Thursday, May 24, 2012

បទវិចារណកថា លោកកឹម សុខា បង្កើតគណបក្សដើម្បីលាភសក្ការៈ


បទវិចារណកថា 
លោកកឹម សុខា បង្កើតគណបក្សដើម្បីលាភសក្ការៈ
         
ការពិត​មួយចំ​នួន ដែលស្ថិត​នៅ​ក្នុង​ភាព​អាថ៌កំ​បាំង​ជាយូរមក​ហើយ ត្រូវ​បាន​បកស្រាយ​ បំ​ភ្លឺជា​សាធារណៈដោយ​មន្ត្រី​ជាន់​ខ្ពស់​របស់គណបក្ស​ សិទ្ធិមនុស្ស​មួយ​ចំ​នួន​ដែល​បាន​ចាកចេញ​ពី​បក្សប្រឆាំង​មួយ​នេះ​ បន្ទាប់​ក្រុម​មន្ត្រិ​ជាន់​ខ្ពស់​ទាំង​នោះ​បាន​មក​ចូល​រួម​ជី​វភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​។
មន្ត្រី​ ដែល​បាន​ចាកចេញ​ បំ​ភ្លឺថា គណបក្សសិទ្ធិមនុស្សរបស់​លោក កឹម សុខា គឺទម្រាំបង្កើត​ឡើង​បាន​ជារូប​រាង​មក​ដល់​សព្វ​ថ្ងៃ គឺមាន​ការ​តថ្លៃគ្នា​យ៉ាង​ស្វិត​ស្វាញ អំពី​ប្រាក់​ខែដែល​ត្រូវ​បើក​ឱ្យ​មេបក្ស គឺលោក កឹម សុខា ដោយ​ លោក កឹម​សុខា ទាម​ទារជំ​រិត​ទារប្រាក់​ខែដ៏ខ្ពស់​បំ​ផុត​ពី​បងប្អូន​ខ្មែរនៅ​ឯក្រៅ​ប្រទេស​រហូត​ដល់​ជាង​១ម៉ឺនដុល្លារអាមេរិក ទើប​គាត់ (​កឹម សុខា)​យល់​ព្រម​ធ្វើ​មេបក្ស​ សិទ្ធិ​មនុស្ស។
ប៉ុន្តែ ដោយ​លទ្ធភាព​មិន​អាច​ផ្តល់​ជូន​បាន​ តប​តាម​ការ​ទាម​ទារ​របស់​លោក កឹម សុខា ទើប​ប្រាក់​ខែលោក កឹំម សុខា ធ្លាក់​មក​នៅ​ត្រឹម​ ៥ពាន់​ដុល្លាររហូត​មក​ដល់​សព្វ​ថ្ងៃនេះ​ ដែល​បាន​មក​ពី​ក្រុម​អ្នក​រត់​តាក់​ស៊ី​  និង​សប្បុរសជន​មួយ​ចំ​នួន​នៅ​ឯក្រៅ​ប្រទេស​ ។ ក្រៅ​ពី​នេះ​ លោក កឹម ​សុខា​ បាន​ប្រាក់​មួយ​ចំ​នួន​ទៀត​ពី​បង​ប្អូន​ខ្មែរ និង​បរទេស​មួយ​ចំ​នួន​។
គ្រាន់​តែ​បង្ហើប​នូវ​បញ្ហា​មួយ​ចំ​នុច​នេះ ឃើញ​ថា​ បក្ស​សិទ្ធិ​មនុស្សមាន​កំ​ហុសប៉ុន​មហាមេឃទៅ​ហើយ គឺបង្កើត​បក្ស ដើម្បី​លាភសក្ការៈ និង​ប្រព្រឹត្តអំពើពុក​រលួយ​ មិន​មែន​ដើម្បី​បំ​រើប្រជាពល​រដ្ឋខ្មែរទេ។ និយាយ​យ៉ាង​នេះ​ គឺគេអាច​សន្និដ្ឋាន​បាន​ភ្លាម​ៗដោយ​មិន​ចាំបាច់​គិត​វែង​ឆ្ងាយ​នាំឱ្យ​ខូច​ខួរក្បាល​ឡើយ​ ជុំវិញ​ការសារនយោបាយ​របស់​គណបក្ស​ប្រឆាំង​មួយ​នេះ​ ដែល​បាន និង​កំ​ពុង​​ឃោសនារកសម្លេង​គាំទ្រ ជាពិសេស គឺពាក្យ​ចោទប្រកាន់​របស់​លោក កឹម សុខា មក​លើ​រាជ​រដ្ឋាភិបាល​ក្នុង​អំពើ​ពុក​រលួយ​ ពី​ព្រោះ​ជាចម្លើយ​ច្បាស់​លាស់ និង​ត្រឹម​ត្រូវ​បំ​ផុត​នោះ គឺ បុគ្គល​ កឹម សុខា​ ខ្លួន​ឯង​តែ​ម្តង​ដែល​ជាជន​មហាពុក​រលួយ​ដល់​កំ​រិត។
