Friday, May 9, 2014

សុន្ទ​រកថា ឯកឧត្តម​​បណ្ឌិត​​សភាចារ្យ សុខ អាន ក្នុង​​ពិធី​​ប្រគល់​បដិមា ទុរយោធន៍ នៅ​ទីក្រុង​ញូវយ៉ក ថ្ងៃទី ០៧ ឧសភា ២០១៤





Remarks by His Excellency Dr. Sok An, at the Transfer Ceremony of the Statue of Duryodhana New York, May 7, 2014

Remarks 
by
His Excellency Dr. Sok An, Deputy Prime Minister
Minister in charge of the Office of the Council of Ministers
at the Transfer Ceremony of the Statue of Duryodhana  
New York, May 7, 2014

Excellencies, Ladies and Gentlemen,

I am much honored to represent the Kingdom of Cambodia to receive and bring the Statue of Duryodhana back to our homeland where he belongs. The story of Duryodhana started more than one thousand years ago when King Jayavarman IV decided to depict the famous battle of the Hindu epic Mahabharata in Prasat Chen, one of his temples. After a long 40-year journey, surviving civil wars, looting and smuggling, the Statue had travelled through Thailand, United Kingdom, Belgium and the United States of America. Duryodhana is about to say good-bye now to this beautiful country and their people who helped him regain his freedom, and return home.

This remarkable day marks a milestone in our policy concerning the protection of cultural heritage that the Royal Government of Cambodia has been implementing tirelessly.

The facts are now established. The odyssey ends here. This precious cultural property and symbol of our heritage has regained its rightful owners!
We are honored and delighted to officially receive the Statue at this moment.

On behalf of the people and the Royal Government of Cambodia led by Prime Minister Samdech Akka Moha Sena Padei Techo Hun Sen, I would like to express my deepest appreciation to all the parties concerned for their respective contributions to such a great achievement. Also, our warm congratulations go to all those who, throughout the investigation process and litigation before the United States District Court for the Southern District of New York, have ensured the strict enforcement of legislation on illicit trafficking in cultural property. Their professionalism was exemplary and they deserve respect and praise.

Excellencies, Ladies and Gentlemen,
I would like to start by thanking Mr. Simon Warrack, who was, over 10 years, the first to find a link between the statue of Bhima currently in exhibit in the Norton Simon Museum in Pasadena, California, and its pedestal at the Prasat Chen Temple in the remote site of Koh Ker in the northern part of Cambodia. Taking this opportunity, I have the great pleasure to share with you that the Royal Government of Cambodia and the Norton Simon Museum in Pasadena has just reached an agreement to return Bhima to his birthplace.
I would also like to congratulate the École Française d'Extrême-Orient (“EFEO”), specifically Mr. Eric Bourdonneau and Mr. Bertrand Porte for their incredible work on the statue of Prasat Chen that could definitely help demonstrate the Cambodia’s rights to the Statue of Duryodhana. The extraordinary story of this recovery could not have happened without his deep knowledge, his intellectual power and his relentless efforts. We do not forget that UNESCO’s friendship, commitment and expertise was a real asset not only in this case, but also for the preservation of the Cambodian culture.

Moreover, the main architect of this success was the US Attorney Office for the Southern District of New York, particularly Ms. Sharon Levin, Chief of Money Laundering and Asset Forfeiture Unit, and her team as they have been so exceptionally flexible, dedicated, and stringent. We strongly value her cooperation, patience and effectiveness.  

My thanks also go to the investigation team of the US Department of Homeland Security for their hard, constructive and complex work.

Furthermore, I wish to thank H.E. Mr. CHAN Tani, H.E. Mr. HAB Touch, and APSARA National Authority as well as other members of the Cambodia team for their efforts and hard-work.

I would also like to express my sincere appreciation to the media for their contributions for raising awareness on the seriousness of the issue of artifact looting in our modern world.

More importantly, my heartfelt thanks go to the Government of the United States of America, especially the US Embassy in Phnom Penh, for their commitment to preserve cultural heritage of humanities and their strong willingness to promote friendship and cooperation between the two countries.

Back in Phnom Penh, the nation will celebrate the Welcome Home of Duryodhana and Balarama. They will join the two other witnesses of the great battle recounted in the Mahabharata, called the Pandavas – Sahadeva and Nakula, whose effigies recently returned to Cambodia last June, on the occasion of the 37th session of the World Heritage Committee, through the generosity and contribution of The Metropolitan Museum of Art.

For the interests of universal visitors, our National Museum will recreate the similar scene of the duel between Bhima and Duryodhana from Prasat Chen in Koh Ker temple complex, showing all the nine pedestals with their respective “returned” and marked “still missing” statues.

I am sure that not only Cambodia, but also the whole world will rejoice to witness the end of the dispersal of such a homogeneous series of emblematic statues. Consequently, they will once again return home, as part of a set that is seen as the pinnacle of universal art in sculpture.

In closing, the Royal Government of Cambodia appeals to other museums and art collectors around the world to follow the example of returning plundered treasures to their rightful owners as part of the worldwide campaign for the protection of cultural heritage.

Excellencies, Ladies and Gentlemen,
Thank you very much for sharing our joy and taking part in this celebration of the hearts and minds.

I thank you all for your kind attention.

សេច​ក្តី​ប្រកាស​ព័ត៌មាន ស្តីពី​លទ្ធ​ផល​នៃ​កិច្ច​ប្រជុំ​ពេញ​អង្គ​គណៈ​រដ្ឋមន្រ្តី ថ្ងៃទី ០៩ ខែ ឧសភា ឆ្នាំ២០១៤

កំណាព្យ ៖ គណបក្សសង្រ្គោះជាតិ ឈានទៅបំពានច្បាប់ជាថ្មី



(បទពាក្យប្រាំបី)

-   តាំងពីបោះឆ្នោតជាសកលមក                        បើតាមលែលក យកតាមសន្មត់
    គិតរាប់ជាខែ ក្បែរដប់ខែគត់                           ប្រជាពលរដ្ឋ លោកនៅចាំច្បាស់         

-   លទ្ធផលបោះឆ្នោត កាលពីឆ្នាំមុន                    បក្សប្រជាជន ពិតជាអ្នកឈ្នះ
    អ្នកសង្កេតការណ៍ ចំនួនច្រើនណាស់               បានបង្ហាញច្បាស់ ឥតប្រកែកបាន       

-   បក្សសង្រ្គោះជាតិ ឈរថ្នាក់ទី២                       តាមគេសំភី វក់វីតាមដាន
    .. ក្តី មន្រ្តីមូលដ្ឋាន                                 សុទ្ធតែអះអាង ថាថ្នាក់ទី២                 

-   ដោយសារមហិច្ឆតា ធំធេងហួសមាឌ               បក្សសង្រ្គោះជាតិ ខ្មីឃ្មាតវក់វី
    ធ្វើបាតុកម្ម នៅគ្រប់ទិសទី                              រំលោភជាន់ឈ្លី ក្បួនច្បាប់តម្រា          

-   ពោលពាក្យញុះញង់ ចាក់ចុចបំផ្លើស                បំផ្លោងពន្លើស ស្រេចតែចិន្តា
    មាត់ឥតគំរប ជេរវាយប្រហារ                          ធ្វើឫកសង្ហា ថាខ្លួនឯងហំ                   

-   បង្កវិវាទ ឆ្លៀតបង្កាត់ភ្លើង                               ឲ្យឆាបឆេះឡើង ដូចជាគេដំ
    តាមផ្លូវវេងស្រេង ខូចខាតតំណំ                      អួតខ្លួនស្អាតស្អំ ហំឥតមានពីរ             

-   ឥឡូវដល់ពេល ចុះយុទ្ធនាការ                        រើសក្រុមប្រឹក្សា រាជធានី
    ខេត្តក្រុងស្រុកខណ្ឌ ស្របតាមបញ្ជី                  តាមតួនាទី នៃ ..                       

