Saturday, January 22, 2011

វិចារណកថា​​៖ នៅ​ភ្នំពេញ​កាត់​ទោស​ជន​ជាតិ​សៀម​ ក្រុង​បាងកក​នឹង​កើត​កលិយុគ​

ក្នុង​រ​យៈ​ពេល​ក​ន្លៈ​ខែ​មក​នេះ​ ​មាន​រឿងរ៉ាវ​សំ​ខា​ន់ៗ​ចំនួន​៣ដែល​ទាញ​មតិ​សា​ធា​ ​រ​ណៈ​ច្រើន​ជាង​គេ​នៅ​ក្នុង​ប្រទេស​កម្ពុ​ជា​ ​គឺ​រឿង​អាជ្ញា​ធ​រ​ខ្មែរ​ចាប់​ជន​វង្វេង​ផ្លូវ​សៀម​ ​៧នាក់​, រឿង​ចាប់​បណ្ដា​ម​ន្ដ្រី​មហាផ្ទៃ​និង​ចៅ ក្រម​​ទាក់ទង​នឹង​អំពើ​ពុក​រលួយ​ក្នុង​មុខ​ ​របរ​ធ្វើ​ជំនួញ​គ្រឿង​ញៀន​ ​និង​រឿង​ចាប់​ម​ន្ដ្រី​យោធា​ដែល​ពាក់​ព័ន្ធ​នឹង​ការ​ជ្រើស​ ​រើស​កម្លាំង​ខុស​ច្បាប់​ ​។ ប៉ុន្ដែ​រឿង​ដែល​លេច​ធ្លោ​ជាង​គេ​គឺ​រឿង​ជន​វង្វេង​ផ្លូវ​សៀម​ ​ទាំង​៧នាក់​ ​ដែល​ឥឡូវ​នេះ​ក្នុង​ចំណោម​អ្នក​ទាំង​៧ មាន​៦នាក់​បាន​ទទួល​ការ​ ​សន្ដោស​ពីសា​លា​ឧទ្ធរណ៍​ឱ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន​រង់​ចាំ​ការ​បើក​សវ​នា​ការ​ ​នៅ​ពេល​ខាង​មុខ​ ​។
សាលា​ឧទ្ធរណ៍​នៅ​ថ្ងៃ​ទី​១៨ ខែ​មក​រា​ ​បាន​អនុគ្រោះ​ដោះ​លែង​ជន​ជាតិ​សៀម​៤ នាក់​ទៀត​ចេញ​ពី​គុក​ព្រៃ​ស​ឱ្យ​មក​នៅ​ក្រៅ​ឃុំ​ក្នុង​ស្ថាន​ទូត​ថៃ​ ​ក្រុង​ភ្នំពេញ​, នៅ​ ​សល់​តែ​មេ​កន្ទ្រាញ​ក្រុម​អាវ​លឿង​ម្នាក់​គត់​គឺ​លោក​វី​រៈ​ ​ស៊ូ​ម​ខ្វាម​គី​ត​ ​ឱ្យ​សម្រាក​ ​ក្នុង​គុក​ព្រៃ​សត​ទៅ​ទៀត​ ​។ ដូច្នេះ​ ​ក្នុង​ចំណោម​ជន​ជាតិ​សៀម​ទាំង​៧ ដែល​សមត្ថ​ ​កិច្ច​កម្ពុ​ជា​ចាប់​ខ្លួន​នៅ​ថ្ងៃ​ទី​២៩ ធ្នូ​ ​២០១០ ក្នុង​បទ​ឆ្លង​ដែន​ចូល​ទឹក​ដី​ខ្មែរ​ដោយ​ ​ខុស​ច្បាប់​នោះ​មាន​៦នាក់​បាន​រួច​ពី​គុក​មក​សម្រាក​ក្នុង​ស្ថាន​ទូត​ប្រទេស​ខ្លួន​ ​។ សេចក្ដី​សម្រេច​របស់​សាលា​ឧទ្ធរណ៍​ព្រឹក​ម្សិល​ចំពោះ​វាសនា​ជន​ជាតិ​សៀម​ទាំង​ ​នោះ​ ​ត្រូវ​ចំ​នឹង​ក្ដី​រំពឹង​របស់​នាយក​រដ្ឋ​ម​ន្ដ្រី​ថៃ​លោក​អាប់​ភី​ស៊ី​ត​ ​វេចា​ជី​វៈ​ ​ដែល​បាន​ប្រាប់​បណ្ដាញ​ផ្សព្វផ្សាយ​ក្នុង​ក្រុង​បាងកក​មុន​នេះ​មួយ​ថ្ងៃ​ថា​ ​លោក​សង្ឃឹម​ ​ថា​រឿងរ៉ាវ​ជន​ជាតិ​ថៃ​ទាំង​៧នឹង​ត្រូវ​ដោះ​លែង​ឬ​យ៉ាង​ហោច​ណាស់​ក៏​ត្រូវ​អនុញ្ញាត​ឱ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន​ដែរ​នោះ​ ​។ ទោះ​យ៉ាង​ណា​ ​ករណី​លោក​មេ​ធំ​អាវ​ ​លឿង​ឈ្មោះ​វី​រៈ​ ​ស៊ុម​ខ្វាម​គី​ត​ ​ដែល​នៅ​តែ​ត្រូវ​ជាប់​ឃុំ​តែ​ម្នាក់​ឯង​ ​(ក្នុង​ចំណោម​គ្នី​ ​គ្នា​៧នាក់​) នៅ​ឡើយ​នេះ​ ​វា​មិន​ល្អ​ជា​ចំពោះ​អ្នក​នយោបាយ​ក្រុង​បាងកក​និង​ក្រុម​ ​អាវ​លឿង​ប៉ុន្មាន​ឡើយ​ ​។
ពេល​នេះ​នៅ​ពី​មុខ​អគារ​ទី​ស្ដី​ការ​រ​ដ្ឋា​ភិ​បា​ល​ថៃ​ក្រុង​បាងកក​ ​ក្រុម​អាវ​លឿង​ ​បាន​ប​ន្ដ​បោះ​ត​ង់​ប្រមូល​ផ្ដុំ​គ្នា​ស្រែក​អាក្រោស​ដេញ​លោក​អាប់​ភី​ស៊ី​ត​និង​រដ្ឋ​ម​ន្ដ្រី​ ការ​បរទេស​, រដ្ឋ​ម​ន្ដ្រី​ការពារ​ជាតិ​និង​ឧបនាយក​រដ្ឋ​ម​ន្ដ្រី​ស៊ូ​ថេ​ប​ ​ថង​ស៊ូ​បាន​ឱ្យ​ចុះ​ ​ចេញ​ពី​តំណែង​ ​ដោយសារ​តែ​ក្រុម​អ្នក​ទាំង​៤ មិន​អាច​ជួយ​យក​អាសា​ជន​ជាតិ​ ​សៀម​ទាំង​៧ឱ្យ​ផុត​ពី​គុក​ព្រៃ​ស​នៅ​ប្រទេស​ខ្មែរ​ ​និង​ចោទ​ថា​អ្នក​នយោបាយ​ទាំង​ ​នេះ​បាន​ធ្វើ​ឱ្យ​ថៃ​បាត់បង់​ទឹក​ដី​ ​។ ដូច្នេះ​ ​ការ​សម្រេច​របស់​សាលា​ឧទ្ធរណ៍​កាល​ ​ពី​ព្រឹក​ម្សិល​ ​គេ​ជឿ​ថា​ ​ជា​ការ​ស្រោច​សាំង​ទៅ​លើ​ភ្លើ​ង​ដែល​កំពុង​ឆាប​ឆេះ​ស្រាប់​ ​នៅ​ក្រុង​បាងកក​ឱ្យ​កាន់តែ​សន្ធោ​សន្ធៅ​ឡើង​ ​ហើយ​ភាព​វឹកវរ​ប្រឆាំង​តប​ត​គ្នា​ ​នៅ​កណ្ដាល​ក្រុង​បាង​ក​ប្រាកដ​ជា​កើត​មាន​ដោយ​ចៀស​មិន​ផុត​ ​។ ក្រុម​មេ​ដឹកនាំ​ ​អាវ​លឿង​ដែល​ខក​បំណង​ជា​ច្រើន​លើក​ក្នុង​ការ​លើក​គ្នា​មក​អុកឡុក​នៅ​តាម​ ​ប​ណ្ដោ​យ​ព្រំ​ដែន​កម្ពុ​ជា​ហើយ​នោះ​ ​ម្សិល​មិ​ញ​ក៏​បាន​លើក​គ្នា​យក​ញ​ត្ដិ​ថ្វាយ​ស្ដេច​ ​សៀម​ឱ្យ​ជួយ​ធ្វើ​អ​ន្ដ​រាគ​ម​ន៍​ក្នុង​ករណី​សៀម​៧នាក់​ជាប់​គុក​នៅ​កម្ពុ​ជា​នេះ​ដែរ​ ​។ ទោះ​យ៉ាង​ណា​ ​គេ​មិន​ជឿ​ថា​ ​ស្ដេច​សៀម​មាន​ឥទ្ធិ​ពល​អ្វី​មក​ជ្រៀត​ជ្រែក​ប្រព័ន្ធ​ ​តុលាការ​កម្ពុ​ជា​កើត​ឡើយ​ ​។ អាស្រ័យ​ហេតុ​នេះ​ ​ក្រុម​អាវ​លឿង​និង​ក្រុម​អ្នក​កាន់​ ​អំណាច​ក្រុង​បាងកក​ប្រាកដ​ជា​នឹង​ត្រូវ​ត​តាំង​បង្ហូរ​ឈាម​គ្នា​បង្ក​ចលាចល​មួយ​រ​យៈ​ ​ទៀត​ជា​ពុំ​ខាន​ ​។
