Wednesday, January 9, 2013

ឯក​អគ្គរាជ​ទូត​ថ្មី​របស់​ថៃ​សន្យា​ពង្រឹង​ពង្រីក​កិច្ច​សហ​ប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​ថៃ-កម្ពុជា

ឯកឧត្តម ទូឆៃយុទ្ធ ផាកឌី​ (Touchayoot PAK DI) ឯកអគ្គ​រាជ​ទូត​ថ្មី ​របស់​ព្រះរាជា​ណាចក្រ​ថៃ​ប្រចាំ​ព្រះរាជាណា​ចក្រ​កម្ពុជា ​បាន​មាន​ប្រសាសន៍​ជំរាប​ជូនសម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន ថា ឯកឧត្តម​នឹង​ប្រឹង​ប្រែង​ធ្វើ​ការ​ដើម្បី​ពង្រឹង និង​ពង្រីក​នូវ​ទំនាក់​ទំនង និង​កិច្ច​សហ​ប្រតិបត្តិ​ការ​រ​វាង​ប្រទេស​ទាំង​ពីរ​កម្ពុជា- ថៃ​ នៅ​ក្នុង​បេសកកម្ម​ការទូត​របស់​លោក។

ឯកឧត្តម អ៊ាង ​សុផល្លែត ជំនួយការ​សម្តេច​​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បានឲ្យ​ដឹង​ថា នៅ​ក្នុង​ជំនួប​សំដែង​ការ​គួរ​សមជា​លើក​ដំបូង នៅ​វិមាន​សន្តិភាពនា​ថ្ងៃទី៨ ខែ​មករា ឆ្នាំ២០១៣ ឯកឧត្តម ទូឆៃ​យុទ្ធ ផាកឌី​ (Touchayoot PAK DI) ឯកអគ្គ​រាជទូត​ថ្មី​នៃព្រះរាជាណា​ចក្រ​ថៃ បាន​ជំរាប​ជូន​សម្តេច​តេ​ជោ​ថា បេសកកម្ម​របស់​លោក​មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ពេល​នេះ ​គឺ​មាន​តួនាទី​ដើម្បី​ពង្រឹង និង​ពង្រីក​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំងពីរ​ដែល​មាន​ស្រាប់ ហើយ​ដែល​កំពុង​តែ​ល្អ​ ឲ្យ​មានការ​រីកចម្រើន​កាន់តែ​ល្អ​ថែមទៀត។ ឯកឧត្តម ឯក​អគ្គរាជ​ទូត​ថ្មី​របស់​ថៃ​មាន​ប្រសាសន៍​ថា លោក​នឹង​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​ប្រទេស​ទាំង​ពីរ​កម្ពុជា-ថៃរក្សា​បាន​កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត​នូវ​ទំនាក់​ទំនង និង​កិច្ច​សហ​ប្រតិបត្តិ​ការ​លើ​គ្រប់​វិស័យ ទាំង​វិស័យ​សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និង​វិស័យ​ផ្សេងៗ​ទៀត នៅ​ក្នុង​អាណត្តិ​ការទូត​របស់​លោក​នេះ។

មាន​ប្រសាសន៍​ក្នុង​ជំនួប​នោះ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ បាន​ផ្តល់​អនុសាសន៍​ឲ្យ​ឯកឧត្តម ទូឆៃ​យុទ្ធ ផាកឌី​ (Touchayoot PAK DI) ឯកអគ្គរដ្ឋ​​ទូតថៃ​ប្រចាំ​ព្រះរាជាណា​ចក្រ​កម្ពុជា ​ត្រូវ​ប្រឹង​ប្រែង​ធ្វើ​យ៉ាង​ណា​រក្សា​ឲ្យ​បាន​នូវ​ការ​បើក​ច្រក​ព្រំដែន ដោយ​គប្បី​សហការ​ជាមួយគ្នា​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ឧក្រិដ្ឋកម្ម​ឆ្លងដែន ដូចជា​ការ​ឆ្លង​ដែន​កាប់​ឈើ​ខុសច្បាប់ ដែល​មាន​ការ​កើន​ឡើង​នៅ​តាម​ព្រំដែន​កម្ពុជា-ថៃ ដែល​នេះ​ជា​កត្តា​សំខាន់​ក្នុង​ការ​ការពារ​ធនធាន​ធម្មជាតិ​របស់​យើង​។