-   គណបក្សដទៃ និងប្រជាជន                           អនុវត្តទន់ភ្លន់ ដោយចិត្តស្មោះសរ
    តាមការណែនាំ តាមសារាចរ                          គោរពបានល្អ ឥតមានសង្កា               

-   ចម្លែកតែគណបក្សសង្រ្គោះជាតិ                      ធ្វើអ្វីច្រើនឃ្លាត ពីច្បាប់មាត្រា
    គេតែងធ្វើអ្វី ទៅតាមអាត្មា                              ផ្ទុយពីគោលការណ៍ ប្រជាធិបតេយ្យ    




ដោយ   មូល  មិត្ត

ខួប​ទី​១៥១ ទិវា​ពិភព​លោក កាក​បាទ​ក្រហម អឌ្ឍ​ចន្ទ​ក្រហម ៨ ឧសភា «ក្រោម​ប្រធាន​បទ ខ្ញុំ និង​កាក​បាទ​ក្រហម» ក្រោម​អធិ​បតី​ភាព​ដ៏ខ្ពង់​ខ្ពស់ សម្ដេច​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ដ្រី នៃ​កម្ពុជា និង​សម្ដេច​កិត្ដិ​ព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន




បទ​អត្ថាធិប្បាយ​៖ ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ពិត​ជា​សេរី​ពហុបក្ស



ពង្ស សុក្រឹត្យ 
ឈាន​ចូល​ដល់​រដូវ​កាល​នៃ​ការ​ឃោសនា​​បោះ​ឆ្នោត​ ជ្រើស​រើស​ក្រុម​ប្រឹក្សា​រាជធានី​ ខេត្ត​ ក្រុង​ ស្រុក​​ ខ័ណ្ឌ ចូល​មក​ដល់​ គណបក្ស​នយោបាយ​ដែល​បាន​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​ បាន​សកម្ម​​ក្នុង​ការ​ចុះ​ជួប​​ជាមួយ​​អង្គ​​បោះ​ឆ្នោត​​របស់​​ខ្លួន​ នៅ​​ទូទាំង​​ប្រទេស​។​ នេះ​បញ្ជាក់​ថា​ ប្រទេស​កម្ពុជា​ កំពុង​តែ​អនុ​វត្ត នូវ​របប​ប្រជាធិបតេយ្យ​ សេរី​ពហុបក្ស​ យ៉ាង​ពិត​ប្រាកដ។​​ ក្នុង​នោះ​គណបក្ស​ប្រឆាំង​ ក៏​បាន​បង្ហាញ​វត្ត​មាន​របស់​ខ្លួន​ផង​ដែរ​។

នៅ​ពេល​ដែល​គណបក្ស​សង្គ្រោះ​ជាតិ បាន​និង​កំ​ពុង​មមាញឹកក្នុង​ការ​ដើរភូត​ភ​បោក​ប្រាស់ប្រជា​ពល​រដ្ឋ​ និង​កៀង​គកម្លាំង​ដើម្បី​ត្រៀម​នឹង​ផ្តួល​រំ​លំ​រាជ​រដ្ឋាភិបាលនៅថ្ងៃ​ណា​មួយ​នោះ ទាំង​លោក​ កឹម សុខា និង​សម រង្ស៊ី មិន​បាន​និយាយមួយ​មាត់​ទាល់​តែ​សោះ​ថា ការ​បោះ​​ឆ្នោត​នៅ​ពេល​នេះឯកបក្ស ប៉ុន្តែ ពួក​គេនិង​ស្រែក​អាក្រោក​ឡើង​វិញ​ ប្រសិន​បើ​សម្លេង​ឆ្នោត​របស់​ពួក​គេបាត់​បង់ នោះ​ប្រាកដជា​ចោទ​ថា ត្រូវ​បាន​គេគំ​រាមកំ​ហែង គេទិញ​ទឹក​ចិត្ត និង​គេលួចបន្លំ​សន្លឹកឆ្នោត និង​មិន​សេរី មិន​យុត្តិ​ធម៌ ទៀត​ជាក់​ជា​ពុំ​ខាន​។​​
 មិន​ត្រឹម​តែប៉ុណ្ណោះ​ ​ប្រហែល​ជាពួកគេអាច​បញ្ជា​ឲ្យ​អង្គ​បោះ​ឆ្នោត​​ដែល​បាន​ជាប់​ឆ្នោត​​ធ្វើ​ពហិកា​នៅ​ក្នុង​ក្រុម​ប្រឹក្សា​អាណត្តិ​ទី​២ ​ដូច​សមាជិក​សភា​របស់​ខ្លួន​ទៀត​ផង​​ ហើយ​ចុង​ក្រោយ​ គណបក្ស​សង្គ្រោះ​ជាតិនឹង​ស្រែក​ទៀត​ថា​ ក្រុម​ប្រឹក្សា​អាណត្តិ​ទី​២​ ឯក​បក្ស​ទៀត​​ហើយ​។​​

បើ​និយាយ​អំពី​យុទ្ធនាការ នៃ​ការ​ឃោសនាក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​អាណត្តិ​ទី​២​ របស់​​គណបក្ស​ប្រឆាំង​​​​​​វិញ ​គឺ​មិន​បាន​អនុវត្ត​ទៅ​តាម​សេច​ក្តី​ណែនាំ​របស់​គណៈ​កម្មា​ធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត( គ ជ ប )​ឡើយ​​។ នៅ​ក្នុង​ចំណុច​មួយ​​ចំនួន​នៃ​​សេច​ក្តី​ណែនាំ​របស់​ គ ជ ប ដែល​បាន​ផ្សព្វ​ផ្សាយ ​​គឺ​ណែនាំ​​ឲ្យ​តំណាង​គណបក្ស​នយោ​បាយ​​មិន​ត្រូវ​​ប្រើ​ភាសា​ ឬដៀម​ដាម​ ប្រមាថ​មើល​ងាយ​ដល់​គណបក្ស​នយោបាយ​ ឬ​តំណាង​​​​គណបក្ស​នយោបាយ​ណា​មួយ​ឡើយ​ និង​មិន​ត្រូវ​ប្រើ​សកម្មភាព​ឃោសនា​ ឲ្យ​ទៅ​ជា​​សកម្ម​ភាព​​​បាតុកម្ម​ប្រឆាំង​តវ៉ា​ ឬ​​ស្រែក​ទាម​ទារដែល​ផ្ទុយ​ពី​គោល​ការណ៍​នៃ​ការ​ឃោសនា​​​បោះ​ឆ្នោត​ឡើយ​។​

