Friday, December 26, 2014

ក្រុម​​អាជី​វក​រសត្វ​​ឃាត ទាំង១០ ស្រុក នៃ​​ខេត្ត​តាកែវ ដាក់​ញត្តិ​​ទាម​​ទារ​​បញ្ចប់​​កិច្ច ​សន្យា​​ជាមួយ​​ម្ចាស់​​អាជី​វ​កម្ម​ផ្តាច់​​មុខ​របស់​​លោក ហ៊យ ហៀង

កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​ធ្នូ​​ ឆ្នាំ​២០១៤​ ក្រុម​អាជី​ករ​ពិឃាដសត្វ​ ដែល​ប្រកបរបរកាប់​ជ្រូក​ កាប់​គោ ទាំង​១០ ស្រុក​នៃ​​ខេត្ត​តាកែវ មាន​ការ​ខឹង​សប្បារយ៉ាង​ខ្លាំង​ជា​មួយ​នឹង​ការ​ធ្វើ​អាជី​វកម្ម​សត្តឃាត​ដ្ឋាន​​ផ្តាច់​មុខគ្រប់​គ្រង​ដោយ​លោក ហ៊យ ហៀង បាន​ផ្ទុះ​ការ​តវ៉ា ដាក់​ញត្តិ​ទៅ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ ដោយ​​ទាម​ទារ​ ឲ្យ​បញ្ចប់​កិច្ច​សន្យាចាស់​ដែល​ត្រូវ​ផុត​កំ​ណត់​នៅ​ចុង​ឆ្នាំ​២០១៤​នេះ និង​សំ​ណូម​ពរដោយ​ទទូច​ឲ្យ​មាន​ក្រុម​ហ៊ុន​ថ្មី​មក​ជំ​នួស​ ដោយ​មាន​ការ​ដេញ​ថ្លៃ​ជា​សាធារណៈ និង​មាន​លក្ខណៈមិន​ផ្តាច់​មុខ។

តាម​ការ​អះ​អាង​របស់​អាជី​វករ​បាន​ឲ្យ​ដឹង​ថា លោក ហ៊យ ហៀង បាន​ទទួលសិទ្ធិ​ផ្តាច់​មុខក្នុង​ការ​​គ្រប់​គ្រង​អាជី​វកម្ម​សត្ត​ឃាតដ្ឋាន​ទូ​ទាំង​ខេត្ត​តាកែវ​ ចាប់​តាំង​ពី​ឆ្នាំ​២០០២ មក​ដល់​បច្ចុ​ប្បន្ន​នេះ មាន​រយៈពេល​១៣ឆ្នាំ​មក​ហើយ​។

