Wednesday, September 26, 2012

រា​ជ​រ​ដ្ឋា​ភិបា​ល​ជ​ម្រុ​ញ​កា​រ​កែ​ទ​ម្រ​ង់​រ​ដ្ឋ​បា​ល​ដើ​ម្បី​ លើ​ក​កម្ព​ស់​គុ​ណ​ភា​ព​សេ​វា​សា​ធា​រ​ណៈ​​​

នារ​សៀលថ្ងៃ​ទី២៥​ ខែកញ្ញា​ ឆ្នាំ២​០១២​ នៅទី​ស្តីការ​គណៈរ​ដ្ឋមន្រ្តី​ មានបើក​កិច្ចប្រជុំ​មួយស្តី​អំពី កំ​ណែ​​ទម្រង់រ​ដ្ឋបាល ​ជាពិសេស​គឺកំណែ​ទម្រង់​ប្រព័ន្ធ​បៀវត្ស​ន៍មន្រ្តីរាជ​ការស៊ី​វិលដើ​ម្បីប្រសិទ្ធិ​ភាព ការ​ងារ​និងការ​ផ្តល់សេវា​សាធារ​ណៈ ក្រោ​មអធិប​តីភាព​ដ៏ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​ បណ្ឌិត​សភា​ចារ្យ សុខ​ អាន​ ឧបនាយ​ករដ្ឋ​មន្រ្តី ​រដ្ឋ​មន្រ្តី​ទ​ទួ​លបន្ទុក​ទីស្តី​ការគណៈ​រដ្ឋមន្រ្តី​ និង ជា​ប្រធានក្រុម​ប្រឹក្សា​កំណែ​ទម្រង់​រដ្ឋ​បាល​
នៅក្នុង​កិច្ចប្រជុំ​ដែលមាន​ការចូល​រួមពីថ្នាក់​ដឹកនាំមក​ពីក្រសួង​ ស្ថាប័នពាក់​ព័ន្ធ​ និងតំ​ណាង​ប្រទេស​ និងអង្គ​ការដៃ​គូរអភិ​វឌ្ឍន៍​ចំនួន​ ១២​ ឯកឧត្តម​ បណ្ឌិត​សភាចារ្យ​សុខ ​អាន បាន​មាន​ប្រសាសន៍​ឱ្យដឹង​ពីការ​ប្តេជ្ញា​ចិត្តរបស់រាជ​រដ្ឋាភិ​បាល ​ក្រោមការ​ដឹកនាំ​ប្រកប​ដោយគតិ​បណ្ឌិត​របស់​សម្តេច​អគ្គមហា​សេនាប​តីតេជោ​ក្នុងការ​ជំរុញកំ​ណែទម្រង់​រដ្ឋបាល​សាធារ​ណៈ​ដើម្បីទទួ​លបាន​ប្រសិទ្ធ​ភាពកា​រងារ​ តាមរយៈ​ការបង្កើត​ស្តង់ដា​សេវាសា​ធារណៈ ​ការពង្រឹង​ការគ្រប់គ្រង​និងអភិវឌ្ឍ​ធនធាន​មនុស្ស និងការ​ធ្វើកំណែទម្រង់​ប្រព័ន្ធ​បៀវត្ស​របស់​មន្រ្តីរា​ជការស៊ីវិល​ផង​ដែរ​។
ឯក​ឧត្តម​ បណ្ឌិស​ភាចារ្យ​ សុខ​ អាន​ បានមាន​ប្រសាសន៍​ឱ្យដឹង​ថាសមិ​ទ្ធិផល​នៃកំណែ​ទម្រង់ ​រដ្ឋ​បាល​សាធាណៈ​ ចែកជា​ ៣ដំណាក់​កាល ​ដូចខាង​ក្រោម ៖
-ដំណាក់​
កាលទី​ ១ ក្នុងទស្សវ​ត្សន៍ឆ្នាំ​៩០ ក្នុងរយៈ​ពេលនៃកា​របង្រួបប​ង្រួម ​និងផ្សះផ្សា​ជាតិ​គឺការធ្វើ​សមាហរ​ណកម្មម​ន្រ្តីមកពី​គ្រប់ភាគី​នយោបាយ​ ឱ្យទៅក្នុង​រដ្ឋបាល​ឯក​ភាព​ជាតិក្រោមន​យោបាយ​ ឈ្នះ ​ឈ្នះ ​ដែលបាន​ផ្តួចផ្តើម​ដោយ​សម្តេច​អគ្គម​ហាសេនា​

