ហាង LG របស់ក្រុមហ៊ុន ជីហ្គៀ (G Gear Co., Ltd) ដែលមាន ទីតាំងនៅអគារលេខ១៣៥មហាវិថីព្រះមុនីវង្ស សង្កាត់ផ្សារថ្មី ខណ្ឌដូនពេញ រាជធានីភ្នំពេញ ត្រូវបានសម្ពោធ នៅព្រឹកថ្ងៃទី ២២ធ្នូនេះ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុក ទីស្ដីការគណៈរដ្ឋមន្រ្តី និងលោកជំទាវ ព្រមទាំងវត្តមានចូលរួមដ៏ច្រើន ពីភ្ញៀវកិត្តិយស។
លោក សុខ ពិសិដ្ឋ អគ្គនាយកក្រុមហ៊ុន ជីហ្គៀ (G Gear CO ,Ltd) បានបញ្ជាក់ថា ក្រុមហ៊ុនលោក បានបង្កើតឡើងនៅឆ្នាំ២០១១ ហើយបានទទួលសិទ្ធិចែកចាយផ្តាច់មុខ ជាផ្លូវការ សម្រាប់ទូរស័ព្ទដៃនិងMonitorម៉ាកLG របស់សាធារណៈរដ្ឋកូរ៉េ ដែលបានបង្កើតបច្ចេកវិទ្យា អាយ ភី អេស(IPS) សម្រាប់អេក្រង់ទូរស័ព្ទ និង ទូរទស្សន៍ដែលមានពន្លឺពណ៌ធម្មជាតិ ល្អប្រណីត បច្ចេកវិទ្យា LTE 4G និង Cinema 3D (ស៊ីណេម៉ា ស្រ៊ីឌី) ។
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បានអបអរសាទរចំពោះការសម្រេចចិត្ត របស់ក្រុមហ៊ុន ជីហ្គៀ និង ក្រុមហ៊ុន អិលជី អេឡិចត្រូនិក ដែលបានសហការធ្វើអាជីវកម្មលផលិតផល ម៉ាក LG នៅរាជធានីភ្នំពេញ ។ ឯកឧត្តមបណ្ឌិតសភាចារ្យ ផ្ដល់ការកត់សំគាល់ថា ការបើកហាង ផលិតផល LGនៅកម្ពុជា គឺជាការសម្រេចចិត្តធ្វើអាជីវកម្ម ដ៏ត្រឹមត្រូវ ដោយសារកម្ពុជា មានការអភិវឌ្ឍ លើគ្រប់វិស័យ មានសុខសន្តិភាពពេញលេញ មានស្ថិរភាពនយោបាយ មានលំនឹង ម៉ាក្រូសេដ្ឋកិច្ច ជាពិសេសមាន កំណើនសេដ្ឋកិច្ចខ្ពស់ និងអតិផរណាទាប ។
ឯកឧត្តមបណ្ឌិតសភាចារ្យ គូសរំលេចឲ្យដឹងដែរថា ផលិតផលក្នុងស្រុកសរុប សម្រាប់ប្រជាជនម្នាក់ៗ មានការកើនឡើងជាលំដាប់ ពីប្រមាណ៧៣៨ដុល្លាអាមេរិក នៅឆ្នាំ ២០០៨ ដល់ ៩១៥ដុល្លា អាមេរិក នៅឆ្នាំ២០១២ ហើយ ត្រូវបានប៉ាន់ស្មានថា នឹងកើនរហូតដល់ ប្រមាណ ១ពាន់ដុល្លា អាមេរិក នៅឆ្នាំ ២០១៣ ។ ឯកឧត្តម សង្កត់ធ្ងន់ថា កំណើនទាំងនេះ បានបញ្ជាក់យ៉ាងច្បាស់ថា អំណាចទិញ របស់ប្រជាជនកម្ពុជា មានការកើនឡើង ជាបន្តបន្ទាប់ ដែលនេះបង្ហាញនូវសក្ដានុពល ដ៏ធំរបស់កម្ពុជា សម្រាប់ក្រុមហ៊ុន វិនិយោគនានារួមទាំងក្រុមហ៊ុន LG ផងដែរ ។

ហាងLGនេះ នៅជាន់ផ្ទាល់ដីមានតាំងបង្ហាញ និងលក់ផលិតផលទំនើបៗ ដែល ជាប់លំដាប់ ថ្នាក់ពិភពលោករបស់LG ដែលប្រជាជនកម្ពុជា អាចសាកល្បងប្រើប្រាស់បាន ហើយនៅជាន់ទី១ មាន ស្រ៊ីឌី ស៊ីណេម៉ា សៀធ័រ (3D Cinema Theater) សម្រាប់បើកទូលាយ ដល់សិស្ស និស្សិត ទូទៅទទួលបទពិសោធន៍ បច្ចេកវិទ្យា 3D ដ៏អស្ចារ្យ និងមានបន្ទប់ចំអិនអាហារគំរូ សម្រាប់ មេផ្ទះទូទៅដែលចង់រៀនចំអិនអាហារតាមបែបទំនើប។ តំណាងក្រុមហ៊ុននេះ បញ្ជាក់ថានឹងខិតខំ បង្កើតកម្មវិធីដែលឲ្យហាងនេះ ទៅជាកន្លែងបើកចំហជាទូទៅ និងជាកន្លែងចាប់អារម្មណ៍បំផុត សម្រាប់ ប្រជាជនកម្ពុជា ។ សម្រាប់ការប្រកួតប្រជែង ជាមួយផលិតផលអេឡិចត្រូនិកនានា នៅ ក្នុងទីផ្សារកម្ពុជា តទៅមុខក្រុមហ៊ុន នឹងផ្តោតសំខាន់លើផលិតផលចំនួន៥មុខ គឺទូរស័ព្ទ ស្មាតហ្វូន ដែលមានដាក់បញ្ចូលជាស្រេចនូវពុម្ពអក្សរយូនីកូដខ្មែរ , ទូរទស្សន៍ Cinema 3D ដែលបច្ចុប្បន្ន មិនមានគូប្រៀប, ម៉ាស៊ីនបោកសម្លៀកបំពាក់ , ម៉ាស៊ីនត្រជាក់ និងទូទឹកកក ៕