Thursday, December 30, 2010

ជនជាតិ​ថៃ​៧​នាក់​​​ត្រូវ​​តុលាការ​សំរេច​​ឃុំខ្លួនបណ្តោះអាសន្ន​​នៅគុក​ព្រៃ.ស

ជនជាតិថៃ​​៧​នាក់​ ដែល​ត្រូវ​​បាន​បញ្ជូន​​ទៅ​កាន់​តុលាការ​​រាជធានី​​កាលពីវេលាម៉ោង​​១០ព្រឹក​​​ថ្ងៃទី​​៣០ ធ្នូ ២០១០ នោះ ​​ត្រូវ​បាន​​​សំរេ​ចបញ្ជូន​​ទៅ​ដាក់គុក​ព្រៃ.ស​​​ដោយគ្មាន​​ការ​ទើសទាល់​ បន្ទាប់ពី​​បែងចែក​​ពួកគេ ទៅកាន់​បន្ទប់​សាក​សួរ​​ ដោយមាន​​ព្រះ​រាជអាជ្ញា​​រង​​ជា​ច្រើននាក់​ធ្វើការ​​សាកសួរជុំវិញ​​ការ​ចូល​លុក​លុយ​​ទឹក​ដីកម្ពុជា​​ដោយខុសច្បាប់ ។​ ​នៅ​ក្នុង​​បន្ទប់​សាកសួរដាច់ដោយ​ឡែក​ពី​គ្នា​គេសង្កេត​ឃើញ​មាន​​ព្រះ​រាជ​អាជ្ញា​រងម្នាក់ ជន​​ជាប់​ចោទ​​ជាតិ​ថៃ​២​នាក់ ​និង​អ្នក​​​បកប្រែ​​ម្នាក់​ ​សំរាប់​ឆ្លើយ​តប​និង​បំភ្លឺ ​ជុំវិញការ​ចោទសួរ​របស់​ព្រះ​រាជ​អាជ្ញា​​រង ។​ អង្គ​ភាព​ដែលគ្រប់គ្រង​​ជន​ជាតិថៃ​​៧​នាក់​នេះ ​បាន​សហការ​​គ្នា​រហូត​ដល់​ទៅ​៣ អង្គ​ភាព​ឯ​ណោះ គឺនាយកដ្ឋាន​​អន្តោ​ប្រវេសន៍ នាយកដ្ឋាន​​សន្តិសុខផ្ទៃក្នុង ​និង​នាយកដ្ឋាន​​តម្រួត​បទបញ្ជា។​

ពួកថៃ​​ទាំង​​៧​នាក់​​នោះ​ត្រូវបាន​ព្រះរាជ​​អាជ្ញា​​រង​សុខ រឿន ​ធ្វើការ​​ចោទប្រកាន់​​រួចហើយ ​និង​បាន​ប្រគល់​​ទៅ​ឱ្យ​​ចៅក្រម​​លោក​ស្រី​​ចាំង​ ស៊ី ​ណាត ចាត់​​ការ​បន្ត ហើយ​បន្ទាប់​មក​​លោកស្រី​ចៅក្រម​ បានចេញ​​ដីកា​ឃុំ​ខ្លួន​​ជា​បណ្តោះអាសន្ន​​​នៅគុកព្រៃ.ស​ ។ ពួកថៃ​​ទាំង​​៧​នាក់ត្រូវ​បាន​ចោទ​ប្រកាន់​​​​បទល្មើស​​២ករណី​គឺ​​ទី​១-​ឆ្លង​ចូល​​​ដែន​ដី​​ទីតាំង​​យោធា​តាម​​មាត្រា​​៤៧៣ និងទី​២-​​អន្តោប្រវេសន៍​​ខុសច្បាប់​​តាម​មាត្រា​ទី​​២៩ ។ ពួក​គេ​​អាច​ជាប់ឃុំ​នៅគុកព្រៃ.ស​​ អ្នកខ្លះ​​ពី​៦ខែ​​ទៅ​​១​ឆ្នាំ ​និងអ្នក​ខ្លះ​​ពី​៣​ទៅ​៦ខែ ព្រមទាំង​​ពិន័យ​​ជា​​ប្រាក់​​​ពី​១លានទៅ​​២លានរៀល មុន​ពេល​បណ្តេញ​​​ចេញពីប្រទេស​​កម្ពុជា ។​

អ្នក​នាំ​ពាក្យ​​ក្រសួង​មហា​ផ្ទៃ​ លោក​ឧត្តម​សេនីយ៍​ឯក​​ខៀវ សុភ័គ ​បាន​ឱ្យ​​​ដឹង​ផងដែរ​ថា ​បន្ទាប់​​ពីចាប់ខ្លួន​​ជនជាតិថៃ​​៧​នាក់​​​កាលពី​ព្រឹកថ្ងៃទី​​២៩ ​ធ្នូ ២០១០ នៅ​ឯ​ព្រំ​ដែន​​​អូរបីជាន់​ ក្នុងទឹក​​ដីកម្ពុជា​រួចមក ​ពួកគេ​ត្រូវ​​បាន​បញ្ជូន​​​មក​ឃុំខ្លួន​នៅ​នាយកដ្ឋាន​​អន្តោប្រវេសន៍​​​ក្រសួង​មហា​ផ្ទៃ​​​កាលពីវេលាជិតពាក់​កណ្តាល​​​អធ្រាត្រ​...​​ហើយ​ព្រឹកនេះ​​ (ថ្ងៃទី​​៣០ ធ្នូ ២០១០) ​​​ត្រូវ​បញ្ជូន​​ទៅកាន់​តុលា​ការ​​ដើម្បី​​សំរេច​ទៅ​តាម​​នីតិ​វិធី ។​ នៅឯ​សាលា​ដំបូង​​រាជធានីភ្នំពេញឯ​ណោះ​វិញ ​ព្រឹកថ្ងៃទី​​​៣០ ធ្នូ ​២០១០ នេះដែរ គេ​ឃើញ​​ក្រុម​អ្នកកាសែត​​ច្រើនកុះករ​​រង់ចាំ​​​ជា​ស្រេច​​ ដើម្បី​ថត​​រូបជនជាតិថៃ​​៧​នាក់ និងស្តាប់​​ការ​សំរេច​របស់​តុលាការ ​ខណៈ​សមត្ថ​កិច្ច​​បាន​​​​បញ្ជូន​ពួក​​ថៃ​​៧​នាក់នោះ ទៅដល់​តុលាការ​​ភ្លាមៗ។​

