Wednesday, March 14, 2012

បទវិចារ​ណកថា៖ តើច្បាប់​នៅ​ឯណា? គ្មាន​នរណា​នៅ​លើច្បាប់​ឡើយ!


           ផ្ទុយទៅនឹងការ​អះអាង​របស់​លោក សម រង្ស៊ី នៅក្នុងការ​អំពាវនាវ​កាល​ពីថ្ងៃទី១០ ខែមីនា ឆ្នាំ ២០១២ ដើម្បីឱ្យមាន​សាមគ្គីភាព​ក្នុង​សហភាព​អន្តរសភា ដោយបាននិយាយថា «បទ​ឧក្រិដ្ឋ​តែមួយ​គត់​របស់ខ្ញុំគឺ ការរិៈគន់ដោយឥតផ្លាស់ប្តូរចំពោះអំពីពុករលួយ និងការ​រំលោភ​បំពានសិទ្ធិមនុស្ស និង​ការ​ការពារដោយឥត ប្រែប្រួលចំពោះប្រជាជនដែលបានបោះឆ្នោតឱ្យខ្ញុំជាតំណាងរបស់ពួកគេ»។ វាគឺ​ជា​ព័ត៌មាន​សាធារណៈ អន្តរជាតិមួយទៅហើយ ដែល​រួមទាំង​ការយល់​ដឹង​របស់​សហភាព​អន្តរ​សភា​ (IPU) ដែលថាលោក សម រង្ស៊ី ត្រូវបាន​រក​ឃើញ​ថាមាន​កំហុសក្​នុងការ​បំផ្លាញ​ទ្រព្យ​សម្បត្តិសាធារណៈ ដោយតុលាការខេត្តស្វាយរៀង ដែលបាន​កាត់​ទោស​គាត់​ឱ្យជាប់​ពន្ធនាគារ​ចំនួនពីរ​ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៨លានរៀល (ឬប្រហែលជា ២០០០ដុល្លារអាមេរិក)។ សាលក្រម​នេះបាន​ត្រូវ​តុលាការ​កំពូល​តម្កល់​ទុកនៅថ្ងៃទី១ ខែមីនា ឆ្នាំ ២០១១ ហើយនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១១ រដ្ឋសភាជាតិកម្ពុជាបានដកហូតយកអណត្តិសភាទី៤ របស់​លោក សម រង្ស៊ី តាមស្មារតីនៃកថាខណ្ឌ៣ មាត្រា១៤ នៃច្បាប់ស្តីពីការជ្រើសតាំងសមាជិករដ្ឋសភាជាតិដែលចែង ថា​សមាជិក​ដែល​ត្រូវបាន​ជាប់ទោសក្នុងបទឧក្រិដ្ឋជាចុងក្រោយមួយ ហើយ​ត្រូវបានកាត់ទោស​ដាក់​ពន្ធនាគារ​  ត្រូវបាន​ដកហូត​សមា​ជិកភាព​របស់​ខ្លួន​នៅ​ក្នុងរដ្ឋសភាជាតិ។

          គួរឱ្យសោកស្តាយណាស់ដែលលោក សម រង្ស៊ី នៅតែបន្ត​ប្រើប្រាស់​តួនាទី​សមាជិក​សភា​កម្ពុជា​  ដោយមិន​គោរព​ទៅតាម​នីតិរដ្ឋ​ក្នុង​គោល​បំណង​ដើម្បីបំភ័ន្ត IPU និងសមាជិក​សភា​អន្តរជាតិមួយចំនួន ឱ្យជឿថា គាត់នៅតែជាសមាជិកសភាកម្ពុជាមួយរូបដដែល ដែល​ជម្រុញ​ជាបន្ទាន់ឱ្យអគ្គលេខាធិការរដ្ឋាន រដ្ឋសភាជាតិកម្ពុជា ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​កាល​ពីថ្ងៃ​ទី១២ ខែមីនា ឆ្នាំ២០១២ ដើម្បី​បញ្ជាក់ ឡើងវិញនូវការពិត និងសច្ចៈភាពដែលថា លោក សម រង្ស៊ី បានបាត់បង់សមាជិកភាពរបស់ខ្លួននៅក្នុងរដ្ឋ សភាជាតិតាំងពីថ្ងៃ ទី១ ខែមីនា ឆ្នាំ២០១១ មកម្ល៉េះ។ តាមការពិត គាត់ត្រូវបានហាមឃាត់មិនឱ្យចុះឈ្មោះ ដើម្បី​បោះឆ្នោត​នៅក្នុង​ការបោះឆ្នោត​ព្រឹទ្ធសភា​អណត្តិ​ទី៣ កាលពីខែមករា ឆ្នាំ២០១២ ដែលនេះ គឺជាការ បញ្ជាក់មួយថា លោក សម រង្ស៊ី គឺមិន​មែន​ជាសមាជិករដ្ឋសភាជាតិកម្ពុជាអណត្តិទី៤ តទៅទៀតទេ។