ការ​ទទួល​សិទ្ធិ​ធ្វើ​អាជី​កម្ម​ផ្តាច់​មុខ​របស់​លោក ហ៊យ ហៀង កន្លង​មក​នេះ មិន​បាន​អនុវត្ត​តាម​កិច្ច​សន្យា​ ទារ​លុយ​ច្រើន​លើសពី​សៀវ​ភៅ​បន្ទុក​ និង​​បង្ក​ឲ្យ​មាន​បញ្ហាមួយ​ចំ​នួន​ ដូច​ជា​ ទី​តាំង​សត្ត​ឃាតដ្ឋាន​ មិន​បាន​រៀប​ចំ​ឲ្យ​ត្រឹម​​ត្រូវ​​តាម​ស្តង់​ដារ​ដែល​កំ​ណត់​ដោយ​ក្រសួង​កសិកម្ម រុក្ខា ប្រម៉ាញ់​ និង​នេសាទ​ គ្មាន​បង្គន់អនាម័យ​ គ្មាន​ការ​ប្រមូល​កាក​សំ​ណល់លាមក​សត្វ​ គ្មាន​ប្រព័ន្ធ​បង្ហូរ​ទឹក​ស្អុយ​ គ្មាន​អនាម័យ​ ខ្វះ​ខាត​ទឹកស្អាត​ប្រើ​ប្រាស់​ ទី​​សត្តឃាតដ្ឋាន​ចាស់​ទ្រុឌ ទ្រោម​ គ្មាន​ការ​ជួស​ជុលកែ​លម្អរ​ លិច​ទឹក​នៅ​រដូវ​វស្សា មាន​ភក់​ជ្រាំ​ ជះ​ក្លិន​ស្អុយ​ សំ​ឡេង​រំ​ខាន​ដល់​ប្រជា​ពល​រដ្ឋ​ដែល​រស់​នៅ​ជិត​ខាង​​ និងទី​​សត្ត​ឃាតដ្ឋាន​មួយ​ចំ​នួន​ ដូច​ជា​នៅ​ក្នុង​ស្រុក​សំ​រោង មាន​តែ​ទី​តាំង​ និង​រោង​ទទេស្អាត គ្មានបំ​ពាក់​សម្ភារៈបរិក្ខា គ្មានប្រព័ន្ធទឹក​ភ្លើង គ្មាន​ផ្តូវ​ចូល និង​មិន​ដែល​ប្រើ​ប្រាស់​ទាល់​តែ​សោះ​ ចាប់​តាំង​ពី​ឆ្នាំ​២០០២មក​ ដែលជា​ហេតុ​បង្ក​ឲ្យ​អា​ជី​វករជា​អ្នក​កាប់​សត្វ យក​លំ​នៅ​ដ្ឋាន​ផ្ទាល់​ខ្លួន​ ធ្វើ​ជា​ទី​តាំង​សម្លាប់​សត្វ​ បង្ក​ឲ្យ​មាន​ផល​ប៉ះ​ពាល់​ជា​ច្រើន​គ្រប់​បែប​យ៉ាង​។

តំ​ណាង​អាជី​វករនៅ​ក្រុង​ដូន​កែវ បាន​ឲ្យ​ដឹង​ថា នៅ​កន្លែង​សត្ត​ឃាតដ្ឋានរបស់​ពួក​គាត់​ គឺ​ពិត​ជា​កខ្វក់​ គ្មាន​ទឹក​ប្រើ​ប្រាស់​គ្រប់​គ្រាន់ គ្មាន​អនាម័យ​ អាង​ស្តុក​ទឹក​តូចចង្អៀត​ និង​ម្ចាស់​អាជ្ញាប័ណ្ណ​ទារ​ថ្លៃ​សម្លាប់​​ជ្រូក​១ក្បាល​ ទាររហូត​ដល់​១ម៉ឺន​រៀល​​ លើសសៀវ​ភៅ​បន្ទុក​ដែល​តម្រូវ​ឲ្យ​បង់​តែ​៤៥០០រៀល​ប៉ុណ្ណោះ បន្ថែម​លើ​ការទារ​លុយ​១ឆ្នាំៗជាង​១ពាន់​ដុល្លារ​ជា​ប្រចាំ​។

