Saturday, February 11, 2012

សេចក្តីថ្លែងការណ៍រួម អាជ្ញាធរ​​ជាតិ​ព្រះវិហារ និង​គណៈ​កម្មា​ធិការ​​ជាតិ​បេតិក​​ភណ្ឌពិភព​​លោក សូម​​សម្តែង​​នូវ​កង្វល់​​យ៉ាង​​​ខ្លាំង​​​បំផុត​​ចំពោះ​​សកម្មភាព​​នានា​​កំ​ពុង​​តែ​កើត​​​មាន ដែល​​បង្ករ​​ឡើង​ដោយ​​កង​​យោធា​​ថៃ​នៅ​​លើ​​ភ្នំទ្រព្យ


សេចក្តីថ្លែងការណ៍រួម

អាជ្ញាធរ ​ជាតិព្រះវិហារ និងគណៈ​កម្មាធិការ​ជាតិបេតិក​ភណ្ឌពិភព​លោក សូម​សម្តែង​នូវ​កង្វល់​យ៉ាង​​ខ្លាំង​​បំផុត​ចំពោះ​សកម្មភាព​នានា​កំពុង​តែ​ កើត​​មាន ដែល​បង្ករ​ឡើង​ដោយ​កង​យោធា​ថៃ​នៅ​លើ​​ភ្នំទ្រព្យ និង​ស្ថិត​នៅ​យ៉ាង​ជ្រៅ​ក្នុងតំបន់​គ្មាន​កង​ទ័ព​​បណ្តោះ​អាសន្ន​ (Provisional Demilitar​ized ​Zone) ។

នៅថ្ងៃទី២៤ ​ និង ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១២ ម្តងទៀត រថយន្ត​ដឹក​ទំនិញ​របស់​កង​យោធា​ថៃ​ពីរ​គ្រឿងបាន​ដឹក​ជញ្ជូន និង​ផ្ទេរ​ចេញ​នូវ​សម្ភារៈ​​សំណង់​នៅជិត​បដិមាក​រព្រះពុទ្ធរូប​ដែល​ត្រូវ​ បាន​តាំង​ថ្មីៗ និង​កន្លែង​ធ្វើ​បាតុកម្ម​នៅ​ដើម​ខែ​មករា​នេះ ។

គេគួរ ​តែ​ត្រូវ​បាន​រំលឹក​ថា តុលា​កា​រយុត្តិធម៌​អន្តរ​ជាតិ​បាន​ចេញ​ដីការ​សម្រេច​នៅថ្ងៃទី១៨ ខែ​កក្កដា ឆ្នាំ២០១១ ដែល​បាន​បង្កើត​តំបន់​គ្មាន​កងទ័ព ហើយ​ថែម​ទាំង​សម្រេច​ទៀត​ថា៖​“ភាគីទាំងពីរត្រូវទប់ស្កាត់នូវរាល់​សកម្មភាពណាមួយដែលអាច​ធ្វើឲ្យ​កាន់​តែធ្ងន់ធ្ងរ ឬ ពង្រីក​ជម្លោះមុនតុលាការ ឬ ធ្វើឲ្យកាន់តែមានការពិបាកថែមទៀតក្នុងការដោះស្រា​​” ។

បន្ទាប់ ​មកទៀត កិច្ច​ប្រជុំ​គណៈកម្មា​ធិការ​ព្រំដែន​ទូទៅ​(General Border Committee )​ រវាង​រដ្ឋ​មន្រ្តី​​ក្រសួង​ការពារ​ជាតិ​កម្ពុជា និង​រដ្ឋមន្រ្តី​ក្រសួង​ការពារ​ប្រទេស​នៃរាជា​ណាចក្រ​ថៃ​ដែល​បាន​ប្រព្រឹត្ត ​ទៅ​នាថ្ងៃទី២១ ​​​ខែធ្នូ ឆ្នាំ២០១១ នៅរាជធានី​ភ្នំពេញ បាន​ចេញ​នូវ​សេច​ក្តីថ្លែង​ការណ៍​រួមថា៖ ”ភាគីទាំង​​ពីរបាន​ព្រម​ព្រៀងគ្នាអនុវត្ត​តាមដីកាសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ ដែល​​ចេញនៅថ្ងៃ​​ទី១៨ ខែ​កក្កដា ឆ្នាំ​២០១១ ប្រកបដោយតម្លាភាព ស្មើភាព និងដែលអាចផ្ទៀផ្ទាត់បាន” ​។

អាជ្ញាធរ ​ជាតិ​ព្រះវិហារ និងគណៈ​កម្មា​ធិការ​ជាតិ​បេតិក​ភណ្ឌ​ពិភព​លោក​ជឿជាក់​ថា សកម្មភាព ដែល​កំពុង​កើតមាន​ឡើង​ដែល​ប្រព្រឹត្ត​ដោយ​ក្រុម​យោធា​ថៃ ដែល​មិន​ត្រឹម​តែផ្ទុយ​ទៅនឹង​ដីកា​សម្រេច​​របស់​​​​​​តុលា​កា​រយុត្តិធម៌​ អន្តរជាតិ​ប៉ុណ្ណោះទេ​​ ប៉ុន្តែថែម​ទាំាំងផ្ទុយ​ទៅនឹង​ស្មារតី​​នៃ​លទ្ធផល​វិជ្ជមាន​នៃ​កិច្ចប្រជុំ​ គណៈ​កម្មាធិការ​ព្រំដែន​ទូទៅ (General Border Committee ) និង កិច្ចប្រជុំ ផ្សេងៗទៀត រវាង​ភាគី​ទាំងពីរ​ដែល​ប្រាថ្នា​ចង់ឲ្យ​មាន​បរិយាកាស​ស្ងប់​ស្ងៀម និង​សន្តិភាព នៅ​តំបន់​ជុំវិញ​ប្រាសាទ​ព្រះវិហារ​ដើម្បី​ស្រោចស្រង់     និង​ការពារ​សម្បត្តិ​បេតិ​កភណ្ឌ​ពិភព​លោកនេះ ​​​និង បង្កើត​​សន្តិភាព​រវាង​ប្រជាជន​ជិតខាង​យើង​ទាំងពីរ ។

រាជធានីភ្នំពេញ, ថ្ងៃទី១១​ខែកុម្ភៈ ឆ្នាំ២០១២

គណៈកម្មាធិការជាតិបេតិភណ្ឌពិភពលោក                                                អាជ្ញាធរជាតិព្រះវិហារ