Friday, September 19, 2014

លិខិត​នាយកប្រតិបត្តិ​ គ.ស.ក ផ្ញើជូន​ឯកឧត្តម​ សាយ ឈុំ ប្រធានប្រការ​គណៈ​អចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា


លិខិត​របស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា ជម្រាបជូន​​លោកនាយក​​ប្រតិបត្តិ អង្គការគណៈកម្មាធិការ​សហប្រតិបត្តិការដើម្បីកម្ពុជា (CCC)


លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា​ ត្រូវបាន​តុលាការ​ដាក់​ឲ្យ​នៅ​ក្រោម​ការស៊ើប​អង្កេត និង​មិនត្រូវអនុញ្ញាតជួបបុគ្គលមួយចំនួនបង្កើតជា​ក្រុម ធ្វើសកម្មភាពនៅតាមទីសាធា​រ​ណៈ

លោក អាត់ ធន់ ប្រធានសហភាពការងារ​​កម្ពុជា ដែល​គេដឹង​ថាជំ​នាញ​ខាង​បះ​បោរ ដឹក​នាំ​ធ្វើ​បាតុ​កម្ម​ ក្នុង​ហេតុ​ផល​ការពារប្រយោជន៍កម្មករ ខណៈដែល​ខ្លួន​លោកផ្ទាល់​ជាប់​ពាក់​ព័ន្ធ​នឹង​សំ​ណុំ​រឿង​ពុក​រលួយ​  នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៤នេះ បានចូលខ្លួនទៅបំភ្លឺនៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំ​ពេញ ដើម្បីឆ្លើយ​បំភ្លឺពីដំណើររឿង ហិង្សាដោយ​ចេត​នា ស្ថានទម្ងន់ទោស ដែលបាន ប្រើ​មធ្យោ​បាយ​នានា​ដើម្បី​ជាឧបសគ្គដល់ចរាចរណ៍សាធារ​ណៈ ប្រព្រឹត្តនៅសួនឧស្សាហកម្ម​   កា​ណាឌីយ៉ា ផ្លូវវ៉េង​ស្រេង ខណ្ឌ​ពោធិ៍សែន​ជ័យ រាជធានីភ្នំពេញ កាល​ពី​ថ្ងៃ​ទី២៥ ខែធ្នូ ឆ្នាំ២០១៣ រហូត​ដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤។

បន្ទាប់ពីសាកសួរពេញមួយ​ព្រឹក លោក អាត់ ធន់ ចៅក្រម​មិនបានសម្រេច​ឃុំខ្លួន នោះ​ទេ ប៉ុន្តែ​ចៅក្រមស៊ើបសួរបាន​ដាក់លក្ខខណ្ឌចំនួន៨ចំណុច រួមមាន៖ ១-មិនត្រូវ​ផ្លាស់ប្តូរលំនៅដ្ឋាដោយគ្មាន​ការអនុញ្ញាតពីចៅក្រមស៊ើបសួរ ២-ត្រូវឆ្លើយតបនឹងការកោះហៅពីចៅក្រម​​ស៊ើបសួរ​ ៣-មិនត្រូវ​ជួបបុគ្គលមួយចំនួនបង្កើតជាក្រុម ធ្វើសកម្មភាពនៅតាមទីសាធារណៈ ដែលនាំអោយប៉ះពាល់​ដល់សណ្តាប់ធ្នាប់សាធារណៈ ៤-មិនត្រូវទៅកាន់ទីកន្លែងនៅចំណុចមុខ​សួន​កាណាឌីយ៉ា ៥-មិនត្រូវ​ជួប​កម្មកររោងចក្រនៅសួនឧស្សាហកម្មកាណាឌីយ៉ា ៦-មិនត្រូវបង្ក​អោយ​ខូចសណ្តាប់ធ្នាប់​សាធា​រណៈ​នៅជុំវិញទីធ្លាសាលាដំបូងរាជធានីភ្នំពេញ ៧-មិនត្រូវកាន់កាប់​ឬ​យក​តាមខ្លួននៅអាវុធ និង​៨-ត្រូវចូលបង្ហាញខ្លួននៅប៉ុស្តិ៍នគរបាលបឹងទំពុនក្នុង​រយៈពេលមួយខែម្តង។

សូម​រំ​លឹក​ផង​ដែរថា កាលពី​ពេល​ថ្មី​ៗកន្លង​ទៅ​នេះ លោក អាត់​ អន់ ត្រូវ​បាន​រង​នូវ​ពាក្យ​បណ្តឹង​ពី​មន្ត្រី​របស់​ខ្លួន​ និង​កម្មករ ដោយ​ចោទ​ថា លោក បាន​ពុក​រលួយ​លុយ​ជាង​១២ម៉ឺន​ដុល្លារអា​មេរិក​  ប៉ុន្តែ ត្រូវ​បាន​លោក អាត់​ ធន់ ខិត​ខំ​បង្វែរករណី​ពី​ការ​ប្រព្រឹត្ត​អំ​ពើ​ពុករលួយ​ ឆបោក និង​គៃ​បំ​បាត់​ប្រាក់​រំ​លឹក​របស់​កម្មករ​ ឲ្យ​ទៅ​ជា​សកម្មភាព​សហជីព​ក្នុង​ការ​ទាម​ទារ​ប្រាក់​ឈ្នួល​កម្មករ​វិញ​ ដើម្បី​បន្លំ​ភ្នែក​គេ នេះ​បើ​តាម​សេចក្តី​ថ្លែង​ការ​ណ៍​ របស់​ លោក អ៊ុំ វិសាល និង​លោកស្រី រឿន ច័ន្ទ​ថន សមាជិក​ស្ថាបនឹក​ សម្ព័ន្ធ​សហជីព C.CAWDU ចុះ​ថ្ងៃទី​១៣ ខែ​កញ្ញា ឆ្នាំ​២០១៤។