Sunday, February 24, 2013

សម្តេច​តេ​ជោ​នាយក​រដ្ឋ​មន្ត្រី​​ដាក់​ចេញកា​រ​ណែ​នាំ​​សម្រាប់​​ការ​រក្សា​​សន្តិ​សុខ​សុវត្តិភាព​​និង​បូរណៈ​ភាព​​ទឹក​ដី​​កម្ពុជា​

នៅក្នុង​ឱកាសអញ្ចើញជាអធិបតីក្នុងពិធី​ បិទ​សន្និបាត​បូកសរុប​ការងារ​របស់​ក្រសួងមហាផ្ទៃ នា​ល្ងាច​ថ្ងៃទី​២២ ខែ កុម្ភៈ​ឆ្នាំ​២០១៣ នៅ​ក្រសួងមហាផ្ទៃ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋ មន្ដ្រី​នៃ​ព្រះរាជាណា ចក្រ​កម្ពុជាបានដាក់ចេញ​នៅការ​ណែនាំ​មួយ​ចំនួន​ដើម្បីរក្សារ​សន្តិសុខសុវត្ថិភាព​ និង​សណ្តាប់​​ធ្នាប់ ពិសេស​ការការ​ពារ​បូរណ​ភាព និង​អធិប​តេយ្យភាពនៃ​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា​ក៏​ដូច​ជា​​បញ្ហា ប្រឈម​នានា​​របស់​​កម្ពុជា​ទាក់​ទង​និង​​​តំបន់ ក៏ដូច​ជា​​​ពិភព​លោក។
អនុសាសន៍ និង​សេចក្តី​ណែនាំ​ដែល​សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​បាន​ដាក់​ចេញ​រួមមាន​៖

      ទី​១: ត្រូវ​ បន្ដ​រួមគ្នា​រក្សា​ឱ្យបាន​នូវ​សន្ដិភាព ស្ថិរភាព​នយោបាយ​ស្ថិរភាព​សង្គម និង​ខិតខំ​លើកកម្ពស់  ការរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់​សង្គម ដើម្បី​បង្ក​បរិយាកាស ឱ្យ​ការបោះឆ្នោតជាតិ​លើក​ទី​៥ ដែល​នឹង​ប្រ​ព្រឹ​ត្ដទៅ​នៅ ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៣ ខាងមុខ នេះ​ប្រ​ព្រឹ​ត្ដទៅ​ក្នុង​លក្ខណៈ​សេរី ត្រឹមត្រូវ យុត្ដិធម៌ និង​មាន​សុវត្ថិភាព​យ៉ាង​ពេញ លេញ ។ មន្ដ្រីរាជការ​កងកម្លាំង​នគរបាលជាតិ និង​អាជ្ញាធរ​គ្រប់​ថ្នាក់​នៃ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ត្រូវខិតខំ​ចូលរួម​អនុវត្ដ​ការងារ ដោយ​ខិតខំ​គោរព​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​ច្បាប់ បទ បញ្ជា នីតិវិធី និង​ក្រមសីលធម៌​នៃ​ការបោះឆ្នោត ព្រមទាំង​ខិតខំ​រួមគ្នា​ទប់ស្កាត់​ចំពោះ​ឧបាយកល​សកម្មភាព​ណាមួយ​ដែល​ប៉ុនប៉ង ​បំផ្លាញ​ដំណើរការ​បោះឆ្នោត​នេះ ។​