ផ្ទុយ​ទៅ​វិញ​ ទាំង​លោក កឹម សុខា​ និង​លោក សម រង្ស៊ី​ បែរ​ជា​​​​កំពុង​ដើរ​ឆ្ងាយ​ពី​ផ្លូវ​ច្បាប់​ និង​នាំ​​ឲ្យ​ពលរដ្ឋ​​មានការ​​ភាន់ច្រឡំ​ ដោយ​បាន​យក​វេទិកា​ឃោសនា​បោះ​ឆ្នោតក្រុម​​ប្រឹក្សា​អាណត្តិ​ទី​២​នេះ​​ មក​ធ្វើ​ជាសកម្មភាព​បាតុកម្ម​ប្រឆាំង​តវ៉ា​ ស្រែក​ទាម​ទារ​​​នៅក្នុង​ការ​ឃោសនា​របស់​ខ្លួន​កាលពី​ព្រឹក​ថ្ងៃទី​៧ ​ខែឧសភា ឲ្យ​មាន​កំណែទម្រង់​​គណៈកម្មាធិការ​ជាតិ​​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​.) និង​​ការបណ្តេញ​នាយករដ្ឋមន្ត្រី​ចេញពី​តំណែង ទៅ​វិញ​។​

ការ​ឃោសនា​របស់​ កឹម សុខា​ ដែល​ប្រើ​ពាក្យ​ថា « ​គណបក្សប្រឆាំង​​នឹង​ការពារ​ឆន្ទៈ​ប្រជាពលរដ្ឋ​​ដោយ​តស៊ូ​រហូតដល់​មានការ​ចុះចេញ​ពី​តំណែង ​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន »​​​ គឺ​ជា​​ការប្រកាស​បណ្តេញ​នាយករដ្ឋមន្ត្រី​ស្របច្បាប់​ចេញពី​ដំណែង​ និង​ជា​​ការ​រំលោភ​​លើ​​ឆន្ទ​:​របស់​​ប្រជាពលរដ្ឋ​ម្ចាស់ឆ្នោត​ ដែល​បាន​សម្រេច​ដោយ​សម្លេង​ភាគ​ច្រើន​ដាច់​ខាត​។​ មាន​ន័យ​ថា​ កឹម សុខា​ បាន​ និង​កំពុង​ប្រើ​ប្រាស់​នូវ​សិទ្ធិ​ជ្រុល​ហួស​ហេតុ​ ដែល​ផ្ទុយ​ពី​ របបប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ ហើយ​។​​

ការលើកឡើង របស់លោក កឹម សុខា​ ជាការ​ប្រមាថមួយ​ដ៏ធ្ងន់ធ្ងរ មកលើប្រមុខ​រាជរដ្ឋាភិបាល​ ដែល​កើត​ចេញ​ពី​ការ​បោះ​ឆ្នោត​ និង​បាន​អនុវត្ត​ផ្ទុយ​ទាំង​ស្រុង​ពី​ច្បាប់​បោះ ឆ្នោត​។​ នេះជាការ​លើកឡើងរបៀប​ខ្វះក្រមសីលធម៌ របស់​អ្នក​នយោបាយ​ ហើយ​ដែល​ជាចរឹត​របស់​មេដឹក​នាំ​គណបក្ស​ប្រឆាំង​ដែល​តែង​តែ បាន​ប្រើ​ប្រាស់​នូវ​វប្បធម៌​មិន​គោរព​ច្បាប់​​​​ម្តង​​ហើយ​ម្តង​ទៀត​​។​​ ចំណុច​នេះ​ សង្ឃឹម​ថា ​សកម្មជន​គណបក្ស​ប្រជាជនកម្ពុជា​​នៅ​ខេត្ត​ដែល​មេដឹក​នាំ​​បក្ស​ប្រឆាំង​លើកឡើង​នោះ​ នឹង​ដាក់​ពាក្យ​បណ្តឹង​ទៅ​ គ ខ ប​ របស់​ខ្លួន​ដើម្បី​អនុវត្ត​ច្បាប់​ជាមិន​ខាន​។​

ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​អាណត្តិ​ទី​២ គឺ​ជាការ​បោះឆ្នោត​អសកល​ ដែល​មាន​អង្គ​បោះ​ឆ្នោត​ត្រូវ​ចូល​រួម​ត្រឹម​តែ​១១.៩៥៣នាក់​ប៉ុណ្ណោះ​ ហើយ​បេក្ខជន​ដែល​ត្រូវ​ឈរ​ឈ្មោះ​ គឺ​មាន​សរុប៧២១៥​នាក់​ ដូច្នេះ​ហើយ​ ទើប​ការ​ឃោសនា​រក​សម្លេង​ឆ្នោត​គឺ​ត្រូវ​ផ្តោត​សំខាន់​ទៅ​លើ​សមាជិក​នៃ​អង្គ​បោះ​ឆ្នោត​ ដែល​អាច​ឲ្យ​គណបក្ស​នយោបាយធ្វើ​នៅ​តាម​ស្នាក់​ការ​គណបក្ស​របស់​ខ្លួន​។ ដូច្នេះ​ហើយ ទើប​គណបក្ស​ប្រជាជន​កម្ពុជា​ សម្រេច​ធ្វើ​ការ​ឃោសនា​នៅ​តាម​ទី​ស្នាក់​ការ​របស់​ខ្លួន​នៅ​តាម​មូល​ដ្ឋាន​ និង​មិនធ្វើ​នៅ​តាម​ទី​សាធារណៈ​ ដើម្បី​អនុវត្ត​​​តាម​ការ​ណែនាំ​របស់​ គ ជ ប។ ម៉្យាង​ទៀត ការ​ធ្វើ​នៅ​ទី​ស្នាក់​ការ​របស់​ខ្លួន គឺ​មិន​ធ្វើ​ឲ្យ​មាន​ការ​ប៉ះពាល់​ដល់​សណ្តាប់​ធ្នាប់​សាធារណៈ ជាពិសេស​ ប៉ះពាល់​ដល់​ការ​ប្រកប​របរ​ទទួល​ទានប្រចាំ​ថ្ងៃ​​របស់​ប្រជាពលរដ្ឋ​​​។​ នេះក៏​ជាការ​គិត​គូរ​​ទៅ​ដល់​ជីវភាព​ប្រជាជន និង​​​​​ជា​​វប្បធម៌របស់​ថ្នាក់​ដឹក​នាំ​គណបក្ស​ប្រជាជន​ ដែល​មាន​តាំង​ពី​ថ្ងៃ​រំដោះ​ ៧មករា​ ឆ្នាំ​១៩៧៩ មក​ម្លេះ​។​​​​

