Friday, August 1, 2014

សម្តេច​​តេជោ៖ នយោបាយ​​ទឹក​​ឡើង​​ត្រី​ស៊ី​​ស្រមោច ទឹក​ហោច​​ស្រមោច​​ស៊ី​ត្រី​ជា​​នយោ​បាយ​​មិន​ល្អ

សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន  នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​ព្រឹក​ថ្ងៃទី០៨ ខែ​សីហា ឆ្នាំ​២០១៤ ប្រកាស​ឲ្យ​ដឹង​ថា ការ​ធ្វើ​ច្បាប់​ការពារ​ថ្នាក់ដឹក​នាំ​ពេល​បញ្ចប់​អាណត្តិ​ក្នុង​ដំណាក់​កាល​នេះ គឺ​មិន​ចាំ​បាច់​ទេ ប៉ុន្តែ​វាអាចធ្វើ​នៅ​ដំណាក់​កាល​ក្រោយ​ៗទៀត។ ទោះ​បី​យ៉ាង​ណា សម្តេចតេជោ​បាន​អំពាវនាវ​សុំ​ឲ្យ​ប្រជាពលរដ្ឋ និង​ព្រះ​សង្ឃ​កត់ត្រាទុក​នូវ​សម្តី​មេដឹកនាំ​គណបក្សទាំង​ពីរ ពិសេស​ប្រសាសន៍​ឯកឧត្តម សម រង្ស៊ី ស្តីពី​ការ​បញ្ចប់​នយោបាយ​ទឹក​ឡើង​ត្រី​ស៊ី​ស្រមោច ទឹក​ហោច​ស្រមោច​ស៊ី​ត្រី។

នៅ​ក្នុង​បទសម្ភាសន៍​ខ្លី នៅ​ឯវិមានរដ្ឋសភា​ក្រោយ​ពីបញ្ចប់​កិច្ច​ប្រជុំវិសាមញ្ញ​រដ្ឋសភា​នីតិ​កាល​ទី៥ ដើម្បី​អនុម័ត​ប្រការទី៦​នៃ​ការធ្វើវិសោធនកម្ម​បទបញ្ជារ​ផ្ទៃ​ក្នុង​រដ្ឋសភា  សម្តេច​តេជោ​នាយករដ្ឋមន្រ្តី​បាន​ថ្លែង​ថា ខ្ញុំ​អាច​និយាយ​បាន​ថា ប្រជាពលរដ្ឋ​កម្ពុជា​របស់​យើង​គួរ​តែ​ត្រូវ​បាន​ទទួល​យក​ការសប្បាយ​រីករាយ​មួយ ដោយ​ឯកឧត្ដម សម រង្ស៊ី បាន​បញ្ជាក់​នូវ​អ្វី​ដែល​ខ្ញុំ​ធ្លាប់​បានលើកឡើង​អំពី​នយោបាយ​ទឹកឡើង​ត្រីស៊ី​ស្រមោច ទឹក​ហោច​ស្រមោច​ស៊ី​ត្រី​ដែល​រឿងនេះ​វាមិន​ល្អ​ទេ។ អ្នកណា​ឡើង​កាន់​អំណាច​វាជា​រឿង​មួយ ប៉ុន្តែ​ធ្វើម៉េច​ឲ្យ​អ្នក​ដែល​មិន​កាន់​អំណាច​នោះ​បាន​សេចក្ដី​សុខ​ផង។ សព្វ​ថ្ងៃ​គណបក្ស​ប្រជាជន​កាន់​អំណាច​គណ​បក្ស​ដទៃ​គេក៏អាចរស់​នៅ​ជា​មួយ​បាន ហើយ​ខ្ញុំ​សង្ឃឹម​ថា បក្ស​ដទៃ​នឹង​អាច​ធ្វើដូចគ្នា​បែប​នេះ។

សម្តេច​តេជោ​បានមាន​ប្រសាសន៍ឲ្យ​ដឹងថា ការ​ធ្វើច្បាប់​ការពារ​ថ្នាក់ដឹកនាំ​ពេល​បញ្ចប់​អាណត្តិ​បាន​លើកឡើង​ដោយ​ឯកឧត្ដម សម រង្ស៊ី កាល​ពី​ថ្ងៃ​ទី១៦-១៧ ខែកញ្ញាម្ដង ដើម្បី​ដាក់​សំណើ​ច្បាប់​បែប​នេះ សុំ​ឲ្យ​គណបក្សប្រជាជន​គាំទ្រ ប៉ុន្តែ​ក្រោយ​មក​ត្រូវ​បាន​គេ​ធ្វើ​អាជីវ​កម្ម​ថា គណបក្ស​ប្រជាជន​កំពុង​ស្វះស្វែង​រក​ការការពារ​ខ្លួន។ ជាថ្មី​ម្ដង​ទៀត​ថ្ងៃ​ទី​២២ ខែ​កក្កដា​នេះ ឯកឧត្ដម សម រង្ស៊ី បាន​លើក​សារជាថ្មី​។ សម្តេច​តេជោ​សែន​មាន​ប្រសាសន៍​ថា ខ្ញុំ​បាន​ប្រាប់​គាត់​ថា មិន​ចាំបាច់​ទេ ព្រោះ​បើ​ធ្វើគ្រាន់​តែដើម្បី​ទាញ​យក​ផល​ប្រយោជន៍​ហើយ​ឃោសនា​នោះ​មិន​ចាំបាច់​ធ្វើ​ទេ គឺម្នាក់ៗ​ចេះ​ការពារ​អភ័យ​ឯកសិទ្ធិ​របស់​ខ្លួន​ហើយ មិន​សំខាន់​ទៅ​លើ​រឿង​នេះ​ទេ សំខាន់​ត្រង់​ថា តើ​បន្ទាប់​ពីការ​ឈប់​ចាកចេញ​ពី​តំណែង​ទៅ តើ​គេគោរព​ទៅដល់​តួនាទី​អ្នក​ដឹកនាំ​មុន​ទេ។

