Thursday, September 6, 2012

រាជរដ្ឋាភិបាល​កម្ពុជា​និង​អង្គកា​យូណេ​ស្កូចុះ​ហត្ថ​លេខា​លើ​កិច្ច​សហ​ប្រតិបត្តិលើ​កិច្ចការ​គាំពារ​នឹងអភិរក្ស​ប្រាសាទអង្គរ​ដំណាក់​កាល​ទី២


នៅទីស្តីកា​រគណៈរដ្ឋ​មន្រ្តី​នាព្រឹក​ថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ​២០១២ នេះឯក​ឧត្តម បណ្ឌិត សភាចារ្យ សុខ អាន ឧបនា​យករដ្ឋ​មន្រ្តី រដ្ឋមន្រ្តី​ទទួល​បន្ទុកទីស្តីការ​គណៈ​រដ្ឋមន្រ្តី និង​ជា​ប្រធាន​អាជ្ញា​ធ​អាប្សារា និង លោក​ស្រី អាន ឡឺម៉េស (Anne LEMAISTRE) តំណាង​អង្គការ​យូណេ​​ស្កូប្រ​ចាំនៅ​កម្ពុជា​ បានចុះ​ហត្ថលេខា​លើកិច្ច​ព្រម​ព្រៀងស្តី​ពីផែន​ការ គាំពារ និង​អភិរក្ស​ប្រាសាទ​អង្គរ ដំ​ណាក់​កាលទី២ ដែល​ជាជំនួយ​របស់រាជ​រដ្ឋាភិបាល អ៊ីតាលី មាន​ទឹកប្រាក់ ២០ ម៉ឺនដុល្លា ស​ហ​រដ្ឋ​អាមេរិក​។​ថវិការ​នេះនឹង​ត្រូវរួ​មជាមួយ​ថវិការ​បដិភាគ​របស់រាជ​រដ្ឋាភិ​បាល​កម្ពុជា​ចំនួន ៥ ម៉ឺន​​ដុល្លា សហរដ្ឋ​អាមេរិក​ថែមទៀត​តាមរយៈ​អាជ្ញាធរ អប្សារា ដើម្បី​ធ្វើការ​ជួសជុល និង អភិ​រក្ស​ជណ្តើរ កសិណ ប្រាសាទ​អង្គរ។
ក្នុង​នាម​រាជ​រដ្ឋាភិបាល​កម្ពុជា​ឯកឧត្តម បណ្ឌិត សុខ អាន បានថ្លែង​អំណរ​គុណយ៉ាង​ជ្រាលជ្រៅ ចំពោះ រាជរដ្ឋាភិ​បាលនិង​ប្រជាជន អ៊ីតាលី ក្នុងទឹក​ចិត្ត​សប្បុរ​សជួយ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម​កម្ពុជា​ ជាពិសេស​ចំពោះការ​គាំពារ និងការ​ស្តាកេរិ៍្ត​ដំណែល​វប្បធម៌​របស់​កម្ពុជា ។
ឯកឧត្តម​បណ្ឌិត សុខ អាន បាន​ចាត់​ទុកពិធី​ចុះហត្ថលេ​ខាលើកិច្ច​ព្រមព្រៀង​គាំពារ និង អភិ​រក្ស​ប្រាសាទ​អង្គរ​ជំហាន​ទី២ដែល ត្រូវនិង​ការប្រារព្ធ​ខួបអនុស្សាវ​រីយ៍ ២០ ឆ្នាំនៃការ​ចុះបញ្ជីតំ​បន់​​ប្រា​​សាទ អង្គ​រ ជាសម្បត្តិបេតិ​កភណ្ឌ​ពិភព​លោក​ដោយសម័យ​ប្រជុំ​ពេញអង្គលើក​ទី១៩ នៃគណៈ​កម្មាធិការ​អន្តរជាតិ សម្រប​សម្រួល​អង្គរក្នុង​អំឡុង​ខែឆ្នូឆ្នាំ​២០១២​ខាងមុខ​គឺជា​សញ្ញា​ល្អនៃ​កិច្ច​សហ​ប្រតិបត្តិការ​បន្ថែមទៀត​រវាងរាជ​រដ្ឋា​ភិបាលកម្ពុជា​ និង អង្គ​ការយូ​ណេស្កូ។ព្រឹត្តិ​ការណ៍​នេះក៏​នាំទៅ​ដល់កា​រប្រារព្ធសម័យ​ប្រជុំ​លើកទី​៣៧ នៃគណៈ​កម្មាធិការ​បេតិ​កភណ្ឌ​ពិ​ភព​​លោក ក្នុង​ឆ្នាំ​២០១៣ ដែលក​ម្ពុជាធ្វើជា​ម្ចាស់ផ្ទះ​ផងដែរ ។
ឯកឧត្តម បណ្ឌិត សុខ អាន បាន​មាន​ប្រសាសន៍​ឱ្យដឹងថា កាបង្កើត​គណៈ​កម្មាធិកា​រអន្តរជាតិ​សម្រប​ស​ម្រួល​ដើម្បីការ​ពារ​អភិរក្ស​និង​អភិវឌ្ឍ​តំបន់អង្គរ(ICC- Angkor)កាល​ពីឆ្នាំ១៩៩៣​ដោយ​​មាន​ប្រទេស​ជប៉ុន និង បារាំង​ជាសហ​ប្រធាន បច្ចុប្បន្ន​ទទួល​បានកិច្ច​សហ​ប្រតិ​បត្តិការ​ពី ១៤​ប្រទេស និង​អង្គការ​អន្តរជាតិ​ចំនួន ២៨ ក្នុងការ​អនុវត្តន៍​គម្រោង​គាំពារ និង អភិវឌ្ឍ​តំបន់​អង្គរ​ខុសៗ​គ្នាចំនួន ៦០ ត្រូវបាន​អគ្គលេខា​ធិការ​អង្គការ​យូណេស្កូ វាយ​តំលៃថា​ជា​ស្ថា​ប័នគំរូ​អន្តរ​ជាតិ​ក្នុង​ការគាំ​ពារ និង អភិវឌ្ឍ​តំបន់​អង្គរ​ជូនគណៈកម្មា​ធិការបេតិ​កភណ្ឌ​ពិភព​លោក។
