Thursday, August 22, 2013

សេចក្តី​ប្រកាស​ព័ត៌មាន របស់​​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ទាក់ទិន​និង​បណ្តឹង​តវ៉ា​លើ​លទ្ធផល​បណ្តោះអាសន្ន​នៃការ​បោះ​ឆ្នោត


សន្និ​សីទ​ពិសេស ស្តីពី​ចលនា​មិន​ប្រក្រតី​របស់​ប្រជាជន នៅ​ទីក្រុង​4​ហ្សាកាតា ប្រទេស​ឥណ្ឌូ​នេស៊ី អញ្ជើញ​​ដឹក​នាំ​គណៈ​ប្រតិ​ភូដោយ​ឯកឧត្តម​បណ្ឌិ​ត​សភាចារ្យ សុខ អាន ឧបនាយក​រដ្ឋមន្ត្រី






សន្និសីទ​សារ​ព័ត៌មាន ឯកឧត្តម ហោ ណាំហុង ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស និង​ឯកឧត្តម Wang Yi រដ្ឋមន្រ្តី​ក្រសួង​ការបរ​ទេស​សាធារណ​រដ្ឋ ប្រជា​មានិត​ចិន


ប្រទេស​​ចិន​​ប្រកាស​​គាំ​ទ្រ​​កម្ពុជា​​ចំពោះ​​វិធាន​ការ​​នានា​​ដើម្បី​​ធានា​​ស្ថិរភាព​​និង​​កា​រ​អភិវឌ្ឍន៍​​លើ​​គ្រប់​​វិស័យ​

ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រី​ការបរទេស​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​ប្រកាស​នា​ព្រឹកថ្ងៃទី​២១ ខែ​សីហា ឆ្នាំ​២០១៣ នៅ​រាជធានីភ្នំពេញ​នៅ​ក្នុង​សន្និសីទកាសែត​រួម​គ្នា​ជាមួយ​សមភាគី​កម្ពុជា​ថា ប្រទេស​ចិន​គាំទ្រ​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ក្នុង​ការ​ចាត់​វិធានកា​រ ដើម្បី​ធានា​ស្ថិរភាព​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សិទ្ធិមនុស្ស ព្រមទាំង​ទប់​ស្កាត់​ការរំខាន​នានា​ពី​ខាងក្រៅ។

សេចក្តី​ថ្លែងការណ៍​របស់​ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រី​ការបរទេស​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បានធ្វើ​ឡើង​បន្ទាប់​ពីបញ្ចប់​ជំនួប​ពិភាក្សា​ជាមួយ​ឯកឧត្តម ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា កាលពី​ព្រឹក ថ្ងៃទី​២១ ខែសីហា ឆ្នាំ២០១៣ ។ ឯកឧត្តម វ៉ាង យី បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា កាលពី​ប៉ុន្មាន​ថ្ងៃមុន កម្ពុជា​បាន​ធ្វើការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥ ហើយ​គណបក្ស​កាន់​អំណាច​ទទួល​បាន​អាសនៈ​ភាគ​ច្រើន​នៅក្នុង​រដ្ឋសភា។ ជាមួយគ្នា​នោះ​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ចិន ក៏បាន​ធ្វើ​លិខិត​ជូនពរ​ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា ក៏​ដូចជា​សម្តេច​នាយក​រដ្ឋមន្ត្រី​ផង​ដែរ។ ឯកឧត្តម​បញ្ជាក់​ថា ទំនាក់​ទំនង​រវាង​ប្រទេស​កម្ពុជា និង​ចិន មក​ដល់​ពេល​នេះ​កាន់តែ​រឹងមាំ​ឡើងៗ។ ឯកឧត្តម វ៉ាង យី (Wang Yi) បញ្ជាក់​ថា ថ្នាក់​ដឹកនាំ​នៃ​ប្រទេស​ចិន​បាន​យកចិត្ត​ទុក​ដាក់​យ៉ាងខ្លាំង​ចំពោះ​ ទំនាក់​ទំនង​ជាមួយ​ប្រទេស​កម្ពុជា ហើយ​ប្រទេស​ចិន នៅតែ​បន្ត​រឹតចំណង​មិត្តភាព​ជា​មួយ​ប្រទេស​កម្ពុជា និងនៅ​តែ​គាំទ្រ​យ៉ាង​ម៉ឺងម៉ាត់ ចំពោះ​ប្រទេស​កម្ពុជា និង​ទប់ស្កាត់​ការរំខាន​ពី​ខាង​ក្រៅ ហើយ​រដ្ឋាភិបាល​ចិន នៅ​តែ​គាំទ្រ​យ៉ាង​ពេញលេញ​ចំពោះ​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​ចាត់វិធានការ ដើម្បី​ធានា​ស្ថិរភាព ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សិទ្ធិមនុស្ស​។ ឯកឧត្តម​រដ្ឋមន្ត្រី​ការបរទេស​ចិន​បាន​អះអាងថា “​ប្រទេស​ចិន​ជា​មិត្ត​ដ៏​ល្អ​របស់​កម្ពុជា ហើយ​យើង​សង្ឃឹម​ថា គណ​បក្ស​នៅ​កម្ពុជា នឹង​ចរចា​ពិភាក្សា​គ្នា​តាម​វិធី​សន្តិភាព ដើម្បី​សម្រេចបាន​នូវ​ការបង្កើត​រដ្ឋាភិបាល​មួយ​ដោយ​សន្តិវិធី​។​