សម្តេចតេជោ​ក៏បាន​មាន​ប្រសាសន៍​លើក​ជាឧទាហរណ៍​ថា បញ្ហា​ដែល​បាន​កើត​ឡើង​យើង បាន​ឃើ​ញជា​បន្ត​បន្ទាប់ នៅ​ប្រទេសមួយ​ចំនួន ឥឡូវ​សូម្បី​តែ​នៅ​ឯប្រទេស​ហ្វីលីពីន អតីត​ប្រធា​នាធិបតី​កំពុង​ស្ថិត​នៅ​ក្នុងពន្ធនាគារ​នៅ​ឡើយ​ទេ ដូច្នេះ​បន្ទាប់​ពី​ប្រធានាធិបតី អាគីណូ ឈប់​ទៅ​តើ​ប្រធានាធិបតី​ថ្មី នឹង​ធ្វើអ្វី​ទៅ​លើអាគីណូ​ព្រោះ​ឥឡូវ​គាត់មិន​ទាន់​ចប់​អាណត្តិ​ផង ក៏​ចាប់​ផ្ដើម​មាន​ការចោទ​ប្រកាន់​ទៅ​ហើយ?។ ដូច្នេះ​បញ្ហា​នេះ តើ​វា​មាន​សេចក្ដី​សុខ​ទេ​តាម​របៀប​នយោបាយ​ទឹក​ឡើង​ត្រី​ស៊ី​ស្រមោច ទឹក​ហោច​ស្រមោច​ស៊ី​ត្រី?។

ទាក់​ទង​នឹងការ​ធ្វើ​ច្បាប់​ការពារ​ថ្នាក់ដឹកនាំ​ពេល​បញ្ចប់​អាណត្តិនេះ​ សម្តេច​តេជោ​បានមាន​ប្រសាសន៍​បញ្ជាក់​ថា ខ្ញុំ​គិត​ថា ដំណាក់​កាល​នេះ​មិនទាន់​ចាំ​បាច់​ទេ ហើយ​ប្រហែល​ជា​ដំ​ណាក់​កាល​ក្មួយៗ​អាច​ជាដំណាក់​កាល​ត្រូវ​ការ​ចាប់​ផ្ដើម។

សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា ថ្ងៃនេះ​ប្រជាពលរដ្ឋនៅ​ទូទាំង​ប្រទេស​បាន​ស្ដាប់​នូវ​សម្ដី​របស់​ឯកឧត្ដម សម រង្ស៊ី និង​សម្ដី​របស់​ខ្ញុំ ដែល​សុំ​ស្នើ​ឲ្យ​ព្រះសង្ឃ និង​ប្រជា​ពល​រដ្ឋ​កត់ត្រា​ទុកនូវ​សម្ដី​របស់​គណបក្ស​ទាំង​ពីរ ហើយ​ក្នុងនោះ​បញ្ហា​ជាមូលដ្ឋាន​របស់​យើង គឺ​ការ​រួបរួម​ខ្ញុំ​បាន​ក៏បាន​រំលឹក​បន្តិច​ដែរ​ថា បើសិន​ជារឿងនេះ​វាបាន​កើត​ឡើង​កាលពី​១០ខែមុន វា​គ្មាន​បញ្ហា​អ្វី​ទេ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ​ចុះ​មក​យឺតប្រសើរ​ជាង​មិន​បាន​មក។

ឆ្លើយ​តប​និង​សំណួរ​អ្នក​សារព័តិមាន​ដែល​ថា គណបក្ស​ប្រឆាំង​បានលាប​ពណ៌​ឲ្យ​គណបក្ស ប្រជាជន​ថា ជា​អាយ៉ង​របស់​យួន​នោះ​ សម្ដេចតេជោ​បាន​មានប្រសាសន៍​ថា បញ្ហា​នេះ​ត្រូវ​បាន​រំឮក​អម្បាញ់​មិញ​ហើយៗ​យើង​នឹងរង់ចាំ​មើល ថា​តើ​ការ​លាបពណ៌​បែប​នេះ នឹង​មាន​បន្ត​ទៀត​ឬទេ ក្នុង​ពេល​ដែល​មេដឹកនាំ​បក្ស​(ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ) បាន​ធ្វើ​ការប្ដេជ្ញា​ថា ធ្វើ​ការ​ក្នុង​ស្មារតី​រួបរួម​គ្នា ដូច្នេះ​ខ្ញុំ​នឹងរង់ចាំ​មើល​អ្នក​ណា​បើក​ប្រតិ​បត្តិ​ការ​​វ៉ៃ​អ្នក​ណា​មុននេះ គឺ​ជា​បញ្ហា​សំខាន់​ណាស់ ដើម្បី​ប្រជាពល​រដ្ឋ​អាច​ផ្ដល់​នូវ​សញ្ញា និង​ផ្ដល់​​នូវ​ពិន្ទុ តើ​អ្នក​ណាគោរព​នូវស្មារតី​នេះ។