តាម​រយៈ​ឯកឧត្តម ទូឆៃយុទ្ធ ផាកឌី​ (Touchayoot PAK DI) សម្តេច​​តេ​ជោ​នាយករដ្ឋមន្ត្រី​ ក៏​បាន​ថ្លែង​អំណរ​គុណ ​ចំ​ពោះ​ព្រះអង្គម្ចាស់​ក្សត្រី សុរិន្ទ​ថន ដែល​បាន​ជួយ​ដល់​កម្ពុជា ពិសេស​លើ​វិស័យ​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស និង​វិស័យ​សុខាភិបាល​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​គ្រុន​ចាញ់ ដែល​កំពុង​តែ​មាន​សកម្ម​ភាព​យ៉ាង​សកម្ម​នៅ​ខេត្ត​ស្ទឹងត្រែង រតនគីរី និង​ខេត្ត​មណ្ឌល​គី​រី​ផងដែរ៕
ការដាក់​ សម្ពាធ​របស់​គណបក្សប្រឆាំង​ថៃ ជា​បញ្ហា​ផ្ទៃក្នុង មិន​ប៉ះពាល់​ដល់​នីតិវិធីតុលាការ​អន្តរជាតិ (ICJ) - See more at: http://www.cen.com.kh/localnews/show_detail/19?token=YjdiMWYxYTY4YjFhMjEyMmY5MTFlZTdiYTlhMmI2#sthash.Mre3qPel.qnXw8K7g.dpuf
ការដាក់​ សម្ពាធ​របស់​គណបក្សប្រឆាំង​ថៃ ជា​បញ្ហា​ផ្ទៃក្នុង មិន​ប៉ះពាល់​ដល់​នីតិវិធីតុលាការ​អន្តរជាតិ (ICJ) - See more at: http://www.cen.com.kh/localnews/show_detail/19?token=YjdiMWYxYTY4YjFhMjEyMmY5MTFlZTdiYTlhMmI2#sthash.Mre3qPel.qnXw8K7g.dpuf
នំពេញ: ​មន្ត្រី​រាជរដ្ឋាភិបាល​កម្ពុជា បានចាត់ទុក​ការព្យាយាមរបស់​គណបក្សប្រឆាំង​ថៃ ដាក់​សម្ពាធ​ទៅលើ​រដ្ឋាភិបាល លោកស្រី យី​ង​ឡាក់ មិន​ឲ្យទៅ​ចូលរួម​ស្តាប់​ក្នុង​សវនាការ​តុលាការ​យុត្តិធម៌​អន្តរជាតិ នៅ​ខែមេសា ឆ្នាំ​២០១៣ និង​ទាមទារ​មិន​ឲ្យរដ្ឋាភិបាល​ថៃ សព្វថ្ងៃ​ មិន​ទទួលស្គាល់សាលដីកាតុលាការអន្តរជាតិ នា​ឆ្នាំ​១៩៦២​ នោះ វា​មិន​មានអី ចម្លែក​ទេ​។​

