Monday, February 13, 2012

បទវិចារណកថា ចលនា​គាំទ្រ​របស់​គណបក្ស​ប្រឆាំង​ថម​ថយ​ពីមួយ​ថ្ងៃទៅ​មួយ​ថ្ងៃ


  បន្ទាប់​ពី​ការបោះឆ្នោត​ព្រឹទ្ធ​សភា កាល​ពីថ្ងៃ​ទី​២៩ ខែ​មករា ឆ្នាំ​២០១២ កន្លង​មក គណៈ​កម្មាធិការ​រៀប​ចំបោះឆ្នោត​ជាតិ​បាន​ប្រកាស​លទ្ធផល​បណ្តោះ​អាសន្ន គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​អាសនៈ​៤៨​ដោយ​រួមបញ្ចូល​ពីការ​តែង​តាំង​ អាសនៈ​២ ដែល​តែង​តាំង​ពី​រដ្ឋសភា គណបក្ស​សម រង្ស៊ី បាន​១១ អាសនៈ ។​

ក្នុងអំឡុង​ការបោះឆ្នោត​ព្រឹទ្ធសភា​នោះ​គេបាន​ដឹងថា គណបក្ស​ប្រជាជន​កម្ពុជា​កើន​ឡើង​អង្គ​បោះ​​ឆ្នោត​រហូត​ដល់ ៧៩៧ សំឡេង ផ្ទុយ​ទៅវិញ​គណបក្ស​ប្រឆាំង​បាន​បាត់​អង្គ​បោះ​ឆ្នោត​១៧៩​សំឡេង​ដែល​មន្រ្តី ​ទាំងនោះ​បាន​បោះ​​ជូន​​គណបក្ស​ប្រជាជន​ទៅវិញ។

ដោយឡែក​ការបាត់​សំឡេង​គណបក្សសម រង្ស៊ី រហូត​ដល់១៧៩​សំឡេង​បាន​ន័យ​ថា​មិន​មែន​សំរាប់​តែ​១៧៩​សំឡេង​នោះទេ គឺមាន​ន័យថា គណបក្ស​សម រង្ស៊ី បានបាត់​បង់សំឡេង​គាំទ្ររាប់​ម៉ឺន​សំឡេង ពីព្រោះ​សមាស​ភាព​របស់ អង្គបោះ​ឆ្នោត​ទាំងនោះ​បានមកពី​សមាស​ភាព​ចម្រុះ​គឺ សមាជិក​រដ្ឋសភា​ជាតិ និង​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ ហើយ​តំណាង​អាសនៈ​រដ្ឋសភានី​មួយ​ៗ​មាន​សំឡេង​មិនតិច​ជាង៤ម៉ឺន ហេតុ​ដូច្នេះ​ការ​បាត់បង់​កំលាំង​ស្នូល។

 រី​ឯគណបក្ស​ប្រជាជន​កម្ពុជា បាន នឹង​កើនឡើង​នូវសំឡេង​គាំទ្រ​៧៩៧ គឺមាន​ន័យថា មិនមែន​កើន​តែ​ចំនួន​៧៩៧​នោះ​ទេគឺចំនួន​ទាំងនេះ​តំណាង​ឲ្យចំនួន​កើនឡើង​ អ្នកគាំទ្រ​គណបក្ស​ប្រជាជន​ ចំនួន​រាប់​ម៉ឺន​នាក់ផងដែរ ។ ក្នុងការ​បោះឆ្នោត​ព្រឹទ្ធ​សភា​ពេល​នេះ​ក៏ជា​សុចនាករ សម្រាប់​វាស់ស្ទង់​កំលាំង ឬ​សំឡេង​គាំទ្រ ដល់​គណបក្ស​ប្រជា​ជនកម្ពុជា​នៅ​ក្នុង​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សាឃុំ សង្កាត់​នាថ្ងៃទី០៣​ខែ​មិថុនា​ឆ្នាំ​២០១២ ខាងមុខ​ដោយពុំលំបាក​អ្វីឡើយ។​ត្រង់​ចំណុច​នេះ​ស​បញ្ជាក់​ឲ្យឃើញពីការ​ រីកចំរើន​នូវការ​គាំទ្រចំពោះ​ គណ​បក្ស​ប្រជាជន​កម្ពុជា​ពី​មួយ​ថ្ងៃទៅ​មួយថ្ងៃ និងបាន​បង្ហាញ​ពីសកម្មភាព​ការងារ ចេះសហការណ៍ និងខិតខំ​ដោយ​យក​ចិត្តទុក​ដាក់​រក្សា​សំឡេង និងឈាន​ដល់ការបញ្ចុះ​បញ្ចូលអូស​ទាញ​បាន​សមាជិក​ក្រុមប្រឹក្សា ឃុំ សង្កាត់​របស់​គណបក្ស​ដ៏ទៃឲ្យគាំទ្រ​គណបក្សគណបក្ស​ប្រជាជន​កម្ពុជា​នោះ​ វាមិនមែន​ធម្មតា​នោះទេ ។