          ការចោទប្រកាន់របស់គាត់ដែលថាគាត់«ត្រូវបានធ្វើទុក្ខបុកម្នេញដោយគណបក្ស និង​រដ្ឋា​ភិបាល​ កម្ពុជាផ្តាច់ការនោះ» មិនស្រប​គ្នា​ជា​មួយ​នឹង​អភ័យ​ឯកសិទ្ធិ​ជា​សមាជិក​សភា​របស់​គាត់​និង​សិទ្ធិ និងសេរីភាព ជាពលរដ្ឋ​កម្ពុជា​មួយ​រូប​ដែល​គាត់បាន​ប្រើប្រាស់​ក្នុងរយៈ​ពេល​ ២០​ឆ្នាំ​កន្លង​មក​នេះ ​រហូតដល់ពេលមាន ការចោទប្រកាន់ និង​កាត់​ទោស​គាត់ឱ្យ​ជាប់​ពន្ធនា​គារពី​បទបំពានច្បាប់។ លោក សម រង្ស៊ី មានការយល់ ដឹងដ៏ចម្លែកចំពោះច្បាប់ ដែល​ការយល់​ដឹង​នោះមាន​សភាព​ច្របូក​ច្របល់​ដែលជាចុងក្រោយបានបណ្តាល ឱ្យគាត់​ដួល​រលំ​។ កន្លងយូរ​មក​ហើយ​ដែល​គាត់ហាក់​ដូចជាមិនអាចយល់បានពីអត្ថន័យនៃពាក្យ «គ្មាននរណា នៅលើច្បាប់ឡើយ» សូម្បី​តែ​សមាជិក​សភា​ក៏​ដោយ។ អភ័យឯកសិទ្ធិសភា មិនគួរត្រូវបានលោកសម រង្ស៊ី យល់ថា គឺគាត់​នៅពី​លើ​ច្បាប់​នោះទេ។
          ការចោទប្រកាន់ទាំងទទឹងទិសដែលថា «យុទ្ធសាស្ត្ររបស់គណបក្សកាន់អំណាច គឺប្រើ​ប្រាស់​ប្រព័ន្ធ ​តុលាការដែលបំរើនយោបាយ ដើម្បី​បង្ក្រាបទៅលើរាល់ការរិៈគន់រដ្ឋាភិបាល» នោះ បានត្រូវ​បង្ហាញថាមានការ ខុសឆ្គងមានលក្ខណៈអសុចរិត និងខ្វះ​នូវ​ការ​យល់​ដឹង​ពីអ្វី​ដែល​ត្រូវ ពីអ្វីដែលខុស ហើយមានលក្ខណៈ លំអៀង ដោយសារ​ខ្វះខាត​នូវការយល់ដឹង​ពីភាពពិត​ជាក់ស្តែង​ក្នុង​ប្រទេ​សកម្ពុជា។​  គេគួរ​យល់​ថា «ការរិៈគន់ ទាំងអស់មកលើរដ្ឋាភិបាល» ឬការរិៈគន់​អំពី​គោល​នយោបាយ​រដ្ឋាភិបាល​ឬការរិៈគន់ សកម្មភាពរដ្ឋាភិបាល ឬការ​រិៈគន់​មន្ត្រីក្នុងរដ្ឋាភិបាល គប្បីត្រូវតែបែង​ចែក​ឱ្យ​បាន​ហ្មត់ចត់ និងកំណត់ឱ្យបានត្រឹមត្រូវ និងច្បាស់ លាស់ ដើម្បី​ចៀសវាង​កុំឱ្យ​ធ្លាក់​ចូល​ទៅក្នុង​ការ​រំលោភ​បំពានសិទ្ធិរបស់អ្នកដទៃ ដូចបានចែងដោយច្បាប់ក្នុង ប្រទេសកម្ពុជា។ សមាជិក​សភា​ភាគ​ច្រើននៅក្នុងពិភពលោក គឺជា​អ្នកច្បាប់។ ប្រសិនបើចង់ដឹង ពួកគេអាច នឹង​បាន​ដឹង​អំពី​ច្បាប់​របស់​កម្ពុជា នីតិរដ្ឋ និងរបៀបរបបច្បាប់នៅក្នុងប្រទេសកម្ពុជា ដែល​មាន​ប្រព័ន្ធរដ្ឋា ភិបាល​ប្រជាធិប​តេយ្យ​នៅក្រោមរដ្ឋធម្មនុញ្ញដែលត្រូវបានគាំទ្រយ៉ាងរឹងម៉ាំ និងខ្លាំងក្លាពីសំណាក់ប្រជាជន កម្ពុជា​ទាំងអស់។
          មធ្យោបាយដ៏ល្អបំផុតសម្រាប់លោក​ សម រង្ស៊ី គឺសុំចាក​ចេញ​មួយ​រយៈ​ពី​កិច្ចការ​នយោបាយ​ប្រហែល ជារយៈពេល ១៧ ឆ្នាំ មុន​ពេល​​ដែលគាត់អាចហ៊ានប្រៀបធៀបខ្លួនគាត់ទៅនឹងលោកស្រី Aung San Suu Kyi។ ក្រោយពីនោះគេអាចសង្ឃឹមថា គាត់​នឹង​ឆ្លាត​ជាង​មុន ហើយ​ប្រើ​វិធី​សាស្ត្រ​ដែល​មាន​ប្រយោជន៍ដល់នយោបាយ​ ជាតិ និងក្លាយ​ទៅជា​អ្នក​កសាង​មួយរូប​នៃ​ប្រព័ន្ធ​រដ្ឋាភិបាល​ប្រជា​ធិប​តេយ្យ​ ដ៏ខ្លាំង​ជាង​មុនមួយ ដោយរួមសហ ប្រតិបត្តិការ​ជាមួយ​អ្នកដឹកនាំត្​រឹមត្រូវ​ស្រប​ច្បាប់​កម្ពុជា​។ សូមសំណាងល្អ លោក សម រង្ស៊ី។
ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១២
អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស
នៃទីស្តីការគណៈរដ្ឋមន្ត្រី