មាន​ប្រសាសន៍​ក្នុង​សន្និសិទ្ធ​កាសែត​នោះ​ដែរ ឯកឧត្តម ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី រដ្ឋ​មន្ត្រី​ការ​បរទេស នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​បាន​មានប្រសាសន៍ឲ្យ​ដឹង​​ថា ដំណើរ​បំពេញ​ទស្សន​កិច្ច​របស់​ឯកឧត្តម វ៉ាង យី (Wang Yi) នាពេល​នេះ​ដោយសារ​ឆ្នាំ ២០១៣ នេះ ជា​ឆ្នាំ​ខួប​អនុស្សាវរីយ៍​លើកទី​៥៥ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា និង​ចិន និង​ជា​ឆ្នាំ​មិត្តភាព​កម្ពុជា-ចិន។ ក្នុង​នាម​រាជរដ្ឋាភិបាល​កម្ពុជា ឯកឧត្តម ហោ ណាំហុង ​បាន​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល​ចិន ដែល​បាន​គាំទ្រ​ការបោះឆ្នោត​នៅ​កម្ពុជា​កាលពី​ថ្ងៃ​ទី​២៨ ខែកក្កដា កន្លង​ទៅ និង​បាន​ថ្លែងអំណរគុណ​ចំពោះ​ឯកឧត្តម​រដ្ឋមន្ត្រី​ការបរទេស​ចិន ដែល​បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​គណៈកម្មការ​សម្រប​សម្រួល​អន្តររដ្ឋាភិបាល ​កម្ពុ​ជា-ចិន ផងដែរ​។
ទាក់ទង​ទៅនឹង​បញ្ហា​អាស៊ាន​-​ចិន ឯកឧត្តម ហោ ណាំហុង បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា រដ្ឋមន្ត្រីក្រសួង​ការ​បរទេសនៃ​សាធារណរដ្ឋ​ប្រជា​មានិត​ចិន​បាន​អញ្ជើញឯកឧត្តម ​ឲ្យ​ចូលរួម​នៅក្នុង​កិច្ចប្រជុំ​ រដ្ឋ​មន្ត្រី​ការបរទេស​អាស៊ាន​-​ចិន នៅ​ថ្ងៃទី​២៨-៣០ សីហា ខាងមុខនេះ និងបាន​អញ្ជើញឯកឧត្តម ​ឲ្យ​ចូលរួម​កិច្ចប្រជុំ​គណៈ​កម្មការ​សម្របសម្រួល​ អន្តររដ្ឋាភិបាល​កម្ពុ​ជា​-​ចិន​ផងដែរ។ ឯកឧត្តម ហោ ណាំហុង​ បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​-​ចិន​នេះ ជា​កិច្ចប្រជុំ​មាន​សារសំខាន់​ណាស់ គឺ​ដើម្បី​ពង្រឹងពង្រីក​មិត្តភាព កិច្ចសហប្រតិបត្តិការ​ជា​យុទ្ធសាស្ត្រ​រវាង​អាស៊ាន និង​ចិន។ ចំពោះ​កិច្ចប្រជុំ​គណៈ​កម្មការ​សម្របសម្រួល​អន្តរ​រដ្ឋា​ភិ​បាល​លើ​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​កម្ពុជា-ចិន​ក៏​មានសារៈសំខាន់​ មានន័យ​ថា គ្រប់​ទិដ្ឋភាព​ទាំងអស់ ទាំង​នយោបាយ ទាំង​សេដ្ឋកិច្ច ទាំង​ពាណិជ្ជកម្ម វិនិយោគ និងវប្បធម៌​ជាដើម មាន​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ល្អ​។