សម្តេចតេជោ​បញ្ជាក់​ថា យើង​អប់រំ​ស្មារតី​ក្នុង​សមាជិក សមាជិកា​អ្នក​គាំទ្រ របស់​យើង​ឲ្យ​មាន​ការ​គោរព​ទៅ​ដល់​គណបក្ស​ដទៃ ដែល​មិន​មាន​និន្នាការ​ដូច​យើង ប៉ុន្តែ​គណបក្ស​ដទៃ​គេ​គោរព​យើង​ឬអត់ ដូចជា​វប្បធម៌​លាបពណ៌​ស្ដី​អំពី​បញ្ហា​អាយ៉ងវៀត​ណាម ឬ​អាយ៉ង​យួន​នេះ​ជាដើម អីញ្ចឹង​សូម​អស់​លោកចាំ​តាមដាន​អស់​លោក​ជា​សារព័ត៌មាន អស់​លោក​មាន​លទ្ធ​ភាព​លើស​ពីខ្ញុំ​ទៅ​ទៀត ដូច្នេះ​តាមដាន​ទៅ​មើល​អ្នក​ណា​បើក​ការប្រតិបត្តិការណ៍​លាប​ពណ៌​អំពី​បញ្ហា​នេះ។

ទាក់ទងនឹង​នយោបាយ​បង្រួប​បង្រួម​ផ្សះផ្សា​ជាតិ ​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​ បានមាន​ប្រសាសន៍​ឲ្យដឹង​ថា មួយ​ជីវិត​របស់​ខ្ញុំ ២​ភាគ​៣ នៃ​ជីវិត​ខ្ញុំ បាន​ប្រើប្រាស់​បញ្ហាការ​ចរចា ការ​សន្ទនា​តាម​របៀប ឈ្នះ ឈ្នះ នៅ​ក្នុង​ដំណើរការ​នៃ​ការបង្រួប​បង្រួម​ជាតិ។ អស់​លោក​ប្រហែល​ជា​អាច​ដឹង​បាន​ពិត​មែន តែ​អស់​លោកជាក្មេង​ជំនាន់​ក្រោយ ប៉ុន្តែ​ខ្ញុំ​គិត​ថា អស់​លោក​បាន​មើល​នៅ​ក្នុង​ប្រវត្តិ​នៃកាចរចា​របស់​ខ្ញុំ​ហើយ​ប្រវត្តិ​នៃនយោបាយ​ឈ្នះ ឈ្នះ ដើម្បី​ឯក​ភាព​ទឹកដី។

សម្តេច​អគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន មាន​ប្រសាសន៍​បន្ថែម​ថា ខ្ញុំ​សង្ឃឹម​ថា ជន​ជាតិ​កម្ពុជា​របស់​យើង គណបក្ស​នយោបាយ​នានា ក៏​មាន​ស្មារតី​ដូចគ្នា​នេះ​ដែរ គឺ​មិន​ចង់​ឲ្យ​ប្រទេស​មាន​ការ​បែកបាក់ ហើយ​ខ្ញុំ​មាន​ការ​ជឿ​ជាក់​ទៅ​លើ​សម្ដី​របស់​ឯកឧត្ដម សម រង្ស៊ី ហើយ​សង្ឃឹម​ថា ឯកឧត្ដម សម រង្ស៊ី និង​អប់រំ​ផ្ទៃ​ក្នុង​របស់​គណបក្ស ដើម្បី​បញ្ចប់​នូវ​បញ្ហា​ការ​បែក​បាក់​ជាតិ​នេះ ចំណែក​ខាង​គណបក្ស​ប្រជាជន ក៏​ធ្វើការ​ប្រឹង​ប្រែង​ដើម្បី​អប់រំ​ផ្ទៃ​ក្នុង​របស់​ខ្លួន ប៉ុន្តែ​អ្នក​ទាំងអស់​គ្នា​បាន​ដឹង​ហើយ​ថា ខាង​គណបក្ស​ប្រជាជន​មិនមែន​ជា​អ្នក​ផ្ដើម​ហេតុ​ទេ​ព្រោះ​ក្នុងស្ថានភាព​ដែល​ខ្លួន​កាន់​អំណាច​រាប់សិប​ឆ្នាំ គឺ​ខ្លួន​បាន​ខិតខំ​ធ្វើពីការ​បែក​បាក់​មក​កាន់​ការបង្រួប​បង្រួម​ជាតិ ពី​ការ​ប្រឈមមុខ មក​កាន់​ការ​សហការ ដែល​នេះ​ជា​បញ្ហា​ដែល​គណបក្ស​ប្រជាជន​បាន​ធ្វើ។ ក្នុងរយៈ​ពេល​កន្លង​ទៅ តើ​គេជេរ​ខ្ញុំ​ប៉ុណ្ណា គេ​ស្ដី​បន្ទោស​ប៉ុណ្ណា រហូត​ដល់​ទៅ​ប្រមាថ​ជីវិត​ខ្ញុំ​ថែម​ទៀត​ផង ប៉ុន្តែ​ទីចុង​បំផុត​ខ្ញុំ​នៅ​តែជួយ​រៀប​ចំ ហើយ​ឥឡូវ​នេះ ខ្ញុំ​កំពុង​តែ​គិត​ថា ខ្ញុំ​ត្រូវ​តែ​ធ្វើ​ឲ្យ​បាន ខ្ញុំ​អំពាវនាវ​សមាជិក សមាជិកា​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​បោះ​ឆ្នោត​ជូន​តំណាង​បេក្ខជន ដែល​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ ទាំង​កម្រិត​អនុប្រធាន​រដ្ឋ​សភា និង​កម្រិត​នៃគណៈកម្មការ​នានា។ ព្រោះបើ​សិន​ជា​សង្ឃឹម​តែ​ទៅលើសំឡេង​ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ មិន​គ្រប់​គ្រាន់​ទេ ដូច្នេះ​ចាំ​បាច់​ណាស់​ត្រូវ​មាន​សន្លឹក​ឆ្នោត​របស់​គណបក្ស​ប្រជាជន​គាំទ្រ ហើយ​ក្នុង​នោះ​តួនាទី​របស់​ខ្ញុំ​ត្រូវ​ធ្វើ គឺ​ធ្វើ​យ៉ាងម៉េច​ឲ្យ​សន្លឹក​ឆ្នោត​គាំទ្រ​បេក្ខជន​របស់​គណបក្ស​សង្ក្រោះ​ជាតិបាន​ច្រើន​តាម ដែល​អាច​ធ្វើ​ទៅ​បាន ខ្ញុំ​នឹង​ប្រឹង​ធ្វើ​លើ​រឿង​នេះ៕

