សេចក្តីថ្លែងការណ៏រួម
របស់បណ្តាញប្រជាជនកម្ពុជាដើម្បីសន្តិភាព
(CPNP)
3
បណ្តាញប្រជាជនកម្ពុជាដើម្បីសន្តិភាព(CPNP) ជាសមាគម
អង្គការមិនមែនរដ្ឋាភិបាល និងសហជីពនៅកម្ពុជាចំនួន១៤៩
ដែលមានបេសសកម្មតស៊ូមតិ ដើម្បីលើកកម្ពស់សិទ្ធិមនុស្ស និងយុត្តិធម៌សង្គម សូមសំដែងនូវការសោកស្តាយយ៉ាងខ្លាំង
បន្ទាប់ពីបានឃើញសេចក្តីថ្លែងការណ៏មួយប្រាស់ចាកពីការពិត
ចេញផ្សាយដោយអង្គការសិទ្ធិមនុស្សអន្តរជាតិ(Human Rights Watch)
កាលពីថ្ងៃទី១៥ ខែ កក្កដា ឆ្នាំ២០១២ ដែលបានចោទប្រកាន់មកលើរាជរាជរដ្ឋាភិបាល
ថាបានគំរាមកំហែង កៀបសង្កត់សិទ្ធិសេរីភាព
និងបំបិទមាត់ទៅលើក្រុមគណបក្សប្រឆាំង និងមានការត្រៀមទុកជាមុន ក្នុងការចាប់ខ្លួនលោក
ម៉ម សូណង់ដូ ប្រធានវិទ្យុសំបុកឃ្មុំ និងជាប្រធានសមាគមអ្នកប្រជាធិបតេយ្យដាក់ពន្ធនាគារ។
បណ្តាញប្រជាជនកម្ពុជាដើម្បីសន្តិភាព(CPNP) បានកត់សម្គាល់ឃើញថា សេចក្តីថែ្លងការណ៏ របស់
អង្គការសិទ្ធិមនុស្សអន្តរជាតិ(Human
Rights Watch) គឺមានលក្ខណៈមិនគ្រប់ជ្រុងជ្រោយ
និយាយភូតកុហកមួលបំភ្លៃខុសពីការពិត
និងបានដើរឆ្លាយពីស្ថានការណ៍ពិតនៅកម្ពុជា ដែលជារដ្ឋឯករាជ្យ អធិបតេយ្យ
ដែលបាន និងកំពុងលើកស្ទួយនីតិរដ្ឋតាមរយៈការពង្រឹងការគោរព និងអនុវត្តច្បាប់។
បណ្តាញប្រជាជនកម្ពុជាដើម្បីសន្តិភាព(CPNP) បានកត់សម្គាល់ឃើញថា
ករណីឃាត់ខ្លួនលោក ម៉ម សូណង់ដូ ប្រធានសមាគមអ្នកប្រជាធិបតេយ្យ
គឺជាការអនុវត្តវិធានការច្បាប់របស់អាជ្ញាធរមានសមត្ថកិច្ច
តាមដីកាបង្គាប់របស់សាលដំបូងខេត្តក្រចេះ
សង្ស័យក្នុងការប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ។
លោក
ម៉ម សូណង់ដូ ត្រូវបានចោទប្រកាន់ចំនួន៤ករណី គឺ ផ្តួចផ្តើមគំនិតប្រឆាំងអ្នករាជកាសាធារណៈ
, ធ្វើកុបកម្មជ្រៀតជ្រែកខុសច្បាប់នៅក្នុងការបំពេញមុខងារសាធារណៈ ញុះញង់ឱ្យប្រជាពលរដ្ឋកាន់អាវុធខុសច្បាប់
និងប្រឆាំងនឹងអាជ្ញាធរស្របច្បាប់។ ប៉ុន្តែ នៅក្នុងដំណាក់កាលនេះ លោកម៉ម
សូណង់ដូ ស្ថិតនៅជាជនសង្ស័យនៅឡើងទេ។
បទល្មើសខាងលើនេះ គឺបានពាក់ព័ន្ធទៅនឹងឧបទ្ទវហេតុនៅស្រុកស្នួលខេត្តក្រចេះ កាលពីថ្ងៃទី២៤ ខែ ឧសភា
ឆ្នាំ ២០១២ ក្នុងយុទ្ធនាការបំបែកក្រុមបង្កើតតំបន់អបគមន៍ប្រកបដោយគ្រោះថ្នាក់
