Wednesday, October 5, 2011

បទវិចារណកថា បាត់មុខបក្សប្រឆាំងនៅពេលប្រជាជនកំពុងតែរងគ្រោះទឹកជំនន់



          បរិបទជាអទិភាពនៅក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្នគឺការសង្រ្គោះបន្ទាន់ ចំ​ពោះ​ប្រជា​ជន ដែលកំពុង​តែរង​គ្រោះ​យ៉ាងធ្ងន់ធ្ងរដោយទឹកភ្លៀងជន់លិច ។​ សម្តេចតេជោ​នាយក​រដ្ឋមន្រ្តី​កម្ពុជា​បានថ្លែងកាលពីថៃ្ងទី០១ តុលា ២០១១ ថា គិតត្រឹមថៃ្ងទី៣០ ខែកញ្ញា មានប្រជា​ជន​​​ស្លាប់​ដោយ​ទឹកជំនន់ចំនួន១៤៨នាក់ ប្រជាពល​រដ្ឋរង​គ្រោះ​ចំនួន​១៧០.០០០គ្រួសារ ប្រជា​ពល​រដ្ឋបានជម្លៀសចេញពីមូលដ្ឋានចំនួន១៧.០០០គ្រួសារ និង ដំណាំ​ស្រូវ​ចំនួន​៨ម៉ឺន​ហិច​តា​បាន​ទទូលរងនូវការបំផ្លាញ។​ ជាមួយនេះដែរសម្តេចតេជោនាយក​មន្រ្តី បានដាក់ចេញនូវ​វិធាន​ការណ៏​​​ឲ្យស្ថាប័ន​ពាក់ព័ន្ឋ​ ទាំងអស់ត្រូវយកចិត្តទុកដាក់ជួយ​សង្គ្រោះជាបន្ទាន់ដល់​ប្រជាពល​រដ្ឋដែល​ កំពុងតែរងគ្រោះដោយទឹកជំនន់ ជាពិសេសគឺមិនត្រូវឲ្យមានប្រជាពលរដ្ឋណាម្នាក់ ត្រូវស្លាប់ដោយអត់បាយ ដោយសារអាជ្ញាធរមិនបានដឹង និងមិនបានដោះស្រាយឡើយ។
          យោងតាមអនុសាសន៏ដ៏មានប្រសិទ្ឋិភាពរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា​ គ្រប់ក្រសួង​ស្ថា​ប័នទាំងអស់ ដែលជាថ្នាក់ដឹកនាំ មន្រ្តី និងសមាជិករបស់គណបក្សប្រជាជនកម្ពុជា បាន​ចុះ​​ជួយ​​ប្រជាពលរដ្ឋនៅតាមបណ្តាខេត្ត ក្រុង​ ដោយបានផ្តល់នូវអំណោយ​ជា​ថវិកា និងជា​សម្ភារៈ ដើម្បីជួយសំរាលនូវការលំបាករបស់ពួកគាត់ ។​ សកម្មភា​ព​មនុស្ស​ធម៌​ទាំងអស់​នេះ បានបង្ហាញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ក៏ដូច​ជា​ថ្នាក់​ដឹក​នាំ​រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ និងបង្ហាញវត្តមានជានិច្ចនៅ​ក្នុង​ស្រ​ទាប់​​ប្រជា​ជនគ្រប់​វណ្ណៈ​នៅពេល​ ប្រជាជនជួប​ នូវ​គ្រោះអាសន្នផ្សេងៗ ។​
          នៅក្នុងកាលទេសៈដ៏លំបាកនេះ ប្រជាពលរដ្ឋកម្ពុជាមានចម្ងល់ថា  នៅពេលកំពុងតែ​ជួប​នូវ​​គ្រោះទឹក​ជំនន់​យ៉ាង​ធ្ងន់​ធ្ងរ​ជាប្រវត្តិ​ សាស្រ្តនេះ​ ហេតុអ្វីបាត់មុខ​ក្រុមសកម្មជនគ​ណបក្ស​​នយោបាយប្រឆាំងសូន្យ​ឈឹងគ្មានស្រមោល ?