តាមពិត​​​គណបក្ស​សង្គ្រោះ​ជាតិ ​​មិន​ដែល​បាន​​​​កសាង​​នូវ​សមិទ្ធផល​​​ អ្វីជូ​ន​ប្រជា​ពលរដ្ឋ​ និង​ប្រទេសជាតិសោះ​ឡើយ​ ក្រៅតែពីការ​លើក​ឡើង​នូវ​ការ​សន្យា​ដដែលៗ​​នៅ​ចំពោះ​​មុខ​ម្ចាស់ឆ្នោត​ ហើយ​មិនទាន់​សម្រេចបានលទ្ធ​ផល​​អ្វី​បន្តិច​បន្តួច​នោះ​ទេ។​ ជំនាញ​របស់​​មេបក្ស​ទាំង​ពីរ​ ទាំង​លោក កឹម សុខា​ និង​លោក សម រង្ស៊ី​ គឺ​គ្មាន​អ្វី​​ក្រៅ​តែ​ពី​ការ​ប្រកូក​ប្រកាស​ប្រជាពលរដ្ឋ​ឲ្យ​មក​ធ្វើ​ បាតុកម្ម​ និង​បង្ក​ឲ្យ​មាន​អស្ថេរភាព​សង្គម​​ម្តង​ហើយ​ម្តង​ទៀតតែប៉ុណ្ណោះ​។​​ ជាក់​ស្តែង​​ នៅ​ពេល​​ដែល​មាន​វត្ត​មាន​របស់​ពួក​គេ​នៅ​ក្នុង​ប្រទេសម្តងៗ​ លោក​ កឹម សុខា​ និង​លោក​ សម រង្ស៊ី​ គឺ​តែង​តែ​ធ្វើ​ព្យុះ​ ធ្វើ​ភ្លៀង​ បង្ក​ចលាចល​ក្នុង​សង្គម​ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​​មាន​ការ​ភ័យ​ខ្លាច​​ក្នុង​ការ​រក​ស៊ី​ គម្រាម​ដល់​អ្នក​ដែល​មក​បណ្តាក់​ទុន​នៅ​កម្ពុជា​ ថា​នឹង​លុប​ចោល​នូវ​កិច្ច​សន្យា​នានា​ នៅ​ពេល​ដែល​បក្ស​គេ​បាន​ឡើង​កាន់​អំណាច​​ និង​បង្ក​ដល់​ការ​រំខានពេល​វេលា​​ក្នុង​ការ​ធ្វើ​ស្រែ​ចម្ការ​របស់​កសិករ​ ជាដើម​។ មិន​តែ​ប៉ុណ្ណោះ​​​ គឺ​​មេដឹក​នាំ​គណបក្ស​ប្រឆាំង​​​នេះហើយ​ ដែល​បាន​​ធ្វើ​ឲ្យ​មាន​​ការ​ខាត​បង់​​ផ្នែក​​ហិរញ្ញវត្ថុ​ជាច្រើន​ដល់​​​​ តំណាងរាស្ត្រ​ជាប់ឆ្នោត​ទាំង ៥៥ នាក់​​របស់​ខ្លួន​​ ដោយ​សារ​តែ​ការ​​ខកខាន​​​មិនបាន​បើក​ប្រាក់ខែ​ ក្នុង​ការ​ធ្វើ​ពហិការ​មិន​ចូល​សភា​​​​ ហើយ​​ស្ថានភាព​​នេះ​ពិតជា​​​បង្ក​ឲ្យ​មាន​អ្នកតំណាង​រាស្ត្រ​របស់​ខ្លួន​ ខកចិត្ត​ជាក់​ជាមិនខាន ម្លោះហើយ​​តំណាង​រាស្ត្រ​​ទាំង​នោះ​​ចេះ​​តែ​​​ស៊ូ​ទ្រាំបៀម​ទុក្ខ​ ​ឈរ​មើល​​​ការ​ធ្វើ​មាន ធ្វើ​​បានរបស់​មេបក្ស​ទាំង​ពីរ​​យ៉ាង​ឈឺចាប់​​​​។

ដូច្នេះ​ ការ​បណ្ដែត​បណ្ដោយ​អោយ​អ្នក​នយោបាយ​​មួយ​​ក្ដាប់​តូច​បំផុស និង​ញុះញង់​​ប្រជាជន​​​អោយ​ប្រព្រឹត្ត​អំពើ​ហិង្សា​ ​បិទផ្លូវ ​ ស្ទះ​ចរាចរ​​សាធារណៈ និង​អាច​ឈាន​ទៅ​ដល់​ការ​វាយ​បំផ្លាញ​​ទ្រព្យសម្បត្តិ​រដ្ឋ និង​ឯកជន តើ​នោះ​ជា​​ប្រជាធិបតេយ្យ​ឬ​?​ ប្រជាធិបតេយ្យ ​វា​មាន​​អត្ថន័យ​​ទូលំទូលាយ ប៉ុន្ដែ​ វាក៏​​ងាយ​ក្លាយ​​ទៅ​​ជា​អនាធិបតេយ្យ​​ ប្រសិនបើ​គេ​មិន​កំណត់​​ឲ្យ​​បាន​ច្បាស់​លាស់​អំពី​អត្ថន័យ និង​និយម​ន័យ​​​របស់​វា​ទេ​នោះ​។ ២​បូក​នឹង​២​ស្មើ​៤ ប៉ុន្ដែ​​៣​បូក​នឹង​១ ​ក៏​ស្មើ​៤​ដែរ​។ ការ​ប្រកាសរបស់​មេដឹក​នាំគណបក្ស​សង្គ្រោះ​ជាតិ​ ដែល​បង្ខំ​ឱ្យ​សម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ស្រប​ច្បាប់​របស់កម្ពុជា​ត្រូវ​​​ចុះ​ចេញ​ពី​តំ​ណែង​ គឺ​ជាទង្វើ​បំ​ពាន​ច្បាប់​ ជា​ការ​ធ្វើ​រដ្ឋប្រហារ​រដ្ឋធម្មនុញ្ញ វា​មាន​តម្លៃ​ស្មើ​នឹង​ការយក​​ច្បាប់​ព្រៃ​មក​អនុវត្តនៅ​កម្ពុជា​។




ដូច្នេះ​ រាជ​រដ្ឋាភិបាល​​​មាន​កាតព្វ​កិច្ច​​ពេញ​លេញ​ ជា​អ្នក​ទទួល​​ខុសត្រូវ​​ក្នុង​ការ​ថែ​រក្សា និង​ការ​ពារ​ដាច់​ខាត​​​នូវ​សុខ​សន្ដិភាព ធានាឲ្យ​​បាននូវ​​សុវត្ថិភាព ​​សណ្ដាប់ធ្នាប់​សង្គម ដើម្បី​​ឧត្តម​ប្រយោជន៍​ជាតិ​ និង​មាតុភូមិ គឺ​មាន​សិទ្ធិ​ក្នុង​ការ​ចាត់​វិធាន​ការ​ផ្លូវ​ច្បាប់​គ្រប់​​ពេល​ ដើម្បី​ធានាស្ថេរភាព​នយោបាយ​ និង​សន្តិ​សុខជាតិ  ហើយ​នៅ​ពេល​ដែល​មាន​​សុខ​សន្ដិភាព រដ្ឋ​ធានា​​បាននូវ​​សុវត្ថិភាព ​​សណ្ដាប់ធ្នាប់​សង្គម ​នោះ​ប្រជាធិបតេយ្យ​នឹង​កើត​មាន​យ៉ាង​ពិត​ប្រាកដ​​៕​​