​លោក ទិ​ត សុធា អនុប្រធាន​អង្គ​ភា​ព័ត៌មាន​និង​ប្រតិកម្ម​រហ័ស នៃ​ទីស្តីការ​គណៈរដ្ឋមន្ត្រី បាន​មានប្រសាសន៍កាលពី​រសៀល ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០១៣ យ៉ាងនេះ​ថា ៖ វា​មិនមែនជា​រឿងចម្លែក​ទេ ក្រុម​អាវ​លឿង​ថៃ​ជា​ក្រុម​គណបក្សប្រឆាំង​នោះ បាន​ព្យាយាម​ដាក់​សម្ពាធទៅលើ​រដ្ឋាភិបាល​ថៃ ដែល​ដឹកនាំ​ដោយលោកស្រី យី​ង​ឡាក់​មិន​ឲ្យ​ចូល​រួម​ស្តាប់​សវនាការ​នៅ​តុលាការ​យុត្តិធម៌​ អន្តរជាតិនៅ​ទី​ក្រុងឡាអេ នា​ខែមេសា ឆ្នាំ​២០១៣​នោះ និង​ការទាមទាររបស់គណបក្សប្រឆាំង មិន​ឲ្យ​ទទួលស្គាល់ សាលដីកាតុលាការយុត្តិធម៌​អន្តរជាតិ ឆ្នាំ​១៩៦២​នោះ​។​

​លោក ទិ​ត សុធា បាន​មានប្រសាសន៍​បន្តថា ៖ បញ្ហា​ប្រាសាទព្រះវិហារ​ដែល​ត្រូវបាន​តុលាការ​ទី​ក្រុ​ឡាអេ កំណត់​កាលបរិច្ឆេទ​ថា នឹង​បកស្រាយនៅ​ខែមេសា ឆ្នាំ​២០១៣ ខាងមុខ​នោះ គឺ​ចរន្ត​ក្រុម​អាវ​លឿងបាន​ផ្ទុះឡើង​សាជាថ្មី​នេះ គ្រាន់តែ​ជាការ​បង្ហាញនូវ​ជាតិនិយម​ជ្រុល​ហួសហេតុ ក៏ប៉ុន្តែ​ទិដ្ឋភាព​ច្បាប់​អន្តរជាតិ គឺ​មិន​ស្ថិតនៅលើ​ចរន្ត​រាំងខ្ទប់នីតិវិធីរបស់​តុលាការ​យុត្តិធម៌​អន្តរជាតិ ​នោះទេ ដែល​ចាត់ការ​តាម​បណ្តឹងរបស់​កម្ពុជា​។​

​លោក​បាន​មានប្រសាសន៍ ​បន្តថា ៖ វិធានការរបស់​ក្រុម​គណបក្សប្រឆាំង​ថៃ​នោះ គឺជា​បញ្ហា​ផ្ទៃក្នុងរបស់​ប្រទេស​ថៃ ហើយរដ្ឋាភិបាលថៃ គួរ​ពិចារណា​មាន​វិធានការ​បែបណា​ទៅលើ​ក្រុម​អាវ​លឿង​ថៃ​។ ចំណែក​ប្រទេស​កម្ពុជា​វិញ គឺ​អនុវត្ត​ន៍ទៅតាម​អ្វីដែលជា លិខិតតុ​បក​រណ៍​អន្តរជាតិ ដែល​បាន​នឹង​កំពុងដំណើរការ​ប្រព្រឹត្តទៅ​ក្រោយពី​រដ្ឋាភិបាល​ថៃ​ចាស់​ បានទន្ទ្រាន​ដោយ​កងទ័ព រំលោភអធិបតេយ្យភាពប្រទេស​កម្ពុជា ជាពិសេស​បាន​បំផ្លាញប្រាសាទព្រះវិហារ ដោយសារតែ​ការបាញ់​កាំភ្លើង​ផ្លោង កាលពីពេល​កន្លងមក (៤១៤​គ្រាប់​)​។​