អ្នកតាមដាន​ស្ថានភាព នយោបាយ​ជាតិ អន្តរ​ជាតិបាន​ស្ទង់ឃើញ​ថា​ គណបក្ស​ប្រ​ជា​ជន​​កម្ពុជា​ឈាន​ទៅ​​រកភាពជោគជ័យ​ចំពោះ​មុខ  ឬអាចនិយាយ​មួយ​បែបទៀត​ថា ​មានប្រៀប​ជាង​គណបក្ស​ប្រឆាំង​ដោយ​ស្តែង​​ឡើងតាមរយៈ​សកម្មភាព​របស់​ ថ្នាក់ដឹក​នាំគណបក្ស​ប្រជាជន​ចេះ​ស្រលាញ់ និងសហការណ៍​គ្នា​ទាំង​មន្រ្តី​ថ្នាក់​លើ​ រហូតដល់​មន្រ្តីថ្នាក់​មូលដ្ឋាន​បានអនុវត្ត​វប្បធម៌​សហការណ៍​សាមគ្គីគ្នា ដូចជា​បងប្អូន ហើយ​ចេះជួយ​មើលសុខ​ទុក្ខ របស់​ប្រជាពល​រដ្ឋគ្រប់ខេត្ត រាជធានី ។

          ដោយ​មានគោល​នយោបាយ​ល្អរបស់​គណបក្ស​ប្រជាជន​បានធ្វើ​ឲ្យសមាជិក​គណបក្ស    ប្រឆាំង​មួយ ចំនួនបានស្ម័គ្រ​ចិត្តចូលរួម​បំរើជាតិ​មាតុភូមិដោយ​សមាជិកមួយ​ចំនួនមើល​ឃើញ​ ពីការកសាង និង​អភិវឌ្ឍន៍ ហេច​ដ្ឋារចនា​សម្ព័ន្ធ ផ្លូវថ្នល់ តូច ធំ ខ្វែងខ្វាត់ គ្រប់ច្រកល្ហក វាជាការសម្រួល​ដល់ការ​ប្រាស្រ័យ​ទាក់​ទង​គ្នា ចំណេញ​ពេល​វេលាដល់​ប្រជាពល​រដ្ឋ ក៏ដូចជា​អ្នក​វិនិយោគិន ដែល​មានជំនឿ​លើ​រាជរដ្ឋាភិបាល​រក្សា​បាន​នូវស្ថេរភាព​​​  ន​យោ​បាយ រក្សាបាន​នូវសន្តិសុខ​ល្អគ្រប់​ខេត្ត ខណ្ឌ រាជធានី​ទូទាំង​ប្រទេស​ទាំងមូល។

