Wednesday, December 15, 2010

បទវិចារណកថាៈ ពួកសៀមវង្វេងប្រវត្ដិសាស្ដ្រមួយក្រុមតូចនៅតែបន្ដចិញ្ចឹមចិត្ដចង់បានទឹកដីខ្មែរ


ស្របពេលដែលមេដឹកនាំនៃប្រទេសទាំងពីរបានព្រមព្រៀងគ្នាដើម្បីធ្វើអោយសភាពការណ៍ វិលទៅ​ជាធម្មតា វិញ ដូចមុនថ្ងៃ ១៥ កក្កដា ២០០៨ ជាពិសេសនៅតំបន់ព្រំដែន ដោយតំរូវ​អោយ​ទាហានថៃ ដែលកំពុងតែឈរជើង នៅវត្ដ កែវសិក្ខាគីរីស្វារៈ ដកចេញពីទឹក ដីខ្មែរ ហើយសភាព​ការណ៍​បានវិលទៅរកភាពដើមវិញហើយ។ រីឯកងទ័ពនៃប្រទេស ទាំងពីរបានបង្កើតទំនាក់ទំនងល្អជា​មួយគ្នាជាមិត្ដភាព ក្នុងនាម ជាប្រទេសជិតខាងល្អជាបងប្អូនល្អសហការល្អ។

ក្នុងខណៈពេលដែលសន្ដិភាពកំពុងតែ​កើតមានរវាងប្រទេសទាំងពីរមិនបានប៉ុន្មានផងស្រាប់តែ​លេចមុខពួក ជ្រុល និយមមួយក្ដាប់តូច មានគ្នា មួយតំបរស្វារ​ដែលមានខួរក្បាលជាអ្នកវង្វេងប្រវត្ដិសាស្ដ្រ ពួកនេះបានបបួលគ្នាបង្កើតចលនា មួយ​ហៅ​ថា ៉បណ្ដាញទាមទារទឹកដីម៉ែ! " តាម ប្រភព ASTV Manager Onlineចេញផ្សាយថ្ងៃ០៨ធ្នូ ២០១០ ម៉ោង ១៨៤៩នាទី ដែលដឹកនាំដាយ លោក ស៊ីមឿងវឌ្ឍនា ឈីប បាន ដើររើសអ្នកវង្វេងដូចគ្នាមកពីប្រាំពីរខេត្ដ តាមបណោ្ដយ​ព្រំដែនបានប្រហែល១៥០នាក់ដើម្បីប្រជុំគ្នាស្រែកទាមទារ​មិនដឹងជាដីម៉ែ!​ពួកនោះអី នៅ ក្នុង ទឹកដីខ្មែរទៅវិញ​ការពិតដីខ្មែរគ្មានកន្លែងណាជាកេរ្ដិ៍ម៉ែរបស់ពួកសៀមមួយក្រុម តំបរស្វារនោះទេ។ ប៉ុន្ដែនៅប្រទេស ថៃមាន ទឹកដី កេរ្ដិ៍ ដូនតាខ្មែរដ៏ធំល្វឹងល្វើយដែលចោរសៀមបានប្លន់យក ហើយកន្លែងដែលក្រុមសៀមមួយតំបរ​ស្វារឈរ​ស្រែកនោះ គឺជាដីដូនតា ខ្មែរ។ ពួកនេះអាងតែមានមាត់ធំនាំគ្នានិយាយមិនចេះខ្មាស់ខ្មោចម៉ែ !របស់​ខ្លួនឯង និងប្រទេសជិតខាង ជាពិសេសគួរខ្មាស់ខ្មែរ ម្ចាស់ស្រុកតែម្ដង។