      ទី​២ : ត្រូវ​បន្ដ​ពង្រឹង​សន្ដិសុខ​ជាតិ ដោយ​ខិតខំ​បន្ដ​លើកកម្ពស់​កិច្ចសហប្រតិបត្ដិការ​ជាមួយ​នគរបាល​នៃ​ប្រទេស​ នានា​ជា​មិ​ត្ដ​និង​ប្រព័ន្ធ​នគរបាល​អន្ដរជាតិ​ដើរ​ទន្ទឹមនឹង ការបង្កើន​កិច្ចសហការ​ជាមួយ​កម្លាំង​មាន​សមត្ថកិច្ច ក្នុង​ផ្ទៃក្នុង​ប្រទេស ដើម្បី​បង្ការ​ទប់ស្កាត់​ឱ្យបាន​នូវ​អំពើ​ភេរវកម្ម ឧក្រិដ្ឋកម្ម ឆ្លងដែន ក្នុងនោះ​រួមទាំង​ឧក្រិដ្ឋកម្ម បច្ចេកវិជ្ជា ព័ត៌មាន ការប្រើប្រាស់​ប្រព័ន្ធ​អ៊ិន​ធឺ​ណេ​ត ដើម្បី​ជំរិត​ទារប្រាក់ និង​ភ្នាល់​ល្បែង​ខុសច្បាប់ ដែល​កំពុងមាន​ស្ទើរ​គ្រប់​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​របស់​យើង ។ ត្រូវ​បន្ដ​សហការ បង្ការ ទប់ស្កាត់ បង្ក្រាប​ការ​ចរាចរណ៍​គ្រឿងញៀន សកម្មភាព​ជួញដូរ​មនុស្ស​ឆ្លងកាត់​ព្រំដែន​និង​សកម្មភាព​ឆ្លងដែន​ខុសច្បាប់ នានា ដោយ​ខិតខំ​សហការ​ស្រាវជ្រាវ​បង្ក្រាប បណ្ដាញ​មេខ្យល់​ក្នុង និង​ក្រៅប្រទេស ដែល​រៀបចំ​ខ្សែបណ្ដាញ​អូសទាញ​បោក​បញ្ឆោត​ប្រជាពលរដ្ឋ យើង​ឱ្យ​ឆ្លងដែន​ចូលទៅ​ធ្វើ​ការខុស ច្បាប់​ក្នុង​ប្រទេសជិតខាង ក្នុងនោះ រួមទាំង​ការបោក​ប​ញ្ឆេ​ត​ប្រជាពលរដ្ឋ យើង​ឱ្យ​ចូលទៅ​ជញ្ជូន និង​កាប់​ឈើ​ខុសច្បាប់​ក្នុងប្រទេស​ជិតខាង​ផងដែរ ។​សម្តេច​តេជោនាយក​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍​ថា ក្នុង​ឆ្នាំ ២០១៣ នេះ​យើង​ក៏​កត់ សម្គាល់​អំពី​បញ្ហា​ប្រឈម​នានា​ក្នុង​តំបន់ និង​ពិភពលោក​នៅតែ​បន្ដ​ជាអាទិ៍ ការ​ងើបឡើង​នៃ​សេដ្ឋ កិច្ច​ពិភពលោក​មាន​ភាព​មិន​ទៀងទាត់  អាស្រ័យ​ដោយ​បញ្ហា​បំណុល​ក្នុង​ប្រទេស​មួយ​ចំនួន​ការ កើនឡើង​នៃ​ភាព​គ្មាន​ការងារ​ធ្វើ ការធ្លាក់ចុះ​នូវ​តម្រូវការ​ប្រើប្រាស់​ក្នុង​ប្រទេស​មហាអំណាច សេដ្ឋ កិច្ច បញ្ហា​ភេរវកម្ម ការ​ប្រជែង​ឥទ្ធិពល​ខាង​នយោបាយ និង​យោធា​របស់​មហាអំណាច​នានា បញ្ហា​អាវុធ​នុយក្លេអ៊ែរ ជម្លោះ​ទឹកដី និង​ដែន​កោះ​រវាង​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់ ការប្រែប្រួល​ខាង បរិស្ថាន។ល។ ​បញ្ហា​ប្រឈម​ទាំងនេះ តម្រូវ​ឱ្យ​យើង​ខិតខំ​ធ្វើការ​តាមដាន​ការ​វិវត្ដ​ប្រែប្រួល​ជា ប្រចាំ ដើម្បី​មាន​គោលនយោបាយ និង​វិធានការ​សមស្រប​សំដៅ​បញ្ចៀស​ផល​ប៉ះពាល់​នៃ​បញ្ហា ប្រឈម​ទាំងនេះ មក​លើ​​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​សម្រេច​បាន​នូវ​ទិសដៅ​ភារកិច្ច​ រួម របស់​កម្ពុជា។ទាក់ទងនឹងសកម្មភាពនៃការជួញដូរឈើប្រណិត សម្តេចតេជោនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា ការ កាប់ឈើខុសច្បាប់ និងការជួញដូរឈើគ្រញូង ត្រូវបញ្ចប់ការប្រើប្រាស់ទាំងក្នុង ស្រុក និងក្រៅប្រទេស ហើយស្នើសុំឲ្យប្រទេស ដែលធ្លាប់ទិញឈើ គ្រញូងត្រូវបញ្ឈប់ការបញ្ជាទិញ។