ឯកឧត្តម វ៉ាង យី ​(Wang Yi) រដ្ឋមន្ត្រីការបរទេស​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​មក​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​រយៈពេល​ពីរ​ថ្ងៃ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​២០ ដល់ ២១ ខែ​សីហា ឆ្នាំ​២០១៣ ​៕

សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា ទទួល ជួបពិភាក្សា ជាមួយ​ឯកឧត្តម Wang Yi រដ្ឋមន្រ្តី​ក្រសួងការ​បរទេស​សាធារណ​រដ្ឋប្រជា​មានិតចិន





ប្រទេស​​ចិន​​​អបអរ​​សាទរ​ចំពោះ​​គណ​បក្ស​​ប្រជា​ជន​​កម្ពុជា​​ដែល​ឈ្នះ​​ឆ្នោត​ទទួល​​បាន​​សំលេង​​ភាគ​​ច្រើន​​នៅ​​ក្នុង​​​ស

ក្នុង​ឱកាស​ចូល​ជួប​សម្តែង​ការ​គួរ​សម ចំពោះ​សម្តេច​អគ្គមហាសេនា​បតីតេជោ ហ៊ុន សែន នា​ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ២០១៣ នៅ​វិមាន​សន្តិភាព រាជ​ធានីភ្នំពេញ ឯកឧត្តម វ៉ាង យី រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​នៃ​សាធារណ​រដ្ឋ​ប្រជាមានិត​ចិន បាន​ឲ្យ​ដឹង​ថា ថ្នាក់​ដឹក​នាំនៃ​សាធារណ​រដ្ឋ​ប្រជាមានិត​ចិន​ទាំង​អស់​ បាន​ចូល​រួម​​អប​អរ​សាទរ​ ចំពោះ​​គណបក្ស​ប្រជាជន​កម្ពុជាដែល​បាន​ឈ្នះ​បាន​សំលេង​ភាគ​ច្រើន​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​នីតិ​កាល​ទី​៥ កាល​ពី​ថ្ងៃទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៣។

