ឯកឧត្តមបណ្ឌតិ សុខ អាន ឧបនាយករដ្ឋ
មន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី
បានមានប្រសាសន៍ឲ្យដឹងនារាត្រីថ្ងៃទី ២៩ ខែ តុលា ឆ្នាំ ២០១១ ថា
បទពិសោធន៍
និងគំរូដោះស្រាយបញ្ហានយោបាយក្នុងប្រទេសកម្ពុជានាពេលកន្លងមក
ត្រូវបានទទួលស្គាល់ និងវាយតម្លៃខ្ពស់នៅក្នុងស្ថាប័ន ICCAP ។
ថ្លែងនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ
ពេលធ្វើមាតុភូមិនិវត្តន៍ពីការដឹកនាំប្រតិភូគណបក្សប្រជាជនកម្ពុជា
តាមការចាត់តាំងពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឲ្យ
ទៅចូលរួមប្រជុំគណៈអចិន្ត្រៃយ៍លើកទី១៦
នៃអង្គការគណបក្សនយោបាយនៅអាស៊ី ICCAP នៅទីក្រុង សេអ៊ូល
នៃសាធារណរដ្ឋកូរ៉េ ឯកឧត្តមបណ្ឌិត សុខ អាន បានមាន
ប្រសាសន៍ថា ជោគជ័យនៃការរៀបចំមហាសន្និបាតលើកទី៦
នៃគណបក្សនយោបាយនៅអាស៊ី ICCAP នៅរាជធានីភ្នំពេញកាលពីចុងខែធ្នូ
ឆ្នាំ ២០១០ និងជោគជ័យនៃការកសាងសន្តិភាព ស្ថេរភាពជាតិ
និងការអភិវឌ្ឍន៍នៅកម្ពុជា ដោយសារនយោបាយឈ្នះឈ្នះ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ត្រូវ
បានស្ថាប័ន ICCAP វាយតម្លៃខ្ពស់ និងចាត់ទុកថា
ជាគំរូដ៏ល្អមួយរបស់កម្ពុជា។ ស្ថាប័ន ICCAP បានជម្រុញ
និងបន្តលើកទឹកចិត្តដល់កម្លាំងនយោបាយនៅក្នុងប្រទេសណេប៉ាល់
ឲ្យពិនិត្យ
និងរៀនសូត្រពីគំរូរបស់កម្ពុជាក្នុងការដោះស្រាយវិបត្តិនយោបាយ។
ឯកឧត្តមបណ្ឌិត សុខ អាន បានបញ្ជាក់ថា កម្ពុជាសព្វថ្ងៃជាតារាមួយរបស់ស្ថាប័ន ICCAP ។
យោងតាមប្រសាសន៍របស់ ឯកឧត្តមបណ្ឌិត សុខ អាន បាន
ឲ្យដឹងថា គណបក្សធំពីរ
ដែលមានអសនៈក្នុងសភានៃសាធារណរដ្ឋកូរ៉េជាអ្នកទទួលរៀបចំជួប
ប្រជុំគណៈចិន្ត្រៃយ៍ ICCAP លើកទី១៦
ក្នុងគោលបំណងពិនិត្យកម្មវិធីការងារជាបន្ត
រួមមានការប្រជុំគណៈអចិន្ត្រៃយ៍ ICCAP ជាបន្តបន្ទាប់
និងមហាសន្និបាត ICCAP លើកទី៧ ដែលនឹងប្រារព្វធ្វើនៅក្នុងប្រទេស
អាហ្សែបៃហ្សង់ ក៏ដូចជាការបង្កើតឲ្យមានយន្តការផ្សេងៗរបស់
ICCAP ផងដែរ។
យន្តការទាំងនោះមានជាអាទិ៍ យន្តការនៃចលនាយុវជន ICCAP
និងយន្តការព័ត៌មាន របស់ICCAP