សូម​បញ្ជាក់​ថា ក្រុមជ្រុល​និយម​អាវលឿង ​សៀម​៧​នាក់​​នេះមាន​ស្រី​២ ប្រុស​៥ ត្រូវបាន​​កំលាំង​​សមត្ថកិច្ច​​ជួរមុខបន្ទាត់ព្រំដែន​​ភូមិសាស្ត្រ​​​​ឃុំ​អូរបីជាន់ ស្រុកអូរជ្រៅ​​ធ្វើការ​​ឃាត់ខ្លួន​​ ខណៈ​ពេល​​គេបាន​​ចូលមក​ធ្វើការ​​វាស់វែង​ក្នុង​​ទឹ​កដី​​កម្ពុជា​​​​ដោយខុសច្បាប់​​​កាលពីវេលាម៉ោង​​១០​និង​​៣០​​នាទីព្រឹក​ថ្ងៃទី​​២៩ ធ្នូ ​២០១០។ ក្រៅពី​​ការឃាត់ខ្លួន​ក្រុមជ្រុល​​និយម​​មួយ​ក្រុមនេះ កំលាំង​​ការពារ​ព្រំដែន​​ជួរ​មុខ ​ដក​ហូត​បាន​ម៉ាស៊ីន​ថត​ចំនួន​​​៤គ្រឿង និង​​សំភារ​មួយ​ចំនួន ។ ​ពួកគេ​​ទាំង​​៧​នាក់​​បាន​លួច​ចូលមក​ទឹកដីកម្ពុជា នៅ​ចំណុច​បង្គោល​ឡាក់​​លេខ​៤៦​ ស្ថិត​​​​ក្នុង​ភូមិ​​​ជោគជ័យ​​​ ឃុំ​អូរបីជាន់ ស្រុកអូរ​ជ្រៅ ​​ខេត្ត​​បន្ទាយមានជ័យ គឺ​ឆ្លង​​ហួស​​ចូល​មក​ទឹកដីកម្ពុជា ​​ដោយ​គ្មាន​ការ​​អនុញ្ញាត​​​ និង​ផ្តល់​​ព័ត៌​មាន​​ឱ្យស​មត្ថ​កិច្ច​​ ឬអាជ្ញាធរ​​ខ្មែរឡើយ ៕

កាស៊ីត ភិរម្យ ​​​​បរាជ័យ​ក្នុង​បេសកកម្ម​ដោះលែង​​​ពលរដ្ឋ​ថៃ​​ ខណៈ​រដ្ឋាភិបាល​​មិនលូកដៃ​​ក្នុងកិច្ច​ការ​​តុលាការ



លទ្ធ​ផល​​​ពិភាក្សា​​​បន្ទាន់​​មួយ​​រវាង​លោក​​កាស៊ីត ​ភិរម្យ ​និង​លោក​ឧប​នាយករដ្ឋ​​មន្ត្រី​ហោ​ ណាំ​ហុង ​កាលពី​វេលាម៉ោង​​​៤​រសៀលថ្ងៃទី​​៣០ ធ្នូ ២០១០ ដោយ​ប្រើ​ពេល​អស់ជាង​​១ម៉ោង​នោះ បានបង្ហាញ​​ថា ការជួយរំដោះ​​ពលរដ្ឋ​ថៃ​​៧​នាក់ ​ឱ្យរួច​ផុតពី​ដៃ​តុលាការ​​កម្ពុជា​របស់​​ប្រមុខ​​ការទូត​ថៃត្រូវ​ទទួល​បរាជ័យ​​ហើយ ដោ​យសារ​ថា ​រឿង​នេះ​ជា​​ធ្លាក់ទៅក្នុងដៃ​​តុលាការ ដូច្នេះ​​ទុក​ឱ្យ​​តុលាការ​​ជាអ្នក​​ចាត់ការ​តាមនីតិវិធី​ចុះ ។ ​លោក​ឧបនាយករដ្ឋ​មន្ត្រី​​​ហោ ណាំហុង ​បាន​មាន​ប្រសាសន៍​​​​ក្រោយ​ជំនួបជាមួយ​លោកកា​ស៊ីត ​ភិរម្យ ​រដ្ឋ​មន្ត្រី​​ការបរទេស​​ថៃថា លោក​កា​ស៊ីត​​ ភិរម្យ​​​ ពិតជា​បាន​​ពិភាក្សា​បន្ទាន់​​ជា​មួយ​រូប​​លោក​ស្តី​ពីមធ្យោបាយ​​ដោះលែង​​ពលរដ្ឋ​​ថៃទាំង​៧​នាក់នោះប្រាកដមែន​​ ប៉ុន្តែ​​ទោះជាយ៉ាង​ណា រដ្ឋាភិបាល​​​កម្ពុជា​មិនអាច​​ជួយបានទេ​ ​ដោយសា​រ​តែ​​សំណុំរឿង​នោះ​​បានធ្លាក់​​ដល់ដៃ​​តុលាការ​​បាត់​ទៅហើយ ​រដ្ឋាភិបាល​​មិនអាច​លូកដៃ​​ចូល​ក្នុង​​កិច្ចការ​​តុលាការ​បានទេ​...​​ តុលាការ​ថៃ​ឯក​រាជ្យ ​រីឯ​​តុលាការ​កម្ពុជា​ក៏ឯករាជ្យ​ដែរ ។​