ឯកឧត្តម​ ប្រាក់ សុខុន រដ្ឋមន្រ្តី​ប្រតិភូ​អម​នាយក​រដ្ឋមន្រ្តី​ឲ្យ​ដឹង​ថា ឯកឧត្តម ​រដ្ឋមន្រ្តី​ការ​បរទេសនៃសាធារណរដ្ឋ​ប្រជា​មានិត​ចិន ក៏​បាន​សំដែង​នូវ​ការ​គោរព​កោត​សរសើរផង​ដែរ​​ជូន​ចំពោះ​ សម្តេច​តេជោនាយក​រដ្ឋមន្រ្តី ដែល​បាន​ដឹក​នាំ​ប្រទេស​កម្ពុជា​ទទួល​បាន​នូវ​ការ​អភិវឌ្ឍ​រីក​ចំរើន​លើ​គ្រប់​វិស័យ​។ ក្នុង​ជំនួប​ពិភាក្សា​ការងារ​ ​ជាមួយ​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន រយៈពេល​ជាង​២​ម៉ោង​ ​ឯកឧត្តម វ៉ាង យី មាន​ប្រសាសន៍​ថា ប្រទេស​យើង​ទាំង​ពីរ​ (កម្ពុជា-ចិន) ​គឺ​ជា​ប្រទេស​មិត្តភ័ក្រ និង​ជា​អ្នក​ជិត​ខាង​ល្អ​ជាមួយ​គ្នា ហើយ​ក្រោម​ការ​ដឹក​នាំរបស់​ថ្នាក់​ដឹក​នាំ​នៃ​ប្រទេស​ទាំង​ពីរ យើង​​បាន​អភិវឌ្ឍន៍ និង​បង្កើន​នូវ​ទំនាក់​ទំនង​មិត្តភាព ដែល​មាន​លក្ខណៈ​ពិសេស​ និង​បាន​ពង្រឹង​​នូវ​ការ​ជឿ​ទុក​ចិត្ត និង​ការ​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក គឺ​ក្នុង​ស្មារតី​នេះ​ហើយ ដែល​ថ្នាក់​ដឹក​នាំរបស់​ប្រទេស​ចិន​បាន​ណែនាំ និង​បញ្ជា​ឲ្យ​រូប​ឯកឧត្តម​ដឹក​នាំ​គណៈប្រតិភូ​មក​ធ្វើ​ទស្សន​កិច្ច​នៅ​ក្នុង​ប្រទេស​កម្ពុជា ម្យ៉ាង គឺ​ដើម្បី​ពង្រឹង​នូវ​ភាព​ជា​ដៃ​គូ​យុទ្ធសាស្រ្ត​គ្រប់​ជ្រុង​ជ្រោយ​ផង និង​ម៉្យាង​ទៀត គឺ​ដើម្បី​បញ្ជាក់​ថា ប្រទេស​ចិនយកចិត្ត​ទុក​ដាក់​ចំពោះ​ទំនាក់ទំនង​ជាមួយ​និង​កម្ពុជា ហើយ​ប្រទេស​ចិន​គាំទ្រ និង​ខិតខំ​រក្សា​ការពារ​ឲ្យ​បាន​នូវ សាមគ្គីភាព និង​មិត្តភាព នៃ​ប្រទេស​​ទាំង​ពីរ ពិសេស​ទៅ​ទៀត​នោះ​ប្រទេស​ចិន​បន្ត​គាំទ្រ​នូវ​មិត្តភាព​ជាមួយ​នឹង​ប្រទេស​ កម្ពុជា។

ឯកឧត្តម ​ ប្រាក់ សុខុន ឲ្យ​ដឹង​ថា នៅ​ក្នុង​ជំនួប​នោះ​ដែរ​ថ្នាក់​ដឹក​នាំ​ទាំង​ពីរ​ក៏​បាន​ធ្វើ​ការ​ពិភាក្សា​គ្នា និង​ធ្វើ​ការ​ផ្លាស់ប្តូរ​ព័ត៌មាន​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ជុំវិញ​សភាព​ការណ៍​ នៅ​ក្នុង​ប្រទេស​កម្ពុជា និង​នៅ​ក្នុង​ប្រទេស​ចិន។ ឯកឧត្តម ​រដ្ឋមន្រ្តី​ការ​បរទេស​ចិន​បាន​គូស​បញ្ជាក់​ថា ឯកឧត្តម​មើល​ឃើញ​នូវ​ការ​ប្រសើរ​នៅ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​កម្ពុជា ដោយ​សន្តិវិធី ហើយ​ភាគី​ចិន​មាន​ការ​ត្រេត​អរ​ប្រសិន​បើ​កម្ពុជា​អាច​រក​ដំណោះ​ស្រាយ​ច្រក​ ចេញ​សម្រាប់​វិបត្តិ​នេះ ដោយ​សន្តិវិធីដោយ​ការ​ចរចាដោយ​ការ​ជជែក​គ្នា​នោះ។ ឯកឧត្តមរដ្ឋ​មន្ត្រីប្រតិភូ​អម​នាយករដ្ឋ​មន្ត្រី​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ទៀត​ថា ភាគី​ទាំង​ពីរ ​(កម្ពុជា-ចិន) ក៏​បាន​ពិភាក្សា​គ្នា​ផង​ដែរ​ទាក់​ទិន​ទៅ​នឹង​ការ​ពង្រឹង​ពង្រីក​ទំនាក់​ទំនង​​សហ​ប្រតិ​បត្តិ​ការ ជា​ទូទៅ​រវាង​រដ្ឋមន្រ្តី​ការ​បរទេស នៃ​ប្រទេស​ទាំង​ពីរ​កម្ពុជា-ចិន ដែល​ពិភាក្សា​គ្នា​យ៉ាង​ពិស្តារ​នៅ​ក្នុង​ជំនួប​អាហារ​ថ្ងៃ​ត្រង់​ថ្ងៃ​ទី២១ ខែសីហា នៅ​សណ្ឋាគារ​អាំង​ទែកុងតឺណង់តាល់​ ដែលរៀប​ចំ​ឡើង​ដោយ​ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ហើយ​ដែល​ឯកឧត្តម​ទាំង​ពីរ​នឹង​ធ្វើ​សេចក្តី​ថ្លែង​ការណ៍​នៅ​ចំពោះ​អ្នក​សារព័ត៌មាន​ជាតិ-អន្តរជាតិ​ផងដែរ។

