Sunday, December 25, 2011

រោគ​ប្រកាំង​មិន​ប៉ះ​ពាល់​ដល់​ខួរ​ក្បាល​ឡើយ​

ដោយ​ ៖ ម៉ៅ បុប្ផាមករា

ប្រកាំង ​ជា​អា​កា​រៈ​រោគ​មួយ​ដែល​តែង​តែ​កើត​ឡើង​ជា​រឿ​យៗ​ ​ដោយ​ធ្វើ​ឱ្យ​អ្នក​ជំងឺ​ភាគ​ច្រើន​មាន​អារម្មណ៍​ឈឺ​ក្បាល​ ​ហើយ​រោគ​នេះ​មាន​វេលា​មួយ​កំណត់​ ​ដោយសារ​តែ​ហេតុ​នេះ​ហើយ​ ​ទើប​កន្លង​មក​មាន​ការ​អះអាង​ថា​ ​វា​អាច​ប៉ះ​ពាល់​ដល់​ប្រព័ន្ធ​ប្រសា​ទ​។​ ​ប៉ុន្ដែ​បើ​តាម​ការ​សិក្សា​ស្រាវជ្រាវ​ថ្មី​ៗនេះ បាន​បញ្ជាក់​ថា​ ​រោគ​ប្រភេទ​នេះ​មិន​ប៉ះ​ពាល់​ ​ឬ​បំផ្លាញ​ដល់​ខួរ​ក្បាល​ឡើ​យ​។
លោក​វេជ្ជ​បណ្ឌិត Christophe​ ​Tzourio មក​ពីសា​កល​វិទ្យា​ល័​យ Marie​ ​Curie នៅ ​ទី​ក្រុង​ប៉ា​រី​ស​ ​ប្រទេស​បារាំង​ ​បាន​លើក​ឡើង​ថា​ ​“យើង​មាន​ច​ម្ង​ល់​ជា​ច្រើន​ដែល​តែង​តែ​ចោទ​សួរ​មក​យើង​ថា​ ​រោគ​មួយ​នេះ​វា​បែប​ណា​ ​ហើយ​យ៉ាង​ម៉េច ?”
លោក ​វេជ្ជ​បណ្ឌិត​រូប​នេះ​បាន​ប​ន្ដ​ថា​ ​ ​“ពេល​នេះ​យើង​អាច​ផ្ដល់​ចម្លើយ​ដ៏​សម​ស្រប​បាន​ ​វា​មិន​មាន​អ្វី​គួរ​ឱ្យ​ព្រួយ​បារម្ភ​ឡើយ​”។
លោក ​បាន​បញ្ជាក់​ថា​ ​រោគ​ប្រកាំង​ជា​ប្រភេទ​រោគ​ម្យ៉ាង​ដែល​តែង​តែ​ធ្វើ​ឱ្យ​អ្នក​ជំងឺ​ភាគ​ ច្រើន​មាន​អា​កា​រៈ​ឈឺ​ក្បាល​ម្ដង​ម្កាល​ ​តែ​ការ​ឈឺ​នេះ​ជា​ប្រចាំ​ថ្ងៃ​តែ​ម្ដង​វា​ស្រ​ដៀង​នឹង​អា​កា​រៈ​ឈឺ​ក្បាល​ ​ដែ​រ​។​ ​តែ​វា​មាន​ម៉ោង​ពេល​ដែល​កំណត់​ច្បាស់លាស់​ ​ហើយ​រោគ​នេះ​តាម​ការ​សិក្សា​ ​និង​តាម​ដាន​បាន​រក​ឃើញ​ថា​ ​វា​មិន​ពាក់​ព័ន្ធ​នឹង​ខួរ​ក្បាល​ឡើយ​ ​ពិសេស​មិន​អាច​បង្ក​បញ្ហា​អ្វី​ដល់​ខួរ​ក្បាល​ ​និង​ប្រព័ន្ធ​សរសៃ​ប្រសាទ​ដែ​រ​។
គេ ​បាន​ដឹង​ច្បាស់​ថា​ ​រោគ​មួយ​នេះ​បាន​បង្ក​ឡើង​ ​ហើយ​វា​កើត​ចេញ​ពី​ការ​ប្រែ​ប្រួល​សម្ពាធ​ឈាម​នៅ​ក្នុង​ខួរ​ក្បាល​តែ​ ប៉ុណ្ណោះ​ ​ទើប​បណ្ដាល​ឱ្យ​មាន​អា​កា​រៈ​ឈឺ​ក្បាល​កើត​ឡើ​ង​។
