Saturday, August 11, 2012

ក្នុងការចូលមកចតនៅកម្ពុជា ក្នុងបេសកកមុ្មភាពជាដៃ តំបន់ប៉ាស៊ីហ្វិក ឆ្នាំ ២០១២ នាវាមន្ទីរពេទ្យ​ឈ្មោះ​ USNS Mercy (T-AH 19)បានធ្វើសកម្មភាពមនុស្សធម៌ផ្នែកសុខាភិបាល ដោយជួយព្យាបាលជំងឺទូទៅដល់ ប្រជាជនកម្ពុជាផងដែរ ជាពិសេសក៍បានជួយផ្តល់សំភារះពេទ្យមួយចំនួនទៀងដល់ មន្ទីរពេទ្យនៅកម្ពុជាផងដែរ

ក្នុងការចូលមកចតនៅកម្ពុជា ក្នុងបេសកកមុ្មភាពជាដៃ
តំបន់ប៉ាស៊ីហ្វិក ឆ្នាំ ២០១២ នាវាមន្ទីរពេទ្យ​ឈ្មោះ​ USNS Mercy (T-AH 19)បានធ្វើសកម្មភាពមនុស្សធម៌ផ្នែកសុខាភិបាល ដោយជួយព្យាបាលជំងឺទូទៅដល់ ប្រជាជនកម្ពុជាផងដែរ ជាពិសេសក៍បានជួយផ្តល់សំភារះពេទ្យមួយចំនួនទៀងដល់ មន្ទីរពេទ្យនៅកម្ពុជាផងដែរ
 ក្នុងបេសកកម្មភាពជា​ដៃគូនៅតំបន់ប៉ាស៊ីហ្វិក ឆ្នាំ២០១២ (Pacific Partnership 2012) ដែលមាន​​ការ​ចូលរួមរបស់សមាជិកចំរុះសាសន៍ជាទាហាន និងស៊ីវិលចំនួនជាង ១២០០ នាក់នៅលើនាវាមន្ទីរពេទ្យ​ឈ្មោះ​ USNS Mercy (T-AH 19)របស់ផ្នែកសេវាកងទ័ពជើងទឹកសហរដ្ឋអាមេរិក​ បានមកដល់កំពង់់ផែក្រុង​ព្រះសីហនុរយះពេលជាងមួយសប្តាហ៌ហើយ ដើម្បីផ្តល់ជំនួយផ្នែកវិស្វកម្ម ពេទ្យសត្វ ទន្តពេទ្យ និងការព្យាបាលជំងឺទូទៅ ដល់សហគមន៍​នៅទូទាំងប្រទេសកម្ពុជា ពីថ្ងៃទី ២៩ ខែកក្កដា ដល់ថ្ងៃទី ១១ ខែសីហា ឆ្នាំ២០១២​ ។​
បេសកកម្មភាពជា​ដៃគូនៅតំបន់ប៉ាស៊ីហ្វិក គឺជាបេសកកម្មសំរាប់សកម្មភាពមនុស្សធម៌ ប្រចាំឆ្នាំ​ធំជាងគេនៅតំបន់អាស៊ីប៉ាស៊ីហ្វិក របស់កងទ័ពជើងទឹក សហរដ្ឋអាមេរិកប្រចាំនៅតំបន់ប៉ាស៊ីហ្វិក។ បេសកកម្មនេះមានការសំរបសំរួលគ្នាក្នុងចំណោមប្រទេស​ម្ចាស់ផ្ទះ ប្រទេសដៃគូ អង្គការមិនមែនរដ្ឋាភិបាល និងទីភ្នាក់ងារអន្តរជាតិដទៃ​ទៀត ដើម្បីអោយមាន​ភាព​ស៊ីចង្វាក់គ្នា ក្នុងការឆ្លើយតបទៅនឹងគ្រោះមហន្តរាយធម្មជាតិ។
បេសសកម្មរបស់នាវាមន្ទីរពេទ្យនេះ​​ គឺបានផ្តល់ជូននូវសេវាពិនិត្យសុខភាពដោយអត់គិតថ្លៃ ដែល រួម មានដូចជាជំងឺភ្នែក ធ្មេញ ជំងឺកុមារ និង​ការព្យាបាលទូទៅជូនដល់ ប្រជាពលរដ្ឋកម្ពុជា នៅតាមកន្លែង មួយចំនួនដូចខាងដូចជា នៅសាលាបឋមសិក្សា ហ៊ុនសែន ជើងគោ ក្រុងព្រះសីហនុនៅវិទ្យាល័យ សម្តេចឪ ខេត្តតាកែវ នៅសាលាបឋមសិក្សាកណ្តោលដុំ ខេត្តកំពង់ស្ពឺនៅអនុវិទ្យាល័យ ហ៊ុន សែន ចាំយាម ខេត្តកោះកុង ។ ប្រទេសកម្ពុជាបានធ្វើជាម្ចាស់ផ្ទះទទួលបេសកកម្មភាពជាដៃគូនៅតំបន់ប៉ាស៊ីហ្វិក ជាលើក ដំបូងនៅឆ្នាំ២០១០ ដោយនៅពេលនោះ មានប្រជាពលរដ្ឋកម្ពុជាចំនួនជាង ១៤០០០ នាក់បានទទួលការ ព្យាបាល​និងថែទាំសុខភាពដោយឥតគិតថ្លៃ។ បេសកកម្ម​ភាពជាដៃគូនៅតំបន់​ប៉ាស៊ីហ្វិក​ឆ្នាំ២០១២ ជួយ ប្រទេសម្ចាស់ផ្ទះ តាមរយៈកម្មវិធីនិងសកម្មភាពដែលបំរើសហគមន៍ និងបង្កើនសមត្ថភាព ក្នុងការធ្វើការ រួមគ្នា ដើម្បីលើកកំពស់ការសំរបសំរួលគ្នារវាងយោធានិងស៊ីវិល ក្នុង​ចំណោមប្រទេស និងអង្គការដែលមានបំណងដូចគ្នា ក្នុងការធ្វើអោយតំបន់ប៉ាស៊ីហ្វិកបន្តមានសន្តិសុខ និងស្ថេរភាព។