អនុប្រធាន​គណៈ​កម្មាធិការ​យោធា​មជ្ឈិម​ចិន៖ ការដឹក​នាំ​​របស់​​សម្តេច​​តេជោ​​បាន​​នាំ​​មក​នូវ​ការ​​អភិវឌ្ឍ​គ្រប់​​វិស័យ​​ទាំង​អស់​

នៅ ​ក្នុង​ឱកាស​ចូល​ជួប​សម្តែង​ការ​គួសម ជាមួយ​សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​​រដ្ឋម​ន្ត្រី​​នៃ​ព្រះ​​រាជា​​ណា​​ចក្រ​កម្ពុជា ​នា​រសៀល​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០១៤ នៅ​វិមាន​សន្តិភាព ឯកឧត្ដម Xu Qiliang អនុ​ប្រធាន​គណៈ​កម្មា​ធិការ​យោធាមជ្ឈិម នៃសាធារណ​រដ្ឋ​ប្រជាមានិតចិន បាន​មាន​ប្រសាសន៍​ថា សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ ជា​អ្នក​នយោ​បាយ​​មាន​បទ​ពិសោធន៍​ខ្ពស់​ និង​មានការ​គោរព​ស្រឡាញ់​ពី​ប្រជា​ជន​កម្ពុជា​ និង​ការ​ដឹកនាំ​របស់​សម្តេច​បាន​នាំ​មក​នូវ​​ការ​អភិវឌ្ឍគ្រប់​វិស័យ​ទាំង​ អស់​។​​

​ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយ​ការ​សម្ដេច​តេជោ​បាន​​​ថា ឯកឧត្ដម Xu Qiliang បាន​ពាំនាំ​នូវការ​ផ្ដាំផ្ញើ​សាក​​សួរ​សុខ​ទុក្ខ ពីសំណាក់​ឯកឧត្ដម​ប្រធា​នាធិបតី ឯក​ឧត្ដមនាយករដ្ឋមន្ត្រីចិន ជូនចំពោះ​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី។ ឯកឧត្តម​​ក៏បាន​សម្តែងនូវក្តីរីករាយយ៉ាងខ្លាំង និង​អបអរ​សាទរ​ចំពោះ​​សមទ្ធិផលទាំងឡាយ ដែល​​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា​ទទួល​បាន ក្រោមការដឹកនាំរបស់​សម្ដេច​តេជោនាយករដ្ឋមន្ត្រី ដោយឯកឧត្តម​មាន​​ប្រសាសន៍ថា ទស្សន​កិច្ច​របស់​ឯកឧត្ដម​មក​កាន់កម្ពុជា​នាពេល​នេះ គឺត្រូវ បាន​ទទួល​ការ​អនុញាត​ពីឯកឧត្ដមប្រធានាធិបតី ហើយ​មានទិសដៅទី១, បង្កើន​​ការ​យល់​ដឹងគ្នារវាងកម្ពុជា និងចិនជាយុទ្ធសាស្ត្រ។ ទី២, ជំរុញកិច្ចសហប្រតិបត្តិការដែល​ផ្ដល់នូវ​ផល​ប្រយោជន៍​ទៅវិញ​ទៅ​មក​​រវាង​ ប្រទេស​ទាំងពីរឲ្យ​កាន់តែ​ស៊ីជម្រៅ និងទី៣, ជំរុញ​ទំនាក់​​ទំនងរវាងយោធា នៃប្រទេសទាំងពីរ ជា​ពិសេស​លើ​វិស័យ​អភិវឌ្ឍ​ធនធាន​មនុស្ស ក្នុង​ន័យ​ធ្វើឲ្យប្រទេសទាំងពីរទទួលបាននូវភាពថ្កុំថ្កើងរុងរឿង។

​ សម្ដេចតេជោតេជោ​នាយករដ្ឋមន្ត្រី​បានមាន​ប្រសាសន៍ថ្លែងអំណរគុណ​ចំពោះ​ការពាំ​ នាំនូវ ការផ្ដាំផ្ញើសាកសួរ​សុខ​ទុក្ខ​ពីសំណាក់​ឯកឧត្ដម​ប្រធា​នា​ធិបតី​ ឯកឧត្ដមនាយករដ្ឋមន្ត្រី ហើយ​ក៏បាន​ថ្លែង​អំណរ​គុណ​ចំពោះ​ឯកឧត្ដម Xu Qiliang ដែលបានលើកឡើងនូវគោលដៅនៃការ​បំ​ពេ​ញ​ទស្សនកិច្ចនេះ និង​ក៏សូម​ស្វាគមន៍​នូវរាល់​គោល​ដៅដែល​ឯកឧត្ដម​បាន​​លើក​​ឡើង​ផងដែរ៕​

កាក​បាទ​ក្រហម​​កម្ពុជា​​ទទួល​​បាន​ថវិកា​​ពី​​សប្បុ​រសជន​​​ជាង​ ១៤លាន​​ដុល្លារ ក្នុង​ទិវា​​ពិភព​លោក​​កាក​​ក្រហម អឌ្ឍ​ចន្ទ​ក្រហម

នៅ​ព្រឹក​ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៤ កាកបាទ​ក្រហម​កម្ពុជា​នៅ​ក្រោម​ការ​ជួយ​ជ្រោម​ជ្រែង​ពី​សម្តេច​អគ្គ មហា​សេនា​បតី​តេជោ ហ៊ុន សែន ប្រមូល​បាន​ថវិកាចំនួន​ប្រមាណ ១៤ ៣៦០ ៩៩៧ ដុល្លារ​សហរដ្ឋ​អាមេរិក ពី​សប្បុរសជន​ជាតិ និង​អន្តរជាតិ ដែល​បរិច្ចាគ ក្នុង​ឱកាស​នៃការ​​ ​រៀបចំ​មិទ្ទិញ អបអរ​សាទរ ខួប​លើកទី​១៥១ នៃ​ទិវា​ពិភពលោក​កាក​បាទ​ក្រហម អឌ្ឍ​ចន្ទ​ក្រហម ៨ ឧសភា​។

ដោយ​អញ្ជើញ​ជាអធិបតី​ក្នុង​មិទ្ទិញ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ទីស្នាក់ការ​កាកបាទ​ក្រហម​កម្ពុជាក្នុង​រាជធានី​ភ្នំពេញ ទន្ទឹម​នឹង​ការ​ថ្លែង​កោតសរសើរ​អំពី​ការ​រីកចម្រើន​របស់​កាកបាទ​ក្រហម​កម្ពុជា ដែលសម្រេច​បាន​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ ក៏ដូច​ជា ​មន្ត្រី​កាកបាទ​ក្រហម​គ្រប់ជាន់​ថ្នាក់ អ្នក​ស័្មគ្រ​ចិត្ត​កាកបាទ​ក្រហម ព្រះ​សង្ឃ និង​អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិផង​ដែរ ​ដែល​បានខិត​ខំរួម​កម្លាំង​សាមគ្គី ក្នុងការ​ជួយ​សង្គ្រោះ ដល់​ប្រជាពលរដ្ឋ​រង​គ្រោះ​ សម្តេច​អគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះ​រាជាណាចក្រកម្ពុជា បាន​សន្យា​ថា នឹង​ជួយ​ធ្វើ​ឲ្យ​កាក​បាទក្រហម​កម្ពុជា កាន់​តែមានភាព​ឯករាជ្យ​ក្នុង​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​។