ផ្អែក ​តាម​ការ​សិក្សា​ស្រាវជ្រាវ​ជា​លើក​ដំបូង​បាន​បញ្ជាក់​ថា​ ​អ្នក​ដែល​កើត​រោគ​នេះ​អាច​ប្រឈម​មុខ​នឹង​ការ​បំផ្លាញ​ដល់​ប្រព័ន្ធ​សរសៃ​ ប្រសាទ​ ​និង​ខួរ​ក្បា​ល​។
ក្រុម ​អ្នក​ស្រាវជ្រាវ​បាន​លើក​ឡើង​ ​ដែរ​ថា​ ​រោគ​នេះ​វា​បង្ក​បញ្ហា​ធ្ងន់ធ្ងរ​នៅ​ពេល​ដែល​ចរ​ន្ដ​ឈាម​ប្រែ​ប្រួល​ ​ហើយ​បញ្ហា​នេះ​វា​មិន​ចាត់​ទុក​ថា​ ​បង្ក​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​ដូច​ជំងឺ​ផ្សេ​ងៗ​ទៀត​ឡើយ​ ​តែ​វា​ជា​ការ​រំខាន​ដល់​ដំណើរ​ការ​ឈាម​រត់​ដែ​រ​។
ផ្អែក ​តាម​ការ​ប្រៀប​ធៀប​ជំងឺ​នេះ​ទៅ​នឹង​ជំងឺ​ទឹក​នោម​ផ្អែម​ ​និង​ជំងឺ​លើស​ឈាម​ ​វា​មាន​សភាព​ប្រហាក់​ប្រហែល​គ្នា​បើ​ពិ​និត្យ​តាម​រោគ​ស​ញ្ញា​។
ក្រុម ​អ្នក​ស្រាវជ្រាវ​បាន​ប​ន្ដ​ថា​ ​“បើ​ទោះបីជា​បញ្ហា​នេះ​មិន​ត្រូវ​បាន​ចាត់​ទុកជា​បញ្ហា​ធំ​ ​តែ​ក៏​ត្រូវ​ការ​ព្យាបាល​ដែរ​ ​ព្រោះ​វា​មិន​ទាន់​ប្រាកដ​ថា​ ​បើ​វា​មិន​ប៉ះ​ពាល់​ដល់​ខួរ​ក្បាល​ ​តែ​មិន​ទាន់​ដឹង​ថា​វា​បង្ក​បញ្ហា​អ្វី​ផ្សេង​ទៀ​នោះ​ដែរ​ ​ដោយ​ក្រុម​យើង​កំពុង​តាម​ដាន​នៅ​ឡើ​យ​៕

សំណួរ​ខ្លី​៖ ចាន់ ចេង យក​រថយន្ត​ខ្លួន​រំដោះ​ជនសង្ស័យ​មែន​ទេ​?


ដោយ​ ៖ នួន នរិន្ទ្រ
ថ្ងៃទី 23-12-2011 ម៉ោង 10:59:27
​នៅ​ក្នុង​ ការឆ្លើយតប​តាមរយៈ​វិទ្យុ​បរទេស​ជា​ភាសា​ខ្មែរ អ្នកតំណាងរាស្ត្រ មណ្ឌល​កណ្តាល​មកពី​គណបក្ស​សម រង្ស៊ី រួមទាំង​អ្នក​ទូរស័ព្ទ​ចូល​នោះ​ផង​ព្យាយាម អេះ​មិន​ឱ្យ​ចំរ​មាស់​អំពី​មូលហេតុ​ដែលនាំឱ្យ​មាន​កា​រ​លើក​អភ័យឯកសិទ្ធិ​ លោក ចាន់​ចេង នោះ អំពី​រឿង​អ្វី​ឱ្យ​ប្រាកដ​។ រឿង​ដែល​ខ្លី​ហើយ​ងាយស្រួល​ឆ្លើយថា​តើ លោក​ចាន់ ចេង នៅ​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ឆ្នាំ​២០១១ បាន​ប្រើប្រាស់​រថយន្ត​របស់​ខ្លួន ដើម្បី​ដឹក​ជនសង្ស័យ​ដែល​ចៅក្រម​សាលាដំបូង​ខេត្តកណ្តាល​ចេញពី​ការសម្រេច ឱ្យ​ឃុំខ្លួន​មែន​ដែរឬទេ​? សំណួរ​មួយ​នេះ​មិន​ឃើញ​លោក​ចាន់ ចេង​ឆ្លើយ​ឱ្យចំ​នោះទេ ប៉ុន្តែ​បែរជា​ពង្វាង​ដោយ​លើកឡើង​អំពី​តួនាទី​អ្នកតំណាងរាស្ត្រ​ដែល​ត្រូវ​ ជួយ​ប្រជា រាស្ត្រ​ឯណា​នោះ​ទៅ​វិញ​? ចម្លើយ​របស់​លោក​ចាន់ ចេង ហាក់ដូចជា​ច្បាប់​កំណត់ ឱ្យ​តំណាងរាស្ត្រ​អាច​មាន​សិទ្ធិ​រំដោះ​ជនសង្ស័យ​ដែល​កំពុង​នៅ​ក្នុង​ដៃ​ តុលាការ​។​
​លោក​ចាន់ ចេង បាន​និយាយ​នៅក្នុង​កម្មវិធី​វិទ្យុ​នោះ​ថា អ្នក​តំណាងរាស្ត្រ​មាន តួនាទី ១-​ធ្វើ​ច្បាប់​, ២-​តាមដាន​ការអនុវត្ត​ច្បាប់ និង​៣-​ជួយ​ប្រជាពលរដ្ឋ​។ ដូច្នេះ​គ្មាន​ចំណុច​ណា​ដែល​លោក​ចាន់ ចេង​និយាយ​ខ្លួនឯង​ថា អ្នកតំណាងរាស្ត្រ មាន​សិទ្ធិ​រំដោះ​ជនសង្ស័យ​ពី​ដៃ​តុលាការ​នោះ​ឡើយ​។ ដូច្នេះ ទង្វើ​របស់​អ្នកតំណាង រាស្ត្រ ចាន់ ចេង គឺជា​រឿង​ខុសច្បាប់​ទាំងស្រុង នៅពេល​ដែល​ខ្លួន​ជា​អ្នក​តាក់តែង ងងឹត​សូន្យឈឹង​មិន​យល់​អំពី​ច្បាប់ ហើយ​នឹក​ស្មានថា​ការ​ដែល​គ្រាន់តែ​ប្រើប្រាស់ រថយន្ត​ដឹក​បុគ្គល​ម្នាក់​ដែល​តុលាការ​ចោទប្រកាន់​ថា​ជា​រឿង​ធម្មតា​។ លោក​ចាន់ ចេង យល់ថា គ្រាន់តែ​យក​រថយន្ត​របស់​ខ្លួន​ដឹក​ជនសង្ស័យ​គ្មាន​ទោសពៃរ៍​អ្វី​ទេ​។ គំនិត​រាក់ៗ​របស់​អ្នកតំណាងរាស្ត្រ​ចាន់ ចេង បាន​ធ្វើឱ្យ​លោក​មិន​អាច​និយាយបាន ចំពោះ​សំណួរ​ដ៏​ខ្លី​ខាងលើ​អំពី​វត្តមាន​នៅ​មុខ​បន្ទប់​ស៊ើបសួរ​លេខ​៨ របស់​ចៅក្រម លឹម សុគន្ថា ដែល​បាន​ដឹក​ដៃ​ជនសង្ស័យ​មាន​មាស ប៉េង ឡើង​លើ​រថយន្ត​។​
បញ្ហា​នេះ​មិនមែន​ជា​រឿង​ដែល​ធំដុំ​ ដូច​ដែល​គណបក្ស​សម រង្ស៊ី និង​បុគ្គល​ខ្លះ​ខំ បំប៉ោង​ថា​ថ្នាក់ដឹកនាំ​រដ្ឋសភា​មិន​បាន​ជួយ​ការពារ​អ្នក​តំណាងរាស្ត្រ​នោះ​ ទេ​។ ទង្វើ ខុសឆ្គង​របស់​អ្នកតំណាងរាស្ត្រ​ចាន់ ចេង គួរតែ​ត្រូវបាន​រដ្ឋសភា​លើក​អភ័យ​ឯក សិទ្ធិ ដើម្បី​ឱ្យ​ថ្ងៃក្រោយ​លោក​យល់​ច្បាស់​អំពី​តួនាទី​របស់​តំណាងរាស្ត្រ​ ក្នុងការ​ធ្វើ ការងារ​ដើម្បី​បម្រើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ និង​ប្រទេសជាតិ​។ បញ្ហា​ដែល បាន​កើតឡើង គឺ​ជា​ទង្វើ​ដ៏​ឆ្គាំឆ្គង​មួយ​ដែល​ប្រការ​នេះ​  វា​ជា​រឿង​ធម្មតា​ដែល តុលាការ​ត្រូវ​សួរ​មូលហេតុ​នៃ​ការរំដោះ​ជនសង្ស័យ​។ ដើម្បី​ឱ្យ​តុលាការ​អាច​សួរ អ្នកតំណាងរាស្ត្រ​បាន ទាល់តែ​អ្នកតំណាងរាស្ត្រ​នោះ​ត្រូវបាន​លើក​អភ័យឯកសិទ្ធិ​។​  បន្ទាប់​ពី​បញ្ចប់​ការងារ​តុលាការ​ហើយ​នោះ រដ្ឋសភា​អាច​នឹង​ប្រគល់​អភ័យឯកសិទ្ធិ ត្រឡប់មកវិញ​។
ប៉ុន្តែ​អ្វី​ដែល​លោក​ចាន់ ចេង និង​គណបក្ស​សម រង្ស៊ី ខ្វល់ខ្វាយ​រហូត​បញ្ជា​ឱ្យ ចាន់ ចេង រត់គេច​ពី​ក្នុងប្រទេស នោះ​ក៏​ព្រោះតែ​ចង់ឱ្យ​រឿង​តូច​មួយ​នេះ​ក្លាយ​ទៅ ជា​រឿង​ធំ បង្ក​ជា​លេស​នយោបាយ​ដើម្បី​ទាក់ទាញ​ការចាប់អារម្មណ៍​ពី​សហគមន៍ អន្តរជាតិ​និង​ប្រាថ្នា​ការចាប់អារម្មណ៍​លៃ​យ៉ាងណា​ឱ្យ​លោក​ប្រធាន​សម រង្ស៊ី បាន បន្លឺសំឡេង និង​អាច​វិលត្រឡប់​ចូល​ស្រុក​វិញ​បាន​។ ប៉ុន្តែ​រឿង​មិន​ធំ​ដូច​គណបក្ស សម រង្ស៊ី និង​លោក​ចាន់ ចេង បាន​គិត​នោះ​ទេ ។ ពោល​គឺ គ្រាន់​តែ​លោក​ចាន់ ចេង ទម្លាក់​អភ័យឯកសិទ្ធិ​របស់​ខ្លួន​តែ​ប៉ុន្មាន​ម៉ោង ដើរ​ចូល​ក្នុង​បន្ទប់​ចៅក្រម ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល​ឆ្លើយ​នូវ​បញ្ហា​ដែល​ខ្លួន​បានធ្វើ រួច​ហើយ​ត្រឡប់ មក​ផ្ទះ​វិញ ហើយ​បើ​តុលាការ​យល់ថា​អស់​បញ្ហា​ហើយ ពេល​នោះ​ក្រសួង​យុត្តិធម៌ នឹង​ស្នើ​ឱ្យ​រដ្ឋសភា​ប្រគល់​ឯកសិទ្ធិ​ឱ្យ​លោក​ចាន់ ចេង​វិញ​ហើយ​។ បែបនេះ​គេ​ហៅ ថា នីតិរដ្ឋ​! យល់​ទេ លោក​ចាន់ ចេង និង​គណបក្ស​សម រង្ស៊ី ។
អ្វី​ដែល​គណបក្ស​សម រង្ស៊ី រុញ​លោក​ចាន់ ចេង ឱ្យ​រត់​ចេញ​ទៅ​ក្រៅ​ប្រទេស​គឺ ពួក​គេ​គិត​ថា យក​លោក​ចាន់ ចេង ធ្វើ​ជា​ធ្នាក់ ឬ​ធ្វើ​ជា​នុយ ដើម្បី​ដុត​បញ្ហា​តូច​ឱ្យ ក្លាយ​ជា​ធំ បង្ក​ឱ្យ​មាន​រឿង ហើយ​សហគមន៍​អន្តរជាតិ​មាន​ការយល់ច្រឡំ​។​  យល់ ច្រឡំ​មកលើ​រដ្ឋ​សភា​កម្ពុជា​ថា គាបសង្កត់​មក​លើ​គណ​បក្សប្រឆាំង​។ វា​អាច​នឹង មាន​ការយល់ច្រឡំ​ទៅតាម​អ្វី​ដែល​លោក​ចាន់ ចេង និង​គណបក្ស​សម រង្ស៊ី បិទ មាត់​មិន​និយាយ​ការពិត​អំពី​ដែល​លោក​ចាន់ ចេង យក​រថយន្ត​របស់​ខ្លួន​ដឹក​ជន សង្ស័យ​ដែល​ចៅក្រម​សម្រេច​ចេញ​ដីកា​ឃុំខ្លួន​ហើយ​នោះ ចេញពី​ដៃ​តុលាការ​។ បើ​សហគមន៍​អន្តរជាតិ​គេ​ដឹង​ការពិត​អំពី​ទង្វើ​របស់​លោក​ចាន់ ចេង នោះ មុខជា គេ​ថ្កោលទោស​មិនខានឡើយ​។
អ្វី​ដែល​បាន​កើតឡើង​គឺ គណបក្ស​សម រង្ស៊ី ជា​អ្នក​បង្ករឿង​ទាំងស្រុង ហើយ​អ្វី ដែល​គេ​យល់ថា ការ​បញ្ឆោះ​បញ្ហា​ឡើង​គឺ​គ្មាន​ប្រាថ្នា​អ្វី​ក្រៅពី​ចង់ឱ្យ​លោក​សម រង្ស៊ី ចូល​ស្រុក​នោះឡើយ​។ លើក​បញ្ហា​មួយ​ពូតផ្តុំ​ឱ្យ​កើតជា​រឿង​ធំ ស្រែក​ឱ្យ​អន្តរជាតិ ជួយ​។ ប៉ុន្តែ​រឿង​សម រង្ស៊ី ដែល​ធ្វើ​ខុសច្បាប់ មិនឃើញ​អន្តរជាតិ​ណា​ជួយ​នោះឡើយ​។ រី​ឯ​រឿង​ចាន់ ចេង ប្រព្រឹត្ត​អំពើ​ខុស​ច្បាប់​ក្នុងនាម​អ្នក​ច្បាប់​បែបនេះ ក៏​គ្មាន​សហ គម​ន៍​អន្តរជាតិ​ណា​ឈឺ​ក្បាល​ហាលថ្ងៃ​នឹង​ជួយ​នោះដែរ​។ គេ​មិន​ជួយ​មនុស្ស​ខុស ទាំង​ងងឹត​ងងុល​អគតិ​ដូច​បុគ្គល​ម្នាក់​ដែល​ប្រើ​ឈ្មោះ​ជា ម៉ន ស្រែក​តាម​កម្មវិធី ហេ​ឡូ​វី​អូ​អេ មិន​យល់​អំពី​ច្បាប់ទម្លាប់ ហើយ​ចង់ឱ្យ​ស្រុកទេស​មាន​ច្បាប់ទម្លាប់ នោះទេ​។ បុគ្គល​បែបនេះ បើទោះបីជា​ស្លាប់ទៅ ក៏​នៅតែ​មិន​ស្ងប់​អារម្មណ៍​នោះ ដែរ ក៏​ព្រោះតែ​មិន​ត្រឹមតែ​ខួ​ល​ក្បាល​នោះ​ទេ ដែល​អគតិ សូម្បី​តែ​រោមដៃ​រោម ជើង ក៏​អគតិ​គ្រប់ពេលវេលា​ដែរ​។​  មាន​មនុស្ស​បែប​នេះ បក្ស​សម រង្ស៊ី ដេក​រង់ ចាំតែ​ថ្ងៃ​រលាយ​ទៅ​ហោង​៕

Notice to Media the kingdom of Cambodia will host the ASEAN foreign Minister's Meeting (AMM)


សេចក្តីជូនដំណឹង របស់ក្រសួងការបរទេស «​ កម្ពុជានិងធ្វើជា​ម្ចាស់ផ្ទះ នៃកិច្ចប្រជុំ ថ្នាក់រដ្ឋមន្រ្តីការបរទេស​អាស៊ានចង្អៀត