Monday, May 27, 2013

សូមស្តាប់ មេបក្ស​ប្រឆាំង គង់ គាំ មួល​បង្កាច់ អតីត ព្រះករុណា ព្រះបាទ​ព្រះ​នរោត្តម សីហនុ ព្រះបរមរតនៈកោដ្ឋ



 ក្នុងវេទិកាជួបប្រជាពលរដ្ឋ នៅស្រុកទ្រាំង ខេត្តតាកែវ ថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០១៣
 ឥឡូវ​ នរណា​​គេ​ជឿ​ថា លន់​ ណុល​ ទម្លាក់​សម្តេច​ឪ​? ប៉ុន្តែ​មែន​ទែន​ ជា​មនុស្ស​មាន​ជំនឿ​ ខ្សែរ​កឋា​អី​​ អូម​អាមអី​ គឺ​អត់​មាន​ក្បត់​ស្តេច​ទេ​​។ លន់​ ណុល​ គឺ​អត់​មាន​ក្បត់​ស្តេច​ទេ​ ប៉ុន្តែ​ស្តេច​ហ្នឹង​ប្រើ​ ស្តេច​ហ្នឹង​ប្រើ​ លន់ ណុល​ ថា​ឥឡូវ​ហ្នឹង​ អាសន្នហើយ​ លោក​ឯង​ហ្នឹង​ធ្វើ​នាយក​រដ្ឋ​មន្ត្រី​ទៅ​ ហើយ​ដឹកនាំ​រដ្ឋាភិបា​ល​ហៅ​ថា​​រដ្ឋាភិបាល​​ស្រោច​ស្រង់​ជាតិ​។ តើ​នៅ​ចាំ​ទេ​? គឺ​គាត់​ធ្វើ​នាយករដ្ឋមន្ត្រី និង​ធ្វើ​រដ្ឋាភិបាល​ស្រោច​ស្រង់​ជាតិ​ ម៉េច​បាន​ធ្វើ​អញ្ចឹង​ ពីព្រោះ​​យួន​វា​មក​ស្រោច​ ធ្វើ​ឲ្យ​ស្លន់​ស្លោ​អស់​រលីង​ទៅ​ហើយ​ យួន​វា​មកធ្វើ​ឲ្យ​ឆេះ​ភ្លើង​សង្គ្រាម​ គឺ ឈ្លោះ​គ្នា​អស់​ទៅ​ហើយ​ ដូច្នេះ​ទើប​ឲ្យ​ធ្វើ​រដ្ឋាភិបាល​ស្រោច​ស្រង់​ជាតិ​។ ប៉ុន្តែ ស្រោច​ស្រង់​ជាតិ​ហ្នឹង​ លោក​ថា លន់ ណុល​ ឯង​នៅ​ក្នុង​ទៅ អញ​ទៅ​ក្រៅ ។ ទៅក្រៅ ហ្នឹង​គឺ​ទៅ​កុំ​មុយនីស្ត​ដែរ​ អាហ្នឹង​មេក្លោង​យួន​ដែរ​។



គេថា​មក​ប្រាប់​អី​ខ្ញុំ​ បើ​ខ្ញុំឲ្យ​វា​ទៅ​នៅ​​ហ្នឹង​ហើយ​ ឲ្យ​ដេញ​យ៉ាង​ម៉េច​ បើ​ខ្ញុំ​ឲ្យ​វា​​នៅ​។ រួច​ហើយ​ លោក​ហួស​ទៅ​ចិន​ លោកថា​​មើល​ទៅ​​ពឹង​ចិន​បាន​ហើយ​ ឲ្យ​យួន​ចេញ​ទៅ​ ដើម្បី​ឲ្យ​ឯករាជ្យ​របស់​ព្រះអង្គ​ហ្នឹង​ រស់​រាន​​តទៅទៀត​។ ប៉ុន្តែ​ ទៅដល់​ចិន​ ចិន​គេ​ថា កុំព្រួយ​ព្រះទ័យ​​អី ចាំ​ពួក​​កុំមុយនីស្ត​ទាំងអស់​​ហ្នឹង​​​ ដណ្តើម​អំណាច​ពី​ លន់ ណុល​ មក​ថ្វាយ​ព្រះអង្គវិញ​។ ដល់​អញ្ចឹង លោក​ ក៏​គង្គ​​នៅ​​ហ្នឹង​​ទៅ​ ​៕