ជា​មួយ​នឹង​ការ​ផ្ទុះ​ការ​តវ៉ា​របស់​ក្រុម​អាជី​ករ ​និង​ប្រជា​ពល​រដ្ឋ​ មន្ត្រី​ជំ​នាញ​របស់​ការិយា​ល័យ​​កសិកម្ម​ ផ្នែក​ផលិត​កម្ម និង​បសុព្យាបាល និង​មន្ត្រី​បរិស្ថាន បាន​អះ​អាង​ស្របគ្នាអំ​ពី​ផល​ប៉ះ​ពាល់​នៃ​ការ​គ្រប់​គ្រង​សត្ត​ឃាតដ្ឋានទៅ​តាម​វិស័យ​ជំ​នាញ​របស់​ខ្លួន​រៀង​ៗខ្លួន​ ។ លោក ឡាយ​ សារ៉ាន់ ប្រធាន​ការិយា​ល័យ​​​បរិស្ថាន​ស្រុក​សំ​រោង​ បានទទួល​ស្គាល់​ថា បញ្ហា​សត្វ​ឃាត បាន​ប៉ះ​ពាល់​ដល់​បរិស្ថាន​យ៉ាង​ធ្ងន់​ធ្ងរ​ ហើយ​ថា ម្ចាស់​អាជី​វកម្ម​ផ្តាច់​មុខ​ លោក ហ៊យ ហៀង មិន​ធ្លាប់​បាន​មក​ពិនិត្យ​មើល​ការ​ធ្វើ​អាជី​វកម្ម​ទេតាំង​ពី​ឆ្នាំ​២០០២មក​ គឺឲ្យ​តែ​អ្នក​មក​ម៉ៅការ​បន្ត​​ មក​ប្រមូល​លុយ​ថ្លៃ​ភាស៊ី​។ ហេតុ​ដូច្នេះ គឺ​ទី​ធ្វើ​សត្វ​ឃាដ​នៅ​តាម​ផ្ទះ​នៅ​ស្រុក​សំ​រោង​ប្រមាណ​ជាង​៣០កន្លែង មាន​ក្លិន​ស្អុយ​  រំ​ខាន និង​ប៉ះ​ពាល់​ដល់សុខភាព​ប្រជាពល​រដ្ឋ​នៅ​ជុំ​វិញ​នោះ​។ ហេតុ​នេះ​ប្រជា​ពល​​រដ្ឋ​ បាន​សំ​ណូម​ពរឲ្យ​ធ្វើ​ការ​ដេញ​ថ្លៃជា​សាធារណៈឡើង​វិញ​ ដែល​ប្រការ​នេះ​ មន្ត្រី​ផ្នែក​បរិស្ថាន​រូប​នេះ បាន​សំ​ដែង​នូវ​ការ​​ពេញ​ចិត្ត​ជា​ខ្លាំង និង​សង្ឃឹម​ថា អ្នក​ដេញ​ថ្លៃ​ថ្មី​ និង​មាន​គំ​និត​ថ្មី ​រៀប​ចំ​ទី​សត្ត​ឃាដបាន​ល្អ  ហើយ​សង្ឃឹម​ថា មាន​ការ​រៀប​ចំ​ទីបង្ហូ​រកាក​សំ​ណល់​ កុំ​ឲ្យ​មាន​ក្លឹន​ស្អុយ​ប៉ះ​ពាល់ដល់​​សុខភាព​ប្រជាពល​រដ្ឋ​ និង​មាន​ទឹក​ មាន​ភ្លើង​គ្រប់​គ្រាន់​ សម្រួល​ដល់​អ្នក​កាប់​ជ្រូក​ គោ ពេញ​ចិត្ត​​​​មក​ធ្វើ​នៅ​កន្លែង​សត្ត​ឃាដ​ និង​សម​ស្រប​តាម​សៀវ​ភៅ​បន្ទុក​របស់​ក្រសួង​សេដ្ឋ​កិច្ច​ និង​ហិរញ្ញ​វត្ថុ។

​          ចំ​ពោះ​ញត្តិ​ របស់​ក្រុម​អាជី​វករ​ដែល​បាន​ដាក់​ជូន​អាជ្ញាធរស្រុក និង​ក្រុង​ទាំង​១០ នៃ​ខេត្ត​តាកែវ​ ត្រូវ​បាន​ទទួល​យកធ្វើ​ការ​ពិនិត្យ និង​ពិភាក្សា ដើម្បី​រក​ដំ​ណោះ​ស្រាយ​ជូន​ប្រជា​ពល​រដ្ឋ​។

ចំណែក​លោក ញ៉ែម ស្រស់ អភិបាល​ស្រុក​សំ​រោង​ បានដឹង​ថា អាជី​ករ​សត្ត​ឃាដពិត​ជា ជួប​ការ​លំ​បាក ដោយ​សារ​គេតម្រូវ​ឲ្យ​បង់​ប្រាក់​ប្រចាំឆ្នាំ​ប្រមាណ​ជាង​១ពាន់​ដុល្លារ​ក្នុង​ម្នាក់​ៗ។  លោក​បន្ថែម​ថា ការ​មិន​ទទួល​ខុសត្រូវ​របស់​ម្ចាស់​អាជី​វកម្ម​ផ្តាច់​មុខ ពិត​ជា​នាំ​ការ​លំ​បាកដល់​ប្រជា​ពល​រដ្ឋ​។ ជា​មួយ​គ្នា​នេះ លោក​សំ​ដែង​ការ​សប្បាយ​រីក​រាយ​ប្រសិន​បើ មាន​ការ​ដេញ​ថ្លៃ​ជា​សាធារណៈ ប្រកប​ដោយ​តម្លាភាព​។