អំពី​បុរស​ចំណាស់​វី​រៈ​ ​ស៊ុម​ខ្វាម​គី​ត​ ​ដែល​ត្រូវ​សាលា​ឧទ្ធរណ៍​បដិសេធ​នៅ​ ​ក្រៅ​ឃុំ​នោះ​ ​គាត់​នេះ​និង​លេខា​ធិ​កា​រិ​នី​របស់​គាត់​ជាប់​ក្នុង​បទ​ចោទ​ដល់​ទៅ​៣ ករណី​ ​គឺ​ឆ្លង​ដែន​ចូល​ដី​ខ្មែរ​ដោយ​ខុស​ច្បាប់​, ចូល​ទី​លាន​យោធា​កម្ពុ​ជា​ក្នុង​បំណង​ ​ទុច្ចរិត​ ​និង​ការ​ធ្វើ​ចារ​កម្ម​បង្ក​អ​ស​ន្ដិ​សុខ​ដល់​កម្ពុ​ជា​ ​។ ជន​ចំណាស់​សៀម​ម្នាក់​នេះ​ ​ធ្លាប់​ងងើល​ឆ្លង​ចូល​ដី​ខ្មែរ​ដោយ​ខុស​ច្បាប់​ជា​ច្រើន​លើក​ហើ​យៗ​បាន​សន្យា​លើ​ ​លិខិត​ស្នាម​ជាមួយ​កង​កម្លាំង​ព្រំ​ដែន​ខ្មែរ​ថា​លែង​ឆ្លង​ដែន​ដោយ​ខុស​ច្បាប់​ជា​ច្រើន​ ​លើក​រួច​ហើយ​ដែ​រ​។​ ​ប៉ុន្ដែ​គាត់​នេះ​នៅ​តែ​ចចេស​ក្នុង​បទ​ល្មើស​ដដែល​ទៀត​ដោយ​ ​មាក់ងាយ​ថា​ ​កម្ពុ​ជា​មិន​ហ៊ាន​ធ្វើ​អ្វី​គេ​នោះ​ទេ​ ​។ អ្វី​ដែល​គេ​នៅ​ចាំ​នៅ​ពេល​សួរ​ ​ចម្លើយ​នៅ​តុលាការ​ក្រុង​ភ្នំពេញ​ ​គឺ​មេ​អាវ​លឿង​ម្នាក់​នេះ​ហើយ​ ​ដែល​ឆ្លើយ​ប្រាប់​ ​ចៅក្រម​ស៊ើប​សួរ​ថា​ ​គេ​ឆ្លង​ដែន​នេះ​ចង់​ឱ្យ​កម្ពុ​ជា​ចាប់​ខ្លួន​គាត់​នេះ​ឯង​ ​។ ដោយ​ ​សារ​តែ​គាត់​មាន​បំណង​អ៊‌ី​ចឹ​ង​ទេ​ដឹង​ ​បាន​ជា​សាលា​ឧទ្ធរណ៍​សម្រេច​សេចក្ដី​ឱ្យ​គាត់​ ​ប​ន្ដ​ដេក​គុក​តាម​បំណង​ប្រាថ្នា​យ៉ាង​នេះ​ ​។
ដោយ​ឡែក​ ​ក្រុម​ឧត្ដម​សេនីយ៍​និង​វរ​សេនីយ៍​ខ្មែរ​យ៉ាង​ហោច​៤នាក់​ ​ត្រូវ​តុលា​ ​ការ​ខេ​ត្ដ​បន្ទាយ​មាន​ជ័យ​ចោទ​ប្រកាន់​ជា​ផ្លូវ​ការ​ហើយ​នៅ​ដើម​ស​បា្ដ​ហ៍​នេះ​ពី​បទ​ ​ពាក់​ព័ន្ធ​ក្នុង​អំពើ​ពុក​រលួយ​ជួញ​ដូរ​គ្រឿង​ញៀន​ ​។ ឥឡូវ​នេះ​ ​អាជ្ញា​ធ​របា​ន​ដាក់​គុក​ ​បំបែក​គ្នា​អស់​ហើយ​ ​ដើម្បី​ដេក​ចាំ​ថ្ងៃ​បើក​សវ​នា​ការ​កាត់​ទោស​គឺ​ឧត្ដម​សេនីយ៍​ ​ម៉ឹ​ក​ ​ដា​រា​ ​ត្រូវ​បញ្ជូន​ពី​បន្ទាយ​មាន​ជ័យ​មក​ដាក់​នៅ​ព្រៃ​ស​, លោក​ឧត្ដម​សេនីយ៍​ ​ហ៊ុន​ ​ហ៊ាន​ ​និង​វរ​សេនីយ៍​ឈៀ​ង​ ​សុ​ន​ ​បញ្ជូន​ទៅ​ច្រក​ពន្ធនាគារ​នៅ​សៀមរាប​, ឯ​ ​លោក​វរ​សេនីយ៍​ជា​ ​ឡេ​ង​ ​ត្រូវ​សម្រាក​នៅ​នឹង​ពន្ធនាគារ​បន្ទាយ​មាន​ជ័យ​ ​។ ឯ​បក្ស​ ​ពួក​មួយ​ហ្វូង​ទៀត​ដែល​មាន​គ្នា​ជិត​១០នាក់​ ​ត្រូវ​ចាប់​ខ្លួន​ពី​មុ​នៗ​នោះ​ ​ខ្លះ​ជាប់​នៅ​ ​នឹង​បន្ទាយ​មាន​ជ័យ​ ​ឯ​ខ្លះ​ជាប់​នៅ​ពន្ធនាគារ​ពោធិ៍សាត់​គ្រ​ប់ៗ​គ្នា​ហើយ​ដែរ​ ​បន្ទាប់​ ​ពី​សួរ​ចម្លើយ​មួយ​លើក​ជា​ពីរ​លើក​ ​។ នៅ​ក្នុង​រឿង​ទោស​ទណ្ឌ​នេះ​ដែរ​ ​ថ្នាក់​វរ​សេនីយ៍​ ​ចំនួន​៣រូប​ដែល​មាន​ឈ្មោះ​ ​សា​មិ​ត្ដ​ ​វី​រៈ​, លោក​ពើ​យ​ ​ប៉ែល​ ​ម្នាក់​ទៀត​គឺ​ ​រុន​ ​សារា​ត​ ​ជា​អ្នក​បើក​រថ​យ​ន្ដលោក​សា​មិ​ត្ដ​ ​វី​រៈ​ ​ដែល​ទាក់ទង​នឹង​រឿង​ជ្រើស​រើស​ ​កម្លាំង​ដោយ​ខុស​ច្បាប់​ហើយ​ដែល​ធ្លាប់​ជា​យុទ្ធ​មិ​ត្ដ​របស់​ចលនា​សេរី​ជាតិ​កម្ពុ​ជា​ ​ឬ​ហៅ​កាត់​តាម​ភាសា​អង់គ្លេស​ ​ជ​ធ​ធ​ ​នោះ​ ​ក៏​តុលាការ​យោធា​កំពុង​ចាត់​ការ​ ​តាម​នីតិ​វ​ធី​ដែរ​ ​។
ព័ត៌មាន​សំ​ខា​ន់ៗ​នៅ​ស​បា្ដ​ហ៍​នេះ​ក្នុង​ប្រទេស​កម្ពុ​ជា​មាន​បី​មុខ​ព្រួញ​នេះ​ដែល​សាធារណ​ជន​កំពុង​តាម​ដាន​យ៉ាង​យក​ចិ​ត្ដ​ទុកដាក់​បំផុត​ ​។ នគរ​វ​ត្ដ​ជឿ​ថា​ ​ព័ត៌មាន​ទាំង​អស់​នេះ​នឹង​រឹត​តែ​ក្ដៅ​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ​ពីព្រោះ​រឿង​រ៉ាង​ទាំង​ ​នេះ​ ​សុទ្ធតែ​ត្រៀម​លក្ខ​ណៈ​ចូល​រង្វង់​ក្រចក​សេះ​ដូច​គ្នា​នា​ពេល​ឆា​ប់ៗ​នេះ​ ​។ ប៉ុន្ដែ​ រឿង​ដែល​ក្ដៅ​ជាង​គេ​ ​គឺ​សវ​នា​ការ​កាត់​ទោស​ជន​ជាតិ​សៀម​ទាំង​៧នាក់​ ​ដែល​ស្រួល​ ​មិន​ស្រួល​ ​ការ​កាត់​ក្ដី​សៀម​នៅ​កម្ពុ​ជា​នេះ​ ​អាច​ផ្ទុះ​ស​ង្គ្រា​ម​ពាក្យ​សំដី​និង​ឈាន​ ​ដល់​ផ្ទុះ​ហិង្សា​នៅ​កណ្ដាល​ក្រុង​បាងកក​ទៀត​ផង​ ​ព្រោះ​ជន​ជាតិ​សៀម​សម្លាប់​គ្នា​ ​មិន​សូវ​ប្រណី​ដៃ​ឡើយ​៕                                      
 
ដោយ​ ៖ អា​ចា​រ្យ​ ​កេ​ត​