Thursday, August 23, 2012

កម្ពុជា និង​សិង្ហ​បុរី​ពង្រីក​សហ​ប្រតិប​ត្តិ​ការណ៍នៅ​ក្នុង​វិស័យ​បច្ចេកវិទ្យា




ភ្នំពេញ​ថ្ងៃ២៣ ​សីហា ២០១២
ឯកឧត្តម ស្វាយ ស៊ីថា ជារដ្ឋ​លេខា​ធិការ​នៃ​ទីស្តីកា​រ​គណៈ​រដ្ឋមន្រ្តី និង​ឯកឧត្តម Yam Ah Mee ជានាយក​ប្រតិបត្តិ​ នៃស​មាគម​ប្រជាជន​សិង្ហ​​បុរី​បាន​យល់ស្រប​ទៅ នឹង​ទស្សនៈ​វិស័យ​កម្ពុជា​​ថា សិង្ហ​បុរីត្រូវ​ការបន្ត​ការ​គាំទ្រ​គម្រោង​បច្ចេក​វិទ្យាព័ត៌មាន សារគ​មនា​គមន៍ ដែល​កំពុង​ប្រព្រឹត្ត​ទៅនេះ​នៅប្រទេស​កម្ពុជាខណៈដែលភា​គីទាំង​ពីរយល់​ស្របគ្នាថា យុវជន​ដើរតួ​នាទីដ៏ច​ម្បងក្នុង​ការចូល​រួមវិភាគ​ទានដល់កា​រ​អភិវឌ្ឍន៍​សេដ្ឋកិច្ច។


ឯកឧត្តម ស្វាយ ស៊ីថា ដែលមាន​តួនាទី​ជា​ប្រធាន​​​អង្គភាព​ព័ត៌មាន​ និងប្រតិ​កម្មរហ័ស នៃ​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី បានរំលឹក​ឡើង​នូវទ​ស្សនៈ​វិស័យ​របស់​ សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ថា «ចំណេះ​ដឹង និង​ភាពប៉ិន​ប្រសប់​ទាក់​ទង​​ទៅនឹង​របៀប​ធ្វើការ​ងារ គឺជា​ការវិនិយោគ​ដ៏ច​ម្បង ដើម្បី​ជ្រោមជ្រែង​សុខុមាល​ភាព​សង្គម និង​កាត់​បន្ថយ​ភាពក្រីក្រ​ ជាពិ​សេស ការធ្វើ​សមាហ​រណ កម្ម​របស់​កម្ពុជា​ចូលទៅ​ក្នុង​សហគមន៍​ក្នុង​តំបន់ និង​ពិភព​លោក»



ឯកឧត្តម ស្វាយ ស៊ីថា បានមាន​ប្រសាសន៍​ថា « នៅ​ឆ្នាំ ២០១៥ អាស៊ាន​នឹង​ត្រូវបាន​គេប្រែ​ក្លាយ​ទៅជា​ទីផ្សារ​តែមួយ ហើយ​រាល់​មូល​ដ្ឋាន​នៃការ​ផលិត​ទាំង​អស់​ត្រូវបាន​គេអនុវត្តន៍​ឱ្យមាន​លំហូរ​សេរីទាំង​ផ្នែក​ទំនិញសេវាកម្ម វិនិ​យោគ និងកម្លាំង​ពលកម្ម​ជំនាញ»