​លោក ទិ​ត សុធា បាន​មានប្រសាសន៍​បន្តថា ៖ មកដល់ពេលនេះ​ស្ថានភាព​នៅតាម​បណ្តោយ​ព្រំដែន កម្ពុជា​-​ថៃ មកដល់ពេលនេះ គឺមានសភាពស្ងប់ស្ងាត់ជាធម្មតា ពុំមានអ្វី​ប្លែក​ទេ ពី​ព្រោះបញ្ហា​នេះត្រូវបាន​ស្ថិតនៅក្នុងយ​ត្តា​ធិ​ការអន្តរជាតិ (ICJ) ជាពិសេស លោកស្រី យី​ង​ឡាក់ នាយករដ្ឋមន្ត្រី​ថៃសព្វថ្ងៃ ហើយនឹង​រដ្ឋាភិបាល​ក​ម្ពុ​ជា មាន​ទំ​នាក់ទំនង​ជាមួយគ្នា​ល្អ​។​

​លោក ទិ​ត សុធា បន្តថា ៖ សិទ្ធិនៃ​ការ​ទៅ​ចូលរួម​ស្តាប់​សវនាការ​នៅ​តុលាការ​​អន្តរជាតិ នៅ​ខែមេសា ខាងមុខ គឺជា​សិទ្ធិ​សម្រេចរបស់​រដ្ឋាភិបាល​ថៃបច្ចុប្បន្ន​ ពុំគួរ​ទុក​ឱកាស​នេះឲ្យ​គណបក្សប្រឆាំង​ថៃ ដាក់​ការគាបសង្កត់ ហើយ​រដ្ឋាភិបាល​ថៃបោះបង់​នូវ​កាតព្វកិច្ចអន្តរជាតិ​នោះទេ​។​

​គណបក្ស ​ប្រជាធិបតេយ្យ ដែលជា​បក្សប្រឆាំង​ថៃ កាលពី​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០១៣ បាន​គាបសង្កត់​រដ្ឋាភិបាល​ឲ្យ​បញ្ជាក់​ច្បាស់​អំពីគោលជំហរ​របស់ខ្លួន ពាក់ព័ន្ធ​នឹង​ក្តីក្តាំ​របស់​ថៃ​ជាមួយ​កម្ពុជា​អំពី​កម្មសិទ្ធិ​ដី​ នៅជុំវិញ​ប្រាសាទព្រះវិហារ​។​

​ប្រាសាទព្រះវិហារ ត្រូវបាន​តុលាការ​យុត្តិធម៌​អន្តរជាតិ​(ICJ) ប្រគល់​មក​កម្ពុជា​កាល​ពី​៥១​ឆ្នាំមុន តែ​ថៃនៅតែ​អះអាងថា តំបន់​ជាប់​ប្រាសាទជា​ទឹកដី របស់ខ្លួន ជាហេតុ​នាំ​ឲ្យ​កម្ពុជា​ស្នើ​ទៅ ICJ បកស្រាយ​សាលក្រម​កាលពី​ឆ្នាំ​១៩៦២​នេះ​ឲ្យ​បានច្បាស់លាស់​។ កម្ពុជា​និង​ថៃ ត្រូវ​ចូលធ្វើសវនាការផ្ទាល់មាត់​នៅ ICJ នា​ខែមេសា និង​ការសម្រេច​ត្រូវ​រំពឹងថា​នឹង​ចេញ​នៅ​ខែតុលា​។​

​លោក​អាប់​ភិ​ ស៊ីត វេចា​ជីវ៉ា  ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ទី​៦​ខែមករា​ ថា រដ្ឋមន្ត្រីការបរទេសថៃ លោក ស៊ូ​រ៉ា​ពង់ តូ​វិឆៃ​គុល ត្រូវបង្កើត​ជំនឿ​ចិត្តសាធារណជន នៅមុន​ការតស៊ូនៅឯតុលាការ ជាមួយ​កម្ពុជា​។​

​អាប់​ភិ​ស៊ីត បាន​និយាយថា​៖ រដ្ឋមន្ត្រីការបរទេស​ចាំបាច់​ជូន​ព័ត៌មាន​ដល់​សាធារណជន​អំពី​អ្វីដែលខ្លួន​ កំពុង​ធ្វើ​ពាក់ព័ន្ធ​នឹង​ក្តីក្តាំ​នេះ​។ “​ស៊ូ​រ៉ា​ពង់ គួរ​កុំ​ផ្តោតលើ​ការរិះគន់​លើ​រូបលោក​ខ្លាំងពេក និង​គិត​ឲ្យ​បាន​ច្រើនឡើង​អំពី​ការឈ្នះក្តី​។​ការតស៊ូ​នៅឯ​តុលាការ​នេះ គួរ​ត្រូវបាន​ដោះស្រាយដោយ​ការប្រុងប្រយ័ត្នបំផុត​”​។​