ជាតិនិយមឬស្នេហាជាតិប្រទេសណាក៏មានដែរប៉ុន្ដែ​ត្រូវឈរលើគោលការណ៍ច្បាប់​អន្ដរជាតិជា​មូលដ្ឋាន​មិនមែន​ធ្វើចរិតដូចពួក សៀមវង្វេង ព្រំដែនសីមាមួយក្ដាប់តូចនោះទេ។ការខំប្រឹងប្រែងរបស់​ថា្នក់​ដឹក​នាំកម្ពុជា ដោយមាន​ការអត់ធ្មត់ជាអតិបរិមា ជាមួយនិងចរិតច្រលើស បើស របស់ពួកអស់នេះដោយមានគោលបំណងច្បាស់លាស់ គឺដើម្បី នាំយកសន្ដិភាពជូនប្រជាជាតិ​នៃប្រទេសទាំងពីរក៏ដូចជា​ប្រទេស​ក្នុងតំបន់ ដែរហើយសន្ដិភាពកំពុង​តែកើតឡើងនឹង​បាន ធ្វើដំណើរឆ្ពោះទៅកាន់សន្ដិភាព​ពេញ​បរិបូរ។​ ចុះបើក្រុមទាមទារទឹកដីម៉ែ!​ កំពុងតែ បង្កើត ទំនាស់ អុកឡុកសង្គម​ថៃបញ្ចុះបញ្ចូលអោយ​ប្រជាជន​ថៃអ្នកដែលស្រលាញ់សន្ដិភាពអ្នកយល់ពីប្រវត្ដិសាស្ដ្រអោយ​មានគំនិតច្របូក​ច្របល់តើនេះមិនមែន​ជាកាបង្ករការបែកបាក់ និងការបំផ្លាញសន្ដិភាពទេឬអី? ពួកនេះគួរតែនាំ​គ្នាជួយថ្នមថែ​នូវសន្ដិភាព​ដែល ថា្នក់ដឹកនៃប្រទេស ទាំងពីររកបានយ៉ាងលំបាក។គិតសព្វៗទៅមិនដឹងជាដីម៉ែ !ពួកនេះ​នៅកន្លែង​ណា?​បានចេះតែ​ដើរ​ទាមទារ​តែផ្ដេសតែផ្ដាស់ប៉ះពាល់ អធិបតេយ្យភាព ​ប្រទេសជិតខាង​ដូច្នេះទៅវិញ។

បើតាមប្រវត្ដិសាស្ដ្រដីម៉ែ!ពួកនេះ នៅឯខេត្ដយូណានប្រទេសចិនឯណោះទេម្ដេចមិននាំគ្នាទៅ​ទាម​ទារ​យកទៅ?​យ៉ាង​ម៉េចបានជានាំគ្នា និយាយ កុហក់ជាតិខ្លួនឯងថា នៅក្នុងប្រទេសកម្ពុជាមាន​ដីកេរ្ដិ៍ម៉ែ!របស់ខ្លួនទៅវិញឱ!សៀម​វង្វេង​ប្រវត្ដិសាស្ដ្រ​ល្មមដល់ពេលភ្ញាក់ដឹងខ្លួន ហើយ មិនគួរ ណាវ​ង្វេង​យូរ​យ៉ាង​នេះសោះតើនិងវង្វេងដល់កាលណាទៀត?