ទស្សនៈ Brad Adams មិនយល់ទាល់តែសោះអំពី «កិច្ចព្រមព្រៀងថ្ងៃទី២២ កក្កដា ២០១៤» ជាពិសេសគឺ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលអាចបង្កើតឡើងថ្មីមួយ និង សមាជិកទី៩ របស់គណៈកម្មាធិការនេះ


នៅក្នុងបទសម្ភាសន៍ជាមួយនឹង Chi Vita ដែលបានបង្ហោះលើគេហទំព័រវិទ្យុអាស៊ីសេរីនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៤ លោក Brad Adams បានបើកការវាយប្រហារបង្កាទុកជាមុន ដើម្បីរារាំងឱកាស​ដ៏ល្អមួយ​សម្រាប់​ឱ្យ ប្រជាជនកម្ពុជាមាននូវគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មួយ ដែលល្អជាង​គណៈ​កម្មាធិការ​ដែល​មាន ស្រាប់នេះរាប់រយរាប់ពាន់ដង។

ប្រការ២នៃកិច្ចព្រមព្រៀងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ រវាងCPP និងCNRP បានចែងអំពីការបង្កើត គ.ជ.ប ដែលមានសមាជិកចំនួនប្រាំបួនរូប ដែលបួនរូបតែងតាំងដោយគណបក្សកាន់អំណាច (គឺគណ​បក្ស​ប្រជា​ជនកម្ពុជា) បួនរូបតែងតាំងដោយគណបក្សដែលមិនមែននៅក្នុងរដ្ឋាភិបាល (គឺគណបក្សសង្គ្រោះជាតិ) ហើយ​សមាជិក​ទី៩ តែង តាំងដោយការយល់ព្រមជាឯកច្ឆន្ទរវាងគណបក្សនយោបាយដែលមានអាសនៈនៅក្នុង រដ្ឋ​សភាជាតិ។


 ការររៀបចំសមាសភាពនៃគ.ជ.ប បែបនេះ មិនបានផ្តល់ប្រៀបទៅឱ្យ CPPCNRP នោះទេ។ សមាជិកទី៩ ប្រសិនបើត្រូវបានរកឃើញ ហើយត្រូវបានតែងតាំងដោយកុងសង់ស៊ីសពីគណបក្សទាំងអស់ និងត្រូវ​បាន​ទទួល​យក ដោយអ្នកដែលត្រូវបានតែងតាំងនោះ នឹងនាំមកនូវតុល្យភាព និងអព្យាក្រឹតភាពនៅក្នុងដំណើរការនៃ គ.ជ.ប។ អាស្រ័យ ដោយមានមហិច្ឆតាសងសឹងដោយងងឹតងងល់របស់ខ្លួនមកលើមេដឹកនាំ និងប្រជាជន​កម្ពុជា Brad Adams បាន បង្ហាញនូវ​ប្រភេទ​ទស្សនៈអួតអាង​លើកតំកើង​ខ្លួនឯងដ៏​អាក្រក់​របស់លោក​ដោយ​ខកខានមិនព្រមទទួលយកការពិត និងភាពត្រឹមត្រូវនៃអ្វីៗដែលមិនមែនជាគំនិត និងដំបូន្មានរបស់លោក។