ការិយាល័យសន្តិសុខសាធារណៈខេត្ត Tianjin សន្យាជួយបណ្តុះបណ្តាល វិស័យនគរបាល ដល់នគរបាលកម្ពុជា

ការិយាល័យសន្តិសុខសាធារណៈខេត្ត Tianjin សន្យាជួយបណ្តុះបណ្តាល
វិស័យនគរបាល ដល់នគរបាលកម្ពុជា
ប្រធានការិយាល័យសន្តិសុខសាធារណៈសាលាខេត្ត Tianjin នៃសាធារណៈរដ្ឋ ប្រជាមានិតចិន បានសន្យា នឹងជួយបណ្តុះបណ្តាល លើវិស័យនគរបាល ដល់នគរបាល ជាតិ នៃព្រះរាជាណាចក្រកម្ពុជា។ ការលើកឡើងនេះ បានឲ្យដឹង បន្ទាប់ពី ឯកឧត្តម Wu Changshun អនុប្រធានកិច្ចប្រជុំ ពិគ្រោះយោបល់ នយោបាយ សាលាខេត្ត Tianjinនិងជា ប្រធានការិយាល័យ សន្តិសុខ សាធារណៈសាលា ខេត្ត Tianjin ត្រូវ បាន ឯកឧត្តម ឧបនាយក រដ្ឋមន្រ្តី ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អនុញាត្តឲ្យចូលជួប សំដែងការគួរសម នារសៀល ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១២ នេះ នៅទីស្តីការក្រសួងមហាផ្ទៃ។