​    ​ទី​៣: ទោះបី​ក្នុង​ឆ្នាំ​២០១២​កន្លងមក សភាពការណ៍​ព្រំដែន​មានការ​វិវត្ដន៍​ល្អប្រសើរ ពិសេស​សភាពការណ៍​តាម​ព្រំដែន​កម្ពុជា ថៃ អាស្រ័យ​ដោយមាន​ការសហការ​ល្អ រវាង​រដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជាមួយ​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​ថៃ  ប៉ុន្ដែ​នាពេល​ខាងមុខនេះ​តុលាការអន្ដរជាតិ នឹងធ្វើ​ការបកស្រាយ​សាលក្រម​ពាក់ព័ន្ធ បញ្ហា​ប្រាសាទព្រះវិហារ​តាម​បណ្ដឹង​របស់​ភាគី​កម្ពុជា​។ ក្នុង​បញ្ហា​នេះ​មាន​និន្នាការ​មួយចំនួន​បាន​គាបសង្កត់ និង​បានដាក់​បញ្ហា​ជាច្រើន ក្នុងនោះ​រួមទាំង​ការប៉ុនប៉ង​លើកយក វិធានការ​យោធា ដើម្បី​ត្រៀម​ក្នុងការ​ដោះស្រាយ​បញ្ហា​ទៀតផង ។​ដូច្នេះ​កងកម្លាំងប្រដាប់អាវុធ គ្រប់​ប្រភេទ ក្នុងនោះ​រួមទាំង​កងកម្លាំង នគរបាលជាតិ​ផង ជានិច្ចកាល​ត្រូវតែ មានការ​ប្រុងប្រយ័ត្ន​ប្រកបដោយ​ស្មារតី ម្ចាស់ការ​ខ្ពស់ ដើម្បី​រួមសហការ​គ្នា តាមដាន​ក្ដាប់​ឱ្យបាន​សភាពការណ៍ នានា និង​មាន​វិធានការ​ប្រកបដោយ​ប្រសិទ្ធភាព​ចំពោះ រាល់​សកម្មភាព​អាក្រក់​ណាមួយ​ដែល​យាយី​មកលើ​បូរណភាព​ទឹកដី អធិបតេយ្យភាព​ជាតិ ក៏ដូចជា​ការឃោសនា​សង្គ្រាម​ចិ​ត្ដ​សាស្ដ្រ​មួលបង្កាច់​កិ​ត្ដិ​នាម​នៃ​ ព្រះរាជាណាចក្រ កម្ពុជា​យើង ។​​ទាក់ទងនឹងចំនុចនេះ​ សម្តេចតេជោបានមានប្រសាសន៍ថា​
នៅ​កម្ពុជា​ស្រួល​ទេ​ព្រោះ​កម្ពុជា​មិន​មាន​និន្នាការ​និយម​ជ្រុល​ទេ ប៉ុន្តែ​នៅ​ខាង​ប្រទេស​ថៃ​ឯណោះ​វិញ​មាន​មតិ​ច្រើន​ណាស់ រាប់ទាំង​មតិ​ដែល​ទាមទារ​ឲ្យ​មានការ អនុវត្ត​នូវ​សន្ធិសញ្ញា​តូ​ក្យូ​ឆ្នាំ ១៩៤១ ដែល​បាន​កាត់​យក​ខេត្ត​បាត់ដំបង សៀមរាប និង​ខេត្ត​កំពង់ធំ​នៅ​ក្នុង​សម័យ​សង្គ្រាមលោក​លើក​ទី ២ យក​ទៅ​ប្រើប្រាស់ ហើយក៏​មានការ​លើកឡើង​ថា បើ​សិន​​ជា​ការ កាត់​ក្តី​ទៅ​ ថៃ​ចាញ់​ប្រៀប​ត្រូវតែ​ទាត់ចោល​ឬក៏​ត្រូវតែ​ប្រើប្រាស់​កម្លាំង​ទៀត​ផង ។សម្តេច​តេ​ជោ​មាន​ប្រសាសន៍អោយ​ដឹង​​ថា បើ​ប្រៀបធៀប​ទៅ​នឹង​អ្វី​ជា​បញ្ហា​រវាង​កម្ពុជា និង​ថៃ ហើយ​រវាង​ថៃ និង​ថៃ​គ្នាឯង​គឺ​កម្ពុជា និង​ថៃ​មាន បញ្ហា​តិច​ជាង ប៉ុន្តែ​ថៃ និង​ថៃ​គ្នាឯង​មាន​បញ្ហា​ច្រើនជាង ដូច្នេះ​យើង​ត្រូវ​តែ​មាន​ការប្រុងប្រយ័ត្ន​ជាមួយ នឹង​បញ្ហា​នេះ កុំ​ចាញ់បោក​នូវ​ពួក​ក្រុម​ជ្រុលនិយម​មួយ​ក្រុម​ដែល​អាច​ញុះញង់​ឲ្យ​មាន​ បញ្ហា​ក្នុង​ទំនាក់ ទំនង​រវាង​កម្ពុជា-ថៃ ដោយ​ត្រូវ​ខិតខំ​រក្សា​ទំនាក់ទំនង​នេះ ហើយ​​បើ​ទោះ​បី​ជា​ការ​បក​ស្រាយ​នោះ​ចេញ មក​យ៉ាងណាក៏ដោយ យើង​ត្រូវ​ស្ងាត់ស្ងៀម​រក​វិធី​ដោះ​ស្រាយ​​ជាជាង​បង្កើត​នូវ​បញ្ហា។
សម្តេច​​តេ​ជោ​មានប្រសាសន៍ថា ខ្ញុំ​បាន​ប្រាប់​លោកជំទាវ យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់​ត្រា ក្នុង​ពេល ដែល​គាត់​មក​ចូលរួម​ក្នុង​ព្រះរាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរម​សព ព្រះ​បរម​រត​កោដ្ឋ ថា មិន​ថា​សាល ក្រម​នោះ​ចេញ​មក​​បែប​ណា​ទេ បើ​ទោះ​បី​ជា​កម្ពុជា​មានប្រៀប​ក៏​កម្ពុជា​មិន​ប្រើប្រាស់​កម្លាំង​ដើ​ម្បី​ ទៅ​រុញ​ច្រាន​កម្លាំង​របស់​ថៃ​ដើម្បី​ចេញពី​តំបន់​នោះ​ដែរ។ យើង​ត្រូវ​មាន​​ការ​ពិភាក្សា​គ្នា​ដើម្បី​រៀបចំ​ឲ្យ​មានដំណើរ​ការ​ល្អ ហើយ​កុំ​ឲ្យ​បញ្ហា​មួយ​កន្លែង​នេះ​វា​រីក​រាលដាល​ទៅជា​ជម្លោះព្រំដែន​ ទាំងមូល កុំ​ឲ្យ​បញ្ហា​មួយ​កន្លែង​វា​រីក​រាលដាល​ទៅដល់​សហប្រតិបត្តិការ​ដទៃ​ទៀត ដូចជា​វិស័យ​សេដ្ឋកិច្ច ពាណិជ្ជ​កម្ម​ជាដើម។ សម្តេច​​តេ​ជោ​ថ្លែង​ថា សូម​កុំ​ឲ្យ​កម្ទេច​ភ្លើង​មួយ​ក្លាយទៅជា​អគ្គិភ័យ​នោះ ដែល​នេះ​ជា​ចំណុច​ដែល​យើង ត្រូវ​យកចិត្តទុកដាក់ ព្រោះ​យើង​មិន​អាច​លើក​យក​ប្រទេស​ថៃ​ទៅ​ដាក់​នៅ​កន្លែង​ផ្សេង ហើយ​ប្រទេស ថៃ​ក៏​មិន​អាច​លើក​ប្រទេស​កម្ពុជា​យក​ទៅ​ដាក់​នៅ​កន្លែង​ផ្សេង​បានទេ ក្រៅពី​ការរស់នៅ​ជាមួយគ្នា ដោយ​សន្តិវិធី​នោះ។


     ​ទី​៤ :​លើកកម្ពស់​ថែមទៀត​នូវ​ចលនា​មហាជន ចូលរួម​ការពារ​សន្ដិ​សុខ សុវត្ថិភាព​នៅ​មូលដ្ឋាន ដើម្បី​ពង្រឹង​សន្ដិសុខ សណ្ដាប់ធ្នាប់​សាធារណៈ​ឱ្យ បាន​កាន់តែ​រឹងមាំ តាមរយៈ​ការបន្ដ ជំរុញ​អនុវត្ដ​គោលនយោបាយ​ឃុំ ភូមិ មាន​សុវត្ថិភាព ឱ្យបាន​ផុសផុល​គ្រប់ មូលដ្ឋាន​ទូទាំងប្រទេស ដោយ​ខិតខំ ធានា​ឱ្យបាន​នូវ​និរន្ដរភាព​ក្នុងការ អនុវត្ដ​ន៍​គោល នយោបាយ​នេះ ។  ទន្ទឹមនេះ​កងកម្លាំង​នគរបាលជាតិ ត្រូវ​បន្ដ​កសាង​ពង្រឹងសមត្ថភាព​ជំនាញ និង​មនសិការ​វិជ្ជាជីវៈ ដើម្បី​លើកកម្ពស់ ប្រសិទ្ធភាព​ក្នុងការ​បង្ការ ទប់ស្កាត់ បង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ​គ្រប់​ប្រភេទ ឱ្យមាន​ការថយចុះ​ថែមទៀត ជាពិសេស អំពើ​ប្លន់ ឃាតកម្ម ការជួញដូរ ប្រើប្រាស់ គ្រឿងញៀន​ខុសច្បាប់ ការជួញដូរ មនុស្ស​អំពើ រំលោភ អំពើហិង្សា និង​សកម្មភាព​ក្មេង​ទំនើង ដើម្បី​បង្កើន​ភាពកក់ក្ដៅ​ថែមទៀត​ក្នុង​ជីវភាព​រស់នៅ និង​ការប្រកបមុខរបរ​នា​នា​របស់​អាជីវករ និង​ប្រជាពលរដ្ឋ​គ្រប់​ច្រកល្ហក ទូទាំងប្រទេស ។​

​    ​ទី​៥: បន្ដ​ខិតខំ​រៀបចំ​សណ្ដាប់ធ្នាប់​សាធារណៈ​ឱ្យបាន​កាន់តែ​ល្អ ប្រសើរ ស្របតាម​ការវិវត្ដន៍​រីកចម្រើន របស់​ប្រទេសជាតិ ។ ក្នុងនោះ​បញ្ហា​ដែល​ត្រូវយក​ចិ​ត្ដ ទុកដាក់ គឺ​សណ្ដាប់ធ្នាប់​ចរាចរណ៍ ដែល​នៅតែ​ជា​បញ្ហា​ប្រឈម​ដ៏​ធ្ងន់ធ្ងរ​បណ្ដាលឱ្យមាន​គ្រោះថ្នាក់​ដល់​ អាយុជីវិត និង​ទ្រព្យសម្បត្ដិ​ប្រជាពលរដ្ឋ​ជា​រៀងរាល់ថ្ងៃ ។​
​    ​ចំពោះ​បញ្ហា​អគ្គិភ័យ ខ្ញុំ​ធ្លាប់​មានមតិ​រួចមកហើយ កាលពី​ថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ ២០១២ នាឱកាស​សម្ពោធ​រោងចក្រ ស្ករស នៅ​ខេត្ដ​កំពង់ស្ពឺ គឺ​រាជរដ្ឋាភិបាល​បាន​លើក ទឹកចិត្ដដ​ល់​វិស័យ​ឯកជន ក្នុងការ​ចូលរួម​ក្នុង​ចលនា​បង្ការ​ការពារ និង​ពន្លត់​អគ្គិភ័យ ។  ដូច្នេះ​ត្រូវយក​ចិ​ត្ដ​ទុកដាក់​បំផុស​លើក​ទឹក​ចិ​ត្ដ ចលនា​នេះ​ឱ្យមាន​សកម្មភាព​ជាក់ស្ដែង ថែមទៀត ។​