សម្តេចតេជោ​នាយករដ្ឋមន្រ្តី​មាន​ប្រសាសន៍​ថា ជា​រៀង​រាល់​ឆ្នាំ យើង​បាន​ជួប​ជុំគ្នា​នៅ​ទី​នេះ(ទីស្នាក់​ការ​កាក​បាទក្រហម​កម្ពុជា​) យើង​បាន​រួមគ្នា​ដើម្បី​ធ្វើ​សកម្មភាព​មនុស្ស​ធម៌ ហើយ​កាកបាទ​ក្រហម​កម្ពុជា​បាន​រីក​ចម្រើនយ៉ាង​ខ្លាំង តាមរយៈ​ការ​ផ្តល់​អំណាច និង​លទ្ធភាព​ដល់​សាខា និង​អនុសាខា​ដើម្បី​ងាយស្រួល​ក្នុង​ការ​ចុះ​ជួយ​ប្រជាពលរដ្ឋ​រង​គ្រោះ​បាន​ទាន់​ពេល​វេលា និង​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ខ្ពស់​បំផុត។ ក្រៅ​ពីនោះ​កាកបាទ​ក្រហមក​ម្ពុជា បាន​ធ្វើ​ជា​សេនា​ធិការ​ដ៏​មាន​ប្រសិទ្ធភាព​ខ្ពស់​របស់​អាជ្ញាធរ​សាធារណៈ និង​បាន​ឆ្លើយ​តប​ភ្លាមៗ​ជាមួយ​គ្រោះ​មហន្តរាយ​ផ្សេងៗ​។

សម្តេច​តេជោ​ថ្លែង​ថា កាកបាទ​ក្រហម​កម្ពុជា​នៅ​តែ​រក្សា​បាន​នូវ​ឯករាជភាព​របស់​ខ្លួន​ក្នុងការ​ជួយ​ដល់​ប្រជាពល​រដ្ឋ​រង​គ្រោះ។ ក្នុង​នោះ​អាជ្ញាធរ​ពាក់ព័ន្ធ​មិន​អាច​បង្គាប់​បញ្ជា​ឲ្យកាក​បាទ​ក្រហម​នោះ​ទេ ព្រោះ​ការ​ធ្វើ​ដូច្នេះ គឺ​ធ្វើ​ឲ្យកាក​បាទ​ក្រហម​មិន​អាច​រក្សា​បាន​នូវ​ឯករាជភាព​របស់​ខ្លួន​បាន​ឡើយ និង​សូម​ឲ្យបន្ត​នូវទង្វើ​ដ៏ល្អនេះ​ជាបន្ត​ទៅ​ទៀត។

សម្តេច​តេជោ​បាន​សម្តែង​នូវ​ការព្រួយ​បារម្ភ​ចំពោះ​ការ​ប្រែប្រួល​អាកាស​ធាតុ ដែល​បាន​បណ្តាល​ឲ្យមាន​គ្រោះ​ទឹក​ជំនន់ និង​គ្រោះរាំង​ស្ងួត​ជា​ដើម ដែល​ទាមទារ​ឲ្យ​មាន​ការ​ប្រុងប្រយ័ត្ន និង​ការ​ចូលរួម​ពី​សប្បុរស​ជន​ថែម​ទៀត ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយបញ្ហា​គ្រោះ​ធម្មជាតិផ្សេងៗ​នោះ។ សម្តេច​តេជោ​បាន​បញ្ជាក់ មាន​បញ្ហា​ជា​ច្រើន​ដែល​យើងត្រូវ​រួម​គ្នាដោះ​ស្រាយ​ក្នុង​នោះមាន​បញ្ហាគ្រោះ​ធម្មជាតិ និង​ការកាត់​បន្ថយ​អត្រា​ស្លាប់​រវាងមាតា​និង​ទារក និង​ការប្រយុទ្ធ​នឹងជំងឺ​ឆ្លងផ្សេងៗ​ទៀត ដែល​ជាបញ្ហា​ត្រូវ​រួមគ្នា​ដោះ​ស្រាយ ពី​សំណាក់​យុវជន​ទាំង​អស់។

សម្តេចតេជោ​បាន​ថ្លែង​ការកោត​សរសើរ​ចំពោះ ក្រុម​យុវជនស្ម័គ្រ​ចិត្ត​កាកបាទ​ក្រហម ដែល​បាន​ធ្វើ និង​កំពុង​ធ្វើ និង​បន្ត​ធ្វើដើម្បី​វឌ្ឍនភាព​សង្គម ដោយ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះកាក​បាទ​ក្រហម កម្ពុជា​ផ្តោត​សកម្មភាព​ទៅ​លើ​យុវជន ក្នុង​នោះ​សកម្មភាព​ជាក់​ស្តែង​បានបង្ហាញ​នៅឆ្នាំ​កន្លង​មក ដោយ​យុវជន​បាន​ធ្វើ​ការងារ​សង្គម​ជាច្រើន​ក្នុង​នោះ​មា​នការ​ចុះផ្សព្វ​ផ្សាយ​ច្បាប់​ចរាចរណ៍ ការងារ​ផ្តល់​ឈាម​ដោយ​ស្ម័គ្រ​ចិត្ត មិត្ត​អប់រំ​មិត្ត និង​ការងារសង្គម​ជាច្រើន​ទៀត។

ទាក់​ទង​នឹង​ការ​បរិច្ចាគ​របស់​សប្បុរសជន ជួយ​ដល់​កាក​បាទក្រហម​កម្ពុជា សម្តេចតេជោមាន​ប្រសាសន៍​បញ្ជាក់​ថា គ្មាន​អ្នកណា​ម្នាក់​មកចូលរួម​ជាមួយកាក​បាទក្រ​ហម​កម្ពុជា នៅពេល​ដែលយើង​ចាយ​ប្រាក់កាស​មិនចំទិស​ដៅគ្មាន​តម្លាភាព និងគណ​នេយ្យភាព​នោះ​ទេ។ កាក​បាទ​ក្រហម​កម្ពុជា​បានបង្កើត​ទំនុក​ចិត្ត​កាន់​តែខ្លាំង​មិន​ត្រឹមតែ​ក្នុង​ប្រទេស​ទេ។

សម្តេចតេជោ​បាន​ថ្លែងអំណរគុណ​ចំពោះ​សប្បុរជន​នានា និង​ដៃគូ​សហការ​ទោះ​ក្នុងនិន្នាការ​នយោបាយ​បែប​ណា​នោះទេ ដែល​បានចុះ​ជួយប្រជាពល​រដ្ឋ​នានា តាម​មូល​ដ្ឋានដោយ​ផ្ទាល់​និង​តាមរយៈ​កាក​បាទក្រហម​កម្ពុជា។