គេនៅចាំបាន​ថាតាំង​ពីឆ្នាំ២០០៨ រាជរដ្ឋាភិបាល​កម្ពុជាមាន​វិវាទជា​មួយ​ប្រទេសជិតខាង ប្រមុខរាជរ​ដ្ឋាភិ​បាលកម្ពុជា​សម្តេច​អគ្គសេនា​បតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តីកម្ពុជា បាន​យក​គោលការណ៍ សន្តិភាព ចៀសវាងសង្រ្គាម មកដោះស្រាយ ដោយ​ខិតខំ​ដោះស្រាយ និង​ទប់ស្កាត់​ការពារ​នូ​វ​បូរណៈ​ភាព​ដែន​ដី​ដោយ​សន្តិ​វិធី​តាម​លក្ខណៈ​កា​ រ​ទូត​ដែល​បានផ្សារ​ភ្ជាប់​នូវការ​ដោះស្រាយ​ដោយផ្តល់​សិទ្ធិអំណាច​តាម ក្រុម​ប្រឹក្សា​សន្តិសុខអង្គការ​សហ​ប្រជាជាតិ និង​សមាគមន៍​អាស៊ីអាគ្នេយ៍ និង​ឈានដល់​តុលាការ​អន្តរជាតិ ទីក្រុងឡាអេ  ។

          បន្ទាប់ពីនោះ​មកប្រទេស​កម្ពុជាបាន​ជួបនូវគ្រោះ​ធម្មជាតិ ទឹកជំនន់​បានបំផ្លាញ​ផលដំណាំ ស្រូវ​រាប់​ម៉ឺន​​ហិចតា និង​សត្វពាហនៈ​មួយចំនួន​ត្រូវស្លាប់​បាត់បង់​ជីវិត រួមទាំង​ជីវិតមនុស្ស​មួយ​ចំនួន​គួរ​ឲ្យព្រួយ​​បារ​ម្មណ៍ ទាំងអស់​នេះត្រូវធ្លាក់​បន្ទុកមកលើរាជ​រដ្ឋាភិបាល​កម្ពុជា​ជា​អ្នក​ ដោះស្រាយ។   ជាការ​ពិតគ្រោះ​ធម្មជាតិ​មិនមែន​តែ​ប្រទេស​កម្ពុជានោះទេ​គឺបានកើត​ឡើង​នៅ​ តាម​បណ្តាប្រទេស​មួយចំនួន​នៅតំបន់​អាស៊ី ដូចជា​ប្រទេស​​ពី​លី​ហ្វីន ភូមា ឡាវ វៀតណាម ថៃ និងកម្ពុជា ។ តែទោះជាមាន​ទឹកជំនន់​យាយីយ៉ាង​ណា​ក៏ប្រមុខ​រាជ​រដ្ឋា​ភិបាល និងមន្រ្តី​ដែល​ពាក់ព័ន្ធ​មួយចំនួន​បានចុះទៅ​កន្លែងរង​គ្រោះ​ដោយផ្ទាល់ និង​បានវាយ​តម្លៃ​ស្ថានភាព ជាពិសេស សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​បានធ្វើដំណើរ​ដល់​មូលដ្ឋាន ហើយ​ចាត់​ចែង​ដោះស្រាយ​ទាន់ពេល​វេលា ជាពិសេស​សម្តេច​តេជោ បានអំពាវ​នាវ​រក​សហគមន៍ ជាតិ អន្តរជាតិ និង​អ្នក​ដែល​មានចិត្ត​មនុស្សធម៌​ដើម្បី​ជួយ​សង្រ្គោះ​ជីវិតមនុស្ស សត្វ ក៏ដូច​ជាជួយ​ផ្តល់ស្បៀង​អាហារ ដល់​ប្រជា​ពល​រដ្ឋ​ណា​​ដែលជួបនូវ​ទឹកជំនន់​នេះ ក្នុង​ខណៈពេល​នោះ​គេបាន​ឃើញ​អំពី​សកម្មភាព​មន្រ្តី​របស់គណបក្ស​ប្រ​ជា​ជន​​ កម្ពុជា​បានយក​ចិត្ត​ទុក​ដាក់​ចុះ​ជួយ​ប្រជាពល​រដ្ឋ​ប្រកប​ដោយ​ប្រសិទ្ធភាព​ ខ្ពស់បំផុត។