​    ​ទន្ទឹមនេះ​ក្រសួងមហាផ្ទៃ ក្រសួង ស្ថាប័ន​នានា និង​អាជ្ញាធរ​គ្រប់​ថ្នាក់ ត្រូវ​បង្កើន​ការអប់រំ ផ្សព្វផ្សាយ​ដល់ ប្រជាពលរដ្ឋ​ឱ្យ​លើកកម្ពស់​ស្មារតី​ប្រុងប្រយ័ត្ន​ចំពោះ​បញ្ហា អគ្គិភ័យ សំដៅ​ធានាឱ្យមាន​ការចូលរួម​ពី​សាធារណជន​ក្នុង ការបង្ការ ការពារ និង​ពន្លត់​អគ្គិភ័យ ។  អង្គភាព​ជំនាញ​ពន្លត់​អគ្គិភ័យ​គ្រប់​ថ្នាក់ ត្រូវ​រៀបចំ​ឱ្យមាន​កម្មវិធី​ហាត់​ហ្វឹក ហ្វឺ​ន ពន្លត់​អគ្គិភ័យ​នៅនឹងកន្លែង ដើម្បី​សង្គ្រោះ​បឋម ដោយ​ផ្ដោតទៅលើ​គោលដៅ​សំខាន់ៗ​មួយចំនួន ដូចជាៈ រោងចក្រ សហគ្រាស សិប្បកម្ម ឃ្លាំង ព្រមទាំង​តំបន់​លំនៅ ស្ថាន​របស់​ប្រជាជន ដែលមាន​ភាពស្មុគស្មាញ ។​ល​។​

​    ​ក្រសួងមហាផ្ទៃ​ត្រូវ​សហការ​ជាមួយ​ក្រសួង ស្ថាប័ន និង​អាជ្ញាធរ​ពាក់ព័ន្ធ​នានា ខិតខំ​ចាត់វិធានការ​ពង្រឹង​ការ​អនុវត្ដ​ន៍​ច្បាប់​ឱ្យបាន​ម៉ឺងម៉ាត់ និង​បន្ដ​លើកកម្ពស់​ការ គ្រប់គ្រង​មនុស្ស គ្រប់គ្រង​អាវុធ មធ្យោបាយ​ធ្វើដំណើរ និង​ត្រូវ​បន្ដធ្វើ​ការសិក្សា​ស្រាវជ្រាវ  និង​កែលម្អ​ច្បាប់ លិខិតបទដ្ឋាន​ដែល មាន​ស្រាប់ និង​រៀបចំ​ច្បាប់ លិខិតបទដ្ឋាន​ថ្មីៗ ឱ្យបាន​សមស្រប​តាម​កា​រ​វិវត្ដន៍​រីកចម្រើន​របស់​សង្គម ។​

​    ​ទី​៦: ដើម្បី​លើកកម្ពស់​ប្រសិទ្ធភាព​ក្នុងការ​អនុវត្ដ​ន៍​ភារកិច្ច​ ខាងលើ នេះ​ត្រូវ​បន្ដធ្វើ​ការកែទម្រង់​នគរបាលជាតិ ឱ្យបាន​ស៊ីជម្រៅ  ដោយ​ខិតខំ​បង្កើន​ការបណ្ដុះបណ្ដាល កសាង​សមត្ថភាព កងកម្លាំង​នគរបាល​នៅ​គ្រប់​ថ្នាក់ ដើរ​ទន្ទឹមនឹង​ការលើកកម្ពស់​មនសិកា​រ​វិជ្ជាជីវៈ ការគោរពវិន័យ សីលធម៌ ដើម្បី​លើកកម្ពស់​គុណភាព សមត្ថភាព​របស់​កង កម្លាំង​នគរបាលជាតិ​ទាំងមូល ក្នុង​ការផ្ដល់សេវា​សន្ដិ​សុខ​ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​កាន់តែ​ទូលំទូលាយ ប្រកបដោយ​ភាព​ស្មោះស្ម័គ្រ​រាក់ទាក់ គ្រប់​ទីកន្លែង និង​ទាន់ពេលវេលា ក្នុង ឆន្ទៈ “​ជួយ​ការពារ សង្គ្រោះ និង​ផ្ដល់​យុត្ដិធម៌​ជូន​ប្រជាពលរដ្ឋ​គ្រប់ៗ​រូប​ដោយ​ស្មើភាព​”​។

