Tuesday, February 1, 2011

វិចារណកថា​ ​៖ កម្ពុ​ជា​ក្លាយ​ជា​គ​ម្រូ​នៃ​ការ​ស្វែង​រក​ស​ន្ដិ​ភាព​អ​ន្ដរ​ជាតិ​

ប្រទេស​កម្ពុ​ជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​ចរចា​ស្វែង​រក​ដំណោះ​ស្រាយ​ ​ស​ន្ដិ​ភាព​រវាង​ភា​គី​ជម្លោះ​នានា​នៅ​ក្នុង​ប្រទេស​នេ​ប៉ា​ល​ ​។ កិ​ច្ច​ប្រជុំ​ដែល​គ្រោង​ ​រៀបចំ​ធ្វើ​ក្នុង​ក្រុង​ភ្នំពេញ​នា​ចុង​ខែ​កុម្ភៈ​នេះ​នឹង​មាន​ការ​ចូល​រួម​ពី​ភា​គី​ជម្លោះ​ទាំង​ ​ឡាយ​នៅ​ក្នុង​ប្រទេស​នេ​ប៉ា​ល​រួម​មាន​គណ​បក្ស​ធំៗ​បី​ ​និង​គណ​បក្ស​តូ​ចៗ​ខ្លះ​ទៀ​ត​។​ ​ក្នុង​ជំនួប​នេះ​ ​តាម​គម្រោង​គឺ​សម្ដេច​នាយក​រដ្ឋ​ម​ន្ដ្រី​ហ៊ុន​ ​សែន​ ​នឹង​ដឹកនាំ​កិច្ច​ប្រជុំ​ ​ដោយ​ផ្ទាល់​ ​ដោយ​ពុំ​មាន​ការ​សម្រប​សម្រួល​ពី​ប្រទេស​មហា​អំណាច​ណា​មួយ​ ​ឡើយ​ ​។ នេះ​អាច​ចាត់​ទុកជា​ប្រវត្ដិ​សា​ស្ដ្រ​ដ៏​អ​ស្ចា​រ្យ​មួយ​ដែល​មិន​ធ្លាប់​មាន​នៅ​ ​ក្នុង​ប្រទេស​កម្ពុ​ជា​ ​។ កម្ពុ​ជា​ធ្លាប់​តែ​ហែក​ហួរ​ដាច់​ដោច​ដោយ​ស​ង្គ្រា​ម​រាប់​ ​ទសវត្សរ៍​ ​បាន​ក្លាយ​ជា​ប្រទេស​មាន​សុខ​ស​ន្ដិ​ភាព​បរិបូរណ៍​ហើយ​បាន​ក្លាយ​ជា​គ​ម្រូ​ ផ្ដល់​បទ​ពិសោធន៍​ដល់​ប្រទេស​ដទៃ​ ​។
គោល​នយោបាយ​ឈ្នះ​ៗរបស់​សម្ដេច​នាយក​រដ្ឋ​ម​ន្ដ្រី​ហ៊ុន​ ​សែន​ ​បាន​ប្រែ​ក្លាយ​ ​កម្ពុ​ជា​ដែល​មាន​ជម្លោះ​រ៉ាំរ៉ៃ​ជា​ច្រើន​ទសវត្សរ៍​ឱ្យ​ទៅ​ជា​ប្រទេស​ឯក​រាជ្យ​ពេញ​ ​លេញ​ ​មាន​សុខ​ស​ន្ដិ​ភាព​បរិបូរ​ ​ដោយ​ពុំ​មាន​គ្រូ​បា​ចា​រ្យ​មហា​អំណាច​ណា​ ​ដោយ​ ​រាប់​ទាំង​អង្គ​ការ​សហ​ប្រជា​ជាតិ​ដែល​បាន​ចំណាយ​ថវិកា​ជាង​២ពាន់​លាន​ដុល្លារ​ផង​ ​អាច​នាំ​ស​ន្ដិ​ភាព​ពេញ​លេញ​ជូន​កម្ពុ​ជា​នៅ​ទសវត្សរ៍​ទី​៩០ កន្លង​មក​នេះ​ទេ​ ​។ ជោគ​ ​ជ័យ​ដ៏​មហា​ធំ​ធេង​របស់​កម្ពុ​ជា​ក្រោម​ការ​ដឹកនាំ​របស់​សម្ដេច​ហ៊ុន​ ​សែន​ ​នេះ​ ​សោត​ក៏​បង្កើន​បាន​នូវ​កង​វិ​ស្វ​កម្ម​ជាតិ​ខ្មែរ​ជំនាញ​ខាង​ដោះ​គ្រាប់​មីន​និង​សង់​ ​សំណង់​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ធ​នានា​រាប់​រយ​នាក់​ចេញ​ទៅ​បម្រើ​និង​ក​សាង​ស​ន្ដិ​ភាព​ ​នៅ​បណ្ដា​ប្រទេស​ជា​ច្រើន​រួច​មក​ហើយ​ ​ក្រោម​ឆ័​ត្រ​របស់​អង្គ​ការ​សហ​ប្រជា​ជា​តិ​។​ ​ដោយសារ​មើល​ឃើញ​នូវ​បទ​ពិសោធន៍​ដ៏​កម្រ​តែ​ល្អ​ប្រពៃ​នេះ​ហើយ​ ​បាន​ជា​អគ្គ​ ​លេខាធិការ​អ​ចិ​ន្ដ្រៃ​យ៍​នៃ​សន្និសីទ​អ​ន្ដរ​ជាតិ​របស់​គណ​បក្ស​នយោបាយ​អាស៊ី​ ​ហៅ​ ​កាត់​តាម​ភាសា​អង់គ្លេស​ថា​ ​អាយ​ខាប់​ ​និង​ក្រុម​អ្នក​ប្រជា​ធិ​ប​តេ​យ្យ​និយម​ ​កណ្ដាល​អ​ន្ដរ​ជាតិ​អាស៊ី​-បា​ស៊ី​ហ្វិ​ក​ ​ហៅ​កាត់​តាម​ភាសា​ ​អង់គ្លេស​ថា​ ​ខាត់​ឌី​ ​បាន​ ​សម្រេច​ចិ​ត្ដ​ជ្រើស​រើស​យក​កម្ពុ​ជា​ជា​កន្លែង​ជួប​ចរចា​ស្វែង​រក​ដំណោះ​ស្រាយ​ ​នយោបាយ​ឱ្យ​ប្រទេស​នេ​ប៉ា​ល​ ​។
យើង​អាច​និយាយ​បាយ​ថា​ ​នេះ​ជា​ព្រឹត្ដិ​ការណ៍​ដ៏​ធំ​ធេង​មួយ​របស់​ប្រទេស​និង​ ​ប្រជា​ពលរដ្ឋ​ខ្មែរ​ ​ដែល​កម្ពុ​ជា​ត្រូវ​គេ​ជ្រើស​យក​ធ្វើ​ជា​គ្រូបាធ្យាយ​ក្នុង​ការ​ចែក​ ​រំលែក​បទ​ពិសោធន៍​របស់​ខ្លួន​ឱ្យ​ដល់​ប្រទេស​ដទៃ​ដើម្បី​រំលត់​ភ្លើ​ង​ស​ង្គ្រា​ម​នៅ​ ​ក្នុង​ប្រទេស​ ​ក៏​ដូច​ជា​បទ​ពិសោធន៍​នៃ​ការ​ដោះ​មីន​ដែល​បង្កប់​នៅ​ក្រោម​ដី​ក្នុង​ ​សម័យ​ស​ង្គ្រា​ម​ ​។ មិន​មែន​តែ​ប្រទេស​នេ​ប៉ា​ល់​មួយ​នេះ​ទេ​, កាល​ថ្ងៃ​ទី​១៩ មក​រា​ ​២០១១ រដ្ឋ​ម​ន្ដ្រី​ការ​បរទេស​កូ​ឡំ​ប៊ី​លោក​ស្រី​ម៉ែ​រី​ ​អា​ន់​ជើ​ឡា​ ​ហុ​ល​ហ្គិ​ន​ ​ក្នុង​អំឡុង​ ​ពេល​នៅ​បំពេញ​ទស្សន​កិច្ច​ក្នុង​កម្ពុ​ជា​ ​ក៏​បាន​ព្រលយ​ចង់​បាន​មេ​រៀន​បទ​ពិសោធន៍​ ​ពី​កម្ពុ​ជា​ចំពោះ​បញ្ហា​ដោះ​ស្រាយ​ស​ន្ដិ​ភាព​នៅ​ក្នុង​ប្រទេស​របស់​លោក​ស្រី​ដែរ​ ​។  បើ​សិន​ជា​ពុំ​មាន​អ្វី​ប្រែ​ប្រួល​ទេ​ ​នៅ​ចុង​ខែ​កុម្ភៈ​នេះ​ ​ប្រទេស​នេ​ប៉ា​ល់​ដែល​កំពុង​ ​មាន​វិបត្ដិ​ផ្នែក​នយោបាយ​យ៉ាង​ជ្រៅ​ ​នឹង​ប្រើ​ប្រាស់​ទឹក​ដី​កម្ពុ​ជា​លើក​ដំបូង​បង្អស់​ ​ដើម្បី​ស្រង់​យក​បទ​ពិសោធន៍​ចរចា​ស្វែង​រក​ស​ន្ដិ​ភាព​ឱ្យ​ប្រទេស​របស់​ខ្លួន​ ​។
រ​យៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ​កម្ពុ​ជា​ពិត​ជា​បាន​ពង្រីក​ពង្រឹង​អ​ត្ដ​ភាព​ឱ្យ​ មាន​កិត្ដិ​យស​នៅ​លើ​ឆាក​អ​ន្ដរ​ជាតិ​ជា​ខ្លាំង​ ​បន្ទាប់​ពី​ប្រទេស​នេះ​បាន​អនុ​វ​ត្ដ​យ៉ាង​ ​ជោគជ័យ​នៃ​នយោបាយ​ឈ្នះ​ៗរបស់​សម្ដេច​អគ្គ​មហា​សេនា​ប​តី​តេ​ជោ​ហ៊ុន​ ​សែន​ ​ដោយ​បាន​បង្រួប​បង្រួម​ភា​គី​ជម្លោះ​ទាំងឡាយ​ឱ្យ​ចូល​មក​រួបរួម​ជា​កម្លាំង​ឯក​ភាព​ជាតិ​ក្នុង​នាម​ជា​ខ្មែរ​ដូច​គ្នា​, មាន​កាតព្វកិច្ច​និង​ការ​ទទួល​ផល​ស្មើ​គ្នា​នៅ​ក្នុង​ ​ប្រទេស​កម្ពុ​ជា​ឯក​រាជ្យ​ ​ស​ន្ដិ​ភាព​ ​សេរី​ភាព​ ​និង​សុភ​មង្គល​ ​។
ក្រោយ​ការ​រំដោះ​ជាតិ​ពី​របប​ខ្មែរ​ក្រហម​ប្រល័យ​ពូជ​សាសន៍​គម្រប់​៣២ឆ្នាំ​ ​និង​ ​ក្នុង​ពលី​កម្ម​ដ៏​ពោរ​ពេញ​ទៅ​ដោយ​ការ​លំបាក​ស្មុគ​ស្មាញ​ក្នុង​នយោបាយ​ក​សាង​និង​ ​ថែ​រក្សា​ស​ន្ដិ​ភាព​ពាក់កណ្ដាល​ស​ង្គ្រា​ម​ក្នុង​រ​យៈ​ពេល​មុន​និង​ជា​ប​ន្ដ​បន្ទាប់​មក​នេះ​ ​មេ​ដឹកនាំ​ចលនា​រំដោះ​ជាតិ​៧មក​រា​ ​ដែល​គេ​ស្គាល់​យ៉ាង​ច្បាស់​គឺ​គណ​បក្ស​ ​ប្រជា​ជន​កម្ពុ​ជា​សព្វ​ថ្ងៃ​ ​ចេះ​តែ​ច្រូត​កាត់​ប្រមូល​ផល​ជា​ប​ណ្ដើ​រៗ​ពី​ការ​ត​ស៊ូ​ដក​ ​ពិសោធន៍​ក្នុង​ការងារ​ជាក់​ស្ដែង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ​រហូត​ឈាន​ដល់​ធ្វើ​ជា​គ​ម្រូ​ សម្រាប់​ស​ន្ដិ​ភាព​របស់​ប្រទេស​មួយ​ចំនួន​ដូច​នៅ​ពេល​នេះ​។​ ​ ​នេះ​ជា​មោ​ទ​នភា​ព​ ​គួរ​ឱ្យ​កោត​ស្ញប់​ស្ញែង​ក្រៃ​លែង​ ​។ ក្នុង​ដំណើរ​នេះ​ ​គេ​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា​ ​ទៅ​​អនាគត​កាល​ ​ប្រមុខ​រាជ​រ​ដ្ឋា​ភិ​បា​ល​កម្ពុ​ជាស​ម្ដេច​ហ៊ុន​ ​សែន​ ​នឹង​ក្លាយ​ជា​ ​ឥស្សរ​ជន​ស​ន្ដិ​ភាព​ពិភព​លោក​មុន​ដំបូង​បង្អស់​របស់​កម្ពុ​ជា​ ​ដែល​មុ​នៗ​នេះ​ក្នុង​ ​ពង្សាវតារ​កម្ពុ​ជា​មាន​ត្រឹម​តែ​ព្រះ​បិតា​ឯក​រាជ្យ​និង​ស​ន្ដិ​ភាព​ជាតិ​តែ​ប៉ុណ្ណោះ​ ​។
អាស្រ័យ​ហេតុ​នេះ​ហើយ​បាន​ជា​ប្រជា​ពលរដ្ឋ​ខ្មែរ​បោះ​ឆ្នោត​ជូន​គណ​បក្ស​ ​ប្រជា​ជន​កម្ពុ​ជា​ ​ដែល​ជ្រើស​រើស​សម្ដេច​ហ៊ុន​ ​សែន​ ​ជា​នាយក​រដ្ឋ​ម​ន្ដ្រី​នៃ​ព្រះ​រាជា​ ​ណា​ចក្រ​កម្ពុ​ជា​នោះ​ ​ជា​សេចក្ដី​សម្រេច​ចិ​ត្ដ​ដ៏​ត្រឹម​ត្រូវ​បំផុត​ ​ដូចដែល​ការ​ស្ទង់​ ​ប្រជា​មតិ​របស់​វិទ្យា​ស្ថាន​សាធារណ​រដ្ឋ​អ​ន្ដរ​ជាតិ​ (IRI) ​របស់​សហ​រដ្ឋ​អា​មេ​រិ​ក​ ​ដែល​បង្ហាញ​លទ្ធ​ផល​ថ្មី​ៗនេះ​ថា​ ​ប្រជា​ពលរដ្ឋ​ប្រមាណ​ជាង​៧៦ភាគ​រយ​ ​និយាយ​ថា​ ​កម្ពុ​ជា​កំពុង​ដើរ​ត្រង់​ផ្លូវ​ប្រជា​ធិ​ប​តេ​យ្យ​នោះ​ ​ពិត​ជា​ត្រឹម​ត្រូវ​យ៉ាង​ប្រត្យក្ស​ដែល​ ​ពុំ​អាច​នរណា​ប្រកែក​បាន​ឡើយ៕