Friday, February 11, 2011

វិចារណកថា​ ​៖ កម្ពុ​ជា​ដាច់​ខាត​បំបាក់​ស​ង្គ្រា​ម​ឈ្លានពាន​របស់​ចោរ​សៀម​ឱ្យ​ទាល់តែ​បាន​

ការ ​ផ្ទុះ​អាវុធ​ជា​ទ្រង់ទ្រាយ​ធំ​រ​យៈ​ពេល​៤ថ្ងៃ​រវាង​ចោរ​សៀម​ឈ្លានពាន​និង​ ការ​ ​ការពារ​ខ្លួន​របស់​កម្ពុ​ជា​នៅ​តំបន់​ប្រាសាទ​ព្រះ​វិហារ​នា​ដើម​ខែ​កុម្ភៈ ​នេះ​ ​វា​ជា​ ​ស​ង្គ្រា​ម​នយោបាយ​របស់​ចោរ​សៀម​ក្នុង​ការ​បំប៉ន​មហិច្ឆតា​ឈ្លានពាន​បែប​ ងងើល​ ​ផ្សង​ព្រេង​នៃ​ក្រុម​ចលនា​ជាតិ​និយម​ជ្រុល​មួយ​ក្ដាប់​របស់​ក្រុង​បាង​ក​ក​ ។​ ​ក្រុម​ចោរ​ ​សៀម​ឈ្លានពាន​ ​ក្រោយ​ពី​ត្រូវ​កម្ពុ​ជា​បំបាក់​ធ្មុង​បាក់​ទ័ព​រតាត់​រតាយ​ទៅ​ហើយ​នេះ​ ​បាន​ចោទ​កម្ពុ​ជា​ដែល​ជា​ប្រទេស​រង​គ្រោះ​ថា​ ​ជា​អ្នក​ផ្ទុះ​អាវុធ​មុន​ដែល​ ​នេះ​វា​ដូច​ ​ពួក​ចោរ​កំពុង​ស្រែក​ចាប់​ចោរ​ដែរ​ ​។
ក្នុង ​សមរ​ភូមិ​តំបន់​ប្រាសាទ​ព្រះ​វិហារ​ដែល​ស្ងាត់​ស្នូរ​អាវុធ​ជា​ បណ្ដោះអាសន្ន​ ​នេះ​ ​ឥឡូវ​ក្រសួង​ការពារ​ជាតិ​សៀម​បាន​អួត​អាង​អំពី​ការ​ប្រើ​ប្រាស់​យ​ន្ដ​ហោះ​ ​ចម្បាំង​ធុន​ទំនើប​ទាន់​សម័យ​បំផុត​របស់​គេ​ទៀត​ ​ដូច្នេះ​លទ្ធ​ភាព​នៃ​ការ​ផ្ទុះ​អាវុធ​ ​រវាង​ចោរ​សៀម​និង​កម្ពុ​ជា​ជា​ម្ចាស់​ស្រុក​នឹង​អាច​កើត​ឡើង​គ្រប់​វិ​នាទី ​នៅ​ពេល​ ​ខាង​មុខ​ ​។ ឯ​លទ្ធ​ផល​នៃ​ស​ង្គ្រា​ម​ឈ្លានពាន​របស់​សៀម​នេះ​នឹង​បង្ហាញ​យ៉ាង​ច្បាស់​ ​នៅ​ក្រោយ​ពេល​យ​ន្ដ​ហោះ​សៀម​ត្រូវ​ចោល​គ្រោង​ឆ្អឹង​ជា​លំដាប់​លំដោយ​នៅ​លើ​ ​ដែន​ដី​ប្រាសាទ​ព្រះ​វិហារ​តិច​ឬ​ច្រើន​ទៅ​តាម​ស្ថាន​ភាព​ជាក់​ស្ដែង​នា​ ពេល​នោះ​ដែរ​ ​។ គេ​ជឿ​ថា​ ​ក្រោម​ការ​ញុះញង់​និង​គ​ម្រាម​សង្ខុញ​ពី​ក្រុម​អាវ​លឿង​សៀម​រាល់​ថ្ងៃ​ ​យ​ន្ដ​ហោះ​ចំ​បាំង​របស់​ចោរ​សៀម​អាប់​ភី​ស៊ី​ត​ច្បាស់​ជា​នឹង​ត្រូវ​សំយុង​ ក្បាល​ ​ដាំទីង​នៅ​លើ​ទឹក​ដី​ខ្មែរ​ដោយ​គេច​មិន​រួច​ជា​ដាច់​ខាត​ ​។ ការ​ប្រកាស​កំញើញ​អំពី​ ​ការ​ច្បាំង​តាម​អាកាស​នេះ​ ​នឹង​អាច​កើត​មាន​នៅ​ចុង​ស​បា្ដ​ហ៍​នេះ​ឬ​ក៏​ដើម​ស​បា្ដ​ហ៍​ ​ក្រោយ​ ​ស្រប​ពេល​នឹង​ក្រុម​អាវ​លឿង​មាន​គម្រោង​ហែ​ក្បួន​ជា​ទ្រង់ទ្រាយ​ធំ​មួយ​ ​ពី​ក្រុង​បាងកក​មក​ខេ​ត្ដ​ស៊ី​សាកេ​ត​ជាប់​ព្រំ​ដែន​កម្ពុ​ជា​នៅ​ថ្ងៃ​ សុក្រ​ស្អែក​នេះ​ ​។
យើង ​យល់​ថា​ ​ស​ង្គ្រា​ម​ឈ្លានពាន​របស់​ចោរ​សៀម​នៅ​ពេល​នេះ​ ​វា​គ្រាន់​តែ​ ​បម្រើ​គោល​ដៅ​នយោបាយ​របស់​ក្រុម​អាវ​លឿង​ដែល​កំពុង​ខ្សោះ​ឈាម​នៅ​មុន​ ​ពេល​បោះ​ឆ្នោត​សភា​ខិត​ជិត​មក​ដល់​និង​គ្រាន់​តែ​ជា​ការ​កំ​ដៅ​កំហឹង​ ស្នេហា​ជាតិ​ ​សៀម​មួយ​ក្ដាប់​ជា​ឧបករណ៍​របស់​ហ្លួង​សៀម​ដែល​ជាប់​ឈាម​ជា​ចោរ​ឈ្លានពាន​ ​ប៉ុណ្ណោះ​។ ប៉ុន្ដែ​ស​ង្គ្រា​ម​ទុច្ចរិត​ដែល​មាន​លក្ខ​ណៈ​រំលោភ​ច្បាប់​អ​ន្ដរ​ជាតិ​ យ៉ាង​ព្រហើន​ ​បែប​នេះ​ ​នឹង​ពុំ​អាច​សម្រេច​ផល​អ្វី​ទេ​ ​ទោះបីជា​ក្រុម​ចោរ​សៀម​ព្យាយាម​ច្បាំង​ ​ដប់​ឆ្នាំ​ ​ម្ភៃ​ឆ្នាំ​ ​ឬ​មួយ​រយ​ឆ្នាំ​ត​កូន​ត​ចៅ​ទៀត​ក៏​ដោយ​ ​។ ប្រទេស​កម្ពុ​ជា​មាន​ ​កាតព្វកិច្ច​ពិសេស​តែ​ម្យ៉ាង​គត់​ ​គឺ​រង់​ចាំ​កំដរ​ស​ង្គ្រា​ម​ឈ្លានពាន​មួយ​នេះ​នៅ​ ​នឹង​ព្រំ​ដែន​របស់​ខ្លួន​រហូត​ដល់​ពួក​ចោរ​ឈ្លានពាន​រលាយ​រូប​ទៅ​វិញ​ទើប​ ឈប់​ ​។
រ ​យៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ ​គេ​ឃើញ​ក្រុម​ជាតិ​និយម​សៀម​អាវ​លឿង​តែង​ជេរ​ ​ប្រមាថ​ក្រុម​អ្នក​កាន់​អំណាច​អាប់​ភី​ស៊ី​ត​ថា​មាន​លក្ខ​ណៈ​ជ្រោក​ជ្រាក​ ទន់​ជ្រាយ​ ​ចំពោះ​បញ្ហា​ប្រាសាទ​ព្រះ​វិហារ​និង​តំបន់​ដី​ជុំ​វិញ​ប្រាសាទ​ទំហំ​៤,៦ គីឡូ ម៉ែត្រ​ក្រឡា​ ​ដែល​ខាង​សៀម​គូស​វាស​ជា​ឯកតោ​ភា​គី​ ​ប្រុង​លេប​យក​ទឹក​ដី​កម្ពុ​ជា​នោះ​ ​។ ថ្មី​ៗ នេះ​ ​ក្រុម​ឈ្មួញ​ស​ង្គ្រា​ម​ស្រេក​ឈាម​អស់​នេះ​បាន​រុញ​ខ្នង​រ​ដ្ឋា​ភិ​បា​ល​ ចាប់​ដាក់​ ​អាប់​ភី​ស៊ី​ត​ឱ្យ​ប្រើ​កម្លាំង​យោធា​បណ្ដេញ​ខ្មែរ​ចេញ​ពី​ទឹក​ដី​ខ្មែរ​ ​ដោយ​ពួក​គេ​ ​និយាយ​ថា​ ​បើ​ធ្វើ​អ្វី​ ​(ប្លន់​) ទឹក​ដី​និង​ប្រាសាទ​ព្រះ​វិហារ​របស់​ខ្មែរ​មិន​បាន​ទេ​ ​វា​ ​ជា​ក្ដី​អាម៉ាស់​យ៉ាង​ខ្លាំង​របស់​ជាតិ​ថៃ​ទាំងមូល​ ​។ ដោយ​ហេតុ​តែ​អាប់​ភី​ស៊ី​ត​ជា​អ្នក​ ​នយោបាយ​ឱ​កាស​និយម​ ​ប្រកបដោយ​ចរិត​ទន់​ជ្រាយ​ងាក​រេ​ទោរ​ទន់​ដូច​ចុង​ស្រល់​ ​ស្រាប់​ ​គាត់​នេះ​បាន​លុះ​ក្នុង​ការ​រុញ​ច្រាន​របស់​ក្រុម​អាវ​លឿង​ហើយ​បើក​ការ​ ​ប្រយុទ្ធ​ឈ្លានពាន​ជា​លក្ខ​ណៈ​ធំ​ធេង​ ​ដូចដែល​កំពុង​កើត​មាន​នៅ​នឹង​តំបន់​ព្រំ​ដែន​ ​ប្រាសាទ​ព្រះ​វិហារ​ស្រាប់​ ​។
យើង ​យល់​ថា​ ​កម្ពុ​ជា​ដែល​បង្ខំ​ចិ​ត្ដ​ត​តាំង​ទប់ទល់​នឹង​ការ​លុក​លុយ​ឈ្លានពាន​ពី​ ​ចោរ​សៀម​នេះ​ ​ក៏​ដើម្បី​រក្សា​កេរ​ដំណែល​វប្ប​ធម៌​និង​អធិបតេយ្យ​របស់​ខ្លួន​ដែល​ ​បន្សល់​មក​ពី​អាណា​និគម​បារាំង​និង​តុលាការ​យុ​ត្ដិ​ធម៌​អ​ន្ដរ​ជាតិ​នា​ ក្រុង​ឡា​អេ​ ​ឆ្នាំ​ ​១៩៦២ តែ​ប៉ុណ្ណោះ​ ​។ ប្រសិនបើ​ម​ត៌​ក​ទាំង​នេះ​ត្រូវ​ធ្លាក់​ទៅ​ដៃ​ចោរ​សៀម​ដូច​ ​អតីត​ដែន​ដី​ខ្មែរ​ទាំង​១២ខេ​ត្ដ​ទៀត​នោះ​ ​កម្ពុ​ជា​ក៏​មិន​សម​ជា​ពលរដ្ឋ​ខ្មែរ​ទៀត​ដែរ​ ​ពោល​គឺ​កម្ពុ​ជា​នឹង​ត្រូវ​រង​ភាព​អាម៉ាស់​បំផុត​នៅ​ក្នុង​សាវតារ​ជាតិ​ ​។ ផ្ទុយ​ទៅ​វិញ​ ​ចោរ​សៀម​ដែល​ដូនតា​គេ​បាន​ចុះ​ហត្ថ​លេខា​ទទួល​ស្គាល់​សន្ធិ​សញ្ញា​បារាំង​ -សៀម​ ​ ​កាល​ពី​ជាង​១សត​វត្សរ៍​មុន​និង​សេចក្ដី​សម្រេច​របស់​តុលាការ​ក្រុង​ឡា​អេ​ ​កាល​ពី​ ​ជាង​កន្លះ​សត​វត្សរ៍​មុន​ ​។ ឥឡូវ​ពួក​គេ​យក​ជើង​លុប​ហត្ថ​លេខា​នោះ​ ​រួច​គូស​ ​វាស​ផែនទី​ថ្មី​ជា​ឯកតោ​ភា​គី​ ​ដើម្បី​រំលោភ​យក​ទឹក​ដី​កម្ពុ​ជា​ជា​ថ្មី​ទៀត​នោះ​, ទោះជា​ ​ត្រូវ​បរាជ័យ​ក្នុង​ស​ង្គ្រា​ម​ឈ្លាន ពាន​ពេល​នេះ​ក៏​ដោយ​ ​ក៏​ពួក​គេ​ពុំ​មាន​បាត់បង់​អ្វី​ ​ឡើយ​ ​។ ដូច្នេះ​ ​ស​ង្គ្រា​ម​ឈ្លានពាន​របស់​សៀម​ពេល​នេះ​គឺ​ចោរ​សៀម​គិត​ខ្លី​ថា​ ​“បើ​ឈ្នះ​ចំណេញ​បាន​ដី​” តែ​ ​“បើ​បរាជ័យ​ ​វា​គ្រាន់​តែ​អាម៉ាស់​” ប៉ុណ្ណោះ​ ​។