          ផ្ទុយ​ទៅវិញ​គណបក្សសម រង្ស៊ី បែជាមិនបានជួយ​ប្រជាពល​រដ្ឋហើយ​ថែមទាំង​ស្តី​បន្ទោស​មកលើ​ប្រ​ មុខរដ្ឋាភិបាលថា ការចុះជួយ​ប្រជាពលរដ្ឋ​ក្នុងពេល​ទឹកជំនន់​នោះគឺ​ជាការធ្វើ​ប្រជាភិថុត​ទៅវិញ អ្នកវិភាគ​ជាតិ អន្តរ​ជាតិ បានលើកសំនួរថា ប្រសិន​បើគណបក្ស​សម រង្ស៊ី ដឹកនាំ​ប្រទេស នៅ​ពេល​ជួប​ទឹក​ជំនន់​យ៉ាង​ដូច្នេះ​តើគណបក្ស​សម រង្ស៊ី មានសន្តាន​ចិត្តចុះ​ជួយជនរង​គ្រោះ​ដែរឬទេ? ចម្លើយ​គឺគណបក្ស​សម រង្ស៊ី នឹងមិន​ជួយ​ប្រជាពលរដ្ឋ​នោះទេ ពីព្រោះ​ឆ្លងតាម​ការជួបគ្រោះ​ទឹកជំនន់​រប្រមុខ​រាជ​រដ្ឋាភិបាល​បានជាប់​ដៃ​ ដោះ​​​ស្រាយ​ដល់ជនរង​គ្រោះ តែ​តំណាង​រាស្រ្តរបស់ គណបក្ស សម រង្ស៊ី បានធ្វើផ្គរធ្វើភ្លៀង ដោយ​គំរាម​ធ្វើ​ពហិការ​មិន​ចូលរួម​អនុម័ត​កញ្ចប់​ថវិការជាតិ​ឆ្នាំ២០១២ ការមិន​ចូលរួម​ប្រជុំ​ដើម្បី​អនុម័ត​កញ្ចប់​ថវិការ នេះ សម្តេច​តេជោសែន ធ្លាប់​បានមាន​ប្រសាសន៍​ថា«គឺជាចេតនា​បំផ្លាញ​ជាតិ មិនចង់ឲ្យ​មានការអភិវឌ្ឍន៍​ប្រទេស ដែល​នោះគ្រាន់​តែជាផែន​ការ​ឥតប្រយោជន៍»។

ជារួមនៅ​ក្នុងពេលដែល​រាជរដ្ឋាភិបាល​ចុះជួយដល់​ប្រជាពល​រដ្ឋពេល​ដែលមាន គ្រោះ​ទឹកជំនន់ គណបក្ស សម រង្ស៊ី បែជាមាន​តំណាង​រាស្រ្ត និង សមាជិក​មូល​ដ្ឋាន​មួយចំ​នួនធ្វើចលនា​​ចាក​ចេញ​ពី​គណបក្ស​របស់​ខ្លួន ជា​បន្តបន្ទាប់ ហើយ​រាល់​ការចាក​ចេញមន្រ្តី​ទាំងនោះ​តែង​តែរិះ​គន់​ថា​គណបក្ស​សម រង្ស៊ី ផ្តាច់​ការគ្រួសារ​និយម គ្មាន​លិទិ្ធ​ប្រជាធិបតេយ្យ​នៅក្នុង​បក្សជាដើម។ល។ ដូច្នេះក្នុង​ដំណាក់កាល​នេះ​គណ​បក្ស​​សម រង្ស៊ី មិន​អាចលាក់បាំងសាធារណមតិបានទេ អំពីវិបត្តិក្នុងបក្សដ៏ធ្ងន់ធ្ងរនេះ។​ចរន្តនៃការដើរ​ចេញ​ពីបក្ស​​ទ្រង់ទ្រាយ ​ធំ​គឺជាការបាក់​ទំនប់​ដ៏ធំក្នុង​ដំណាក់​កាលដែល​មានគ្រោះ​មហាព្យុះ​កំបុត​ ត្បូង។ អញ្ចឹង គណបក្ស​សម រង្ស៊ី រវល់​តែទាស់ទែង​គ្នាផ្ទៃក្នុងបក្ស​ដូច្នេះគណបក្ស​សម រង្ស៊ី គ្មាន​ពេល​ជួយ​កសាង​ជា​តិ​មាតុ​ភូមិ​នោះទេ។
រួម ជាតិ