Wednesday, February 9, 2011

តើពេលណាទៅប្រាសាទព្រះវិហារខ្មែរត្រូវទទួលបាននូវកិច្ចការពារ និងការអភិរក្ស

ដោយ ឡុង សុគុណ
ថ្ងៃទី ០៦ ខែ មករា ឆ្នាំ ២០១១

វាជាការគួរឱ្យរន្ធត់ចិត្ដណាស់      នៅពេលដែលប្រាសាទព្រះវិហារខ្មែរត្រូវបានទទួល រងការបាញ់ បំផ្លាញពី សំណាក់កងទ័ពសៀមយ៉ាងដំណំក្នុងរយៈពេលបីថ្ងៃជាប់គ្នាពីថ្ងៃទី ០៤ ថ្ងៃទី ០៥ និងថ្ងៃ ០៦ ខែ កុម្ភ ឆ្នាំ ២០១១។ គួររំលឹកថា មួយឆ្នាំបន្ទាប់ពីប្រាសាទព្រះវិហារខ្មែរ ត្រូវបានចុះក្នុងបញ្ជី បេតិកភណ្ឌ ពិភពលោកនៃអង្គការយូណេស្កូ នាទីក្រុងកេបិចប្រទេស កាណាដា គឺនៅថ្ងៃទី ០៣ ខែ មេសា ឆ្នាំ ២០០៩ កងទ័ពសៀមបានបាញ់បំផ្លាញប្រាសាទ ព្រះវិហារ ដែលបានបណ្ដាលឱ្យខូចខាតដល់ក្បាលនាគ និងភូមិ ផ្សារខ្មែរនៅក្បែរប្រាសាទត្រូវ ឆេះខ្ជេច ដោយគ្រាប់ រ៉ុកកែតរបស់កងទ័ពសៀម។ ហើយនៅមុន រឿងក្ដីប្រាសាទព្រះវិហារ ត្រូវបានប្ដឹងទៅតុលាការយុត្ដិធម៌អន្ដរជាតិ ក្រុងឡាអេឆ្នាំ ១៩៥៩ សៀមបានលួចរឹបអូស យកវត្ថុទាំងឡាយចេញពីប្រាសាទ។ នៅក្នុងឆ្នាំ ១៩៦២  តុលាការ យុត្ដិធម៌ អន្ដរជាតិក្រុង ឡាអេបានចេញសាលដីកាសម្រេចដោយសម្លេង ៧ ទល់នឹង ៥ ថាថៃមានការតព្វកិច្ច     ប្រគល់មកឱ្យកម្ពុជាវិញនូវត្ថុទាំងឡាយតាមប្រភេទទាំងឡាយបានបញ្ជាក់នៅក្នុងសេចក្ដីស្នើសុំឱ្យវិនិច្ឆ័យទី៥ របស់ កម្ពុជាដែលត្រូវបានយកចេញពីប្រាសាទ ឬ តំបន់ប្រាសាទដោយ អាជ្ញាធរពាក់ព័ន្ធរបស់ថៃ ចាប់តាំងពីកាល បរិច្ឆេទនៃការកាន់កាប់ប្រាសាទព្រះវិហារនេះ ដោយថៃនៅក្នុងឆ្នាំ ១៩៥៤។
            ផ្ទុយទៅវិញសៀមមិនទាន់បានប្រគល់ជូនកម្ពុជាវិញនូវវត្ថុទាំងឡាយនោះផង ថែមទាំង ជំនួសមកវិញ ដោយការបាញ់បំផ្លាញប្រាសាទព្រះវិហារ ដែលបានធ្វើឱ្យខូចខាតដល់ ផ្នែកខ្លះនៃ តួរប្រាសាទ និងបរិវេណប្រាសាទ ព្រះវិហារជាច្រើនកន្លែង ដែលត្រូវដាក់ស្ថិត នៅក្រោមកិច្ចរការពារ ការអភិរក្ស និងអភិវឌ្ឈប្រកដដោយចីរភាព ស្របទៅតាមអនុសញ្ញាឆ្នាំ ១៩៧២ និងអនុសញ្ញាឆ្នាំ ១៩៥៤ ដែលទាក់ទងទៅនឹងកិច្ចការពារសម្បត្ដិវប្បធម៌ក្នុង ពេលមាន ជម្លោះប្រដាប់អាវុធ។ ការបាញ់បំផ្លាញ ប្រាសាទព្រះវិហាររបស់កងទ័ពថៃដោយប្រើប្រាស់ កាំភ្លើងផ្លោង ធន់ធ្ងន់ ១៥៥. ១៣០. ១០៥. ១២០ នឹងកាំភ្លើងត្បាល់៧៥ និង៨៥មីលិម៉ែត្រ ព្រមទាំងកាំភ្លើងយន្ដ ១២.៧ គឺជា ចេតនាដ៏អាក្រក់តាម ផែនការគឹតទុកជាមុនរបស់កងទ័ព សៀម ដែលជាអំពើរំលោភទាំងស្រុងទៅនឹងអនុសញ្ញាឆ្នាំ ១៩៥៤។
សម្រាប់ប្រទេសហត្ថលេខីនៃអនុសញ្ញា ១៩៥៤ មិនគឹតថា អ្នកណាបាញ់មុន អ្នកណា បាញ់ក្រោយ នោះ ឡើយ។ ប៉ុន្ដែអ្វីដែលធ្វើឱ្យប្រទេសហត្ថលេខីលើអនុសញ្ញានោះត្រូវយក ចិត្ដទុកដាក់បំផុតនោះ គឺ កិច្ចការពារ ការអភិរក្ស និងអភិវឌ្ឈសម្បត្ដិបេតិកភណ្ឌជាតិនិមួយៗ ទុកជាសម្បត្ដិបេតិកភណ្ឌមនុស្សជាតិ ពិសេស ត្រូវរក្សាទុក នូវស្ថាបត្យកម្ម និងស្នាដៃ ឯករបស់បុព្វបុរសជំនាន់មុនៗ ទុកសម្រាប់មនុស្ស ជំនាន់ក្រោយ។ ក្នុងន័យនេះ ប្រាសាទ ព្រះវិហារខ្មែរដែលត្រូវបានទទួលឋានៈជា សម្បត្ដិបេតិកភណ្ឌ ពិភពលោក រួចហើយនោះ គឺ ចាំបាច់ត្រូវទទួលបាននូវ កិច្ចការពារ ការអភិរក្ស និងអភិវឌ្ឈប្រកប ដោយចីរភាព ដោយ អនុលោមទៅតាមសេចក្ដីសម្រេចរបស់គណៈ កម្មាធិការបេតិកភណ្ឌពិភពលោក ក្នុងឆ្នាំ ២០០៩ នាទីក្រុងសេវីល ប្រទេសអេស្ប៉ាញ និងសេចក្ដីសម្រេចនៅក្រុង ប្រេហ្សីលលីយ៉ានៃ ប្រទេសប្រេហ្សីលឆ្នាំ ២០១០កន្លងទៅថ្មីៗនេះ។
គ្រាប់កាំភ្លើងធន់ធ្ងន់របស់កងទ័ពសៀមដែលបាន បាញ់ដាក់ប្រាសាទព្រះវិហារគឺជាចេតនាគិតទុក ជាមុន របស់ កងទ័ពសៀម ព្រោះប្រាសាទព្រះវិហារគឺជាសម្បត្ដិបេតិកភណ្ឌ ពិភពលោក មិនមែនជាទី តាំងយោធាដែលកងទ័ព សៀមត្រូវបាញ់បំផ្លាញឡើយ។  អាប់ភីស៊ីត មិនបានគោរពទៅតាមអនុសញ្ញាឆ្នាំ ១៩៥៤ ដែលទាក់ទងទៅនឹង កិច្ចការពារសម្បត្ដិ បេតិកភណ្ឌពិភពលោក ដូច្នេះហើយអាប់ភីស៊ីត គ្មានការទទួលខុសត្រូវឡើយក្នុងឋានៈថៃជា ប្រទេសហត្ថលេខីលើអនុសញ្ញានោះ។ បើដូច្នោះ តើថៃនៅតែជាប្រទេសស៊ីវីល័យដែរឬទេ ក្នុងទំនាក់ទំនង អន្ដរជាតិរបស់ខ្លួន ជាមួយបណ្ដាប្រទេស ដទៃ ទៀតក្នុងពិភពលោក? វាជា មហិច្ឆតាដោយគ្មានការអៀនខ្មាស់របស់ សៀមក្នុងការបន្ដចឹញ្ចឹមចិត្ដចង់ បានប្រាសាទ ព្រះវិហារខ្មែរ ដោយរំលោភទាំងស្រុងទៅនឹងសាលដីកាតុលា ការយុត្ដិធម៌អន្ដរជាតិ ក្រុងឡាអេ ឆ្នាំ ១៩៦២។ ប្រាសាទព្រះវិហារជាសម្បត្ដិបេតិកភណ្ឌពិភពលោក ដែលទាម ទារឱ្យមានការ ចូលរួមរបស់អង្កការយូណេស្កូក្នុងកិច្ចកាពារ និងការអភិរក្ស។
ក្នុងកាលៈទេសៈនេះ គឺការបែកបាក់ផ្នែកខ្លះនៃប្រាសាទដែលទទួលរងដោយសារបាញ់ ដោយ កាំភ្លើងធន់ ធ្ងន់គ្រប់ប្រភេទរបស់កងទ័ពរយៈពេលបីថ្ងៃជាប់គ្នា ចាំបាច់ណាស់ត្រូវស្នើឱ្យ មានការវាយតំលៃ របស់ក្រុមជំនាញ របស់អង្គការយូណេស្កូ ក៏ប៉ុន្ដែការចាំបាច់មួយ គឺអ្នក សង្គេតការណ៍យោធា របស់អង្គការសហប្រជាជាតិមិនអាចខ្វះ បានឡើយ។ ពិសេស គណ កម្មការអចិន្ដ្រៃយ៍ដែលមានសមាជិក ២១ ប្រទេសក៏ត្រូវកោះប្រជុំដើម្បីពិនិត្យមើលថា តើមូលហេតុអ្វីបានអាប់ភីស៊ីតបញ្ជា ឱ្យកងទ័ពថៃបាញ់ បំផ្លាញ ប្រាសាទ ព្រះវិហារ ដែលជា សម្បត្ដិបេតិកភណ្ឌពិភព លោក។
ដូច្នេះនេះ មិនមែនគ្រាន់តែជាអំពើឈ្លាពានទឹកដីកម្ពុជាប៉ុណ្ណោះទេ តែវាជាអំពើបាញ់ បំផ្លាញ សម្បត្ដិ មនុស្សជាតិ និងដួងព្រលឹងវប្បធម៌ ដែលត្រូវស្ថិតនៅក្រោម កិច្ចការពារ សម្បត្ដិវប្បធម៌ ដែលធានា ដោយអនុ សញ្ញាឆ្នាំ ១៩៥៤ ដែលប្រទេសជាហត្ថលេខី ត្រូវតែចូល រួមកិច្ចការពារនូវសម្បត្ដិមនុស្សជាតិ ដែលជាស្ថាបត្យកម្ម និងស្នាដៃឯករបស់ បុព្វបុរសខ្មែរ ជំនាន់មុន។ កិច្ចការពារ និងការអភិរក្សជាបន្ទាន់នេះ ក្នុងកាលៈទេសៈ ជម្លោះដោយ ប្រដាប់ អាវុធនេះ ចាំបាច់ត្រូវទាមទារ ឱ្យមានអ្នកសង្គេតការណ៍អង្គការ សហប្រជាជាតិពិនិត្យមើល និងស្វែងរក ការពិត ពិសេសក្រុមអ្នកវាយតំលៃរបស់អង្គការយូណេស្កូ ចាំបាច់ដើម្បីចុះមកវាយ តំលៃជាចាំបាច់លើការបែកបាក់ ការខូចខាតទាំងឡាយ ដែលបណ្ដាលមកពីការ បាញ់បំផ្លាញ របស់កងទ័ពសៀម។