លោក​ឧបនាយករដ្ឋ​មន្ត្រី​​​ហោ ណាំហុង បញ្ជាក់​ថា ភាគីទាំង​​២​កម្ពុជា​-ថៃ​បាន​​យល់​ឃើញ​​ដូចគ្នា​ថា កិច្ច​ការ​នេះ​គួរ​ទុក​ឱ្យ​​​តុលា​ការ​​ចាត់​ការ​​ទៅ​តាម​នីតិវិធី​​របស់គេ​មួយរយៈ​​ចុះ រង់ចាំ​​មើល​ថា តើ​​វា​ដល់​ដំណាក់​កាល​​ណា​ខ្លះ​? មិនតែ​ប៉ុណ្ណោះ​​លោក​ឧប​នាយករដ្ឋ​មន្ត្រី​​​បានប្រាប់​​លោក​កាស៊ីត ភិរម្យ​ ថា ជនជាតិថៃ​​ទាំង​៧​នាក់ ដែលកំលាំងការពារព្រំដែន​​កម្ពុជា​ចាប់ខ្លួន​នោះ គឺ​ចាប់នៅក្នុងទឹកដី​កម្ពុជា ក្នុង​ភូ​មិ​​ជោគជ័យ ​ឃុំ​អូរបីជាន់ ស្រុក​​អូរជ្រៅ ខេត្ត​បន្ទាយ​មានជ័យ ​ខណៈ​ដែលពួកគេ​​​ចូល​ដោយគ្មាន​​ការ​អនុញ្ញាត​​ និង​ខុសច្បាប់ ។


លោកកាស៊ីត ភិរម្យ ​បានសំដែង​ការ​សោក​ស្តាយ​​ថា រូប​​លោក​ក៏​មិន​​​បានដឹង​ថា ពលរដ្ឋថៃ​​ទាំង​៧​នាក់​នោះ​ចូលមក​ក្នុងទឹកដីកម្ពុជា​នោះដែរ​ហើយ​​ប្រសិន​បើ​​ពួកគេ​​បានចូល​មក​ក្នុង​ទឹកដី​កម្ពុជា ដោយ​​ខុស​ច្បាប់​​ គ្មាន​​ការអនុញ្ញាត​​មែន​នោះ​​ គឺវា​ពិបាក​ហើយ​។​ ​គេ​បាន​ដឹង​តាំង​ពី​ដំបូង​មក​ម៉្លេះ​ថា ដំណើរ​​ប្រញាប់​មកកាន់ប្រទេស​កម្ពុជា​​របស់​លោក​​កាស៊ីត ភិរម្យ បែបនេះ ​ត្រូវបាន​អ្នក​តាម​ដាន​​ក្នុង​​ប្រទេស​កម្ពុជា​​យល់ឃើញ​ថា គ្មានអ្វីក្រៅ​​​ពី​មក​​ពិភាក្សា​​សំរួល​សុំ​ឱ្យ​មានការ​ដោះលែងពលរដ្ឋ​​ថៃ​៧​នាក់ ​ដែលអាជ្ញាធរ​​កម្ពុជា​​ចាប់ឃាត់ខ្លួននោះ​ទេ ​ព្រោះនេះ​ជា​ព្រឹត្តិការណ៍​​ដ៏ក្តៅ​​កក្រើក​​រវាង​​កម្ពុជា​-ថៃ ដែលទើប​​កើតឡើង​ថ្មី​ៗ​នេះ ប៉ុន្តែ​ទំនង​​កាស៊ីត ភិរម្យ ​មិនទទួល​​បានជោគជ័យ​​​ទេ ក្នុង​បេសកកម្ម​​រំដោះ​​មនុស្ស​​ថៃ​៧​នាក់​នេះ ព្រោះ​​វីរៈ​​ ខ្វាម​​ឃីត ក្នុង​ចំណោម​​៧​នាក់​​នោះ ធ្វើខុស​​ម្តង​ហើយ​​​ម្តង​ទៀត និងអ្នក​​​ខ្លះ​​សមាជិក​​សភា ​តែ​បែរ​​ជា​មិនយល់​​ច្បាប់​...ឥឡូវ​ពួកគេ​​បរាជ័យ​មែន

ជនជាតិ​ថៃ​៧​នាក់​​​ត្រូវ​បានបញ្ជូន​​មក​ដល់​តុលាការ​​រាជធានី​​ ខណៈ​អ្នក​​កាសែត​​រង់​ចាំ​​យ៉ាង​កុះករ