យោង ​ទិដ្ឋភាព​ច្បាប់​ទៅ​នឹង​នយោបាយ​ស​ង្គ្រា​ម​ទុច្ចរិត​របស់​ចោរ​សៀម​ បច្ចុប្បន្ន​ ​នេះ​ ​វាសនា​របស់​ពួក​ចោរ​រំលោភ​ដែន​ខ្មែរ​ខាង​លិច​មួយ​នេះ​ ​នឹង​គ្មាន​អនាគត​ទេ​ ​។ ទោះ​នៅ​ក្នុង​កា​លៈ​ទេ​សៈ​ ​និង​ក្នុង​សភាព​បែប​ណា​ ​ក៏​វា​ត្រូវ​បរាជ័យ​ជា​ដាច់​ខាត​ ​ពីព្រោះ​ចោរ​វា​មាន​តែ​ផែនទី​ចោរ​ជា​សំអាង​ ​ដែល​វា​ពុំ​អាចយ​ក​ជា​ការ​បាន​ឡើ​យ​។​ ​ ​ឯ​កម្លាំង​យោធា​សម្រាប់​បម្រើ​ក្នុង​ការ​ឈ្លានពាន​នេះ​សោត​ ​ក៏​ជា​កម្លាំង​លយឆាយ​ ​គ្មាន​ស្មារតី​ប្រយុទ្ធ​ពិត​ប្រាកដ​ដែរ​ ​និយាយ​ឱ្យ​ចំ​គឺ​ទាហាន​សៀម​សុទ្ធតែ​ត្រូវ​គេ​ ​ប​ញ្ច្រ​ក​ថ្នាំ​ញៀន​មុន​ចូល​សមរ​ភូមិ​ ​។ ដូច្នេះ​ ​កម្លាំង​នេះ​គ្រាន់​តែ​ជា​គ្រឿង​លំអ​ ​មួយ​ពេល​មួយ​កាល​ជា​បណ្ដោះអាសន្ន​ ​ដើម្បី​គ្រាន់​តែ​បង្ហាញ​សាច់​ដុំ​កម្លា​គូ​ប្រយុទ្ធ​ ​មួយ​គ្រា​ប៉ុណ្ណោះ​ ​។ កម្លាំង​អស់​នេះ​ ​នឹង​ត្រូវ​ស្ល​ឈាម​ប្រាស​ចោល​សមរ​ភូមិ​យ៉ាង​ ​ទាន់ហន់​ ​ដូចដែល​យើង​ធ្លាប់​ឃើញ​នៅ​លើស​មរ​ភូមិ​ថ្មី​ៗជា​តឹកតាង​ស្រាប់​ ​។
អាស្រ័យ ​ហេតុ​នេះ​ ​ប្រសិនបើ​ក្រុម​ជាតិ​និយម​ជ្រុល​សៀម​អាវ​លឿង​និង​នាយក​ ​រដ្ឋ​ម​ន្ដ្រី​អាប់​ភី​ស៊ី​ត​ភ្ញាក់​រលឹក​ទាន់​ពេល​ដោយ​បោះបង់​គំនិត​និង​ កិរិយា​ឈ្លានពាន​ ​ដ៏​ស្មោកគ្រោក​នេះ​ ​ហើយ​ចាប់​យក​ផល​ចំណេញ​ពី​សុខ​ស​ន្ដិ​ភាព​នៅ​តាម​ព្រំ​ដែន​ ​វិញ​ ​វា​ល្អ​ជាង​ ​។ បើ​ពុំ​ដូច្នោះ​ទេ​ ​ក្រុម​នេះ​នឹង​ត្រូវ​សាប​រលាប​ទាំង​ឥទ្ធិ​ពល​ន​យោ​​បាយ​ ​រលាយ​រលត់​ទាំង​ខ្លួន​ជា​ប្រាកដ​ ​ហើយ​នៅ​តែ​ប​ន្ដ​ជាប់​ឈ្មោះ​ជា​ចោរ​ឈ្លា​ន​ពាន​កម្ពុ​ជាត​ទៅ​អស់​រយ​សត​ វត្សរ៍​ទៀត​ជា​មិន​ខាន​ ​ចាំ​មើល​ចុះ

ដោយ​ ៖ អា​ចា​រ្យ​ ​កេ​ត​