ឯកឧត្តម វ៉ាង យី បាន​ជម្រាប​ជូន​សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី​ដែរ​ថា ឯកឧត្តម នាយក​រដ្ឋមន្រ្តី​ចិន លី ខឺជាង នឹង​រង់​ចាំ​ជួប​ពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ​សម្តេច​តេជោ​នាយក​​ រដ្ឋមន្រ្តី​នៅ​ក្នុង​ឱកាស ដែល​សម្តេច​តេជោ​អញ្ជើញ​​ចូលរួម​ពិព័រណ៌​អាស៊ាន-ចិន ​លើក​ទី១០ នៅ​ទីក្រុង​ណាន់នីង​ប្រទេស​ចិន​នៅ​ដើម​ខែ​កញ្ញា ​ឆ្នាំ​២០១៣ នេះ។ ឯកឧត្តម ​រដ្ឋមន្ត្រី​ការ​បរទេស​ចិន មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា នៅ​ក្នុង​ខែ​កញ្ញា ឆ្នាំ​២០១៣ នេះ​ដែរ នឹង​មាន​សមាជិក​គណៈ​អចិន្រៃ្តយ៍​នៃ​បក្ស​កុម្មុយនីស្ត​ចិន អញ្ជើញ​មក​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ជា​ការ​បញ្ជាក់​ឲ្យ​ឃើញ​ដែរ​ថា ទំនាក់​ទំនង​នៃ​ប្រទេស​ទាំង​ពីរ​ចិន-កម្ពុជា ​នៅ​តែ​ស្អិត​​ល្មួត​ជាមួយ​គ្នា​ដដែល។ ​

មាន​ប្រសាសន៍​ក្នុង​ឱកាស​នោះ​ដែរ សម្តេច​តេជោ ហ៊ុន សែន បាន​ស្វាគមន៍​ចំពោះ ដំណើរ​ទស្សនកិច្ច របស់​ឯកឧត្តម​ វ៉ាង យី និង​ចាត់ទុកថា ដំណើរ​ទស្សនកិច្ច​នេះ នឹង​ពង្រឹង​បន្ថែម​ទៀត​​នូវ​ចំណង​មិត្តភាព និង កិច្ចសហ​ប្រតិបត្តិការ រវាង​ប្រទេស​ទាំង​ពីរ​។ ជា​មួយ​នឹង​ការ​ ​ផ្តាំផ្ញើ​នូវ​ការសាកសួរ​សុខទុក្ខ ទៅកាន់​ថ្នាក់ដឹកនាំ​ចិន សម្តេចតេជោ​សែន បានមាន​ប្រសាសន៍​បញ្ជាក់​ថា សម្តេច​នឹង​អញ្ជើញ​ទៅណា​ន់នី​ងប្រទេស​ចិន ដើម្បី​ជួប​ជាមួយ​ឯកឧត្តម​នាយក​រដ្ឋមន្ត្រី​ចិន​ពិភាក្សា​អំពី​បញ្ហា​ទំនាក់​ទំនង​ទ្វេភាគី​។