រាជធានីភ្នំពេញ​ ៖ ​ជនជាតិថៃ​​៧​នាក់​​ដែល​ចូល​លុក​លុយទឹកដី​កម្ពុជា​​ នៅឯ​ព្រំដែន​ ហើយ​ត្រូវ​​​ទាហាន​​ការពារ​ចាប់ឃាត់ខ្លួនបញ្ជូន​មក​កាន់​រាជ​ធានីភ្នំពេញ ​កាលពីយប់មិញ​​នោះ ​ត្រូវ​បាន​​​បញ្ជូន​ទៅកាន់​តុលាការ​​​ហើយកាលពី​វេលា​​ម៉ោង​​១០ព្រឹក ​ថ្ងៃ​ទី​៣០ ធ្នូ ២០១០ ​ខណៈ​អ្នកកាសែត​​​រង់ចាំ​ថត​រូប និងយកព័ត៌មាន​​យ៉ាង​ច្រើនកុះករ ។ លោក​ឧត្តម​សេនីយ៍​ឯក​​ខៀវ សុភ័គ ​បាន​ឱ្យ​​​ដឹង​ផងដែរ​ថា ​បន្ទាប់​​ពីចាប់ខ្លួន​​ជនជាតិថៃ​​៧​នាក់​​​កាលពីព្រឹកថ្ងៃទី​​២៩ ​ធ្នូ ២០១០ នៅ​ឯ​ព្រំ​ដែន​​​អូរបីជាន់​ ក្នុងទឹក​​ដីកម្ពុជា​រួចមក ​ពួកគេ​ត្រូវ​​បាន​បញ្ជូន​​​មកឃុំខ្លួន​នៅ​នាយកដ្ឋាន​​អន្តោប្រវេសន៍​​​ក្រសួង​មហាផ្ទៃ​​​កាលពីវេលាជិតពាក់​កណ្តាល​​​អធ្រាត្រ​...​​ហើយព្រឹកនេះ​​ (ថ្ងៃទី​​៣០ ធ្នូ ២០១០) ​​​ត្រូវបញ្ជូន​ទៅកាន់​តុលា​ការ​​ដើម្បី​​សំរេច​ទៅ​តាម​​នីតិវិធី ។​ នៅឯ​សាលា​ដំបូង​​រាជធានីភ្នំពេញឯ​ណោះ​វិញ ​ព្រឹកថ្ងៃទី​​​៣០ ធ្នូ ​២០១០ នេះដែរ គេ​ឃើញ​​ក្រុម​អ្នកកាសែត​​ច្រើនកុះករ​​រង់ចាំ​​​ជា​ស្រេច​​ ដើម្បី​ថត​​រូបជនជាតិថៃ​​៧​នាក់ និងស្តាប់​​ការ​សំរេច​របស់​តុលាការ ​ខណៈ​សមត្ថ​កិច្ច​​បាន​​​​បញ្ជូន​ពួក​​ថៃ​​៧​នាក់នោះ ទៅដល់​តុលាការ​​ភ្លាមៗ។​
សូម​បញ្ជាក់​ថា ក្រុមជ្រុល​និយម​អាវលឿង ​សៀម​៧​នាក់​​នេះមាន​ស្រី​២ ប្រុស​៥ ត្រូវបាន​​កំលាំង​​សមត្ថកិច្ច​​ជួរមុខបន្ទាត់ព្រំដែន​​ភូមិសាស្ត្រ​​​​ឃុំ​អូរបីជាន់ ស្រុកអូរជ្រៅ​​ធ្វើការ​​ឃាត់ខ្លួន​​ ខណៈ​ពេល​​គេបាន​​ចូលមក​ធ្វើការ​​វាស់វែង​ក្នុង​​ទឹ​កដី​​កម្ពុជា​​​​ដោយខុសច្បាប់​​​កាលពីវេលាម៉ោង​​១០​និង​​៣០​​នាទីព្រឹក​ថ្ងៃទី​​២៩ ធ្នូ ​២០១០ ។ ក្រុម​​អា​វលឿងមួយក្រុម​​នេះគឺ​ដឹកនាំ​ដោយ​​ឈ្មោះ​​វីរៈ​ ស៊ុម​ខ្វាមឃីត ហៅ​វិរៈ​​ក្បាល​តូច មេ​ក្រុម​​អាវ​លឿងសៀម ព្រមទាំង​​៦​នាក់​​​ផ្សេង​​ទៀត គឺ​១-​ឈ្មោះ​​តាយ ណៃ ភេទ​ប្រុស អាយុ​​៣៤​ឆ្នាំ ​២-​ឈ្មោះ​​ផាន ​លីត​វិគីតសែត ភេទ​ប្រុស ​អាយុ​​៤៧​ឆ្នាំ ​ជា​សមាជិក​​សភា​​ភូថៃ​រ៉ាត់​សាដន ក្រុង​ថែប ៣-​ឈ្មោះ​​កត់​ផុន​ផន​ឈឺ​ឆាក់​សេរី​​​មុនស្រ៊ី ​ភេទ​​ស្រី អាយុ​​៤៨​ឆ្នាំ ​៥-​ឈ្មោះ​ឡាត ​ទ្រី​ភិផាក​ណា​ផៃ ភេទ​ស្រី​​ អាយុ​​៥០​ឆ្នាំ ​៦-​ឈ្មោះ​​លឿ ទ្រី​សែម​ឌីន លើ​តបុត​ ភេទ​ប្រុស អាយុ​​​៥៧​ឆ្នាំ ជា​​លេខា​ធិការ​បក្ស​​​អាវ​លឿង ។ ក្រៅពី​​ការឃាត់ខ្លួន​ក្រុមជ្រុល​​និយម​​មួយ​ក្រុមនេះ កំលាំង​​ការពារ​ព្រំដែន​​ជួរ​មុខ ​ដក​ហូត​បាន​ម៉ាស៊ីន​ថត​ចំនួន​​​៤គ្រឿង និង​​សំភារ​មួយ​ចំនួន ។ ​ពួកគេ​​ទាំង​​៧​នាក់​​បាន​លួច​ចូលមក​ទឹកដីកម្ពុជា នៅ​ចំណុច​បង្គោល​ឡាក់​​លេខ​៤៦​ ស្ថិត​​​​ក្នុង​ភូមិ​​​ជោគជ័យ​​​ ឃុំ​អូរបីជាន់ ស្រុកអូរ​ជ្រៅ ​​ខេត្ត​​បន្ទាយមានជ័យ គឺ​ឆ្លង​​ហួស​​ចូល​មក​ទឹកដីកម្ពុជា ​​ដោយ​គ្មាន​ការ​​អនុញ្ញាត​​​ និង​ផ្តល់​​ព័ត៌​មាន​​ឱ្យស​មត្ថ​កិច្ច​​ ឬអាជ្ញាធរ​​ខ្មែរឡើយ ៕

