Saturday, December 8, 2012

មោទនភាពរបស់តេជោសែនគឺបានដឹកនាំប្រទេសឲ្យមានការរួបរួមជាតិ មានសុខសន្តិភាព

ថ្លែងនៅពិធីចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូន​ប្រជាពល​រដ្ឋចំនួន ២៨៦ គ្រួសារនៅភូមមិលោម ឃុំ​ម៉ាលិក ស្រុក អណ្តូងមាស ខេត្តរន​គីរីនា​ព្រឹក​ថ្ងៃ​ទី៧​ធ្នូឆ្នាំ​២០១២​ក្នុងនាម​ថ្នាក់​ដឹក​នាំជាតិម្នាក់ សម្តេច​​អគ្គ​មហា​សេនា បតីតេជោ ហ៊ុន សែន បានបង្ហាញឲ្យដឹងថា ​មោទនភាពរបស់សម្តេចគឺ បានដឹក នាំប្រទេសជាតិឲ្យមានការ រួបរួម​មាន​ការ​ឯកភាពជាតិនិងមានសុខសន្តិភាព ពេញ​លេញ​ ជា​លើក​ដំបូង​ក្នុងប្រវត្តិសាស្រ្តចាប់តាំង ពីឆ្នាំ ១៩៩៨ មក ។
សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា "ខ្ញុំ​មាន​មោទនភាព ត្រង់​ថា ក្នុងដំណាក់កាល​របស់​ខ្ញុំ ខ្ញុំ​អាច គេ​ហៅថា ធ្វើឲ្យ​ខ្មែរ ដែល​ធ្លាប់​ច្បាំង​គ្នា មក​អង្គុយ​ជាមួយគ្នា​បាន​... អីចឹង​យើង​មាន​ឱកាស​​ប្រមូលគ្នា តាម​នយោបាយ​ឈ្នះ​ឈ្នះ​។ អ្នក​ធ្លាប់​វ៉ៃ​គ្នា​ពី​ដើម​នោះ គឺថា ឥឡូវនេះ មក​អង្គុយ​បាយ​ជាមួយគ្នា ជុំ​គ្នា​ទៅ​... អានឹង​ជា​ចំណុច មោទនភាព​ទី​១​។ ឯ​មោទនភាព​ទី​២ របស់ខ្ញុំ ខ្ញុំ​និយាយ​​ពី​ម្សិលមិញ​ដែរ គឺថា នៅ​ស្រុក​របស់​យើង គឺ​យើង​ធ្វើ​សុខដុម​ប​នីយកម្ម​ជនជាតិ និង​សាសនា​បាន​។ កន្លែង​ខ្លះ ពេល​ដែល​សម្ពោធ​វិហារ​ឥស្លាម មាន​ខ្មែរ​ទៅ​ចូលរួម ដល់​ទៅ​បញ្ចុះ​សីមា​វត្ត​ព្រះពុទ្ធ ឥស្លាម​មក​ចូលរួម​ដែរ​។ អីចឹង​ទេ អា​ចំណុច​ទាំងអស់​នេះ សុទ្ធតែ​ជា​ចំណុច​មោទនភាព ក្នុងពេល​ដែល​ប្រទេស​ដទៃ ជម្លោះ​សាសនា ជម្លោះជាតិសាសន៍ បាន​កើតឡើង​។ ឯ​ចំពោះ​យើង នៅ​រួមរស់​ជាមួយគ្នា​"។​

ដោយ​លើកឡើង​ពី​ការរីកចំរើន​របស់​បង​ប្អូន​ជនជាតិដើម​ភាគតិច នៅ​ខេត្ត​រតនគិរី ដែល​បាន​ប្រើ​ប្រាស់​​ទូរស័ព្ទ​ទំនើបៗ មានម៉ូតូជិះ ក្នុង​សម័យ​បច្ចុប្បន្ន សម្តេច​តេជោ ហ៊ុន សែន បាន​គូសបញ្ជាក់ថា "បញ្ហា​ខុសគ្នា​ខាង​សាសនា ឬ​ជនជាតិ មិនមែន​ជា​ឧបសគ្គ​រារាំង​ដល់​ការអភិវឌ្ឍន៍​ទេ​។ បញ្ហា​ធំ​របស់​យើង ត្រូវ​បណ្តុះបណ្តាល​ឲ្យមាន​កំរិត​ឈានឡើង​"។​

សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក៏​បាន​រម្លឹក​ឲ្យដឹងផងដែរពី​ការបញ្ចេញ​ប្រតិកម្ម​របស់​សម្តេច តប​នឹង​ជនបរទេស​ម្នាក់ ដែល​ចង់​ឲ្យ​សម្តេច មិន​ធ្វើ​ការអភិវឌ្ឍន៍​តំបន់​ព្រៃភ្នំ របស់​ជនជាតិដើម​ភាគតិច ដើម្បី​រក្សា​នូវ​មុខរបរ​ប្រពៃណី ដូចជា ចូល​ព្រៃ បោក​វ​ល្លិ៍ ជាដើម​។ តែ​សម្តេចមានប្រសាសន៍​ថា ក្នុងដំណាក់កាល​នេះ ត្រូវតែ​មាន​ការអភិវឌ្ឍ​ន៍ ដោយ​ជនជាតិដើម​ភាគតិច ក៏​មាន​ការរីកចម្រើន​គួរឲ្យ​កត់សម្គាល់​ផងដែរ​។
សម្តេចតេជោមានប្រសាសន៍អោយដឹងថា បញ្ហាស្លាប់ ឬរបួសដោយសារគ្រាប់មីន ឬគ្រាប់មិនទាន់ ផ្ទុះដែលគេបានយកមកទម្លាក់ពេញស្រុក ខ្មែរ និងការប្រយុទ្ធគ្នាបន្តវេន តជំនាន់ នោះហើយ ជានយោបាយអតីតកាលដ៏អាក្រក់ ដែលបានបន្សល់ទុកឲ្យយើងដោះស្រាយ។
ទាក់ទងបញ្ហានេះ សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ក្នុង ពេលពិសារបាយជា មួយថ្នាក់ដឹក​នាំជាន់​ខ្ពស់នៃរាជរដ្ឋាភិបាល នារាត្រីថ្ងៃទី ៦ ខែធ្នូ ថា បើយើងគិតពីអតីតកាលរបស់ខ្លួនវាលំបាក ណាស់ ទម្រាំ​ប្រទេស​ជាតិមានការរីកចម្រើន ដូចសព្វថ្ងៃនេះ។
ទោះបីយ៉ាងណាដើម្បីរក្សាឲ្យមានភាព​សុខ​ដុម​បនីយកម្មនយោបាយ សម្តេចតេជោនាយក​រដ្ឋ​មន្ត្រីបាន​អំពាវនាវ​ឲ្យ​គណបក្ស​នយោបាយ​ទាំង​អ​ស់ ត្រូវប្រកាន់យក​ការឃោសនាបោះឆ្នោត ដូចជា​ការផ្សាយ​ពាណិជ្ជកម្ម​។ ការធ្វើ​ដូច្នេះ ​ត្រូវបានសម្តេច​បញ្ជាក់ថា កុំឲ្យ​មាន​ជម្លោះ នៅពេល​ឃោសនាបោះឆ្នោត​។​

សម្តេច​តេជោ សែន បាន​មានប្រសាសន៍ថា "គ្រាន់​តែ​ពាក្យ​សំដី វា​អត់​ងាប់​ទេ​។ គ្រាន់​តែ​ពាក្យ​សំដី​ឃោសនា​អី ហើយ​បើ​ការឃោសនា​នោះ គេ​ឃោសនា​តាម​អ្នក​ផ្សាយពាណិជ្ជកម្ម កាន់តែ​ល្អ​ទៀត​។ យើង​កុំ​បង្អាប់​ផលិតផល​អ្នកដទៃ​មើល៎​! លើកកម្ពស់​តែ​ផលិតផល​របស់​យើង​ទៅ វា​បាន​ហើយ​"។​

សម្តេច ហ៊ុន សែន បាន​បន្ថែមថា "យើង​រៀនសូត្រ ពី​អ្នក​ផ្សាយពាណិជ្ជកម្ម​។ អ្នក​ផ្សាយពាណិជ្ជកម្ម អត់​ដែល​បាន​ទៅ​បង្អាប់​ផលិតផល​អ្នកដទៃ​ទេ​។ គឺ​លើក​តែ​ពី​គុណភាព​នៃ​ផលិតផល​របស់​ខ្លួន​តែ​ប៉ុណ្ណោះ​"។​

ទាក់ទិននឹងគោលនយោបាយ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា សម្តេចតេជោបានថ្លែង​ប្រាប់វីរ​និស្សិត​ស្ម័គ្រ​ចិត្ត និង​ប្រជា​ពលរដ្ឋ​ក្នុង​ពិធីចែក​ប័ណ្ណកម្ម​សិទ្ធិដីធ្លីនោះថា គណបក្ស​ប្រជាជន​កម្ពុជា​ មាននយោបាយ​ច្បាស់​លាស់​ទៅ​លើ​នយោបាយ​គ្រប់វិស័យទាំងអស់ ក៏ដូចជា​គោល​នយោ បាយ​ជនជាតិភាគតិចនៅក្នុងទសវត្សរ៍ ៨០ ។
សម្តេច​តេជោរដ្ឋមន្រ្តីមានប្រសាសន៍ថា  យើង​មាន គោលនយោបាយចំពោះបញ្ញវន្ត យើង​មាន​គោល​​នយោ​បាយ​ចំពោះ​យុវជន យើងមានគោល នយោបាយចំពោះវិស័យកសិកម្ម…​ដែលតាម​រយៈ​​គោល​​នយោ​បាយ​ទាំង​នោះ ខ្ញុំគិតថា វាជា មូលដ្ឋានគ្រឹះ ដើម្បី​ឲ្យ​យើង​ចេញ​ដំណើរ​រហូត​មក​ដល់​ពេលនេះ។
ឯកឧត្តម ប៉ាវ ហមផាន អភិបាលខេត្តរតនគីរី បានរាយការណ៍អោយដឹងថា ដំណាំ​កៅស៊ូ​ក្នុង​ខេត្ត​រតនគីរ​ណ៍អោយដឹង្យមានការរួបរួម និងដែល​ដាំ ជាលក្ខណៈឯកជន និងគ្រួសារមានចំនួន ២៣. ២៣៥ ហិកតា ហើយកៅស៊ូដាំថ្មីចំនួន ២.៤៣៦ ហិកតាបានដំណើរការចៀរជ័រហើយ ។ ទាក់ទិនបញ្ហាដាំដុះនេះ សម្តេចតេជោមានប្រសាសន៍ ថ្ងៃនេះខ្ញុំ​សប្បាយ​ចិត្តណាស់ចំពោះលទ្ធផលដែលប្រជាពលរដ្ឋយើងដាំបាននេះ ខ្ញុំជឿជាក់ថា ថ្ងៃក្រោយ សក្តានុពល​ខាង​ផ្នែក​កៅស៊ូនេះ ប្រហែលជាមាននៅខេត្តរតននគីរីនេះ។ ខ្ញុំសង្ឃឹមថា នៅពេលដែល​យើង​មាន​ការ​តភ្ជាប់​បណ្តាញគម នាគមន៍ហើយនោះ ប៉ូលសេដ្ឋកិច្ចទី ៤ នៅភូមិភាគឦសាន្តនេះនឹងក្លាយទៅជាតំបន់កសិ-ឧស្សាហកម្មដ៏ធំរបស់យើងជាមិនខាន។
សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា ឥឡូវនេះកម្លាំងពលកម្ម​នៅចំការ​កៅស៊ូ​មាន​បញ្ហា ហើយ ដែល​ខ្ញុំសូម​ផ្តាំ​ទៅ​អ្នក​មាន​ចំការ​កៅ​ស៊ូថា នៅពេល​ខាងមុខ​អ្នក​ដែល​ត្រូវការ​កម្លាំង​ពលកម្ម ទាំងឡាយ​សូម​យក​ចិត្ត​ទុក​ដាក់​លើ បញ្ហាចំនួន ៣ គឺទី១ ប្រាក់ខែខ្ពស់ ទី២ ផ្ទះស្នាក់នៅ និងទី៣ សុខមាលភាព។
ឯកឧត្តម ប៉ាវ ហមផាន បានឲ្យដឹងថា ស្ថានភាពសន្តិសុខនៅខេត្តរតនគីរីទាំង មូលមានភាព ល្អប្រសើរ។ ការងារបង្កបង្កិនផលស្រូវរដូវ វស្សាឆ្នាំនេះទទួលបានផលល្អ ដោយសារស្ថានភាពទឹកភ្លៀង​មានអំណោយ​ផល ហើយពុំមានជួបប្រទះនឹងគ្រោះធម្មជាតិឡើយ។ ការ ដាំដុះប្រចាំឆ្នាំ សម្រេចបានលើផ្ទៃដីសរុបជាង ២៧.៦០១ ហិកតា ស្មើនឹង ១០៦,៥២%នៃផែនការប្រចាំឆ្នាំ២៦. ០០០ ហិកតា។ ចំពោះដំណាំ​រួមផ្សំនិង​ដំណាំ​កសិ-ឧស្សាហកម្មក៏កំពុងមានអត្រាកើនឡើង ដូចជា ដំឡូងមី សណ្តែកសៀង ស្វាយចន្ទី និងដំណាំ​ហូប​ផ្លែ​ផ្សេងៗទៀត ដែលបច្ចុប្បន្នបានក្លាយទៅ ជាប្រភពចំណូល យ៉ាងសំខាន់សម្រាប់គ្រួសារនីមួយៗ។
ឯកឧត្តម ប៉ាវ ហមផាន មានប្រសាសន៍ឲ្យដឹងថា ការអភិវឌ្ឍ​ហេដ្ឋារចនា​សម័្ពន្ធ​នានា​ទទួលបានការរីក​ចម្រើន​ហួស​ពីការស្មានជាពិសេសប ណ្តាញផ្លូវជាតិ និងបណ្តាញផ្លូវក្រាលកៅស៊ូនៅក្នុងក្រុង ដែលរាជ រដ្ឋាភិបាល​បាន​យកចិត្តទុកដាក់ខ្ពស់​៕
អត្ថបទអង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស

កិច្ច​ប្រជុំពេញ​អង្គ​លើក​ទី១៩ របស់​គណៈ​កម្មកា​រអន្តរ​ជាតិ សម្រប​សម្រួល​កិច្ចគាំ​ពារ និង​អភិវឌ្ឍន៍ តំបន់​ប្រវត្តិ​សាស្រ្តអង្គរ ICC




ទស្សនៈ លោក Subedi មកកម្ពុជា​ដើម្បី “ធ្វើការក្នុង​សម្បជញ្ញៈ​ខ្ពស់” ឬដើម្បី “បន្តធ្វើជា​អ្នកនាំ​ពាក្យ​របស់គណបក្ស​ប្រឆាំង និងអ្នករិះគន់​ប្រឆាំង​រដ្ឋាភិបាល”?




Will Mr. Subedi Works Conscientiously, or Will He Continue to be the Mouthpiece of the Opposition and Government’s Detractors



សកល​​វិទ្យាល័យ​​ចំ​នួន​២ នៃ​ប្រទេស​ជប៉ុន និង​​អាជ្ញាធរ​​អប្សរា ចុះ​​អនុស្សារណៈ​ ស្តីពី​ការ​​​ស្រា​វជ្រាវ​​បឋម​​ពហុវិស័យ​ និង​ផ្នែក​​ស្ថាបត្យ​កម្ម សម្រាប់​ការ​ងារ​​ជួសជុល​​ប្រាសាទ​ព្រះ​វិហារ

សាកលវិទ្យាលយ័ម៉ៃចូ និងសាកល​វិទ្យា​លយ័វ៉ាសេដានៃប្រទេសជប៉ុន និងអាជ្ញាធរ​ជាតិព្រះ​វិហារ បាន​ធ្វើ​ការ​ចុះ​អនុស្សារណៈ នៃការ​យោគ​យល់​គ្នាដើម្បី​ធ្វើការ​ស្រាវជ្រាវ​បឋម​ពហុវិស័យ​អំពី​ប្រាសាទ​ ព្រះវិហារ និង​សំដៅ​ទៅ​ធ្វើការ​សិក្សា​ស្រាវ​ជ្រាវ​សំខាន់ៗ និង​ចាំបាច់​នានា​ផ្នែក​ស្ថាបត្យកម្ម សម្រាប់​ការងារ​ជួសជុល​ប្រាសាទព្រះ​វិហារទៅ​ថ្ងៃអនាគត។
ពិធី​ចុះ​ហត្ថលេខានេះ​ ធ្វើ​ឡើង​ក្នុងឱកាសនៃកិច្ចប្រជុំពេញអង្គអាយ​ស៊ី​ស៊ី ICC អង្គរ លើកទី១៩ នៅ ខេត្តសៀមរាប ក្រោម​អធិបតី​ភាព​ឯកឧត្តម បណ្ឌិត​សភាចារ្យ សុខ អាន ឧបនាយក​រដ្ឋ​មន្រ្តី​ រដ្ឋ​មន្រ្តី​ទីស្តី​ការ​គណៈ​រដ្ឋ​មន្រ្តី ​និង​ជា​ប្រធាន​អាជ្ញាធរ​អប្សរា។
សូម​បញ្ជាក់​ថា ​ប្រាសាទ​ព្រះវិហារ​ត្រូវបាន​ចុះក្នុងបញ្ជី​បេតិកភណ្ឌ័ពិភពលោក​នៅឆ្នាំ​២០០៨ ​ហើយ​តម្រូវ​ឱ្យមាន​កិច្ចការ​អភិរក្ស និងអភិវឌ្ឍន៍។ ការសិក្សា​ស្រាវ​ជ្រាវ​អំពី​ប្រាសាទ ព្រះវិហារ និង​តំបន់​ជុំវិញ​ប្រាសាទ​មានកិច្ចការ​សំខាន់ៗមួយ​ចំនួន​ដូចជា​ធ្វើការ​ វាស់វែង និង​ថតរូប​តាមរយៈ​ការប្រើ​ប្រពន្ធ័​GPS​និងម៉ាស៊ីន​ថត​កាំរស្មីឡា​ហ្សែ​៣D ​នឹងរៀបចំ​លើ​គម្រោង​ជួសជុល​ (រូបភាព) ដោយផ្អែក​លើទិន្នន័យ​វ៉ាស់វែង​នៃការសិក្សា​ផ្នែកស្ថាបត្យកម្ម​សីលាវិទ្យា បុរាណវិទ្យា ​​និងភូមិវិទ្យា​។​
អនុស្សារណៈនៃការយោគយល់​គ្នានេះ​ត្រូវបាន​ធ្វើមួយ​ច្បាប់ ជា​ភាសា​​អង់គ្លេស និង​មួយច្បាប់​ជាភាសាខ្មែរ​ ដែលភាគី​ពាក់ពន្ធ័​ត្រូវរក្សាទុក​មួយច្បាប់​ម្នាក់។ ​លោក​សាស្រ្តាចារ្យ​បណ្ឌិត​ តាគែ​ស៊ី ណា​កាហ្គាវ៉ា និង​ដេប៉ាតឹម៉ង់​ផ្នែកស្ថាបត្យកម្ម​  និងប្រវត្តិ​សាស្រ្ត​នៃ សាកល វិទ្យាល័យ​ម៉ៃចូ និងសាកលវិទ្យាល័យ​វ៉ាសេដា​ប្រទេសជប៉ុន និង​លោក​សាស្រ្តាចារ្យ​បណ្ឌិត អាគីណូរី មីហ្សូគុឈី បានធ្វើការសិក្សាស្រាវជ្រាវអំពីប្រាង្គ​ប្រាសាទ​អង្គរ​​ក្នុងនាម​ជា សមាជិក​នៃ​ក្រុម​​អភិរក្ស​របស់រាជរដ្ឋាភិបាលជប៉ុន Japanese Government Team for safeguarding Angkor (JSA) តាំងពីឆ្នាំ១៩៩៤។
សាស្ត្រាចារ្យ​ទាំងពីររូប​​បានចូលរួម​ក្នុងកិច្ចការ​ជួសជុល​ប្រាសាទ​ សួរព្រត័​បណ្ណា​លយ័​​ខាងជើង​នៃប្រាសាទ​អង្គរ ព្រម​ទាំងកិច្ចការ​ការជួសជុល​បណ្ណាលយ័​ខាងជើង​និង​ខាង​ត្បូង​នៃប្រាសាទ​ បាយ័ន និង​បាន​ធ្វើការ​សិក្សារ​ស្រាវ​ជ្រាវ​ផង​ដែរ​អំពី​ប្រាង្គប្រាសាទ​ កោះកេរ្តិ៍​ និង​ប្រាសាទ​​បឹងមាលា​ ពីឆ្នាំ​២០០៧​ដល់ឆ្នាំ​២០១១។
ពិធី​ចុះ​ហត្ថលេខា នៃអនុស្សារណៈយោគ​យល់​គ្នា បាន​កត់​សម្គាល់​ថា ជាបទ​ពិសោធន៍​ដ៏​មាន​សារៈសំ​ខាន់ និង​មានអត្ថ​ប្រយោជន៍​យ៉ាង​ខ្លាំង​ក្នុងកិច្ចការ​សិក្សា​ស្រាវជ្រាវ​​អំពី​ ប្រាសាទ​ព្រះវិហារ។