 នៅថ្ងៃទី២៨ ខែកក្កដា សេចក្តីរាយការណ៍ព័ត៌មានក្នុងប្រទេសកម្ពុជា បានផ្តល់ព័ត៌មានថា CPP និង CNRP បានយល់ព្រមតែងតាំងសមាជិកទី៩នៃគ.ជ.បហើយ ដែលនេះ គឺជាវិញ្ញាសារ​ធំបំផុត​ដំបូង​សម្រាប់​សាក​ល្បង សមត្ថភាពរបស់គណបក្សទាំងពីរនេះនៅក្នុងការសម្របសម្រួល។ ប្រសិនបើអ្នក​ដែលត្រូវ​បាន​តែងតាំងនេះ ទទួល យកការតែងតាំងជាសមាជិកទី៩នេះ នោះវានឹងកាន់តែធ្វើឱ្យមានតុល្យភាព និង​អព្យា​ក្រឹតភាព​នៅក្នុងដំណើរការ គ.ជ.ប ថែមទៀត។ ត្រឹមម៉ោង៧យប់ថ្ងៃដដែលនោះ ស្ថាប័នព័ត៌មាន​មួយ​ចំនួនក្នុងកម្ពុជា បានធ្វើសេចក្តីរាយការណ៍ ថាក្រោយពេល​ដែលមានការ​ឆ្លើយឆ្លង​លិខិតទៅ​វិញទៅ​មករ​វាង​អ្នកដែលត្រូវបានតែងតាំងនោះ ជាមួយនិង CPP និង CNRP លោកស្រី ពុង ឈីវកេក ប្រធានអង្គការ LICADHO កម្ពុជា ត្រូវបានបង្ហាញថាជាអ្នកដែលត្រូវបានតែងតាំងនោះ ហើយ ហើយលោក​ស្រីក៏បាន​យល់ព្រម​ធ្វើជាសមាជិកទី៩នៃ គ.ជ.ប ក្រោយពេលទទួលបានកិច្ចព្រមព្រៀងជាមូលដ្ឋាន មួយពីគណ​បក្សនយោបាយ​ទាំងពីរ ដើម្បីអាចឱ្យលោកស្រីអនុវត្តកាតព្វកិច្ចរបស់ខ្លួនដោយឯករាជ្យពេញលេញ និង ស្មារតីសេ្នហាជាតិ និងគ្មានសម្ពាធនយោបាយ។


 ការប្រញាប់ប្រញាល់របស់Brad Adams ដោយគ្មានការគិតពិចារណាក្នុងការបង្ខូចតម្លៃ «កិច្ចព្រមព្រៀងថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០១៤ រវាងCPP និងCNRPនោះ» និងជាពិសេសគ.ជ.ប ថ្មីដែលនឹងត្រូវបង្កើតឡើងនោះ និងក្នុង ការបញ្ចេញភាពខ្វះជំនឿរបស់លោកនៅក្នុងដំណើរការជ្រើសរើសសមាជិកទី៩ គឺជាភ័ស្តុតាង​គ្រប់​គ្រាន់​​សម្រាប់ប្រាប់ ទៅកាន់ពិភពលោកទាំងមូលថា «លោកធ្វើការងារទៅតាមតែរបៀបវារៈរបស់ខ្លួន ទោះ​ជាវាជាអ្វីក៏ដោយ ហើយមិនមែន សម្រាប់បុព្វហេតុនៃប្រជាជនកម្ពុជា ដូចដែល​លោក​ធ្លាប់​ប្រកាស​ថាបានខ្វល់ខ្វាយជាច្រើនដងមកពីមុនហើយនោះ ទេ។»


 ប្រជាជនកម្ពុជា នឹងតាមមើលថាតើរដ្ឋសភាជាតិនឹងបោះឆ្នោតដូចម្ត៉េច នៅក្រោមនីតិវិធីសម្លេងភាគច្រើន ៥០% បូក១ ដើម្បីផ្តល់តំណែងដល់សមាជិកទាំង៩រូបនៅគ.ជ.ប។ នេះគឺជាវិញ្ញាសារដ៏ធំមួយ​ទៀតអំពីឥ​រិយាបទ​នយោបាយ ថ្មីនៃរដ្ឋសភាជាតិក្នុងចំនួនសមាជិកពេញលេញ។ បន្ទុកសម្រាប់​ការទទួល​ខុសត្រូវ​របស់​សមាជិក​សភា CPP នឹងធ្ងន់ ជាងបន្ទុករបស់សមាជិកសភា CNRP

Brad Adams នឹងជាអ្នកឈ្នះចុងក្រោយគេ ប្រសិនបើលទ្ធផលនៃវិញ្ញាសារដ៏ធំនេះបញ្ជាក់ថាវាស្របទៅនឹង គំនិតរបស់លោក។
  
សាស្ត្រាចារ្យ ប៉ែន ងឿន
ទីប្រឹក្សាសកលវិទ្យាល័យពុទ្ធិសាស្ត្រ ភ្នំពេញ កម្ពុជា





OPINION: Brad Adams missed the point about the “July 22, 2014 Agreement” especially the potential new NEC and its 9th member

Brad Adams, in his interview with Chi Vita posted on Radio Free Asia website dated July 28, 2014, has launched a pre-emptive strike to derail a good chance for the people of Cambodia to have a National Election Committee (NEC) a hundred or a thousand times better than the existing one.

The “July 22, 2014 Agreement between the CPP and CNRP” clause 2 spelled out the establishment of the NEC which is composed of nine members, four nominated by the party in power (in this case by the Cambodian People’s Party, CPP), four nominated by the political party (or parties) which is/are not in the government (in this case by the Cambodian National Rescue Party, CNRP) and the 9th member nominated by a consensus between political parties that have representatives in the National Assembly.

The arrangement about the composition of the NEC does not give the advantage to the CPP or the CNRP. The 9th member if he or she is found, nominated by all parties, and accepted by the nominee will bring the equilibrium and neutrality in the functioning of the NEC. For his blind vendetta against Cambodian leaders and people Brad Adams has shown a kind of despicable chauvinism for his failure to accept the truth and the soundness of something that is not his thought and advice.