ឯកឧត្តម ស្វាយ ស៊ីថា ក៏បាន​រំលឹក​ឡើងនូវ​នយោបាយ​ឈ្នះៗ ​ផ្តួចផ្តើម​គំនិត​ឡើង​ដោយ សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន នៅ​ឆ្នាំ១៩៩៦ ហើយ​នៅចុង​ឆ្នាំ១៩៩៨ កម្ពុជា​ឈាន​ទៅ​សម្រេចបានការ​បញ្ចប់​សង្រ្គាម​ស៊ីវិល និង​​ទំនាស់​ផ្ទៃក្នុង។ ចាប់តាំង​ពីពេលនោះ​មក​ប្រជា​ជាតិ​កម្ពុជា ទាំង​មូល​ទទួល​បានពេញលេ​ញនូវ​សន្តិភាព​ការ​បង្រួប​បង្រួម​ជាតិស្ថិរភាព ​នយោ​បាយ​ សន្តិសុខ សណ្តាប់​ធ្នាប់​សង្គម និង​ការអ​ភិវឌ្ឍន៍។ 

ឯកឧត្តម​បានមាន​ប្រសាសន៍​ថា កត្តាគន្លឹះ​ទាំងអស់​នេះហើយ​បាន​រួមចំណែក​ដ៏ធំធេង​ក្នុងការរួម​វិភាគ​ទាន ដើម្បីទាក់​ទាញទេសចរ និង​វិនិយោ​គិន​បរទេស ក៏ដូចជាកា​រគាំទ្រ​អន្តរ​ជាតិ​សម្រាប់ ការ​អភិវឌ្ឍន៍ និង​វិបុលភាព​របស់​កម្ពុជា។


ឯកឧត្តម ស្វាយ ស៊ីថា ក៏បាន​រំលេច​ឡើង​យុទ្ធសា​ស្រ្តច​តុកោណ​របស់​រាជរ​ដ្ឋាភិបាល ដែល​ជាមូល​ដ្ឋាន​គ្រឹះ ដែល​ធានា​ទាំងការ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព និង​ជាមូល​ដ្ឋានសម្រាប់កិច្ច​សហប្រតិ​បត្តិ​ការណ៍​ជាមួយ​ភាគីដែល​មានផល​ប្រយោជន៍ និង​ម្ចាស់​ជំនួយ​រាប់​បញ្ចូល​ទាំង សាធា​រណ​រដ្ឋសិង្ហ​បុរីផង​ដែរ។



ភាគីទាំង​សងខាង​វាយត​ម្លៃខ្ពស់​ទៅលើ​គម្រោង​ផ្តួច​ផ្តើម​នោះ ដែល​ជា​អនុស្សរណៈ​ធ្វើឡើង​រវាង ទី​ស្តីការ​គណៈ​រដ្ឋមន្រ្តី និង​សិង្ហបុរី ហើយបា​នចាត់ទុក​គម្រោង​នេះថា ជារឿង​ដ៏ជោគ​ជ័យ​ពិតៗ​មួយ។

​អនុស្ស​រណៈដែល​ត្រូវបាន​ចុះហត្ថលេខា​នៅខែ​ កក្កដា ឆ្នាំ​២០០៥ នៅក្នុងនោះ​ទីស្តីការ​គណៈរ​ដ្ឋ មន្រ្តីដើរតួនា​ទីសម្រប​សម្រួល​រវាង​ក្រសួង​អប់រំយុវជនកីឡា និងកងទ័ព។ ប្រទេស​សិង្ហបុរីបាន​ផ្តល់ម៉ា​ស៊ីន​កុំព្យូទ័រ ដែល​ប្រើហើយ​មួយចំនួន​ត្រូវបាន​គេចែក​ចាយទៅកាន់​មជ្ឈម​ណ្ឌល​ហ្វឹកហ្វឺន ​ផ្សេងៗ​ជាពិសេស​នៅតាម​អនុវិទ្យា​ល័យ​រដ្ឋនៅ​ខេត្តតាកែវ។