ការលើកឡើងរបស់លោក កឹម សុខា អំពីបញ្ហាពុក​រលួយក្នុ​សង្គម​​ គឺវាគ្រាន់តែបិទបាំងសកម្មភាពរបស់លោក កឹម សុខា ខ្លួន​ឯងតែប៉ុណ្ណោះ ពីព្រោះការចោទប្រកាន់មកលើរាជរដ្ឋាភិបាលអំពីបញ្ហា​នេះ​ គឺវាមិន​ត្រឹម​ត្រូវ​ទេ​  ។​ ​អំពើពុករលួយប្រទេសណាក៏មានដែរលើពិភពលោកយើងនេះ។ ប៉ុន្តែ ជាឆន្ទៈនយោបាយ គឺរាជ​រដ្ឋាភិបាល​មាន​ការ​ប្តេជ្ញាចិត្តខ្ពស់​ក្នុង​ការ​ប្រឆាំង​នឹង​អំពើពុក​រលួយ តាម​រយៈវិធាន​ការ​ អប់​រំ​ បង្ការ និង​ទប់​ស្កាត់​ ដើម្បី​កាត់​បន្ថយ​នូវ​ភាព​ក្រី​ក្រ។
សព្វថ្ងៃរាជរដ្ឋាភិបាលបានធ្វើ​កែទម្រង់យ៉ាងស៊ីជម្រៅ និងបានបង្កើតច្បាប់រាប់រយ និងបានបង្កើតច្បាប់​​ប្រឆាំងអំពើពុករលួយ ជាពិសេស​បាន​បង្កើត​អង្គភាព​ប្រឆាំងអំពើពុករលួយ ហើយអង្គភាពនេះបានចាត់វិធានការណ៏ជាច្រើនលើមន្រ្តី​មួយចំនួន​ដែលប្រ​ព្រឹត្ត​​ខុសច្បាប់កន្លងមក។បើនិយាយថាប្រជាពលរដ្ឋក្រទៅៗនោះ យើងសូមបង្ហាញសារធារណជនឲ្យបានដឹងថា​ សូម្បីតែ លោក កឹម សុខា កាលពីមុន​លោក​ កឹម សុខា មានតែរថយន្ត CRV ១គ្រឿង និងស្នាក់នៅផ្ទះល្វែង តែសព្វថ្ងៃលោក កឹម សុខា មានរថយន្តLUXUSចំនួន២ គ្រឿង និងរស់នៅវិឡា និងប្រាក់ខែរាប់ម៉ឺនដុល្លារ សួរថា​ តើលោក កឹម សុខា ក្រទៅៗឬ? ​ប៉ុន្តែបើនិយាយពីសមាជិកនិងមន្រ្តីរបស់គណបក្សសិទ្ធិ​មនុស្ស​ម​ក​ដល់​សព្វ​​ថ្ងៃកាន់តែក្រទៅៗមែនពីព្រោះសកម្មជនទាំងនោះបានចាយលុយជួយគណបក្សសិទ្ធិ​មនុស្សដោយគ្មានប្រាក់ចំ​ណូល​ជួយជីវភាពគ្រួសារខ្លួន​ឯង​បន្តិច​សោះ​​។ ម៉្យាង​ទៀត ពេលបោះឆ្នោតបើគ្មានលុយទេ មិនបានឈលេខរៀងលេខ១នោះឡើយ លោក កឹម សុខា ទុកកៅអីឲ្យអ្នកដែលមានប្រាក់ច្រើនមកពីបរទេស​ជាអាទិភាព បើ​ទោះបីជាសមាជិក​ណាបាន​តស៊ូ​ជា​យូរ​យា​មកហើយក្តី ក៏ទុបមិនជាប់នឹងចរន្តប្រាក់កាក់ឡើយ។
នេះគឺជាការពិត ​ ខ្ញុំ​គ្រាន់តែចង់បង្ហាញ​ជូន​បង​បង្អូន​ប្រជាពលរដ្ឋឲ្យបានដឹងនូវចរិតរបស់លោកកឹម សុខា  ជាមនុស្សគិត​តែ​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​ដោយ​សារ​តែប្រាក់ខែ​៥ពាន់ដុល្លារដែលផ្តល់​ដោយ​បងប្អូន​ខ្មែរ នៅ​ក្រៅប្រទេស​បាន​ជា​លោក កឹម សុខា សុខ​ចិត្ត​បង្កើត​គណបក្សសិទ្ធិមនុស្ស​ វាមិនមែនគាត់​ស្រលាញ់ជាតិ​ដូច​ការ​អួត​កន្លង​មក​នោះ​ទេ។​ បទបង្ហាញ​របស់​ខ្ញុំបាទនៅ​ពេល​នេះ​ គឺ​គ្រាន់​តែចង់ជម្រាប​ការពិត​ជូន​ដល់​ប្រជាពលរដ្ឋជាពិសេសសកម្មជន​បក្ស​ប្រឆាំង​ឱ្យឈប់ចាញ់បោក លោក កឹម សុខា ដែលតែងតែ​និយាយ​មិន​ចេះ​ចប់នូវ​ការ​ស្រលាញ់​ជាតិ ប៉ុន្តែធាតុពិត សកម្មភាព​របស់​បក្ស​ប្រឆាំង​រាល់​ថ្ងៃ គឺដើម្បី​​លាភសក្ការៈតែប៉ុណ្ណោះ ។