On 28 July, news reports in Cambodia provided information that the CPP and the CNPR have agreed to nominated the 9th member of the NEC, the first big test of their ability to strike a compromise. If this nominee accepted to be the 9th member of the NEC this would have reinforced even more the equilibrium and neutrality in the functioning of the NEC. By 07:00 PM of the same day a number of media outlets in Cambodia, have reported that after a quick exchange of letters between the nominee and the CPP and CNRP, Ms. Pong Chiv Kek , head of LICADHO, Cambodia was revealed to be that nominee and she had agreed to become the 9th member of the NEC after securing a  fundamental agreement from both political parties to allow her to exercise her duties with total independence and patriotic conscience, and without political pressure.     

Brad Adams hastiness in jumping the gun to discredit the “July 22, 2014 Agreement between CPP and CNRP” and especially the potential new NEC and to express his wild skepticism in the process of picking up of the 9th member is enough evidence telling the whole wide world that he serves his own agenda whatever it is and not the causes of the Cambodian people as he had many times so pretended.

The Cambodian people will be watching how the National Assembly will vote under the simple majority of 50% plus 1 to seat all the 9 members at the NEC. This is another big test about the new political character of the full-house National Assembly. The burden will be heavier on the shoulders of the CPP MPs than the CNRP MPs.

Brad Adams will have the last laugh if the result of this big test proves his point.

July 29, 2014
Professor Pen Ngoeun, Advisor
University of Puthisastra, Phnom Pehn, Cambodia

Pngoeun@puthisastra.edu.kh

ទស្សនៈ៖ បន្ទាប់ពីពហិការមិនព្រមចូលសភាយ៉ាងយូររបស់គណបក្សសង្គ្រោះជាតិ ឥរិយាបទនយោបាយថ្មីមួយបានចាប់បដិសន្ធិឡើង

     សករាជថ្មីមួយនៅក្នុងនយោបាយកម្ពុជា ត្រូវបានចារទុកសម្រាប់ប្រជាជនខ្មែរជំនាន់ក្រោយ។ ក្រោយ រយៈពេលមួយឆ្នាំដែលគណបក្សសង្រ្គោះជាតិធ្វើពហិការមិនចូលសភាតាំងពីការបោះឆ្នោតសភា ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ គណបក្សប្រជាជនកម្ពុជា (CPP) និងគណបក្សសង្គ្រោះជាតិ (CNRP) បានឈាន ដល់កិច្ចព្រមព្រៀងមួយដើម្បីបញ្ចប់វិបត្តិនយោបាយនេះ។ «កិច្ចព្រមព្រៀងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ រវាង CPP និង CNRP គឺជាកិច្ចព្រមព្រៀងប្រវត្តិសាស្ត្រ មួយដោយសារហេតុផលមួយចំនួន។


          ទីមួយ និងសំខាន់បំផុត កិច្ចព្រមព្រៀងនេះផ្តល់នូវមូលដ្ឋានគ្រឹះសម្រាប់ជម្រុញប្រជាធិបតេយ្យក្នុង ប្រទេសកម្ពុជា តាមរយៈកំណែទម្រង់ស្ថាប័ន និងច្បាប់​​នៃអំណាចនីតិបញ្ញត្តិក្នុងការឆ្លើយតបទៅនឹងតម្រូវការ នៃអ្នកបោះឆ្នោត ដ៏សកម្មនិងរស់រវើក ដែលកំពុងកាន់តែមិនសប្បាយចិត្តជាមួយនឹង «របៀបធ្វើការចាស់ៗ» ដោយអាជ្ញាធរនានាដែលគ្រប់គ្រងទាំងស្រុងដោយ CPP។ អ្នកបោះឆ្នោតបានបោះឱ្យ CPP ៦៨ អាសនៈ និង CNRP ៥៥អាសនៈ ក្នុងការបោះឆ្នោតទូទៅ ខែកក្កដា ឆ្នាំ២០១៣ ដែលជាលទ្ធផលមួយដែលចាប់ផ្ដើមពង្រឹង អំណាចតថ្លៃរបស់ CNRP និងមិនអនុញ្ញាតឱ្យ CPP គ្របសង្កត់បានដូចមុនទៀតឡើយ។ ការធ្វើពហិការមិន ចូលសភាដោយតំណាងរាស្ត្រជាប់ឆ្នោតរបស់ CNRP ចាប់តាំងពីសម័យប្រជុំដំបូងរបស់សភា ក្រោមការ ចោទប្រកាន់ផ្សេងៗនោះ នឹងត្រូវបញ្ចប់នៅក្រោម «កិច្ចព្រមព្រៀងនេះ»។