ដើម្បីបង្កើនការផ្សព្វផ្សាយអំពីសកម្មភាពរបស់ ICCAP ។
ឯកឧត្តមបណ្ឌិត សុខ អាន បានមានប្រសាសន៍ថា
កម្ពុជាបានលើកសំណើរ
ដោយយកចិត្តទុកដាក់ក្នុងការបញ្ជូនយុវជនកម្ពុជាទៅធ្វើការនៅ
ក្នុងយន្តការរបស់យុវជន ICCAP
ជាពិសេសគឺការចូលរួមនៅក្នុងវេទិកាអន្តរជាតិនានារបស់យុវជន ICCAP
ដើម្បីរៀនសូត្រ និងដកពិសោធន៍ ។
ឯកឧត្តមបណ្ឌិត សុខ អាន បាន
មានប្រសាសន៍ឲ្យដឹងថា សតវត្សទី២១ នេះជាសតវត្សអាស៊ី
ព្រោះអាស៊ីមានប្រជាជនច្រើន និងមានសក្តានុពលខាងសេដ្ឋកិច្ច។
ដូច្នេះស្ថាប័ន ICCAP កំពុងគិតគូរអំពីការបង្កើតយន្តការ
ដើម្បីដោះស្រាយទំនាស់នៅក្នុងតំបន់អាស៊ី
ដើម្បីឲ្យទ្វីបអាស៊ីមានសុខសន្តិភាព ស្ថិរភាពនយោបាយ
និងពង្រឹងការអភិវឌ្ឍន៍បន្ថែមទៀត។
ព្រោះបើទ្វីបអាស៊ីដោះស្រាយទំនាស់អស់ មានស្ថិរភាពនយោបាយ
នោះសន្ទុះនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចនឹងកាន់តែមានល្បឿនលឿនទៅមុខ
ហើយសក្តានុពលនេះមិនត្រឹមតែជួយអភិវឌ្ឍន៍នៅក្នុងតំបន់អាស៊ីទេ
គឺនឹងជួយក្នុងការអភិវឌ្ឍន៍ក្នុងពិភពលោកផងដែរ។
ក្រៅពីការរៀបចំយន្តការដើម្បីដោះស្រាយទំនាស់
និងពង្រីកសកម្មភាពរបស់ខ្លួន ជាមួយស្ថាប័នអន្តរជាតិផ្សេងៗ
ស្ថាប័ន ICCAP
ក៏កំពុងធ្វើដំណើរការឲ្យអង្គការសហប្រជាជាតិទទួលស្គាល់ជាអ្នក
សង្កេតការណ៍នៅគ្រប់ការប្រជុំផ្សេងៗរបស់អង្គការសហប្រជាជាតិផងដែរ
។
សម្រាប់កម្ពុជាដែលចូលរួមក្នុងស្ថាប័ន ICCAP ឯកឧត្តមបណ្ឌិត សុខ អាន បានមានប្រសាសន៍ឲ្យដឹងថា កម្ពុជាកំពុងតែអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបគតិបណ្ដិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្តី
ពីការធ្វើសមាហរណកម្មកម្ពុជាទៅក្នុងឆាកអន្តរជាតិ។
ព្រោះកន្លងមកកម្ពុជាធ្លាប់ទទួលការហ៊ុមព័ទ្ធខាងការទូត
និងសេដ្ឋកិច្ច ពីបណ្តាប្រទេសផ្សេងៗ
តែបច្ចុប្បន្នកម្ពុជាយើងបានជោគជ័យក្នុងការចូលរួមនៅក្នុងស្ថាប័ន
អន្តរជាតិធំៗនៅក្នុងតំបន់ក៏ដូចជាសកលលោក។
ICCAP
ជាស្ថាប័នគណបក្សនយោបាយនៅអាស៊ីដែលមានគណបក្សនយោបាយមានអសនៈក្នុង
សភាចំនួន ៣៤៩ គណបក្ស មកពី ៥២ ប្រទេសចូលរួមបង្កើត៕