អនុប្រធាន​ធនា​គារពិភព​លោក​ទទួល​​ស្គាល់​​ការ​រីក​​ចម្រើន​រ​បស់​កម្ពុជា

ក្នុងឱកាសចូលជួបសម្តែងការគួរសម និង​ពិភាក្សា​ការងារ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នារសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១២ នៅវិមានសន្តិភាព ទីស្តីការ​នាយក​រដ្ឋមន្ត្រី ក្នុង​រាជ​ធានីភ្នំពេញ លោកជំទាវ PAMELA COX អនុប្រធានធនាគារពិភពលោក បាន​មាន​ប្រសាស​ន៍​ទទួល​ស្គាល់​ចំពោះការ​ផ្លាស់​ប្តូរ និង​រីក​ចម្រើន​របស់​ព្រះ​រាជាណាចក្រកម្ពុជា​ ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​អគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន។
ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោនាយករដ្ឋមន្រ្តី​បានឲ្យដឹង​​ថា លោកជំទាវ PAMELA បានជម្រាបជូនសម្តេចនាយករដ្ឋមន្ត្រីថា នេះជាលើកទីមួយដែលលោកជំទាវបាន មកកាន់ព្រះរាជាណាចក្រកម្ពុជា ហើយ​លោក​ជំទាវ​មានសេចក្តីរីករាយជាអនេក​ ដែលបាន​ឃើញ​មាន​ការ​ផា្លស់ប្តូររីក ចម្រើនយ៉ាងច្រើនទាំង​ផ្នែ​កសេដ្ឋកិច្ច​ប្រជាជនមានជីវភាព​កាន់តែ​ល្អ​ប្រសើរ។
លោក​ ជំទាវបានសម្តែងនូវការអបអរសាទរ​ ជូនសម្តេចតេជោនាយករដ្ឋមន្រ្តី ចំពោះការដឹក​នាំ​ដ៏​​ឈ្លាសវៃរបស់​សម្តេច​ក្នុង​ ការធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍ។ លោកជំទាវ PAMELA COX បានជម្រាប​ជូន​សម្តេច​តេជោ​ថា លោក​ជំទាវ​បាន​ធ្វើការពិភាក្សាជាមួយឯកឧត្តម គាត ឈន់ និងសហការី ហើយក៏បានឯកភាពក្នុងការបន្តធ្វើ​ការ​ជាដៃគូជាមួយកម្ពុជា ដើម្បីផ្តល់នូវ​សេវា​កម្មជួយដល់ប្រទេសកម្ពុជា ហើយបានបញ្ជាក់ថា យុទ្ធសាស្រ្តរបស់ធនាគារ​ពិភព​លោក​នោះ គឺយកយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជាធ្វើជា មូលដ្ឋានក្នុងការផ្តល់សេវាកម្មជួយ​ដល់​កម្ពុជា។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សម្តេចបានទទួល​របាយ​ការណ៍ស្តីអំពីកិច្ចពិភាក្សារវាងលោកជំទាវ និងឯកឧត្តម គាត ឈន់ ហើយសម្តេច​ក៏បាន​ សម្តែងនូវការរីករាយនិងគាំទ្រចំពោះចំណុចដែលបានលើកឡើងក្នុងកិច្ចពិភាក្សានោះ។
សម្តេចតេជោបានស្នើឱ្យធនាគារ ​ពិភពលោក បន្តអនុវត្តនូវគម្រោងដែលមានស្រាប់ និងស្វែង​រក​​គម្រោង​ដែលមា​ន​ថ្មី ដែលសមស្របទៅតាមយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា។ រាជ​រដ្ឋា​ភិបា​លមាន​តួនាទីរៀបចំយុទ្ធសាស្រ្ត ជំរុញការអភិវឌ្ឍរបស់ប្រទេសប្រកបដោយ​ប្រសិទ្ធ​ភាព និងប្រកបដោយតម្លាភាព។
សម្តេចតេជោក៏បាន​ជម្រាបជូន លោកជំទាវ PAMELA COX អនុប្រធានធនាគារពិភពលោក នូវអ្វីដែលរាជរដ្ឋាភិបាលកម្ពុជាចង់បាន នោះគឺរាជរដ្ឋាភិបាលមិនចង់ឱ្យមានការអភិវឌ្ឍ ដោយ​ឡែករវាងទីប្រជុំជន និងជនបទទេ។ រាជរដ្ឋាភិបាលតែង​តែយកចិត្តទុក​ដាក់​ចំពោះការ​អភិវឌ្ឍ​ឱ្យ​មានភាពស្មើគ្នា និងបែងចែកផ្លែផ្កានៃកំណើនសេដ្ឋកិច្ចប្រកបដោយសមធម៌ និង​ប្រកប​ដោយ​ភាពទូលំទូលាយ។
សម្តេចតេជោ​ បានមានប្រសាសន៍បញ្ជាក់​​ថា អ្វីដែលរាជរដ្ឋាភិបាលកំពុងតែធ្វើនោះ គឺការផ្តល់​កម្ម​សិទ្ធិ​ដីធ្លីជូនប្រជាពលរដ្ឋកម្ពុជា ដែលមានទំហំប្រមាណ២លានហិកតា ហើយក៏បាន​ត្រៀម​ដី​សសម្បទានសង្គមកិច្ចដើម្បីចែកជូនកសិករកម្ពុជា។ ប៉ុន្តែនៅពេលដែលកំពុងតែ​ផ្តល់​កម្ម​សិទិ្ធ​ជូនប្រជាជននេះ ក៏ត្រូវបានរំលេចចេញនូវសេចក្តីត្រូវការថ្មីចំនួន៤នោះ គឺទី១,តម្រូវ​ការ​ធ្វើ​ផ្លូវជូនប្រជាជនឆ្ពោះទៅកាន់ភូមិថ្មី។ ទី២,គឺតម្រូវការប្រព័ន្ធស្រោចស្រព និងទឹកស្អាត។ ទី៣, តម្រូវ​ការសាលារៀន និងទី៤,គឺមណ្ឌលសុខភាពជូនចំពោះប្រជាជនរស់នៅតាមតំបន់ ដែល​ទទួល​កម្មសិទ្ធិដីថ្មីនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានលើកឡើងផងដែរ អំពីការកែ​ទម្រង់​ឡូត៍នេសាទ​ដែលក្នុង​នោះ រាជរដ្ឋាភិបាកបានលុបចោលទាំងស្រុងនូវការ​ធ្វើ​អាជីវកម្ម​ឡូត៍នេសាទ ហើយបាន​ប្រគល់​ឡូត៍ទាំងនោះ​ជូនដល់ប្រជាជនវិញ៕

ភូមិភាគ​ឥសាន្ត​នឹងក្លាយ​ជាប៉ូល​សេដ្ឋកិច្ច​ទី៤​ ​គឺប៉ូល​សេដ្ឋ​កិច្ច ​កសិ-ឧស្សាហកម្ម​ ​ក្រោយពីបញ្ជាប់​ការតភ្ជាប់​បណ្តាញ​គមនាគមន៍​

នៅក្នុងឱកាស​សម្ពោធ​ដាក់​ឲ្យ​ ប្រើប្រាស់​ជា​ផ្លូវការ​ផ្លូវជាតិ​លេខ៧៨ ពី​អូរ​ពងមាន់ ខេត្ត​ស្ទឹង​ត្រែង ដល់ក្រុង​បាន​លុង ខេត្ត​រតនគីរី​ នា​ព្រឹក​​ថ្ងៃទី៦ ខែ​ធ្នូ ឆ្នាំ​២០១២ សម្តេច​​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន បាន​សម្តែង​នូវការ​រំពឹង​ទុកថា ក្រោយពី​ការ​ត​ភ្ជាប់​រួចរាល់​នូវ​បណ្តាញ​គម​នា​គមន៍​​នៅភូមិភាគ​ឥ​សាន្ត​វា ​នឹង​ធ្វើ​ឲ្យតំបន់​នេះ ​ក្លាយទៅជា​ប៉ូល​សេដ្ឋកិច្ច​ទី៤ របស់​កម្ពុជា ជាមិន​ខាន​​ឡើយ។
​​ផ្លូវជាតិលេខ៧៨ ដែល​ត្រូវ​បាន​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជាផ្លូវការ ​មាន​ប្រវែង​ជាង ១២១គីឡូម៉ែត្រ មាន​ត​ម្លៃ ៧៣,៣លានដុល្លារ​សហរដ្ឋអាមេរិក ​ជា​កម្ចីសម្បទាន​របស់​រដ្ឋាភិបាល​សាធារណ​រដ្ឋ​ ប្រជាមានិត​ចិន រួមនឹង​ថវិកា​បដិភាគ​មួយ​ចំនួន​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា។ សម្តេច​តេជោ​មាន​ប្រសាសន៍ថា  ខ្ញុំ​សង្ឃឹមថា នៅ​មិន​យូរ​​​ប៉ុន្មាន​ការ​ត​ភ្ជាប់​ខេត្ត​ក្រចេះ ស្ទឹងត្រែង រតនគីរី មណ្ឌល​​​​​គី​រី វា​នឹង​ក្លាយទៅជាប៉ូល​សេដ្ឋ​កិច្ច​ទី៤ នឹង​ចាប់​ផ្តើម​នៅ​ភូមិភាគ​ឥ​សាន្ត​របស់​កម្ពុជា បន្ទាប់​ពី​ប៉ូល​សេដ្ឋកិច្ច​ទី១ នៅ​ភ្នំពេញ ប៉ូល​សេដ្ឋកិច្ច​ទី២ នៅ​ខេត្ត​ព្រះ​សីហនុ និង​ប៉ូល​សេដ្ឋកិច្ច​ទី៣ នៅ​ខេត្ត​សៀមរាប។ សម្តេច​តេ​ជោ​ថ្លែង​ថា ប៉ូល​សេដ្ឋកិច្ច​ទី៤ នេះ​គឺជា​ប៉ូល​សេដ្ឋកិច្ច​កសិ-ឧស្សា​ហ​កម្ម ដែល​វា​នឹង​ធានា​ទៅដល់​ការ​អភិវឌ្ឍ និង​ការកាត់បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជា​ពល​រដ្ឋ​​របស់​យើង​ដែរ​។
ជាមួយ​នឹង​ការ​​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល​នៃ​សា​ធារ​រដ្ឋ​ប្រជាមានិត​ ចិន ដែល​បាន​ផ្តល់​ការគាំទ្រ​សម្រាប់​ការ​កសាង​បណ្តាញ​គមនាគមន៍​នៅ​ក្នុង​ ក្របខ័ណ្ឌ​ទូទាំង​ប្រទេស សម្តេច​​តេ​ជោ​មាន​ប្រសាសន៍​ថា ខ្ញុំ​ពិតជា​មានការ​រីករាយ​ណាស់​ដែល​អ្វីៗ​ជាទី​​សង្ឃឹម ជា​ការ​ស្រមៃ​បាន​ក្លាយ​ទៅជា​ការ​ពិត​មួយ ដែល​ក្នុង​នោះ​មិត្ត​ចិន​បាន​ធ្វើ​ឲ្យ​ក្តី​ស្រមៃ និង​ការ​សង្ឃឹម​នេះ​ក្លាយ​ទៅ​ជា​ការពិត សម្រាប់​កា​រត​ភ្ជាប់​ខេត្ត​ស្ទឹងត្រែង​ទៅកាន់​ខេត្ត​រតនគីរី។
សម្តេច​តេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ខ្ញុំ​ធ្លាប់​បាន​និយាយ​ហើយ​ថា ខ្ញុំ​អត់​មាន​ការ​ជឿជាក់​ទាល់​តែ​សោះ បើ​គ្រាន់​តែ​មាន​​ការ​ត​ភ្ជាប់​ជា​នយោបាយ និង​រដ្ឋា​ភិបាល ប៉ុន្តែ​គ្មាន​ការ​​ត​ភ្ជាប់​​ជា​រូបវន្ត ពិសេស​ទាក់ទង​នឹង​សមាហរណកម្ម​ផ្ទៃក្នុង​ខ្លួនឯង​អំពី​ប្រព័ន្ធ​ផ្លូវ​នេះឯង។
សម្តេចតេជោ​មានប្រសាសន៍បញ្ជាក់​ថា នយោបាយ​ដែល​មាន​សម​ធម៌​​បំផុត គឺ​​នយោបាយ​ការ​ធ្វើ​ហេដ្ឋារចនាសម្ព័ន្ធ ហើយ​ការ​បែង​ចែក​ផ្លែផ្កា​នៃ​កំណើន​សេដ្ឋ​កិច្ច​ប្រកបដោយ​សម​ធ​ម៌ និង​ទូលំទូលាយ ដែល​មានន័យថា ប្រើប្រាស់​ថវិកា​ដែល​យើង​ទទួល​បានដើម្បី​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​​ជា​ ផ្លូវ ជា​ស្ពាន ជា​ប្រឡាយ​ទឹក ជា​សាលា​​​រៀន ជា​មន្ទីរពេទ្យ នោះ​គឺ​សម​ធ​ម៌​បំផុត​ ដែល​ការ​នេះ​ក៏​បាន​កាត់បន្ថយ​គម្លាត​រវាង​ទីក្រុង និង​ជនបទ​ផង​ដែរ។
សម្តេច​តេជោ​បាន​មាន​ប្រសាសន៍​អំពីទំនាក់ទំនងរវាង​កម្ពុជា ​ជាមួយ​ប្រទេស​ចិនថា យើង​សង្ឃឹ​ម​ថា អ្វី​ដែល​​ជា​ការ​គិតគូរ​នៅ​ក្នុង​​ការ​ចរចា​រវាង​មេដឹកនាំ​ចិន​ ជាមួយ​នឹង​ថ្នាក់ដឹកនាំ​កម្ពុជា​តាម​រយៈ​ទស្សន​កិច្ច​របស់​ឯកឧត្តម វេន ជា​ប៉ាវ ស្តី​អំពី​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​របស់​យើង​នឹង​បន្ត​រីក ​ចម្រើន ហើយ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​នឹង​រីកចម្រើន​ដល់ ៥.០០០លាន​ដុល្លារសហរដ្ឋអាមេរិក​នៅ​ឆ្នាំ២០១៧។ សម្តេច​តេជោ​បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា ប្រទេស​កម្ពុជា​តូច​មែន ប៉ុន្តែ​សក្តា​នុពល​ទិញ និង​សក្កានុពល​លក់ នៅ​ពេល​ខាង​មុខពេល​ដែល​ចិន​​បើក​ចំហរ​ទីផ្សារ​ឲ្យ​កម្ពុជា​នាំចេញ​អង្ករ នាំ​ចេញ​កសិផល និងទំនិញ​មួយ​ចំនួន​ទៅកាន់​ប្រទេស​ចិន​នឹង​មាន​​ការ​កើន​ឡើង ដែល​ធ្វើ​ឲ្យ​ចំណង​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​របស់​យើង​ក្នុង​ក្របខ័ណ្ឌ​នៃ​ ភាពជា​ដៃគូ​ជា​យុទ្ធ​​សាស្ត្រ​​គ្រប់​ជ្រុងជ្រោយ ​កាន់តែ​រឹងមាំ​ថែម​ទៀត​​ជាមិនខាន​ឡើយ។
ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានថ្លែងឲ្យ​ដឹង​ថា កំណាត់​ផ្លូវជាតិ​លេខ ៧៨ ដែល​ត្រូវ​បាន​សាងសង់​ឡើងវិញ​នេះ គឺជា​ផ្លូវ​យុទ្ធសាស្ដ្រ​​យ៉ាង​សំខាន់​មាន​ទិសដៅ​ភ្ជាប់​ចរាចរណ៍ ពី​រាជធានី​ភ្នំពេញ​កាត់​តាម​ផ្លូវជាតិ​លេខ៧ ឆ្ពោះ​​ទៅ​ក្រុង​បាន​លុង ទី​រួម​ខេត្ត​រតនគិរី និង​តំបន់​ភូមិភាគឦ​សាន្ត ដែល​ជា​តំបន់​មាន​សក្តានុពល​ខាង​សេដ្ឋកិច្ច សំបូរ​ដី​ដែល​មាន​ជីរ​ជាតិអំណោយផល​សំរាប់​ដំណាំ​កសិកម្ម និង​កសិ-ឧស្សាហកម្ម ដូចជា​កៅស៊ូ ដំឡូង​​មី ក្នុង​គោលដៅ​សមាហរណកម្ម​ផ្ទៃក្នុង ពិសេស​សំដៅ​បំរើ​ឱ្យ​​ការ​ដឹក​ជញ្ជូន និង​ការ​ធ្វើ​ដំ​ណី​រ​របស់​ប្រជាពលរដ្ឋ​រវាង​ខេត្ត​ស្ទឹង​ត្រែង និង​ខេត្តរតនគីរី ​ដែល​ជា​ខេត្ត​មួយ​ស្ថិតនៅ​ឆ្ងាយ​ដាច់ស្រយាល។ បច្ចុប្បន្ន​តំបន់​នេះ​កំពុង​មាន​​ការ​អភិវឌ្ឍ  និង​នៅ​ពេល​អនាគត​ខាងមុខ​បណ្តា​ខេត្ត​ទាំងអស់​ក្នុង​ភូមិភាគ​ឦសាន​ នឹង​រួមគ្នា​ក្លាយទៅជា​ប៉ូល​សេដ្ឋកិច្ច​មួយ​ដ៏​សំខាន់ គឺជា​តំបន់​ដែល​សំបូរ​ទៅ​ដោយ​ដី​ដ៏​មាន​ជីរ​ជាតិ​សំរាប់​ប្រកប​របរ​កសិកម្ម និង​កសិ-ឧស្សាហកម្ម និង​ជា​មជ្ឈ​មណ្ឌល​ទេសចរណ៍ ធម្មជាតិ​ដ៏​មាន​សក្ដានុពល​របស់​ព្រះរាជាណាចក្រ​កម្ពុជា។
សូមបញ្ជាក់​ថា កំណាត់​ខាងចុង​នៃ​ផ្លូវជាតិ​លេខ៧៨ ផ្លូវ​ប្រវែង ៧០គីឡូម៉ែត្រ ដែល​ត​ភ្ជាប់​ពី​បាន​លុង ខេត្តរតនគីរី ​ឆ្ពោះ​ទៅ​​អូយ៉ាដាវ ព្រំប្រទល់​កម្ពុជា-វៀត​ណាម បាន​សម្ពោធ​បើក​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវការ​រួចហើយ កាលពី​ថ្ងៃទី១៨ ខែ​មីនា ឆ្នាំ២០១០កន្លងទៅ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់​ខ្ពស់​​របស់​សម្តេច​អគ្គមហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា៕