                ស្ថិតក្នុងឱកាសជួបសំដែងការគួរសមជាមួយ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ស ខេង ឯកឧត្តម Wu Changshun បានសន្យានឹងជួយបណ្តុះបណ្តាលលើវិស័យនគរបាល ដល់ នគរបាលជាតិ នៃព្រះរាជាណាចក្រកម្ពុជា លើគ្រប់ជំនាញ សំដៅចូលរួមចំណែកក្នុងការ អភិវឌ្ឍន៍សមត្ថភាពមន្រ្តីនគរបាលជាតិកម្ពុជា។
                ឯកឧត្តម Wu Changshun ក្នុងនាមថ្នាក់ដឹនាំខេត្ត Tianjin និងក្នុងនាមរដ្ឋាភិបាលចិន ឯកឧត្តម បានចាត់ទុកកម្ពុជាជាមិត្តដ៏ល្អរបស់ចិន ហើយឯកឧត្តម ចង់ចាំជានិច្ចនូវរាល់ កិច្ចសហប្រតិបត្តិការណ៍លើគ្រប់វិស័យរវាងប្រជាជន និង ប្រទេសទាំងពីរ ព្រះរាជាណា ចក្រកម្ពុជា និង សាធារណរដ្ឋប្រជាមានិតចិន។
                ជាការឆ្លើយតប ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ស ខេង បានថ្លែងអំណរគុណ និង បានសំដែងនូវការកោតសរសើរ ចំពោះការអភិវឌ្ឍន៍រីកចំរើនរបស់សាធារណៈរដ្ឋប្រជាមា និតចិន លើគ្រប់វិស័យ។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ស ខេង បានបញ្ជាក់ថា ប្រជាជន និង រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកប្រជាជន និង រដ្ឋាភិបាលចិន ជាមិត្តដ៏ល្អរបស់កម្ពុជា ដែលកន្លងមក ក៏ដូចជាពេលបច្ចប្បន្ននេះ រដ្ឋាភិបាលចិន តែងតែជួយឧបត្ថម្ភគាំទ្រគ្រប់ជ្រុង ជ្រោយ លើគ្រប់វិស័យកម្ពុជា ទាំងដំណើរការកសាង ស្តា និង អភិវឌ្ឍន៍ប្រទេសកម្ពុជា ក្នុង រដ្ឋបាលសាលាខេត្ត Tianjin ក៏បានរួមចំណែកផងដែរ។ ទន្ទឹមនេះ ឯកឧត្តម ឧបនាយក រដ្ឋមន្រ្តី ស ខេង ក៏បានថ្លែងអំណរគុណចំពោះការិយាល័យសន្តិសុខសាធារណៈសាលា ខេត្ត Tianjin ដែលសន្យា និងត្រៀមជានិច្ចក្នុងការជួយបណ្តុះបណ្តាលដល់នគរបាលជាតិ កម្ពុជា៕

ទីប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិនៅកម្ពុជាស្វែងយល់ពីការ ឆ្លើយតបនឹង គ្រោះទឹកជំនន់