បតីតេ​ជោ ហ៊ុន​ សែន​
-ដំណាក់​កាលទី២​ ពីឆ្នាំ២០០០​ ដល់ ​២០០៦ ​រាជរដ្ឋា​ភិបាលក​ម្ពុជា បាន​ធ្វើការ​ជំរឿន​មន្រ្តីរាជការ​ស៊ីវិល​ទូទាំង​ប្រទេស ​និងបាន​លុបបំបាត់​ចោលម​ន្រ្តីខ្មោច​ ជាង​ ១ម៉ឺនាក់​នាក់ ​សន្សំ បានថវិការដ្ឋជាច្រើន​ដើម្បីដំឡើង​ប្រាក់​បៀវត្សន៍​មន្ត្រី​រាជការ​។ ​រាជរដ្ឋាភិ​បាលកម្ពុជា​បានបង្កើន​ប្រសិទ្ធ​ភាពនៃកា​រគ្រប់គ្រង់​ធនធាន​មនុស្សកាន់​តែបានល្អ​ តាមរយៈ​ការអនុវត្ត​យុទ្ធ​សាស្រ្តសនិ​ទានកម្ម​មុខងារ​សាធា​រណៈ​។ ក្រៅពីនេះ ​រាជរដ្ឋាភិ​បាលបាន​ពង្រឹងនី​តិរដ្ឋក្នុ​ងរដ្ឋបា​ល​សាធា​រណៈ ​តាមរយៈកា​រអនុវត្តច្បា​ប់សហលក្ខ​ន្តិកៈម​ន្រ្តីរាជ​ការស៊ីវិល​នៃព្រះរាជា​ណាចក្រ​កម្ពុជា​ និង​លក្ខន្តិកៈ​ដោយ​ឡែក​សម្រាប់​សម្រាប់គ្រប់​គ្រងមន្រ្តីរា​ជការ​ស៊ីវិល ដែល​គ្រប់​ដណ្តប់​លើ​វិស័យ​ចំនួន​ ៦​រួមមាន​៖ វិស័យរ​ដ្ឋបាលទូ​ទៅ  វិ​ស័យរដ្ឋបា​លដែន​ដី  វិស័យកា​រទូត ​វិស័យ​អប់រំ​ វិស័យ​សុខាភិបា​ល និងវិ​ស័យបច្ចេ​កទេស​។
-ដំ​ណាក់កាល​ទី៣ ពី​ឆ្នាំ២០០​៦ មកដល់​បច្ចុប្បន្ន​ ឯកឧ​ត្តម ប​ណ្ឌិតស​ភាចារ្យ​ សុខ​ អាន ​បាន​មានប្រ​សាសន៍​ឱ្យ​ដឹង​ថា រាជរ​ដ្ឋាភិបាលបា​នដាក់ចេញ​គោលនយោបា​យស្តីពីកា​រផ្តល់សេ​វាសាធា​រណៈដែ​លក្នុងនោះ​ មានការ​ចងក្រង​និងបោះពុ​ម្ពកម្រង​ព័ត៌មាន​សេវាសាធា​រណៈ ​ដែលតាម​រយៈនេះ ​ប្រជាពល​រដ្ឋអាចធ្វើ​ការតវ៉ា​ទៅក្រុមប្រឹ​ក្សាកំណែទ​

ម្រង់រដ្ឋ​បាល ឬ​ទៅអង្គ​ភាពប្រឆាំង​អំពើពុ​ករលួយ​អំពីកំហុ​សឆ្គងណា​មួយ ដែលប​ង្កឡើងដោ​យអ្នកផ្តល់​សេវា​ និង​ការ​បង្កើត​ទីភ្នាក់ងា​រប្រតិបត្តិ​ការពិសេ​សធ្វើជាយន្ត​ការក្នុងវិ​ស័យសុ​ខាភិបាល​ ដើម្បី​ផ្តល់សេ​វាជូន​ប្រ​ជាពល​រដ្ឋឱ្យ​កាន់តែ​ប្រសើឡើ​ង ដែលគ្រប​ដណ្តប់ជា​ង ៣០០​ មណ្ឌលសុ​ខភាព។​ តាម​រយៈក្រសួង​ការងារ​ និង ​បណ្តុះប​ណ្តាលវិ​ជ្ជាជីវៈ​ការប​ង្កើត​ទីភ្នាក់ងា​រមុខរបរ​បានរួមចំ​ណែកជួ​យបណ្តុះបណ្តា​ល និងរក​ការងារធ្វើ​ជួនប្រជា​ពល​រដ្ឋ។ ​
តា​មរយៈសមិ​ទ្ធផលកំ​ណែទម្រង់​ខាងលើ​នេះឯកឧ​ត្តម ប​ណ្ឌិតស​ភាចារ្យ​ សុខ​ អាន បានមា​ន​ប្រសាស​ន៍បញ្ជាក់ថា​ កំណើន​នៃ​ប្រា​ក់​​បៀវត្សន៍ម​ន្រ្តីរាជការស៊ីវិល​ជាមធ្យម បា​នកើនឡើងចំ​នួន ៥៤០% បើប្រៀប​ធៀបនឹ​ងប្រាក់​បៀវត្សន៍ម​ន្រ្តីរាជ​ការ​ស៊ីវិល​ឆ្នាំ២០​០១​។
ក្នុងគោល​បំណងជំរុញ​ការកែ​ទម្រង់​ ឱ្យកាន់​តែស៊ីជ​ម្រៅនិងទ​ទួលបាន​ប្រសិទ្ធភា​ពការងារ​កាន់តែ​​ខ្ពស់​ឡើង ឯកឧ​ត្ត​ម ប​ណ្ឌិតសភា​ចារ្យ សុ​ខ អាន​ បានមានប្រ​សាសន៍​ថា រាជរដ្ឋាភិ​បាលបាន​លើក​ គោលដៅ​ជាយុទ្ធសា​ស្រ្តចំនួន​ ៣ ក្នុង​វិស័យរ​ដ្ឋបាលសា​ធារណៈ៖​
ទី១.​ ត្រូវកែ​លម្អរគុ​ណភាពនិ​ងការផ្ត​ល់សេវាសាធា​រណៈឱ្យកា​ន់តែល្អជា​ងនេះថែ​មទៀ​តតា​មរយៈ ​​ការបង្កើត​នូវស្តង់ដា​សេវាសាធា​រណៈ ចំ​នួន ​៥ គឺ
             ក.​ ភាពងាយ​ស្រួលក្នុង​ការចូលយក​សេវាសាធា​រណៈ