សម្តេច​តេជោ​ចុះសាក​សួរ​សុខ​ទុក្ខ​កុមារ​នៃ​ភូមិ​កុមារ​អេស​អូអេស​ខេត្ត​រតន​គីរី​

នៅ​ក្នុង​ឱកាស​នៃ​ការ​ស្នាក់​អាស្រ័យ​ បំពេញបេសកកម្ម​ការងារ​នៅ​លើ​ទឹកដី នៃ​ខេត្ត​រតនគីរី​ នៅ​ព្រឹក​ថ្ងៃទី៦ ខែ​ធ្នូ ឆ្នាំ២០១២ សម្តេច​​អគ្គ​មហា​សេនាបតី​តេ​ជោ​ ហ៊ុន សែន ​នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​​ បាន​អញ្ជើញ​ចុះ​សាកសួរ​សុខទុក្ខ​កុមារ​នៃ​ភូមិ​កុមារ​អេស​អូ​អេស​ ខេត្ត​រតនគីរី​ ដែល​មាន​ទីតាំងនៅ​ក្រុង​បាន​លុង។
សម្តេច​តេជោ​​នាយករដ្ឋមន្ត្រី​​បាន​មានប្រសាសន៍​វាយ​តំ​លៃ​ខ្ពស់ និង​កោតសរសើរ​ដល់​ថ្នាក់​ដឹក​នាំ​ និង​បុគ្គលិក​គ្រប់គ្រងទាំងអស់​នៃ​ភូមិ​កុមារ​អេស​អូ​អេស​ខេត្ត​រតនគីរី ដែល​បាន​ខិតខំ​ប្រឹង​ប្រែង​​អស់ពី​សមត្ថភាព​ក្នុង​ការ​ថែរក្សា​ចិញ្ចឹម​ បីបាច់​កុមារកំព្រា និង​កុមារ​អនាថា​ ក្នុង​ភូមិ​កុមារ​អេស​អូ​អេស​ខេត្ត​រតនគីរី ​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​បំផុត ពិសេស​ការអប់រំបណ្តុះ​បណ្តាល​សីលធម៌​វិជ្ជាជីវៈ​ប្រកបដោយ​គុណភាព។ សម្តេច​​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​ធ្វើការ​ផ្ដាំ​ផ្ញើ​ដល់​ថ្នាក់ដឹកនាំ និង​បុគ្គលិក​គ្រប់គ្រង​ទាំង​អស់​នៃ​ភូមិ​កុមារ​អេស​អូ​អេស​ខេត្ត​រតនគីរី ឲ្យ​បន្ត​​​ធ្វើ​ការ​សហការ​ឲ្យ​បាន​ជាប់​ជាប្រចាំ​ជាមួយ​ថ្នាក់​ដឹកនាំ​ ខេត្ត​រតនគីរី ​សំដៅ​ធ្វើ​យ៉ាងណា​ជួយ​ដល់​​កុមារ​កំព្រា​និង​កុមារ​អនាថា​ក្នុង​ភូមិ​កុមារ ​អេស​អូ​អេស​ខេត្ត​រតនគីរី ទទួល​បាន​ការ​ស្នាក់នៅ​សិក្សា​រៀន​សូត្រ​ដូចគ្នា និង​កុមារ​ដទៃទៀត​​ក្នុង​សង្គម ​ពិសេស​ធ្វើ​យ៉ាងណា​ឲ្យ​កុមារ​នៅ​ក្នុង​ មជ្ឈមណ្ឌល​នេះ ទទួល​បាន​នូវ​ចំណេះដឹង​ពិតប្រាកដ​ដើម្បី​បំរើ​ប្រទេសជាតិ​ទៅ​ថ្ងៃ​អនាគត។
នៅ​ក្នុង​ដំណើរ​នៃ​ការ​អញ្ជើញ​ចុះ​សាក​សួរ​សុខ​ទុក្ខ​ដល់​ទី​ន្លែ​ង​ ស្នាក់នៅ​របស់​កុមារ នៃ​ភូមិ​កុមារ​អេស​អូ​អេស​ខេ​ត្ត​រតនគីរី និង​ការ​ស្វែង​យល់​ដោយ​ផ្ទាល់​​ដល់​ទី​ន្លែ​ង​ស្នាក់នៅ​សិក្សា​រៀនសូត្រ​ របស់ភូមិ​កុមារ​អេស​អូ​អេស​ខេត្ត​រតនគីរី​នេះ សម្តេច​​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​នាំ​យក​នូវ​អំណោ​យ​ជា​សម្ភារៈ​ថវិកា​មួយ ​ចំនួន ​ចែក​ជូន​ថ្នាក់ដឹកនាំ​បុគ្គលិក​នៃ​ភូមិ​កុមារ​អេស​អូ​អេស​ចំនួន ៣៧នាក់​ម្នាក់ៗ​ទទួល​បាន​ថវិកា​ចំនួន ១០ម៉ឺន​រៀល ​កុមារ​កំព្រា និងកុមារ​អនាថា​ចំនួន ១០៤ នាក់​ម្នាក់ៗ​ទទួល​បាន​ថវិកា​ចំនួន ៥ម៉ឺន​រៀល និង​បាន​ឧបត្ថម្ភ​ថវិកា​ដល់​ភូមិ​កុមារ​អេស​អូ​អេស ថវិកា ៥លាន​រៀល​ផងដែរ។
គួរជម្រាប​ជូន​ថា ​កុមារ​អេស​អូ​អេស​ខេត្ត​រតនគីរី គឺជា​មជ្ឈមណ្ឌល​ចិញ្ចឹម​កុមារ​កំព្រា និង​កុមារ​អនាថា និង​កុមារ​គ្មាន​ទីពឹង​ដ៏​ធំ​ជាង​គេ​បំផុត នៅ​តំបន់​ភូមិភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា​ដែល​ត្រូវបាន​សម្ពោធ​ដាក់​ឲ្យ​ ដំណើរការ​ជា​ផ្លូវការ​កាលពី​ថ្ងៃទី២១ ខែធ្នូ​ ឆ្នាំ២០១១។ បច្ចុប្បន្ន​នេះ​ភូមិ​កុមារ​អេស​អូ​អេស​ខេត្ត​រតនគីរី​មាន​មន្ត្រី​បុគ្គលិក ​គ្រប់គ្រង​ចំនួន ៣៧នាក់ និង​កុមារ​កំព្រា និង កុមារ​​អនាថា​ស្នាក់នៅ​សិក្សា​រៀន​សូត្រ​ចំនួន ១០៤នាក់។ ដោយមាន​ការ​យកចិត្ត​ទុកដាក់​ពី​សំណាក់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​មាន​​សម្តេច​​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ ធ្វើ​ឲ្យភូមិ​កុមារ​អេស​អូ​អេស​បាន​ទទួល​នូវ​ការ​អភិវឌ្ឍ​រីក​ចំរើន​យ៉ាង​ ឆាប់រហ័ស ពិសេស​ការ​ថែទាំ​យ៉ាង​យក​ចិត្ត​ទុកដាក់​បំផុត​លើ​ជីវភាព​រស់នៅ​របស់​កុមារ​ កំព្រា​និង​កុមារ​អនាថា៕

សម្តេច​តេជោអះអាង​ថាគ្មាន​ហានិភ័យ​ទេ ទៅលើការ​វិនិយោគ ទាំងហា​និភ័យ​ផ្នែក ធម្មជាតិ និងនយោបាយ

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយ​ការ​សម្តេច​តេជោ​នាយករដ្ឋមន្រ្តីបានឱ្យដឹងថា សម្តេចអគ្គ​មហា​​​សេនា​បតីតេជោ ហ៊ុន សែន នឹង អញ្ជើញ​ជាអធិបតី ក្នុងពិធីសម្ពោធដាក់ ឲ្យ​ប្រើប្រាស់​រោង​ចក្រ​ផលិតគ្រឿង អេឡិច ត្រូនិក នៅ​ខេត្ត​កោះកុង ដែលគ្រោងនឹងធ្វើនៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ​២០១២ខាងមុខនេះដោយ​សម្តេចតេជោបាន​អះអាងថាកម្ពុជា គឺគ្មានហានិភ័យទេ ទៅលើ​ការ​វិនិ យោគ ទាំងហានិភ័យផ្នែក ធម្ម​ជាតិ និងនយោបាយ។
 
ឯកឧត្តម អ៊ាង សុផល្លែត បានឲ្យដឹង ថាក្នុងឱ្យកាសទទួលបានការអនុញ្ញាតឱ្យចូលជូបសម្តែង​ការ​គួរ​សមចំពោះ សម្តេចតេជោនាយករដ្ឋមន្រ្តីនារសៀលថ្ងៃទី ៥ ខែធ្នូ ឆ្នាំ២០១២ នៅវិមាន​សន្តិភាព ទីស្តី​ការ​នាយករដ្ឋមន្រ្តី លោក Yasuhiko Yazaki ប្រធាន​សាជី​វកម្ម Yazaki បានសម្តែងនូវការចូលរួម មរ​ណៈទុក្ខចំពោះព្រះបរមសព ព្រះករុណាបាន​សម្តេច​ព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះបរមរ​តនកោដ្ឋ ហើយក៏បានថ្លែងអំណ​រគុណយ៉ាង​ជ្រាលជ្រៅចំពោះសម្តេចតេជោនាយករដ្ឋ មន្រ្តី ដែលបាន​ផ្តល់ការ គាំទ្រដល់ក្រុមហ៊ុន​សាជីវ​កម្ម Yazaki របស់លោក នៅក្នុងព្រះរាជាណាចក្រកម្ពុជា ប្រកប​ដោយ​ភាពកក់ក្តៅជាទីបំផុត។
 
លោក Yasuhiko Yazaki បានជម្រាបជូន សម្តេចតេជោថា រោងចក្ររបស់លោកនៅខេត្ត កោះ​កុង បានសាងសង់ចប់សព្វគ្រប់ហើយរោងចក្រនេះ ផលិតគ្រឿងបំណែកអេ ឡិចត្រូនិករបស់​យាន​យន្តសម្រាប់នាំចេញទៅទូទាំងពិភពលោក។ ក្រៅពីការផលិតគ្រឿងបំណែកយានយន្ត ក្រុម​ហ៊ុន​សាជីវកម្មរបស់ លោកក៏ មានបំណងក្នុងការផលិតផ្ទាំងស្រូបយកពន្លឺអគ្គិសនី និង​គ្រឿ​ងសម្ភារ​កសិ​កម្មផងដែរ។ ចំពោះរោងចក្រផលិតគ្រឿងបំណែកអេឡិចត្រូនិចស ម្រាប់​យានយន្ត គឺរោងចក្រ​បាន​បំពាក់ទៅដោយប្រព័ន្ធសម្ភារទំនើបៗ ព្រមទាំងមានការ​សាងសង់​ផ្ទះ​ឲ្យកម្មករស្នាក់នៅ​ទីនោះផង​ដែរ។
 
លោក Yasuhiko Yazaki ក៏បានថ្លែងនូវការអបអរសាទរ ចំពោះជោគជ័យដែល​កម្ពុជាទទួល​បាន​ក្នុង​ការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដែល​បានប្រព្រឹត្តិ​ទៅនាពេល​កន្លងមក ដែលនេះជាកិត្តិយសខ្លាំងណាស់សម្រាប់កម្ពុជា ក៏ដូចសម្រាប់ក្រុមហ៊ុន​របស់លោកដែរ ដែល​ធ្វើឱ្យលោកមានភាព កក់ក្តៅយ៉ាងខ្លាំង ចំពោះការវិនិយោគនៅកម្ពុជា។
 
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះ ការចូលរួម មរណ​ទុក្ខរបស់​លោក Yasuhiko Yazaki ជាមួយកម្ពុជា ចំពោះការបាត់បង់ព្រះម ហាវីរក្សត្រដែលជា​ទី​សក្ការៈ​របស់​ប្រជាពលរដ្ឋ កម្ពុជា និងថ្លែងអំណរគុណចំពោះការអបអរសាទរចំពោះ​កិច្ចប្រជុំ​អាស៊ាននិងកិច្ចប្រជុំ​ពាក់​ព័ន្ធ កន្លងមក។
ជាមួយនិង ទទួលស្គាល់ថា ក្រុមហ៊ុន Yazaki បានវិនិ យោគរយៈពេលខ្លី ប៉ុន្តែសមិទ្ធ​ផលដែល​ទទួល​សម្រាប់ការសម្ពោធ ដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី១៧ ធ្នូ គួរជាទីលើកទឹកចិត្ត​នោះសម្តេច​តេជោបាន​មាន​ប្រសាសន៍ថា វត្តមានរបស់សម្តេចផ្ទាល់ក្នុងការសម្ពោធ​ដាក់ឱ្យដំណើរ​ការរោង​ចក្រនេះ គឺជាការចាំ​បាច់​​ដើម្បី ជាការលើកទឹកចិត្តដល់ ក្រុមហ៊ុន។ សម្តេចតេជោបានបន្តថា សម្តេចពិតជាមានការរីករាយ​យ៉ាងខ្លាំង ចំពោះការដែលក្រុមហ៊ុនមានការគិត​គូរដល់ការ​ផលិ​ត​សម្ភារកសិកម្ម និងផ្ទាំង ស្រូបពន្លឺអគ្គិ​សនី ដែលនេះ គឺជាការគិតគូរដ៏សមស្របមួយ​ទៅតាម​តម្រូវការ នៃទីផ្សារកម្ពុជា និងទីផ្សារក្នុងតំ​បន់​។សម្តេចតេជោបានបញ្ជាក់ ថា សូមជឿជាក់ថា កម្ពុជា គឺគ្មានហានិភ័យទេ ទៅលើការវិនិ យោ​គនោះ ទាំងហានិភ័យផ្នែក ធម្មជាតិ និងន​យោ​បាយ។
 
សម្តេចតេជោ ក៏បានសម្តែងការកោតសរសើរចំពោះក្រុមហ៊ុន Yazaki ដែលបានចូលរួមក្នុង​កា​រ​​បណ្តុះ​បណ្តាលធន​ធានមនុស្ស បញ្ជូនពលករកម្ពុជាទៅសិក្សា នៅបរទេស ដើម្បីមក​បម្រើ​ការនៅក្នុង រោង​ចក្រ និងបានស្នើឱ្យជួយបន្តបណ្តុះបណ្តាល​ពលករបន្តទៀតក៏ដូចជាថ្លែង​អំ​ណ​រ​គុណផងដែរ ចំពោះ​ក្រុម​ហ៊ុនដែល បាន រៀបចំឱ្យមានកន្លែងស្នាក់នៅដល់ពលករកម្ពុជា៕

ឯកឧត្តម​​បណ្ឌិត​​សភាចារ្យ​ សុខ អាន​ ថ្លែង​​បិទ​​កិច្ច​ប្រជុំពេញ​អង្គ ICC អង្គរលើកទី១៩ នៅ​ខេត្ត​​សៀមរាប​

ឯកឧ​ត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយក​រដ្ឋ​មន្រ្តី​ រដ្ឋ​មន្រ្តីទទួល​បន្ទុក​​ទីស្តី​ការ​គណៈ​រដ្ឋ​មន្រ្តី ​និង​ជា​ប្រធានអាជ្ញាធរ​អប្សរា​ នៅ​​រសៀល​ថ្ងៃទី​៦ ខែធ្នូ​ ឆ្នាំ២០១២នេះ បានទទូច​ចំពោះសហប្រធាន​នៃ​កិច្ច​ប្រជុំ​ពេញអង្គ ICC អង្គរលើកទី១៩ ត្រូវ​​ពិនិត្យ​តាម​ដាន​រាល់ការ​​អនុវត្ត​គម្រោង​ទាំង​អស់​នៅ​ក្នុង​អង្គរ ​ខេត្ត​សៀមរាប ក្នុង​ទិសដៅ​ថែរក្សា ការពារ​ និង​អភិរក្សប្រកប​ដោយ​ចីរភាព​​ដើម្បី​ការ​ទាក់​ទាញ​ភ្ញៀវ​ទេសចរបន្ថែម​ទៀត​ ។
ឯកឧត្តម​ បាន​​ជម្រុញ​ឱ្យសហប្រធាន​ ICC មក​ពី​ប្រទេសបារាំង និងជប៉ុន ព្រម​ទាំង​អង្គការយូណេស្កូ​ (Unesco) អគ្គ​លេខា​ធិការ​ដ្ឋាន​ ព្រម​ទាំង​បណ្តា​ប្រទេស​ ​និង​ស្ថាប័ន​ដែល​ជា សមាជិក​នៃ​គណៈកម្មាធិការ​សម្រប​សម្រួល​អន្តរ​ជាតិ​ សំរាប់​កិច្ច​ការពារ​ និង​​អភិវឌ្ឍ​ឧទ្យាន​ប្រវត្តិ សាស្រ្តអង្គរ (ICC) ត្រូវត្រៀមដើរចូលក្នុងទសវត្សថ្មី​ ១០ឆ្នាំ​ទៅមុខ​ទៀត ហើយ​អំ​ពាវ​នាវ​ឱ្យ​ក្រុម​ការងារ​ទាំង​អស់​ត្រូវ​ដើររួមគ្នា​ព្រមគ្នា ដើម្បីរៀនសូត្រ​ស្វែង​យល់បន្ថែមអំ​ពី​​អ្វីដែលកើតមាន ឡើង​នៅក្នុងអង្គរដែលជាមរតកបេតិកភណ្ឌពិភពលោក។
          ឯកឧត្តមឧបនាយក​រដ្ឋមន្ត្រី សុខ​​ អាន​ បានមាន​ប្រសាសន៍បន្ថែមថា សំរាប់អនាគត​នៅ ក្នុង​តំបន់អង្គរ​សូមឱ្យ ICC យក​ចិត្តទុក​ដាក់​​ចំពោះ​បញ្ហា​​ធារា​សាស្រ្តនៅអង្គរ​​ដើម្បីទប់​ស្កាត់ បញ្ជៀស គ្រោះទឹកជំនន់ក្នុងឧទ្យានអង្គរ ដើម្បី​ភាព​សុខសាន្តរបស់ប្រជាជនដែល​រស់​នៅ​ក្នុង​តំបន់​នោះ និង បន្តធ្វើការសិក្សា​ស្វែងយល់​ពី​វិស្វកម្មប្រកប​ដោយបញ្ញាញាណ​របស់​ បុព្វបុរសដែលបានបន្សល់ទុក។
          ជាមួយ​គ្នា​នេះ ឯកឧត្តមឧបនាយក​រដ្ឋមន្ត្រី​ ក៏បាន​ធ្វើ​ការ​វាយតម្លៃខ្ពស់ផង​ដែរចំពោះ សោភ័ណ ភាព នៃទេសភាព​វប្បធម៌​បុរាណ​ ក្នុង​នោះ​មាន​ដូច​ជា​​ ប្រឡាយទឹក ស្ទឹង វត្តអារាម ប្រាសាទ​បូរាណជាច្រើន  គឺជាទី​ទាក់​ទាញ​ភ្ញៀវ​ទេសចរណ៍​មាន​ចំ​នួន​កាន់​តែច្រើន​ឡើង​ថែម​ទៀត​នាពេល ​អនាគត ប៉ុន្តែ គ្រប់​គ្នា​ត្រូវ​តែយកចិត្ត​ទុក​ដាក់​​​ខ្ពស់​លើកិច្ចការ​ពារ​ និង​ថែរក្សាឱ្យ​បាន​ជាប្រចាំ។
          ឯកឧត្តម ឧបនាយក​រដ្ឋមន្ត្រី  សុខ អាន​ ក៏បាន​ផ្តោត​ការចាប់អារម្មណ៍​ខ្ពស់ចំពោះ​ភ្នំគូលេន ដែល​ជា​រម្មណីយ​ដ្ឋាន​ធម្ម​ជាតិ​ដ៏​ស្រស់​បំ​ព្រងនោះ​ គឺ​ត្រូវតែការពារ​ភ្នំគូលេនឲ្យ​បាន​ដាច់ខាត ជា មួយ​នឹង​ការ​ចម្រុញឱ្យ​ឯកឧត្តម ស៊ូ ភីរិន្ទ គណៈអភិបាល​ខេត្ត សៀម​រាប គួរ​មាន​ការ​បង្កើត​​គណៈ កម្មាធិការ​ជា​បន្ទាន់​ ដើម្បី​ឱ្យ​មានអ្នកទទួលខុសត្រូវ មានអ្នករៀបចំ​ក្រុមជំនាញ ដើម្បី​សិក្សា​អំ​ពីស្ថាន​ភាព​​​​ជាក់​ស្តែងព្រមទាំងរៀបចំឯកសារច្បាស់លាស់​ និង​មាន​វិធាន​ការ​ម៉ឺងម៉ាត់​ ក្នុង​ការ​កែលំអរ​ និងវិធានការការ​ពារខ្ពង់រាបភ្នំគូលេននេះ​ជាដាច់​ខាត ហើយ​ក្នុង​ដំ​ណើរការ​ប្រព្រឹត្តទៅ​នូវ​កិច្ច​ថែរក្សា និង​ការពារ​ភ្នំ​គូលេន គឺត្រូវមាន​​ការ​ចូល​រួម​សហការ​ជាមួយ​នឹង​អាជ្ញាធរអប្សរា និង​អង្គការ​​យូណេស្កូ​ប្រចាំនៅ​កម្ពុជា​។
ឯកឧត្តម ក៏បានធ្វើសំណូមពរ ឲ្យមាន ការ បញ្ចប់ ជាបន្ទាន់នូវ​ការកាប់ព្រៃនៅលើភ្នំ​គូលេ​ន​​ ​ដែល​ ធ្វើឲ្យប៉ះ​ពាល់​ដល់ទិដ្ឋភាព និងទេសភាព​វប្បធម៌។