          ទីពីរ ហើយសំខាន់ដូចទីមួយដែរនោះគឺ ឆន្ទៈនយោបាយរបស់ សម្តេចតេជោ ហ៊ុន សែន អនុប្រធាននៃគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា ដែលនៅទីបំផុតបាន ហុចប្រជាធិបតេយ្យទៅអោយសភា និងតាមរយៈសភានេះទៅអោយប្រជាពលរដ្ឋកម្ពុជានៅពេលដ៏ត្រឹមត្រូវ មួយ គឺនៅពេលដែលសម្តេចគិតថាជាពេលវេលាដ៍សក្តិសមមួយ​ ដែលនេះបង្ហាញថាសម្តេច គឺជាអ្នកការពារ សន្តិសុខ ឯកភាព និងសុខុមាលភាពនៃប្រជាជនកម្ពុជា។ គឺជាការច្បាស់លាស់ណាស់ថា គេមិនអាចរាំចង្វាក់ តង់ហ្គោ (Tango) ដោយមិនមានដៃគូរនោះទេ ដែលមានន័យថាត្រូវតែមាន សម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម សម រង្ស៊ី ឬក្នុងន័យទូលាយជាងនេះត្រូវតែមាន CPP និង CNRP ដើម្បីចុះកិច្ចព្រមព្រៀងមួយ ឬបង្កើតកិច្ចព្រមព្រៀងនេះ។ ក៍ប៉ុន្តែការពិតនៅតែបង្ហាញថា ប្រសិនបើគ្មានគតិបណ្ឌិត និងឆន្ទៈនយោបាយ របស់ សម្តេចតេជោ ហ៊ុន សែន នោះទេ ប្រជាធិបតេយ្យពិតប្រាកដមួយ នឹងត្រូវឆ្លងកាត់អំឡុងពេល អស្ថេរភាព ធ្វើដំណើរទៅជាមួយក្តីសង្ឃឹមផង និងក្តីអស់សង្ឃឹមផង ដកដង្ហើមរស់តាមរយៈការប្រឈមមុខ ដាក់គ្នា និងភាពស្ងប់ស្ងាត់ដោយគ្មានភាពប្រាកដប្រជា និងការធានាបាននូវជោគជ័យដោយសារតែគ្មានការ ដឹកនាំ​ និងទស្សនៈវិស័យនោះទេ។ ប៉ុន្តែ ប្រជាធិបតេយ្យបែបបំផ្លិចបំផ្លាញ និងប្រជានិយមអាចត្រូវបានផ្តល់ យ៉ាងងាយស្រួលទៅឱ្យហ្វូងមនុស្សនៅតាមដងផ្លូវដោយមនុស្សដែលមិនទទួលខុសត្រូវ។

          ទីបី គឺកំណែទម្រង់មូលដ្ឋានដែលមិនបានប្រកាសនៃអំណាចនីតិបញ្ញាត្តិដែលកើតចេញពី «កិច្ចព្រម ព្រៀង» នយោបាយនេះ។ កំណែទម្រង់មួយនេះ​គឺខុសគ្នាទាំងស្រុងពីកញ្ចប់ដ៏ធំមួយនៃកំណែទម្រង់ស៊ីជម្រៅ ដែលបានប្រកាសដោយរាជរដ្ឋាភិបាលកម្ពុជាក្នុងខែកញ្ញា ឆ្នាំ២០១៣។ ពេលនេះ ការកោតសរសើរត្រូវតែ ផ្តល់ទៅឱ្យអ្នកនយោបាយកម្ពុជា ទាំង CPP និង CRNP ។ អ្នកនយោបាយកម្ពុជា «ប្រឈមមុខនឹងបញ្ហា ដោយក្លាហាន និងដោះស្រាយវាដោយបើកចំហរ»។ ពួកគេនឹងធ្វើការជាមួយគ្នានៅក្នុងសភា ដើម្បីដោះស្រាយ បញ្ហាជាតិក្រោមគោលគារណ៍ប្រជាធិបតេយ្យ និងនីតិរដ្ឋ។ ពួកគេ នឹងរួមគ្នាកែទម្រង់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គជប) និងនីតិវិធីបោះឆ្នោត។ ពួកគេនឹងរួមគ្នាធ្វើការកែទម្រង់រដ្ឋសភាជាតិ ដើម្បីឱ្យ ស្ថាប័នជាតិដ៏សំខាន់មួយនេះ ក្លាយទៅជាឯករាជ្យ និងដាច់ចេញពីអំណាចនីតិប្រតិបត្តិ។ អ្នកបោះឆ្នោតនឹង មានឱកាសមើលអង្គនីតិបញ្ញត្តិធ្វើការងារ។ អ្នកបោះឆ្នោតនឹងទាមទារឱ្យមានតម្លាភាព និងការបើកចំហរនៃ ការពិភាក្សាដេញដោល។ ពួកគេនឹងមើលឃើញរបៀបដែលតំណាងរាស្ត្រជាប់ឆ្នោតនៃគណបក្សពួកគេប្រតិបត្តិ ខ្លួនដូចម្តេចនៅពេលបំពេញការងារតាមរយៈការផ្សាយបន្តផ្ទាល់តាមទូរទស្សន៍ និងវិទ្យុ។