សូម​បញ្ជាក់​ថា ឆ្នាំនេះក្នុង​ទិវាពិភព​លោក​កាកបាទ​ក្រហម អឌ្ឍ​ចន្ទ​ក្រហម ៨​ឧសភា​ឆ្នាំ២០១៤ បាន​ប្រារព្ធ​ក្រោម​ប្រធាន​បទ «ខ្ញុំ និង​កាកបាទ​ក្រហម»។ កាក​បាទ​ក្រហម​កម្ពុជា ក្រោម​ការ​ដឹកនាំ​របស់​សម្តេចកិត្តិ​ព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន បាន​សម្រេច​គោល​ដៅ និង​សមិទ្ធផល​ធំៗ​ជាច្រើន ក្នុង​ក្រប​ខណ្ឌ​មនុស្សធម៌​ដោយ​មិន​ប្រកាន់​ពូជសាសនា ពណ៌សំបុរ និន្នាការ​នយោបាយ និង​ជំនឿ​សាសនា​ឡើយ។

សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ប៊ុន រ៉ានីហ៊ុន សែន ប្រធាន​កាកបាទ​ក្រហម​កម្ពុជា​បាន​ថ្លែង​ថា ទិវាពិភព​លោក​កាក​បាទ​ក្រហម អឌ្ឍចន្ទក្រហម​ខួប​លើក​ទី ១៥១ ថ្ងៃទី០៨ ខែ​ឧសភា ឆ្នាំ២០១៤ នេះ ជា​ឱកាស​មួយដែល​ចលនា​កាកបាទ​ក្រហម អឌ្ឍចន្ទ​ក្រហម​ទាញ​យក​ចិត្តទុក​ដាក់​ជាសកល​ទាំង​មូល ជាពិសេស​ក្នុង​មជ្ឈដ្ឋាន​ថ្នាក់ដឹកនាំ​ដោយ​បញ្ជាក់​ពីការ​ទទួល​ខុសត្រូវ​របស់​ខ្លួន​ចំពោះការ​ខិតខំ​ប្រឹងប្រែង​របស់​យុវជន អ្នក​ស្ម័គ្រ​ចិត្ត​វ័យ​ក្មេង​របស់​ចលនា ដែល​បាន​និង​កំពុង​បំពេញ​ការងារ​យ៉ាង​សកម្ម និង​ប្រកប​ដោយការ​ទទួល​ខុស​ត្រូវ​ខ្ពស់ ក្នុងការ​ពុះពារ​ជម្នះ​រាល់​ការ​លំបាក និង​បញ្ហា​ប្រឈម​ជាសកល​ទាំង​ឡាយ ដែល​បាន​បង្ក​ឡើងដោយ​ភាព​ក្រីក្រ ទំនាស់​អំពើ​ហិង្សា ចំណាក​ស្រុក ជំងឺ​ឆ្លង​រាតត្បាត​នានា ការ​រើសអើង និងបំរែ​បំរួល​អាកាសធាតុ។

សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ជំនួស​មុខឲ្យ​គណៈកម្មាធិការ​កណ្តាល​គណៈកម្មាធិការ​សាខា​មន្រ្តី បុគ្គ​លិក សមា​ជិក សមា​ជិកា អ្នក​ស្ម័គ្រ​ចិត្ត​នៅ​ទូទាំង​ព្រះរាជាណា​ចក្រ​កម្ពុជា​សូម​ថ្វាយក្រាប​បង្គំ​ទូល​ពីចម្ងាយ​នូវ​ព្រះមហា​ករុណាទិគុណ​ដ៏ជ្រាលជ្រៅ​បំផុត ថ្វាយ​ព្រះករុណា ព្រះ​បាទ​សម្តេច​ព្រះ​បរមនាថ នរោត្តម​សីហមុនី ព្រះមហាក្សត្រ​នៃព្រះរាជា​ណាចក្រ​កម្ពុជា និងសម្តេច​ព្រះ​មហាក្សត្រីយ៍ ព្រះវររាជ​មាតាជាតិ​ខ្មែរ ក្នុង​សេរីភាព សេចក្តី​ថ្លៃ​ថ្នូរ និង​សុភមង្គល ព្រះ​ប្រធាន​កិត្តិយស​កាកបាទ​ក្រហម​កម្ពុជា​ជាទីគោរព​សក្ការៈ​ដ៏ខ្ពង់​ខ្ពស់​បំផុត ដែលតែង​តែ​ផ្តល់​នូវ​ព្រះរាជូបត្ថម្ភ​គាំទ្រ​យ៉ាង​ធំធេង​ដល់​កាកបា​ទក្រហម​កម្ពុជា ក្នុង​នោះ​មានទាំង​ព្រះរាជូបត្ថម្ភ​ព្រះរាជទ្រព្យ​ប្រចាំខែ​ចំនួន ១ ០០០ ដុល្លារ និង​ប្រចាំ​ត្រីមាស​ចំនួន ៣ ០០០ ដុល្លារ​របស់​ព្រះករុណា ព្រះ​បាទសម្តេច​ព្រះបរមនាថ នរោត្តម​សីហមុនី ព្រះ​មហាក្សត្រ នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា និង​សម្តេចម៉ែ និង​ព្រះរាជូបត្ថម្ភជា​ច្រើន​ទៀត​នៅ​ក្នុង​ឱកាស​សំខាន់ៗ​ផ្សេងៗ​ទៀត។

សម្តេច​កិត្តិ​ព្រឹទ្ធបណ្ឌិត​មាន​ប្រសាសន៍​ថា ការ​ដាក់​ចេញនូវ​ប្រធាន​បទ«ខ្ញុំ និង​កាកបាទក្រហម​កម្ពុជា» ក្នុងឱកាស​ខួបលើក​ទី ១៥១ នា​ឆ្នាំនេះ គឺ​ជាសារមួយ​ផ្ញើជូន​ដល់​មនុស្សជាតិ​ទាំង​អស់ ដើម្បី​រំលឹក​ឡើងវិញ​នូវ​ការផ្សារ​ភ្ជាប់​រវាង​ពួក​គេ​ម្នាក់ៗ ទៅ​នឹងការងារ​របស់កាក​បាទ​ក្រហម​កម្ពុជា និង​អឌ្ឍចន្ទ​ក្រហម​អន្តរជាតិ។ ជាមួយ​នឹង​ផ្លែផ្កា​នៃ«កម្លាំង​មនុស្ស ធម៌» និង«វប្បធម៌​នៃ​ការចែក​រំលែក» ជាមួយ​នឹងការ​ពង្រឹង​បាន​មូលដ្ឋាន​គ្រឹះ នៃ​ចលនាកាក​បាទ​ក្រហម អឌ្ឍ​ចន្ទ​ក្រហម ដែល​ជា​មគ្គុទេស ក៏​សម្រាប់​តម្រង់​ផ្លូវ​ក្នុង​ការអនុវត្ត​ចក្ខុវិស័យស្នូល​ទាំង៤​នៃយុទ្ធសាស្រ្ត​ឆ្នាំ២០១១-២០២០ កាកបាទ​ក្រហម​បាន​រីកដុះ​ដាល និងសម្រេច​បាន​នូវសមិទ្ធផល​នានា​ជាបន្ត​បន្ទាប់​នៅទូទាំង​ប្រទេស​កម្ពុជា។