ជនជាតិ​ថៃ​៧​នាក់​ត្រូវបាន​ចោទប្រកាន់​ពី​តុលាការ​ខ្មែរ​

ជន​ជ្រុលនិយម​ថៃ​ដែល​សមត្ថកិច្ច​ព្រំដែន​ខ្មែរ​ចាប់​កាលពី​ថ្ងៃ​ទី​២៩​ធ្នូ​ម្សិលមិញ​ត្រូវបាន​ចោទប្រកាន់ ដោយ​ព្រះរាជអាជ្ញា​តុលាការ​រាជធានី​ភ្នំពេញ​ពិរ​ករណី​គឺ ទី​១​ពី​បទ​ចូលក្នុង​ដី​ខ្មែរ​ខុសច្បាប់ និង​ទី​២ ពី​បទ​ចូលក្នុង​តំបន់​យោធា​ក្នុង​បំណង​ទុច្ចរិត​។ ​នេះ​បើ​តាម​ឲ្យដឹង​ពី​លោកសុក រឿន ព្រះរាជអាជ្ញារងអមតុលាកា​ររាជធានី​ភ្នំពេញ​។ បើ​យោង​តាម​ច្បាប់​កម្ពុជា​បទ​ចោទប្រកាន់​ទី​១ អាច​ប្រឈម​នឹង​ការកាត់ទោស​ពី​៣​ខែ​ទៅ​៦​ខែ រីឯ​បទ​ចោទ​ទី​២​ប្រឈម​នឹង​ការផ្តន្ទាទោស​ពី​៦​ខែ ទៅ​មួយ​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​១​លាន​ទៅ​២​លាន​រៀល​។ ​ជនជាតិ​ថៃ​ទាំង​៧​នាក់​នេះ​ត្រូវបាន​ប៉ូលិស​អន្តោប្រវេសន៍​ក្រសួង​មហាផ្ទៃ​បញ្ជូនទៅ​តុលាការ​នៅ ព្រឹក​ថ្ងៃ​ទី​៣០​ធ្នូ​នេះ​ដើម្បី​សាកសួរ​និង​ចោទប្រកាន់​។​​ប្រភព​ពី​តុលាការ​ឲ្យដឹងថា ពេល​មក​ដល់​តុលាការ​ជន​ទាំង​៧​នាក់​មិន​ព្រម​ឆ្លើយ​នឹង​សំណួរ របស់​តុលាការ​ទេ រហូត​ទាល់តែ​ឯកអគ្គរាជទូត​ថៃ​មក​ដល់​បាន​ព្រម​និយាយ​។ នេះ​ជា​មូលហេតុ ដែល​នាំឲ្យ​ការសាកសួរ​បានអូសបន្លា​យ​ពេល​យ៉ាង​យូរ​។ ​ជនជាតិ​ថៃ​ទាំង​៧​នាក់​នោះ​ដែល​ក្នុងនោះ​មាន​ស្រី​ពីរ​នាក់​រួមមាន​១.​លោក​ផាន់​លី​ត វី​ឃី​ត​សេត ​អាយុ ៤៧​ឆ្នាំ ជា​សមាជិក​សភា​, ២.​លោក​កាត់​ផុន​ថាក់ ឈឺ​ឆាក់​សា​វី អាយុ​៤១​ឆ្នាំ​ជា​សមាជិក​សភា (​ក្រុម​អាវ​លឿង​), ៣.​លោក​ចាយ​ណៃ អាយុ​៣៤ ជា​អ្នក​ថតរូប​, ៤.​លោកស្រី សារ៉ាក់​លី​ត អាយុ​៤៨ ឆ្នាំ​, ៥.​លោកស្រី​ទ្រី​សែន​ឌិន​ឡឺត​អាយុ​៥៧​ឆ្នាំ​ជា​លេខា​បក្ស (​ក្រុម​អាវ​លឿង​),៦.​លោក​វីរ​:​ស៊ុម ខ្លា​ម​ឃិត អាយុ​៥៣​ឆ្នាំ (​ខាង​ក្រុម​អាវ​លឿង​),​និង​៧, លោកណូ​ទ្រី​កិន​ផា​ណា​សាប៊ូ​ន​អាយុ​៥០​ឆ្នាំ​។​​ឯកអគ្គរាជទូត​ថៃ​ប្រចាំ​រាជធានី​ភ្នំពេញ​លោក ប្រាសាទ ប្រាសាទ វិនិច្ឆ័យ ក៏​បាន​មក​ចូល​អង្កេត​មើល​ដំណើរការ​សាកសួរ​ជនជាតិ​ថៃ​ទាំងនោះ​នៅ​ឯ​តុលាការ​ផង​ដែរ​នៅ​ព្រឹក​មិញ​នេះ​។ ​គួររំលឹកថា កងការពារ​ព្រំដែន​កម្ពុជា​លេខ​៥០៣​ប្រចាំ​ស្រុក​អូជ្រៅ​ខេត្ត​បន្ទាយមានជ័យ​បាន​ចាប់​ឃាត់​ជនជាតិ​ថៃ​៧​នាក់ ដែល​ក្នុងនោះ​រួមមាន​សមាជិក​សភា​២​រូប​ផង បន្ទាប់​ពី​កង​យោធា កម្ពុជា​បាន​ចាត់ទុកថា ជនជាតិ​ថៃ​ទាំង​នោះ​កំពុង​ធ្វើ​សកម្មភាព​នៅ​លើ​ទឹកដី​កម្ពុជា​ដោយ​ខុសច្បាប់​។ ​ប្រភព​ពី​ព្រំដែន​ស្រុក​អូជ្រៅ​បាន​បញ្ជាក់​អោយដឹងថា​ការចាប់ខ្លួន​នោះ​ត្រូវបាន​ធ្វើ​នៅ​ម៉ោង​១០​ព្រឹក ថ្ងៃ​ពុធ​ទី​២៩​ធ្នូ នៅពេល​ដែល​ជនជាតិ​ថៃ​ទាំង​៧​នាក់​នោះ កំពុង​ថត​វីដេអូ​និង​ផ្តិត​រូបថត​នៅ​ចំនុច បង្គោល​ព្រំដែន​លេខ​៤៦ នៅក្នុង​ភូមិ​ជោគជ័យ ឃុំ​អូ​បី​ជាន់ ស្រុក​អូជ្រៅ ខេត្ត​បន្ទាយមានជ័យ​។ ​ទីតាំង​នេះ នៅ​ទល់មុខ​ភូមិ​ណង​ចាន់ ស្រុក​គោក​ធ្យូង ខេត្ត​ស្រះកែវ​។ ជនជាតិ​ថៃ​ទាំងនោះ​ត្រូវបាន បញ្ជូន​មក​ភ្នំពេញ​កាលពី​ថ្ងៃ​ម្សិលមិញ​៕