ដោយសារ​មាន​​កំណើន​​ទេស​ចរ​យ៉ាង​គំហុក​មក​ទស្សនាទីក្រុងអង្គរ ឯកឧត្ដម សុខ អាន បាន​​ស្នើ​ឱ្យអាជ្ញាធរមាន​សមត្ថកិច្ច​ និង​អង្គការពាក់ពន្ធ័​នានា​ជួយ​ជម្រុ​ញ​​​ការ​អភិវឌ្ឍន៍​ខ្សែក្រវ៉ាត់​បៃតង​ ជុំវិញ​ខេត្ត​សៀមរាប​ ដោយ​ភាព​ម៉ឺង​ម៉ាត់​ជាទី​បំ​ផុត​។
លេខា​ធិការ​ដ្ឋាន​គណៈ​កម្មាធិការ​ ​អន្តរ​ជាតិ​ សម្រប​សម្រួលកិច្ច​ការ​ពារ​និង​អភិវឌ្ឍ​តំបន់​​ប្រវត្តិ​សាស្រ្ត​អង្គរ​ (អាយស៊ីស៊ី) (ICC) បាន​ចាប់​ផ្តើម​បើក​កិច្ច​ប្រជុំ​ពេញ​អង្គ​លើក​ទី​១៩ របស់​​ខ្លួន​កាល​ពី​ព្រឹក​ថ្ងៃ​ទី០៥ ​នឹង​បន្ត​រហូត​ដល់​ថ្ងៃ​ទី​០៦​ខែ​ធ្នូ ​ឆ្នាំ២០១២​​ ដើម្បី​ពិនិត្យ​តាម​ដាន​រាល់ការ​អនុវត្ត​​គម្រោង​ទាំង​អស់​នៅ​ក្នុងតំបន់​ ប្រវត្តិសាស្រ្ដ​​អង្គរ​។
 គណៈកម្មការអន្តរ​ជាតិ​ICCសម្រាប់អង្គរ​មានសហប្រធានពីរ គឺប្រទេសបារាំង​ និង​ប្រទេ​ស​ជប៉ុន ដែលបំពេញ​ការងារ​​យ៉ាងជិតស្និតជាមួយរាជរដ្ឋាភិបាលកម្ពុជា។
 កិច្ចប្រជុំពេញអង្គលើកទី១៩ ​មាន​ការ​អញ្ជើញ​​ចូលរួមពីបណ្ដាប្រទេសជាង១២ ​លើ​ពិភព​លោក​។​ ​ក្នុងកិច្ចប្រជុំ​ គឺមាន​ការ​​លើកឡើង​ពីការ​អភិវឌ្ឍន៍ និងអភិរក្ស​ប្រាសាទ​​អង្គរ​របស់អ្នក​ឯកទេសសំខាន់ៗ​លើពិភព​លោក បន្ទាប់ពីរយៈពេល២០ឆ្នាំកន្លងមកដែលបាន​ដាក់ប្រាសាទ​អង្គ​រ​​​វត្តជាសម្បត្តិ​ បេតិ​កភណ្ឌ័​ពិភពលោក​ និងអាយុកាលរបស់ICC​និងបាន​ផ្លាស់​ប្តូរ​យោបល់​របស់​​​ក្រុម​​​ឯកទេស​ និង​​បានលើកឡើង​ពីការងារ​ធារាស្រ្ត​(ការគ្រប់​គ្រង​ទឹក​នៅខាង​លើដី​ និង​ក្រោម​​ប្រាសាទ) កុំឱ្យមានប៉ះពាល់ដល់ប្រាង្គ​ប្រាសាទ​ពីយថា​ហេតុ​ពីទឹកជំនន់​និង​ការបញ្ជៀស​ ទឹក និងការរក្សាទឹក​សំរាប់ទ្រទ្រង់​ប្រាសាទឱ្យ​នៅហ្នឹង និងការ​ប្រើប្រាស់របស់ ប្រជាពលរដ្ឋ​ក្នុង​តំបន់នោះ។ ក្រៅពី​នេះ កិច្ច​ប្រជុំ​ក៏​បាន​លើក​ឡើង​ផង​ដែរ​អំពី​ការអភិវឌ្ឍន៍​សហគមន៍​មូលដ្ឋាន​ឱ្យ ​មាន​ភាពសុខដុមរមណី​​​ជា​មួយ​​ការ​អភិវឌ្ឍន៍ និង​អភិរក្ស​​​ប្រាសាទអង្គរ​ និង​លើក​ឡើង​អំ​ពី​កង្វល់​នឹង​​ការគ្រប់គ្រង​វិសយ័ទេសចរណ៍​ ដើម្បី​​​ធ្វើ​ឱ្យ​វិស​យ័​នេះ​កុំឱ្យមានផលប៉ះពាល់​ដល់ប្រាសាទ និង​ការ​ប្រើប្រាស់ទឹក ក៏​ដូច​ជា​ជីវភាពរស់​នៅ​​របស់​​​ប្រជាជន​​​​ក្នុងតំបន់​នោះ និងបរិស្ថានដើម្បីឆ្លើយតប និង​​កំណើនយ៉ាង​គំហុករ​បស់​អ្នក​ទេសចរ​មក​កាន់ទីក្រុង​សៀមរាប​ ។
សូម​បញ្ជាក់​ថា គម្រោង​គ្រប់គ្រងវិសយ័ទេសចរណ៍នេះ​ មាន​ការ​​សហការ ឧបត្ថម្ភ​ដោយ​អាជ្ញាធរអប្សរា​នៃប្រទេសអូស្រ្តាលី ​និងអង្គការUNESCO)។ ក្រៅ​ពី​នេះកិច្ចប្រជុំ​បាន​ផ្ដោតការ​ យកចិត្តទុកដាក់ខ្ពស់ ដោយ​ធ្វើការ​ប្រកាសអាសន្ន​ ដើម្បីបញ្ចប់នូវការ​គំរាម​គំហែងដល់​បរិស្ថាន ភ្នំគូលេនការកាប់ដុតបំផ្លាញព្រៃឈើ និងបេតិកភណ្ឌ​ធម្មជាតិ​ ដើម្បី​ធ្វើ​ការ​អភិវឌ្ឍន៍​ និង​អភិរក្ស​ និងបានយកចិត្តទុកដាក់​ពីអភិរក្ស​ និងអភិវឌ្ឍន៍​ធ្វើ​យ៉ាង​​ណា​មិនអនុញ្ញាត្តិ​ឱ្យមាន​គ្រោះ​ថ្នាក់​ដល់ រូបបដិមាក​រនៅប្រាសាទកោះកេរ្តិ៍​ ក៍ដូចជា​រូប​បដិមាករ​​ទាំងអស់នៅ​ក្នុងព្រះរាជា​ណា​​ចក្រ​កម្ពុជា។ កិច្ចប្រជុំក៍បានលើកមកពិភាក្សា ពី​​កា​រ​​ត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះ​ នៃកិច្ចប្រជុំ​គណៈកម្មាធិការ​បេតិ​កភណ្ឌ័​​ពិភពលោក​ លើក​ទី៣៧​​ដែលនឹងគ្រោងធ្វើនៅខែមិថុនា ឆ្នាំ​២០១៣​ខាងមុខ និងរៀបចំ​ប្រារព្វ​ខួប​លើក​ទី២០​របស់​ICC ដែល​ប្រាសាទអង្គរបាន​ចាកចេញពី​បញ្ជីរង​គ្រោះ​នៅឆ្នាំ ២០០៤។
 កិច្ចប្រជុំ​នេះ​ ក៍​មាន​ការបោះឆ្នោត​បង្កើត​ធម្មនុញ្ញរបស់គណៈ​កម្មាធិការ​​អន្តរ​ជាតិ​ សម្រ​​​ប​សម្រួលកិច្ច​ការ​ពារ​​ និង​អភិវឌ្ឍ​តំបន់​ប្រវត្តិ​សាស្រ្ត​អង្គរ​  (ICC)  ដើម្បីគម្រោង១០ឆ្នាំ​ខាងមុខទៀត​ក្នុង​​ការអភិរក្ស​​ និងអភិវឌ្ឍន៍​​អង្គរប្រកប​ដោយ​ចីរភាព និងភាពសុខដុម​រមណី​ជាមួយ​គ្នារវា​ង​ប្រា​សាទ​ និង​ប្រជាជន​ដែលរស់នៅក្នុងបរិវេណប្រាសាទអង្គរ និងការ​អភិ​វឌ្ឍន៍​​សហគមន៍​ផង​ដែរ។

គណៈប្រតិភូ​ក្បួនរថយន្ត​មិត្តភាព​អាស៊ាន-​ឥណ្ឌា​ ​បានចាកចេញ​ពីភ្នំពេញ​ ​ឆ្ពោះ​ទៅប្រទេស​វៀតណា​ម

គណៈ​ប្រតិភូ​ក្បួន​រថយន្ត​មិត្តភាព​ អាស៊ាន​-​ឥណ្ឌា លើក​ទី​២ ឆ្នាំ​២០១២ (ASEAN-India Car-Ra​lly 2012)បានធ្វើ​ដំណើរ​ចាក​ចេញពី​រាជធានី​ភ្នំពេញ​ហើយនៅ​ព្រឹក​ព្រលឹម​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០​១២​ក្រោមកា​រអញ្ជើញ​ចូលរួមជា​អធិបតី​ក្នុងពិធី​ជូនដំណើរ​ដោយឯក​ ឧត្តម ​បណ្ឌិត​សភា​ចារ្យ សុខ ​អាន​ ឧបនាយ​ករដ្ឋ​មន្រ្តី រ​ដ្ឋមន្រ្តីទ​ទួលបន្ទុក​ទីស្តីការ​គណៈរ​ដ្ឋមន្រ្តី​ និង ជា​តំណា​ងដ៏​ខ្ពង់​ខ្ពស់ ​សម្តេច​អគ្គម​ហាសេនា​បតីតេ​ជោ ហ៊ុ​ន សែ​ន នា​យក​រ​ដ្ឋម​ន្រ្តី។
ក្នុង​ពិធីជូ​នដំណើ​រដែល​រៀបចំ​នៅលើម​ហាវិថី​ព្រះនរោ​ត្តមមុខ​វិទ្យាស្ថានជា ​តិអប់រំ​ ជិត​វិមាន​ឯក​រាជ្យ ឯ​កឧត្តម​ បណ្ឌិត​ សុខ​ អាន​ បានមា​នប្រសាសន៍​ស្វាគមន៍​ចំពោះវ​ត្តមាន​ គណៈប្រ​តិភូក្បួន​រថយន្ត​មិត្តភាព​អាស៊ាន​-​ឥណ្ឌា លើក​ទី​២ ឆ្នាំ​២០១២​នៅលើទឹក​ដីកម្ពុជា​ អច្ឆរិយៈ ​និង បាន​ជូនព​រឱ្យកា​រធ្វើដំណើ​រមាន​សុវត្ថ​ភាព ​និង ទទួ​លបាននូ​វភាពរី​ករាយ​។
ឯក​ឧត្តមប​ណ្ឌិត ថោ​ង ខុន​ រដ្ឋមន្រ្តីក្រ​សួងទេស​ចរបាន​មានប្រសាស​ន៍ឱ្យដឹង​ថា ក្នុ​ងឱកាស​ស្នាក់អា​ស្រ័យនៅ​លើទឹក​ដីប្រទេ​សកម្ពុ​ជាគណៈ​ប្រតិភូ​បាន​ ទៅទស្ស​នាប្រា​សាទនា​នានៅក្នុ​ងខេត្ត​សៀមរា​បអង្គ​រ។ដោយ​ឡែកនៅ​រាជធានី​ ភ្នំពេញណៈ​ប្រតិភូ​ក្បួន​រថយន្ត​មិត្តភាព​អាស៊ាន​-​ឥណ្ឌា លើក​ទី​២ ឆ្នាំ​២០១២ ទទួល​ បានស្វា​គមន៍ដោ​យការស​ម្តែងសិល្បៈ​អបអរ​សាទរនៅ​សាល​សន្និសី​ទចតុ​មុខ​។
សូម​បញ្ជាក់​ថា ​ក្បួន​រថយន្ត​មិត្តភាព​អាស៊ាន​-​ឥណ្ឌា ដែលមា​នចំនួ​ន ៤០ គ្រឿង​ដែលមាន​មនុ​ស្ស​ចំនួន ១២០​ នាក់បាន​បានឆ្លងកា​ត់ប្រទេស​ថៃ ចូលមក​កម្ពុជា​ កាលពី​ថ្ងៃទី​៣​ធ្នូ ឆ្នាំ​២០១២​ តាម​ច្រកព្រំ​ដែន​ប៉ោយប៉ែត​ ដោយមាន​អ្នក​ស្វាគមន៍​រាប់រយ​នាក់ រួមទាំងម​ន្រ្តីជាន់ខ្ពស់​ក្រសួង​ទេសច​រណ៍ ​អភិបា​លខេត្ត​បន្ទាយ​មានជ័យ និង​មន្ត្រី​កងកម្លាំង​ពាក់ព័ន្ធ​ជាច្រើន​ទៀត​។ ក្បួន​រថយ​ន្តដែល​មានការ​ហែហម ​និង ការពារ​សុវត្ថភា​ពពីអាជ្ញា​ធររាជ​រដ្ឋាភិបា​លកម្ពុជា​បាន​ធ្វើ​ដំណើរ​ តាមផ្លូវ​ជាតិ​លេខ​៥ និង​ផ្លូវជាតិ​លេខ​៦ ឆ្ពោះទៅ​សំចត​មួយ​យប់នៅ​ខេត្តសៀមរាប មុននឹង​មកដល់រា​ជធានី​ភ្នំពេញ​។​
​ ក្បួន​រថយន្ត​មិត្តភាព ​អាស៊ាន​-​ឥណ្ឌា លើក​ទី​២ ឆ្នាំ​២០១២ បានចេញ​ដំណើរ ពី​ប្រទេស​ឥណ្ឌូ​ណេស៊ី នា​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១២ ហើយត្រូវ​ឆ្លងកាត់​បណ្ដា​ប្រទេស​អាស៊ាន រួមទាំង​កម្ពុ​ជា នឹងត្រូវ​វិល​ទៅដល់​ប្រទេស​ឥណ្ឌា​វិញ​ថ្ងៃទី​២០​ធ្នូ ឆ្នាំ​២០១២​។ សម្រាប់​កម្ពុជា ក្បួន​រថយន្ត​នោះត្រូវ​ឆ្លងកាត់​ចាប់ពី​ថ្ងៃទី​៣ ​ដល់​ថ្ងៃទី​៧ ខែ​ធ្នូ ឆ្នាំ​២០​១២។
ក្បួន​រថយន្ត​មិត្តភាព​អាស៊ាន​-​ឥណ្ឌាលើ​កទី២បា​នចាកចេ​ញពីវិមាន​ឯករាជ្យ រា​ជធានីភ្នំ​ពេញ ឆ្លង​កាត់​តាមផ្លូវ​ព្រះមុនីវង្ស​ ឡើង​ស្ពាន​ព្រះមុនីវង្ស​ថ្មី តាមផ្លូវ​ជាតិ​លេខ​១ ឆ្ពោះទៅ​ក្រុង​បាវិត ខេត្តស្វាយ​រៀងដើ​ម្បីបន្ត​ដំណើរ​ ទៅកាន់​ប្រទេស​វៀតណាម ៕

អង់គ្លេស​សង្ឃឹម​ថា នឹងផ្តល់​មូល​និធិ​បន្ថែម​សំរាប់​អង្គ​ជុំនុំជំរះ​វិសាមញ្ញ​នៅក្នុង​ តុលាការកម្ពុជា និងបើក​ការិយាល័យ​ពាណិជ្ជកម្ម​នៅ​កម្ពុជា

ចុះថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ២០១២
 ដោយ៖ ឯក ថា
ភ្នំពេញ៖ កាល​ពីថ្ងៃ​ចន្ទ កន្លង​ទៅ​នេះ ឯក​អគ្គរាជ​ទូតនៃ​ព្រះរាជា​ណា​ចក្រ​អង់គ្លេស​បាន ជំរាប​ប្រាប់​ឯកឧត្តម សុខ អាន ឧបនាយក ​រដ្ឋមន្ត្រី​កម្ពុជា​ថា ប្រទេស​អង់គ្លេស​សង្ឃឹម​ថា នឹង​ផ្តល់​​ការ​គាំទ្រ​ផ្នែកហិរញ្ញ​វត្ថុ​បន្ថែម​ទៀត​ទៅដល់​ភាគី​របស់​ អង្គការ​សហ​ប្រជាជាតិ នៃអង្គ​ជំនុំ​ជំរះ​​​វិសាមញ្ញ​នៅក្នុង​តុលា​ការ​កម្ពុជា (អ.វ.ត.ក) ដើម្បី​ទទួល​បាននូ​វគោល​បំណង​របស់​ខ្លូន​ក្នុង​ការ​​ផ្តល់ភាព​យុត្តិធម៌​ទៅ​ ដល់​ជនរង​គ្រោះ​។ ចំនួន​នៃការ​ធ្វើវិភាគ​ទាននេះ​មិនទាន់​ដឹង​នៅ​ឡើយ​​ទេ ពីព្រោះ​វាអាស្រ័យ​លើការ​អនុ​ម័ត​​ដោយ​សភា​អង់គ្លេស។
ឯកឧត្តម​ឯក​អគ្គរាជ​ទូត Mark Gooding បាន​មាន​ប្រសាសន៍​ នៅក្នុង​កិច្ច​ប្រជុំ​ថា សេចក្តី​ប្រកាស​ផ្តល់​វិភាគ​ទាន​នេះនឹង​ត្រូវ​ធ្វើ​ឡើង​ឆាប់ៗ​នេះ។ លោក​អគ្គរាជ​ទូត បាន​ទទួល​ស្គាល់ថា ចំនួន​ខ្វះខាត​ក្នុងការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​សំរាប់ អ.វ.ត.ក គឺជា​បញ្ហា​ដ៏ធ្ងន់​ធ្ងរ​មួយ ហើយ​លោក​បាន​លើ​កទឹក​ចិត្ត​ប្រទេស​ជា​ច្រើន ក្នុង​តំបន់​ឱ្យជួយ​ចូលរួម​ធ្វើវិភាគ​ទាន​គាំទ្រ​ការ​កាត់​ទោស​មេដឹក​នាំ​ កំពូល​នៃរបប​កម្ពុជា​ប្រជា​ធិប​តេយ្យ ដែល​គ្រប់​គ្រង​ប្រទេស​ចាប់​ពីថ្ងៃទី ១៧ ខែ​មេសា ឆ្នាំ១៩៧៥ ដល់​ដើមឆ្នាំ​១៩៧៩ ដែល​ពេល​នោះ​ប្រជាជន​ជិត ២ លាន​នាក់​បាន​ស្លាប់​​ដោយ​សារភាព​អត់​ចំណី​អាហារ ការ​សំលាប់ ជំងឺ និងធ្វើ​ពលកម្ម​ដោយ​បង្ខំ​។
នៅក្នុង​ខែមិនា ប្រទេស​អង់គ្លេស​បានប្រកាស​ផ្តល់វិភាគ​ទាន​ហិរញ្ញ​វត្ថុនូវ​ទឹក​ប្រាក់ ១,២​លាន ដុល្លារ សំរាប់ អ.វ.ត.ក។ ឯកឧត្តម Gooding បាន ​មាន​ប្រសាសន៍​នៅពេល​នោះ​ថា «វិភាគ​ទានរ​បស់​ប្រទេស​អង់​គ្លេស គឺដើម្បី​បង្ហាញ​ការគាំទ្រ​ដ៏ខ្លាំង​របស់​ខ្លួន​ទាំង​យុត្តិធម៌​ជា​អន្តរ​ ជាតិ និង​ការ​ផ្សះផ្សាជាតិ​នៅក្នុង​ប្រទេស​កម្ពុជា»។
ឯកឧត្តម សុខ អាន ឧបនាយករ​ដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី បាន​ថ្លែង​អំណរ​គុណ​ចំពោះ​ការបន្ត​ជួយ​គាំទ្រ​របស់​រដ្ឋាភិបាល​អង់គ្លេស​ដល់ ​តុលាកា​រកម្ពុជា។ ឯក​ឧត្តម​បានមាន​ប្រសាសន៍​ថា អង់គ្លេស​គឺជាប្រទេស​មួយក្នុង​ចំណោម​អ្នកផ្តល់​វិភាគ​ទានដ៏​ធំ​បំ​ផុត​​ ដែលផ្តល់​វិភាគ​ទាន​ដល់​ អ.វ.ត.ក។
ឯកឧត្តម សុខ អាន ដែលជា​ប្រធាន​ក្រុមការ​ងារ​ រាជរដ្ឋាភិបាល​ស្តីពីការ​កាត់​ក្តីខ្មែរ​ក្រហម​បានមាន​ប្រសាសន៍​ថា «ខាង​ភាគី​កម្ពុជា បានខិត​ខំប្រឹង​ប្រែង​ជា​អតិបរិមា» ដោយ​និយាយ​​ទៅដល់កា​រធ្វើវិភាគ​ទានទាំង​សាច់​ប្រាក់ និងស្មារតី​ដើម្បី​គាំទ្រ អ.វ.ត.ក។
កម្ពុជា​គឺស្ថិត​ក្នុង​លំដាប់​ថ្នាក់ទី ៦ ហើយ​អង់គ្លេស​ស្ថិតក្នុង​លំដាប់​ទី ៧ ក្នុង​ការ​ធ្វើវិភាគ​ទាន​​ទៅ​ដល់ អ.វ.ត.ក។
នៅក្នុង​ខែកុម្ភៈ សហគមន៍​អន្តរជាតិ​បាន​ស្វាគមន៍​តុលាការ​កំពូលរ​បស់ អ.វ.ត.ក ដែល​បាន​កាត់​ទោស​លោក កាំង ហ្គិច អ៊ីវ ដែល​គេស្គាល់​ថាជា ឌុច ជាមេ​មណ្ឌលធ្វើ​ទារុណកម្ម ស-២១ របស់​ខ្មែរ​ក្រហម ឱ្យជាប់​ពន្ធធនាគា​មួយ​ជីវិត។
លោក ប៉ុល ពត អ្នក​បង្កើត​របប​ខ្មែរ​ក្រហម បាន​ស្លាប់​ក្នុងឆ្នាំ ១៩៩៨ នៅក្នុង​ស្រុក​អន្លង់​វែង ជិត​ព្រំដែន​ថៃ។
          មេដឹកនាំ​ជាន់ខ្ពស់​ផ្សេង​ទៀត​របស់​ខ្មែរ​ក្រហម​គឺ លោក នួន ជា អតីត​ប្រធាន​សភា​ជាតិ និង​ជាប្រធាន​មនោគម​វិជ្ជា។ លោក ខៀវ សំផន អតីតប្រមុខ​រដ្ឋរបប​ខ្មែរ​ក្រហម លោក អៀង សារី អតីត​រដ្ឋមន្ត្រី​ការ​បរទេស និងលោក​ស្រី អៀង ធារិទ្ធ រដ្ឋមន្ត្រី​សង្គម​កិច្ច (ដែល​ត្រូវបាន​គេ​ដកចេញ​ពីអង្គ​ជំនុំជំរះ​បច្ចុប្បន្ន​ដោយសារ​តែមាន​បញ្ហាសតិ​អារម្មណ៍​ខ្សោយ)។
ការិយាល័យ​ពាណិជ្ជកម្ម​អង់គ្លេស
ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន បាន​ស្វាគមន៍​ ចំពោះព័ត៌មាន​របស់​ឯកឧត្តម​ឯក​អគ្គ​រាជទូតថា ការិយា​ល័យ​ពាណិជ្ជកម្ម​មួយ​នឹងត្រូវ​បាន​បង្កើត​ឡើងនៅ​ក្នុង​ខែ មករា ឆ្នាំ​២០១៣ ខាង​មុខ​នេះ ដែល​មានទី​តាំង​ក្នុង​បរិវេណ​ស្ថាន​ទូត​អង់​គ្លេស ក្នុងទីក្រុង​ភ្នំពេញ។
ភាគីទាំង​ពីរបាន​ចែករំលែក​នូវទស្សនៈ​រួមគ្នា​ថា ចំណង​មិត្តភាព​ទ្វេភាគី​រវាង​ប្រទេស​ទាំង​​ពីរមាន​ភាព​ប្រសើរ​ឡើង ទង្វើនេះចូល​រួមវិភាគ​ទានអោយ​មាន​កំណើន​ពាណិជ្ជ​កម្មទាំង​សង​ខាង ដែល​មានកំណើន​ចំនួន ៤ ដង នៅ​ក្នុង​រយៈពេល ៥​ ឆ្នាំចុង​ក្រោយ​នេះ។
កាលពី​ឆ្នាំមុន ពាណិជ្ជ​កម្មទ្វេភាគី​មានតម្លៃ​ប្រហែល​ជា ៦០០ លានដុល្លារ​សហរដ្ឋ​អា​មេ​​រិក​ ដែល​ភាគ​ច្រើនបាន​មកពីការ​នាំចេញ​ផ្នែក​សំលៀក​បំពាក់​ពីប្រទេស​កម្ពុជា​ ទៅប្រទេស​អង់​គ្លេស​​។ មាន​រោងចក្រ​សំលៀក​បំពាក់ធំៗ ចំនួន ៣ នៅទីនេះ ដែល​បានផ្តល់ការងារ​ជា​ច្រើន​ពាន់។
លោក​រដ្ឋមន្ត្រី Jerremy Brown បានបើក​រោងចក្រ​សំលៀក​បំពាក់​អង់គ្លេស​ថ្មីមួយ​នៅ​ក្នុង​​ប្រទេស​កម្ពុជា​កាល​ពីដើម​ឆ្នាំនេះ។
កម្ពុជា​បានទទួល​ផលប្រយោជន៍​ពីការ​អនុគ្រោះ​ពាណិជ្ជកម្ម​របស់​សហភាព​អឺរ៉ុប ដែល​គេ​ហៅថា រាល់​ទំនិញ​ទាំង​អស់ លើក​លែង​តែ​សព្វាវុធ​(EBA) ដែល​ប្រទេស​អភិវឌ្ឍ​តិច​តួច​អាច​នាំ​​ចេញ​​ទំ​និញ​រួចពន្ធ​ទៅកាន់​ប្រទេស​ អឺរ៉ុប។
          ក្រុមហ៊ុន​អង់គ្លេស​មានកាន់​តែច្រើន​ឡើងៗ​នៅក្នុង​ប្រទេស​កម្ពុជា មិនត្រឹម​តែក្រុម​ហ៊ុន​សំលៀក​បំពាក់​ទេ ថែម​ទាំងក្រុម​ហ៊ុនផ្នែក​អប់រំ ស្ថាបត្យករ និង​ការ​រចនា។ ឧទាហរណ៍​ អគា​រ​​អភិវឌ្ឍ​មូលធន​វឌ្ឍនៈនៅទីក្រុង​ភ្នំពេញ គឺត្រូវបាន​រចនាដោយ​វិស្វក​រអង់គ្លេស។
          ភ្ញៀវមក​ពីប្រទេស​អង់គ្លេស​ប្រមាណ​ជា ១០០.០០០ នាក់បាន​ធ្វើទស្សន​កិច្ចនៅ​ព្រះរា​ជា​អច្ឆរិយ​រៀងរាល់​ឆ្នាំ។
          ប្រទេស​កម្ពុជាបាន​ទទួលភ្ញៀវ​ទេសច​រធម្មជាតិ ៣ លាន​នាក់ក្នុង​មួយ​ឆ្នាំ ហើយ​តួលេខ​នេះ ត្រូវបាន​គេរំពឹង​ថា នឹងកើនឡើង​ប្រមាណ​ជា ២០% ក្នុងមួយ​ឆ្នាំ ដោយសារ​តែភាព​សម្បូរ​នៃ​​​មរតក​វប្បធម៌ និងទេស​ចរណ៍​ធម្មជាតិ បន្ថែម​ទៅលើ​កេរ្តិ៍តំ​ណែល​នៃវាល​ពិឃាត។ កេរ្តិ៍តំ​ណែល​របស់​របប​កម្ពុជា​ប្រជាធិប​តេយ្យ​គឺគួរឱ្យ​រន្ធត់​ណាស់។ ធនធាន​មនុស្ស​របស់​ប្រទេស ហេដ្ឋា​រចនាសម្ព័ន្ធ ស្ថាប័ន និងរាល់​បញ្ជី​កំណត់​ហេតុ រាប់​បញ្ចូល​ទាំងភាព​ជាម្ចាស់​ការទ្រព្យ​សម្បតិ្ត​ ស្ទើតែ ឬ​ត្រូវបាន​បំផ្លាញ​ទាំង​ស្រុង​តែម្តង។
        បញ្ហាដីធ្លី
ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន បានមាន​ប្រសាសន៍​ថា បញ្ហាដី​មានភាព​ស្មុគ​ស្មាញ​ខ្លាំង​ណាស់​ចាប់​តាំង​ពីការ​ដួលរ​លំរបប​កម្ពុជា​ប្រជាធិប​តេយ្យក្នុ​ងឆ្នាំ ១៩៧៩។
ឯកឧត្តម​បាន​ពន្យល់​ទៅកាន់​លោក​ឯកអគ្គរាជ​ទូតរូប​នោះ​ថា «នៅក្នុង​ទសវត្សរ៍ ១៩៨០ ប្រជា​ជន​​ក៏​ដូចជា​មន្ត្រីរាជការ​ទាំង​នោះ ត្រូវ​បានគេ​ផ្តល់​ដី និងផ្ទះ​ជូនដោយ​មិន​គិត​ថ្លៃ ប៉ុន្តែ​មិន​មាន​នរ​ណា​​ម្នាក់​​ចង់​​បាន​ទេ រហូត​ដល់​តម្លៃអ​ចលន​ទ្រព្យនេះ​កើន​ឡើង។ ពួក​គេ​រាល់​គ្នាបាន​ទាម​ទារ​ថា ដី ឬ​ផ្ទះ​​ទាំង​​នោះជារបស់​ពួកគេ»។
ភាពស្មុគ​ស្មាញ​នៃបញ្ហា​នេះបណ្តាល​ឱ្យរដ្ឋា​ភិបាល​រៀប​ចំគណៈ​កម្មាធិការ​ រៀបចំ​ដីធ្លី និង វិធាន​ការផ្សេងៗ​ទៀតត្រូវ​បាន​អនុវត្ត ដោយ​រួមមាន​ច្បាប់ភូមិ​បាលជា​ដើម។  
ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន បានបន្ថែម​ទៀតថា កម្ពុជា​បាន​អនុវត្ត​នូវ​ការ​កែ​ទំរង់​ដីធ្លី​ចំនួន ៤ តំណាក់​កាល​ខុសៗ​គ្នាៈ ជំហាន​ដំបូង​ចាប់​ពីឆ្នាំ ១៩៧៩ ដល់​ឆ្នាំ ១៩៨៩ (ដី​សហ​ករណ៍)។ ជំហាន​ទី២ ពីឆ្នាំ ១៩៩១ ដល់១៩៩៣ (ការ​បែង​ចែកដី​សំរាប់​ជនភាស​ខ្លួន ដែលវិល​ត្រលប់​ចូល​ភូមិ​កំណើត​វិញ​)។ ជំហាន​ទី៣ ពីឆ្នាំ​១៩៩៨ ដល់​ឆ្នាំ​១៩៩៩​(សមាហរណ​កម្ម​របស់​អតីត​ខ្មែរ​ក្រហម ដែល​បានចុះ​ចូល​រាជ​រដ្ឋា​ភិបាល និងចុង​ក្រោយ​គឺជាការ​កែទំរង់ដី ធ្លីប​ច្ចុប្បន្ន​នេះ។
«ឥឡូវ​នេះ វិធាន​ការណ៍​ដ៏ធំ ដែល​ត្រូវបាន​ដាក់​ចេញ​ដោយ សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺត្រូវ​បាន​បញ្ជូន​ទៅឱ្យ​មន្ត្រី ដែល​ជាប់​ពាក់​ព័ន្ធ រួមមាន​ក្រុម​យុវជន​ស្មគ្រចិត្ត​របស់​សម្តេច​​​តេជោ ហ៊ុន សែន ដែល​ទើបនឹង​បង្កើត​ថ្មី​ដើម្បី​ធ្វើការ​លើ​ដំណើរ​ការនៃ​ចុះបញ្ជី​លើ​​កម្ម​​សិទ្ធ​ដីធ្លី​នេះ​​»។
ឯកឧត្តម​បានមាន​ប្រសាសន៍​ទៅកាន់​អ្នកការ​ទូត​រូប​នេះថា «គោលបំណង​របស់​យើង​គឺ​ដើ​ម្បីចុះ​បញ្ជី​លើកម្ម​សិទ្ធិ​ដីធ្លីឱ្យបាន ២ លានហិចតា»។
ឯកឧត្តម​ក៏បាន​បន្ថែម​ទៀតថា គ្រួសា​រជិត ៥០០.០០០ ទូទាំង​ប្រទេស​នឹង​ទទួល​បាន​ផល​ប្រយោជន៍​ពីការ​ចុះបញ្ជី​លើកម្ម​សិទ្ធិ​ ដីធ្លី​នេះ។ ក្នុងការ​ឆ្លើយតប​ទៅ​វិញ លោក​ Gooding បាន​មាន​ប្រសាសន៍​ថា «ខ្ញុំយល់​ថា មាន​ការរីក​ចំរើន​ជាច្រើន​ត្រូវបាន​ធ្វើឡើង ហើយ​ត្រូវ​បាន​ស្វាគ​មន៍​យ៉ាង​ខ្លាំង។ ​វាជា​ជំហាន​ឆ្នោះ​ទៅមុខ» ជាការ​និយាយ​ទាក់ទង​ទៅនឹង​សេចក្តី​សម្រេច​ដោយ​សម្តេច ហ៊ុន សែន ដើម្បីផ្អាក​ការធ្វើ​សម្បទាន​ដីសេដ្ឋ​កិច្ច៕

World Bank looks to expand cooperation with Cambodia in various sectors

By Ek Tha
PHNOM PENH, 5 Dec. 2012 (PRU) — Cambodia’s Deputy Prime Minister, His Excellency Dr. Sok An was informed on Wednesday by Madam Pamela Cox, World Bank East Asia and Pacific Regional Vice President, that “the World Bank has good cooperation with Cambodia in the area of improving service” and is looking to expand technical cooperation with Cambodian institutions aiming at serving the public better.

“I congratulate the Prime Minister (Samdech Hun Sen) for the excellent work. We already have very good cooperation with your teams and we are looking at how to move that forward”, Madam Cox told Dr. Sok An, who is also Minister in Charge of the Office of the Council of Ministers.

The bank has helped Cambodia in public finance and financial management.
Madam Cox, who led a Bank delegation and met with Prime Minister Hun Sen, said in the meeting, “The Bank looks to have meetings with Cambodia’s teams in the next couple of months and start to outline development programmes. We want to continue and expand these programmes.”

“I am glad that you took the efficiencies to provide services to the people”, she said.

The Deputy Prime Minister recalled the success of the military demobilisation project. Other reforms have continued, such as the administrative, judicial and legal reforms.

Dr. Sok An briefed Madam Cox that Cambodia went through arduous processes in integrating the four factions after the UN-supervised election in 1993 to get the factions to live and work together under one umbrella of the Royal Government.

The Deputy Prime Minister explained that Cambodia has invested many resources and has issued many regulations and laws on how to unify the different factions, the armed forces and the administration. “If we look back, we can say that it is a real success story.”

He welcomed the World Bank’s position of working with Cambodia’s government on public reform, which plays a very important role in social well being.

Dr. Sok An raised the important aspect of the quality of public service.  This requires capacity building for an estimated 170,000 civil servants so that they can improve their performance to serve the public better.

The Deputy Prime Minister sought the support of the Bank to look into information and communication technology for civil servants since advanced technology plays a vital role in delivering public services.

Cambodia currently has the National ICT Development Authority (NiDA), which is a government agency responsible for managing the development of the information technology industry.

Dr. Sok An requested the World Bank to look into monitoring the quality of education since there has been a mushrooming of private universities in the country.

Madam Cox said, “This is what other countries worry about: the quality of education”.
“Our technical teams will sit down and talk with your teams about that”, she said in response.

Dr. Sok An said that Cambodia has the Accreditation Committee of Cambodia (ACC), which is a national independent body assessing the quality of higher education.

The ACC was established in 2003 under the supervision of the Office of the Council of Ministers and chaired by Deputy Prime Minister Dr. Sok An, to develop the standard of education in the Kingdom of Wonder.

The Deputy Prime Minister said that the Ministry of Education, Youth and Sport should act to improve performance, while the ACC should evaluate education quality.

He also sought the support of the Bank for judicial training classes conducted by the Royal Academy for the Judicial Professions.

Madam Cox, in response, said “We will be delighted to look into those with you so as to contribute to improving the public service. We look forward to expanding our strong cooperation.” End

សម្ភាសន៍​​លោក​បណ្ឌិត​ ឈឹម ផលវរុណ ស្តីពី​ ខ្លឹមសារ និងអត្ថន័យ​ជា​ប្រវត្តិសាស្ត្រ​​​នៃ​ថ្ងៃ ២ ធ្នូ​