​    ​ទី​៧:  បន្ដ​ជំរុញ​កម្មវិធី​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ ឱ្យ​បន្ដ​បោះជំហាន​ទៅមុខ​ប្រកបដោយ ចីរភាព ស្របតាម​បទ​ប្ប​ញ្ញ​ត្ដិ​នៃ​ច្បាប់ រៀបចំ​អង្គការ កម្មវិធី​ជាតិ សម្រាប់​ការអភិវឌ្ឍន៍​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ​រយៈពេល​១០ ឆ្នាំ និង ផែនការ​អនុវត្ដ​រយៈពេល​៣ ឆ្នាំ​ដំបូង នៃ​កម្មវិធី​ជាតិ​នេះ ។  ក្នុង​បណ្ដា​ឆ្នាំ​កន្លង ទៅ ទោះបី​កំណែទម្រង់​នេះ​សម្រេចបាន​សមិទ្ធផល​មួយចំនួន​គួរឱ្យកត់សម្គាល់​ ក៏ពិតមែន ប៉ុន្ដែ​នោះ​គ្រាន់តែ​ជា​ដំណាក់ កាល​ចាប់ផ្ដើម​តែប៉ុណ្ណោះ ។ ពីព្រោះ​ដំណើរការ​ស្នូល​នៃ កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ​គឺ​ការផ្ទេរ​មុខងារ​អំណាច ធនធាន និង​សមត្ថភាព​ទៅឱ្យ​រដ្ឋបាល​នានា​នៅ​ថ្នាក់ក្រោម​ជាតិ ដើម្បី​ចាត់ចែង​ប្រើប្រាស់​មុខងារ អំណាច ធនធាន​និង​សមត្ថភាព​ទាំងនោះ សំដៅ​ឆ្លើយតប​សេចក្ដីត្រូវការ​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ឱ្យបាន​ ឆាប់រហ័ស មាន​តម្លាភាព គណនេយ្យភាព និង​ប្រកបដោយ​ប្រសិទ្ធភាព ។​ ទាក់ទងនិងចំនុចនេះសម្តេចតេជោបានមាន​ប្រសាសន៍ថា​ក្នុងនាម​រាជរដ្ឋាភិបាល​ កម្ពុជា ខ្ញុំ​សូម​រំលឹក​ឡើងវិញ​ដល់​ក្រសួង​ស្ថាប័ន​នានា ត្រូវ​បន្ដ​ខិតខំ តម្កល់​ការប្ដេជ្ញា​ចិ​ត្ដ​ខាង​នយោបាយ ដែល​បាន​ឯកភាព​ស្រុះស្រួល​គ្នា​ឱ្យបាន​រឹងមាំ ដោយ​ឥត​ងាករេ ដើម្បី​រួមគ្នា​បន្ដ​ជំរុញ​កំណែទម្រង់​នេះ ឱ្យ​បោះជំហាន​ចូលក្នុង​ដំណាក់កាល​ថ្មី​មួយទៀត ។  ក្នុង​ស្មារតី នេះ​ការរៀបចំ​ក្របខ័ណ្ឌ​គោលនយោបាយ ក្របខ័ណ្ឌ​ច្បាប់ លិខិតបទដ្ឋាន​របស់​ក្រសួង​ស្ថាប័ន​នានា នៅ​ថ្នាក់ជាតិ​ត្រូវតែ​គាំទ្រ​ដល់​ប្រព័ន្ធ​វិមជ្ឈការ វិសហមជ្ឈការ និង​សិទ្ធិអំណាច​របស់​រដ្ឋបាល​ថ្នាក់ ក្រោម​ជាតិ ។ ដោយឡែក រដ្ឋបាល​នានា​នៅ​ថ្នាក់ក្រោម​ជាតិ ក៏​ត្រូវតែ​ខិតខំ​ពង្រឹង សមត្ថភាព​ជាប្រចាំ ដើម្បី​ប្រើប្រាស់​មុខងារ អំណាច និង​ធនធាន​ដែល​បាន​ផ្ទេរ​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ប​ផុត សំដៅ​ឆ្លើយតប​តម្រូវការ​នានា​ជា​អាទិភាព​របស់​មូលដ្ឋាន ។


​    ​ទី​៨: ទន្ទឹមនឹងនេះ​រដ្ឋបាល​គ្រប់​ថ្នាក់​នៅ​ថ្នាក់ក្រោម​ជាតិ ត្រូវ​បន្ដ​ចូលរួម​ទទួលខុសត្រូវ​ក្នុងការ​អនុវត្ដ​ន៍​ឱ្យបាន​កាន់តែ​សកម្ម​ ថែមទៀត​នូវ “​គោលនយោបាយ​ចាស់ សកម្មភាព​ថ្មី លើ​វិស័យ​ដីធ្លី​”​ឱ្យសម្រេចបាន​តាម​ផែនការ​ដែល​បានកំណត់  និង​ត្រូវ​បន្ដ​អនុវត្ដ​ឱ្យបាន​ម៉ឺងម៉ាត់​នូវ​បទបញ្ជា​របស់​រាជរដ្ឋាភិបាល ក្នុងការ​កែទម្រង់​ឡូត៍ នេសាទ ដោយ​ខិតខំ​ធ្វើការ​បង្ក្រាប​ឱ្យ បាន​ដាច់ខាត​នូវ​បទល្មើស​នេសាទ​ខុសច្បាប់ ក៏ដូចជា​ការកាប់បំផ្លាញ​ព្រៃ​លិច​ទឹក សំដៅ​រួមគ្នា​ការពារ ធនធាន មច្ឆជាតិ សម្រាប់​ជា​ផលប្រយោជន៍ រួម​របស់​ប្រជាពលរដ្ឋ និង​សង្គម​របស់​យើង ។  ម្យ៉ាងទៀត​ត្រូវយក​ចិ​ត្ដ​ទុកដាក់​លុបបំបាត់​ការដាក់​ប៉ុ​សិ៍្ដ​ ត្រួតពិនិត្យ​អនាធិបតេយ្យ ក្នុង​ដែន​សមត្ថកិច្ច​នៃ​ថ្នាក់រដ្ឋបាល​នីមួយៗ ឱ្យបាន​ព្រមៗ​គ្នា ក្នុង​ទូទាំងប្រទេស តាមរយៈ​ការចាត់ចែង​អនុវត្ដ​ឱ្យមាន​ប្រសិទ្ធភាព​នូវ​យន្ដ​ការដែល​បាន​បង្កើត​ រួចហើយ ។ទាក់ទង​នឹងការបង្ក្រាបបទ​ល្មើស​ផ្សេងៗ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានរំលឹកអំពីប្រសាសន៍ណែនាំក្នុងអង្គ​ប្រជុំពេញ​ អង្គគណៈរដ្ឋមន្ត្រី​ នាព្រឹកថ្ងៃទី ២២ កុម្ភះ ​អោយស្ថាប័ន​មានសមត្ថិកិច្ច​មានវិធានការ​ម៉ឺងម៉ាត់​ចំពោះការដឹកជញ្ជូនលើស​ ទំងន់​តាមរថ​យន្ត​ផងដែរ​។​ទីមួយ ត្រូវផាកពិន័យ​ចំពោះរថយន្តដឹក​ជញ្ជូន​លើស​ទំងន់​ និងទីពីរ​ ត្រូវអោយ​រើទំនិញដែលលើសទំងន់​ចេញ​ ឫយករថយន្តមកផ្ទេរ​ ទើបអនុញ្ញាតអោយ​រថយន្ត​ដែលដឹកលើស​ទំងន់​ចេញ​ពីកន្លែងផាកពិន័យ​៕