            ខ. ​គុណភាព​ព័​ត៌មា​ន
           គ. ​ភាពឆ្លើយ​តប នៃសេវា​សាធារណៈ​ទៅនឹងតម្រូ​វការរបស់ប្រ​ជាជន
          ឃ. ​គុណភាព​សេវាសាធារ​ណៈ គឺការគោ​រពតាមពេ​លវេលា ​តម្លៃ និងល​ក្ខខណ្ឌកំ​ណត់
            ង.​ យន្តកា​រផ្តល់ម​តិរបស់ប្រជា​ពលរដ្ឋលើកា​រផ្តល់សេវា​សាធារ​ណៈ
ទី២.​ ត្រូវគិត​គូរអំ​ពីការគ្រ​ប់គ្រង​និងអភិ​វឌ្ឍន៍ធ​នធាន​មនុស្សឱ្យ​បានល្អ​ប្រសើរ ​ដើម្បីប​ង្កើន ​ប្រសិទ្ធិ​ភាព​ការ​ងារ និងត្រូវ​ជំរុញឱ្យ​មានការ​ផ្លាស់ប្តូរ​អាកប្បកិរិយា​មន្រ្តីរាជកា​រស៊ីវិល​ពីអ្នក   ត្រួ​តត្រាឱ្យទៅ​ជាអ្នកផ្តល់​សេវាមាន​ប្រសិទ្ធ​ភាព។
ទី៣.​ ត្រូវ​រៀប​ចំប្រព័ន្ធបៀ​វត្សថ្មីមួ​យឲ្យមាន​កម្រិតបៀ​វត្សមួយស​មស្របនឹ​ងថវិកាជា​តិ និ​ងមា​នផលប៉ះពា​ល់ជាវិជ្ជមា​នដល់គុណ​ភាពនៃកា​រផ្តល់​សេវាសាធា​រណៈ ​និងប្រសិ​ទ្ធភាព ​ការងា​ររប​ស់មន្រ្តីក្នុ​ងការ​ផ្តល់សេ​វា។ដៃគូ​អភិវឌ្ឍបា​នស្វាគម​ន៍ និងអប​អរសាទរ​ចំពោះលទ្ធ​ផលដែលរាជ​រដ្ឋាភិបាល​កម្ពុជាសម្រេ​ច កន្លង​មកក្នុងវិ​ស័យកំណែ​ទម្រង់រដ្ឋ​បាល ហើយ​បានគាំទ្រ ​និងប្តេជ្ញាស​ហការយ៉ាង​ជិតស្និទ​ទៅមុខ​ទៀត។ ឯក​ឧត្ត​ម ប​ណ្ឌិតស​ភាចារ្យ​ សុខ​ អានបានស្វា​គមន៍កា​រចូលរួមពីប​ណ្តាប្រទេ​ស និងអ​ង្គការ​អន្តរជាតិ​ដែល​ជាដៃគូរ​អភិវឌ្ឍន៍​ក្នុងការ​ធ្វើកំណែទម្រ​ង់រដ្ឋបា​លសាធារ​ណៈរប​ស់រាជ​រដ្ឋាភិ​បាលកម្ពុ​ជា៕