Thursday, February 12, 2015

រាជ​រដ្ឋា​ភិបាល​កម្ពុជា អស់​ជំនឿ​ចិត្ត ​លើក្រុ​មហ៊ុន​ស៊ិនទ្រី ដែល​មិន​មាន​​លទ្ធភាព​គ្រប់​គ្រាន់ ក្នុង​ការ​គ្រប់​គ្រង​ចាត់​ចែងសំរាម

រាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញនូវ ភាពអស់ជំនឿចិត្ត ទៅលើក្រុមហ៊ុនស៊ិនទ្រី ដែលមិនមាន លទ្ធភាពគ្រប់គ្រាន់ ក្នុងការគ្រប់គ្រងចាត់ចែងសំរាម នៅក្នុងរាជធានីភ្នំពេញ ឱ្យស្រប​នឹង​ស្ថាន​ភាព​រីកចម្រើន ជាក់ស្តែងនាពេលបច្ចុប្បន្ននេះទេ ។

ក្នុងលិខិតរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ដែលបានផ្ញើទៅក្រសួងស្ថាប័នពាក់ព័ន្ធ កាលពីម្សិលមិញ បានឱ្យដឹងថា កន្លងមកក្រសួង និងសាលារាជធានីភ្នំពេញ បានទុកឱកាស ឱ្យក្រុមហ៊ុននេះ ធ្វើការកែលម្អ ការគ្រប់គ្រងក្នុង រយៈពេល១ឆ្នាំ ផងដែរ ។

រាជរដ្ឋាភិបាល ក៏បានជំរុញឱ្យក្រសួងពាក់ព័ន្ធទាំងអស់ ត្រួតពិនិត្យឡើងវិញ នូវកិច្ចសន្យារ ដែលបានចុះហត្ថ លេខា កន្លងទៅរវាង សាលារាជធានីភ្នំពេញ ជាមួយនឹងក្រុមហ៊ុន ស៊ីនទ្រី ដើម្បីពិនិត្យលទ្ធភាព ក្នុងការកែ សម្រួល ការទទួលខុសត្រូវ លើការប្រមូលសេវាប្រមូល និងដឹកជញ្ជូនសំរាម ក៏ដូចជាពិនិត្យលទ្ធភាព ឱ្យក្រុមហ៊ុន ផ្សេងទៀត អាចចូលរួម ផ្តល់សេវានេះ នៅតាមបណ្តាខេត្តនានា ជំនួសឱ្យការធ្វើសេវាផ្តាច់មុខ តែក្រុមហ៊ុន មួយផងដែរ៕