ថ្ងៃទី
 ០៣ ខែធ្នូ ឆ្នាំ២០១២
លោក​សត្យា រក្ស​
សំណួរ​៖ ថ្ងៃ ២ ធ្នូ គឺជាថ្ងៃ​ព្រឹត្តិការណ៍​ពិសេស​មួយ​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ និងអាច​និយាយ​បាន​ថា​​គឺ​​ជា​ដើម​​ចម​ដែលនាំមក​នូវ​សមិទ្ធផល​នាពេលបច្ចុប្បន្ន​ និង​ការ​រីក​ចម្រើន​​របស់​ប្រជា​ជាតិ​ខ្មែរ​​នា​ពេល​បច្ចុប្បន្ន​នេះ​​។​​​ ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់យើងឃើញថា ប្រជា​ពលរដ្ឋ​ទូទៅ​​ទាំង​ក្នុង​​និង​​ក្រៅប្រទេស ​គឺបានទទួលដឹង ទទួលឮ​ហើយ អំពីអត្ថន័យខ្លឹមសារ និង​      ​អត្ថ​ប្រយោជន៍​នៃថ្ងៃ២ធ្នូនេះ។ ប៉ុន្តែសម្រាប់អស់លោកអ្នកនយោបាយមួយចំនួន ដែលយើង​រាប់​បាន​​ថាគណបក្សប្រឆាំង គឺ​គេមិនចាប់អារម្មណ៍ ​មិនពេញចិត្តចំពោះថ្ងៃ២ធ្នូ ឬក៏៧មករា​នេះទេ​។​ ​មូលហេតុសំខាន់ៗនោះ គឺបងប្អូន​ប្រជាពលរដ្ឋក៏បានជ្រាប បានដឹង ហើយ​​ដែរ​​ថាតើ​មូលហេតុ​អ្វី​​បាន​ជាគណបក្សប្រឆាំងតែងតែច្រានចោល​​នូវ​ថ្ងៃ២ធ្នូ និង៧មករា​នេះ គឺ​ដោយ​សារ​​​ ពួកប្រឆាំងហ្នឹង គាត់គ្មានគុណសម្បត្តិចំពោះថ្ងៃនេះ។​​មានន័យថា គាត់មិន​បាន​ចូលរួម​ដើម្បី​ធ្វើ​​ឲ្យប្រទេសកម្ពុជា ឬក៏ប្រជាពលរដ្ឋខ្មែរហ្នឹង រួចផុតពីរណ្ដៅមរណៈនោះឯង។
 ​ឥឡូវ​យើង​ងាក​មក​បច្ចុប្បន្ន​ភាព​វិញ​។​ យើងចង់ឲ្យលោក​បណ្ឌិតបំភ្លឺ និងជម្រាប​ជូន​ជន​​រួមជាតិ​ថា តើ ២ ធ្នូ ក្តី ៧ មករា ក្តីនេះ មានសារៈប្រយោជន៍យ៉ាង​ណាសម្រាប់​ការ​រស់​នៅ​របស់​ខ្មែរ​នា​​ពេល​បច្ចុប្បន្ន​នេះ?​
លោក​បណ្ឌិត​ ឈឹម ផលវរុណ​
ចម្លើយ​៖ ថ្ងៃ ២ ធ្នូ ក៏ដូចជាថ្ងៃបន្ទាប់មកទៀតគឺ​ ថ្ងៃ ៧ មករា គឺ​មាន​អត្ថន័យ​ខ្លឹមសារ​ជា​ប្រវត្តិសាស្រ្ត​​សម្រាប់​កម្ពុជា​រហូត​មក​ដល់​បច្ចុប្បន្ន​​ ហើយក៏មិនសាបសូន្យរហូតទៅអនាគត។ ដែលខ្ញុំហ៊ាន​អះ​អាងដូច្នេះបានសេចក្តីថា នៅពេលដែលយើងគិតថា តើ​ប្រទេស​មួយ​ត្រូវ​ការ​អ្វី​ខ្លះ​?​​ ហើយត្រូវការអ្វី​ជា​មូលដ្ឋាន?​ គឺជីវិតរស់នៅ ​និងភាព​រស់រាន​មាន​ជីវិត​របស់​ប្រជាពលរដ្ឋ​កម្ពុជា​។​ តើ​ហេតុអ្វី​បាន​យើងលើកយក​ចំណុច​​ពាក់ព័ន្ធនឹងសិទ្ធិរស់រានមានជីវិតនេះមក​និយាយ​?​ ពីព្រោះ​ក្នុងពេលរៀបចំបង្កើត​រណសិរ្សសាមគ្គី​សង្រ្គោះជាតិកម្ពុជានៅថ្ងៃ ២ ធ្នូ គឺក្នុង​ពេល​ហ្នឹង​ គឺ​ប្រជាជន​កម្ពុជាកំពុងតែធ្វើការធ្ងន់ធ្ងរ​ គ្មានការ​ហូបចុកគ្រប់គ្រាន់ ហើយ​ការ​កាប់​សម្លាប់​មាន​ជា​បន្ត​បន្ទាប់​មិនទាន់ចប់ទេ។ បើ​យើង​​គិត​​ថ្ងៃ ២ ធ្នូ ​ឆ្នាំ​១៩៧៨ មក​ដល់​ថ្ងៃ​ ២ ធ្នូ នាពេលនេះ​ ឥឡូវ​​គឺយើង​កំពុងនិយាយ ហើយយើងអត់បានទៅធ្វើការ​ធ្ងន់​ទេ គឺម្នាក់ៗ​ទៅ​ធ្វើ​ការ​តាម​សមត្ថភាព​។​ ប៉ុន្តែថ្ងៃ​ ២ ធ្នូ ឆ្នាំ ១៩៧៨ យើងទាំងអស់គ្នាប្រាកដជានៅចង​ចាំ​មិន​ភ្លេច​អំពី​ទុក្ខ​វេទនា​ និង​ទណ្ឌកម្ម​ដ៏ធ្ងន់ធ្ងរ ហើយពេលនោះ​​ក៏មានការសម្លាប់មនុស្ស​បន្ត រហូត​ទៅ​ដល់​ថ្ងៃ​ ៧​ មករា​ ១៩៧៩​ ទើប​យើង​​បានរួចផុត។ អញ្ចឹង ២ ធ្នូ ១៩៧៨ កាលហ្នឹងនៅ​មានការកាប់សម្លាប់ជាបន្តបន្ទាប់។ អញ្ចឹងអត្ថន័យនេះ បើយើងគិតពីអតីតកាលគឺ​បាន​បញ្ចប់​​ នូវ​របប ប៉ុល ពត នៅថ្ងៃ​៧ មករា ​។ អញ្ចឹងអត្ថន័យប្រវត្តិសាស្រ្តនេះ មាន​ខ្លឹមសារ​សម្រាប់​បច្ចុប្បន្ន​ភាព​កម្ពុជា​។​ គឺ​ចង់បញ្ជាក់ថា មានអ្វីៗ​ថ្ងៃនេះ ហើយនិងបន្តទៅថ្ងៃមុខ គឺ​ផ្ដើម​ចេញ​ពី​ការ​រៀប​ចំ​នូវ​រណសិរ្ស​សាមគ្គីសង្រ្គោះ​ជាតិកម្ពុជា និងថ្ងៃ ២ ធ្នូ ១៩៧៨។ ហើយ​ពាក្យ​សង្រ្គោះជាតិ​នោះ​ គឺ​មាន​ន័យ​ទូលំទូលាយណាស់​គឺសង្រ្គោះជាតិទាំងជីវិតប្រជាជនកម្ពុជា សង្គ្រោះជាតិទាំងបរិបទ​នៃការអភិវឌ្ឍប្រទេស ការ​កសាងប្រទេសដែលត្រូវបាន ប៉ុល ពត កំទេច​ចោល​ទាំង​អស់​នូវ​អ្វីដែលជាសមិទ្ធផលពីសង្គម​ចាស់។ ខ្ញុំហ៊ានប្រើពាក្យទាំងអស់ហ្នឹង បានន័យថា ទោះបីជាយើងនៅមើលឃើញអគារ ដូច​ភ្នំ​ពេញអីអញ្ចឹង ឃើញមានអគារ ឃើញ​មាន​សាលារៀន​ ប៉ុន្តែរបស់នេះ គ្រាន់តែជាខ្មោចអគារទេ កុំនិយាយតែមនុស្ស សូម្បី​តែ​អគារ​ហ្នឹង​ ក៏​ជា​ខ្មោច​អគារដែរ។ អ្វីៗ គឺសុទ្ធតែប្រើការអត់បានទាំង​អស់ អញ្ចឹងត្រូវការជួសជុល​ឡើង​វិញ​។​​ ពាក្យថា ជួសជុលហ្នឹង បានន័យថា របស់ហ្នឹង បើយើងមានទុន​សង់​សារ​ជា​ថ្មី​ក៏​វា​មិន​ជា​ទៅ​ខុស​គ្នា​ប៉ុន្មាន​ដែរ​។​ អញ្ចឹងបានជាខ្ញុំប្រើពាក្យថា រលត់រលាយសឹងតែទាំងស្រុង​ហ្នឹង គឺ​របប​ប៉ុល ពត​ ហ្នឹងឯង។ អញ្ចឹងមានមកដល់ថ្ងៃនេះ យើងរាប់ទៅពី ១៩៧៨ ២ ធ្នូ និង​ ៧ មករា ១៩៧៩ គិតមកដល់ពេលនេះ គឺកម្ពុជាចាប់ផ្ដើម មិនមែនពីចំនុចសូន្យទេគឺ​ ចំណុច​ក្រោម​​សូន្យ​។​ ពាក្យថា​ចំណុច​ក្រោម​សូន្យ​នេះ​ បើយើង​និយាយ​ទាំងអស់គ្នា​ដោយ​ឈរលើ​សុភវិនិច្ឆ័យ​ យើងនៅ​សល់មនុស្សរស់រានមានជីវិត ប៉ុន្តែមនុស្សដែលរស់រានមានជីវិត មាន​ទាំង​រូបខ្ញុំ​ផ្ទាល់​ លោក សត្យារក្ស គឺយើង​រស់រាន​ប្រកប​ដោយ​សុខភាព​ទ្រុឌទ្រោម​នៅ​ឡើយ​ទេ​។​ បើសិនជាយើងរស់រាន​​ កាលហ្នឹងយើងមានអាយុជាជំទង់ ប៉ុន្តែបើសុខភាពទ្រុឌទ្រោម អាហ្នឹង​យើង​ចាប់​ផ្ដើម​ពី​ចំនុច​សូន្យ​។ តែនេះយើងទ្រុឌទ្រោមទៀត ចាស់ៗវ័យកណ្ដាល យុវជន​សុទ្ធតែ​ទ្រុឌទ្រោម​ដោយ​ទណ្ឌ​កម្មការងារដ៏សែនវេទនានៅក្នុងរបប ប៉ុល ពត។ ចំណុច​ក្រោម​​សូន្យ​​មួយ​ទៀត​ មិនមែនតែយើងទ្រុឌ​ទ្រោមទេ ក្នុងកាលៈទេសៈ ដែល​យើង​រំដោះ​ចេញ​ពី​របប​ ប៉ុល ពត យើងអត់ទាន់មានស្បៀង​អាហារហូបចុកគ្រប់គ្រាន់ ដើម្បី​ស្ដារ​កាយសម្បទា​ របស់​យើងឡើង​វិញ​ទេ គឺ​នៅទាំងអស់។
លោក​សត្យា រក្ស​
សំណួរ​៖ ខ្ញុំចង់ងាកមកមើលអ្នកនយោបាយនៅកម្ពុជាវិញម្ដង ហើយជាពិសេស គឺ​អ្នក​នយោបាយ​​ប្រឆាំង​ ដែលកំពុងតែបង្ហាញនូវ​សកម្មភាពអមិត្តជាមួយនឹងថ្ងៃ ២ ធ្នូ ក្ដី ក៏ដូចជា ថ្ងៃ ៧ មករា ក្តី។ ការចោទប្រកាន់របស់គណបក្សប្រឆាំង គឺយើងរាប់បានថា ជាគំនិត​ដ៏​ទុច្ចរិត​បំផុត​ ដែលគណបក្ស​ប្រឆាំងបង្ហាញនូវ​ភាពខ្មៅងងឹត ចំពោះថ្ងៃ ២ ធ្នូ និងថ្ងៃ ៧ មករានេះ​។ សូម​លោកបណ្ឌិតបញ្ជាក់​ជូនជនរួមជាតិមើល ថាតើចលនា ២ ធ្នូ ឆ្នាំ​១៩៧៨ នៃ​ការបង្កើត​រណសិរ្ស​សាមគ្គី​សង្រ្គោះ​ជាតិ​កម្ពុជា​ហ្នឹង​ ​លោកបណ្ឌិត​អាច​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​នៃ​ការ​អាណិត​ស្រលាញ់​ ប្រជា​ពលរដ្ឋ​កម្រិត​ណាដែរ​ទៅ?​ ព្រោះថាក្នុងអំឡុងពេល​នោះ យើង​ឃើញ​ថា​ មេ​ចលនា​តស៊ូ ដែលប្រមូល​ផ្ដុំកំលាំងអ្នកស្នេហាជាតិ បង្កើតជារណសិរ្ស ២ ធ្នូ ហ្នឹង គឺ​មាន​តួ​អង្គ​បី​ ដែលបានចូលរួមក្នុងការ​បង្កើតចលនាហ្នឹង។​ ទីមួយ គឺសម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន សែន ទី២​សម្ដេចអគ្គមហា​ពញា​ចក្រី ហេង សំរិន និងទី៣​សម្ដេច​អគ្គ​មហា​ធម្មពោធិសាល​។​ អញ្ចឹងការប្រមូលផ្ដុំកំលាំងអ្នកស្នេហា​ជាតិនេះ លោកបណ្ឌិត​អាច​បញ្ជាក់​បាន​ទេ​ ថាតើចលនានេះ ដើម្បីបុគ្គល ដើម្បីប្រយោជន៍សួន​តួ​ដើម្បី​អំណាច​ដូច​គណបក្ស​ប្រឆាំង​គេ​លើក​ឡើង​ ឬ​ក៏​បង្ហាញ​នូវ​ភាពស្មោះសរចំពោះជាតិ?
លោក​បណ្ឌិត​ ឈឹម ផលវរុណ​
ចម្លើយ​៖ យើងទាំងអស់គ្នាត្រូវទទួលស្គាល់ថា ចលនារបស់ឥស្សរជនយើងបច្ចុប្បន្ន ដែល​​កាលជំនាន់​ហ្នឹង គឺជាចលនារៀងៗខ្លួនដែលស្ថិតនៅក្នុងរង្វង់យោធា។ ហើយចលនានេះ គឺ​ជា​ចលនា​លះ​​បង់​​ជីវិត​មួយ​ទៅហើយ កុំនិយាយថា អាចទៅជុំគ្នារៀបរណសិរ្ស សូម្បី​តែ​រំដោះ​ខ្លួន​ចេញ​ពី​​បន្ទាយ​ទាហ៊ាន​​យោធា ប៉ុល ពត ហ្នឹង គឺម្នាក់ៗត្រូវគណ​នាទុកស្រេចថា ត្រូវ​លះបង់​ជីវិត​រួច​​បាត់​​ទៅ​ហើយ​។ ដូច្នេះការរៀបចំជាចលនាដាច់ដោយឡែកផ្សេងៗគ្នា ទៅ​តាម​លទ្ធភាព​ និងស្ថាន​ភាពជាក់ស្ដែងហ្នឹង គឺបង្ហាញអំពីការបូជាជីវិត ត្រៀមទុករួចស្រេច ដើម្បី​បុព្វហេតុ​ជីវិត​ប្រជា​ពល​រដ្ឋ​រាប់​លាន​នាក់ មិនមែនបូជាជីវិតសម្រាប់ជីវិតខ្លួនឯងទេ។ បើ​យើង​ម្នាក់ៗ​បូជា​ជីវិត​ទៅ​ហើយ​​វា​អត់​មាន​អីរស់ទៀតទេ។​ ដូច្នេះបើសិនជាគ្រាន់តែគេច​ពី​ទាហ៊ាន​ហើយ​ ភាសខ្លួនទៅប្រទេស​វៀត​ណាម ដើម្បីរស់ដោយខ្លួនឯងនោះ វាគ្មានអ្វី​ដែល​យើង​មន្ទិល​ថា​ ហេតុអីបានមានដល់​ថ្ងៃនេះទេ? អញ្ចឹងទាល់តែ​មានការលះបង់ ជា​មនៈសិកា​ជាតិ​ដ៏​ខ្ពង់ខ្ពស់​មួយ​ ដែលមានតម្លៃជាអមតៈហ្នឹង។​ គឺ​នៅ​ត្រង់ថា ជីវិតដែល​យើង​ហ៊ាន​ដើរ​ចេញ​ពី​មណ្ឌល​ប្រមូល​ផ្ដុំ​ ឬមណ្ឌលយោធា ប៉ុល ពត មិនមែន​ជា​រឿងលេង​សើច​ទេ​ សូម្បី​តែ​យើង​នៅ​កង​ចល័ត​ ឬ​កង​ជំទង់ក៏​ដោយ​​ គឺ​អត់មានរបងព័ទ្ធជុំវិញទេ ប៉ុន្តែ​សាកចេញពី ក្រុមកងចល័ត ឬ​កង​ជំទង់​ហ្នឹង​ ក៏​ត្រូវ​បាត់ជីវិត​ទៅហើយ ដូច្នេះវីរៈភាពនេះ​គឺ​អត់មាន​ទេ​សម្រាប់​អស់​លោក​អ្នក​នយោបាយ​ប្រឆាំង​សព្វថ្ងៃ។ ពួកគេ​បែរទៅជា​រៀបចំ​យុទ្ធនាការប្រឆាំងនឹងវីរៈភាព និង​តម្លៃ​ដ៏​វិសេស​វិសាល​សម្រាប់​ប្រជាជាតិទៅវិញ​ ហើយមកធ្វើ​ខ្លួនជា​អ្នកប្រជាធិបតេយ្យ​។​ វាអត់​មាន​ន័យ​​ទេ​ ហើយចង់បញ្ជាក់ថា ខ្លួនឯងជាអ្នកគិតសិទ្ធិ​មនុស្ស​​ ពីព្រោះ​សិទ្ធិមនុស្ស​ដែល​យើង​ចង់​ការពារ​សិទ្ធិរបស់បុគ្គល លុះត្រាតែយើង​ឈរ​ទៅ​លើបុគ្គលដែលកំពុងមានជីវិត យើង​មិនអាច​ទៅ​ការពារ​សិទ្ធិមនុស្ស​ដែល​បុគ្គល​ម្នាក់ៗស្លាប់​បាត់​បង់ជីវិតរួចទៅ​ហើយនោះទេ។ នេះ​ជា​មាយាទ​នយោបាយ​របស់​គណបក្ស​ប្រឆាំង ដែល​យើង​មើល​គាត់​មិនមែន​យក​ត្រឹម​តែ​អាយុ​ជីវិត​ប្រជាពលរដ្ឋ​រាប់​លាន​នាក់ ដែលបានស្លាប់បាត់បង់ជីវិត​នៅក្រោមរបបប៉ុល ពត ទេ។ សូម្បី​តែ​ពលរដ្ឋ​ម្នាក់ ដែលស្លាប់បាត់បង់ជីវិតក្នុងពេលបច្ចុប្បន្ន ក៏​អស់​លោក​អ្នក​ប្រឆាំង​យក​មក​ប្រើ​ដែរ​ គឺគាត់យកប្រើទាំងអស់ ហើយតែត្រូវនឹងស្ថានភាព និង​មហិច្ឆតា​នយោបាយ​របស់​ខ្លួន​​។​ ដូច្នេះហើយ យើងទាំងអស់អាចពិចារណាមើល តើ ២ ធ្នូ និង ៧ មករា វា​ជា​សត្រូវ​អ្វី​ជា​មួយ​នឹង​ប្រជា​ធិបតេយ្យ​សេរីពហុបក្ស?