តាម​សំ​នូម​ពររបស់​អាជីវករ​ និង​ប្រជា​ពល​រដ្ឋ​ ដែល​កំ​ពុង​ជួប​ប្រទះ​នូវ​បញ្ហា​ប្រឈម​ដ៏​ធ្ងន់​ធ្ងរ​នេះ​ ពួក​គាត់​មិន​អាច​ទទួល​យក​បានជាដាច់ខាត និង​បាន​សំ​ណូម​ពរ​ឲ្យ​បញ្ចប់​នូវ​កិច្ច​សន្យា​ ការ​​​ធ្វើ​អាជី​វកម្ម​ផ្តាច់​មុខគ្រប់​គ្រង​ដោយ​លោក ហ៊យ ហៀង និង​រាល់​កិច្ច​សន្យា​វិនិយោគ​ និង​ការ​​គ្រប់​គ្រង​សត្ត​ឃាតដ្ឋាន​នៅ​ក្នុង​មូល​ដ្ឋាន​របស់​ពួក​គាត់ ​ត្រូវ​តែ​ធ្វើ​ការ​ដេញ​ថ្លៃ​ជា​សាធារណៈ​ដោយ​​​តម្លា​ភាព​ ​មាន​ការ​ប្រគួត​ប្រជែង​ និង​សូម​កុំ​ឲ្យ​មាន​ការធ្វើ​អាជី​វកម្ម​ផ្តាច់​មុខទូទាំងខេត្ត​តទៅ​​ទៀត។

ជា​ការ​ឆ្លើយ​តប​នឹងញត្តិ​ ជា​​សំណូម​របស់​ក្រុម​អាជី​វករ និង​ប្រជាពល​រដ្ឋ​ អាជ្ញាធរ​ស្រុក ក្រុង បាន​ខិត​ខំ​ប្រមូល​ព័ត៌មាន​ កំ​ណត់​បញ្ហា​ និង​បញ្ជូន​នូវ​រាល់​សំ​ណូម​ពរទាំង​នេះ ទៅ​ឯកឧត្តម​អភិបាល នៃគណៈអភិបាល​ខេត្ត​ ដើម្បីរិះ​រក​មធ្យោបាយ​ដោះ​ស្រាយ​បញ្ហា​នេះ​បន្ត​ទៀត​។


​          លោក​ មូល វិចិត្រ​ អភិបាល​ក្រុង​ដូន​កែវ បាន​មាន​ប្រសាសន៍​ថា បន្ទាប់​ពី​បាន​ទទួល​ញត្តិ​ លោក​បាន​កោះប្រជុំ​ជា​បន្ទាន់​ជា​មួយ​ក្រុម​ការងារ​ទី​ប្រឹក្សា​បញ្ញត្តិ​ករផ្សារ ដើម្បី​រិះ​រក​វិធី​ដោះ​ស្រាយ​ជូន​ប្រជាពល​រដ្ឋ​ដែល​ជួប​បញ្ហា​។ លោក​ថា ក្រុម​ការងារ​បញ្ញត្តិ​ករបាន​សម្រេច​ ថា ត្រូវ​តែលុប​ចោល​កិច្ច​សន្យាក្រុម​ហ៊ុន​ថ្មី​ ដែល​ពួក​អាជី​វករចាត់​ទុក​ថា ធ្វើ​ឡើង​ដោយ​ខុស​នីតិវិធី​ច្បាប់​ និង​ជម្រុញ​ឲ្យ​មាន​ការ​ដាក់​ដេញ​ថ្លៃ​ជា​សាធារណៈឡើង​វិញ​ ពី​ព្រោះ​ពួក​អាជី​វករ​បាន​ទទួល​ព័ត៌មាន​ថា ក្រុម​ហ៊ុន​ថ្មី​ មានសម្ព័ន្ធ​ភាព​ជា​មួយ​នឹង​ក្រុម​ហ៊ុន​ចាស់​របស់​លោក​ ហ៊យ ហៀង ។ ហើយ​ក្រុម​ហ៊ុន​ចាស់​ គឺ​បាន​ធ្វើ​ឲ្យ​ពួក​គាត់​ថ្នាំ​ង​ថ្នាក់ និង​មាន​សតិ​អារម្មណ៍​ខ្លាំង​ណាស់​។ ពាក់​ព័ន្ធ​នឹង​ញត្តិ​នេះ លោកអភិបាល​ក្រុង​ដូន​កែវ និង​ដាក់​ជា​សំ​ណើរជូន​គណៈ​អភិបាល​ខេត្ត​តាកែវ ដែល​មាន​​គណៈកម្មការពិនិត្យ​សៀវ​ភៅ​​បន្ទុក​របស់​អ្នក​វិនិយោគច្បាស់​លាស់​​ ដូច្នេះ​សង្ឃឹម​ថា​ នឹង​មាន​វិធាន​ការ​បន្តបន្ទាប់​ទៀត​ ដើម្បី​រក​ដំ​ណោះ​ស្រាយ​ជូន​ក្រុម​អាជី​វករ​ឲ្យ​បាន​សមរម្យ​។







សារថ្វាយព្រះពរ សម្តេចតេជោ ហ៊ុន សែន ក្រាបបង្គុំទូលថ្វាយ ព្រះករុណា ព្រះមហាក្សត្រ ក្នុង​ឱកាស​​​ចូល​​ឆ្នាំថ្មី​ឆ្នាំ​សាកល​២០១៥


សារថ្វាយព្រះពរ ឯកឧត្ត​ម​បណ្ឌិត​​សភាចារ្យ សុខ អាន ក្រាបបង្គុំទូលថ្វាយ ព្រះករុណា ព្រះមហាក្សត្រ ក្នុង​ឱកាស​​​ចូល​​ឆ្នាំថ្មី​ឆ្នាំ​សាកល​២០១៥


សារថ្វាយព្រះពរ សម្តេចតេជោ ហ៊ុន សែន ក្រាបបង្គុំទូលថ្វាយ សម្តេច​ព្រះមហា​ក្សត្រី ក្នុង​ឱកាស​​​ចូល​​ឆ្នាំថ្មី​ឆ្នាំ​សាកល​២០១៥


សារថ្វាយព្រះពរ ឯកឧត្ត​ម​បណ្ឌិត​​សភាចារ្យ សុខ អាន ក្រាបបង្គុំទូលថ្វាយ សម្តេច​ព្រះមហា​ក្សត្រី ក្នុង​ឱកាស​​​ចូល​​ឆ្នាំថ្មី​ឆ្នាំ​សាកល​២០១៥


សារជូនពរ ឯកឧត្ត​ម​បណ្ឌិត​​សភាចារ្យ សុខ អាន ជូន សម្តេច​អគ្គ​មហា​ធម្មពោធិសាល ជា ស៊ីម ក្នុង​ឱកាស​​​ចូល​​ឆ្នាំថ្មី​ឆ្នាំ​សាកល​២០១៥


សារជូនពរ សម្តេចតេជោ ហ៊ុន សែន ជូន សម្តេច​អគ្គ​មហា​ពញាចក្រី ហេង សំរិន និងលោកជំទាវ ក្នុង​ឱកាស​​​ចូល​​ឆ្នាំថ្មី​ឆ្នាំ​សាកល​២០១៥


សារជូនពរ ឯកឧត្ត​ម​បណ្ឌិត​​សភាចារ្យ សុខ អាន ជូន សម្តេច​អគ្គ​មហា​ពញាចក្រី ហេង សំរិន និងលោកជំទាវ ក្នុង​ឱកាស​​​ចូល​​ឆ្នាំថ្មី​ឆ្នាំ​សាកល​២០១៥


សារលិ​ខិត​ជូនពរ ឯកឧត្ត​ម​បណ្ឌិត​​សភាចារ្យ សុខ អាន ជូន សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត ក្នុង​ឱកាស​​​ចូល​​ឆ្នាំថ្មី​ឆ្នាំ​សាកល​២០១៥