​ទាក់​ទង​នឹង​ដំណើរការ​នៃការបើក​កិច្ច​ប្រជុំរដ្ឋសភា​នីតិកាល​ទី៥ ក្រោយ​ការ​បោះ​ឆ្នោត​ ឯកឧត្តម ប្រាក់ សុខុន បាន​ឲ្យ​ដឹង​ថា សម្តេច​តេជោនាយករដ្ឋមន្ត្រី ​បាន​លើក​ឡើង​ហើយ​ថា ជំហរ​របស់​រាជរដ្ឋាភិបាល​ក៏​ដូចជា​គណបក្ស​ប្រជាជន​កម្ពុជា​មិន​មាន​អ្វី​ផ្លាស់ប្តូរ​ទេ នោះ​គឺ​កិច្ច​ប្រជុំ​រដ្ឋ​សភា​លើក​ដំបូង​ក្រោយ​ការ​បោះឆ្នោត​យ៉ាង​យូរ ៦០ថ្ងៃ និង​ការបង្កើត​រដ្ឋាភិបាល នឹង​ប្រព្រឹត្ត​ទៅ​ដូច​ការ​គ្រោង​ទុក​ដោយ​គ្មាន​ការ​ជាប់​គាំង​នយោបាយ​អ្វី​ឡើយ​៕

សារ​លិខិត​អបអរ​សាទរ​របស់ អនុ​ប្រធាន​សភាប្រឹក្សា នយោបាយ​ប្រជាជនចិន ជូនចំពោះ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី


Congratulation Letter of Vice-Chairman of Chinese People's Political Consultative Conference of China to Samdech Techo Hun Sen Prime Minister


ឯកឧត្តម ផៃ ប៊ុនឈឿន បើកកិច្ចប្រជុំគណៈអភិបាលខេត្ត នៅសាលាខេត្តកណ្តាល

នៅព្រឹកថ្ងៃទី ២២ ខែសីហា ឆ្នាំ២០១៣ នៅ​សាលា​ខេត្ត​កណ្តាល​មានបើកកិច្ចប្រជុំគណៈអភិបាលខេត្ត ក្រោម​អធិបតីភាព៖ ឯកឧត្តម ផៃ ប៊ុនឈឿន ទី​ប្រឹក្សា​ផ្ទាល់​សម្តេច​អគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន និង​ជា​អភិបាល​ខេត្តកណ្តាល ។

របៀបវារៈនៃកិច្ចប្រជុំមាន៖
១-ពិនិត្យពិភាក្សាលើសេចក្តីព្រាងរបាយការណ៍រីកចម្រើន ខែសីហា នៃការអនុវត្តផែនការសកម្មភាពរយៈពេល ៣​ខែ​(កក្កដា សីហា កញ្ញា) ឆ្នាំ២០១៣ របស់រដ្ឋបាលខេត្ត

២-ពិនិត្យពិភាក្សាជាបឋមលើផែនការចំណូល-ចំណាយ​ថវិកាឆ្នាំ ២០១៤របស់រដ្ឋបាលខេត្ត

៣-ពិនិត្យពិភាក្សាលើសេចក្តីព្រាងសេចក្តីសម្រេចស្តីពីដំណើរការរៀបចំកសាងកម្មវិធីវិនិយោគ ៣ឆ្នាំរំកិល ២០១៤-២០១៦ របស់រដ្ឋបាលខេត្ត

៤-ពិនិត្យពិភាក្សាលើសេចក្តីព្រាងប្រតិទិនស្តីពីដំណើរការរៀបចំកសាងកម្មវិធីវិនិយោគ ៣ឆ្នាំរំកិល ២០១៤-២០១៦ របស់រដ្ឋបាលខេត្ត

៥-ពិនិត្យពិភាក្សាលើរបៀបវារៈកិច្ចប្រជុំសាមញ្ញលើទី ៥២ ក្រុមប្រឹក្សាខេត្តថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០១៣ ៕