ព្រះវិហារ ៖ មេទ័ពកម្ពុជាប្រចាំប្រាសាទព្រះវិហារ លោកឧត្ដមសេនីយ៍ទោ ស្រី ឌឹក បានប្រាប់ កម្ពុជាថ្មីថា ស្ថានភាពនៅព្រំដែនបានវិលទៅរកសភាពដូចដើមវិញហើយ ក្រោយពីតានតឹងរយៈ ពេលប៉ុន្មានម៉ោងកាលពីព្រឹក។
លោកស្រី ឌឹក និយាយថា ដើម្បីបញ្ចៀសការប្រឈម យើងសុខចិត្តឲ្យមេទ័ពថៃភូមិភាគ៤ និងកងពលលេខ៦ រួមដំណើរជាមួយចៅហ្វាយខេត្តស៊ីសាកេត សរុបទាំងអស់៧ទៅ៨នាក់ បានដើរ ចូលតាមច្រកខាងក្រៅប្រាសាទ ឡើងមកអុជធូបនៅលើវត្តកែវសិក្ខាគីរីស្វារៈ រួចហើយបន្តទៅអុជ ធូបនៅប្រាសាទតូច ក៏បញ្ចប់ដំណើរទស្សនកិច្ចរយៈពេលតែជាង១០នាទីប៉ុណ្ណោះ។
ឥឡូវ ស្ថានភាពជាទូទៅនៅប្រាសាទព្រះវិហារ មានសភាពធូរស្រាលឡើងវិញ តែកងទ័ព មានការប្រុងប្រយ័ត្ន