​ យើងកុំគិតបុគ្គលលោក សម រង្ស៊ី លោក កឹម សុខា ជា​មាយាទ​ដែល​មិន​ថ្លៃថ្នូរ​សម្រាប់ជីវិតមនុស្សទៅហើយ ហើយជាពិសេសលោក កឹម សុខា​ដែល​ឪពុក​របស់​ខ្លួន​បានបាត់បង់ជីវិតនោះ យើងមិនបាច់រាប់លោក សម រង្ស៊ី ទេ។ ទោះបីបង្ខំ​គាត់ក៏គាត់អត់ទទួលស្គាល់ប៉ុន្មានដែរ ព្រោះគាត់អត់មានរងគ្រោះនឹងរបប ប៉ុល ពត ទេ អញ្ចឹង ៧ មករា គ្មានន័យសម្រាប់គាត់ទេ។​ ប៉ុន្តែបើសិនគាត់ដើរតួជាអ្នកនយោបាយ ហើយ​ជីវិត​គាត់​អត់​មាន​​ពាក់ព័ន្ធ​នឹង​ការ​ដឹង​គុណចំពោះ​ថ្ងៃ ២ ធ្នូ និង ៧ មករា ក៏ហីទៅចុះ ប៉ុន្តែ​គាត់​ធ្វើ​នយោបាយ​ មិន​មែនធ្វើនយោបាយនៅស្រុកបារាំងឯណា គឺ​ធ្វើនយោបាយនៅក​ម្ពុជា។ អញ្ចឹង​​គាត់​ត្រូវ​តែ​ឲ្យ​តម្លៃ​​ជីវិតប្រជាជនកម្ពុជា ហើយបើមិនឲ្យតម្លៃជីវិតប្រជាជនកម្ពុជា សម្រាប់​លោក សម រង្ស៊ី ក៏គ្មាន​តម្លៃសម្រាប់ក​ម្ពុជាដែរ។ ​ងាកមកលោក កឹម សុខា ជា​បុគ្គល​ដែល​អាច​រាប់​ថា​ ជាជនរង​គ្រោះ​ម្នាក់​ក្នុងចំណោមប្រជាពលរដ្ឋខ្មែរទូទៅ ហើយគាត់​ក៏ជា​ប្រជា​ពលរដ្ឋ​ម្នាក់​ដែល​រងគ្រោះ​ធ្ងន់ធ្ងរ​​ដែរ គឺបាត់បង់ជីវិតឪពុកបង្កើតរបស់ខ្លួន។ ដូច្នេះលោក កឹម សុខា មិនគួរ​មើល​រំលោងទៅ​លើតម្លៃ​នៃ​ជីវិតរបស់ខ្លួនដែលបានរស់រាន ហើយមើល​តម្លៃ​ជីវិត​ម្ដាយ​របស់​ខ្លួន​ បងប្អូនរបស់ខ្លួនដែលបាន​រស់រាន ហើយមិនគួរបំភ្លេចនូវ​ភាពសោកស្ដាយ ដែល​ឪពុក​របស់​ខ្លួន​បាន​បាត់បង់​ជីវិតដោយ​សារអំពើយង់​ឃ្នង​របស់ ប៉ុល ពត ទេ។ ត្រង់នេះ​ខ្ញុំចង់បញ្ជាក់​​ថា បើចង់ធ្វើប្រជាធិបតេយ្យអ្នក​ធ្វើ​ទៅ។​ ប្រជាធិបតេយ្យ​សេរីពហុបក្ស​ផ្ដល់​ឲ្យ​អ្នក​ធ្វើ​ហើយ​ ប៉ុន្តែមិនមែនមានន័យថា កម្ពុជាអនុវត្តនូវ​​របប​នយោបាយ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ ដើម្បី ថ្ងៃ ៧ មករា និងថ្ងៃ ២ ធ្នូ ជាដាច់ខាត។ ប្រជាធិបតេយ្យ​សេរីពហុបក្ស​បើកើត​នៅ​ក្នុង​រាជា​ណាចក្រ​ទីមួយ​ អាហ្នឹងអ្នកឯងអាចបដិសេធ ៧ មករា ២ ធ្នូ ទៅ ហើយ​ជួនកាល​វា​អត់​ចាំ​បាច់​មាន​ ៧ មករា និង ២ ធ្នូ ផង ប្រសិនកុំមានរបប​ ប៉ុល​ពត បើកុំមានថ្ងៃ ១៨ មីនា។​ បានន័យថា បើរាជាណាចក្រទីមួយ កាលជំនាន់យើងបានឯករាជ្យ​នោះ មាន​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ គឺ​អ្នកអាចនិយាយយ៉ាង​ចំថា កម្ពុជាមិនត្រូវការ ២ ធ្នូ ៧ មករា។​ ប៉ុន្តែ ២ ធ្នូ ឆ្នាំ ១៩៧៨ និង ៧ មករា ឆ្នាំ១៩៧៩ គឺកើតចេញ​ដោយសារតែអតីតកាលរបស់កម្ពុជា ទើប​កើត​មាន​ ១៩៧៨ និង១៩៧៩ ហ្នឹងឯង។ អញ្ចឹងលោក​សម រង្ស៊ី លោក កឹម សុខា ត្រូវ​ទទួល​ស្គាល់​ថា​ ២ ធ្នូ ឆ្នាំ ១៩៧៨ និង ៧ មករា ឆ្នាំ១៩៧៩ មិន​មែន​ជា​សត្រូវ​របស់​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​នៅ​កម្ពុជា​ ជាដាច់ខាត។ បានន័យថា ប្រជាធិប​តេយ្យសេរីពហុបក្សនៅកម្ពុជា អនុវត្ត​នៅ​ឆ្នាំ១៩៩៣​ ក៏​ជា​ការ​ញាស់​ចេញ​ពី ថ្ងៃ ២ ធ្នូ ១៩៧៨ និង​៧ មករា ១៩៧៩ ដែរ។​
លោក​សត្យា រក្ស​
សំណួរ​៖ ឥលូវយើងងាកទៅមើលទិដ្ឋភាពហ្នឹងដដែល ជាពិសេសក្នុងអំឡុង ៣ឆ្នាំ ៨ខែ ២០ថ្ងៃ។​ បើ​យើង​ប្រៀបធៀប និងពិចារណាទៅលើចរឹតបុគ្គលអ្នកប្រឆាំងនៅកម្ពុជា ដែល​យើង​ដឹង​ហើយ​ថា​ អ្នក​នយោបាយដែលប្រឆាំង ទាំងងងឹតងងុលនៅកម្ពុជាសព្វថ្ងៃនេះ គឺមាន​មួយ​ចំនួន​​ គឺជាខ្មែរ​ដែលរស់នៅក្រៅប្រទេស ដែលមានន័យថា ជីវិតរបស់​ពួកគាត់​មិនបាន​ឆ្លង​កាត់​​នូវ​ទារុណកម្ម​ ឬ​ក៏ការកាប់សម្លាប់ ធ្វើបាបនៅក្នុងប្រទេសនាសម័យ ៣ឆ្នាំ ៨ខែ ២០ថ្ងៃនេះទេ​។ ប៉ុន្តែជីវិតនៅក្រៅ​ប្រទេសរបស់គាត់នេះ គឺថាគាត់រស់នៅដោយសេរីភាព ដូចជា​គាត់​នៅ​ប្រទេស​បារាំង សហរដ្ឋ​អាមេរិកអីជាដើមហ្នឹង -ល-។ អញ្ចឹង​លោកបណ្ឌិត​អាច​ឆ្លុះ​បញ្ចាំង​ថា​ អ្នកទាំងអស់នោះមានឱ​កាសក្នុងការជួយប្រជាពលរដ្ឋខែ្មរដែរឬ​ទេ?​ ប្រសិន​ណា​ជា​គេ​មាន​ចេតនា​ ឬក៏គេមានបេះដូងរបស់​គេ​ថា​ជាអ្នកស្នេហាជាតិ ជាអ្នកអាណិតប្រជាពលរដ្ឋ បើ​យើងប្រៀបធៀបទៅនឹងសម្ដីរបស់​គេបច្ចុប្បន្ន គឺគេថា គេស្រលាញ់ប្រទេសជាតិណាស់។ ប៉ុន្តែ​កាលៈទេសៈ​​ ដែលគេរស់នៅ​ក្រៅប្រទេសនោះ ព្រោះងាយស្រួល​ក្នុង​ការ​ប្ដឹង​សហរដ្ឋ​អាមេរិក​ ងាយស្រួល​ក្នុង​ការ​ប្ដឹង​ទៅ​ដល់​​អង្គការសហប្រជាជាតិ និយាយឲ្យចំ គឺមាន​ឱកាស​ច្រើន​។​ អញ្ចឹងលោកបណ្ឌិតអាចឆ្លុះបញ្ចាំងចរឹត​របស់អ្នកប្រឆាំងហ្នឹង បានយ៉ាងម៉េចដែរទៅ បើ​ប្រៀបធៀប​ព្រឹត្តិការណ៍​កាល​ជំនាន់​នោះ​?​
លោក​បណ្ឌិត​ ឈឹម ផលវរុណ​
ចម្លើយ​៖ ត្រង់ហ្នឹងហើយដែលទីមួយ ឲ្យ កឹម សុខា ​សួរ សម រង្ស៊ី ព្រោះ កឹម សុខា និង សម រង្ស៊ី មាន​ឋានៈជាពលរដ្ឋខុសគ្នាចំពោះរបប ប៉ុល ពត។ សម រង្ស៊ី អត់ស្ថិត​នៅ​ក្នុង​របប​ ប៉ុល ពត ទេ​ ដូច្នេះគាត់​អត់ស្គាល់ការឈឺចាប់ទេ។ កឹម សុខា ជាជនរងគ្រោះម្នាក់ ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ទាំងអស់​ គឺ​កាលណានិយាយពីរបប ប៉ុល ពត គឺមានការឈឺចាប់។ អញ្ចឹងពីរនាក់ហ្នឹង ឥឡូវ​ដោយសារតែ​របបប្រជាធិបតេយ្យសេរីពហុបក្ស ពីរនាក់​ហ្នឹង​មាន​ឱកាស​ធ្វើ​ជា​អ្នក​នយោបាយ ហើយប្រឆាំង​តទល់ជាមួយគណបក្សដទៃ​ដើម្បី​ប្រកួត​ប្រជែង​គ្នា​។​​ ហើយឥឡូវ​នេះ​ សម រង្ស៊ី កឹម សុខា នៅ​ក្នុង​​ចលនា​នយោបាយ ឬគណបក្ស​នយោបាយ​ជា​មួយ​គ្នា​ ទោះបីមិនទាន់ចេញជារូបរាងមួយរយ​ភាគ​រយក៏ដោយ។ អញ្ចឹងស្រួលហើយ បើនៅ​ក្នុង​គ្រួសារ​នយោបាយប្រឆាំងជាមួយគ្នា កឹម សុខា សួរ​សម រង្ស៊ី ទៅឯងមានដែលឈឺចាប់ទេ ក្នុង​របប ប៉ុល ពត ហើយ សម រង្ស៊ី សួរ កឹម សុខា ចុះ​ឯង​វិញ​មានដែលឈឺចាប់ឬ​អត់។ ពេល​ហ្នឹង​នឹង​ចេញ​សំណួរ​ទៀត​ ចុះបើឯងអត់ដែលឈឺចាប់​ នៅឲ្យ​ស្ងៀមទៅ ទុកឲ្យខ្មែរគេឈឺចាប់ នឹក​ឃើញ​ ២ ធ្នូ ៧ មករា បានទេ។ ដល់ សម រង្ស៊ី អាចសួរ​ កឹម សុខា ចុះបើ​ឯង​ធ្លាប់​ឈឺ​ចាប់​ហើយ​ ចុះម៉េចទៅខឹងអី ៧ មករា ២ ធ្នូ ដូចអញដែរ អាហ្នឹងចាប់​ផ្ដើមចេញ។ ឥឡូវ​យើង​ពិចារណា​ អញ្ចឹងបានន័យថា ពីរនាក់ហ្នឹងអាចសួរគ្នាពីរឿង ២ ធ្នូ ៧ មករា​ សួរពីរឿងឈឺចាប់ ប្រាកដជាមានចមើ្លយខុសគ្នា ហើយប្រាកដជាចោទគ្នាទៅវិញទៅមក ចុង​ក្រោយគឺ​មានតែ​ជាការ​បញ្ជាក់​ថា អស់លោកទាំងពីរនាក់នេះ គឺគ្មានន័យអ្វីទាំងអស់ចំពោះ​របប​នយោបាយ​ប្រជាធិបតេយ្យ​សេរីពហុបក្ស។ គ្មានន័យនៅត្រង់ថា របបប្រជាធិបតេយ្យសេរី​ពហុ​បក្ស ដែល​ផ្ដល់​លទ្ធភាព​ឲ្យមាន​មកដល់ថ្ងៃនេះ ក៏ដោយសារតែប្រជាធិបតេយ្យ សេរីពហុបក្ស​ហ្នឹង ញាស់​ចេញ​ពី​ ២ ធ្នូ ហើយនិង ៧ មករា នេះឯង។ បានសេចក្តីថា យើងអាចដេញបន្ត យើង​មាន ២៣ តុលា ក៏ដោយសារតែ យើងបានរៀបចំនូវ​ការចរចារសន្តិភាព ក្នុងខណៈពេលដែល​នយោបាយ​ពិភពលោក​មាន​ការ​ផ្លាស់ប្ដូរ។ ដូច្នេះនេះហើយដែលជាចំណាប់ផ្ដើមពី ២ ធ្នូ ៧ មករា រុញឲ្យយើងអាចផ្សារភ្ជាប់ខ្លួនទៅនឹងសា្ថនភាពថ្មី ចរចារសន្តិភាព ទើប​បាន​កិច្ច​ព្រមព្រៀង​​សន្ដិភាព​​ទីក្រុងប៉ារីស។ នេះកាលណាមានឱកាសហ្នឹង គេធ្វើបានអាហ្នឹង ឥឡូវ​ដូច​សំណួរ​លោក សត្យា​​រក្ស ចុះការដែលមិនទាន់មាន ២ ធ្នូ ៧ មករា តែរបប ប៉ុល ពត កំពុង​តែ​កាន់កាប់​ អស់លោកខ្មែរ​នៅខាងក្រៅ សួរថា មាន​លទ្ធភាព​ជា​ឥស្សរជនខ្មែរ​យើង​ដែល​រួមគ្នា​បង្កើត​ចលនា​រំដោះ ឬសង្រ្គោះ​ជាតិនោះ ចេញពីបន្ទាយទាហ៊ាន​ ប៉ុល ពត នោះ។ ឯលោក សម រង្ស៊ី អស់លោកខ្មែរនៅក្រៅ​ប្រទេស ដែលអត់បានរស់នៅក្នុងរបប ប៉ុល ពត តើអ្នកណា​មាន​លទ្ធភាព​ទូលាយ​ជាង​? ប្រាប់​លោក សម រង្ស៊ី ចង់គាត់រៀបខុសរៀបត្រូវ គាត់អត់ងាប់ទេ ខ្ញុំប្រើ​ពាក្យហ្នឹង​។ ចំណែក​ឥស្សរ​ជនដែលដឹកនាំចលនារំដោះជាតិនេះ ហ៊ានតែខុស​តែមួយ​វិនាទី​ គឺ​ស្លាប់​។​ ហើយជំនាន់ហ្នឹង​យើង​មិនហៅស្លាប់ទេ ឲ្យផុតជីវិត​ គឺងាប់​ គឺជំនាន់ហ្នឹង គឺជីវិត​យើងអន់​ជាង​សត្វធាតុទៅ​ទៀត។ ប៉ុន្តែជីវិតលោក សម រង្ស៊ី ក៏ដូចជា​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ បើរៀប​ខុស​ងាប់​តែ​ខ្មែរនៅ​ក្នុងស្រុក​​ទេ?​ តែខ្លួន​ឯង​អត់ងាប់ទេ​ យើងនិយាយឲ្យច្បាស់ គឺ​អត់ងាប់ទេ​។ ត្រង់ហ្នឹងចង់និយាយថា អ្នកមានលទ្ធភាពរៀបចំណាស់ តែថ្នាក់​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មានវីរៈភាពរៀបចំ​ដឹកនាំចលនារៀងៗខ្លួននោះ កាលហ្នឹង បើ​ខុស​តែ​បន្តិច​ គឺចប់។ កុំនិយាយទៅរំដោះប្រជាពលរដ្ឋ​ចេញពីរបប ប៉ុល ពត គ្រាន់តែ​ចេញ​ពី​បន្ទាយ​ទាហ៊ាន​ ចាត់ការខុស ខ្ចរខ្ចាយឮ​ទៅដល់មេ ប៉ុល ពត ឬក៏មេដឹកនាំដែលជា តំណាង​ឲ្យ​ឆន្ទៈ​ ប៉ុល ពត​ នោះ ស្លាប់បាត់ហើយ គឺស្លាប់បាត់ហើយ​គ្មាន​បាន​មក​កើត​នៅ​ថ្ងៃ​នេះ​ទេ​។
​លោក​សត្យា រក្ស​
សំណួរ​៖ អ្វីដែលលោក​បណ្ឌិត​បានមាន​ប្រសាសន៍​នោះគឺ​ជារឿង​មួយដែល​ប្រជា​ពលរដ្ឋ​​​​បាន​ទទួល​​ស្គាល់​ទាំងអស់​គ្នា​ ពីព្រោះ​​គ្រប់ៗ​គ្នា​ សុទ្ធតែបានឆ្លងកាត់​នូវ​ខ្សែរ​​ជីវិត​ក្នុង​សម័យ ៣ឆ្នាំ ៨ខែ​ ២០ថ្ងៃ​ និងបានរួចរស់​ជីវិត​​ដោយ​សារថ្ងៃ ៧មករា​ ហើយ​យើងទាំងអស់​គ្នា​គឺនៅតែចងចាំបាន​ជានិច្ច​។ ឥឡូវ​នេះ​គឺមានប្រជាពលរដ្ឋភាគច្រើនណាស់​ ​មិន​សប្បាយ​ចិត្ត​​នឹង​​គណបក្ស​ប្រឆាំង​ ដែលបានប្រមាថ​ទៅដល់អ្នក​មាន​គុណ​រ​បស់​ពួក​គាត់​​។​
យើងដឹងហើយ​ថា​ ប្រជាប្រិយភាពរបស់គណបក្សប្រជាជនកម្ពុជា​ គឺនៅត្រង់​ថា​គណបក្ស​​ប្រជាជន​កម្ពុជា​​បាន​លះបង់​​នូវ​អ្វីៗ​ទាំង​អស់​​ដើម្បី​បុព្វហេតុ​ជាតិ​​។ ជាពិសេស​គឺ​សម្តេចទាំងបី​ ដែលលោកបានលះបង់នូវអាយុជីវិត​ ដើម្បី​បុព្វហេតុ​ផ្តួលរំលំ​របបប្រល័យ​ពូជសាសន៍​ ធ្វើឲ្យ​ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស​បានរស់រានមានជីវិត​ឡើងវិញ​ ទទួល​បាន​នូវ​សេរីភាព​​គ្រប់​បែប​យ៉ាង​ឡើងវិញ​។​មក​ទល់បច្ចុប្បន្ននេះ​ ​រាជ​រដ្ឋាភិបាល​ដែល​ដឹកនាំ​​ដោយ​​គណបក្ស​​​ប្រជាជន​​កម្ពុជា​ បានរៀបចំ​​ប្រទេស​​បាន​ល្អ​ប្រសើរ​​ ដោយ​យើង​អនុវត្ត​នូវនយោបាយ​តាមបែប​​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ ដែលបានផ្តល់​ឱកាស​ឲ្យ​ពលរដ្ឋ​ខ្មែរគ្រប់គ្នា​អាច​បង្កើត​ជា​គណបក្ស​​ ដើម្បីចូលរួម​ប្រកួត​ប្រជែង​​គ្នា​ដែលមាន​អាណត្តិ​​រៀងរាល់​៥ឆ្នាំម្តង​ ដោយសេរី យុត្តិធម៌​ និងត្រឹមត្រូវ​តាមរយះ​សម្លេងបោះឆ្នោតគាំទ្រពីប្រជាពលរដ្ឋ​។​
ដោយសារតែគុណបំណាច់របស់គណបក្ស​ប្រជាជនកម្ពុជា​​ ទី១គឺការរំដោះ​ប្រទេស​ឲ្យ​រួច​​ផុត​​ពី​ការ​សម្លាប់​រង្គាល​​បំបាត់ពូជសាសន៍ ទី២​ការស្តារប្រទេសឡើងវិញ​​​ពីគំនរផេះផង់​ មក​កើត​​ចេញ​​ជា​​សមិទ្ធ​ផល​​រាប់​មិន​អស់​នៅ​ទូទាំង​​​ប្រទេសបែបនេះហើយ​ ទើបប្រជាជន​នៅតែ​គាំទ្រ​​បោះឆ្នោត​ឲ្យ​​គណបក្ស​ដើម្បី​ដឹកនាំប្រទេសជាបន្ត​ពីមួយអាណត្តិ​ ទៅមួយអាណត្តិ​​​​។​
ប៉ុន្តែ​​ផ្ទុយ​​ទៅ​វិញ​ សម្រាប់គណបក្សប្រឆាំង​ចាប់តាំងពី​មួយអាណត្តិទៅមួយអាណត្តិ​រហូត​​មក​ដល់​អាណត្តិ​ទី៤​នេះ គឺ​នៅ​តែ​ជា​បក្ស​ប្រឆាំង​ដដែល​​​ ហើយការថយចុះ​ប្រជា​ប្រិយភាព​​ ឬការដកសេចក្តីទុកចិត្តពីប្រជាពលរដ្ឋ​ក៏កាន់តែច្រើនផងដែរ​ ​ដែលធ្វើ​ឲ្យ​គណបក្ស​ប្រឆាំង​ទាំង​ពីរ​​សម្រេច​ចិត្ត​​បញ្ចូល​​គ្នា​​ដើម្បីរក្សា​ជំហរ និងលំនឹងរបស់ខ្លួន​។​ រាល់ពេល​ដែល​បក្ស​​ប្រឆាំង​​តែង​តែ​​ចាញ់​នោះ លោក មេបក្ស​ កឹម សុខា​ តែងតែ​បានចោទ​រដ្ឋាភិបាល​បច្ចុប្បន្ន​ដឹកនាំ​ដោយ​សម្តេច​​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន​​​​ ថាជារដ្ឋាភិបាល​ឯកបក្ស​។
 ត្រង់​ចំណុច​នេះ​ សូមលោកបណ្ឌិត​ជួយពន្យល់បន្តិចដើម្បីឲ្យប្រជាពលរដ្ឋ​ ក៏ដូចជា​អ្នក​នយោបាយ​ប្រឆាំង​យល់​ ​ថា​តើរដ្ឋាភិបាលបច្ចុប្បន្ននេះ គឺ​ជា​​រដ្ឋាភិបាល​​ឯកបក្ស​ ឬ​ជា​រដ្ឋាភិបាល​​ពហុបក្ស​ ?​
លោក​បណ្ឌិត​ ឈឹម ផលវរុណ​
ចម្លើយ​៖​ ចំណុចនេះ​ខ្ញុំសូមជម្រាបបងប្អូនប្រជាពលរដ្ឋ​មួយសារទៀត​។ ទាំងលោក កឹម សុខា ក្តី និងលោក សម រង្ស៊ី ក្តី​ ដែលបានតាំងខ្លួនជាអ្នកប្រជាធិបតេយ្យ​ ទៅបង្កើត​មហាចលនា​ប្រជាធិបតេយ្យ​របស់គេនោះ​ ខ្ញុំ​សូមផ្តល់ឈ្មោះឲ្យត្រូវ​ទៅចុះ​ គឺមហាចលនា​មោក​ប្រជាធិបតេយ្យ​ មានន័យថា​គឺជាចលនា​ល្ងង់​ ងោះអត់ដឹងអីសោះ​ ហើយចេះ​តែយកខោអាវ​ប្រជា​ធិបតេយ្យ​​មក​ពាក់​​លេង​​ទាំង​មិន​សម​​នឹង​​ខ្លួន​​ឯង​​។​
