Friday, February 1, 2013

ប្រវត្តិសង្ខេប នៃព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យនៅកម្ពុជាក្រោមស្នាព្រះហស្តរបស់ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ


AKP ភ្នំពេញថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ២០១៣–
យោងតាមឯកសាររបស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ឲ្យដឹងថា នៅក្នុង ព្រះរាជបេសកម្ម ដើម្បីជាតិមាតុភូមិ និងប្រ ជារាស្ត្រខ្មែរ សម្តេចព្រះនរោត្តម សីហនុ ទ្រង់បានលះបង់ ព្រះកាយពល និងព្រះបញ្ញាញាណ យ៉ាងក្លៀវក្លាបំផុតធ្វើការតស៊ូក្នុងក្រប ខ័ណ្ឌ នៃ ព្រះរាជបូជនីយកិច្ច ដើម្បីទាមទារឯករាជ្យនៅកម្ពុជាឱ្យរួចចាកផុត ពីអាណានិគមនិយមបារាំង ដែលប្រវត្តិសង្ខេប នៃព្រះរាជ បូជនីយកិច្ច ទាមទារឯករាជ្យនៅកម្ពុជា មានដូចតទៅនេះ ៖
តាមសន្ធិសញ្ញាចុះថ្ងៃទី ០៨ វិច្ឆិកា ឆ្នាំ១៩៤៩ បារាំងបានទទួលស្គាល់តាមផ្លូវច្បាប់នូវ ឯករាជ្យ របស់ព្រះរាជាណាចក្រកម្ពុជា។២-ជា គោលការណ៍តាមផ្លូវច្បាប់ឯករាជ្យនេះ យើងទទួលបាន មែន ប៉ុន្តែចំពោះការអនុវត្តន៍ ជាក់ស្តែងឯករាជ្យនេះ នៅខ្វះវិស័យជាច្រើន ទៀតដូចជាអធិបតេយ្យខាង យុត្តិធម៌ ប៉ូលីស អំណាច បញ្ជាការ យោធា ការទូត ការប្តូរ និងការឱ្យចាយធនប័ត្រ ដើម្បីឱ្យមាន ឯករាជ្យ ទាំងស្រុង។៣-តាមសេចក្តីប្រកាសថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ១៩៥២ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុវរ្ម័ន បានសន្យាយ៉ាង ឱឡារិកចំពោះប្រជារាស្ត្ររបស់ព្រះអង្គថា ព្រះអង្គនឹង ដណ្តើមយក ឯករាជ្យទាំងស្រុងនេះ ដើម្បីមាតុភូមិក្នុងរយៈពេល ៣ ឆ្នាំ យ៉ាងយូរ បំផុត។៤-នៅថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ១៩៥៣ ព្រះកុរណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុវរ្ម័ន បានស្តេចយាងចាកចេញ ពីព្រះរាជា ណាចក្រកម្ពុជា ឆ្ពោះទៅកាន់ប្រទេសបារាំង ដើម្បីទាមទារឯករាជ្យរបស់កម្ពុជាជាមួយប្រ មុខរដ្ឋបារាំង។៥-នៅដឺឡាណាពូល ថ្ងៃទី០៥ ខែមីនា ឆ្នាំ១៩៥៣ ព្រះកុរណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ វរ្ម័ន បានផ្ញើព្រះរាជសារលិខិតមួយច្បាប់ជូនចំពោះលោក វាំងសង់ អូរីយ៉ូល ប្រធានា ធិបតី នៃសាធារណរដ្ឋបារាំង ដើម្បីរៀបរាប់បង្ហាញឱ្យប្រធានាធិបតី នៃសាធារណរដ្ឋបារាំងដឹងពីភាពចាំបាច់សំដៅ ធ្វើឱ្យបារាំងពង្រីក ក្របខ័ណ្ឌឯករាជ្យខ្មែរ។ ភ្ជាប់នឹងព្រះរាជសារលិខិតនេះ មានការសិក្សា គ្រប់គ្រាន់ ដោយទឡ្ហីករណ៍សំអាងបញ្ជាក់ អំពីការទាមទាររបស់សម្តេច និងការផ្តល់យោបល់ពីបែប បទ នៃការផ្ទេរអំណាចជាយថាហេតុ។
នៅដឺឡាណាពូល ថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៥៣ បន្ទាប់មកនៅ ហ្វុងតែនណាប្លូ ថ្ងៃទី០៣ ខែ មេសា ឆ្នាំ១៩៥៣ ព្រះករុណាព្រះបាទស ម្តេចព្រះនរោត្តម សីហនុ វរ្ម័ន បានសរសេរព្រះរាជសារ លិខិតចំនួន ០២ ច្បាប់បន្តទៀត ផ្ញើជូន វាំងសង់ អូរីយ៉ូល និងរដ្ឋាភិបាលបារាំង ដើម្បីបំពេញបន្ថែមលើ ទស្សនៈរបស់ព្រះអង្គ ដែលទាក់ទងនឹងឯករាជ្យខ្មែរ និងដើម្បីស្នើឱ្យរដ្ឋាភិបាលបារាំងប្រញាប់ប្រ ញាល់ដោះ ស្រាយបញ្ហានេះ។៦- នៅចំពោះមុខការលាក់លៀមរបស់រដ្ឋាភិបាលបារាំង ព្រះករុណាព្រះ បាទសម្តេច ព្រះនរោត្តម សីហនុ វរ្ម័ន បាន យាងចាកចេញពីប្រទេសបារាំង នៅថ្ងៃទី១១ ខែមេសា ឆ្នាំ ១៩៥៣ ឆ្ពោះទៅកាន់ប្រទេសកាណាដា និងសហរដ្ឋអាមេរិក ដែលនៅទី នោះ ព្រះអង្គបានធ្វើយុទ្ធនា ការឃោសនា ដើម្បីឯករាជ្យរបស់ប្រទេសព្រះអង្គ។
សេចក្តីថ្លែងការណ៍របស់ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ វរ្ម័ន ត្រូវបានចុះ ផ្សាយដោយកាសែតដ៏ធំញីវយ៉កថែម នៅថ្ងៃទី ១៩ ខែមេសា ឆ្នាំ ១៩៥៣ លាន់ឮខ្ទរខ្ទារពេញពិភព លោកទាំងមូល ហើយបានបង្ខំឱ្យរដ្ឋាភិបាលបារាំងទទួលយល់ព្រមធ្វើការ ចរចាជាមួយតំណាងផ្ទាល់ របស់ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ វរ្ម័ន ។ តំណាងនេះ គឺឯកឧត្តម ប៉ែន នុត ដោយ មានការចូលរួមពីឯកឧត្តម សម សារី ផង។ ៧-ការចរចានៅប៉ារីសបានឈានទៅដល់សំណើមួយ ដែលធ្វើឡើងដោយមានប្រទេសបា រាំង យល់ព្រមផ្តល់សម្បទានដ៏សំខាន់ខ្លះដល់កម្ពុជា។ ថ្ងៃទី១២ ខែឧសភា ឆ្នាំ ១៩៥៣ ឯកឧត្តម ប៉ែន នុត បានអញ្ជើញវិលត្រឡប់មក កាន់កម្ពុជាវិញ ដើម្បីទួល ថ្វាយព្រះមហាក្សត្រអំពីលទ្ធផលដែលទទួល បាននៅប៉ារីស។ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សី ហនុ វរ្ម័ន បានយាងមកកាន់ រាជធានី ភ្នំពេញវិញ នៅថ្ងៃ ទី ១៤ ខែឧសភា ឆ្នាំ១៩៥៣ ដើម្បីជួបជា មួយសហសេវិក និងនាយករដ្ឋមន្ត្រី របស់ព្រះអង្គ។៨-ចំពោះប្រជារាស្ត្ររបស់ព្រះអង្គដែលបានថ្វាយ ព្រះកិត្តិយសចំពោះព្រះអង្គជាអ្នកទទួលជ័យជំនះ និងជាវិរបុរសនោះ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ វរ្ម័ន ទ្រង់បានសន្យាយ៉ាងមហោឡារិកនៅក្នុងព្រះសុន្ទរកថាមួយដែល ទ្រង់បានថ្លែង នៅថ្ងៃទី ១៧ ខែឧសភា ឆ្នាំ១៩៥៣ ពីព្រះទីនាំងចន្ទឆាយាថា ព្រះអង្គនឹងបូជាជីវិតដើម្បីដណ្តើមយក ឯករាជ្យឱ្យបាន១០០ភាគរយ។
៩-នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ១៩៥៣ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ វរ្ម័ន ទ្រង់បានភៀសព្រះអង្គទៅប្រទេសថៃ ក្រោយពីមានសេចក្តីប្រកាសមួយ ដែល ទាក់ទាញពិភពលោក ស្តីពីការមិនពេញចិត្តនឹងបំណងប្រាថ្នាស្របច្បាប់របស់ប្រជាជនខ្មែរ។ ការមិន ពេញចិត្តនេះអាចនាំមកនូវផលវិបាកយ៉ាងធ្ងន់ធ្ងរទាំងសម្រាប់ប្រទេសកម្ពុជា និងពិភពលោកទាំង មូល។១០-ក្រោយពីបានដឹង ថា គ្រប់ប្រជាជាតិមានការយោគយល់ចំពោះការទាមទារឯករាជ្យ និង ចំពោះព្រឹត្តិការណ៍នៅប្រទេសកម្ពុជា ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ វរ្ម័ន បានយាង ត្រឡប់មកមាតុភូមិរបស់ព្រះអង្គវិញ ហើយយាងទៅគង់នៅតំបន់ស្វយ័តមួយ ដែលរួមមានខេត្ត សៀម រាប បាត់ដំបង និងកំពង់ធំ ។ ស្វយ័តភាពផ្នែកយោធានៃខេត្តទាំងនេះ ត្រូវបានប្រគល់ឱ្យប្រទេសកម្ពុជា ដោយមានការទាមទារ មួយរបស់ព្រះរាជា ដែលបានធ្វើឡើងនៅឆ្នាំ ១៩៤៩ សម្រាប់ខេត្តសៀមរាប និងខេត្តកំពង់ធំ និងនៅឆ្នាំ១៩៥២សម្រាប់ខេត្តបាត់ដំបង។
ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ វរ្ម័ន ទ្រង់បានប្រកាសថា ព្រះអង្គនឹងយាង ចូលរាជធានីភ្នំពេញវិញ នៅពេលណា ដែលបារាំង ព្រមផ្ទេរមកឱ្យប្រទេសកម្ពុជាវិញនូវកេតនភណ្ឌចុង ក្រោយនៃឯករាជ្យរបស់ខ្លួន ។ដើម្បីគាំពារនូវព្រះ រាជបូជនីយកិច្ចនេះ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ វរ្ម័ន ទ្រង់ បានបង្កើតកងកម្លាំង ជីវពល និងនារីក្លាហាន ដែលក្រោយមកមានតួនាទី យ៉ាងធំធេង។ឯកឧត្តម ប៉ែន នុត នាយករដ្ឋមន្ត្រី ទទួលបន្ទុករ៉ាប់រងការពារតំបន់ស្វយ័តរបស់ព្រះរាជា ។១១-ការចរចាដែលប្រព្រឹត្តទៅ នៅក្រុងភ្នំពេញ ដោយមានការណែនាំពីព្រះរាជា និងក្រោមការ ដឹកនាំរបស់ឯកឧត្តម ប៉ែន នុត បានសម្រេចដោយ ជោគជ័យទាំង ស្រុង ។ នៅថ្ងៃទី ២៩ខែសីហាឆ្នាំ១៩៥៣ មានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្ទេរ អំណាចតុលាការ ។ ថ្ងៃទី ២៩ ខែសីហា ឆ្នាំ១៩៥៣ មានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្ទេរសមត្ថ កិច្ចរបស់ប៉ូលីសនៅ ចុងបញ្ចប់ថ្ងៃទី ១៧ ខែតុលា ឆ្នាំ១៩៥៣ មានការចុះ ហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីអធិបតេយ្យ ខាងយោធារបស់ប្រជារាស្ត្រខ្មែរ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ជាមួយគ្នានេះ អធិបតេយ្យទាំងមូលលើផ្នែកការទូតត្រូវបានធ្វើឡើងតាមរយៈការប្តូរលិខិតរវាង រដ្ឋាភិបាលបារាំង និង រាជរដ្ឋាភិបាល (ចម្លើយរបស់ រដ្ឋាភិបាលបារាំងចំពោះកំណត់មួយរបស់រាជ រដ្ឋាភិបាលនៅថ្ងៃទី ១២ ខែកក្កដា ឆ្នាំ១៩៥៣ ដែលប្រគល់ដោយអគ្គស្នងការរបស់សា ធារណរដ្ឋបារាំង លេខ ៣៩៣ អ៊ែរ ចុះថ្ងៃ ទី ២៤ ខែកក្កដា ឆ្នាំ ១៩៥៣ លិខិតទទួលនិងភាពត្រឹមត្រូវលើការអនុវត្តន៍ នៃកិច្ចព្រមព្រៀង មានចែង ក្នុងកំណត់មួយសំរាប់រាជរដ្ឋាភិបាល ដែលប្រគល់ជួនអគ្គស្នងការ នៃសាធារណរដ្ឋបារាំង នៅថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ១៩៥៣ ក្រោមលេខ ៦៧-ប៉េ សេ អឹម អែស អឺម )។១២-នៅថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ១៩៥៣ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ វរ្ម័ន ស្តេច បានយាងចូលមកក្នុងរាជធានីភ្នំ ពេញវិញ។លើចម្ងាយផ្លូវ ៣០០គ.ម ដែលព្រះអង្គធ្វើដំណើរប្រជារាស្ត្រខ្មែរក្នុង ក្តីរំជួលចិត្តបាន ធ្វើឱ្យ ព្រះអង្គទទួលបាននូវជោគជ័យមួយដែលមិនធ្លាប់មានពីមុន មក ។ នៅថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ គឺ ៨ ខែមុនសន្និសីទក្រុង ហ្សឺ ណែវ មានធ្វើពិធីមួយនៅមុខព្រះបរមរាជវាំង ដែលឧទ្ទិសចំពោះការដកថយ នៃអំណាចរបស់បារាំងពីប្រទេសកម្ពុជា ។