​  ដែលគណបក្ស​ប្រឆាំង​​តែង​តែ​​ធ្វើការ​អួតអាង​តាមប្រព័ន្ឋឃោសនានា​ថា ខ្លួនបានចុះមូលដ្ឋានច្រើន​ជាង​គេ ។​ យើង​បានធើ្វ​ការ​កត់​សំគាល់​ថា ការចុះមូលដ្ឋាន​របស់​គណៈបក្សប្រឆាំង គឺដើម្បីពង្រឹងតែ​រចនា​សម្ព័ន្ឋ​គណបក្ស​ ​​ឃោសនា​មូលបង្កាច់​ ភូតកុហក បំពុលពត៌មាន ញុះញង់ បំបែកបំបាក់​ប្រជាជន​ ឲ្យស្អប់ខ្ពើម​រាជរដ្ឋាភិ​បាល ក្នុងទិសដៅ​បំរើឲ្យ​មហិ​ច្ឆិតាន​យោបាយ  រឺ គោល​បំណង​ទុច្ចរិត​របស់ខ្លួន​តែប៉ុណ្ណោះ ។ ផ្ទុយទៅវិញពួកគេ​ពុំ​ដែល​បានកសាង រឺ ជួយ​អ្វី​ដល់​ប្រជា​ពលរដ្ឋ​ឡើយ ជាពិសេសដូចនៅ​ពេលប្រជាជនមួយ​ចំនួន​កំពុងតែជូប នូវទុក្ខលំបាក ខ្វះស្បៀងអាហារ ទី​ជម្រក មន្ទីរពេទ្យ ថ្នាំសង្កូវ សាលារៀន និងបញ្ហាទឹកស្អាត​ជាដើម ដែលត្រូវការជាចាំ​បាច់ នូវជំនួយឧបត្ថម្ភពី​គ្រប់​មជ្ឈដ្ឋាន ទោះបី​តិច​ក្តី ច្រើនក្តី ដើម្បីទ្រ​ទ្រង់ជីវភាពលំបាក​របស់ប្រជា​ជន​​នោះ​ គឺពុំដែល​ឃើញ​មុខរបស់គណបក្ស​ប្រឆាំង​​ចុះ​ទៅសួរ​សុខ​ទុក្ខ រឺជួយ​ប្រជា​ជន​ម្តង​ណា​​ឡើយ  ។
          ដោយឡែកប្រជាពលរដ្ឋឃើញតែថ្នាក់ដឹកនាំ​ និង​ មន្រី្តរាជរដ្ឋាភិបាលកម្ពុជាប៉ុណ្ណោះ ដែលស្គាសសុខ ស្គាល់ទុក្ខរបស់ប្រជាជនពិតប្រាកដ ហើយការចុះមូលដ្ឋាននេះ គឺបានកសាង​នូវហេដ្ឋារចនាសម្ព័ន្ឋ ផ្លូវថ្នល់ វត្តអារាម សាលា​រៀន មន្ទីរពេទ្យ ។ល។ ​នៅ​ក្នុងគ្រាដែលកំពុង​តែរងគ្រោះដោយ​ជំនន់ទឹក​ភ្លៀងជន់លិចដ៏ធំនេះ អង្គការមនុស្ស​ធម៌នា​នាជាដៃគូរ​របស់​រាជរដ្ឋា​ភិបាល និង ថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា គ្រប់ឋានៈ និង គ្រប់ស្ថាប័នទាំង​អស់បាន​​ ចេញធើ្វសកម្មភាពក្នុងក្របខ័ណ្ឌមនុស្សធម៌នៅគ្រប់ទិសទី ដែលត្រូវបានទទួលផល​ប៉ះ​ពាល់​ដោយទឹកជំន់ ក្នុង​គោលដៅជួយសង្រោះជាបន្ទាន់ ដល់ប្រជាជន ។
          វប្បធម៌ចែករំលែក និង ទម្លាប់ផ្សារភ្ជាប់ទៅនឹងទុក្ខលំបាករបស់គណបក្សប្រជាជន​កម្ពុជា និងថ្នាក់ដឹក​​​​នាំ​​រាជ​រដ្ឋាភិបាល​ ជាមួយប្រជាជនគ្រប់ស្រទាប់វណ្ណៈនេះ គឺជាគុណធម៌​របស់​​គណបក្ស ក្នុងការ​ឆ្លើយ​តបទៅនឹង​ការផ្តល់​ការគាំ​ទ្រ ​និងទុកចិត្ត ពីសំណាក់ប្រជាជន​កម្ពុជារាប់លាននាក់  ហើយក៏ជាមូលដ្ឋានគ្រឹះ  របស់គណៈបក្ស​ប្រជាជន​កម្ពុជា​ឆ្ពោះ​ទៅរកការដឹកនាំប្រទេស ប្រកបដោយសន្តិភាព​ សេ្ថរភាព និងចិរភាព ។ រីឯអំពើអសកម្មរបស់គណបក្ស​ប្រឆាំង និងមិន​ឈឺឆ្អាលរបស់គណបក្សប្រឆាំង ចំពោះប្រជាជនដែលបាន និងកំពុងតែ​ទទួល​រង​​ផល​ប៉ះពាល់យ៉ាងធ្ងន់ធ្ងរនោះ គឺជាអំ​ពើរមិលគុណ និងជាភ័ស្តុតាងជាក់សែ្តង ផ្ទុយទៅនឹង​ការភូត​​កុហករបស់ខ្លួន​ ដែលធ្លាប់តែអួតអាងថា ខ្លួនជា​ជើង​ឯក​សេ្នហាជាតិ ខ្លួនជាអ្នកគិតគូរពី​ការ​​​លំបាក​​របស់ប្រជាជន  ប៉ុន្តែបាត់មុខឈឹងនៅពេល​ដែលប្រជា​ជនកំពុង​តែរងគ្រោះដោយ​ទឹក​ជំន់ ៕

ដោយ រួម រក្សា 
ថៃ្ងទី ០៤ តុលា ២០១១