មើលមួយ​ជ្រុងទៀតពួកវង្វេងកេរ្ដិ៍ម៉ែ!អស់នេះ គឺមានចេតនាស្អប់សន្ដិភាពស្អប់ភាពជាអ្នក​ជិតខាងល្អតែផ្ទុយ​ទៅវិញ​ពួកនេះបង្កបង្កើតអោយ មាន ទំនាស់រវាងជាតិសាសន៍​មួយទៅជាតិសាសន៍​មួយទៀតនៅពេលថ្នាក់ដឹកនាំ​ប្រទេស​ទាំងពីរគឺ កម្ពុជានិងថៃបានស្វែងរក សន្ដិភាព ឃើញ ព្រមទាំង​​បាន​អនុវត្ដ​ឆ្ពោះទៅកាន់សន្ដិភាពពេញ​បរិបូរណ៍បែរជាពួកវង្វេងកេរ្ដិ៍ម៉ែ!អស់នេះ មិនសប្បាយ​ចិត្ដ ដោយបបួលគ្នា បង្កើត អោយមាន ជម្លោះ​បន្ដទៀតបញ្ចុះបញ្ចូលប្រជាជន​ថៃអោយចូលរួមអំពើរឆ្កួត​លីលារ​របស់ក្រុមខ្លួនដែរ។ ​ពួកវង្វេងកេរ្ដិ៍អស់នេះ តែងតែ បញ្ឆេះរដ្ឋាភិបាលថៃអោយប្រើ​ប្រាស់ កំលាំង​អាវុធដើម្បីរំលោភលើបូរណភាពដែនដីខ្មែរ នឹងបានដុតបញ្ឆេះកំហឹងប្រទេសជាតិអោយធ្លាក់ចូល​ទៅក្នុង​ភ្លើង សង្គ្រាមដោយយកលេសថាដីកេរ្ដិ៍ម៉ែ!របស់ខ្លួននៅកន្លែងនេះដីកេរ្ដិ៍ម៉ែ!នៅកន្លែងនោះ ពេល​ដោះ​ស្រាយរួចបញ្ហាមួយ បានលើក យកបញ្ហាមួយទៀត ធ្វើបែបនេះជាបន្ដបន្ទាប់ ក្នុងចរិតឡប់ឡែ​បំពុល​បរិកាសប៉ុន្ដែ​អ្វី​ដែលពួកគេនិយាយគឺគ្មានមូលដ្ឋានគ្រឹះណា មួយដែល អាចយកមកធ្វើការ​ពិចារណាបាន​ឡើយនិយាយ​តែរឿង​មិន​បានការ ដីខ្មែរសោះបែរជាថា ដីកេរ្ដិ៍ម៉ែ!ពួកខ្លួនទៅវិញ។ ទង្វើលា​មកបែបនេះ​គឺបាន បង្ហាញ​យ៉ាងច្បាស់ពួក​គេកំពុង​តាំងខ្លួនធ្វើជាចោរ អន្ដរជាតិ យ៉ាងពេញទី។ គេលើកឡើងពី MOUនិងបង្ខំអោយខ្មែរចេញពីដី ៤.៦គម២ ទាមទារយកប្រាសាទ​ព្រះវិហាររបស់​ខ្មែរ។​ចំពោះរឿងប្រាសាទព្រះវិហារ​គឺបានបញ្ចប់ក្នុងភាព​ឥតខ្ចោះតាំងពីឆ្នាំ១៩៦២​នៅទីក្រុង​ឡាអេ ដោយ​តុលាការ​អន្ដរជាតិ ICJ រួចរាល់ទៅហើយ ចំណែកឯ MOUគឺមានការពិភាក្សានិងសិក្សា​យ៉ាង​ច្បាស់លាស់​ដោយអ្នកជំនាញនៃប្រទេស ទាំងពីរ ហើយបានចុះហត្ថលេខាតាំងពីឆ្នាំ ២០០០មកម្លេះ ក៏ពួកសៀមវង្វេងមួយក្ដាប់តូចនេះលើកយកមកនិយាយដែរ។ រីឯរឿងគួរអោយអាម៉ាស់ គឺពួកនេះ​នាំគ្នានិយាយ​ដដែលៗថានិងប្រាប់រដ្ឋាភិបាល​ថៃអោយបណ្ដេញប្រជាជនខ្មែរ ចេញពីតំបន់ ៤.៦គម២ ដោយអះអាងថា ជាដី កេរ្ដិ៍ម៉ែ! ក្រុមខ្លួន។ ពួកសៀមវង្វេងកេរ្ដិ៍ម៉ែ! ត្រូវចាំថា ខ្មែរនៅក្នុងទឹកដីខ្មែរ ជា កេរ្ដិ៍ដូនតារបស់ខ្មែរ កុំច្រឡំជ្រុលពេកតែផ្ទុយទៅវិញ ពួក សៀមវង្វេងកេរ្ដិ៍ម៉ែ! ទាំងនោះទេដែលកំពុង​តែរស់នៅយ៉ាងសុខសាន្ដលើដីដូនតាខ្មែរ។

ជាការឆ្លើយតបពី ខ្ញុំបាទ អានន្ទជាកូនខ្មែរដែលបានតាមដានសភាពការណ៍ ខ្មែរ-ថៃ សូមផ្ដាំ​ទៅពួកអាវលឿង​ជ្រុល​និយម គួរលាងខួរ ក្បាល អោយជ្រះស្រឡះ ពុំគួរគប្បីជ្រើសរើសយក​អកប្បកិរិយាច្រលើសបើសឡប់សតិមានគំនិត​វាទីនិយមចង់បានទឹកដីខ្មែរដោយ រំលេភ ច្បាប់អន្ដរជាតិ នោះក្លិនស្អុយអាសោចនឹងប៉ះត្រឡប់ទៅព្រះមហាក្សត្រ ឫក៏ប្រទេសខ្លួនវិញជាក់ជាពុំខាន សូមកុំសុបិន្ដ​ចង់បាន ដីខ្មែរ ទៀត ពីព្រោះសម្ដេចតេជោ មិនអនុញ្ញាតិ​អោយអស់លោក​ ធ្វើតាម​ទំនើង​ចិត្ដបានឡើយ។
អានន្ទ