ទីប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា តំណាងឱ្យទីភ្នាក់ងារទាំងអស់នៃអង្គការ សហប្រជាជាតិនៅ កម្ពុជាបានជួបពិភាក្សាការងារនៅសាលារាជធានីភ្នំពេញ ដើម្បីសិក្សាស្វែងយល់ អំពីផែនការឆ្លើយ តបនឹងគ្រោះទឹក ជំនន់នៅរាជធានីភ្នំពេញខណៈ ដែលនឹងអាចកើត មានឡើងនាពេល ខាងមុខនេះ យោងតាម គេហទំព័រ របស់ សាលា រាជធានីភ្នំពេញ ដែលចេញផ្សាយនៅ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១២នេះ បានឲ្យដឹងថា លោក រ៉ូជើ ខាតធ័រ ទីប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិ ប្រចាំនៅកម្ពុជា មានប្រសាសន៍ថា លោកទទួលភារកិច្ច ជាចំបងធ្វើ យ៉ាងណា ឱ្យមាន សុវត្ថិភាពនិងសន្តិសុខដល់ អង្គការនានារួមមាន ៥០ការិយាល័យ ដែលភាគច្រើន មានទីតាំង នៅក្នុង រាជធានីភ្នំពេញហើយមានសកម្មភាព នៅទូទាំងប្រទេសកម្ពុជា និងមានបុគ្គលិកជាង ២០០០នាក់ រួមទាំង បុគ្គលិកជាតិ និងអន្តរជាតិ។លោកបានបន្តថា ថ្មីៗនេះ តាមរយៈសាព័ត៌មាន អំពីបំរែបំរួលអាកាសធាតុ ដូចជានៅ ប្រទេស ហ្វីលីពីនមានកំរិតកម្ពស់ ទឹកជំនន់ខ្លាំងគួឱ្យបារម្មណ៍។
ដូចនេះយើងមាន គម្រោង បង្កើត ផែនការ ឆ្លើយតបនឹង គ្រោះទឹកជំនន់ ដើម្បីទុកសំរាប់ប្រើប្រាស់ ជួយដល់បុគ្គលិក អង្គការ សហប្រជាជាតិឱ្យពួក គាត់ បន្តការងារ ប្រកបដោយសុវត្ថិភាព។លោកស្រី ទូច សារ៉ុម អភិ បាលរងរាជ ធានីភ្នំពេញបានមានប្រសាសន៍ដែរថា កន្លងមក រាជធានីភ្នំពេញ មិនមានជួបនឹង បញ្ហាគ្រោះទឹកជំនន់ធ្ងន់ធ្ងរនោះទេ គ្រោះទឹកជំនន់ដែលអាចកើតមាន មកពីទឹកទន្លេមេគង្គ ឡើង និងជំនន់ទឹកភ្លៀង ដែលហូរមកពីភ្នំ  សាលារាជធានី ភ្នំពេញ បានត្រៀម លក្ខណៈបង្កាតបនិងការស្តារឡើង វិញពេលមានគ្រោះ មហន្តរាយដោយ គ្រោះធម្មជាតិ ក្នុងរដូវវស្សា ខាងមុននេះ ហើយក៏មានការ ចូលរួមពីខណ្ឌទាំង៩ និងមន្ទីរពាក់ព័ន្ធ បានរៀបចំផែនការជា៣ សំខាន់គឺ៖ ទី១- មុនពេលកើតមាន គ្រោះទឹកជំនន់ កំពស់ទឹកឡើងដល់កំរិត១០ម៉ែត្រ និងត្រូវ ប្រកាស ដំណឹង ត្រូវប្រុងប្រយ័ត្ន។ ទី២- ក្នុងពេលកើតមាន គ្រោះទឹកជំនន់ ត្រៀមទប់ទល់ធ្វើ សកម្មភាព ព្រមគ្នា រវាងអាជ្ញាធរខណ្ឌ និងមន្ទីរនានា។ ទី៣- ក្រោយពេលកើតមានគ្រោះ ទឹកជំនន់  ត្រៀម ដោះស្រាយបញ្ហាអាចកើតមានជម្ងឺផ្សេងៗ 

ខេត្តព្រះវិហាររៀបចំពិធីប្រជុំផ្សព្វផ្សាយ ការងារជុំរុញ ផ្តល់អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ

ខេត្តព្រះវិហាររៀបចំពិធីប្រជុំផ្សព្វផ្សាយ
ការងារជុំរុញ ផ្តល់អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ

នៅសាលាខេត្តព្រះវិហារមានរៀបចំពិធីប្រជុំផ្សព្វ ផ្សាយការងារជំរុញផ្តល់អត្ត សញ្ញាណ ប័ណ្ណសញ្ជាតិខ្មែរ ដល់មន្រ្តីថ្នាក់ដឹកនាំ ស្រុក-ក្រុង ឃុំ-សង្កាត់ មន្ទីរជុំវិញខេត្ត អធិការនគបាល ស្រុក-ក្រុង និងប៉ុស្តិរដ្ឋបាលឃុំ-សង្កាត់ ក្រោមអធិបតីភាព របស់ឯកឧត្តម អ៊ុំ ម៉ារ៉ា អភិបាលនៃ គណៈ អភិបាលខេត្តព្រះវិហារ   

          លោកឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ ស្នងការនគរបាលខេត្តព្រះវិហារ បានឡើងអាន របាយ ការណ៍បូកសរុបលទ្ធផល ពីថ្ងៃទី១១ ខែមិថុនា ដល់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១២ ស្តីពីការធ្វើអត្ត សញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋ និងបកស្រាយប្រកាស់អន្តរក្រសួងលេខ២០៨៧ប្រ.ក ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១២ របស់ក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការ កំណត់ថ្លៃអាករអត្ត សញ្ញាណប័ណ្ណសញ្ជាតិខ្មែរ  ។ ប្រកាសលេខ៦៨៧ប្រ.ក ចុះថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១២ របស់ក្រសួងមហាផ្ទៃស្តីពីនិតិវិធីលក្ខណ្ឌនៃការស្នើសុំ ការផ្តល់ការប្រើប្រាស់អត្ត សញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងសេចក្តីណែនាំលេខ០២៤សណន ចុំថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១២ របស់ក្រសួងមហាផ្ទៃ ស្តីពីនិតិវិធីនៃការសុំការផ្តល់ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ  ។ របាយការណ៍ បានលើកឡើងថា បច្ចុប្បន្នពលរដ្ឋមានអាយុ១៥ឆ្នាំ សរុបក្នុងខេត្តមានចំនួន១១៨២៩នាក់ ប្រុស៦១៧៩នាក់ និងពលរដ្ឋប្រើប្រាស់អត្តសញ្ញាណប័ណ្ណអស់សុពលភាព មានចំនួន ២០០០០នាក់ ដែលជាចំនួនត្រូវបន្តអនុវត្តន៍នាពេលខាងមុខ  ។ ដោយឡែកការស្រង់ទិន្នន័យ អត្តសញ្ញាណប័ណ្ណ បញ្ចូនទៅក្រសួងមហាផ្ទៃសម្រេចបានលើ ពលរដ្ឋទើបគ្រប់អាយុ និងពលរដ្ឋ មិនទាន់ធ្វើអត្តសញ្ញាណ ប័ណ្ណ នៅក្នុងស្រុក-ក្រុងទាំង០៨ចំនួន ២៩០៨នាក់ ប្រុស៦១៧៩នាក់  ។ រីឯការបកស្រាយឯក សារទាំងបីខាងលើលោកឯកឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ បានបញ្ជាក់ អំពីសមត្ថកិច្ចនិងភារកិច្ច ធ្វើសម្រង់បញ្ជីឈ្មោះបំពេញបែបបទ និងចុះហត្ថលេខាលើបញ្ជីរាយនាម ប្រជាពលរដ្ឋដែលត្រូវផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដោយមានការចូលរួមសហាករពី ប្រធាន ភូមិ នគរបាលប៉ុស្តិរដ្ឋបាល ស្មៀនឃុំ-សង្កាត់ មេឃុំ-ចៅសង្កាត់ អធិការនគរបាលស្រុក-ក្រុង ។ ក្នុងនោះស្នងការរាជធានី-ខេត្ត ត្រូវចាត់មន្រ្តីជំនាញបំពេញបែបបទនៅតាមស្ថានីយ៍ចល័ត ឬស្ថានីយ៍ អចិន្រ្តៃយ៍រួចបញ្ជូនទិន្នន័យ មក មជ្ឍមណ្ឌលគ្រប់គ្រងទិន្នន័យ របស់ស្នងការនគរបាលរាជធានី-ខេត្ត ហើយធ្វើបញ្ជីអ្នកដែលបាន បំពេញបែបបទរួច ដើម្បីសុំការពិនិត្យសម្រេចពីអភិបាលរាជធានី-ខេត្ត ទើបបញ្ជូនទិន្នន័យមកឱ្យ មជ្ឍមណ្ឌលគ្រប់គ្រងទិន្នន័យរបស់ក្រសួងមហាផ្ទៃ ធ្វើការបោះពុម្ពនិង ផលិតចេញជាសន្លឹកអត្ត សញ្ញាណប័ណ្ណសញ្ជាតិខ្មែរ   
          ថ្លែងក្នុងឱកាសនេះឯកឧត្តម អ៊ុំ ម៉ារ៉ា អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ បានកោត សរសើរចំពោះស្នងការនគរបាលខេត្ត និងស្ថាប័នពាក់ព័ន្ធ ដែលបានសហការគ្នាល្អក្នុងការអនុវត្តន៍ ការផ្តល់អត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋរយៈពេលកន្លងមក  ។ ឯកឧត្តមបន្តទៀតថា លទ្ធផល សម្រេចបានក្នុងរបាយការណ៍បានលើកឡើងពេលនេះ បើប្រៀបធៀបការធ្វើស្ថិតិសរុបអំពីចំនួនពល រដ្ឋអាយុ១៥ឆ្នាំ និងចំនួនពលរដ្ឋកំពុងប្រើប្រាស់អត្តសញ្ញាណប័ណ្ណអស់សុពលភាពនោះ យើង ឃើញ ថានៅមានគំលាតឆ្ងាយពីគ្នានៅឡើយ ដែលយើងត្រូវតែជំរុញការងារនេះ ឱ្យបានទ្វេរ ឡើងថែមទៀត ដើម្បីឆ្លើយតបតាមគោលការណ៍ណែនាំរបស់ក្រសួងមហាផ្ទៃ  ។ ឯកឧត្តមបានផ្តាំផ្ញើរដល់សមាជិក សមាជិកា ទាំងអស់ឱ្យក្តាប់ជាប់ខ្លឹមសារប្រកាស និងសេចក្តី ណែនាំរបស់ក្រសួងមហាផ្ទៃ ដើម្បីផ្សព្វផ្សាយ បន្តដល់ប្រជាពលរដ្ឋ និងបន្តជំរុញការចាត់ តាំងអនុ វត្តន៍ ឱ្យមានប្រសិទ្ធភាព  ។ ឯកឧត្តមក៍បាន ជំរុញផងដែរដល់ការអនុវត្តន៍គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព នៅគ្រប់ឃុំ-សង្កាត់ និងអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅ ក្នុងតំបន់ទំនាប តាមដងស្ទឹង ឬអូរ ឱ្យប្រុងប្រយ័ត្នចំពោះជំនន់ទឹក ភ្លៀង ខ្យល់ព្យុះ ដែលនឹងអាចកើតមានឡើងជាយ ថាហេតុ នារដូវវស្សានេះ   