ឯកឧត្តម​ បណ្ឌិត​ សុខ ​អាន ​អញ្ជើញជា​អធិបតី​បើកមហោ​ស្រព​ គីហ្សូណា​ ជប៉ុន​- កម្ពុជា ​ឆ្នាំ២០១៣

   នារាត្រីថ្ងៃទី២១​ ខែកុម្ភៈ​ ឆ្នាំ២០១៣​ឯកឧត្តម​បណ្ឌិតសភា​ចារ្យ សុខ​ អាន ​ឧបនា​យក​រដ្ឋ​មន្រ្តី រដ្ឋម​ន្រ្តីទទួល​បន្ទុកទីស្តី​ការគណៈ​រដ្ឋមន្រ្តី​ និង ​លោកជំ​ទាវ​​បាន​អញ្ជើញចូលរួ​មជាអ​ធិបតី ក្នុង​ពិធី​បើក​មហោស្រព​ គីហ្សូណា ​ជប៉ុន-​កម្ពុជាឆ្នាំ២​០១៣ដែលរៀប​ចំ​នៅមជ្ឈ​មណ្ឌ​លសហ​ប្រ​តិបត្តិ​ការ​ កម្ពុជា-ជប៉ុ​ន ដែ​លរៀបចំ​ឡើងដើម្បី​អបអ​រខួបអ​នុស្សាវ​រីយលើក​ទី៦០​នៃ​ការប​ង្កើតទំ​នា​ ក់ទំន​ងការ​ទូតរវា​ងកម្ពុ​ជា-ជ​ប៉ុន ។
 
ជាមួយ​និងការ​កោតសរ​សើរឯក​ឧត្តម ម៉ា​សាហ្វូមី គូ​រ៉ួគី ឯក​អគ្គរាជ​ទូតជប៉ុន​ ប្រចាំកម្ពុ​ជា ដែល​បានរៀ​បចំព្រឹត្តិ​ការណ៍នេះ​ ឯកឧ​ត្តមបណ្ឌិ​ត សុខ ​អាន បា​នចាត់ទុ​កការរៀ​បចំ មហោ​ស្រព គី​ហ្សូណា ​ជប៉ុន-​កម្ពុជាឆ្នាំ​២០​១៣ថាព្រឹត្តិការ​ណ៍ពិសេស​ព្រោះថានៅ​ឆ្នាំនេះជាខួ​ បលើ​កទី៦០​នៃ​ការបង្កើ​តទំនាក់​ទំនងកា​រទូតរ​វាងកម្ពុ​ជា-ជប៉ុ​ន ។ ​ឯកឧត្ត​មបណ្ឌិត​ សុខ ​អាន បាន​មានប្រសា​ស​ន៍​​ថា ប្រទេស​ជប៉ុន និង​កម្ពុ​ជា បាននិង​កំពុងសហកា​រគ្នាយ៉ាងជិ​តស្និទក្នុ​ងនាម​ប្រទេ​សជា​ដៃ​គូរ​អស់រយៈពេ​ ល៦០ឆ្នាំ​មកហើ​យ​រហូត​មកដ​ល់ថ្ងៃនេះ​នៅបន្តប​ង្ហាញជូន​នូវម​ហោស្រព​ និង ​ឱកាសថ្មី​ៗសម្រាប់​ប្រជាជន​គ្រប់​វ័យ​​នៃ​​ប្រទេស​ទាំងអស់​ដើម្បីជូ​ បគ្នានិង​ផ្លាស់ប្តូរ​បទពិ​សោធ វ​ប្បធម៌ ​គំនិត ​និង ​ទស្សនៈ​។

ទាក់​ទងនិ​ងកិច្ចស​ហប្រតិប​ត្តិការ​អភិវឌ្ឍន៍​ឯកឧត្តម​ បណ្ឌិត ​សុខ​ អាន មា​នប្រសាសន៍​ថា ប្រ​ទេសជ​ប៉ុនគឺជា​ប្រទេសផ្ត​ល់ជំនូ​យទ្វេភា​គីដ៏សំ​ខាន់មួ​យដែល​ផ្តោតលើ​ ការគាំ​ទ្រដល់​ដំណើរ​ស្វែងរ​កសន្តិ​ភាព ការ​អភិវ​ឌ្ឍន៍សេដ្ឋកិ​ច្ច និង​ វប្បធម៌រ​បស់កម្ពុជា​។ប្រទេសជ​ប៉ុនក៏បាន​ចូលរួម​យ៉ាង​សកម្មក្នុ​ងការលើ​ កកម្ពស់​ស្ថេរភាព​និងការអ​ភិវឌ្ឍន៍​របស់កម្ពុ​ជា តាម​រយៈកិច្ច​សហប្រ​តិ​បត្តិ​ការសេ​ដ្ឋកិច្ចក្នុ​ងវិស័យមួ​យចំនួន​ដូចជា ​កសាងហេ​ដ្ឋារចនា​សម្ព័ន្ធ ​និងការ​អភិវ​ឌ្ឍន៍ធន​ធាន​មនុស្ស ​ការអភិ​រក្សប្រា​សាទអង្គ​រ និងការ​ចូលរួមវិភាគ​ទានក្នុងអង្គ​ជុំនំជុំរះ​វិសាមញ្ញ​ក្នុង​តុ​លា​ការកម្ពុ ​ជាសម្រាប់​ការកាត់​ទោសមេដឹ​កនាំខ្មែរ​ក្រហ​ម។

