Friday, January 14, 2011

ទាហាន​សៀមនាំ​គ្នា​ជីក​អូរ​ព្រំដែន​លើក​ទំនុប ​កម្ពុជាទៅ​ទាន់​នាំគ្នា​រត់​អស់​

បន្ទាយមានជ័យ: ទាហាន​ឈុតខ្មៅ​ថៃ​សៀម ១០ ​នាក់ នាំគ្នា​មក​កាន់​អូរ​ព្រំដែន​ ចំណុច​មុខ​កាស៊ីណូ​គោល​ឌិន​ក្រោន ដែល​មាន​ចំងាយ​ខាងជើង​ស្ពាន​មិត្តភាព​កម្ពុជា​ថៃ ២០០ ម៉ែត្រ ក្នុង​ភូមិ​ក្បាលស្ពាន សង្កាត់​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ដើម្បី​ជីក​អូរ​លើក​ទំនប់​ កាលពី​វេលា​ម៉ោង ១០ និង ៣០ នាទី ព្រឹក​ថ្ងៃ​ទី​១៤ មករា ២០១១ ​តែ​ត្រូវបាន​សមត្ថកិច្ច​កម្ពុជា​ទៅ​ទាន់​នាំគ្នា​រត់​អស់​ ។​

​    ប្រភព​ពី​ព្រំដែន​កម្ពុជា​បានឲ្យដឹងថា នៅវេលា​ម៉ោង ១០ និង ៣០ នាទី មាន​ទាហាន​ឈុត​ខ្មៅ​របស់​សៀម ៥​ នាក់ ២ ​នាក់ស្លៀកពាក់​ឯកសណ្ឋាន និង ៣ ​នាក់ ស្លៀកពាក់​ស៊ីវិល បាន​នាំ​កម្មករ​ជាង ១០​ នាក់ ចុះ​មក​កាន់​មាត់​អូរ​ព្រំដែន​កម្ពុជា​ថៃ នៃ​ចំនុច​ខាងលើ ដើម្បី​ជីក​មាត់​អូរ​លើ​ទំនុប​ខាង​ទឹកដី​របស់​ខ្លួន និង​រើ​មែក​ឈើ​ដែល​មាន​ក្នុង​ទឹកអូរ​នោះ ​។ ការធ្វើ​បែប​នេះភាគី​សៀម​ចោទប្រកាន់​ភាគី​កម្ពុជា​ថា បាន​លើក​ទំនប់​ដែល​ធ្វើឲ្យ​មាន​ទឹកជំនន់​ទៅខាង​ភាគី​សៀម​ រួម​ទាំង​ទម្លាក់​ឈើ​ជា​ច្រើន​ទៅ​ក្នុង​អូរ​ទៀតផង​ ។​

​    ​សកម្មភាព​បែប​នេះ ខាង​មន្ត្រី​ទំនាក់ទំនង​ព្រំដែន និង​មន្ត្រី​អន្តោប្រវេសន៍​កម្ពុជា បាន​ចុះ​ទៅ​ទីនោះ ដើម្បី​សួរនាំ​ជាមួយ​ភាគី​សៀម ហើយ​ខាង​កម្ពុជា​បាន​ច្រានចោល​នូវ​អ្វី​ដែល​សៀម​លើកឡើង​ ។ ប្រភព​បានឲ្យដឹង​ទៀតថា ពួកគេ​ក្រៅពី​ជីក​អូរ​លើកដី​ធ្វើ​ទំនប់ គឺ​ពួកគេ​មានបំណង​រើ​សំ​រះ​មាន​សំរាម​ឈើ​ ដែល​នៅក្នុង​ទឹក តែ​នៅពេល​ខាង​កម្ពុជា​ទៅ​ដល់​ពួកគេ​រត់​អស់​ ។​ ករណី​ខាងលើ ខាង​មេបញ្ជាការ​វរៈ​៩១១ ដែល​ឈរជើង​ការពារ​បាន​បដិសេធ​មិន​ដឹង​អ្វី​ទាំងអស់​ ៕

ដោយ : សុផុន