ឯកឧត្ត​មបណ្ឌិត សុខ អាន បាន​មានប្រសាសន៍​ថាក្រុម​អ្នក​បច្ចេកទេស គាំពារ​និង​អភិរក្ស​ប្រា​សាទ​អង្គរ នៃប្រទេស​អ៊ីតាលី ត្រូវបាន​បង្កើតឡើង​ក្នុងឆ្នាំ ១៩៩៤ តាមរយៈ​មូល​និធិ ទំនុក​ចិត្ត​(FUNDS -in-Trust)។ ក្នុង​ក្របខណ្ឌ​នៃកិច្ច​សហប្រតិ​បត្តិការ​នេះរាជ​រដ្ឋាភិបាល​កម្ពុជា តាមរយះ​អាជ្ញាធ​រអប្សារា និង​រដ្ឋាភិបាល​អ៊ីតាលី តាមរយៈ​ក្រុមអ្នក​បច្ចេកទេស អ៊ីតាលី ដឹកនាំ​ដោយ លោក សាស្រ្តាចារ្យ វ៉ាល់ទ័រ ម៉ារីយ៉ា សាន់តូរ៉ូ (Valter Maria Santoro) បានជួស​ជុល​ប្រាសាទ ប្រែរូបរ​ហូតដ​ល់ឆ្នាំ​២០០៥ ក្នុង​ថវិកា​សរុប​ប្រមាណ ២ លានដុល្លា​អាមេរិក។​ចាប់ពីឆ្នាំ​២០​០៥​ដល់​ឆ្នាំ២០១១ រដ្ឋាភិបាល​អ៊ីតាលី​បានផ្តល់​ជំនួយ ៥៦៥, ០០០ដុល្លារ អាមេរិក និងថវិការ​បដិ​ភាគ​រាជ​​រដ្ឋាភិ​បាល​កម្ពុជា ៥៦,០០០ដុល្លា សម្រាប់​ការស្តារកំ​ពូល​​ប្រាសាទ​បាកា​ន និងផ្នែ​ក​មួយ​ចំនួន​នៃប្រា​សាទ​ អង្គរតូច ក្នុងនោះ​មានជំរាល​ជណ្តើរ​កសិណ​ប្រាសាទ​អង្គរផងដែរ។
លោក​ស្រីអា​ន ឡឺម៉េស (Anne LEMAISTRE) តំណាង​អង្គការ​​យូណេស្កូប្រ​ចាំនៅ​កម្ពុជា​ ក៏បាន​មាន​​ប្រ​សាសន៍​ឱ្យ​ដឹង​ផង​ដែរថា កិច្ចសហ​ប្រតិបត្តិការ​រវាង​រាជរ​ដ្ឋាភិបាល​កម្ពុជា និង អង្គការ​យូណេស្កូ ក្នុងការ​គាំពារ និង អភិវឌ្ឍ​តំបន់អង្គរ​ក្នុងរយៈ​ពេល​២០ កន្លង​មក​នេះទ​ទួល​បាន​ជោគ​ជ័យ​​យ៉ាង​ធំធេង។ 
កិច្ចសហ​ប្រតិបត្តិកា​រនេះ​ក៏បាន ដើរស្រប​គ្នានឹងកិច្ចកា​រហ្វឹក ហ្វឺន និង​ការធ្វើ​សិក្ខា​សាលាជា​ច្រើន ដោយ​មានកា​រចូលរួម​ពីក្រសួង​វប្បធម៌ និង​វិចិត្រ សិល្បៈ និស្សិត​សាក​ល​វិទ្យាល័យ​ ភូមិន្ទ​វិចិត្រសិល្បៈ  វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា មន្រ្តី​អាជ្ញាធ​រអប្សារា និង អាជ្ញា​ធរព្រះ​វិហារ​ក្នុងការ​អនុវត្ត កម្មវិធីគាំពារ​និង​អភិវឌ្ឍ​តំបន់​អង្គរផងដែរ។
សូប​បញ្ជាក់​ថាតំបន់​ប្រាសាទ​អង្គរត្រូវ​បានចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភព​លោក ឆ្នាំ​១៩៩២ ហើ​យត្រូវ​បានដាក់​ក្នុង​បញ្ជី​បេតិក​ភណ្ឌ​ដែល​ប្រឈម​នឹង​គ្រោះថ្នាក់​។​ដោយ​
មានកិច្ច​សហប្រ​តិបត្តិការ​ល្អរវាង​គណៈកម្មាធិការ​អន្តរជាតិ​សម្រប​សម្រួល​អង្គរ និង អាជ្ញាអ​រអប្សារា​នៅក្នុង​ឆ្នាំ​២០​០៤ តំបន់​ប្រាសាទ​អង្គរ​ត្រូវបាន​ដក​ចេញេ​ពីបញ្ជី​បេតិក​ភណ្ឌ​ដែល​ប្រឈម​នឹង​គ្រោះថ្នាក់៕