Friday, May 11, 2012

បទវិចារណកថា៖ លទ្ធផល​នៃការ​ស្ទង់​មតិរបស់​IRI ធ្វើ​ឱ្យ​លោក កឹម សុខា ថប់​ដង្ហើម​


បទវិចារណកថា      
លទ្ធផល​នៃការ​ស្ទង់​មតិរបស់​IRI ធ្វើ​ឱ្យ​លោក កឹម សុខា ថប់​ដង្ហើម​
         
កាលពី​ថ្ងៃទី​១០ ខែ ឧសភា ឆ្នាំ ២០១២ វិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ (IRI) បាន​បង្ហាញ​នូវលទ្ធផល​​ស្ទង់មតិ ​​របស់​ខ្លួនតាម​រយៈការ​ធ្វើ​សន្និសីទកាសែត​នៅ​សណ្ឋាគារសាន់​វ៉េភ្នំ​ពេញ​ ឲ្យដឹងថា« មាន​មនុស្ស​៦៧ ភាគរយ​គាំទ្រគណបក្ស​ប្រជាជន​កម្ពុជា​ , ៨៧ភាគរយគាំទ្រ ការ​ដឹក​នាំ​របស់​សម្តេច​តេជោក្នុង​ដំ​ណែង​ជា​​នាយក​រដ្ឋមន្ត្រី​ និង​មនុស្ស​៨១ភាគរយយល់​ថា​ រដ្ឋាភិបាល​កំ​ពុង​តែដើរលើ​ផ្លូវ​ត្រូវ​ »
ត្រង់ចំណុចនេះមាន​ន័យថា វិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ​(IRI)​ ពិតជាបាន​ទទួល​ស្គាល់នូវសមិទ្ធផល​​របស់រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។
​សូម្បីតែវិទ្យាស្ថានស្រាវ​ជ្រាវ​ឯករាជ្យ​ ​​ក៏គេមានការទទួលស្គាល់នូវការដឹកនាំរបស់រាជ​រដ្ឋា​ភិ​បាល​កម្ពុជាដែរ ផ្ទុយទៅវិញបែជាគណបក្សប្រឆាំងបដិសេធនូវ​របាយការណ៍​នេះ​ទៅ​វិញ​  ដែល​ក្នុងចំ​ណោម​​នោះ លោក កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិ​មនុស្សបាននិយាយមូលបង្កាច់​ផ្ទុយអំពី​លទ្ធផល​​នៃ​ការ​​ស្រាវ​ជ្រាវ​ទាំង​នេះ​ដោយ​បលើក​ឡើង​ថា​ « អ្នកគាំទ្រគណបក្សប្រជា​ជនកម្ពុជាពិតប្រាកដប្រហែល៣០%​​​​​តែ​ប៉ុណ្ណោះ​» នេះ​បើ​យោង​តាម​ការ​ផ្សាយ​​របស់​វិទ្យុ​អា​ស៊ីសេរី កាលពីថ្ងៃទី ៦ ខែឧសភា ឆ្នាំ២០១២
ការ​ថ្លែងទាំង​​​​បំ​ពាន​ បដិសេធ​​មិន​ទទួល​ស្គាល់នូវ​ការ​ពិត គឺជា​ការ​បង្ហាញ​នូវ​ភាព​ទន់​ខ្សោយ​នៃ​យុទ្ធ​សាស្ត្ររបស់​មេបក្ស​ប្រឆាំង​មួយ​នៅកម្ពុជា​។ ត្រង់ចំណុចនេះ យើង​ខ្ញុំ​ដែល​ជា​អ្នក​និពន្ធ​ចង់​និយាយ​ថា​ បើតាមក្បួនសឹករបស់ស៊ុនជឺ អ្នកប្រាជ្ញចិន​ខាង​ចម្បាំងបាននិយាយថា ដឹង​​កម្លាំងដៃគូរប្រកួត​ ដឹងកម្លាំងរបស់ខ្លួនច្បាំង១០០ដងឈ្នះទាំង​១០០ដង ប៉ុន្តែ បើ​មិន​ដឹង​កម្លាំង​​ដៃគូរប្រកួត និង​មិន​ដឹង​កម្លាំង​របស់ផង​ខ្លួន ច្បាំង១០០ដង​ប្រាកដជាចាញ់ទាំង​១០០ដង