ពាក់ព័ន្ធទៅនឹងអ្វីដែលគេចោទថា​ផ្តាច់ការ ឬឯកបក្ស​នេះ​ដោយ​សារពួកលោក សម រង្ស៊ី និងលោក កឹម សុខា​ មិនយល់អំពីទម្រង់​ឬសណ្ឋាននៃរដ្ឋាភិបាលប្រជាធិបតេយ្យ​។ សណ្ឋាន​នៃរដ្ឋាភិបាលប្រជាធិបតេយ្យ​គឺមានតែពីរ​ទេ​ គឺសភានិយម និងប្រធានាធិបតីនិយម​។ រដ្ឋាភិបាល​សភានិយមនៅកម្ពុជា បញ្ជាក់ថា​រដ្ឋាភិបាល​ទទួលខុសត្រូវ​ចំពោះមុខរដ្ឋសភា ហើយ​រដ្ឋាភិបាល​កើតចេញ​ និង​មានសមត្ថភាពដំណើរការអាស្រ័យ​ដោយ​ក្រុមភាគច្រើន​ក្នុង​រដ្ឋសភា​​។ ម្យ៉ាងទៀត​ក្រុមភាគច្រើន និងក្រុមភាគតិចនៅក្នុងរដ្ឋសភា គឺកើត​ចេញ​ពី​ការ​បោះឆ្នោត​​​​ដោយ​​ពហុបក្ស​ហ្នឹង​ឯង​​។​ ទោះបី​ជាការបោះឆ្នោតតាមប្រព័ន្ធសមាមាត្រ​ក្តី ឬ​ប្រព័ន្ធ​ឯកត្តនាម​ក្តី​​ ការបោះឆ្នោត​នេះអាច​ប្រព្រឹត្តិទៅបានទាល់តែមានពហុបក្ស​។ សម្រាប់ប្រព័ន្ធ​បោះឆ្នោត​ឯកត្តនាម​ សមាមាត្រ​ដែលកើតចេញដោយផ្ទាល់ពីឆន្ទៈ​ម្ចាស់ឆ្នោតម្នាក់ៗ គឺជា​ការ​កំណត់​​នូវ​ចំណុច​ចាប់​ផ្តើម​​រៀងរាល់​៥ឆ្នាំម្តង​ៗ​ នៃអំណាចដឹកនាំរដ្ឋាភិបាល​។​ នៅពេលនោះ​គឺយើង​នឹង​ឃើញ​ហើយ​ថា​ពហុបក្ស​​កើត​​​ចេញ​តាំងពីដើម​ឆ្នាំ​នៃការបោះឆ្នោត​មកម្លេះ​​ គឺ​មិន​មែន​​​​មាន​តែ​បក្ស​​មួយ​​ឈរ​ឈ្មោះ​បោះឆ្នោត​នោះទេ​​ បន្ទាប់មក​គឺមិនមែនមានតែ​បក្ស​មួយ​ជាប់​ឆ្នោត​តែ​ឯង​នៅ​ក្នុង​សភា​​នោះទេ​ បន្ទាប់មកទៀតគឺមិនមែនមានតែបក្ស​មួយ​មក​ដឹកនាំ​​រដ្ឋាភិបាល​​​ទេ​ លើកលែងតែគណបក្ស​ឈ្នះ​ឆ្នោត​លំដាប់លេខមួយ​មាន​សម្លេង​គ្រប់គ្រាន់​ ពេល​នោះ​ដោយ​ផ្អែក​លើ​រដ្ឋធម្មនុញ្ញ​​គឺអាច​បង្កើតរដ្ឋា​ភិបាល​តែឯង​បាន ពេលនោះគឺមិនចាំបាច់​ឲ្យមានសម្ព័ន្ធភាពរដ្ឋាភិបាលទេ​។​ ប៉ុន្តែ​ជាក់ស្តែង​សម្រាប់កម្ពុជា​ ទោះបីជាគណបក្សប្រជាជន​មានសម្លេងគ្រប់គ្រាន់​​ហើយលើសលប់ទៀត​ដែលអាចបង្កើតរដ្ឋាភិបាលតែឯងបាន​យ៉ាង​ងាយ​​​​​ក៏​ដោយ​​ក៏គណបក្ស​ប្រជាជន​កម្ពុជា​នៅតែចាត់ទុក​គណបក្ស​ដៃគូរ​ គឺ​គណបក្ស​ហ៊្វុនស៊ីនប៊ិច​ ដែល​ធ្លាប់​ជាដៃគូ​រៀបរដ្ឋាភិបាលតាំងពីឆ្នាំ១៩៩៣​​​​​ ដូច្នេះហើយ​ទើប​ប្រពៃណី​នៃ​ការ​​ដឹក​នាំ​​រដ្ឋាភិបាល​​​បាន​បន្ត​រហូត​មក​ដល់​ពេល​នេះ​ ទោះបី​ជាការទទួលខុសត្រូវ​ថិត​នៅ​លើ​គណបក្ស​ប្រជាជន​កម្ពុជា​​ក៏​ពិត​មែន​ ក៏ប៉ុន្តែ​គណបក្ស​ ហ៊្វុនស៊ីនប៊ិច​ នៅតែជាគណបក្ស​ដៃគូ​ជា​មួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដដែល​ដើម្បី​បច្ចុប្បន្នភាព និងទៅអនាគត​។​ ប៉ុន្តែ​សម្រាប់លោក កឹម សុខា និងលោក សម រង្ស៊ី​ ដោយ​សារគាត់ល្ងង់​ គាត់បែរជាមិនឲ្យតម្លៃ​ទៅវិញ​​​​​ ហើយ​រួមទាំងក្រុម NGO និន្នាការប្រឆាំង​មួយចំនួនបែរទៅជាចោទថា​ជារបបនយោបាយ​ឯកបក្ស​ទៅវិញ​។ បើយើងរាប់​នៅក្នុងសភា​ គឺគណបក្សប្រជាជនកម្ពុជា​មាន​៩០ គណបក្ស​ សម រង្ស៊ី​ មាន២៦​ គណបក្ស ​ហ៊្វុនស៊ីនប៊ិច២ គណបក្ស​ នរោត្តមរណរិទ្ធិ​​២ និងគណបក្ស​ កឹម សុខា​ ៣​​។ ដូច្នេះ​ យើង​ឃើញ​ថា​នៅក្នុង​សភា​គឺមានគណបក្ស​ប្រឆាំង​​ដល់​ទៅ​២​​រួច​ទៅហើយ​។ សរុបមក​ប្រព័ន្ធគ្រប់គ្រងរដ្ឋាភិបាល​ប្រជាធិបតេយ្យបែបសភានិយមហ្នឹង​​ គឺជារបបនយោបាយ​ពហុបក្ស​។​ ដោយសារ​មានពហុបក្សនៅក្នុងសភានេះហើយ​ ទើបប្រព័ន្ធសភានិយមហ្នឹង​បង្កើត​បានជា​រដ្ឋាភិបាល​ទទួល​ខុស​ត្រូវ​នៅ​ចំពោះ​មុខ​សភា​​។ ចំណុចនេះ​ហើយ​ ដែល កឹម សុខា និង សម រង្ស៊ី ត្រូវតែរៀនសូត្រ​ និងត្រូវ​អានសៀវភៅដែលគេសរសេរ​អំពីប្រជា​ធិ​ប​តេយ្យ​​ ហើយ​កុំ​យក​គណបក្ស​ប្រជាជន​កម្ពុជា​​​ ជាសត្រូវ​នឹង​​អ្នក​ ហើយ​ដែលធ្វើឲ្យអ្នក​ល្ងង់​មួយ​ជីវិត​​។​
ចំណុចមួយទៀត​ ប្រសិនបើគណបក្ស​ប្រឆាំងចង់ប្រកួតប្រជែង​ការបោះឆ្នោត​ក្នុងក្រប​ខណ្ឌ​ប្រជា​ធិបតេយ្យ​​សេរី​ពហុបក្ស​​ ជាពិសេស​ប្រកួត​ប្រជែងជាមួយគណបក្ស​ប្រជាជនកម្ពុជា​ ដោយខំអួត​ខ្លួនថាជាអ្នកប្រជាធិបតេយ្យ​ ប៉ុន្តែ​យក​ថ្ងៃ ៧ មករា និងថ្ងៃ ២ ធ្នូ ជាសត្រូវ​នៃ​របប​នយោបាយ​ប្រជា​ធិបតេយ្យ​​សេរី​ពហុបក្ស​ បានសេចក្តីថា​គណបក្ស​ប្រឆាំង​កំពុង​តែ​ធ្វើ​នយោបាយ​​​​ល្ងង់​​ខ្លៅ​ និងត្រូវបរាជ័យ​មួយជីវិត​។​ ខ្ញុំសូមបញ្ជាក់ថា ថ្ងៃ ៧ មករា និងថ្ងៃ ២ ធ្នូ ពិតមែន​ជា​ថ្ងៃ​វីរៈភាពរបស់ឥស្សរជន​ដឹកនាំគណបក្ស​ប្រជាជនកម្ពុជា​ក៏ពិតមែន​ ប៉ុន្តែ​គណបក្ស​ប្រជាជន​កម្ពុជា​​មិន​បាន​ដណ្តើម​យក​រឿងនេះ​មកដាក់តែឯងទេ​ តែ​វាជាតម្លៃដ៏ខ្ពង់ខ្ពស់ វិសេស​វិសាល​សម្រាប់ប្រជាជន​កម្ពុជាទាំងមូល ទូទៅ និងគ្រប់និន្នាការនយោបាយ​។​ ផ្ទុយទៅវិញ គណបក្ស​ប្រឆាំង​តែងតែ​បដិសេធ​នូវសមិទ្ធផល​ទាំងនេះ​របស់ប្រជាជន​​ចោល ដូច្នេះ​ដើម្បី​ការពារ​​នូវ​តម្លៃ ៧មករា​ និង ២ធ្នូ​ របស់ប្រជាជន​គណបក្សប្រជាជន​ត្រូវមានកាតព្វកិច្ចថែរក្សា​សម្រាប់​ប្រជាពលរដ្ឋខ្មែរ​។ សម្រាប់​គណបក្ស​ប្រឆាំង​​ដែល​មិន​ទទួល​ស្គាល់​ ហើយ​មិនយក​មក​ប្រើ​​ នោះ​គឺជា​ការបំផ្លាញ​​គណបក្ស​ប្រឆាំង​ដោយ​ខ្លួន​ឯង​ទេ​​ ពីព្រោះប្រជាពលរដ្ឋ​ដែល​កំពុង​ប្រើ​សេរីភាព​នយោបាយ​​នៅ​ក្នុង​គណបក្ស​ប្រឆាំង​ ទាំង សម រង្ស៊ី និង កឹម សុខា ក៏សុទ្ធ​តែ​ជា​ប្រជា​ពលរដ្ឋ​​ខ្មែរ​​ដែល​​រ​ស់​​ដោយ​សារ ថ្ងៃ ៧ មករា និងថ្ងៃ ២ធ្នូ​​​​ ដែរ​។​
លោក​សត្យា រក្ស​
សំណួរ​៖ មានចំណុចខ្វែងគ្នា​មួយនៅក្នុងគណបក្ស​ប្រឆាំង​ ដែលជាទូទៅ​អស់លោក​គណបក្សប្រឆាំង​នោះ​និយាយថា​ ថ្ងៃ២ធ្នូ ក្តី ថ្ងៃ ៧ មករា ក្តី​ គឺជាថ្ងៃដែលកងទ័ព​បរទេស​ឈ្លាន​ពាន​។​ ប៉ុន្តែ​នៅក្នុង​គណបក្ស​របស់ កឹម សុខា យើងឃើញ​ថា រវាង កឹម សុខា និងលោក ប៉ែន សុវណ្ណ​ គឺអ្នកទាំងពីរនេះ​​ផ្ទុយគ្នា​ទៅហើយ​​ ដោយទី១ គឺ កឹម សុខា បន្តុះបង្អាប់ ថ្ងៃ២ធ្នូ និងថ្ងៃ​៧ មករា​ ប៉ុន្តែលោក ប៉ែន សុវណ្ណ បែរជាអួត​ខ្លួន​គាត់ថា​ជាបិតា​ ២ធ្នូ​ និង​បិតា ៧ មករា ទៅវិញ​។ ជុំវិញទស្សនៈខ្វែងគ្នា​ក្នុងបក្ស​តែមួយនេះ តើលោកបណ្ឌិតយល់ឃើញយ៉ាងម៉េច​ដែរ​?​​
លោក​បណ្ឌិត​ ឈឹម ផលវរុណ​
ចម្លើយ​៖​ ត្រង់នេះហើយដែលគេហៅថា មោកប្រជាធិបតេយ្យ​។ នៅពេល​ដែល​កម្ពុជា​យើង​​ថិតនៅក្នុងរបបនយោបាយប្រជាធិបតេយ្យ​សេរីពហុបក្ស​ ពួកគេ​បែរ​ទៅ​ជា​​កាឡៃ​រឿង​ថា​ជា​ឯកបក្ស​ និងតែងតែ​បដិសេធតាមតែទំនើងចិត្ត​។ រវាងលោក កឹម សុខា និងលោក ប៉ែន​ សុវណ្ណ យើងអាចឆ្ងល់ថា​ តើហេតុអ្វីបានជា​ពីរ​នាក់​នោះ​អាច​ចាប់​ដៃ​គ្នា​បាន? រឿង​មាន​តែ​មួយ​ទេ​​គឺ​សារធាតុ​អ្នកទាំងពីរនោះគឺខុសគ្នា​។ បើ​យើង​ស្តាប់ កឹម សុខា ​និយាយ​ គឺមានន័យថា កឹម សុខា ជាជនរងគ្រោះ​ រីឯលោក ប៉ែន សុវណ្ណ មិនមែន​ជាជន​រង​គ្រោះ​ទេ​។ លោក ប៉ែន សុវណ្ណ គាត់​ដឹង​ខ្លួន​គាត់​ច្បាស់ណាស់ថា​ពី​មុន​គាត់នៅកន្លែងណា​​មុនថ្ងៃ ២ធ្នូ និងថ្ងៃ៧ មករា​​។ កឹម សុខា ក៏គាត់ដឹងច្បាស់ដែរ​ថា​មុនថ្ងៃ​២ធ្នូ និងថ្ងៃ៧ មករា គាត់នៅទីណា ហើយវេទនាប៉ុនណា​។ រឿងដែលអ្នកទាំងពីរនោះ​មានសាវតាខុសគ្នា ហើយអាចចាប់ដៃគ្នាបាន គឺ​ដោយសារលោក ប៉ែន សុវណ្ណ អាក់អន់ចិត្ត និងយកភាពជាសត្រូវ​ជាមួយនឹងអតីតសហសេវិករបស់​គាត់​ក្នុង​គណបក្ស​ប្រជាជនកម្ពុជា​ ដែលមានសម្តេចទាំងបី និងរូបគាត់​។ នៅ​ពេល​ដែល​គាត់​មាន​គំនុំ​​ និង​រឿង​រ៉ាវរបស់គាត់​ ហើយពេលដែលគាត់​បានត្រឡប់មកកម្ពុជា​វិញ​ក្រោយថ្ងៃ២៣ តុលា គាត់​​បានយកអតីតសហសេវិក​នយោបាយរបស់គាត់ ដែល​ជាជួរ​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​​ ជាសត្រូវ​ និងចង់កំទេច​ផ្តួលរំលំគណបក្សប្រជាជន​ផងនោះ​ ទើប​គាត់​ខំបង្កើត​​គណបក្ស​​​មួយ​ឈ្មោះ​គណបក្ស​ទ្រទ្រង់​ជាតិ​ តែ​ទី​បំផុត​​រក​សម្លេង​​គាំទ្រ​​មិន​បាន​។ ក្រោយមក​ដោយ​​សារគាត់នៅតែចិញ្ចឹមនូវភាពជាសត្រូវ​ ទើប​គាត់​ងាកមករក​លោក កឹម សុខា ដែល​មាន​ចរឹត​​​ដូច​គ្នា​​ ព្រោះ កឹម សុខា ជាក្រពើវង្វេងបឹង​ ក្រោយពីបានរស់រានមានជីវិត​ដោយសារ ២ធ្នូ​ ១៩៧៨ និងថ្ងៃ៧ មករា ១៩៧៩​នោះ​ ហើយបាន​ឆ្កួតវង្វេងក្នុងព្រៃប្រជាធិបតេយ្យ​​ ធ្វើឲ្យ កឹម សុខា ក្រឡកខួរ​ ទើប​គេមានបំណង​បដិសេធ​អតីតកាល​​ មិនទទួស្គាល់ការពិត​ពីអតីតកាល​ និង​មានបំណងចង់ផ្តួលរំលំ​គណបក្ស​ប្រជាជន​ដូចគ្នា​ ទើប​ពួកគេ​ទាំងពីរ​អាចចាប់ដៃគ្នា​បាន​។​ ប៉ុន្តែ​អ្នកទាំងពីរនេះគ្មានសារធាតុនយោបាយដូចគ្នាទេ​ ពីព្រោះ​ម្នាក់​និយាយអំពី​គោ ក្របី​ ម្នាក់​ទៀត​​និយាយ​​អួត​​ប្រជា​ធិបតេយ្យ​​ថា​ខ្លួនអស្ចារ្យ​ៗ​ ប៉ុន្តែទស្សនៈនយោបាយ​មោកដូចគ្នា​។​
លោកប៉ែន សុវណ្ណ អួតថា​គាត់​ជាបិតា២ធ្នូ និង​៧ មករា ចំណែកឯ កឹម សុខា ជា​អ្នក​ប្រឆាំង​​២ធ្នូ​ និង៧ មករា បែរជាមក​ច្របាច់ចូលគ្នា​ ហើយ​ទៅលើកវីរភាពលោក ប៉ែន សុវណ្ណ​ ចង់​យក​​២ធ្នូ និង៧ មករា ជារបស់ខ្លួនឯង​។ គណបក្ស​ប្រជាជន​កម្ពុជា​មិនបាន​ដណ្តើម​យក​​ ថ្ងៃ​២ធ្នូ​ និងថ្ងៃ​៧ មករា ជារបស់ខ្លួនឯងទេ​ ។​ប្រសាសន៍​របស់​ប្រមុខ​រដ្ឋាភិបាល​បាន​បញ្ជាក់​ហើយ​​ថា ថ្ងៃ២ធ្នូ និងថ្ងៃ៧ មករា ជារបស់ប្រជាជនកម្ពុជា​ ប៉ុន្តែ​គឺពួក​អស់លោក​គណបក្ស​​ប្រឆាំង​ទេ​ដែល​មិន​ព្រម​ទទួលយក​ ដូច្នេះ​គណបក្ស​ប្រជាជន​កម្ពុជា​ដាច់ខាត​ត្រូវ​ថែ​ទាំ​​តម្លៃ​​​ខ្លឹមសារ​ ជា​ប្រវត្តិសាស្ត្រ​​របស់​ថ្ងៃ​២ធ្នូ​ និង​ថ្ងៃ​៧ មករា​​​។​
ចំណុចមួយទៀត​ តើហេតុអ្វីបាន​ជាគេយកហេតុ​ផល​ថា​ថ្ងៃ​២ធ្នូ និងថ្ងៃ៧ មករា ជាថ្ងៃ​ដែល​​​វៀតណាម​ឈ្លាន​ពាន​?​ ឥឡូវ​ឲ្យអស់លោកទាំងពីរទៅសួរលោក សម រង្ស៊ី សិន​ថា​បើ​យើង​​​មើលទៅប្រវត្តិសាស្ត្រ​ថយក្រោយវិញ​ មុន​ថ្ងៃ២ធ្នូ ១៩៧៨ និង​៧ មករា ១៩៧៩​តើលោក សម រង្ស៊ី អាច​រៀបចំចលនាសង្គ្រោះជាតិបានឬទេ​?​ ហើយមាន​លទ្ធភាព​អាច​រៀបចំ​ឬទេ​​?​​​ បើ​មាន​​លទ្ធភាព តើហេតុអ្វីបានជាពេលនោះមិនរៀបចំ? ឬក៏មិនបានដឹងថា​កម្ពុជា​នៅ​ពេល​នោះ ថិត​​នៅ​​ក្នុង​​របប ប៉ុល ពត ជា​របប​ប្រល័យ​ពូជសាសន៍​​?​​ ឬក៏លោក សម រង្ស៊ី កំពុង​រស់នៅ​ដោយ​​សុខសាន្ត​​ពុំ​បាន​គិត​អំពី​ប្រជាជាតិ​កម្ពុជា​?​ ខ្ញុំជឿ​​ថា​ពេលនោះ លោក សម រង្ស៊ី នៅ​ប្រទេស​បារាំង  ​លោក សម រង្ស៊ី មិនបានដឹងថាជោគវាសនានៅកម្ពុជា​ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ ១៩៧៩ យ៉ាងម៉េច​នោះទេ​ ពីព្រោះវ័យជំទង់របស់គាត់គឺរស់នៅបារាំង​ ហើយគាត់មានគំនុំ​ជា​មួយ​​អ្នក​​នៅ​ប្រទេសកម្ពុជា​ ដោយសារ​គ្រួសាររបស់គាត់ជួបបញ្ហានៅក្នុងរបបមុន​ ដូច្នេះ​គាត់​បាន​​​បោះបង់​​​​សមាន​​ចិត្ត​​​ជាមួយ​​កម្ពុជា​​​រួច​ទៅ​​ហើយ​​។​​​
សរុបមក​ អ្វីដែលគណបក្សប្រឆាំង​លើកនោះ​ យើងទុកឲ្យបងប្អូន​ប្រជាពលរដ្ឋ​យើង​ពិចារណា​ទៅតាម​ចំណេះដឹង និងបទពិសោធន៍​របស់បងប្អូន​ ដើម្បី​សម្រេច​តាម​ឆន្ទៈ​ក្នុង​ការ​ជ្រើសរើស​​អ្នក​ដឹក​នាំ​បន្ត​​នា​ថ្ងៃ​បោះឆ្នោត​​ខាង​មុខ​នេះ​​៕​​
សម្រង់ព័ត៌មាន​៖ លោក នូ សាវុធឌី