ក្រុមហ៊ុនធំ​ ២​ របស់​ប្រទេស​ចិន ​កំពុង​ពង្រីក​ទីផ្សារ​របស់​ខ្លួន​នៅ​កម្ពុជា​

ក្រុមហ៊ុនធំ​ ២​ របស់​ប្រទេស​ចិន ​កំពុង​ពង្រីក​ទីផ្សារ​របស់​ខ្លួន​នៅ​កម្ពុជា​
ក្រុម​ហ៊ុន​ផលិត​គ្រឿង​ចក្រ​សំណង់ ​និង​ក្រុម​ហ៊ុន​ផលិត​ត្រាក់​ទ័រ​ឈូស​ដី​ របស់​ប្រទេស​ចិន​ ចាប់​ដៃ​គ្នា​ ឈាន​ទៅ​រក​ការ​ចាប់​ផ្តើម​នៃ​អាជីវកម្ម​ថ្មី​លើ​វិស័យ​គ្រឿង​ចក្រ​បរិក្ខារ​ខ្នាត​ធំ ​ក្នុង​ទី​ផ្សារ​ប្រទេស​កម្ពុជា ​។
ការ​សម្រេច​ចិត្ត​ចាប់​ដៃ​គ្នា​ឈាន​ទៅ​រក​ការ​ចាប់​ផ្តើម​នៃ​អាជីវកម្ម​ថ្មី​លើ​វិស័យ​គ្រឿង​ចក្រ​បរិក្ខារ​ខ្នាត​ធំ​ ក្នុង​ទី​ផ្សារ​ប្រទេស​កម្ពុជា​ ដោយ​សារ​ក្រុម​ហ៊ុន​សង្កេត​ឃើញ​ថា ​ប្រទេស​កម្ពុជា​មាន​កន្លែង​ជា​ច្រើន​ដែល​អាច​អភិវឌ្ឍ​លើ​ វិស័យ​សំណង់​។ តាម​រយៈទស្សនៈ​អាជីវកម្ម​នាំ​មុខ ​និង​ប្រព័ន្ធ​គ្រប់​គ្រង​ពេញ​លេញ​ រួម​ទាំង​បណ្តាញ​ចែក​ចាយ​ទូលាយ ​ដែល​មាន​សក្តានុពល​ពហុ​ចម្រុះ​ផង​ដែរ ​។ ​នេះ​ជា​ការ​បញ្ចាក់​ របស់​ក្រុម​ហ៊ុន​ទាំង​២​នៅ​ក្នុង​ពិធី​សម្ពោធ​សហគ្រាស​ក្រុម​ហ៊ុន​បរិក្ខារ​គ្រឿង​យន្ត​ចំ​កាត់​កម្ពុជា ​។
  
