នៅក្នុងពិធីចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាជលរដ្ឋចំនួន ១.២៩១
គ្រួសារស្មើនឹង ២៥៧៣ ប័ណ្ណ នៅភូមិឆ្នែង ឃុំស្រែខ្ទុំ
ស្រុកកែវសីមា ខេត្តមណ្ឌលគីរី
សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា
នៅពេលដែលអ្នកប្រឆាំងទៅសួរអ្នកលក់អង្ករដែលឧទាហរណ៍ថាមានតម្លៃ ២,២
ពាន់រៀល ក្នុងមួយគីឡូក្រាមគេស្រែកថា
ស្លាប់ហើយអង្ករថ្លៃណាស់ដាច់ពោះស្លាប់អស់ហើយៗនៅពេលដែលគេទៅ
សួរប្រជាកសិករឧទាហរណ៍ថា មួយគីឡូក្រាមមានតម្លៃ ៧០០
រៀលក្នុងមួយគីឡូក្រាមគេស្រែកថា បង
ប្អូនអើយស្លាប់អស់ហើយស្រូវថោកណាស់ មិនរួចថ្លៃពលកម្ម
ថ្លៃភ្ជួររាស់ ថ្លៃជីទេ។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា
គេថារាជរដ្ឋាភិបាលអសមត្ថភាព នៅទីក្រុងមិនអាចបញ្ចុះថ្លៃអង្កបាន
ហើយគេថា
រាជរដ្ឋាភិបាលអសមត្ថភាពដោយនៅជនបទមិនអាចធ្វើឲ្យស្រូវឡើងថ្លៃបាន
ដូច្នេះក្នុងមួយដំណើរផ្លូវ គេយកចំណេញបាន ២ រឿង
ប្រសិនបើប្រជាពលរដ្ឋមកបានយល់ទេពិតជាជឿថាពួកប្រឆាំងនិយាយត្រូវ
ប៉ុន្តែប្រជាពលរដ្ឋរបស់យើងបានដឹងយ៉ាងច្បាស់អំពីពុតត្បុតរបស់ពួក
ប្រឆាំងទាំងនោះ។
កាល
ពីពេលមុននេះគណបក្សបានស្នើឲ្យមានការដកតំណែងលោកទេសរដ្ឋមន្ត្រី
ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចេញពីតំណែង
ដោយបានចោទប្រកាន់ថា
លោករដ្ឋមន្ត្រីអសមត្ថភាពក្នុងការរកទីផ្សារជូនកសិករបាន
ដែលសម្តេចតេជោបានឆ្លើយតបថា
ជាធម្មតាតម្លៃទីផ្សារមានការប្រែប្រួល មិនហ្នឹងហ្ននោះទេ។
សម្តេចនាយករដ្ឋមន្ត្រីថ្លែងថា ឥឡូវនេះប្រទេសឥណ្ឌា
និងប៉ាគីស្ថានបានបញ្ចេញស្រូវស្តុករបស់ខ្លួន
ហើយប្រទេសមួយចំនួនក៏ទទួលបានបរិមាណស្រូវល្អដែរ
ដែលកត្តាទាំងនេះ
ហើយបានជះឥទ្ធិពលដល់តម្លៃស្រូវអង្ករនៅកម្ពុជានោះ។
ដោយ
បានសួរប្រជាពលរដ្ឋដែលចូលរួមក្នុងពិធីនោះថា
ទីផ្សារដំឡូងរបស់បងប្អូននៅទីណា ហើយទទួលបានចម្លើយថា
ប្រទេសវៀតណាមនោះ សម្តេចតេជោថ្លែងថា ពិតណាស់ទីផ្សារដំឡូងគឺ
ប្រទេសវៀតណាម និងប្រទេសចិន ប៉ុន្តែពួកប្រឆាំងបាននិយាយថា
