ការ
ប្រកាសបិទ ការដ្ឋានជួសជុលប្រាសាទបាយ័ន
ដំណាក់កាលទីបីដោយអាជ្ញាធរអប្សរា សហការជាមួយ
ក្រុមការងារនៃរាជរដ្ឋាភិបាលជប៉ុន (JASA)
និងត្រៀមបើកគម្រោងជួសជុលសំរាប់ដំណាក់កាលទី៤
ព្រមទាំងការដ្ឋានជួសជុលព្រះវិហារនៃប្រាសាទបាគងដោយ ក្រុមហ៊ុនហូល ស៊ីម
(HOL CIM) ត្រូវបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ
សុខ អាន
ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីទទួលបន្ទុកទីស្ដីការគណរដ្ឋមន្រ្តី
នាព្រឹកថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០១១។ ឯកឧត្តមម៉ាសាហ្វូមី គូរ៉ូគី
ឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសកម្ពុជា និងឯកឧត្តម
ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា
និងជាសហប្រធាន នៃគណៈកម្មាធិការអន្តរជាតិ
សម្របសម្រួលកិច្ចគាំពារនិងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្រ្ត
អង្គរ (ICC អង្គរ) ក៏មានវត្តមាននៅក្នុងពិធីដ៏មហោឡារិកនោះដែរ។
ឯកឧត្តម
បណ្ឌិត សភាចារ្យសុខ អាន ដែលជាប្រធានអាជ្ញាធរអប្សរាផងដែរ បានចាត់ទុក
ការបញ្ចប់ការដ្ឋានទំាងពីរនេះ
ជាសមិទ្ធិផលដែលកើតឡើងដោយកិច្ចសហការរវាងអាជ្ញាធរ អប្សរា
ក្រុមការងារនៃរាជរដ្ឋាភិបាលជប៉ុន ក្រុមហ៊ុន ហូល ស៊ីម ( HOL
CIM)ដោយមានការគាំ ទ្រពីអង្គការយូណេស្កូ និងគណៈកម្មាធិការអន្តរជាតិ
សម្របសម្រួលកិច្ចគាំពារនិងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្រ្ត
អង្គរ (ICC អង្គរ)នឹងរួមចំណែកជួយដល់កំណើនសេដ្ឋកិច្ចកម្ពុជា។
មាន
ប្រសាសន៍ នៅក្នុងពិធីបិទការដ្ឋានជួសជុល ប្រាសាទបាយ័ន
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សុខ អាន
បានលើកឡើងថាប្រាសាទបាយ័នជាប្រាសាទមានវ័យចំណាស់មួយក្នុងចំណោម
ប្រាសាទសំខាន់ៗជាច្រើនទៀតនៅក្នុងឧទ្យានអង្គរ
ដែលបានដាក់បញ្ចូលជាសម្បត្តិបេតិក ភ័ណ្ឌពិភពលោកនៅក្នុងឆ្នាំ១៩៩២។
ឯកឧត្តមបានបន្តថា បន្ទាប់ពីឧទ្យានអង្គរត្រូវបានចុះក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោក មិនដល់ រយៈពេលមួយឆ្នាំផង គណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ (ICC អង្គរ) ត្រូវបានបង្កើតឡើង និងបានចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិរក្ស និងអភិវឌ្ឍន៍ រមណីយដ្ឋានបេតិកភ័ណ្ឌអង្គរ។

ឯកឧ
ត្តមបណ្ឌិតសុខ អាន បានអោយដឹងថា
គម្រោងជួសជុលប្រាសាទបាយ័នបានចាប់ផ្តើមតាំងពីឆ្នាំ១៩៩៤
ដោយពេលនោះរាជរដ្ឋាភិបាលរបស់ប្រទេសជប៉ុនបានបង្កើតក្រុមការងារ
ជប៉ុនសំរាប់អភិរក្សអង្គរ (GSA) ដែលទទួលថវិការតាមរយៈមូលនិធិជប៉ុន
តំកល់នៅអង្គការ យូណេស្កូសំរាប់ការងារអភិរក្សសម្បត្តិវប្បធម៌។ ។