លោក ​ឈិន ​ចាវហុង ​អគ្គ​នាយក​ក្រុម​ហ៊ុន​សាន ​ថួយ ​(San Tui) ​មាន​ប្រសាសន៍​ថា​ ក្រុមហ៊ុន​បាន​ក្លាយ​ទៅ​ជា​ក្រុមហ៊ុន​ឈាន​មុខ​គេ ​ក្នុង​ចំណោម​ក្រុម​ហ៊ុន​ឆ្នើម​ចំនួន​៥០​ទូទាំង​សកល​លោក​ និង​ស្ថិត​នៅ​ក្នុង​ចំណោម​ក្រុម​ហ៊ុន​ឆ្នើម​៥០០​រប​ស់​ប្រទេសចិន ​។​ក្រុម​ហ៊ុន​ចាប់​ផ្តើម​បង្កើត​ឡើង​នៅ​ឆ្នាំ១៩៨០​ ដោយ​ផលិត​ និង​ធ្វើ​អាជីវកម្ម​លក់​ម៉ាស៊ីន​មេ ​និង​គ្រឿង​បន្លាស់​គ្រឿង​ចក្រ​សំណង់​នានា​ ព្រម​ទាំង​គ្រឿង​បន្លាស់​លោហៈធាតុ​ផ្សេងៗ​ ទៀត​ចំនួន១០​ប្រភេទធំៗ ​និង​ផលិត​ផល​ស្រប​តាម​ក្រិត​ក្រម​ចំនួន​ជាង​១៤០​ទៀត​ ។
 
លោក ​ឈិន ​ចាវហុង​ បន្តថា ​ក្នុង​រយៈ​ពេល​កន្លៈ​ឆ្នាំ​កន្លង​មក​នេះ ​ក្រុម​ហ៊ុន​បាន​ទទួល​ជោគ​ជ័យ​ ក្នុង​ទីផ្សារ​នៅ​កម្ពុជា​ ដោយ​លក់​បាន​គ្រឿងចក្រ​១២៨​គ្រឿង​។ ​នៅ​ឆ្នាំ២​០១​១ ក្រុម​ហ៊ុន​សាន​ថួយ​ សំរេច​បាន​ប្រាក់​ចំណូល​អាជីវកម្ម​ចំនួន​១​ម៉ឺន​៤​ពាន់​៧​រយ​ពីរ​លាន​ យ៉េន​​។​
លោក ​ឧត្តមសេនីយ៍​ឯក ​កែវ ​វណ្ណថន ​ប្រធាន​នាយក​ដ្ឋាន​នគរបាល​អន្តរជាតិ​នៃ​ក្រសួង​មហា​ផ្ទៃ ​មាន​ប្រសាសន៍​ថា​ វត្ត​មាន​របស់​ក្រុម​ហ៊ុន​ទាំង​ពីរ​នៅ​កម្ពុជា ​ធ្វើ​ឲ្យ​ប្រជាជន​កម្ពុជា​មាន​ការ​ងារ​ធ្វើ​បន្ថែម​ទៀត​ និង​រួម​ចំណែក​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​ និង​បាន​ចូល​រួម​ឧបត្ថម្ភ​រថយន្ត​ពន្លត់​អគ្គិសភ័យ​ចំនួន​២​គ្រឿង​ដល់​ក្រសួង​មហា​ផ្ទៃ​ផង​ដែរ​ ។​ លោក ​សង្ឃឹម​ថា ​ក្រុម​ហ៊ុន​ទាំង​ពីរ​ នឹង​ជួយ​លើក​កម្ពស់​ចំណង​ទាក់​ទង​ពាណិជ្ជកម្ម ​និង​ការ​វិនិយោគ​ រវាង​កម្ពុជា-ចិន​ ឲ្យកាន់​តែ​រីក​ចំរើន​ថែម​ទៀត ​ដើម្បី​ចូល​រួម​ចំណែក​អភិវឌ្ឍន៍​វិស័យ​សេដ្ឋកិច្ច​នៅ​កម្ពុជា​។
 
