Saturday, October 19, 2013

សេចក្តី​ប្រកាស​ព័ត៌មាន ទីស្តីការ​គណៈ​រដ្ឋ​មន្រ្តី ថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០១៣

នៅថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០១៣ ឯកឧត្តម ឧបនាយក​រដ្ឋមន្រ្តី បណ្ឌិត​សភាចារ្យ សុខ អាន រដ្ឋមន្រ្តី ទទួល​បន្ទុក​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី និង​ឯកអគ្គ​រាជ​ទូត​អង់គ្លេស លោក ម៉ាក ហ្គូតឌីង (Mark Gooding) បាន​ពិភាក្សា​ប្រធាន​បទ​មួយ​ចំនួន​ដូច​ខាង​ក្រោមៈ
 
ប្រទេស​ទាំង​ពីរ​សម្លឹង​មើល​ការ​ពង្រឹង​កិច្ចសហ​ប្រតិបត្តិការ នៅក្នុងរយៈ ៥ ឆ្នាំបន្ទាប់ រាប់​បញ្ចូលទាំង​វិស័យ​កំណែ​ទម្រង់​តុលាការ វិនិ​យោគ​ និង​ពាណិ​ជ្ជកម្ម។ ពួក​គេ​ក៏បាន​ រំលឹក​ឡើង​វិញ នូវ​ដំណើរ​ទស្សន​កិច្ច​ដោយ លោក ឡត ហ្គ្រីន (Lord Green)  រដ្ឋមន្រ្តី សម្រាប់​កិច្ចការ​​វិនិយោគ និងពាណិជ្ជកម្ម​អង់គ្លេស​មកកាន់​ប្រទេស​កម្ពុជា​ កាល​ពីខែ មិថុនា ដើម្បីពង្រីក​កិច្ច​វិនិយោគ និង​ពាណិ​ជ្ជកម្ម​ទ្វេភាគី​ដែល​នាំ​ទៅ​ការ​អភិវឌ្ឃន៍​ជាច្រើន។
 
ប្រទេស​កម្ពុជា​ស្វាគមន៍ ការ​ប្រកាស​វិភាគ​ទាន​ថ្មី​មួយ​របស់​ចក្រភព​អង់គ្លេស​ដែល​មាន ទឹកប្រាក់​កន្លះ​លាន​ដុល្លា​អាមេរិក សម្រាប់​អង្គ​ជំនុំជំរះ​វិសាមញ្ញ​ នៅ​ក្នុង​តុលាការ​កម្ពុជា (អ.វ.ត.ក) បន្ថែម​ទៅ​លើទឹក​ប្រាក់ ៣ លានដុល្លា​អាមេរិក​ដែល​ចក្រ​ភព​អង់គ្លេស​បាន​ផ្តល់​រួចជា ស្រេច​ទៅ​ហើយ​កាល​ពីឆ្នាំ​ទៅ​មិញ ហើយ​ទឹក​ប្រាក់ (កន្លះ​លាន​ដុល្លា) នេះ ​នឹង​លៃ បម្រុង​ទុក​សម្រាប់ភា​គី​អន្តរជាតិ​នៃ អ.វ.ត.ក ។
 
ចក្រ​ភព​អង់​គ្លេស​ស្វាគមន៍​កម្ពុជា នូវការ​ប្រកាស​ថវិកា​បន្ថែម​ថ្មី​របស់​ខ្លួន​ទៅ​ឱ្យ​ភាគី​ជាតិ​នៃ​អង្គ​ជំនុំជំរះ​វិសាមញ្ញ នៅក្នុ​ង​តុលាការ​កម្ពុជា (អ.វ.ត.ក)​ ដើម្បីធ្វើ​ឱ្យមាន​ស្ថេរភាព​ហិរញ្ញវត្ថុ​សម្រាប់​តុលាការ​នេះនៅ​ឆ្នាំនេះ​។ ​កម្ពុជា និង​ចក្រ​ភព​អង់គ្លេស​ពេញចិត្ត​ទៅនឹង​ការអំពាវ​នាវ​របស់​ ឯកឧត្តម បាន គីមូន អគ្គលេ​ខាធិការ អង្គការ​សហប្រជា​ជាតិទៅ​កាន់ប្រទេ​ស​ម្ចាស់​ជំនួយ​ដើម្បី​ផ្តល់​ការ​​ចូលរួម​វិភាគ​ទាន​ថ្មីៗ ទៅកាន់​អង្គ​ជំនុំ​ជំរះ​វិសាមញ្ញ នៅក្នុង​តុលាការ​កម្ពុជា (អ.វ.ត.ក)។
 
ចក្រភព​អង់គ្លេស​ផ្តល់​អាហាររូប​ករណ៍ ៤ ដល់និស្សិត​កម្ពុជា ដើម្បី​ទៅ​សិក្សា​នៅ​ចក្រ ភព​អង់គ្លេស សម្រាប់​កម្រិត​អនុបណ្ឌិត​នៃការ​សិក្សា​រយៈ​ពេល ១​ឆ្នាំ នៅក្នុង​វិស័យ​ផ្សេងៗ​ នៅ​ឆ្នាំ​ក្រោយ។
 
ចក្រភព​អង់គ្លេស​ក៏ប្រកាស​នូវ​គម្រោង​ថ្មីរបស់​ខ្លួន​ ដើម្បី​ជួយរាជ​បណ្ឌិតសភា​វិជ្ជាជីវៈ​ តុលាការ នៅ​ក្នុង​នោះ​គ្រូប​ណ្តុះ​បណ្តាល​ចក្រភព​អង់គ្លេស ​នឹង​ត្រូវបាន​បញ្ជូន​មក​បណ្តុះ​បណ្តាល​ចៅក្រម និងមន្រ្តី​ច្បាប់​កម្ពុជា។
 
ភាគីទាំង​សងខាង​ក៏យល់​ស្រប​គ្នាអំពី​បំណង​ប្រាថ្នា នៃ​កិច្ចចរ​ចាប​ន្ថែម​រវាង​គណៈបក្ស​ ប្រជាជន​កម្ពុជា ដែល​ឈ្នះ​ឆ្នោត និងគណៈ​បក្ស​ប្រឆាំង​ (គណៈ​បក្ស​សង្គ្រោះ​ជាតិ) ដើម្បី​ផល​ប្រយោជន៍​របស់​ប្រទេស​កម្ពុជា និង​ប្រជាជនខ្លួន។
 
ពួកគេ​ក៏យល់​ទៅលើ​តម្រូវការ​ឱ្យមាន​កំណែ​ទម្រង់​សម្រាប់​ការបោះ​ឆ្នោតកម្ពុជា​ ពេល ក្រោយ ឥឡូវ​នេះក្រោម​ការរៀបចំ​ដោយ​អាជ្ញាធរ​ដែលមាន​សមត្ថកិច្ច។