ឯកឧត្តមបានបន្តថា ក្រុម GSA បានសម្រេចការងារជាបន្តបន្ទាប់មានដូចជា ដំណាក់កាលទីមួយ (១៩៩៤-១៩៩៩) បានជួសជុលបណ្ណាល័យខាងជើងនៃប្រាសាទបាយ័ន។ដំណាក់ កាលទី២ (២០០០-២០០៥)ជួលជុលប្រាសាទសួព្រ័ត្រជាជំហានទីមួយនិងទីពីរជួសជុល បណ្ណា ល័យខាងជើងប្រាសាទអង្គរវត្ត ។ ដំណាក់កាលទី៣នៃគម្រោងជួសជុលប្រាសាទបាយ័ន (២០០៦-២០១១) ដែលបានកើតចេញពីកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលជប៉ុន និង រាជ រដ្ឋាភិបាលកម្ពុជាត្រូវបានអនុវត្តនៅក្នុងក្រុមការងារជប៉ុន និងអាជ្ញាធរអប្សរារួមគ្នា ដោយមាន ការសម្របសម្រួលពីអង្គការយូណេស្កូ។

ឯកឧត្តមបណ្ឌិតសភាចារ្យបានបន្ថែមថា ក្រុមការងារថ្មីនេះ (JASA)
បានពង្រឹងការងារ ដោយ
បានធ្វើការជួសជុលបណ្ណាល័យខាងត្បូងប្រាសាទបាយ័ននិងធ្វើការស្រា
ជា្រវរិះរកវិធីអភិរក្ស។
ដោយឡែក
ក្នុងពិធីបិទការដ្ឋានជួសជុលព្រះវិហារនៃប្រាសាទបាគង ឯកឧត្តមបណ្ឌិត សុខ
អានបានមានប្រសាសន៍ថ្លែងអំណរគុណដល់ក្រុមហ៊ុនហូល ស៊ីម (HOL CIM) និង
វិទ្យាស្ថាន Restaurateur Sans Frantieres ក្នុងការចូលរួមថែរក្សាការពា
និងអភិរក្សរូបគំនូរ និងព្រះ វិហារនៃប្រាសាទបាគង
ដែលបានចំណាយទឹកប្រាក់ប្រមាណជា USD 391.392 ក្នុងរយៈ ពេលប្រាំឆ្នាំ។
សម្រាប់ប្រាសាទបាគងនេះដែរ ដោយមានការសហការពីសំណាក់ដៃគូ អភិវឌ្ឍន៏
និងសប្បុរសជនក្នុងនិងក្រៅប្រទេស អាជ្ញាធរអប្សរាបានស្តារកសិណជុំវិញប្រាសាទ
និងកសាងផ្លូវកៅស៊ូភ្ជាប់ពីផ្លូវជាតិទៅកាន់
ប្រាសាទដើម្បីសម្រួលដល់ភ្ញៀវទេសចរ។
លោក
Paul Hugentobler ប្រធានគណៈប្រតិបត្តិក្រុមហ៊ុនហូល
ស៊ីមអាស៊ីប៉ាស៊ីហ្វិកដែល
ធ្លាប់បានដំណើរការផលិតស៊ីម៉ងត៏នៅរោងចក្រចក្រីទីង (Chakrei-Ting)
ក្នុងខេត្តកំពតនា ទសវត្សទី៩០បានមានប្រសាសន៏អោយដឹងថា
កាលចូលរួមរបស់ក្រុមហ៊ុនមាន្គោលបំណងបី គឺ
អភិរក្សបូជនីយដ្ឋានដែលកាលពីមុនរងនូវការបំផ្លិចបំផ្លាញបង្កើនការយល់
ដឹងអំពីវត្ថុ បុរាណបែបវប្បធម៌របស់ពុទ្ធសាសនិក
និងវិធីក្នុងការជួសជុលនិងអភិរក្សវត្ថុបុរាណទាំងនោះ
លើកកំពស់ផ្នត់គំនិតស្តីពីនិរន្តរភាព
តាមរយៈការបណ្តុះបណ្តាលនិស្សិតកម្ពុជានៅក្នុងជំនាញ
ចាំបាច់សម្រាប់ការជួសជុលស្តារឡើងវិញនូវគំនូរបុរាណលើជញ្ជាំងនានា។
ឯ
កឧត្តមបណ្ឌិត សុខ អានបានមានប្រសាសន៍វាយតម្លៃថា សមិទ្ធផលដែលសម្រេចបាន
នេះពិតជាឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែង
របស់រាជរដ្ឋាភិបាលកម្ពុជា
ក្នុងកិច្ចការពារអភិរក្សនូវតំលៃតំបន់ឧទ្យានអង្គរ និងរៀបចំ
រមណីយដ្ឋានប្រវត្តិសាស្រ្តនេះអោយក្លាយទៅជាតំបន់
វប្បធម៌ទេសចរណ៍ដែលទាក់ទាញបាននូវភ្ញៀវទេសចរកាន់តែច្រើនឡើងថែមទៀត
ព្រមទាំង ធ្វើការអភិវឌ្ឍន៍រមណីយដ្ឋាននេះប្រកបដោយចីរភាព
ដែលជាកត្តាសំខាន់ក្នុងការលើកកម្ពស់
នូវកំណើនសេដ្ឋកិច្ចជាតិស្របតាមយុទ្ធសាស្រ្តចតុកោណ
ដំណាក់កាលទី២របស់រាជរដ្ឋា
ភិបាលកម្ពុជាក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ
និងអភិវឌ្ឍន៍ប្រទេសជាតិ៕