បើទោះ​បីជាបាន​ទទួល​ជោគជ័យ ក៏ប៉ុន្តែ​មានបញ្ហា​ប្រឈម​មួយចំនួ​នដែល​ត្រូវតែ​លើកយក​មក ដោះ​ស្រាយ។ ក្នុង​ចំណោម​បញ្ហា​ប្រឈម​ទាំងអស់​នោះរាប់​បញ្ចូល​ទាំងការ​កើន​ឡើង​នូវតម្រូវ​ការ រ​បស់​យុវជន​កម្ពុជាឱ្យ​មានការ​ហ្វឹកហ្វឺន​បន្ថែម ត្រូវការ​ម៉ាស៊ីន​កុំព្យូទ័​របន្ថែម​ទៀតត្រូវការគ្រូ​បង្វឹក​បន្ថែម​និង​ម៉ាស៊ីន​ភ្លើង។

          បើទោះបីជាបានទទួលជោគជ័យ ក៏ប៉ុន្តែមានភាពប្រឈមមួយចំនួនដែលត្រូវតែលើក យកមកដោះស្រាយ។ ក្នុងចំណោមភាពប្រឈមទាំងអស់នោះរាប់បញ្ចូលទាំងការកើនឡើងនូវ តម្រូវការរបស់យុវជនកម្ពុជាឱ្យមានការហ្វឹកហ្វឺនបន្ថែម ត្រូវការម៉ាស៊ីនកុំព្យូទ័របន្ថែមទៀតត្រូវ ការគ្រូបង្វឹកបន្ថែមនិងម៉ាស៊ីនភ្លើង។



ឯកឧត្តម ស្វាយ ស៊ីថា ក៏បាន​ស្វែងរ​កការ​បញ្ជូន​យុវជន​កម្ពុជា ​ដើម្បីទៅ​ហ្វឹកហ្វឺន​នៅ​ ប្រទេស​សិង្ហបុរី​ដែលអាច​ធ្វើទៅបាន​តាមរយៈ​កម្មវិធី​មិត្តភាព។ «យើងគាំ​ទ្រនូវ​គម្រោង​ផ្តួច​ផ្តើមដែល​កំពុង ​ប្រព្រឹត្តទៅ​នេះ​ពីព្រោះវា​មិន​ត្រឹមតែជួ​យយុវ​ជន​កម្ពុជា​ឱ្យក្លាយ​ទៅជា​ធនធាន​មនុស្ស​ដ៏ល្អមា​នផលប្រយោជន៍សម្រាប់​សង្គម​ជាតិ​ប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែ​គម្រោង​នេះក៏ជួយ​រដ្ឋាភិបាល​កម្ពុជា​ផងដែរ ដើម្បី​ ឈាន​ទៅសម្រេច​បានគោល​ដៅ​យុទ្ធសាស្រ្តរ​បស់ខ្លួន​ដូចជា «កំណើនការ​បង្កើត​ការងារ​ធ្វើសមភាព និ​ងប្រសិទ្ធភាព»

ជាការ​ឆ្លើយ​តប​ឯកឧត្តម Yam Ah Mee ដែល ​ដឹកនាំ​ក្រុមគណៈ​ប្រតិភូមាន​សមាជិក ៨នាក់ មកពី​ ស្ថាប័ន​ផ្សេងៗដែលការ​ងាររ​បស់ពួក​គេជួយ​យុវជន​សិង្ហបុរី យល់​អំពី​តម្រូវការ​កាន់តែធំឡើង​របស់ ​កម្ពុជា​នៅក្នុង​ការផ្តល់​ចំណេះ​ដឹង​សម្រាប់​យុវជន​កម្ពុជា ដោយមាន​ទាំង​ជំនួយបន្ថែមទៀតដែល អាច​ធ្វើ​ទៅបាន​សម្រាប់​គម្រោង​នេះ។

គម្រោង​ផ្តួចផ្តើម​នេះ ក៏ជួយ​លើកស្ទួយ​បន្ថែម​ទៀត​នូវចំណង​មិត្តភាព​ប្រទេស​ទាំងពីរ​ថ្នាក់​កម្រិត​ រដ្ឋាភិ​បាល និង​ថ្នាក់មូល​ដ្ឋាន៕