លោក​ស្រី អាន ឡឺក្លែរ ប្រធាន​សហព័ន្ធអន្តរ​ជាតិ នៃ​សមាគម​កាក​បាទ​ក្រហម អឌ្ឍ​ចន្ទក្រហម​ប្រចាំ​ភូមិ​ភាគ​អាស៊ី-អាគ្នេយ៍​បាន​ឲ្យដឹង​ថា ប្រធាន​ឆ្នាំ​នេះ​គឺ​បាន​បង្ហាញ​ពី​ស្មារតីប្រជាពល​រដ្ឋ និង​សប្បុរសជន​ទាំងឡាយ​ជាកាកបាទ​ក្រហម​កម្ពុជា។ ទិវា​ពិភព​លោកកាក​បាទ​ក្រហម អឌ្ឍចន្ទ​ក្រហម ក៏ដូចជា​កាលានុវត្ត​ភាព​ដ៏​ថ្លៃ​ថ្លា​មួយ ដើម្បី​អបអរ​សាទរ​អ្វី​ដែលយើង​ទាំង​អស់​គ្នា​បាន ធ្វើ​ក្នុង​នាម កាក​បាទ​ក្រហម អឌ្ឍចន្ទ​ក្រហម​នៅទូទាំង​ពិភព​លោក ។ ក្រោម​ប្រធាន​បទ«ខ្ញុំ និង​កាកបាទ​ក្រហម» សម្រាប់​ឆ្នាំនេះ យើង​ទាំង​អស់​គ្នា​ទទួលស្គាល់​ពីអនុភាព​នៃការជួយ​គ្នា​ទៅវិញ​ទៅមក​របស់​ប្រជាពលរដ្ឋ ក្នុង​ស្ថានភាព​អាសន្ន និងជួយ​គាំទ្រ​គ្នា​ក្នុងជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ។ លោក​ស្រី​បន្ត​ថា ជា​រៀង​រាល់ ថ្ងៃ​នៅ​ជុំវិញ​ពិភពលោក​ទាំងមូល​មានជីវិត​រស់​នៅ​របស់​មនុស្ស​ជាច្រើន​នាក់ ដែល​ទទួល​បាន​ក្តី​រំភើប​រីករាយតាម​រយៈ​កាកបាទ​ក្រហម អឌ្ឍ​ចន្ទ​ក្រហម។ អ្នក​ស្ម័គ្រ​ចិត្ត​ជាង ១៧ លាន​នាក់​ទូទាំង ពិភពលោក​ដែល​ធ្វើការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​មិត្តភក្ដិ គ្រួសារ និង​សាច់ញាតិ​របស់​ពួក​គេ តាម​រយៈ សកម្មភាព​នានា​ដូចជា ការ​ផ្តល់​ឈាម​ការ​ចុះសួរ​សុខទុក្ខ​តាម​ផ្ទះ ការ​ស្តារ​ទំនាក់ទំនង​គ្រួសារ និង​ការ​ចែក​ជំនួយ​សង្រ្គោះ​នានា។

នៅ​កម្ពុជា​មានអ្នកស្ម័គ្រ​ចិត្តកាក​បាទក្រហម​ប្រមាណ ១៩.៤០០ នាក់ និង​យុវជន​កាកបាទក្រហម​ប្រមាណ ២៨.៦៧៦ នាក់ ដែល​ប្រជាពលរដ្ឋកម្ពុជា​ពឹងអាស្រ័យ​សម្រាប់​សេវាមនុស្ស​ធម៌​នានា។ ការ​រួម​ចំណែក​របស់ពួក​គេ​តាម​រយៈ​ទីស្នាក់ការ​កណ្តាល និង​សាខាទូទាំង២៤ រាជធានី ខេត្ត​មាន​ឥទ្ធិពលជាវិជ្ជមាន​មកលើជីវិត​រស់​នៅរបស់​ប្រជាពលរដ្ឋ​នៅតាម​សហគមន៍។ ទាំង​អស់​នេះនឹង​មិន​អាចធ្វើបាន​ឡើយ​បើ​មិនមាន​ការគាំទ្រ និង​ការដឹក​នាំ​របស់​សម្តេចកិត្តិព្រឹទ្ធ​បណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាក​បាទ​ក្រហម​កម្ពុជា។

លោក បេអាត ហ្វៃហ្សឺ ប្រធាន​គណៈប្រតិភូ​គណៈកម្មាធិការ​អន្តរជាតិ​កាកបាទ​ក្រហមប្រចាំ​ភូមិ​ភាគ នៅ​ទីក្រុងបាង​កក ប្រទេស​ថៃ បានឲ្យ​ដឹង​ថា ដូច​រៀងរាល់​ឆ្នាំដែរ ទិវា​ដ៏មហាមាន​សារ​សំខាន់ នេះ​គឺជាឱកាស​ដ៏ល្អ​មួយ​សម្រាប់​សមាជិក និង​អ្នកគាំទ្រ​ទាំង​អស់​នៃចលនា​កាក​បាទ​ក្រហម អឌ្ឍចន្ទ​ក្រហម ដើម្បី​ប្រមូល​ផ្តុំ​បណ្តា​ប្រទេស​ទាំងអស់​នៅ​លើ ពិភព​លោកម​ក​អបអរ​សាទរ សមិទ្ធផល​នៃ​ឆ្នាំ​កន្លង​ទៅ និង​ត្រៀម​ខ្លួន​ជំនៈ​រាល់​បញ្ហានា​ពេល​អនាគត។ លោក​បន្ត​ថា កាល​ពីឆ្នាំមុន​យើង​បានប្រារព្ធ​ខួប​លោក​លើក​ទី ១៥០ នៃសកម្ម​ភាព​មនុស្ស​ធម៌ របស់​ចលនា​កាកបាទ​ក្រហម អឌ្ឍ​ចន្ទ​ក្រហម ហើយ​ថ្ងៃ​នេះ​យើងប្រារព្ធ​ទិវា​នេះ​ម្តង​ទៀត ដែល​ក្នុងរយៈ​ពេល ១ឆ្នាំកន្លងមក មាន​អ្នក​ស្ម័គ្រចិត្ត​កាកបាទក្រហម និង​បុគ្គលិក​រាប់លាន​នាក់​បានផ្តល់​ជំនួយ​ដល់​ប្រជាពលរដ្ឋ ដែល​រងប៉ះ​ពាល់​ដោយសង្រ្គាម​គ្រោះមហន្តរាយ​ធម្មជាតិ និង​ភាព​ក្រីក្រ។ គណៈកម្មាធិការ​កាកបាទ​ក្រហម​អន្តរជាតិ​មានប្រវត្តិយូរ​លង់​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​ខ្ញុំ​មាន​មោទនភាព​ណាស់ ដែល​បានចូល​រួម​ផ្នែក​តូច​មួយ​នៃ​ប្រវត្តិ​នេះ៕