​រដ្ឋាភិបាល​ ថៃ​បច្ចុប្បន្ន​បាន​និយាយថា ខ្លួន​នឹង​រក្សា​ក្រុមអ្នកច្បាប់​ដែល​បន្សល់​ពី​រដ្ឋាភិបាល​មុន​ នៅក្នុងការដោះស្រាយ​ជម្លោះទឹកដី​នេះ តែ​សមាជិកសភា​បក្សប្រឆាំង លោក​អុង​អាត ក្លា​ម​ផាយ​ប៊ុល បាន​និយាយថា ៖​រដ្ឋាភិបាល​រក្សាទុក​ក្រុមអ្នកច្បាប់​ដដែល​ដើម្បី​គេច​ ចេញពីការទទួលខុសត្រូវ​ក្នុងករណី​ចាញ់ក្តី​។ “​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​បក្ស​ភឿ​ថៃ គួរ​ជ្រើសរើស​ក្រុមអ្នកច្បាប់​ល្អ​បំផុត​ដើម្បី​ឈ្នះក្តី​នេះ​”​។​

​ ក្នុងពេល​ជាមួយគ្នា លោក​ណុប​ផា​ដុន ផា​តា​ម៉ា ទីប្រឹក្សា​ច្បាប់​របស់​អតីត​នាយករដ្ឋមន្ត្រី​ថាក់ស៊ីន ស៊ីណាវ៉ាត្រា បាន​និយាយថា ​ព្រះវិហារ ត្រូវបាន ICJ ប្រកាសថាជា​របស់​កម្ពុជា​។ កម្ពុ​ជាមាន​សិទ្ធិគ្រប់យ៉ាងដើម្បីដាក់​ប្រាសាទបុរាណ​នេះជា​សម្បត្តិ​ បេតិកភណ្ឌពិភពលោក​។​

​ណុប​ផា​ដុន បាន​ចុះហត្ថលេខា​លើ​សេចក្តីថ្លែងការណ៍​រួម​ថៃ​-​កម្ពុជា កាលពី​ថ្ងៃ​៨​មិថុនា ឆ្នាំ​២០០៨ ដែល​គាំទ្រសំណើ​កម្ពុជា សម្រាប់​ដាក់​ព្រះវិហារ ជាទី​តាំងបេតិកភណ្ឌ ពិភពលោក​។ លោក​ណុប​ផា​ដុន បាន​រិះគន់​អ្នកនាំពាក្យ​គណបក្ស​ប្រជាធិបតេយ្យ ដែលថា កម្ពុជាបានឈ្នះការចុះបញ្ជី​ប្រាសាទ​នេះ​ដោយសារតែ​ការគាំទ្រ​របស់លោក​។​

​ យោង តាម​ណុប​ផា​ដុន លោក រួមជាមួយ​រដ្ឋាភិបាល​របស់លោក​សា​ម៉ាក់ ស៊ុន​ដា​រ៉ា​វេ បាន​ចុះហត្ថលេខាលើ​កិច្ចព្រមព្រៀង ក្នុង​បំណង​សង្គ្រោះតំបន់​ជុំវិញ​ប្រាសាទចេញពី​ការអះអាងទាមទារដោយ​កម្ពុជា​៕ ​ - See more at: http://www.cen.com.kh/localnews/show_detail/19?token=YjdiMWYxYTY4YjFhMjEyMmY5MTFlZTdiYTlhMmI2#sthash.Mre3qPel.qnXw8K7g.dpuf