ការដឹកនាំរបស់​លោក​កឹម សុខា បានធ្វើ​ឲ្យសកម្ម​ជននិង​សមាជិក​គណៈកម្មា​ធិការនាយក​ជាច្រើន​រួមទាំង​ប្អូនប​ង្កើត​របស់​លោក កឹម សុខា គឺលោក កឹម សុខុន ក៏បាន​ចាក​ចេញ​ពី​គណបក្សសិទ្ធ​មនុស្ស​ដោយ​ការដឹក​នាំមិន​ច្បាស់លាស់​គ្មាន​គោលដៅ
ដោយ​ឡែក​លោក ប៉ែន សុវណ្ណ ប្រធាន​គណៈ​កម្មាធិការ​វិន័យ​របស់​គណបក្សសិទ្ធិមនុស្ស  បានប្រកាសថា ខ្លួនជា​អ្នកបិតា​២ធ្នូ និងបីតា​៧មករា ចំណែក​លោក កឹម សុខា​ បែរ​ជាប្រឆាំង​ដាច់ខាត​ពុំទទួលស្គាល់ថ្ងៃ​៧មករាទៅ​វិញ​។  សួរថា ​នៅ​ក្នុង​គណបក្ស​មួយបែជា​មានមតិពីខុស​គ្នា ​តើមន្រ្តី​ និង​សមាជិកក្រុមប្រឹក្សា​​ឃុំ សង្កាត់​ របស់​គណបក្ស​សិទ្ធិមនុស្ស​គួរតែ​ដើរតាមផ្លូវ​ណាមួយពិតប្រាកដ? ពីព្រោះ​មន្រ្តីគណបក្ស​​របស់ខ្លួន​មាន​គំនិតមិន​ត្រូវគ្នា​ផងនោះ?  ​​សូម្បីតែ​ប្អូនប​ង្កើតរបស់​ខ្លួនក៏​មិនគាំទ្រ​លោក កឹម សុខា ផង  តើអ្នក​
ដ៏ទៃអាច​នៅជា​មួយ លោក កឹម សុខា បានដែរ​ឬទេ?
          ផ្ទុយ​ទៅវិញ​គណបក្ស​ប្រជាជន​កម្ពុជាបាន​នឹងកំពុង​តែកសាង និង អភវឌ្ឍន៏​ជាតិតាំង​ពីបាត​ដៃទទេ  រ​ហូតដល់​កសាងបាន​នូវហេចដ្ឋារចនាសម្ព័ន្ធ មានដូចជា ផ្លូវថ្នល់ ស្ពានតូចធំ រួមទាំងស្ពានអាកាស  សាលារៀន វត្ត​អារាម និង  មន្ទីពេទ្យ
រាជរដ្ឋាភិបាលកម្ពុជា​ ​រក្សា​បាន​នូវ​ស្ថេរភាព​នយោបាយ សន្តិភាព សន្តិសុខពេញផ្ទៃប្រទេស តាមរយៈគោលនយោបាយឈ្នះ -ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន  និង​បាន​នាំមក​នូវ​ឯកភាព​ជាតិ រក្សានូវ​បូរណភាព​ទឹក​ដី​ និង​អធិបតេយ្យជាតិដ៏ពេញលេញ​។
          ដូច្នេះ មាននូវ​សន្តិភាព ទើបមាន​ការ​អភិវឌ្ឍន៏ មាន​សន្តិភាព​ទើបមាន​ការ​វិនិយោគិន មានសន្តិភាពទើបធ្វើឲ្យ​ប្រជា​ពលរដ្ឋមាន​ការកក់​ក្តៅ ក្នុងការ​រកស៊ី​ទទួល​ទាន ដូច​រាជរ​ដ្ឋាភិបាល​សព្វថ្ងៃដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជា​ជន​កម្ពុជា វាមិន​ដូច​ជា​គណបក្ស​ប្រឆាំង​ខ្លះ​ បង្កើត​ឡើង​ដើម្បី​តែលាភសក្ការៈនោះ​ឡើយ៕

អត្ថបទដោយៈ រួម ជាតិ