ទាក់​ទងនិង​ទំនាក់ទំ​នងសេដ្ឋ​កិច្ចរវា​ងប្រទេស​ជប៉ុន ​និង កម្ពុជា​ដែលកាន់​តែមានភាព​សកម្ម​ជាង​មុន​ដោយសារ​តែភាព​ប្រសើឡើង​នៃបរិយាកា​ សវិនិយោគ​ក្នុងប្រទេស​កម្ពុជាឯក​ឧត្តម បណ្ឌិត ​សុខ​ អាន បាន​មានប្រសាសន៍​ថា យើងសូម​ស្វាគមន៍នូវ​កំណើននៃ​វិនិយោគិ​ននិ​ង​ធុរៈ​កិច្ច ព្រោះកា​រណ៍នេះ​និងផ្ត​ល់ឱកាស​ការងារកា​ន់តែច្រើន​សម្រាប់ប្រជា​ជនក្នុងស្រុ ​ក ជាពិ​សេស​យុវជ​ន។
ឯក​ឧត្តម​ បណ្ឌិត​ សុខ ​អាន បានមា​នប្រសាសន៍​បញ្ជាក់ថា ​គម្រោងនិ​ងសកម្មភាព​ទាំងនេះ​និង​មិន​ទទួល​បានភាពជោគ​ជ័យទេប្រ​សិនបើគ្មាន​ ការយល់ដឹ​ង និង ​ការស្ងប់​ស្វែងនូ​វវប្ប​ធម៌​នៃ​ប្រ​ទេសទាំ​ងពីរ។

មានប្រ​សាសន៍ក្នុ​ងឱកាស​បើកកម្ម​វិធីមហោស្រ​ពគីហ្សូណា​ ជប៉ុន-​កម្ពុជា ​ឆ្នាំ២០​១៣នោះ​ដែរ​ឯក​ឧត្តម​ ម៉ាសាហ្វូ​មី គូរ៉ួគី ​ឯកអគ្គរា​ជទូតជ​ប៉ុនប្រចាំ​ព្រះរាជាណា​ចក្រ កម្ពុជា​ បានមា​នប្រសា​សន៍​ឱ្យដឹងថា​ប្រទេសជប៉ុន និង​ កម្ពុជា​បានកំណត់​យកឆ្នាំ២០១​៣ជាខួប​អនុស្សាវ​រីយលើក​ទី​៦០​ នៃចំណ​ងមិត្តភាព​រវា​ងជប៉ុ​ន និង កម្ពុជា​ដែលមានទំ​នាក់ទំន​ងការទូ​តចាប់​ទាំងពី​ឆ្នាំ១៩៥​៣ ដែ​លជាឆ្នាំនៃ​ឯករាជ​ជាតិនៃព្រះ​រាជាណាច​ក្រក​ម្ពុជា ។

ឯកឧ​ត្តម ​ឯកអគ្គ​រាជទូត​ជប៉ុនបា​នមានប្រសាសន៍​ថាខួបអនុស្សាវរី​យលើក​ទី៦០នេះ​គឺជាឱ​ កា​ស​ដ៏​ល្អ​សម្រាប់ប្រ​ទេសកម្ពុ​ជា និង ​ប្រទេសជប៉ុ​នគិតគូ​រអំពីកិ​ច្ចការដែល​ប្រទេសទាំ​ងពីរ​ត្រូវ​បន្ត​អនុវ​ ត្តជាមួយ​គ្នាដើម្បី​កសាងទំនាក់​ទំនងកាន់​តែរឹងមាំ​ទៅថ្ងៃអនា​គតដោយ​យោងទៅលើ ​ទំនាក់​ទំនង​ដ៏ល្អក​ន្លងម​ក។


សូប​ញ្ជាក់ថា​ កម្មវិធី ​មហោស្រព​គីហ្សូណា​ ជប៉ុន-កម្ពុ​ជា ឆ្នាំ២០​១៣ ប្រព្រឹត្ត​ទៅរយៈពេល​៣ថ្ងៃ​(២១-២៤​ កុម្ភៈ ​ឆ្នាំ២០១៣) ​នៅ ម​ជ្ឈមណ្ឌល​សហប្រ​តិបត្តិ​ការក​ម្ពុជា-ជប៉ុ​នដែល​ក្នុងនោះ​មាន​ការ​សម្តែង​ សិល្បៈ មិ​ត្តភាព​ជប៉ុន-​កម្ពុជា ​បញ្ជាំងខ្សែ​ភាពយ​ន្ត ការ​បង្ហាញ​ម៉ូតស​ម្លៀកបំ​ពាក់ ​ កា​រ​ធ្វើនំ និង ​ក​ម្មវិធីសំ​ណួរច​ម្លើយ និ​ង ប្រឡ​ងចម្រៀ​ងសម្រា​ប់អ្នក​សិក្សាភា​សាជប៉ុ​ន៕