សូម​បញ្ជាក់​ថា​ បច្ចុប្បន្ន​គេ​សង្កេត​ឃើញ​មាន​ក្រុម​ហ៊ុន​ជា​ច្រើន​ បាន​នឹង​កំពុង​ធ្វើ​ការ​ពង្រីក​អាជីវកម្ម​របស់​ខ្លួន​នៅ​កម្ពុជា ​បន្ទាប់​ពី​ធនាគារ​ក្នុង​ស្រុក​ជា​ច្រើន​ ពិសេស​ធនាគារ​ចិន​នៅ​កម្ពុជា​ បាន​ប្រកាស​គម្រោង​ពង្រីក​អាជីវកម្ម​ដោយ​ប្រើប្រា​ស់​ប្រាក់​យ៉ាន់​រវាង​ចិន​ និង​កម្ពុជា​ ។​រដ្ឋាភិបាល​ទាំង​ពីរ បាន​សន្យា​បង្កើន​ការ​ធ្វើ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ពី ២,៥​ពាន់​លាន​ដុល្លារ​​ គិត​ត្រឹម​ខែ​ធ្នូ ឆ្នាំ​២០១១ រហូត​ដល់ ៧​ពាន់​លាន​ដុល្លារ នៅ​ត្រឹម​២០១៥​។
 
តាម​ទិន្នន័យ​ទទួល​បាន​ពី​ស្ថាន​ ទូត​ចិន​ ពាណិជ្ជកម្ម​ទ្វេ​ភាគី​រវាង​កម្ពុជា និង​ចិន​កើន​ឡើង​ ២,៥​ពាន់​លាន​ដុល្លារ​កាល​ពី​ឆ្នាំ​ ដោយ​កើន​ឡើង ៧៣,៥​លាន​ដុល្លារ បើ​ធៀប​នឹង​មួយ​ឆ្នាំ​មុន។ ក្នុង​នោះ​ការ​នាំ​ចេញ​ពី​កម្ពុជា​ទៅ​ចិន មាន​តម្លៃ ១៨៤​លាន​ដុល្លារ​ ​កើន​ឡើង​៩៦,៨​ភាគ​រយ ហើយ​ការ​នាំ​ចេញ​របស់​ចិន មក​កម្ពុជា កើន​ឡើង ២,៣១​ពាន់​លាន​ដុល្លារ កើន​៧១,៨​ភាគ​រយ​។
 
របាយការណ៍ ​ពី​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​បង្ហាញ​ថា ចាប់​ពី​១៩៩៤ ដល់​ឆ្នាំ​២០១១ កម្ពុជា​បាន​ទទួល​ការ​វិនិយោគ​ពី​ចិន ក្នុង​ទឹក​ប្រាក់ ៨,៩១​ពាន់​លាន​ដុល្លារ​ ធ្វើ​ឲ្យ​ចិន​ក្លាយ​ជា​វិនិយោគិន​ធំ​ជាង​គេ​នៅ​កម្ពុជា៕