បទអត្ថាធិប្បាយ៖ កាដូធំ៣របស់​សម្តេច​តេជោ


កាដូធំៗចំ​នួន​៣ បាន​ផុសឡើង​នៅ​លើដែន​ដីសុវណ្ណភូមិ គឺ​ជាចំ​ណង​ដៃ​របស់​រាជ​រដ្ឋាភិបា​ល កម្ពុជាចំ​ពោះ​ប្រជា ពល​រដ្ឋខ្មែរប្រមាណ១៤លាន​នាក់​ ត្រូវ​បាន​ប្រកាស​ឲ្យដឹង​ដោយ​សម្តេច​អគ្គ​មហាសេនាបតី​តេជោ​ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រកម្ពុជា ដែល​កាដូធំ​ទាំង​៣​នោះ​ គឺ​​ ផ្លូវ ស្ពាន​ និង​ទំ​នប់​វារី​អគ្គីសនី​។
ពិត មែន​ថា​ រាជ​រដ្ឋាភិបាល​បច្ចុប្បន្ន​ប្រកាន់​យក​គោល​នយោបាយ​តាម​របៀប​ «យុទ្ធសាស្ត្រ​ជំ​ហាន​គីង្គក់» ដែល​ក្រុម​ប្រឆាំង​តែង​តែ​ប្រមាថ​ថា​ យឺត​ រខេក​រខាក មិន​លឿន​រហ័ស​មែន​ពិត​ ប៉ុន្តែ ក្នុងការ​បោះ​​ មួយជំ​ហាន​ៗរបស់​សម្តេច​តេជោ​ គឺមាន​ទម្ងន់​មហាសាល ពោរពេញ​ដោយ​​ថាម​ពល​និង​បាន​នាំមក​នូវ​សារៈ​​​ប្រយោ​​ជន៍​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ ក្នុង​ន័យ​ជំ​ហាន​គីង្គក់ក្នុង​សម័យ​តេ​ជោ គឺ​ប្រដូច​ទៅ​នឹង​ជំ​ហាននៃ​​ការរីក​ចំ​រើន​ និង​ការអភិ​វឌ្ឍដែល​ប្រកប​ដោយ​ចីរភាព។
ពល រដ្ឋខ្មែរដែល​បាន​ហែល​ឆ្លង​នូវ​មហាសោកនាដ្ឋកម្ម​​នៃ​ការកាប់​សម្លាប់ ធ្វើ​ការ​ធ្ងន់​​ បង្អត់​អាហារ ដោយ​បនប្រល័យ​ពូជ​សាសន៍ ប៉ុល​ ពត​ គឺមិន អាច​បំ​ភ្លេច​បាន​ឡើយ​ពី​ទុក្ខ​លំ​បាក​​វេទនា​ នៃ​​​​របបវាល​ពិ​ឃាតនោះ ពី​ព្រោះក្រុម​ទមិឡអត់​សាសនាទាំង​នោះបាន​​បំ​ផ្លាញ​​អស់​គ្ម​ាន​សល់នូវ​ ហេដ្ឋារចនាសម្ព័ន្ធ​ ផ្លូវ​ ស្ពាន​ សាលារៀន​ ផ្សារ មន្ទីរពេទ្យ វត្ត​អារាម​ សំ​ណង់​អាគារ សហគ្រាស និងមន្ទីរ​​ស្ថាប័ន​ជាតិ​ធំ​ៗ រួម​ទាំង​ស្ថាប័ន​ព្រះ​មហាក្សត្រ​ផង(និយាយ​​ដោយ​ឡែក​ គ្រាន់​តែ​នៅ​ទី​ក្រុង​ភ្នំ​ពេញ​ គឺ​ស្ងាត់​ជ្រងំដូច​ទី​រហោស្ថាន​)។
ប៉ុន្តែ ក្រោម​ការដឹក​នាំ​ប្រកប​ដោយ​គតិ​បណ្ឌិត​របស់​សម្តេចតេជោ​​ ហ៊ុន សែន ក្រោយ​ថ្ងៃ​រំ​ដោះ​​៧មករា ឆ្នាំ ១៩៧៩ កម្ពុជា​​បាន​ចាប់​ផ្តើម​ពីចំ​នុចសូន្យនិង​បាន​ខិត​ខំ​ស្តារ កសាង​ អភិ​វឌ្ឍ​ប្រទេស ការផ្សះ​ផ្សាបង្រួប​បង្រួម​ជាតិ ឯក​ភាព​ទឹក​ដី​​​ បំ​ផ្លាញ​អស់​នូ​វ​អង្គការចាត់​តាំង​ខ្មែរ​ក្រហម​នៅ​ឆ្នាំ​១៩៩៨ ក្រោម​នយោបាយ​ឈ្នះ​‑ឈ្នះ​ រហូត​ធានាបាន​នូវ​ស្ថេរភាព​នយោបាយ​ សុខសន្តិ​ភាព និងមាន​ឱកាសគ្រប់​គ្រាន់​ដើម្បីការ​​អភិ​វឌ្ឍលើគ្រប់​វិស័យ​​។ សមិទ្ធ​ផលជាច្រើន​ដែល​បាន​កើត​ឡើង​​នៅ​ក្រោយ​សង្រ្គាមវិនាសកម្ម​​នាទសវត្ស​ ឆ្នាំ​១៩៧០ បាន​នាំ​ឲ្យ​កម្ពុជាប្រែ​មុខមាត់​​​ថ្មី និង​បាន​ស្ទុះទៅ​មុខយ៉ាង​លឿន​ ជាជំ​នួស​កន្លែង​ដែល​រងការ​​ខ្ទេច​ខ្ទាំ​​ វិនាស​ហិន​ហោច មក​ជា​មាន​ស្ពាន​ ផ្លូវ​ សាលារៀន​ ផ្សារទំ​នើប​ និង​ហេដ្ឋារចនាសម្ព័ន្ធ​ និង​សំ​ណង់​អាគារ​ខ្ពស់​ៗ នៅ​តាម​ទី​ក្រុង​ និងរហូត​ដល់​ជន​បទ​ ក៏ដូច​ជា​អាគារ​ពាណិជ្ជកម្ម​ បច្ចេកវិទ្យាថ្មី​ៗ អ្នក​វិនិយោគ​មក​បណ្តាក់​ទុន​ និង​ភ្ញៀវ​ទេចរណ៍​រាប់​លាន​នាក់​ចូល​មក​ទស្សនាក្នុង​មួយ​ឆ្នាំ​ៗ ដោយ​បាននាំ​មក​នូវ​ថវិកាយ៉ាង​ច្រើន​សម្រាប់កំ​ណើន​សេដ្ឋកិច្ច​ជាតិ​។
ក្រៅ​ពី​នេះ​ ប្រជា​ពល​រដ្ឋខ្មែរគ្រប់​រូប​និង​បរទេស​​មាន​ឱកាស​ប្រកប​របរ​ទទួល​ទាន​តាម​របៀ​ប​​ទី ផ្សា​រ​សេរី​​ប្រកប​ដោយ​ភាព​សុខដុម​នី​យកម្ម​ពេញ​លេញ​ ។បន្ថែម​ពី​លើ​នេះ​រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ ការ​ទំ​នាក់​ទំ​នងជា​មួយ​​បណ្តាប្រទេស​នានា និង​បាន​នាំមក​នូវ​ទំ​នុក​ចិត្ត​ជា​មួយ​និង​ការ​ផ្តល់​នូវ​ប្រាក់​កម្ចី​ សម្រាប់​ការ​អភិ​ឌ្ឍរាប់​លាន​ដុល្លារកើន​ឡើងជារៀង​​រាល់​ឆ្នាំ​ ។
ជា ភស្តុតាង ​​ក្នុង​ឆ្នាំ​ចុង​ក្រោយ​នេះ ប្រមុខនៃ​រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​សម្ពោធ​ឲ្យ​ប្រើ​ប្រាស់​នូវ​សំ​ ណង់​អាគារ​ ការដ្ឋាន​សាង​សង់ ផ្លូវ​ ស្ពាន​ សាលារៀន​ មន្ទី​រពេទ្យ​ វត្ត​អារាម​ ប្រពន្ធ័​ធារាស្ត្រ ជារួម​ហេដ្ឋារចនាសម្ព័ន្ធ​យ៉ាង​ច្រើន​​ ទាំង​នេះ​គឺ​កើត​ចេញ​ពី​« ទស្សនៈសាមគ្គី​ជាតិ​ជាធ្លុង​មួយ​» និង​បាន​ខិត​ខំ​ពង្រឹងនិតិរដ្ឋ ដោយ​​ការ​គោរព​ និង​អនុវត្ត​ច្បាប់​ ស្រប​តាម​គោល​ការណ៏​ប្រជាធិ​បតេយ្យ​សេរី​ពហុ​បក្ស​​ ។ ដូច្នេះ​ កាដូធំ ទាំង​៣ របស់​រាជ​រដ្ឋាភិបាល​ មាន​ ផ្លូវ​ ស្ពាន​ និង​បណ្តាញ​អគ្គីសនី​សម្រាប់​ឆ្នាំ​២០១១ គឺជាកាដូ​នៃ​ក្តី​សង្ឃឹម​ ជាកាដូដែល​​នឹង​ជួយសម្រួល​ដល់​ការ​លើក​កម្ពស់​ជី​វភាពគ្រួសារ​​របស់​ប្រជា​ ពល​រដ្ឋឲ្យ​បាន​ប្រ​សើ​រ​ឡើង​ថែមមួយកម្រិត​​ទៀត ផ្ទុយ​ពី​​ការរិះ​គន់​របស់​ពួក​​បក្ស​ប្រឆាំង​ជ្រុល​និយម​មួយក្រុមតូច​​ដែល​ មាន​ជំនាញពូ​កែ​ខាង​ថា ខាង​នាំ​គ្នា​ប្រព្រឹត្ត​បំ​ពាន​ច្បាប់​ ហើយ​ទម្លាក់​កំ​ហុ​​​​សមកឲ្យ​រាជ​រដ្ឋាភិបាល​នៅ​ពេល​មាន​ពួក​គេរង​នូវ​ចំ​ណាត់​ការ​តាម​ប្រព័ន្ធ​តុលាការ​ ។ ដូច្នេះ​ គណ​បក្ស​ប្រឆាំង​ពុំ​មាន​កាដូអ្វី​ជូន​ប្រជាពល​រដ្ឋខ្មែរ​នោះ​ឡើយ​ គឺពួក​គេពុំ​បាន​ប្រើប្រាស់​ឱកាសសម្រាប់​រួម​ចំ​ណែក​កសាង​ និង​អភិ​វឌ្ឍប្រទេសជាតិទេ​ ។ ផ្ទុយ​ទៅ​វិញ​សម្តេច​តេជោ​​ នាយក​រដ្ឋមន្ត្រីកម្ពុជា​ បាន​បង្ហាញ​នូវ​មោទនភាព​ជូន​ជាតិ​ដោយ​ផ្តល់​នូវ​កាដូដែល​អតី​តកាលពុំ​ ធ្លាប់​មាន​ ដែល​កាដូទី​១ គឺ ការស្ថាបនាផ្លូវ​ក្រាល​កៅ​ស៊ូថ្មី​នៅ​ស្រុក​បន្ទាយ​អំ​ពិល​ទៅ​កាន់​ប្រាសាទ​ តា​មាន់​​នាជើង​ភ្នំ​ដង​រែក​ ដែល​ទី​នោះ​ធ្លាប់​តែ​ជា​តំ​បន់​ស្នូរគ្រាប់​កាំ​ភ្លើង​ ឥឡូវ​ក្លាយ​ជាតំ​បន់​សន្តិ​ភា​ព​យ៉ាង​ពេញ​លេញ​។​ កាដូ​ទី​២ គឺ ការបើក​ការដ្ឋាន​សាង​សង់​ទំ​នប់វារី​អគ្គីសនី​កម្លាំង​ថាម​ពល​ ៣៣៨ ម៉េហ្គាវ៉ាត់​ នៅ​ស្រុក​មណ្ឌលសី​មា​ ខេត្ត​កោះ​កុង​ ក្នុង​ទឹកប្រាក់​ជិត​៥០០លាន​ដុល្លារ បន្ថែម​ពី​លើ​គម្រោង​វារី​អគ្គីសនី​ចំនួន​៧កន្លែង​​ផ្សេង​ទៀត​ និង​អគ្គីសនី១កន្លែង​ដែល​ដើរដោយ​ធ្យូង​ថ្ម ក្រៅ​ពី​នេះ​វារី​អគ្គីសនី​១២គម្រោង​ទៀត​កំ​ពុង​សិក្សា និង​កាដូទី​៣ គឺ​ការបើក​ការដ្ឋាន​សង់​ស្ពាន​អាកាសទី​២ ស្ថិត នៅ​ចំ​នុចប្រសព្វ​ស្តុប​ពេទ្យ​លោកសង្ឃ ដែល​មាន​ទឹក​ប្រាក់​ជិត​៩លាន​ដុល្លារស​ហរដ្ឋ​អាមេរិក ក្រៅ​ពី​នេះ​ សម្តេច​តេជោ​ ក៏​បាន​ប្រកាស​អំ​ពី​គម្រោង​សាង​សង់​ស្ពាន​អាកាសទី​៣នៅ​ក្នុង​ទី​ក្រុង​ ភ្នំពេញ​ផងដែរ​​​។ ជារួម​ កាដូ​របស់​សម្តេច​តេជោ​ ហ៊ុន សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រកម្ពុជា​ គឺបាន​ឆ្លុះ​បញ្ចាំង​ពី​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​ប្រមុខនៃ​រាជ​ រដ្ឋាភិបាលដែល​មាន​នូវ​ឆន្ទៈខ្ពស់​ ការទទួល​ខុសត្រូវ​ឆ្លើយ​តប​ទៅ​នឹង​ការគាំ​ទ្រ​របស់​ប្រជាពល​រដ្ឋដែល​បាន​ ផ្តល់​ទំ​នុក​ចិត្ត​តាម​រយៈ​សម្លេង​ឆ្នោតគាំទ្រ​​ក្នុង​អណត្តិ​ទី​៤នេះ​​ ។ ដូច្នេះ​ នៅ​​ឆ្នាំ​២០១១ ខាង​មុខ​ តាម​រយៈ​សមិទ្ធ​ផល​ថ្មីនៃ​កាដូការទាំង​៣ បន្ថែម​ពី​លើ​សមិទ្ធ​ផល​ដែលមានដ៏​ច្រើន​សន្ធឹក​សន្ធាប់ គឺនឹង​ត្រូវ​បាន​លើក​កម្ពស់​នូវ​កិត្យានុភាព​ជាតិ​លើឆាក​អន្តរជាតិ​ ដែល​ចាត់​ទុក​ថា​ជាកាដូ​លើដែន​ដី​សន្តិភាព​ក្នុង​សម័យ​តេជោ​ ដ៏មាន​អត្ថន័យ​បំ​ផុត​៕