បងប្អូនអើយរាជរដ្ឋាភិបាលអត់ មានសមត្ថភាពទេ
នាយករដ្ឋមន្ត្រីអត់មានសមត្ថភាពទេ
ព្រោះមិនអាចរកទីផ្សារដំឡូងឲ្យបងប្អូនបាន
បោះឆ្នោតឲ្យខ្ញុំមកខ្ញុំរកទីផ្សារឲ្យ។
សម្តេចតេជោនាយករដ្ឋមន្ត្រីថ្លែងដែរថា ភាគច្រើននៃអ្នកដាំដំឡូងបាន
លក់ទៅវៀតណាម ហើយវៀតណាមជាសត្រូវរបស់ពួកគាត់
ដូច្នេះបើពួកគាត់ឡើងកាន់អំណាច
ពួកគាត់ប្រហែលជាអាចបង្កើតសង្គ្រាមជាមួយវៀតណាម
អញ្ចឹងទេទីផ្សារដំឡូងក៏បាត់ដែរ។
ពាក់ព័ន្ធ
ជាមួយបញ្ហាតម្លៃប្រេងវិញ សម្តេចនាយករដ្ឋមន្ត្រីថ្លែងថា
ឥឡូវនេះចូលដល់ដំណាក់ កាលដេញថ្លៃប្រេងសាំងហើយ ដែលកាលពីឆ្នាំ២០០៣
មានគណបក្សមួយបានឃោសនាថា
បើសិនជាឈ្នះឆ្នោតគេធ្វើឲ្យតម្លៃប្រេងសាំងឲ្យនៅតែ ១៧០០ រៀលទេ
ក្នុងមួយលីត្រ ក្នុងពេលដែលតម្លៃប្រេងសាំងថ្លៃ ២,២ពាន់
រៀលក្នុងមួយលីត្រ។ ចំណែកបក្សនយោបាយមួយទៀតបានឃោសនាថា
បើសិនជាបក្សគាត់ឈ្នះនឹងធ្វើឲ្យប្រេងសាំងស្ថិតក្នុងតម្លៃតែ
១៥០០ រៀលប៉ុណ្ណោះ ក្នុងមួយលីត្រ។ សម្តេចតេជោមានប្រសាសន៍ថា
ការពិតគណបក្សទាំងនោះដូចជាមានស្តុកប្រេងនៅក្នុងមហាសាគរសម្រាប់យក
មកប្រើ ហើយឥឡូវនេះបានចូលដល់ដំណាក់កាលដេញថ្លៃប្រេងសាំងទៀតហើយ
ព្រោះបក្សមួយថា បញ្ចុះថ្លៃសាំងឲ្យស្ថិតនៅត្រឹមប៉ុណ្ណេះ
ប៉ុន្តែខ្ញុំសួរសូម្បីតែប្រទេសអារ៉ាប៊ីសាអូឌីត ឬប្រទេសគុយវ៉ែត
ក៏ប្រទេសទាំងនោះគេតម្លើងថ្លៃប្រេងរបស់គេដែរ
ដើម្បីឲ្យស្មើជាមួយនឹងការផលិត មិនមែនប្រទេស
មានប្រេងហើយលក់ប្រេងថោកឬឲ្យប្រេងប្រើទទេនោះទេ។
នៅ
ក្នុងសង្កថា សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានលើកឡើងដែរថា ឥឡូវនេះ
រាជរដ្ឋាភិបាល មិនទាន់មានតម្រូវការយកពន្ធដីធ្លីពីប្រជាកសិករទេ
ប៉ុន្តែយើងត្រូវប្រឹងប្រែងរកប្រភពចំណូលផ្សេង យើងត្រូវជួយកសិករ។
សម្តេចតេជោថ្លែងថា ការកើនឡើងយ៉ាងឆាប់រហ័សរបស់ចំនួនប្រជាពលរដ្ឋ
តម្រូវឲ្យរាជរដ្ឋាភិបាលត្រូវដោះស្រាយបញ្ហាជាកញ្ចប់
ដូចជាបញ្ហាស្បៀងអាហារ វិស័យអប់រំ វិស័យ សុខាភិបាល ហេដ្ឋារចនាសម្ព័ន្ធ
ដែលជាកញ្ចប់បញ្ហារបស់សង្គម ហើយក៏ជាកញ្ចប់បញ្ហារបស់គ្រួសារ
នីមួយៗផងដែរ៕