នៅសល់តែ ២៤ថ្ងៃទៀតទេព្រះរាជាណាចក្រកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំសម័យប្រជុំពេញអង្គលើក ទី ៣៧ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក ។ គណៈប្រតិភូចូលរួមមានចំនួនពី ៨០០ ទៅ ១០០០នាក់ មកពី ប្រទេស ដែលជាសមាជិករបស់អង្គការ UNESCO ចំនួនរហូតដល់ ១៩០ប្រទេស ។ ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ២០១៣ សេចក្តីសម្រេចចំនួន ១៧៦ នឹងត្រូវរៀបចំធ្វើក្នុងកំឡុងរយៈពេល ១២ថ្ងៃ ។ បេតិកភណ្ឌជាតិរបស់ ប្រទេសនៅក្នុងពិភពលោកចំនួនជាង ៣០សម្បត្តិ បេតិកភណ្ឌពិភពលោក នឹងត្រូវសម្រេចចុះបញ្ជី ឬមិនចុះបញ្ជីនៅ ទីក្រុងភ្នំពេញ ដែលនឹងក្លាយជាទីក្រុងប្រវត្តិសាស្ត្រដូចទីក្រុងកេប៉ិចដែរ ដែលបានចុះបញ្ជីប្រាសាទព្រះវិហារ ជាបេតិក ភណ្ឌពិភពលោក នាថ្ងៃទី ៧ ខែកក្កដា ឆ្នាំ២០០៨ ។ កម្ពុជាមិនត្រឹមតែធ្វើជាម្ចាស់ផ្ទះតែប៉ុណ្ណោះទេ ប៉ុន្តែកម្ពុជាក៏ធ្វើជា ប្រធានគណៈកម្មាធិការ បេតិកភណ្ឌពិភពលោក ដែលមានរូប ឯកឧត្តម បណ្ឌិត សភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ។
ព្រឹត្តិការណ៍ជាសកលនេះ គឺជាមោទនភាពជាតិ និងមោទនភាពរបស់ប្រជាជនកម្ពុជាដែលប្រសូត្រចេញពីអគ្គមគ្គុ ទ្ទេសក៍ដឹកនាំតែមួយគ្មានពីរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានចាត់តាំងគណៈប្រតិភូកម្ពុជាដ៏មាន សមត្ថភាពដឹកនាំដោយ ឯកឧត្តម បណ្ឌិត សភាចារ្យ សុខ អាន និងដែលបានធ្វើឱ្យកម្ពុជាមានឈ្មោះបោះសម្លេងពាស ពេញ ពិភពលោកនាពេលបច្ចុប្បន្ន ។ ដើម្បីជាការតបស្នងសងគុណ និងចូលរួមរៀបចំសម័យប្រជុំពេញអង្គនេះឱ្យបាន ជោគជ័យ ឯកឧត្តម ស្វាយ ស៊ីថា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានអនុគណៈកម្មាការព័ត៌មាន និងសារ គមនាគមន៍ បានដឹកនាំប្រជុំអនុគណៈកម្មាការលើកទី ៥ កាលពីព្រឹកថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០១៣ នៅទីស្តីការគណៈ រដ្ឋមន្ត្រី ក្នុងនាម ឯកឧត្តម បណ្ឌិត សភាចារ្យ សុខ អាន ប្រធានគណៈកម្មាការរៀបចំសម័យប្រជុំពេញអង្គលើកទី ៣៧ នៃគណៈកម្មាធិការ បេតិកភណ្ឌពិភពលោក ។
អញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំនេះ រួមមាន ឯកឧត្តម លោកជំទាវ សមាជិក លេខាធិការដ្ឋាន និងអនុគណៈកម្មា ការទាំង ៥ ដែលជាសេនាធិការនៃសម័យប្រជុំពេញអង្គលើកទី ៣៧នេះ ។ កិច្ចប្រជុំមានការពិភាក្សាយ៉ាងផុសផុល និង បង្ហាញនូវការសហការគ្នាបានយ៉ាងល្អរវាងសមាជិកអនុគណៈកម្មាការ ដែលមានសមាសភាពចូលរួមមកពីក្រសួងព័ត៌ មានវិទ្យុជាតិ ព្រមទាំងមកពីវិទ្យុ និងទូរទស្សន៍ក្នុងស្រុកទាំងអស់ផងដែរ ក្នុងទិសដៅតែមួយគត់រួមគ្នាដើម្បីមោទនភាព ជាតិគ្រប់ៗគ្នា ។
ជាក់ស្តែងទូរទស្សន៍ជាតិកម្ពុជាបានត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើការផ្សាយផ្ទាល់នាឱកាសបើកសម័យប្រជុំនា ថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០១៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងព្រមទាំងធ្វើការផ្សាយបន្តផ្ទាល់ពីទូរទស្សន៍ជាតិកម្ពុជាដោយវិទ្យុជាតិ និងទូរ ទស្សន៍ក្នុងស្រុកទាំងអស់ ។
ពិធីករ និងពិធីការិនីវិទ្យុ និងទូរទស្សន៍ក្នុងស្រុក នឹងត្រូវផ្តល់ព័ត៌មានតាមរយៈវគ្គបណ្តុះបណ្តាលមួយដែលនឹង គ្រោង ធ្វើក្នុងពេលឆាប់ៗខាងមុខនេះ ដែលចូលរួមធ្វើបទឧទ្ទេសនាមពីអ្នកជំនាញ និងពិធីបើកដោយ ឯកឧត្តម ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងបិទដោយ ឯកឧត្តម បណ្ឌិត សភាចារ្យ សុខ អាន ។
ព្រឹត្តិការណ៍ទាំង ១២ថ្ងៃ នៃសម័យប្រជុំពេញអង្គនេះ នឹងត្រូវផ្សាយផ្ទាល់ផងដែរ តាមរយៈគេហទំព័រ www.whc37cambodia2013.kh ដែលសហការគ្នារៀបចំដោយអាជ្ញាធរ NIDA និងទទក ។ ការចុះឈ្មោះយកព័ត៌មាន តាមប្រព័ន្ធអេឡិចត្រូនិច និងតាមក្រសួងព័ត៌មានក៏បានត្រៀមរៀបចំជាស្រេច ហើយអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ក៏បានចុះឈ្មោះ ជាបណ្តើរៗផងដែរហើយ ។ ក្នុងក្របខណ្ឌអនុគណៈកម្មការព័ត៌មាន និងសារគមនាគមន៍ នីងលេខាធិការ ដ្ឋានរៀបចំសម័យប្រជុំ ពេញអង្គលើកទី ៣៧ ការផលិតស្ពត ឯកសារវីដេអូ បទសម្ភាសន៍តាមទូរទស្សន៍ និងតាមទំព័រ កាសែតចំនួន សរុប ២១ បាននិងកំពុងធ្វើព្រមទាំងបាននឹងកំពុងផ្សព្វផ្សាយ ដោយទូរទស្សន៍ ក្នុងស្រុក ទាំងអស់ ជាពិសេស ទទក ដែលដឹកនាំសហការ ដោយឯកឧត្តម កឹម គុណវឌ្ឍន៍ ទូរទស្សន៍បាយ័ន ដឹកនាំសហការផ្តល់ដោយលោក ហួត ឃាងវេង និងទូរទស្សន៍ CNC ដឹកនាំសហការផ្ទាល់ដោយលោក នូ សម្ផស្ស ។ ក្រៅពីនេះសមាជិកអង្គប្រជុំទាំងអស់ បាននិងកំពុងទទួលខុសត្រូវរៀងៗខ្លួន ទៅតាមផ្នែកនីមួយៗ និងឈានទៅធ្វើពិធីសាកល្បងដែលគ្រោងនឹងប្រព្រឹត្តទៅនា ថ្ងៃទី ១០ ខែមុថិនា ឆ្នាំ២០១៣ ។
ជាចុងក្រោយមុននឹងបិទអង្គប្រជុំ ឯកឧត្តម ស្វាយ ស៊ីថា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានអនុ គណៈកម្មាការព័ត៌មាន និងសារគមនាគមន៍ ស្នើសុំឱ្យគ្រប់ប្រព័ន្ធផ្សព្វផ្សាយ ទាំងអស់បន្ត ផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធ សំខាន់ៗ ទៅនឹងការត្រៀមរៀបចំសម័យប្រជុំពេញអង្គលើកទី ៣៧ នៃគណៈ កម្មាធិការបេតិកភណ្ឌពិភពលោក ដើម្បី កិត្យានុភាព និងមោទនភាពជាតិក្នុងនាមកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងជាប្រធាននៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក ពីព្រោះថានេះជាលើកទី១ ហើយបើចង់មានឱកាសលើកទីពីរទៀតនោះយ៉ាងហោចណាស់ក៏ត្រូវរងចាំ៣ឆ្នាំទៀតដែរ ៕