បង្កឡើងដោយពួកក្រុមជនល្មើសមួយចំនួនដែលបានរត់គេចខ្លួន
និងមួយចំនួនទៀតបានចូលមកសារភាព។
ប៉ុន្តែ
បណ្តាញប្រជាជនកម្ពុជាដើម្បិសន្តិភាព បានសង្កេតឃើញថា នៅក្នុងការចេញផ្សាយសេចក្តីថ្លែងការណ៍របស់អង្គការទាំងនោះ ជាពិសេសសេចក្តីថ្លែងការណ៍របស់លោក
ប្រែត អាដាម មិនដែលបាន រាយការណ៍ផ្សព្វផ្សាយ អំពីឬសគល់ និងគោលដៅនយោបាយរបស់ជនល្មើសឡើយ ពោលគឺសកម្មភាពរបស់ជនល្មើសដែលបានរំលាយរដ្ឋបាលអាជ្ញាធរមូលដ្ឋាន
កាន់កាប់ដីសាធារណៈរបស់រដ្ឋ
និងបង្ខំប្រជាពលរដ្ឋឲ្យផ្តាច់ខ្លួនពីអាជ្ញាធររបស់រាជរដ្ឋាភិបាល
ដើម្បីបង្កើតឡើងនូវតំបន់អបគមន៍
គឺជាទង្វើរខុសច្បាប់ ដែលតម្រូវឲ្យរាជរដ្ឋាភិបាលប្រើវិធានការតាមផ្លូវច្បាប់
ដើម្បីការពាររដ្ឋធម្មនុញ្ញ ។
ចំពោះទង្វើបង្កើតតំបន់អបគមន៍នេះ
បណ្តាញប្រជាជនកម្ពុជាដើម្បីសន្តិភាពយល់ឃើញថា
ទោះបីនៅក្នុងប្រទេសដែលប្រកាន់យកលទ្ធិប្រជាធិបតេយ្យដ៏ទៃផ្សេងៗទៀតណាក៏ដោយ
ក៏គេមិនអនុញ្ញាតឱ្យជនណាម្នាក់បង្កើតតំបន់អបគមន៍ ឬប្រព័ន្ធរដ្ឋក្នុងរដ្ឋនេះដែរ។
អាស្រ័យដោយពិនិត្យឃើញនូវសេចក្តីថ្លែងការណ៏របស់អង្គការមិនមែនរដ្ឋាភិបាលមួយចំនួន បាន និងកំពុងបំរើដល់ប្រយោជន៏នយោបាយបែបនេះ បណ្តាញប្រជាជនកម្ពុជាដើម្បីសន្តិភាព (CPNP) សូមផ្តោតជាសំនួរតបទៅវិញថា តើរាល់បទល្មើសព្រហ្មទណ្ឌគួរត្រូវតែលើកលែងចំពោះជនគ្រប់រូប
ជាពិសេសក្រុមបក្សប្រឆាំងមែនឬ? តើ អង្គការក្រៅរដ្ឋាភិបាលទាំងនោះ
ចង់ឃើញនៅក្នុងសង្គមខ្មែរធ្លាក់ចូលក្នុងភាពអាណាធិបតេយ្យគ្មានការអនុវត្តច្បាប់
ឬក៏ចាំបាច់ត្រូវដើរតាមគន្លងនីតិរដ្ឋ?
បណ្តាញប្រជាជនកម្ពុជាដើម្បីសន្តិភាព មានការសោកស្តាយយ៉ាងខ្លាំងចំពោះសេចក្តីថ្លែងការណ៏មិនគ្រប់ជ្រុងជ្រោយខ្វះសច្ចៈភាពរបស់អង្គការមិនមែនរដ្ឋាភិបាលទាំងនេះ ដែលមិនបានឆ្លុះបញ្ចាំងនូវបញ្ហាពិតដែលកើតមានឡើងនៅកម្ពុជា ជាពិសេសជានិច្ចកាលមានសកម្មភាពលំអៀង និងបំរើនយោបាយគណបក្សប្រឆាំង ពីព្រោះជាដែនសមត្ថកិច្ចរបស់តុលាការមិនគួរត្រូវអង្គការសិទ្ធិមនុស្សអន្តរជាតិ(Human Rights
Watch)ជ្រៀតជ្រែកនោះទេ។ ម្យ៉ាងវិញទៀតសេចក្តីថ្លែងការណ៍ របស់អង្គការមួយចំនួនដែលខ្វះសច្ចភាព
គឺបានបង្ហាញឱ្យឃើញយ៉ាងច្បាស់នូវភាពផ្ទុយស្រឡះពីសារជាតិរបស់អង្គការសង្គមស៊ីវិល
ដែលជាអង្គការឯករាជ្យ និងមិនធ្វើនយោបាយ។