លោកឧត្តមសេនីយ៍ ឡង់ក្លាត បានប្រគល់‎យ៉ាងមហោឡា រិកនូវអំណាចបញ្ជាការរបស់ខ្លួន ថ្វាយព្រះរាជា។កងទ័ព និង អគ្គសេនាធិ ការរបស់បារាំងបានដកថយ ពីព្រះរាជាណាចក្រកម្ពុជា ។ ឯករាជ្យរបស់ខ្មែរបានក្លាយទៅជាឯករាជ្យអចិន្ត្រៃយ៍ និងទាំងស្រុង ។ វិបត្តិ រវាងខ្មែរនិងបារាំងត្រូវបានបញ្ចប់។ពពកខ្មៅចុងក្រោយដែលបិទបាំងមិត្តភាពខ្មែរ បារាំងបាន រលាយសាបសូន្យទាំងស្រុង បន្ទាប់ពីការ ទទួលស្គាល់ទាំងស្រុងពីប្រទេសបារាំងនៅខែធ្នូ ឆ្នាំ១៩៥៤ លើអធិបតេយ្យទាំងមូលរបស់កម្ពុជា លើវិស័យសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។ គណៈប្រតិភូខ្មែរ ដែល បញ្ជូនទៅក្រុងប៉ារីស ដោយព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ វរ្ម័ន ដើម្បីស្នើឱ្យរដ្ឋាភិបាលបារាំង ទទួលស្គាល់ជាផ្លូវការ គឺត្រូវដឹកនាំដោយឯកឧត្តម ចាន់ ណាក បន្ទាប់ពីឯកឧត្តម បានទទួលមរណភាពនៅទីក្រុងប៉ារីសនោះ គណៈ ប្រតិភូខ្មែរត្រូវដឹកនាំដោយ ឯកឧត្តម ញឹក ជូឡុង និងនៅចុងក្រោយបង្អស់ដឹកនាំដោយ ឯកឧត្តម អូ ឈីន ដែលនៅពេលនោះ ជាឧប នាយករដ្ឋមន្ត្រី និងចូលរួមដោយឯកឧត្តម សឺន សាន ។ ១៣-នៅខែកក្កដា ឆ្នាំ ១៩៥៤ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៅ ហ្សឺ ណែវ បានប្រព្រឹត្តទៅ ដោយរួមបញ្ចូលគូបដិបក្សដែលមានវិវាទនៅឥណ្ឌូចិន ។ នៅសន្និសីទក្រុងហ្សឺណែវ ព្រះមហាក្សត្របានបញ្ជូន គណៈប្រតិភូមួយក្រុមដឹកនាំដោយឯ.ឧ ទេព ផន នៅពេលនោះជារដ្ឋមន្ត្រីការបរទេស និងមានឯ.ឧ ញឹក ជូឡុង ឯ.ឧ សម សារី ឯ.ឧ នង គឹមនី ឯ.ឧ សឺន សាន ៘ ដែលក្រោមការណែនាំពីព្រះមហាក្សត្របានដឹងថា សន្និសីទ ប្រកាសដកទ័ព របស់ ប្រទេសជិតខាង មួយចេញពីព្រះរាជាណាចក្រកម្ពុជា ។ ប្រទេសកម្ពុជាចេញពីសន្និសីទហ្សឺណែវនេះ «កក្កដា-១៩៥៤» ដោយគ្មានការខូចខាតអ្វីទាំង អស់។ផ្ទុយពីប្រទេសឡាវ និងវៀតណាមព្រះរាជាណា ចក្រកម្ពុជាអាចចៀសវាងការបែងចែក ទឹកដី ។១៤-ព្រះករុណា ព្រះបាទសម្តេច ព្រះ នរោត្តម សីហនុ វរ្ម័ន ក្នុងរយៈពេលយ៉ាងតិច ៣ ឆ្នាំ ទើបអាច បំពេញនូវកិច្ចសន្យារបស់ព្រះអង្គចំពោះប្រជារាស្ត្រ ។ ប្រជារាស្ត្រខ្មែរ បានថ្វាយព្រះឋានៈចំពោះព្រះអង្គថា ជាព្រះបិតាឯករាជ្យជាតិ ហើយតាមសំណូមពរ របស់តំណាងរាស្ត្រក្នុងក្របខ័ណ្ឌក្រុមប្រឹក្សាពិ គ្រោះជាតិ រដ្ឋាភិបាលបានលើកព្រះអង្គជាវិរៈបុរសជាតិ ស្របតាមព្រះមហាកិត្តិយសដ៏ខ្ពង់ខ្ពស់ឧត្តុង្គឧត្តមរបស់ព្រះអង្គ៕
ដោយលោក ចង លឹមអ៊ី