 ការ​លើក​ឡើង​យ៉ាង​នេះ​ចង់​បញ្ជាក់​ឲ្យសាធារណៈជនឲ្យបានដឹងថា លោក កឹម សុខា ក្នុង​នាម​ជា​មេដឹ​ក​នាំ​បក្ស​មួយ​រូប ​មិនទាំង​ដឹង​ពី​ការ​គាំទ្រ​​របស់​ប្រជា​ពលរដ្ឋ​ដែល​គាំទ្រ​គណបក្ស​សិទ្ធិ​មនុស្ស​ផងហេតុអ្វីក៏ហ៊ានទាយថា អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជាមានតែ៣០ភាគរយទៅវិញ តើលោក កឹម សុខា សំអាងលើអ្វី? ឬសំអាងតែសម្តីគ្មានប្រយោជន៍​ដើម្បី​អួត​ឲ្យម្ចាស់ជំនួយនៅក្រៅប្រទេសឱ្យ​បន្តផ្តល់ជំនួយដើម្បីចិញ្ចឹមនិងទ្រទ្រង់ ជីវិតរបស់គណបក្សសិទិ្ធមនុស្ស និង​ក្រុម​របស់ខ្លួនទៀត ឬមួយក៏លោក កឹម សុខា បានដឹងខ្លួនថា នឹងចាញ់ឆ្នោត​ពេល​ខាង​មុខ​​​​​​​ ដោយ​សារ​ខ្លួន​អសមត្ថភាព ទើប​ចេះ​តែស្វែង​រក​លេស​ដើម្បី​បិទ​បាំង​នូវការពិត​​ ​
មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ លោក កឹម សុខា បាន​និយាយ​បំ​ភ្លើសថា​ គណបក្ស​ប្រជាជន​កម្ពុជា​បាន​ប្រើប្រាស់​ផ្សព្វ​ផ្សាយ​របស់​រដ្ឋ​ផ្តាច់​មុខ និងករណី​ផ្សេង​ៗ​ទៀត។ ​យោងតាមការផ្សាយរបស់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី ៦ ខែឧសភា ឆ្នាំ​២០​១២​។
ការលើកឡើងរបស់ លោក កឹម សុខា ខាងលើ ត្រូវបាន​អ្នកដែលស្និទ្ធនឹងលោកកឹម​ សុខា​បានបង្ហើបឲ្យដឹងថា កាលបោះឆ្នោតសកលឆ្នាំ២០០៨ លោក កឹម សុខា ធ្លាប់អួត​ប្រាប់​សមាជិក​ក៏​ដូច​ជា​សមាជិកគណៈកម្មាធិការនាយករបស់គណបក្សសិទ្ធិមនុស្សថា គណបក្សសិទ្ធមនុស្សនឹងទទួល៦៣អាសនៈ ប៉ុន្តែលទ្ធផលជាក់ស្តែង គឺបានតែ៣អាសនៈ ត្រង់ចំណុចនេះជាឧទាហរណ៍មួយដែលលោក កឹម សុខា បានអួតកន្លងមក តែការពិត​ លោក កឹម សុខា គឺគ្រាន់​តែ​ជា​មេបក្សចោលម្សៀត​ម្នាក់ ​ដែលមិនព្រមទទួលស្គាល់ការពិតតែ​ប៉ុណ្ណោះ​
ម៉្យាង​វិញ​ទៀត​ ការមិនទទួលស្គាល់ការពិតថា ខ្លួនដឹកនាំខ្សោយ សូម្បីតែស្ថាបនិករបស់គណបក្សសិទ្ធិមនុស្សជាច្រើនបានចាកចេញជាបន្តបន្ទាប់ ពីព្រោះការដឹកនាំរបស់ លោក កឹម សុខា បក្សពួកនិយម ផ្តាច់ការ​ អំណាច​តែលោក កឹម សុខា ម្នាក់ឯង។ លោក កឹម សុខាតែងតែនិយាយ​ថា​គណបក្សសិទ្ធិមនុស្សជាគណបក្សប្រជាធិបតេយ្យពិតប្រាកដ ដោយសំអាងលើការ​​បែង​ចែអំណាច​បី​ដាច់​ពី​គ្នា គឺគណៈកម្មាធិការនាយក គណៈកម្មាធិការប្រតិបត្តិ និងគណៈកម្មាធិការវិន័យ គឺវាគ្រាន់​តែ​ជាល្បិចស្ពិន​ភ្នែក​សាធារណៈជនថា លោក កឹម សុខា បានបែងចែក​អំណាច​ដាច់​ពីគ្នាតែ​ប៉ុណ្ណោះ​ ​តែ​ធាតុ​ពិត​គណៈកម្មាធិការ​ទាំង​បី​ការ​សំ​រេច​កិច្ច​ការងារ​គឺជា​សិទ្ធិផ្តាច់​មុខរបស់​លោកកឹម សុខា តែម្នាក់ឯង​គត់។ ឧទាហរណ៍រាល់ការដឹកនាំប្រជុំគណៈកម្មាធិការនាយក លោក សឺន ស៊ូបែរ្តិ៍ ជាប្រធាន ប៉ុន្តែរាល់ការ​ប្រជុំ​ភាគ​ច្រើន គឺលោក កឹម សុខា ជាអ្នកដឹកនាំប្រជុំ​ ទោះ​បី​ជា​មាន​វត្ត​មាន​ ឬអវត្តមានរបស់លោក សឺន ស៊ូបែរ្តិ៍ គឺវាមិនសំខាន់នោះទេ ពីព្រោះលោក កឹម សុខា ធ្លាប់និយាយថា ការដាក់លោក សឺន ស៊ូបែរ្តិ៍ ដើម្បីទាញយកប្រជាប្រិយ​ភាព​ពី​សមាជិក​ដែល​ធ្លាប់​ជា​សមាជិក​គណបក្ស​លោក​តា​សឺន សាន ដែលជាឪពុករបស់លោក សឺន ស៊ូបែរ្តិ៍ តែ​ប៉ុណ្ណោះ។ ដូច្នេះ​ បើសិនលោក សឺន ស៊ូបែរ្តិ៍ មិនមែនជាកូនរបស់លោកតា សឺន សាន វិញនោះ លោក កឹម សុខា ប្រាកដជាមិនរក្សាទុកតំណែងគណៈកម្មាកានាយកឲ្យលោក សឺន ស៊ូបែរ្តិ៍   នោះឡើយ។​
បើ​និយាយ​អំពីធន​ធាន​មនុស្ស​នៅក្នុង​គណបក្សសិទ្ធិមនុស្សវិញ ភាគ​ច្រើន​ជា​មនុស្ស​ចាស់​ហើយ​បាន​ចូល​និវត្តន៏​មក​ពី​បរទេស​ និង​មក​ពី​អង្គការមិនមែនរដ្ឋាភិបាល។ល។ល។​ សួរថាតើប្រជាពលរដ្ឋគាំទ្រអ្នក​ទាំង​នោះ​ធ្វើអ្វី​? ដើម្បីអ្វី? បើចាស់ៗអស់ទៅ​ហើយ ​ ហើយ​សុខភាព​ពួក​គាត់​ក៏ទ្រុឌទ្រោម​ផង​នោះ​។
អ្នកវិភាគឯករាជ្យសម្គាល់ឃើញថា លោក កឹម សុខា សូម្បីតែដឹកនាំ​គណបក្ស​តូច​មួយ​ លោក កឹម សុខា មិនអាចដឹកនាំបានល្អផង ដោយសារតែការដឹកនាំផ្តាច់ការបក្សពួកនិយម បានធ្វើឲ្យ​សកម្ម​ជន​ក៏​ដូច​ជា​ថ្នាក់​ដឹកនាំគណបក្សបាននាំគ្នាចាកចេញពីគណបក្សសិទ្ធិមនុស្សជា​បន្តបន្ទាប់ ​ចុះទម្រាំ​ទៅ​ដឹកនាំរដ្ឋាភិបាលតើអាចដឹកនាំបានឬទេ បើប្រជាពលរដ្ឋ១៤លាននាក់នោះ ពិតជាមិនអាចដឹកនាំបានទេ។
ចំពោះការចោទមកលើ​គណបក្សកាន់អំណាចថា​បាន​យកថវិការទៅទិញទឹកចិត្តនោះ វាមិនពិតទេ ពី​ព្រោះសមាជិក​របស់​គណបក្ស​នយោបាយទាំង​អស់​គឺសុទ្ធ​តែជា​មនុស្ស​មិន​​មែនជាសត្វ ឬរបស់នោះទេ ។ក្នុង​ន័យ​ថាមនុស្ស​គឺរស់​នៅ​ជា​មួយ​ឧត្តម​គតិ និង​សេចក្តី​ថ្លៃ​ថ្នូរ គឺមិន​ថោក​ដូច​លោក កឹម សុខា នោះ​ទេ។
 កន្លងមកដោយសកម្មជនរបស់គណបក្សសិទ្ធិមនុស្សបានអស់ជំនឿលើ លោក កឹម សុខា ហេតុដូច្នេះគេត្រូវតែរកមេដឹកនាំល្អជាងលោក​ កឹម សុខា វាជាសិទ្ធិ​របស់​ប្រជាពលរដ្ឋ​ម្នាក់ៗ​។
​ដោយឡែក លោក កឹម សុខា និយាយថា បើគណបក្ស​ផ្សេង​ឈ្នះ​ឆ្នោត​សង្រ្គាមនឹងផ្ទុះឡើងវិញ ចំពោះពាក្យទាំងនេះ ​គណបក្ស​ប្រជាជន​ពុំ​ធ្លាប់​និយាយឡើយ ហើយ​ក៏វាគ្មានសេចក្តីប្រកាសណា​មួយពីប្រមុខរាជ​រដ្ឋា​ភិបាល ​ឬ​មន្ត្រី​ជាន់​ខ្ពស់​របស់​គណ​បក្ស​ប្រជាជននាពល​កន្លង​មកដែរ ហើយម្យ៉ាង​ទៀត សព្វថ្ងៃក្រោមការ​ដឹកនាំរបស់​រាជរដ្ឋាភិបាល​នៃគណបក្ស​ប្រជាជនកម្ពុជា បាន និងកំពុងរស់​នៅ​ជាមួយ​សន្តិភាព​​ពេញផ្ទៃប្រទេស វាមិនដូចសម័យមុន​ ដែល​ប្រទេស​កម្ពុជាទាំង​មូល​​បាន​បែង​ចែកក្រុមក្រហម ក្រុមខៀវ ក្រុមស និងបែងចែកខ្មែរ​​ជាច្រើនតំបន់ ឥឡូវ សម័យតេជោសែន នៅ​ចុង​ឆ្នាំ១៩៩៨ ក្រោម​យុទ្ធសាស្រ្តឈ្នះឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាន​រំលាយ​អង្គការ​​ចាត់តាំងខ្មែរក្រហម ធ្វើ​ឲ្យ​រលំរលាយអស់ បានធ្វើឲ្យប្រទេសកម្ពុជា​ទទួល​បាន​នូវ​សុខ​សន្តិភាព និង ស្ថេរភាព​នយោបាយ កម្លាំង​កង​ទ័ព​ជាតិ ឯកភាពជាតិតែមួយស្ថិតក្នុងរដ្ឋធម្មនុញ្ញតែមួយ ហេតុដូច្នេះ ​ប្រជា​ពល​រដ្ឋ​ត្រូវការសន្តិភាព មិន​ចង់​ឃើញ​មាន​សង្រ្គាមកើតឡើងទៀតទេ ហេតុនេះប្រជាពលរដ្ឋ​កម្ពុជា​ភាគច្រើន សូម​គាំទ្រ​រាជរដ្ឋាភិបាល និងបន្តគាំទ្រ សម្តេចតេជោ សែន បន្តជានិច្ចនិរន្ត

ដោយៈ រួម ជាតិ