          ថ្ងៃទី២២ ខែកក្កដា គឺជាថ្ងៃមួយដែលត្រូវចងចាំ។ តើការដឹកនាំដ៏ប៉ិនប្រសប់របស់ សម្តេចតេជោ ហ៊ុន សែន អនុប្រធាននៃ CPP នឹងបន្សល់ទុកនូវកេរ្ត៍តំណែលមួយដល់ប្រជាជនជំនាន់ក្រោយដែលសម្តេច បានដើរតួនាទីដ៏សំខាន់ក្នុងការជម្រុញប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា ដែលផ្ទុយទៅនឹងការចោទប្រកាន់ ដែលមានចេតនាអាក្រក់ថាសម្តេច ជាជនផ្តាច់ការនោះដែរឬទេ? ចម្លើយគឺត្រូវហើយវានឹងដូច្នេះ។ លើសពី នេះទៀត មេដឹកនាំ CPP និង CNRP សមទទួលបានការសរសើរដ៏ពេញលេញ និងការគោរពដ៏ជ្រាលជ្រៅ ពីព្រោះពួកគេបានសន្យាថានឹងបំពេញកិច្ចការរបស់ពួកគេប្រកបដោយមនសិការសម្រាប់ ពង្រឹងប្រជាធិប តេយ្យ នៅរដ្ឋសភាជាតិក្រោមមាត្រានៃ «កិច្ចព្រមព្រៀងនេះ» ហើយបន្ទាប់មកពួកគេនឹងរុញទម្លាក់ប្រជាធិប តេយ្យ ទៅឱ្យប្រជាពលរដ្ឌកម្ពុជានៅក្រោមដំណើរការនៃការធ្វើប្រជាធិបតេយ្យរូបនីយកម្មរចនាសម្ព័ន្ធ និង ស្ថាប័ន។ ជាចុងក្រោយ បុគ្គលិកលក្ខណៈនយោបាយមួយដោយផ្អែកលើការពិភាក្សា ការជជែកវែកញែក និង ការសម្របសម្រួលបានចាប់ផ្តើមលេច ជារូបរាងរវាងអ្នកកាន់តំណែងនៃអំណាចនីតិបញ្ញត្តិពីគណបក្ស នយោបាយប្រឆាំង ដែលគួរតែទទួលបានសិទ្ធិស្មើគ្នា កិត្តិយសដូចគ្នាក្នុងនាមជាតំណាងរាស្ត្រ និងទទួលបាន ចំណាប់អារម្មណ៍ដូចគ្នាពីសាធារណៈជន។

ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៤
សាស្ត្រាចារ្យ ប៉ែន ងឿន
ទីប្រឹក្សាសកលវិទ្យាល័យពុទ្ធិសាស្ត្រ ភ្នំពេញ កម្ពុជា



OPINION: After a long boycott of the National Assembly by CNRP, a new political character was revealed

A new chapter in Cambodian politics has been written for posterity. After one year of the boycott of the National Assembly by The Cambodian National Rescue Party (CNRP) since the July 28, 2013 parliamentary election, the Cambodian People’s Party (CPP) and the CNRP had struck an agreement to end the political crisis. “The 22 July 2014 Agreement between the CPP and CNRP” is a history in itself for a number of reasons.

First and foremost the “Agreement” lays out the foundation for fostering democracy in Cambodia through institutional and legal reforms of the legislative power in response to the need of a vibrant electorate that is growing discontent with the “old ways of doing business” by the established authorities entirely  controlled by the CPP. Voters gave 68 seats to the CPP and 55 seats to the CNRP at the July 2013 national election, a result that strengthened the bargaining power of the CNRP and denied the CPP of the usual domination. The boycott of the National Assembly by the CNRP elected MPs since its inaugural opening session under various allegations and accusations will end under this “Agreement”.

Second and it is as important as the first reason is the political will of Samdech Hun Sen Vice President of the CPP and Prime Minister of the Royal Government of Cambodia (RGC) to finally hand down democracy to the parliament and through the parliament to the people of Cambodia at an opportune time when he sees fit, being that he is the guardian of the security, the unity and the well-being of the Cambodian people. Undoubtedly, “it takes two to tango,” meaning that it takes Samdech Techo Hun Sen and His Excellency Sam Rainsy or more extensively the CPP and the CNRP to strike a deal or to produce the “Agreement”, but the fact remains that without the wisdom and the political will of Samech Techo Hun Sen, a true democracy will go through periods of ups and downs, navigate between hopes and despairs, breathe through confrontations and tranquility without certainties and assurance of success for lag of leadership and insight. On the other hand a destructive and populist democracy can be easily given to the crowd in the street by irresponsible people.

Third is the unannounced fundamental reform of the legislative power born out of the political “Agreement”.  This is totally different from a large basket of in-depth reforms announced by the RGC in September 2013. Here, credits must go to the Cambodian politicians, CPP and CNRP alike. They “grasp the bull by the horns”.  They will work together in the Parliament to solve national issues under the principles of democracy and rule of law. Together they will reform the National Election Committee (NEC) and the election procedures.  Together they will reform the National Assembly so that this important national institution becomes independent and separate from the executive power. Voters will have the opportunity to watch the legislative power at work. They will demand transparency and openness of debates. They will see how the elected officials of their party conduct themselves at work through live TV or radio.

July 22 is a day to remember. Will the stewardship of Samdech Hun Sen Vice President of CPP leaves a legacy to the posterity that he has played an important role in fostering democracy in Cambodia, contrary to the vicious stigma of an authoritarian? The answer is YES, it will. Moreover CPP and CNRP leaders deserve our full admiration and deep respect, because they promised to dedicate their works for the   strengthening of democracy at the National Assembly under the articles of this “Agreement” and then they will pass it through to the Cambodian people under the process of structural and institutional democratization. Finally a political character based on discussion, debate and compromise begins to take shape between the holders of the legislative power from opposing political parties who should have enjoyed the same equal rights, same stature of being lawmakers, same exposure to the public eyes.

July 30, 2014
Professor Pen Ngoeun, Advisor
University of Puthisastra, Phnom Penh, Cambodia



ពិធី​​​សម្ពោធ​បើក​​ឱ្យ​​ប្រើ​​ប្រាស់​ជា​ផ្លូវការ ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ៣១​ កក្កដា ២០១៤

ពិធី​​​សម្ពោធ​បើក​​ឱ្យ​​ប្រើ​​ប្រាស់​ជា​ផ្លូវការ ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ក្រោម​​អធិប​​តីភាព​​ដ៏ខ្ពង់ខ្ពស់ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្រី្ត នៃ​ព្រះរា​ជា​ណា​​ចក្រ​​កម្ពុជា និងសម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត