្រះបរមរាជវាំង ។
ព្រះនាមពេញ ព្រះករុណាព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ
ព្រះនាមដើម នរោត្ដម សីហនុ
ព្រះនាមក្នុងរាជ្យ ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ វរ្ម័ន រាជហរិវង្ស ឧភតោសុជាតិ វិសុទ្ធពង្ស អគ្គមហាបុរសរតន៍ និករោត្ដម ធម្មិកមហារាជាធិរាជ បរមនាថ បរមបពិត្រ ព្រះចៅក្រុងកម្ពុជាធិបតី
ឋានៈ ព្រះរាជបុត្រ, ព្រះមហាក្សត្រ, នាយករដ្ឋមន្ត្រី, ប្រមុខរដ្ឋ
ប្រសូត ៣១ តុលា ១៩២២
ព្រះបិតា នរោត្ដម សុរាម្រឹត
ព្រះមាតា ស៊ីសុវត្ថិ កុសុមៈ
រាជាភិសេកលើកទី១ ២៨ តុលា ១៩៤១
គ្រងរាជ្យពី ១៩៤១ ដល់ ១៩៦០ (១៩ឆ្នាំ)
រជ្ជកាលមុន សិរីសុវត្ថិ មុនីវង្ស
រជ្ជកាលបន្ទាប់ នរោត្ដម សុរាម្រឹត
រាជាភិសេកលើកទី២ ២៤ កញ្ញា ១៩៩៣
ព្រះបរមនាមកិត្តិយស ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណ​ភាពទឹកដី និងឯកភាពជាតិខ្មែរ
ព្រះរាជអគ្គមហេសី នរោត្ដម មុនីនាថ សីហនុ
ព្រះបាទ សម្ដេចព្រះ នរោត្ដម សីហនុ [អានថា៖ នៈ-រោត-ដំ-សី-ហៈ-នុ] ស្ដេចព្រះរាជសម្ភព នាថ្ងៃអង្គារ ១១កើត ខែ​កក្ដិក ឆ្នាំ ច ចត្វាស័ក ព.ស.២៤៥៦ ត្រូវនឹងថ្ងៃទី៣១ ខែតុលា គ.ស.១៩២២ នៅឯព្រះបរមរាជវាំងក្រុងចតុម្មុខមង្គល ព្រះ​រាជ​អាណាចក្រកម្ពុជា។
ព្រះអង្គ ទ្រង់ជាព្រះរាជបុត្រនៃ ព្រះបាទ នរោត្ដម សុរាម្រឹត និងជាព្រះមហាក្សត្រ អង្គទី៥នៃព្រះរាជអាណាចក្រកម្ពុជា ឯករាជ្យ។ ក្រៅពីតំណែងព្រះមហាក្ស័ត្រិយ៍ ព្រះអង្គក៏បានធ្លាប់ធ្វើជាប្រមុខរដ្ឋ និង​នាយក​រដ្ឋមន្ត្រី​នៃព្រះរាជ​អាណា​ចក្រ​កម្ពុជា ជាច្រើនសម័យ។
ព្រះរាជជីវប្រវត្តិ 
ព្រះករុណា ព្រះបាទ សម្ដេចព្រះ នរោត្ដម សីហនុ ស្ដេចព្រះរាជសម្ភព នាថ្ងៃអង្គារ ១១កើត ខែកក្ដិក ឆ្នាំ ច ចត្វាស័ក ព.ស.​២៤៥៦ ត្រូវនឹងថ្ងៃទី៣១ ខែតុលា គ.ស.១៩២២ នៅឯព្រះបរមរាជវាំងក្រុងចតុម្មុខមង្គល ព្រះរាជ​អាណា​ចក្រ​កម្ពុជា។ ព្រះអង្គ ទ្រង់ជាព្រះរាជបុត្រនៃ ព្រះបាទ នរោត្ដម សុរាម្រឹត និងសម្ដេចព្រះមហាក្ស័ត្រិយានី ស៊ីសុវត្ថិ កុសុមៈ
ការសិក្សា
ពីឆ្នាំ១៩៣០ ដល់ឆ្នាំ១៩៤០ ព្រះអង្គបានចូលសិក្សា នៅសាលាបឋមសិក្សា Francois Baudoin និងវិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ រាជធានីភ្នំពេញ។ បន្ទាប់មក ព្រះអង្គបានបន្តការសិក្សានៅវិទ្យាល័យបារាំង សាសលូឡូបា (Chasseloup Laubat) ​នៅព្រៃនគរ (វៀតណាមខាងត្បូង)។
នៅឆ្នាំ១៩៤៦ និង១៩៤៨ ព្រះអង្គបានបន្តការសិក្សាជាន់ខ្ពស់ នៅសាលាអនុវត្តទ័ពសេះ និងកងទ័ព​រថពាស​ដែក​នៅ​សូមៀរ (Saumur) ប្រទេសបារាំង។
ការឡើងគ្រងរាជ្យ
• លើកទីមួយ
នៅ ខែមេសា ឆ្នាំ១៩៤១ ក្រុមប្រឹក្សាព្រះរាជបល្ល័ង្គ បានជ្រើសតាំង និងថ្វាយព្រះរាជឋានៈព្រះអង្គជា ព្រះមហាក្សត្រ នៃ​ព្រះ​រាជាណាចក្រកម្ពុជា នៅរាជធានីភ្នំពេញ បន្តពីព្រះករុណាព្រះបាទសម្ដេចព្រះ សិរីសុវត្ថិ មុនីវង្ស។ ព្រះអង្គ​ឡើង​គ្រង​រាជសម្បត្តិនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ១៩៤១។
បន្ទាប់ពីប្រទេសកម្ពុជាបានទទួលឯករាជ្យពីប្រទេសបារាំង ព្រះអង្គបានដាក់រាជ្យសម្បត្តិ នាថ្ងៃទី០២ ខែមីនា ឆ្នាំ១៩៥៥ ថ្វាយព្រះបិតាព្រះអង្គ គឺព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្ដម សុរាម្រឹត។

• លើកទីពីរ
ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ បានឡើងគ្រងរាជ្យជាលើកទីពីរនាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ និង​បាន​ចូលនិវត្ដន៍នាថ្ងៃទី០៧ ខែតុលា ឆ្នាំ២០០៤។
ព្រះរាជបូជនីយកិច្ច 
ក្នុងព្រះឋានៈជាព្រះមហាក្សត្រ នៃព្រះរាជអាណាចក្រកម្ពុជា ព្រះអង្គ​បាន​បំពេញ​ព្រះរាជ​បូជនីយ​កិច្ច​ធំៗ​ជា​ច្រើន​សម្រាប់​ជាតិ ដូចជា៖
• មហាជោគជ័យក្នុងការទាមទារឲ្យរាជាណាចក្រថៃឡង់ដ៍ សងមកព្រះរាជអាណាចក្រកម្ពុជាវិញជាដាច់ខាតនូវខេត្តខ្មែរ ដែលក្នុងពេលមានចម្បាំងសកលលោកលើកទី២ ថៃឡង់ដ៍បានយកពីកម្ពុជាទៅ គឺខេត្តបាត់ដំបង សៀមរាប កំពង់ធំ ស្ទឹងត្រែង
• ទាមទារឯករាជ្យភាពនៃព្រះរាជអាណាចក្រកម្ពុជាពីសាធារណរដ្ឋបារាំង
• និងការឈ្នះក្ដីប្រាសាទព្រះវិហារនាទីក្រុងឡាអេ ពីរាជាណាចក្រថៃឡង់ដ៍ជាដើម ។
សង្គមរាស្ត្រនិយម
បន្ទាប់ពីព្រះអង្គបានដាក់រាជ្យ ថ្វាយព្រះបិតាហើយ ហើយព្រះអង្គបានប្រឡូកចូលក្នុង ឆាកនយោបាយ បង្កើត​ចលនា​សង្គមរាស្ត្រនិយម និងបានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីនៃព្រះរាជអាណាចក្រកម្ពុជា ជាច្រើនសម័យ។
សម័យ​សង្គមរាស្ត្រនិយម គឺជាសម័យកាលរុងរឿងមួយទៀត នៃព្រះរាជអាណាចក្រកម្ពុជាដែលដឹកនាំ ដោយព្រះអង្គ ក្រោយប្រទេសកម្ពុជាបានទទួលឯករាជ្យពីប្រទេសបារាំង ដោយប្រទេសកម្ពុជាត្រូវបានគេសន្មតថាជាកោះសន្តិភាព និង​មានការរីកចម្រើនលើគ្រប់វិស័យ។
រដ្ឋប្រហារ
សម្ដេចព្រះ នរោត្ដម សីហនុ ត្រូវបានលោកសេនាប្រមុខ លន់ ណុល ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ព្រះ​អង្គ​ចេញ​ពីតំណែង​ព្រះ​ប្រមុខ​រដ្ឋនាថ្ងៃ ទី១៨ ខែមីនា ឆ្នាំ១៩៧០ ក្នុងខណៈពេលព្រះអង្គកំពុងបំពេញព្រះទស្សនកិច្ចក្រៅប្រទេស។
ចលនាតស៊ូសីហនុនិយម
បន្ទាប់ពីព្រះអង្គបានត្រូវទម្លាក់ និងបន្ទាប់ពីប្រទេសវៀតណាម បានឈ្លានពានប្រទេសកម្ពូជា នាឆ្នាំ១៩៧៩ ព្រះ​អង្គ​បាន​បង្កើត​ចលនាតស៊ូនៅតាមព្រំដែន រួមជាមួយភាគីពីរទៀត របស់សម្ដេចបវរសេដ្ឋា សឺន សាន និង​កម្ពុជា​ប្រជាធិ​បតេយ្យ រួមធ្វើ​ការ​ចរចាជាមួយភាគីសាធារណរដ្ឋប្រជាមានិតកម្ពុជា របស់លោក ហេង សំរិន, ហ៊ុន សែន រហូត​ដល់​មាន​​កិច្ច​ព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នាថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។ ព្រះអង្គ​បាន​យាង​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ និងត្រូវបាន ឡើងសោយរាជ្យជាថ្មីវិញ បន្ទាប់ពីការបោះឆ្នោតនាឆ្នាំ១៩៩៣ រៀបចំដោយអង្គការសហប្រជាជាតិ។
ការដាក់រាជ្យ
ដោយសារមានបញ្ហាផ្នែកព្រះសុខភាព ព្រះអង្គបានដាក់រាជ្យនាថ្ងៃទី០៧ ខែតុលា ឆ្នាំ២០០៤។ បច្ចុប្បន្ន ព្រះអង្គ​កំពុង​បន្ត​ព្យាបាល ព្រះរោគនាទីក្រុងប៉េកាំង ប្រទេសចិន។ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានថ្វាយព្រះឋានៈព្រះអង្គជា «ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ»។



សេច​ក្តីថ្វាយ និង​ជូន​ដំណឹង​របស់រាជរដ្ឋាភិបាលកម្ពុជា ព្រះ​ករុណា​ព្រះបាទ​សម្តេច ព្រះ​នរោត្តម​ សីហនុ ព្រះអង្គ​យាង​ចូល​ព្រះ​ទីវង្គត់ នៅ​ថ្ងែទី​១៥ តុលា ២០១២